Friday, December 26, 2014

ក្រុម​​អាជី​វក​រសត្វ​​ឃាត ទាំង១០ ស្រុក នៃ​​ខេត្ត​តាកែវ ដាក់​ញត្តិ​​ទាម​​ទារ​​បញ្ចប់​​កិច្ច ​សន្យា​​ជាមួយ​​ម្ចាស់​​អាជី​វ​កម្ម​ផ្តាច់​​មុខ​របស់​​លោក ហ៊យ ហៀង

កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​​ ឆ្នាំ​២០១៤​ ក្រុម​អាជី​ករ​ពិឃាដសត្វ​ ដែល​ប្រកបរបរកាប់​ជ្រូក​ កាប់​គោ ទាំង​១០ ស្រុក​នៃ​​ខេត្ត​តាកែវ មាន​ការ​ខឹង​សប្បារយ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការ​ធ្វើ​អាជី​វកម្ម​សត្តឃាត​ដ្ឋាន​​ផ្តាច់​មុខគ្រប់​គ្រង​ដោយ​លោក ហ៊យ ហៀង បាន​ផ្ទុះ​ការ​តវ៉ា ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដោយ​​ទាម​ទារ​ ឲ្យ​បញ្ចប់​កិច្ច​សន្យាចាស់​ដែល​ត្រូវ​ផុត​កំ​ណត់​នៅ​ចុង​ឆ្នាំ​២០១៤​នេះ និង​សំ​ណូម​ពរដោយ​ទទូច​ឲ្យ​មាន​ក្រុម​ហ៊ុន​ថ្មី​មក​ជំ​នួស​ ដោយ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ និង​មាន​លក្ខណៈមិន​ផ្តាច់​មុខ។

តាម​ការ​អះ​អាង​របស់​អាជី​វករ​បាន​ឲ្យ​ដឹង​ថា លោក ហ៊យ ហៀង បាន​ទទួលសិទ្ធិ​ផ្តាច់​មុខក្នុង​ការ​​គ្រប់​គ្រង​អាជី​វកម្ម​សត្ត​ឃាតដ្ឋាន​ទូ​ទាំង​ខេត្ត​តាកែវ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក​ដល់​បច្ចុ​ប្បន្ន​នេះ មាន​រយៈពេល​១៣ឆ្នាំ​មក​ហើយ​។

ការ​ទទួល​សិទ្ធិ​ធ្វើ​អាជី​កម្ម​ផ្តាច់​មុខ​របស់​លោក ហ៊យ ហៀង កន្លង​មក​នេះ មិន​បាន​អនុវត្ត​តាម​កិច្ច​សន្យា​ ទារ​លុយ​ច្រើន​លើសពី​សៀវ​ភៅ​បន្ទុក​ និង​​បង្ក​ឲ្យ​មាន​បញ្ហាមួយ​ចំ​នួន​ ដូច​ជា​ ទី​តាំង​សត្ត​ឃាតដ្ឋាន​ មិន​បាន​រៀប​ចំ​ឲ្យ​ត្រឹម​​ត្រូវ​​តាម​ស្តង់​ដារ​ដែល​កំ​ណត់​ដោយ​ក្រសួង​កសិកម្ម រុក្ខា ប្រម៉ាញ់​ និង​នេសាទ​ គ្មាន​បង្គន់អនាម័យ​ គ្មាន​ការ​ប្រមូល​កាក​សំ​ណល់លាមក​សត្វ​ គ្មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​ គ្មាន​អនាម័យ​ ខ្វះ​ខាត​ទឹកស្អាត​ប្រើ​ប្រាស់​ ទី​​សត្តឃាតដ្ឋាន​ចាស់​ទ្រុឌ ទ្រោម​ គ្មាន​ការ​ជួស​ជុលកែ​លម្អរ​ លិច​ទឹក​នៅ​រដូវ​វស្សា មាន​ភក់​ជ្រាំ​ ជះ​ក្លិន​ស្អុយ​ សំ​ឡេង​រំ​ខាន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជិត​ខាង​​ និងទី​​សត្ត​ឃាតដ្ឋាន​មួយ​ចំ​នួន​ ដូច​ជា​នៅ​ក្នុង​ស្រុក​សំ​រោង មាន​តែ​ទី​តាំង​ និង​រោង​ទទេស្អាត គ្មានបំ​ពាក់​សម្ភារៈបរិក្ខា គ្មានប្រព័ន្ធទឹក​ភ្លើង គ្មាន​ផ្តូវ​ចូល និង​មិន​ដែល​ប្រើ​ប្រាស់​ទាល់​តែ​សោះ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២មក​ ដែលជា​ហេតុ​បង្ក​ឲ្យ​អា​ជី​វករជា​អ្នក​កាប់​សត្វ យក​លំ​នៅ​ដ្ឋាន​ផ្ទាល់​ខ្លួន​ ធ្វើ​ជា​ទី​តាំង​សម្លាប់​សត្វ​ បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ជា​ច្រើន​គ្រប់​បែប​យ៉ាង​។

តំ​ណាង​អាជី​វករនៅ​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​សត្ត​ឃាតដ្ឋានរបស់​ពួក​គាត់​ គឺ​ពិត​ជា​កខ្វក់​ គ្មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់ គ្មាន​អនាម័យ​ អាង​ស្តុក​ទឹក​តូចចង្អៀត​ និង​ម្ចាស់​អាជ្ញាប័ណ្ណ​ទារ​ថ្លៃ​សម្លាប់​​ជ្រូក​១ក្បាល​ ទាររហូត​ដល់​១ម៉ឺន​រៀល​​ លើសសៀវ​ភៅ​បន្ទុក​ដែល​តម្រូវ​ឲ្យ​បង់​តែ​៤៥០០រៀល​ប៉ុណ្ណោះ បន្ថែម​លើ​ការទារ​លុយ​១ឆ្នាំៗជាង​១ពាន់​ដុល្លារ​ជា​ប្រចាំ​។

ជា​មួយ​នឹង​ការ​ផ្ទុះ​ការ​តវ៉ា​របស់​ក្រុម​អាជី​ករ ​និង​ប្រជា​ពល​រដ្ឋ​ មន្ត្រី​ជំ​នាញ​របស់​ការិយា​ល័យ​​កសិកម្ម​ ផ្នែក​ផលិត​កម្ម និង​បសុព្យាបាល និង​មន្ត្រី​បរិស្ថាន បាន​អះ​អាង​ស្របគ្នាអំ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​គ្រប់​គ្រង​សត្ត​ឃាតដ្ឋានទៅ​តាម​វិស័យ​ជំ​នាញ​របស់​ខ្លួន​រៀង​ៗខ្លួន​ ។ លោក ឡាយ​ សារ៉ាន់ ប្រធាន​ការិយា​ល័យ​​​បរិស្ថាន​ស្រុក​សំ​រោង​ បានទទួល​ស្គាល់​ថា បញ្ហា​សត្វ​ឃាត បាន​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​ថា ម្ចាស់​អាជី​វកម្ម​ផ្តាច់​មុខ​ លោក ហ៊យ ហៀង មិន​ធ្លាប់​បាន​មក​ពិនិត្យ​មើល​ការ​ធ្វើ​អាជី​វកម្ម​ទេតាំង​ពី​ឆ្នាំ​២០០២មក​ គឺឲ្យ​តែ​អ្នក​មក​ម៉ៅការ​បន្ត​​ មក​ប្រមូល​លុយ​ថ្លៃ​ភាស៊ី​។ ហេតុ​ដូច្នេះ គឺ​ទី​ធ្វើ​សត្វ​ឃាដ​នៅ​តាម​ផ្ទះ​នៅ​ស្រុក​សំ​រោង​ប្រមាណ​ជាង​៣០កន្លែង មាន​ក្លិន​ស្អុយ​  រំ​ខាន និង​ប៉ះ​ពាល់​ដល់សុខភាព​ប្រជាពល​រដ្ឋ​នៅ​ជុំ​វិញ​នោះ​។ ហេតុ​នេះ​ប្រជា​ពល​​រដ្ឋ​ បាន​សំ​ណូម​ពរឲ្យ​ធ្វើ​ការ​ដេញ​ថ្លៃជា​សាធារណៈឡើង​វិញ​ ដែល​ប្រការ​នេះ​ មន្ត្រី​ផ្នែក​បរិស្ថាន​រូប​នេះ បាន​សំ​ដែង​នូវ​ការ​​ពេញ​ចិត្ត​ជា​ខ្លាំង និង​សង្ឃឹម​ថា អ្នក​ដេញ​ថ្លៃ​ថ្មី​ និង​មាន​គំ​និត​ថ្មី ​រៀប​ចំ​ទី​សត្ត​ឃាដបាន​ល្អ  ហើយ​សង្ឃឹម​ថា មាន​ការ​រៀប​ចំ​ទីបង្ហូ​រកាក​សំ​ណល់​ កុំ​ឲ្យ​មាន​ក្លឹន​ស្អុយ​ប៉ះ​ពាល់ដល់​​សុខភាព​ប្រជាពល​រដ្ឋ​ និង​មាន​ទឹក​ មាន​ភ្លើង​គ្រប់​គ្រាន់​ សម្រួល​ដល់​អ្នក​កាប់​ជ្រូក​ គោ ពេញ​ចិត្ត​​​​មក​ធ្វើ​នៅ​កន្លែង​សត្ត​ឃាដ​ និង​សម​ស្រប​តាម​សៀវ​ភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ។

​          ចំ​ពោះ​ញត្តិ​ របស់​ក្រុម​អាជី​វករ​ដែល​បាន​ដាក់​ជូន​អាជ្ញាធរស្រុក និង​ក្រុង​ទាំង​១០ នៃ​ខេត្ត​តាកែវ​ ត្រូវ​បាន​ទទួល​យកធ្វើ​ការ​ពិនិត្យ និង​ពិភាក្សា ដើម្បី​រក​ដំ​ណោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​។

ចំណែក​លោក ញ៉ែម ស្រស់ អភិបាល​ស្រុក​សំ​រោង​ បានដឹង​ថា អាជី​ករ​សត្ត​ឃាដពិត​ជា ជួប​ការ​លំ​បាក ដោយ​សារ​គេតម្រូវ​ឲ្យ​បង់​ប្រាក់​ប្រចាំឆ្នាំ​ប្រមាណ​ជាង​១ពាន់​ដុល្លារ​ក្នុង​ម្នាក់​ៗ។  លោក​បន្ថែម​ថា ការ​មិន​ទទួល​ខុសត្រូវ​របស់​ម្ចាស់​អាជី​វកម្ម​ផ្តាច់​មុខ ពិត​ជា​នាំ​ការ​លំ​បាកដល់​ប្រជា​ពល​រដ្ឋ​។ ជា​មួយ​គ្នា​នេះ លោក​សំ​ដែង​ការ​សប្បាយ​រីក​រាយ​ប្រសិន​បើ មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ ប្រកប​ដោយ​តម្លាភាព​។

តាម​សំ​នូម​ពររបស់​អាជីវករ​ និង​ប្រជា​ពល​រដ្ឋ​ ដែល​កំ​ពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ដ៏​ធ្ងន់​ធ្ងរ​នេះ​ ពួក​គាត់​មិន​អាច​ទទួល​យក​បានជាដាច់ខាត និង​បាន​សំ​ណូម​ពរ​ឲ្យ​បញ្ចប់​នូវ​កិច្ច​សន្យា​ ការ​​​ធ្វើ​អាជី​វកម្ម​ផ្តាច់​មុខគ្រប់​គ្រង​ដោយ​លោក ហ៊យ ហៀង និង​រាល់​កិច្ច​សន្យា​វិនិយោគ​ និង​ការ​​គ្រប់​គ្រង​សត្ត​ឃាតដ្ឋាន​នៅ​ក្នុង​មូល​ដ្ឋាន​របស់​ពួក​គាត់ ​ត្រូវ​តែ​ធ្វើ​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​ដោយ​​​តម្លា​ភាព​ ​មាន​ការ​ប្រគួត​ប្រជែង​ និង​សូម​កុំ​ឲ្យ​មាន​ការធ្វើ​អាជី​វកម្ម​ផ្តាច់​មុខទូទាំងខេត្ត​តទៅ​​ទៀត។

ជា​ការ​ឆ្លើយ​តប​នឹងញត្តិ​ ជា​​សំណូម​របស់​ក្រុម​អាជី​វករ និង​ប្រជាពល​រដ្ឋ​ អាជ្ញាធរ​ស្រុក ក្រុង បាន​ខិត​ខំ​ប្រមូល​ព័ត៌មាន​ កំ​ណត់​បញ្ហា​ និង​បញ្ជូន​នូវ​រាល់​សំ​ណូម​ពរទាំង​នេះ ទៅ​ឯកឧត្តម​អភិបាល នៃគណៈអភិបាល​ខេត្ត​ ដើម្បីរិះ​រក​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​នេះ​បន្ត​ទៀត​។


​          លោក​ មូល វិចិត្រ​ អភិបាល​ក្រុង​ដូន​កែវ បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​បាន​ទទួល​ញត្តិ​ លោក​បាន​កោះប្រជុំ​ជា​បន្ទាន់​ជា​មួយ​ក្រុម​ការងារ​ទី​ប្រឹក្សា​បញ្ញត្តិ​ករផ្សារ ដើម្បី​រិះ​រក​វិធី​ដោះ​ស្រាយ​ជូន​ប្រជាពល​រដ្ឋ​ដែល​ជួប​បញ្ហា​។ លោក​ថា ក្រុម​ការងារ​បញ្ញត្តិ​ករបាន​សម្រេច​ ថា ត្រូវ​តែលុប​ចោល​កិច្ច​សន្យាក្រុម​ហ៊ុន​ថ្មី​ ដែល​ពួក​អាជី​វករចាត់​ទុក​ថា ធ្វើ​ឡើង​ដោយ​ខុស​នីតិវិធី​ច្បាប់​ និង​ជម្រុញ​ឲ្យ​មាន​ការ​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈឡើង​វិញ​ ពី​ព្រោះ​ពួក​អាជី​វករ​បាន​ទទួល​ព័ត៌មាន​ថា ក្រុម​ហ៊ុន​ថ្មី​ មានសម្ព័ន្ធ​ភាព​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ចាស់​របស់​លោក​ ហ៊យ ហៀង ។ ហើយ​ក្រុម​ហ៊ុន​ចាស់​ គឺ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ថ្នាំ​ង​ថ្នាក់ និង​មាន​សតិ​អារម្មណ៍​ខ្លាំង​ណាស់​។ ពាក់​ព័ន្ធ​នឹង​ញត្តិ​នេះ លោកអភិបាល​ក្រុង​ដូន​កែវ និង​ដាក់​ជា​សំ​ណើរជូន​គណៈ​អភិបាល​ខេត្ត​តាកែវ ដែល​មាន​​គណៈកម្មការពិនិត្យ​សៀវ​ភៅ​​បន្ទុក​របស់​អ្នក​វិនិយោគច្បាស់​លាស់​​ ដូច្នេះ​សង្ឃឹម​ថា​ នឹង​មាន​វិធាន​ការ​បន្តបន្ទាប់​ទៀត​ ដើម្បី​រក​ដំ​ណោះ​ស្រាយ​ជូន​ក្រុម​អាជី​វករ​ឲ្យ​បាន​សមរម្យ​។







សារថ្វាយព្រះពរ សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គុំទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារថ្វាយព្រះពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ក្រាបបង្គុំទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារថ្វាយព្រះពរ សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គុំទូលថ្វាយ សម្តេច​ព្រះមហា​ក្សត្រី ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារថ្វាយព្រះពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ក្រាបបង្គុំទូលថ្វាយ សម្តេច​ព្រះមហា​ក្សត្រី ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារជូនពរ សម្តេចតេជោ ហ៊ុន សែន ជូន សម្តេច​អគ្គ​មហា​ធម្មពោធិសាល ជា ស៊ីម ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារជូនពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ជូន សម្តេច​អគ្គ​មហា​ធម្មពោធិសាល ជា ស៊ីម ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារជូនពរ សម្តេចតេជោ ហ៊ុន សែន ជូន សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារជូនពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ជូន សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


សារលិ​ខិត​ជូនពរ ឯកឧត្ត​ម​បណ្ឌិត​​សភាចារ្យ សុខ អាន ជូន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​​​ចូល​​ឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៥


បទអត្ថាធិប្បាយ​ ដោយ​ ៖ សួន​ ចំរើន, សុន ឆ័យ​ ត្រូវ​ស្វែង​​យល់​​អំពី​ តួនាទី​ និង​​ភារៈ​កិច្ច​ខ្លួន​ បន្ថែម​ទៀត​

ជាទូទៅ​នៅក្នុង​របប​សភានិយម​ រដ្ឋសភាគឺជាអង្គការដែលមានអំណាចនីតិបញ្ញត្តិ ហើយ​បំពេញ​ភារកិច្ច​របស់ខ្លួន​ដូចបាន​កំណត់ក្នុង​រដ្ឋធម្មនុញ្ញ និងច្បាប់ជា​ធរមាន។ តំណាង​រាស្ត្រ​ក៏​​ត្រូវ​​មាន​ភារៈកិច្ច​ និង​​តួនាទី​របស់​ខ្លួន​ស្រប​នឹង​រដ្ឋធម្មនុញ្ញផង​ដែរ​។​ មានន័យ​ថា​​ភារៈកិច្ច​​ចំបង​​របស់​​តំណាង​រាស្ត្រ​ គឺ​ជាអ្នក​ស្នើ​ និង​អនុមត្តិ​​ច្បាប់​ ដែល​បាន​ធ្វើ​សេចក្តី​ព្រាង​ដោយ​រាជរដ្ឋាភិបាល​។ គណៈ​កម្មការ​​ទាំង​ឡាយ​របស់​រដ្ឋសភា​ អាច​តាម​ដាន​សកម្មភាព​ការ​ងារ​របស់​ស្ថាប័ន​ ឬក្រសួង​នានា​​ហើយ​ក៏​អាច​អញ្ជើញ​រដ្ឋមន្ត្រី​ ឬប្រធាន​ស្ថាប័ន​ណាមួយ​ មក​បំភ្លឺ​​អំពី​​បញ្ហាអ្វី​មួយ​ដែលពាក់ព័ន្ធ​នឹងវិស័យ​ទទួល​ខុសត្រូវ​​​របស់​ខ្លួន​ផង​ដែរ​។​
ក្នុង​នាម​ខ្លួន​ជាអ្នក​តំណាង​រាស្ត្រ គណៈកម្មការ​​ សេដ្ឋកិច្ច ហិរញ្ញវត្ថុ​ នៃ​រដ្ឋ​សភា​បាន​ស្នើ​​​ទៅ​អាជ្ញាធរ​ជាតិ​​អប្សារា​ ដើម្បី​ចុះ​​ទៅ​​ស្វែង​យល់​​អំពី​សំណូម​ពរ​ និង​សេច​ក្តី​ត្រូវ​ការ​របស់​ប្រជារាស្ត្រ និង​ដើម្បី​ក្តាប់​របាយ​​ការណ៍ នៃ​ការ​ប្រើប្រាស់​ថវិកា​ របស់​ស្ថាប័ន​នេះ​ ​នៅ​​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​​។ ដូច្នេះ​ សកម្មភាព​នេះ​វាជាការ​ត្រឹម​ត្រូវ​ មែន​ហើយ​ ប៉ុន្តែ​ ប្រការ​​ដែល​​គួរ​​ឲ្យ​​សោក​ស្តាយ​នោះ​ គឺ​ក្រោយ​ពី​ស្តាប់​សេចក្តី​រាយ​ការ​ណ៍​ របស់​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សារា​ នៅក្នុងកិច្ចប្រជុំ គឺ​អង្គប្រជុំ​បាន​បើក​ឲ្យ​មានការសួរនាំទាំងអស់ មិនមាន​លាក់លៀមអ្វី​ទេ ប៉ុន្តែ​លោក សុន ឆ័យ មិនបាន​សួរនាំ​រឿងរ៉ាវ​​នោះទេ ហើយ​​បែរជា​​លោក ​ដែល​ជា​អនុប្រធាន​​គណៈកម្មការ​​​​​​ បានទៅ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​តួលេខ​​ចំណូលរបស់​អាធរ​ជាតិ​អប្សារា​ ​​មានការបាត់បង់ និង​បាន​លាក់​ទុក​ឯកសារ​ទៅវិញ​។​ ការ​ចោទ​ប្រកាន់​​​នោះ​​ត្រូវ​បាន​លោក ជាម យៀប​ ដែល​ជាប្រធាន​គណៈកម្មការ​ បដិសេធ​ថា​ ខាង​​​អាជ្ញាធរ​​ជាតិ​​អប្សារា​ មិន​បាន​លាក់​ទុក​នោះទេ​ គេ​ផ្តល់ឲ្យគ្រប់ៗ គ្នា។​ ចំណែក​​តួលេខ​ចំណូល​​ចំណាយ​ ក៏​មិនមានអ្វីបាត់បង់នោះដែរ​ គឺបញ្ជីមានភាព​ត្រឹមត្រូវ​ឥតខ្ចោះ​​។​
បើ​តាម​ប្រភព​ដែល​ស្និត​នឹង​លោក​ សុន ឆ័យ​ បាន​ឲ្យ​ដឹង​ថា​ ​អាច​មក​ពី​លោក​នៅ​មាន​​​គំនុំ​ជាមួយ​​ប្រធាន​​អាជ្ញាធរមួយ​នេះ​ ហើយ​ចង់​សង​សឹកវិញ​​ តាមរបៀបនិយាយ​បំភ្លៃ​ហេតុការណ៍​​​​ពិត​​​​​​នៃ​​របាយការណ៍​ និង​តួលេខ​ចំណូល​ចំណាយ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​នេះ​​ ដោយ​សារ​តែ​ដី​របស់​លោក​​ចំនួន​៣ហិកតា​ នៅតំបន់​អភិរក្ស​អង្គរ​ ត្រូវ​បាន​ដក​ហូត​កន្លង​មក​​​។
ចំណុច​ដែល​ខុស​ឆ្គង​ធ្ងន់​បំផុត​របស់​លោក សុន ឆ័យ​ គឺ​ការ​ផ្តល់​តួលេខ​ថា​មាន​ការ​ខាត​​បង់​ថវិកាជាតិ​​​​រហូត​ដល់​ ៤០០​លាន​ដុល្លារ​ ដោយ​សារ​តែការ​ជួល​ដី​ក្នុង​តម្លៃ​៩លាន​ដុល្លារ​​ ក្នុង​រយះ​ពេល​៧០ឆ្នាំ​។ តាមពិត​ អាជ្ញាធរ​ជាតិ​អប្សារា​ ធ្លាប់​បាន​ធ្វើ​ការ​បំភ្លឺ​រួច​មក​ហើយ​អំពី​កិច្ច​សន្យា​ជួល​សេវា​នានា​ ពី​​ក្រុម​ហ៊ុន​ សុខា​អូតែល​ គឺ​គ្រប់​កិច្ច​សន្យា​ មាន​កុងត្រា​ជួល​ត្រឹម​តែ​​រយះ​ពេល​៣០ឆ្នាំ​ ប៉ុណ្ណោះ​។ ដូច្នេះ​ ប្រហែល​ជា​លោក សុន ឆ័យ​ កើត​ជម្ងឺ​ មោបាំង​ មិន​បាន​ពិនិត្យ​របាយការណ៍​ និង​សេចក្តី​បំភ្លឺ​នានា​ ដែលអាជ្ញាធរ​ជាតិ​អប្សារា​ បាន​ផ្តល់​​ឲ្យ​ហើយ​ទើប​គាត់​មាន​ការ​ភាន់​ច្រឡំ​ធ្ងន់​ធ្ងរ​បែប​នេះ​​។
ម្យ៉ាង​ទៀត ការ​លើក​ឡើង​ជាមួយ​បណ្តាញ​សារព័ត៌មាន​ ដោយ​គ្មាន​បង្ហាញ​ភស្តុតាង​​ជាក់​ស្តែង ឬឯកសារ​ពិត​បែបនេះ​​ ហើយ​បែរ​ជាលើក​តាម​របៀប​​ស្មានៗ​​ ឬ​តាម​ការ​​គិត​លេងៗ​ ឬតាម​ការ​លើកឡើង​​​ថា​ តាម​ព័ត៌មាន​ដែល​ទទួល​បាន​ របៀប​អានាមិក​បែប​នេះ គឺ​វា​គ្រាន់​តែ​ជាការ​បំពុល​បរិយាកាស​​សង្គម​ និង​ជាការ​កេង​ចំណេញ​ខាង​នយោបាយ​ របស់​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។​​​​​  
ក្នុង​តួនាទី​ជាអ្នក​តំណាង​រាស្ត្រ​ ការ​ទៅ​ជំរឹត​ទាម​ទារ​ឯកសារ​លំអិត​ រួម​​មាន​វិក័យបត្រ​ ប័ណ្ណចំណូល​ ចំណាយ​ ​ពី​ស្ថាប័ន​មួយ ឬពី​ក្រសួង​ណា​មួយ​​ គឺ​ជាការ​អនុវត្ត​​ខុស​​ទាំង​ស្រុង​ពី​ភារៈកិច្ច​​របស់​​​អ្នក​តំណាង​រាស្ត្រ​​​​។ តាម​ពិត​ ការតាម​ដាន​បញ្ជី​ស្នាម​លំអិត​ របស់​ស្ថាប័ន​មួយ​ គឺ​ជាតួនាទី និង​ភារៈកិច្ច​​របស់​ ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ និង​អាជ្ញាធរ​សវនៈកម្មជាតិ​ ហើយ​បើ​ស្ថាប័ន​នោះ​មាន​ជាប់​​ការ​សង្ស័យ​​ គឺ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ ជាអ្នក​ចាត់​វិធាន​ការណ៍​។ ដូច្នេះ​ ការ​ទាម​ទារ​ឯកសារ​​លំអិត​របៀប​គំរាម​ទាំង​អាជ្ញាធរ​អប្សារា និង​ទាំង​សមាជិក​គណៈកម្មការ​របស់​ខ្លួន​ទៀត​ របស់​លោក សុន ឆ័យ​ គឺ​វាខុសនីតិ​វិធី​​ទាំង​ស្រុង។​
រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាត្រា​៩៧​​​ ចែង​ថា​​​គណៈ​កម្មការ​​ទាំង​ឡាយ​របស់​រដ្ឋសភា​ អាច​តាម​ដាន​សកម្មភាព​ការ​ងារ​របស់​ស្ថាប័ន​ ឬក្រសួង​នានា​​ហើយ​ក៏​អាច​អញ្ជើញ​រដ្ឋមន្ត្រី​ ឬ​ប្រធាន​​ស្ថាប័ន​ណាមួយ​មក​បំភ្លឺ​​អំពី​​បញ្ហាអ្វី​មួយ​ដែលពាក់ព័ន្ធ​នឹងវិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន​ផង​ដែរ​។​​​
តាម​រយះ​​នេះ​ លោក​ សុន ឆ័យ​ គួរ​តែ​ប្រើ​នីតិវិធី​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នោះ​ទើប​ប្រសើរ​ ជាង​​ការ​បំភ្លើស​ព័ត៌មាន​​តាម​បណ្តាញ​អ្នក​កាសែត​ ហើយ​ការ​ដែល​ទៅជំរឹត​ទារ​ ឬ​គំរាម​ទារ​ដោយ​ផ្ទាល់​បែប​នេះ​ គឺ​វាខុស​នឹង​តួនាទី​ និងភារៈកិច្ច​របស់​អ្នក​តំណាង​រាស្ត្រ​។​ ម្យ៉ាង​ទៀត​ ប្រសិន​បើ​ក្រសួង​ ឬ​ស្ថាប័ន​​ណាមួយ​ ដែល​បាន​ប្រព្រឹត្តិ​ខុស​ពិត​មែន​នោះ​ គឺ​​តំណាង​រាស្ត្រ​ មាន​សិទ្ធិ​ធ្វើ​ញត្តិ​ស្តី​បន្ទោស​ និង​ជម្រុញ​​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​ មិន​ចាំបាច់​ទៅ​​ចាត់​វិធានការ​ដោយ​ខ្លួន​ឯង​ របៀប​លោក សុន ឆ័យ​ នោះ​ទេ។​
ជារួម​ ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរជាតិ​អប្សារា​កន្លង​មក​ គឺ​មាន​ភាព​រីក​ចម្រើន​ និង​ទទួល​បាន​ជោគ​ជ័យ​ជាបន្ត​បន្ទាប់​ ក្នុង​កិច្ច​ការ​អភិរក្ស​ និង​អភិវឌ្ឍ​ តំបន់​អង្គរ​ប្រកប​ដោយ​ចីរភាព​ ព្រម​ទាំង​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ តាម​រយះ​ការ​បង្កើត​ជាគណៈកម្មាធិការ​ អន្តរជាតិ​ សម្រប​សម្រួល​ តំបន់​អង្គរ​ ( ICC Angkor ) ។ ហើយ​ថ្មីៗ​កន្លង​មក​នេះ​​​ទៀត​ ក្រោម​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ដែល​មាន​លោក​ ហ៊ុន សែន​ ជានាយករដ្ឋមន្ត្រី​ និង​មាន​កិច្ច​សហប្រតិបត្តិ​ការ​​ល្អ​ជាមួយ​អន្តរជាតិ​ផង​នោះ​​ រាជរដ្ឋាភិបាល​បាន​ឈាន​ទៅ​អនុវត្ត​​​​បង្កើត​បាននូវ​ គណៈកម្មា​​ធិការ អន្តរជាតិ ​សម្រប​សម្រួល​​​​ តំបន់​ព្រះ​វិហារ​ ​ ( ICC Preah Vihear ) មួយថែម​ទៀត។​ គណៈកម្មាធិការ​ថ្មី​មួយ​នេះ​ បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ ពី​អន្តរជាតិ​ ពិសេស​ពី​មហាមិត្ត​ឥណ្ឌា​ និង​មហាមិត្ត​ចិន​ ដែល​​ជាប្រទេស​ សហប្រធាន៕​​

លោក ឡាយ វណ្ណះ អញ្ជើញ​ជាសាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​អនុ​សញ្ញា​រួម នៅរោង​ចក្រ​ស្បែក ជើង​ឈ្មោះ ប៊ីយួ​ធីហ្វុល ស្ព្រីងហ្វ៊ូតវែរ

កាល​ពីវេលា​ម៉ោង ៩ ព្រឹកថ្ងៃ​ទី២៦ ខែធ្នួ ឆ្នាំ២០១៤ លោក ឡាយ វណ្ណះ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន អញ្ជើញ​ជា​អធិប​តីភាព​ក្នុង​ពិធី​ចុះហត្ថ​លេខា​អនុ​សញ្ញា​រួម​(CBA) នៅរោង​ចក្រ​ស្បែក​ជើង ឈ្មោះ ប៊ីយួ​ធីហ្វុល ស្ព្រីង​ហ្វ៊ូត​វែរ មានទី​តាំង​ស្ថិត​នៅភូមិ​ធ្នុងរ​លើង ឃុំលាយ​បូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោក សោម អូន ប្រធាន​សហព័ន្ឋ​សហជីព​កម្មករ​កម្ពុជា​(Cluf) និង​តំណាង​កម្មករ​ជិត​៣០០០នាក់ បាន​លើក​ឡើង​នៅក្នុង​ពិធី​នោះថា នៅក្នុង​រោងចក្រ​នេះ​បច្ចុប្ប​ន្នមា​នសហ​ជីព​ចំនួន​២ហើយ​បាន​សហការ​គ្នាយ៉ាង ​ល្អក្នុងការ​ដោះស្រាយ​បញ្ហាជូន​បង​ប្អូន​កម្មក​ររហូត​ទទួល​បាន​សមាជិក​ គាំទ្រ​៨៥​ភាគ​រយ ក្នុង​ចំណោម​កម្មក​រសរុប​ជិត​៣០០០​នាក់ ។
លោក បាន​បន្តថា​ដោយ​សារ​ទទួល​បាន​ការគាំ​ទ្រពីកម្មករ​លើសលប់​នេះហើយ​ទើប​សហជីព​របស់​លោក​មាន​សិទ្ឋិ​និង​អំណាច​ចរចា​ពេញ​លេញ ដែល​ដំណើរ​ការ​ចរចា​នេះ​ប្រព្រឹត្តិ​ទៅអស់​រយះ​ពេល​ជាង​៣ខែ ខិតខំ​ចរចា​ដោយ​អត់ធ្មត់​រហូត​ទទួល​បាន​ជោគ​ជ័យ ដែល​មានចំនុច​ជាច្រើន​ទទួល​បាន​លទ្ឋផល​ល្អ ទាំង​សិទ្ឋិនិង​ផល​ប្រយោជន៏ គឺប្រសើរ​ជាង​ច្បាប់ ។
លោកឡាយ វណ្ណះ អភិបាល​នៃគណ​អភិបាល​ខេត្ត​តាកែវ​បាន​សំដែង​នូវ​សេចក្តី​រីករាយ​នៅពេល​ឃើញ​ភាគី​ទាំង២​គឺភាគី​សហជីព និង​ក្រុមហ៊ុន​បានចេះ​សហកា​រគ្នា​ល្អរ​ហូត​បង្កើត​បាន​អនុសញ្ញា​រួមនេះ​ឡើង ដែលនឹង​ធ្វើអោយ​រោងចក្រ​មាន​ដំណើ​រការល្អ ទទួល​បាន​ផល​ចំណេញ ហើយ​ពេល​នោះ​ប្រាក់ខែ និង​អត្ថ​ប្រយោជន៏​ផ្សេងៗ​របស់​កម្មករ​ក៏ត្រូវ​បាន​តម្លើង​ខ្ពស់​ផងដែរ ។ លោក​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា អ្វីដែលកើត​មាន​រោង​ចក្រនៅ​ពេល​នេះគឺ​ដោយ​សារការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល ក្នុងការ​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិនិង​អន្តរជាតិ​អោយ​មកជួយ​បណ្តាក់​ទុន បង្កើការ​ងារ​ជូន​ប្រជា​ពលរដ្ឋ ។ លោក​ក៏បានផ្តាំផ្ញើ​ដល់ភាគី​ទាំងសូម​គោរព​អោយបាន​នូវ​អនុសញ្ញា​រួមដ៏​មាន​តម្លៃនេះ និងសហការ​គ្នាអោយ​ល្អបន្ថែម​ទៀត ដើម្បី​ធានាបាន​សន្តិសុខ និង​និរន្តរ​ភាព​ការ​ងារ ហើយ​ត្រូវចាត់​ទុកថា កម្មករ​និង​និយោជក គឺជា​ដៃគូរ​មិនអាច​ខ្វះ​បាន ៕