កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី២៦
ខែធ្នួ ឆ្នាំ២០១៤ លោក ឡាយ វណ្ណះ អភិបាលនៃគណៈអភិបាលខេត្តតាកែវបាន អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាអនុសញ្ញារួម(CBA) នៅរោងចក្រស្បែកជើង ឈ្មោះ ប៊ីយួធីហ្វុល ស្ព្រីងហ្វ៊ូតវែរ មានទីតាំងស្ថិតនៅភូមិធ្នុងរលើង
ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោក សោម អូន ប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា(Cluf) និងតំណាងកម្មករជិត៣០០០នាក់
បានលើកឡើងនៅក្នុងពិធីនោះថា
នៅក្នុងរោងចក្រនេះបច្ចុប្បន្នមានសហជីពចំនួន២ហើយបានសហការគ្នាយ៉ាង
ល្អក្នុងការដោះស្រាយបញ្ហាជូនបងប្អូនកម្មកររហូតទទួលបានសមាជិក
គាំទ្រ៨៥ភាគរយ
ក្នុងចំណោមកម្មករសរុបជិត៣០០០នាក់ ។
លោក បានបន្តថាដោយសារទទួលបានការគាំទ្រពីកម្មករលើសលប់នេះហើយទើបសហជីពរបស់លោកមានសិទ្ឋិនិងអំណាចចរចាពេញលេញ
ដែលដំណើរការចរចានេះប្រព្រឹត្តិទៅអស់រយះពេលជាង៣ខែ ខិតខំចរចាដោយអត់ធ្មត់រហូតទទួលបានជោគជ័យ
ដែលមានចំនុចជាច្រើនទទួលបានលទ្ឋផលល្អ ទាំងសិទ្ឋិនិងផលប្រយោជន៏ គឺប្រសើរជាងច្បាប់
។
លោកឡាយ វណ្ណះ អភិបាលនៃគណអភិបាលខេត្តតាកែវបានសំដែងនូវសេចក្តីរីករាយនៅពេលឃើញភាគីទាំង២គឺភាគីសហជីព
និងក្រុមហ៊ុនបានចេះសហការគ្នាល្អរហូតបង្កើតបានអនុសញ្ញារួមនេះឡើង ដែលនឹងធ្វើអោយរោងចក្រមានដំណើរការល្អ
ទទួលបានផលចំណេញ ហើយពេលនោះប្រាក់ខែ និងអត្ថប្រយោជន៏ផ្សេងៗរបស់កម្មករក៏ត្រូវបានតម្លើងខ្ពស់ផងដែរ
។ លោកក៏បានលើកឡើងផងដែរថា អ្វីដែលកើតមានរោងចក្រនៅពេលនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល
ក្នុងការទាក់ទាញអ្នកវិនិយោគជាតិនិងអន្តរជាតិអោយមកជួយបណ្តាក់ទុន បង្កើការងារជូនប្រជាពលរដ្ឋ
។ លោកក៏បានផ្តាំផ្ញើដល់ភាគីទាំងសូមគោរពអោយបាននូវអនុសញ្ញារួមដ៏មានតម្លៃនេះ
និងសហការគ្នាអោយល្អបន្ថែមទៀត ដើម្បីធានាបានសន្តិសុខ និងនិរន្តរភាពការងារ ហើយត្រូវចាត់ទុកថា
កម្មករនិងនិយោជក គឺជាដៃគូរមិនអាចខ្វះបាន ៕




No comments:
Post a Comment