Monday, August 31, 2015

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកទឹកចិត្តសិស្ស -និស្សិត នាយទាហានពូកែ ប្រចាំឆ្នាំសិក្សា២០១៤ ២០១៥

កាលពីថ្ងៃអាទិត្យ​ទី៣០ ខែ​សីហា ​ឆ្នាំ២០១៥​ ឯកឧត្តមឧត្តម​សេនីយ៍ឯក ​ហ៊ុន ម៉ាណែត នាយរង​សេនាធិការ​ចំរុះ មេបញ្ជាការ​រងកងទ័ពជើ​ងគោក បាន​លើកទឹកចិត្ត ​សិស្ស និ​ស្សិត នាយទាហានពូ​កែប្រចាំឆ្នាំ ​សិក្សា២០១៤-២០១៥​ របស់វិទ្យា​ស្ថានទ័ព​ ជើងគោក ​និងសាលានា​យទាហាន ​សកម្មត្មាត​ ពង ចំនួន​ ១៣១នាក់ ​តាមរយៈពិធីសំ​ណេះសំណាល និង​ផ្តល់រង្វាន់​លើកទឹកចិត្ត​ ចំពោះសិស្សនិ​ស្សិត ​នាយទាហានដែ​លបានជាប់​លេខ០១ ដល់លេខ១០​ នៅក្នុងការ​ប្រឡងបញ្ចប់ ​ឆមាសនិមួយៗ​និងប្រចាំឆ្នាំ។
ឯកឧត្តម​ ហ៊ុន ម៉ាណែត ​បានចែករំលែក ​បទពិសោធន៍ ​និងផ្តល់​ដំបូន្មានល្អៗ ​និងលើកទឹ​កចិត្ត​ និស្សិត ​ទាហានសកម្ម​ទាំងអស់ឱ្យបន្ត​ខិតខំរៀនសូត្រ​ ក្រេបយកចំណេះដឹង​ ទ្រឹស្តី និងការ​អនុវត្តន៍ និងគោរព​វិន័យឱ្យបាន​ខ្ជាប់ខ្ជួនដើម្បីក្លា​យខ្លួន ​ជានាយទាហាន​ដ៍រឹងមាំ មានសមត្ថភាព ​និងការទទួលខុ​សត្រូវខ្ពស់​សម្រាប់សង្គម​ជាតិនិងប្រជាជន។​


តាមរបាយការណ៍បា​នឱ្យដឹងថា ​ឆ្លើយតបទៅ​នឹងការយកចិត្ត​ទុកដាក់ពី​សំណាក់ប្រមុខ រាជរដ្ឋាភិបា​លកម្ពុជា ​សិស្ស-និស្សិតរ​បស់វិទ្យាស្ថានទ័ព​ជើងគោក ​និងសាលានាយ​ទាហានសកម្ម ​បានខិតខំ​យកអស់កម្លាំងចិត្ត ​និងរៀន​សូត្ររហូត ​មកដល់​ពេលនេះ ទទួលបាន​លទ្ធផលល្អ ​និងបានចូលរួមគាំទ្រ ​យ៉ាងមោះមុត ​និងស្មោះស្ម័គ្រ​ជាទីបំផុតនូ​វគោលនយោបាយ​ដ៍ត្រឹមត្រូវ​ ក្រោមការដឹក​នាំរបស់សម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ដែលក​ន្លងមក ​និងរហូតមកដ​ល់ពេលបច្ចុប្បន្ន​បានធ្វើឱ្យប្រទេសជាតិ​ ទាំងមូលមាន​សុខសន្តិភាព ​ស្ថេរភាព ​និងការអភិវឌ្ឍន៍ ​ឥតឈប់ឈរ​លើគ្រប់វិស័យ៕​



ក្រសួងការបរទេសកម្ពុជាប្រកាសថា ពលការិនី២រូបដែលរងគ្រោះនៅម៉ាឡេស៊ី នឹងមកដល់កម្ពុជាថ្ងៃស្អែក

យោងតាម​លិខិតរបស់​ឯកឧត្តម ​ជុំ សុន្ទរី​ អ្នកនាំពាក្យ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​ចេញផ្សាយនៅថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០១៥នេះ ​បានប្រកាសថា ​ពលការិនីខ្មែរ​រងគ្រោះចំនួន ​២រូប ដែលត្រូ​វបានមេខ្យល់ ​និងក្រុមហ៊ុននាំ​យកទៅធ្វើការ​នៅប្រទេសម៉ាឡេ​ស៊ីនឹងត្រឡប់​មកប្រទេសកម្ពុជា​វិញនៅថ្ងៃទី១ ​ខែកញ្ញា ឆ្នាំ២០១៥។ ​

សេចក្តីជូន​ដំណឹងបានឲ្យ​ដឹងថា ​ការជួយអន្តរា​គមន៍ឲ្យពលការរី​នីវិលមកវិញនេះ​ បានធ្វើឡើង​តាមរយៈស្ថាន​ឯកអគ្គរាជ​ទូតកម្ពុជាប្រ​ចាំប្រទេសម៉ាឡេស៊ី ​ដែលបាន​ដឹងពីបញ្ហានេះ។​ ពលការិនី​ខ្មែរទាំងពីរ​ខាងលើមានឈ្មោះ​ ៖ ១-ទូច ​ស្រីពៅ  រស់នៅ​ភូមិសេះស្លាប់​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៍ ​ខេត្តកំពង់ឆ្នាំង ​បានមកស្ថាន​ទូតនៅថ្ងៃទី១៣​ ខែសីហា ​ឆ្នាំ២០១៥ ​សុំជួយអោយ​បានវិលត្រឡប់​ មកកម្ពុជាវិញ។ ​២-ប៉ាន​ ណាវី  រស់នៅ​ភូមិស្រែព្រៃ ​ឃុំចំណោម ​ស្រុកមង្គលបូរី​ ខេត្តបន្ទាយ​មានជ័យ ​  បានមកស្ថា​នទូតនៅថ្ងៃទី២១​ ខែសីហា ​ឆ្នាំ២០១៥ ​សុំជួយអោយ​បានវិលត្រឡប់​មកកម្ពុជាវិញ។​ ក្នុងពេលរង់ចាំ​ការត្រឡប់មក​កម្ពុជាវិញ ​ស្ថានទូតបាន​ផ្ដល់កន្លែង​ស្នាក់នៅ និ​ងបាយទឹក និង​បានចេញ​លិខិតធ្វើដំ​ណើរបណ្តោះអាសន្ន​អោយពលការិនី​ទាំងពីរនាក់នេះ។​ អ្នកទាំងពីរ​ នឹងមក​ដល់កម្ពុជាវិញ​ នៅថ្ងៃទី០១ ​ខែកញ្ញា ​ឆ្នាំ២០១៥ ​តាមជើងយន្តហោះ​ AK 536  ​វេលាម៉ោង៧:៣៥​នាទីព្រឹក ​នៅអាកាសយាន​ដ្ឋានអន្តរជាតិ​ភ្នំពេញ ។


ឯកឧត្តម ​ជុំ សុន្ទរី​ ក៏បានឲ្យដឹ​ងដែរថា ​ក្រសួងការ​បរទេស ​និងសហប្រតិប​ត្តិការអន្តរ​ជាតិ  សូមធ្វើ​ការអំពាវនាវ​ដោយទទូច​ដល់ ពលរដ្ឋខ្មែរ​ ពិសេសនារីខ្មែរ​ដែលជាជន​ងាយរងគ្រោះ ត្រូវធ្វើ​ការប្រុងប្រយ័ត្ន​ចំពោះការ​ឆបោក ​អូសទាញ ​បញ្ចុះបញ្ចូល​ពីសំណាក់​មេខ្យល់ ដែលមាន​គំនិតទុច្ចរិត​បំរើផលប្រ​យោជន៍ផ្ទាល់ខ្លួន ​ប៉ុនប៉ង​នាំបងប្អូន​ទៅធ្វើការនៅ​ក្រៅប្រទេស ​ដោយភូត​កុហកថា ​នឹងទទួលបាន​ប្រាក់ខែច្រើន។​

ក្រុម​ការងារ​​ថ្នាក់​ជាតិ​​ បន្ត​នាំយក​​កញ្ចប់សម្ភារៈ​ស្ត្រី​ទើប​ស​ម្រាល​កូន​​ ចែក​ជូន​​ប្រជាពលរដ្ឋ​​នៅ​ក្នុង​ឃុំ​កុមា​ររាជា ​​ស្រុក​បាទី​​ ខេត្តតាកែវ​

តាម​​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់ឯ​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ សម្ភារៈចំ​នួន​២៤ កញ្ចប់ ជាអំ​ណោយ​សប្បុរសធម៌​សាខាកាបាទ​ក្រហម​ខេត្ត​តាកែវ ត្រូវ​បាន​ឯកឧត្តម​ ទិត សុធា​ ឯកឧត្តម​ ស្វាយ សុវណ្ណរិទ្ធ ឯកឧត្តម សៅ សុភៈ ឯកឧត្តម​ ថៅ​ វាសនា ឯកឧត្តម​ ហូយ គឹម​អាន និង​សមាជិក​ក្រុម​ការងារ​ថ្នាក់​ជាតិ​មួយ​ចំ​នួន​ទៀត​ តំ​ណាង​ឲ្យ​ឯក​ឧត្តម​ ស្វាយ ស៊ីថា ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​កុមាររាជា នៃ​ស្រុក​បាទី ខេត្ត​​​តាកែវ នាំ​យក​ទៅ​ប្រគល់​ជូន​ដោយ​ផ្ទាល់​ដៃ​ដល់​ស្ត្រី​ជា​ម្តាយ​របស់​ទារក​ដែល​ទើប​នឹង​សម្រាល ​ចំ​នួន​២៤នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៥​។
សកម្មភាព​មនុស្ស​ធម៌​ នៃ​ការ​ចុះ​ចែក​កញ្ចប់​ឃីត​នេះ ក៏​មាន​ការ​ចូល​រួម​ផង​ដែរ​ពី​តំ​ណាង​ក្រុម​ប្រឹក្សាស្រុក តំ​ណាង​អនុសាខាកាកបាទ​ក្រហម​ស្រុក​បាទី​ កាកបាទ​ក្រហម​ឃុំ ក្រុម​ប្រឹក្សាឃុំ ប្រធាន អនុប្រធាន​​ភូមិ និង​ក្រុម​ការងារ​របស់​​សម្ព័ន្ធយុវជន​កម្ពុជា​ជា​ច្រើន​នាក់។
ទាំង​នេះ​ គឺ​ជា​​កាយវិការ​ដ៏​ថ្លៃ​ថ្លា​ នៃ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​បំ​ផុត​ បង្ហាញ​នូវ​ការ​ជួយ​សម្រួល​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក៏​ជា​វប្បធម៌​នៃ​ការ​ចែក​រំ​លែក​របស់​រាជ​រដ្ឋាភិបាល​ ក៏​ដូចជា​កាកបាទ​ក្រហម​កម្ពុជា​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូ ដោះ​ស្រាយ​ និងរួម​សុខ រួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។
ស្ត្រី​ជា​ម្តាយ ​ដែល​ទើបនឹងសម្រាល​បុត្រ បាន​សំ​ដែង​នូវ​ការ​ត្រេក​អរជា​ខ្លាំង​​ ជា​មួយ​នឹង​ពាក្យ​​ថ្លែង​អំ​ណរគុណ​យ៉ាង​ដូច្នេះ​៖«  សូម​ថ្លែង​អំ​ណរគុណ​ដល់​ ឯកឧត្តម​ សុខ អាន និងឯកឧត្តម​ ស្វាយ ស៊ី​ថា ដែល​បាន​នាំ​អំ​ណោយ​យក​មក​ជូន​នាង​ខ្ញុំ​»។
ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏បាន​ពាំ​នាំ​នូវ​ពាក្យ​ផ្តាំ​ផ្ញើ​សួរ​សុខទុក្ខពី​សំ​ណាក់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិ​បាល​​ជូន​ចំ​ពោះ​ប្រជា​ពលរដ្ឋ​ និង​បាន​សំនូមពរដល់ឳពុក​ម្តាយ នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការឲ្យ​ទៀងទាត់ ការ​បំ​ប៉ន​អាហារ​រូបបត្ថម្ភដល់​ទារក និងត្រូវ​​ពិនិត្យ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​​។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏​បាន​ប្រគល់​ជូន​នូវ​សំ​បុត្រកំ​ណើតដល់​ម្តាយរបស់​ទារក​ដែល​ទើប​សម្រាល និង​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ផ្សារភ្ជាប់​ទំ​នាក់​ទំ​នងល្អ​ជា​មួយ​អាជ្ញាធរមូលដ្ឋាន​  ក្នុង​ន័យ​ថា «បើ​មាន​បញ្ហា ឬ​ទុក្ខកង្វល់​អ្វី​មួយ​ដែល​ចាំ​បាច់​សុំ​អន្តរាគមន៍​ពី​មន្ត្រី​ពាក់​ព័ន្ធ​ សូម​ប្រញ៉ាប់​រាយ​ការ​ណ៍​ជូន​ក្រុម​ការងារ​ ដើម្បី​នឹង​រិះ​រកលទ្ធភាព និង​វិធី​ដោះ​ស្រាយតាម​ការជាក់​ស្តែង ​» ជា​ពិសេស លើ​ការ​ងារ​ការ​ផ្តល់​ជូន​នូវ​សេវាសាធារណៈ និង​ជំ​រុញ​ឲ្យ​មាន​ការចូល​រួម​យ៉ាង​សកម្ម​​ផង​ដែរ ដើម្បី​​អនុវត្ត​គោល​នយោបាយ​រាជ​រដ្ឋាភិបាល ដើម្បី​ពង្រឹងភូមិឃុំមាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ប្រសើ​រ​ក្នុង​មូល​ដ្ឋានដែល​ពលរដ្ឋ​កំ​ពុងរស់​នៅ​។ បន្ទាប់​ពី​ចុះ​ចែក​កញ្ចប់​ឃីតរួច​ហើយ ក្រុម​ការងារ​ទាំង​អស់​ក៏បាន​ជួប​ជុំ​ទទួល​ទាម​អាហារ​រួម​គ្នា ក្នុង​បរិយាកាសរីក​រាយ​ និង​ស្និទ្ធ​ស្នាលបំ​ផុត​។
អត្ថបទ៖ (ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមាររាជា ស្រុក​បាទី ខេត្ត​តាកែវ)




Friday, August 28, 2015

ឯកឧត្តម វ៉ា គឹមហុង៖ ទោះបីគណបក្សសង្គ្រោះជាតិ បន្តអុកឡុករឿងផែនទី តែរាជរដ្ឋាភិបាលនៅតែបន្តកិច្ចការបោះបង្គោលព្រំដែនជាមួយវៀតណាម

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ វ៉ា គឺមហុង​ ប្រធានគណៈកម្មា​ធិការកិច្ច​ការព្រំដែន ​បានមានប្រសាសន៍​នៅក្នុងសន្និ​សីទសារព័ត៌មាន ​នៅវិមានមិត្តភាព​ ទីស្តីការ​គណៈរដ្ឋមន្ត្រី ​នៅរសៀលថ្ងៃទី​ ២៨ ខែសីហា ​ឆ្នាំ២០១៥នេះថា ​ទោះបីជាមានការ​រំខានពីសំណាក់​តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិជុំ​វិញបញ្ហា​ផែនទីយ៉ាង​ណាក្តី ប៉ុន្តែ​បច្ចុប្បន្នរាជ​រដ្ឋាភិបាល កំពុងតែ​ដំណើរការការ​ងារបោះបង្គោល​ព្រំដែនជាមួយប្រ​ទេសវៀតណាម​ជាប្រក្រតី។

ឯក​ឧត្តម ​វ៉ា គឺមហុង​ បានមាន​ប្រសាសន៍ថា ​«មកដល់ពេល​នេះដំណើរកា​របោះបង្គោលព្រំដែន​រវាងប្រទេស​កម្ពុជា ​និងប្រទេសវៀត​ណាម គឺសំរេចបាន​ជាង៨០% ​ហើយនៅសេសសល់​តែជាង១០%ទៀត ​ដែលនៅមាន​ភាពស្មុគស្មាញ​កំពុងចរចាររក​ដំណោះស្រាយ ​ដោយតម្លាភាព​រវាងប្រទេស​ទាំងពីរ​»។

គួរបញ្ជាក់ថា ​ការធ្វើសន្និសីទ​សារព័ត៌មាន ​របស់គណៈកម្មាធិ​ការកិច្ចការ​ព្រំដែន​ នៅថ្ងៃនេះ គឺធ្វើ​ឡើងបន្ទាប់ពី​ ឯកឧត្តម​ អ៊ុំ សំអាន ​ដែលកំពុង​ស្ថិតនៅសហរដ្ឋអា​មេរិក ​នៅតែបន្តធ្វើការរិះគន់​ និង ញុះញង់ម​តិជាតិ ​និងអន្តរជាតិរឿ​ងផែនទីកម្ពុជានេះ ​ដោយអះអាង​ថាផែនទី ដែលខ្លួនរក​ឃើញនៅសហរដ្ឋអា​មេរិក​ ជាផែនទី​ត្រឹមត្រូវ ​តាមការពិត​ផែនទីនេះ ​គឺគណៈកម្មការកិច្ច​ការព្រំដែនកម្ពុជា​បានទទួលតាំ​ងពីជាង១០ឆ្នាំ​មកហើយ។
ឯកឧត្តមទេ​សរដ្ឋមន្ត្រី ​វ៉ា គឺមហុង ​បានលើកឡើងថា ​«ការញុះញង់របស់​គណបក្សសង្គ្រោះជាតិ បាន​ធ្វើឲ្យគេមិនទុក​ចិត្តរាជរដ្ឋាភិបាល ​ក្នុងការប្រើ​ប្រាស់ផែនទី​ ហើយនេះជាកា​រធ្វើឲ្យខូចផលប្រយោជន៍ជាតិ​ទាំងមូល»​។

ឯកឧត្តម​ វ៉ា គឺមហុង​ មានសង្កត់ធ្ងន់ថា ​រាជរដ្ឋាភិបាល​មិនដែលលាក់​លៀមរឿងផែន​ទីឡើយ ​«កន្លងមក ​យើងបានបង្ហាញអ្ន​កសារព័ត៌មានជាតិ​ និងអន្តរជាតិ ​នូវផែនទីផ្លូ​វការដែលរាជរដ្ឋាភិបាល​កំពុងប្រើប្រាស់ ​ក្នុងការបោះបង្គោល​ព្រំដែនជាមួយវៀ​តណាម ​ហើយផែនទីទាំងនោះ គឺ​យើងរកបានជាង​១០ឆ្នាំមកហើយ។ ​មិនមែនដូចកា​រលើកឡើងប្រាស​ចាកពីការពិត ដូចឯកឧត្តម​ អ៊ុំ សំអាន ​បាននិយាយថា ​រកឃើញនៅបណ្ណាល័យស​ភា សហរដ្ឋអា​មេរិក ជាន់ទី៥ ​នៅ Washington DC ​នោះទេ ការពិត ​ឯកឧត្តម វ៉ា​ គឺមហុង ​ធ្លាប់បានបញ្ជាក់ថាផែ​នទីហ្នឹង ​គណៈកម្មាធិការកិ​ច្ចការព្រំដែន ​បានតំកល់​ទុកនៅជាន់ទី៥ ​នៅអគារទីស្តីកា​រគណៈរដ្ឋមន្ត្រីប្រ​ទេសកម្ពុជា។​ ដូច្នេះការ​លើកឡើង ​របស់ឯកឧត្តម​ អ៊ុំ សំអាន​ គ្រាន់តែជាការ​មួលបង្កាច់ ​និងចោទប្រកាន់​ប្រាសចាក​ពីការពិតប៉ុណ្ណោះ»៕​




សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥




ឯកឧត្តម ប៉ាល់ ចន្ទតារា បាននាំយកកញ្ចប់ឃីត សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវទៅជូនដល់ស្ត្រីទើបឆ្លងទន្លេ៤នាក់

ឯកឧត្តម​ ប៉ាល់ ចន្ទតារា​ ទីប្រឹក្សារាជ​រដ្ឋាភិបាល ​និងប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយឃុំកំណប់​ ស្រុកគីរីវង់​ ខេត្តតាកែវ​ និងឯកឧត្តម​ ចៅ សេរី​ អនុប្រធាន ​ដោយមានការ​ចូលរួម ពីយុវជន​កាកបាទ​ក្រហមស្រុក ​យុវជនកាយរិទ្ធិ​ស្រុក និងមន្រ្តីក្រុ​មប្រឹក្សាឃុំកំណប់​ បានពាំនាំកញ្ចប់​ឃីត ដែលជា​អំណោយរបស់​សាខាកាកបាទ​ក្រហមកម្ពុជា ​ខេត្តតាកែវ ​តាមរយៈការអំពាវ​នាវរបស់ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ​និងជាប្រធានក្រុ​មការងារថ្នាក់​ជាតិចុះមូលដ្ឋាន​ ខេត្តតាកែវ ​ដើម្បីសួរសុខទុកដ​ល់ស្រ្តីបួននាក់​ ដែលទើប​នឹងឆ្លងទន្លេរួច​។

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​ ប៉ាល់ ចន្ទតារា ​ក៏បានគួចចំនង​ដៃដល់ចៅៗ ​ទើបនឹង​កើតក្នុងម្នាក់ ​100.000​ រៀល ដោយភ្ជាប់​នូវសំបុត្រ​កំណើតផងដែរ​។

នេះជាលើក​ទីពីរហើយ ដែ​លក្រុមការងារ​ថ្នាក់ជាតិ ​ដឹកនាំប្រតិភូ​សួរសុខទុក​ស្រ្តីឆ្លងទន្លេ ​នៅឃុំកំណប់​ ដែលម្នាក់ៗ​ ក្រៅពីកញ្ចប់ឃី​តសុទ្ឋតែបានថ​វិកាជាចំណងដៃ​ 100.000 រៀ​ល និងសំបុត្រ​កំណើតដូចគ្នាៗ។​


បន្ទាប់ពី​បានសួរសុខ​ទុក្ខ ស្រ្តីឆ្លង​ទន្លេហើយ ​ឯកឧត្តម ​ប៉ាល់ ចន្ទតារា ​បានទៅពិនិត្យការដ្ឋាន​សាងសង់​ សាលាធម្មសភា ​ដែលកំពុងសាង​សង់បាន ​៤០ភាគរយ ​ដែលឯកឧត្តម ​និងគ្រួសារទើប​នឹងសាងសង់​បាល័ង្ល​ និងជាវព្រះពុទ្ឋរូប​ មកតម្កល់​រួចនាពេលថ្មីៗនេះ៕




បណ្ឌិត សុខ ទូច ស្នើឲ្យ ឯកឧត្តម អ៊ុំ សំអាន ផ្តល់ផែនទី ដែលរកបានពីអាមេរិកដើម្បីធ្វើការផ្ទៀងផ្ទាត់

យោងតាម​លិខិតរបស់​លោកបណ្ឌិត​ សុខ ទូច​ ប្រធានក្រុម​ស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​ចុះថ្ងៃទី ២៧ ​ខែសីហា ​ឆ្នាំ២០១៥​ ផ្ញើជូនឯកឧត្តម ​អ៊ុំ សំអាន ​តំណាងរាស្រ្តមណ្ឌល​សៀមរាប​ របស់គណបក្ស​សង្គ្រោះជាតិ​ បានបញ្ជាក់ថា​ បន្ទាប់ពីបានទទួលដំ​ណឹងថា ឯកឧត្តម ​អ៊ុំ សំអាន ​ទទួលបានផែន​ទីព្រំដែនប្រទេសកម្ពុជា​ជាមួយប្រទេសវៀ​តណាម ពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក ​ដូច្នេះក្រុមស្រាវ​ជ្រាវនៃរាជបណ្ឌិត្យ​សភាកម្ពុជា​ស្នើសុំផែនទីដែលឯកឧត្តម ​អ៊ុំ សំអាន ​មានយកមកធ្វើការ​ផ្ទៀងផ្ទាត់ជាមួយផែ​នទី​ដែលរាជបណ្ឌិត្យ​សភាទទួល​បានពីប្រភពនានា។​

នៅក្នុងលិខិត​របស់ លោកបណ្ឌិត ​សុខ ទូច​ បានឲ្យដឹងថា ​តាមរយៈគណនីហ្វេសប៊ុក​ របស់  ឯកឧត្តម​ អ៊ុំ សំអាន​ បង្ហាញថា ​ឯកឧត្តមបានទៅរក​ផែនទី ​នៅបណ្ណាល័យ​សភា ​សហរដ្ឋអាមេរិក​ នៅ Washington DC ហើយបាន​រកឃើញ និ​ងទទួលផែនទីបោន ​របស់កម្ពុជា​ចំនួន ២៦ផ្ទាំង ​ទាំងផែនទី Digital ​និងផែនទីក្រដាស ​ហើយឯកឧត្តម​ អ៊ុំ សំអាន ​បានអះអាង​ថា ផែនទីទាំងនោះ គឺ​ជាផែនទីដែល​សម្តេចព្រះបរម​កោដ្ឋ នរោត្តម ​សីហនុ ​បានយកទៅសុំឲ្យសហ​រដ្ឋអាមេរិក​ទទួលស្គាល់​ខ្សែព្រំដែនកម្ពុជា​ នៅថ្ងៃទី ​០២ ខែមេសា ​ឆ្នាំ១៩៦៤។​

ការស្នើសុំឲ្យ ​ឯកឧត្តម ​អ៊ុំ សំអាន ​យកផែនទីដែលរក​បានពីបណ្ណាល័យសភា ​សហរដ្ឋអាមេរិក មក​ផ្ទៀងផ្ទាត់នេះ ​ដើម្បីឯកភាពជាតិ ​និងអាយុជីវិតជាតិ ​និងដើម្បីដោះស្រាយ ​និងការពារព្រំដែនប្រទេស​កម្ពុជាជាមួយ​ប្រទេសជិតខាង។ ​

គួរបញ្ជាក់ថា ​បច្ចុប្បន្ននេះ ​ផែនទីដែល​ក្រុមស្រាវជ្រាវផែនទី​ នៃរាជបណ្ឌិត្យស​ភាកម្ពុជាទទួលបាន​ពីប្រភពនានា​មានដូចជា៖​ ១. ផែនទីផ្លូវការ​ ដែលប្រើប្រាស់ដោ​យរាជរដ្ឋាភិ​បាល ចំនួន​ ២៦ផ្ទាំង, ២.​ ផែនទីពីគណបក្សសង្គ្រោះជាតិ​ ចំនួន២៤ផ្ទាំង ​៣. ផែនទីពីប​ណ្ណាល័យព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​ ចំនួន ២៦ផ្ទាំង, ៤.​ ផែនទីពីអង្គការស​ហប្រជាជាតិ ​ចំនួន ១៨ផ្ទាំង, ៥.​ ផែនទីពីប​ណ្ណាល័យវិទ្យា​ស្ថានភូមិសាស្ត្រជាតិ(​បារាំង) ​ចំនួន ​២៦ផ្ទាំង៕



វីដេអូបទយកការណ៍ ការបន្ត​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ និង​ដើម្បី​បេតិកភណ្ឌមនុស្សជាតិ










Thursday, August 27, 2015

បទអត្ថា​ធិប្បាយ​ ដោយ៖​ ​រត្ន័​ សណ្ដាប់​​​, ​តើមេបក្ស​ប្រឆំាង​​ចង់ទទួល​រង្វាន់​​ «ការ​លើក​​លែងទោស»​ ជាលើក​​ទី៣ឬ?

សាធារណជន​ខ្មែរ​ទូទំាង​ប្រទេស​​ពិតជា​បានដឹងច្បាស់​​ថា ​បក្សប្រឆំាងជា​រឿយៗ ​តែង​តែ​បង្ករឿង​នយោ​បាយ​ បំពុលមតិមហាជន​​គ្រប់​ល្បិចកល់ជាច្រើន​អនេកប្បការ ដែលធ្វើ​ឲ្យ​គណ​បក្ស​កាន់​អំណាច ពិសេស​ សម្ដេច ហ៊ុន សែន​ អត់ទ្រំាមិនបាន​ ក៏ចាត់វិធានការនីតិវិធីច្បាប់ ក្នុង​គោល​បំណង​​​​​តែម្យ៉ាងគត់ គឺ​ ដើម្បី​រក្សាសណ្ដាប់ធ្នាប់សង្គម និងនិរន្ដរភាព​នៃសន្ដិភាពរបស់​ប្រ​ទេស​។​
ទោះយ៉ាងនេះក្ដី​ ក្នុង​មួយ​ឆ្នាំចុង​ក្រាយ​នេះ​ លោក សម រង្ស៊ី និង លោក កឹម សុខា​ និង​ក្រុម​គូ​កនរបស់​គាត់​ បានបន្ដ​​បញ្ឆេះ​ចលនា​បំបះបំបោរ មាន​ជាអាទិ៍៖ ចលនារំដោះ​ទីលាន​ប្រជា​ធិប​តេយ្យ​ ដែល​បណ្ដាល​​​ឲ្យផ្ទុះ​ហិង្សា​​​កាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៤​ និង​ប៉ុន្មាន​ខែ​មុន​នេះ​បំផុសចលនា​ឲ្យ​​គេ​ភ័ន្ត​ច្រ​ឡំនឹង​​​ផែន​ទី​ដែល​​​​រាជ​រដ្ឋា​ភិ​បាល ​​បាន​​​ និងកំពុងប្រើប្រាស់​ ថា ​​ជាផែនទី​ក្លែង​ក្លាយ​ និងការ​ធ្វើចលនាបំ​បះ​បំ​បោ​​រនៅ​ព្រំដែន​​ បង្កឲ្យ​មាន​​​ស្នាម​​​សៅហ្មង​ផ្នែកនយោបាយ​និង​កិច្ច​សហប្រតិ​បត្ដិការ​​​មិត្ដ​ភាព​​រវាងកម្ពុជា-វៀតណាម។
ដោយ​អង្គហេតុ​​ខាងលើ​នេះហើយ បាន​បង្ខំឲ្យ​រាជរដ្ឋាភិបាលចាត់​វិធានការ​ផ្លូវច្បាប់​ ដែល​ក្នុង​នោះ មានការកាត់ទោស​សកម្មជន​​​របស់គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​១១រូប និងថ្មីៗ​នេះ មាន​ការ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី មួយ​រូប​ ដោយតុលាការ​ចាត់​ទុកករណីនេះ​ ជាបទល្មើស​ព្រហ្មទណ្ឌជាក់ស្ដែង ​ហើយបាន​បញ្ជួនខ្លួន​​ទៅ​ពន្ធនាគារ​ ដែលនឹ​ង​ត្រូវកាត់ទោស​ក្នុង​​​ពេល​​ខាងមុខ​។
ដោយ​បាន​ឃើញ សភាពការណ៍មិនស្រួលបែបនេះ​ ពួកអ្នកបង្ករឿង​ ក៏បាន​នំាគ្នា​រត់ចេញ​ទៅ​ក្រៅ​ប្រទេស​យ៉ាងតក់ក្រហល់ ពិសេស​​​ពួកអ្នកមានសញ្ជា​តិពីរ   ដែលកាន់​លិ​ខិត​ឆ្លងដែន​ពីរ​(លិ​ខិតឆ្លងដែន​បារំាង-ខ្លះ​មាន​លិខិត​ឆ្លង​ដែន​អាមេរិក)​ បានរត់យកព្រះអាយុ​តែរៀងៗខ្លួន​។ យើង​សូមសួរថា​ ហេតុអ្វី​ក៏មេដឹកនំា​ទំាងនេះ​ មិនស្ថិត​នៅក្នុង​ប្រទេស ​ដើម្បីជួយរកវិធានការ​ច្បាប់ ដើម្បីសុំ​បន្ធូរបន្ថយទោស​ដល់​ជនជាប់ទោស​ ព្រោះថា​ ប្រ​សិនបើ​ពួក​​ខ្លួន​អាច​រកឃើញ​ហេតុផល​សម​រម្យ ដែលតុលាការអាច​ទទួលយកបាន​នោះ។ តាមច្បាប់តុលាការ​នៅ​ប្រទេស​ណា​ក៏​ដោយ​ក៏​អាច​​មានករណី​​អាចសម្រាល​ទោស​បាន​ដែរ។ ករណីនេះ​ មេបក្សប្រឆំាង​មិនបានគិត​ដូច្នោះ​ទេ ​បាន​ជា​សាធារណមតិមើល​ឃើញថា​​ពួកមេដឹកនំាបក្សប្រឆំាង​​នាំ​គ្នារត់​​ និងបាន​ឆ្លើយ​ដោះ​សារ​យក​​តែរួចខ្លួនរៀងៗខ្លួន​តែម្ដង​។
ហេតុអ្វីបាន​ជា​គេ​ធ្វើដូច្នេះ? មេ​ដឹក​នាំ​បក្ស​ប្រ​ឆាំង​យល់​ថា​ពួក​គេកំពុង​តែមាន​កំហុស​​ដ៏​ធ្ងន់ធ្ងរ​ម្ដងទៀត​ ដែលស្ថាប័ន​ មាន​សមត្ថកិច្ច​អាចនឹង​ឃាត់ខ្លួនបាន​ និងអាច​​បញ្ជួន​ខ្លួនទៅ​ពន្ធ​នា​គារបាន​គ្រប់ពេល។​
សូម​រំលឹកថា ​នៅ​ចុង​ឆ្នាំ២០០៥​ លោក សម រង្ស៊ី​ ត្រូវតុលា​ការ​កាត់ទោស​កំបំាងមុខ​ ពី​បទ​បរិហារ​កេរ្តិ៍សម្តេច​ ហ៊ុន សែន និង ​ទ្រង់​ រណឬទ្ធិ ហើយរត់ទៅសំងំលាក់ខ្លួន​នៅ​ប្រទេស​បារំាង​ រហូតព្រះ​មហាក្សត្របាន​លើកលែងទោស ទើបអាចត្រទ្បប់ចូលស្រុកវិញ​បាននៅ​ដើម​ឆ្នាំ​២០០៦​។​ បន្ដមកទៀត ​នៅឆ្នាំ២០០៧ លោក សម រង្ស៊ី បានទៅ​បង្ករឿងបញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​ ដោយកែន​ប្រជាពលរដ្ឋនៅមូលដ្ឋាន ​បះបោរ ដកបង្គោល​តម្រុយ​ខ្សែបន្ទាប់​ព្រំដែន​យ៉ាង​ឡូយ ​ហើយត្រូវ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ចោទ​ប្រកាន់​ពីបទ​ល្មើសព្រហ្មទណ្ឌជាក់ស្ដែង​ ក៏​តំាង​​​រត់ចោល​ស្រុកទៀត​ ហើយ​តុលាការ​បាន​កាត់​ទោស​កំ​បាំង​មុខ​ រហូត​ត្រូវបានព្រះ​មហាក្ស​ត្រ​លើក​លែង​ទោស​ជាលើកទី២ មុនការ​​បោះ​ឆ្នោតសកលឆ្នាំ២០១៣ ប្រមាណ១០ថ្ងៃ។​ តើនេះ​ពុំមែន​ជា​ការ​សណ្ដោស​ទេឬអ្វី?​
ឥទ្បូវនេះ​ សកម្មភាព​ដែលបក្សប្រឆំាង​បាន​បំផុស​បំផុល​ទូទំាង​ប្រទេស ​ឲ្យមានភាព​ច្របូក​ច្របល់​ដែលអាច​បង្ក​ដល់អសន្ដិសុខជាតិ​ធ្ងន់ធ្ងរ​ ដែល​អាចឈាន​ដល់​ការ​ «លើក​លែង​ទោស» ជា​លើកទី៣ ហើយ សម្រាប់​ជីវិត ​លោក សម រង្ស៊ី​។​
ចំពោះការចោទប្រកាន់ដ៏ខុសច្បាប់យ៉ាង​ធ្ងន់ធ្ងរមកលើរដ្ឋាភិបាល​ ថា​​បាន​ប្រើប្រាស់​ផែនទី​ក្លែង​​​បន្លំ ​ រហូត​ដល់មិន​​ទទួល​ស្គាល់នូវ​សន្ធិសញ្ញា​​​ ដែលទ្បាយព្រះ​ហត្ថលេខា​ដោយ​​ព្រះ​មហា​ក្សត្រ​  ដើម្បី​ដោះ​ស្រាយបញ្ហាខ្សែ​បន្ទាត់​​​​ព្រំ​ដែន​​។​
លោក​ សម រង្ស៊ី និង លោក កឹម សុខា​ បានរត់ទៅ​​​ស្នាក់​នៅ​ប្រទេស​អូស្រ្ដាលី​ ចាប់​​ពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៥ បន្ទាប់​ពី​បាន​​បង្ក​ភាព​ច្រ​បូក​នៅ​ក្នុង​ប្រទេស ​ហើយ​ក៏​តាំង​នាំ​គ្នា​យក​រឿង​រ៉ាវ​​នេះ​ទៅបង្ក​នៅ​​ក្រៅប្រទេសទៀត ជួប​ជា​មួយ​អនិក​ជន​ខ្មែរ និង​មន្រី្តបរទេស​មួយ​ចំនួន​​។​​ មេដឹក​នំា​​បក្សប្រឆំាង​ទំាងពីររូបនេះបាន​​ស្រែកដដែលៗ ​ថ្កោលទោស​គណបក្សប្រជាជន​កម្ពុជា និង​ប្រមុខ​​​រាជរដ្ឋាភិបាល​ថា បាន​លួចសន្លឹកឆ្នោត និងប្រើប្រាស់​ផែនទី​ក្លែងក្លាយ បំបិទសិទ្ធិ​មនុស្ស បង្ក្រាបបាតុកម្ម កាត់ទោស​សកម្មជន​របស់ខ្លួន​ដោយសាររឿង​នយោបាយ​។ល។​​
អ្នកវិភាគនយោបាយនៅកម្ពុជា កំពុង​រងចំាមើល​ ថា ទី១​តើរាជរដ្ឋាភិបាល​ ស្ថាប័នមាន​សមត្ថកិច្ច​ ពិសេស​តុលាការ​ នឹងចាត់វិធានការ​យ៉ាងណា ​ចំពោះករណី​ដែលយើងបាន​រៀបរាប់​ខាងលើ និងទី២) ប្រ​សិន​បើ​មាន​ករណី​ចោទ​ប្រកាន់​ពីសមត្ថកិច្ច​ និង​មាន​ការ​កាត់​ទោស​ តើ​​លោក សម រង្ស៊ី ធ្វើមុខក្រាស់ មិនក្រែងរអែង​ចិត្ដ ដើម្បី​សម្ដេចតេជោ​ ហ៊ុន​ សែន ​ជួយ​​​ស្នើសុំ​ «លើក​លែងទោស» ថ្វាយ​ទៅព្រះករុណាព្រះ​មហាក្សត្រ​ ដល់​​រូប​លោក ជាលើកទី៣ ទៀតដែរ​​ឬ​ទេ?​​​​​

សុន្ទរកថា​ របស់ ឯកឧត្តម​ ស៊ុំ ម៉ាប់ ក្នុងពិធី​ប្រកាស​តែងតាំង​ និងប្រគល់​ភារកិច្ចជូន​មន្រ្តីរាជកា​រអាជ្ញាធ​រអប្សរា​




មតិស្វាគមន៍ និងរបាយការណ៍​ របស់​ ឯកឧត្តម​ ប៊ុន ​ណារិទ្ធ​ ក្នុងពិធី​ប្រកាសតែង​តាំង ​និងប្រគល់ភារ​កិច្ចជូនមន្រ្តីរាជ​ការអាជ្ញា​ធរអប្សរា




ពិធីប្រកាសតែងតាំង និងផ្ទេរដំណែងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា

ដើម្បីបន្ដការ​ដឹកនាំក្នុង​ការគ្រប់គ្រង​លើការងារ​អភិរក្ស ​និងអភិវឌ្ឍនៅ​តំបន់ប្រវត្តិ​សាស្រ្ដអង្គរ​ ឯកឧត្តម​ ស៊ុំ ម៉ាប់ ​សកលវិទ្យា​ធិការសាលាភូ​មិន្ទរដ្ឋបាល​ ត្រូវបាន​ប្រកាសតែងតាំ​ងដោយ ​ព្រៈរាជក្រឹត្យ​លេខ ០៨១៥១៨៩៨​  ជាអគ្គនាយក​អាជ្ញាធរជាតិ​អប្សរា ​មានឋានៈ​ស្មើរដ្ឋ លេខា ​ធិការ ជំនួស​ ឯកឧត្តម​ ប៊ុន ណារិទ្ធ ​ ដែលត្រូវតែង​តាំង ជាសមាជិក​ក្រុមប្រឹក្សា ​សេដ្ឋ កិច្ច​ សង្គមកិច្ច​ និង វប្បធម៌ ​នៃទីស្ដីការគ​ណៈរដ្ឋមន្រ្ដី​  មានឋានៈ​ស្មើរដ្ឋមន្រ្ដី ​ហើយពិធី​ ប្រកាសតែង​តាំង និងផ្ទេរមុខ​ តំណែង​ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​អប្សរានេះ ​ត្រូវបានប្រារព្ធ​ ធ្វើឡើង ​ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ ​អាន ឧបនាយករ​ដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ​ទទួលបន្ទុកទីស្ដី​ការគណៈរ​ដ្ឋមន្រ្ដី នៅសាលស​ន្និសីទអាជ្ញាធរ​ជាតិអប្សរា​ នារសៀល ​ថ្ងៃទី ២៦​ ខែសីហា ​ឆ្នាំ២០១៥។

ថ្លែងក្នុងពិ​ធីប្រកាសតែង​តាំង ឯកឧត្តមប​ណ្ឌិតសភាចារ្យ ​សុខ អាន ​បានមាន​ប្រសាសន៍ថា៖ ​ក្រោយពី​តំបន់រម្មណីយ​ដ្ឋានប្រវត្តិសាស្រ្ដ​អង្គរបានចុះ​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក ​និង បន្ទាប់ពី​បានបង្កើតនូ​វអាជ្ញាធរជាតិ​អប្សរា ​តំបន់រម្មណីដ្ឋានអ​ង្គរទាំងមូល​ ត្រូវបានរៀ​ប ចំការគ្រប់គ្រង ​ការជួសជុលរា​ល់ហេដ្ឋា ​រចនាសម្ព័ន្ធ​ និងបា្រសាទ​បូរាណឡើងវិញ​ជាបន្ដបន្ទាប់​ នឹងធ្វើការអ​ភិរក្ស អភិវឌ្ឍន៍​ដោយយកចិត្តទុ​កដាក់បំផុត តាមរយៈនៃ​យន្ដការគណៈកម្មា​ធិការសម្របស​ម្រួលអន្ដរជាតិ​ដើម្បីកិច្ចគាំពារ​ និងអភិវឌ្ឍន៍​ តំបន់អង្គរ​ ហៅកាត់ថា ​អាយស៊ីស៊ី-​អង្គរក្នុងរយៈពេ​ល១០ឆ្នាំ ​បេតិកភណ្ឌធ​ម្មជាតិវប្បធម៌​មួយនេះ ​ត្រូវបាន ​អង្គការបេតិកភណ្ឌពិ​ភពលោក ​ដកចេញ​ពីបញ្ជីបេតិក​ភណ្ឌដែលប្រឈម​នឹងគ្រោះថ្នាក់។​ 

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​ក៏បានជម្រុញឲ្យ​អគ្គនាយ​អាជ្ញាធរជាតិ​អប្សរាដែលទើប​នឹងតែងតាំងថ្មី​ ត្រូវខិតខំ​គ្រប់គ្រងដឹក​នាំការងារបន្តបន្ថែ​មទៀត ​ឲ្យបានល្អ​ដើម្បីទាក់ទាញ​បាននូវភ្ញៀវ​ទេសចរណ៍​ឲ្យមកទស្សនា ​ប្រាសាទអង្គរ​ បានកាន់តែច្រើ​ន ពិ​សេសត្រូវបន្ត​ជំរុញលើការងា​រ សិក្សាស្រាវជ្រាវ​ចងក្រងឯកសារ ​សម្រាប់ការ​អភិរក្ស ​និងពង្រឹង​សក្តានុពលតំ​បន់រមណីយដ្ឋា​នសម្រាប់ទេសចរណ៍ ​ព្រមទាំងពង្រឹង​កិច្ចសហប្រតិ​បត្តិការ ជាមួយ​ដៃគូអភិវឌ្ឍ​ គ្រប់ស្ថាប័នរដ្ឋ ​និងឯកជន ​ជាពិសេសអង្គភាព​កងទ័ព ​នគរបាល អាជ្ញាធរ​ដែនដី ​និងស្ថាប័នពាក់ព័ន្ធ ​ដើម្បីធានា​បានកិច្ចការ​អភិរក្ស ​ទប់ស្កាត់ការ​ជួញដូរវត្ថុ​បុរាណ ​និងបន្តការ​អភិរក្សព្រៃឈើ និ​ងជួសជុលប្រាសាទនៅ​ក្នុងតំបន់ប្រកប​ដោយចីរភាព ។


ជាមួយគ្នា​នេះដែរ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ក្នុងនាមរាជរ​ដ្ឋាភិបាលក៏បាន បំពាក់​គ្រឿងឥស្សិយស ​ជូនដល់ប្រជាពល​រដ្ឋចំនួន៣​គ្រួសារដែលបាន​បរិច្ចាគដីជូន​ដល់អាជ្ញាធរ​ ក្នុងការស្ថាបនាទំនប់ទឹក ​ដើម្បីបញ្ជៀស​ទឹកជំនន់ដែ​លអាចបង្កផលប៉ះ​ពាល់ដល់ប្រាង្គ​ប្រាសាទនៅក្នុងតំបន់​រមណីដ្ឋានអង្គរ​ទាំងមូលផងដែរ​ ៕


Wednesday, August 26, 2015

សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តម សម រង្ស៊ី មិនគួរយកទំនាក់ទំនងគ្រួសារ កេងចំណេញនយោបាយទេ!

នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ អំពី​គោល​នយោ​បាយ អភិ​វឌ្ឍន៍​វិស័យឧស្សា​ហកម្ម នៅ​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិ​ភាព នា​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០​១៥នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះ​គន់​ឯក​ឧត្តម សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ថាបានយក​ទំនាក់​ទំនង នៃ​ការ​ទទួល​ទាន​អាហារ របស់​គ្រួសារ​​មេ​ដឹក​នាំទាំ​ងពីរ ដើម្បី​កេង​ចំណេញនយោ​បាយ។

នាយករដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​តេជោ ហ៊ុន សែន​ បាន​ថ្លែង​ថា « រឿងហ្នឹង​ខ្ញុំតក់ស្លុត​ណាស់ហើយខ្ញុំក៏អត់​ឲ្យកូនខ្ញុំមើលទេ។​ ដំបូងឡើយគាត់ ​(សម រង្ស៊ី)​ សួរខ្ញុំតាម​ទូរស័ព្ទថា ​កូនគាត់មកស្រុកខ្មែរ​ថ្ងៃប៉ុណ្ណេះ ​តើសម្តេចគិតម៉េច?​ ខ្ញុំឆ្លើយទៅវិញថា ​តើអាចឲ្យខ្ញុំអ​ញ្ជើញបាយ​មួយពេលដើម្បីឲ្យ​ពួកគេជួប​ជុំគ្នាបានទេ ​? គាត់ថា ​ស្រេចតែសម្តេច។​ ចុងក្រោយគាត់​ថា មានកូនប្រសារមួ​យទៀត​ ខ្ញុំថាឲ្យចូលមក ​ប៉ុន្តែស្រាប់តែឥឡូវគាត់​ ទៅសម្ភាសន៍នៅបរទេស​ថា មូលហេតុ ​នៃការជួបជុំនេះ ​គឺដោយសារ ​លោក ហ៊ុន សែន​ ដឹងខ្លួន ទើបបាន​ខិតខំឲ្យកូនគាត់​ស្គាល់កូនខ្ញុំ»។​

សម្តេចតេជោ ​បានបដិសេធ​ថា ការជួប​ជុំគ្រួសាររវាង ​សម្តេច​ និងឯកឧត្តម​ សម ​រង្ស៊ី គឺជាភាពស្មោះត្រង់​ក្នុងទំនាក់​ទំនងដោយ​ភាតរភាព ​មិនបានបង្កប់ន័​យនយោបាយ ​រឺភាពអាក្រក់​ស្មោកគ្រោក​នៅក្នុងនោះទេ។​ ខុសពីឯកឧ​ត្តម សម ​រង្ស៊ី ដែលសូម្បីតែ​រឿង ញុំបាយជាមួយគ្នា ​ក៏អាចកេង​ចំណេញនយោ​បាយបានដែរ​។

សម្តេចតេជោ ​ ហ៊ុន សែន ​បានបន្ថែមថា ​«ខ្ញុំសោកស្តាយ​ណាស់ ការញុំបាយជា​មួយគ្នានេះ។ ខ្ញុំតក់​ស្លុតនៅពេល​ដែលខ្ញុំឃើញចឹង។​ មុខមាត់របស់ខ្ញុំ ​និងកូនខ្ញុំយ​កទៅទុកឯណា? ​​នេះមិនទាន់​និយាយពីរឿង​បញ្ហានយោបាយ​ដ៏ស្មោកគ្រោកនៃ​ផែនទី២៦ផ្ទាំង ​បាត់២ផ្ទាំងមិនទាន់រក​ឃើញផង»​។  សម្តេចបញ្ជាក់ថា ​ការលើកឡើង​បែបនេះ ​ដូចជាសារជូន ​លោកជំទាវ​ ជូឡុង ​សូមូរ៉ា ​ព្រោះលោកជំទាវ​ ទើបប្រគល់សៀ​វភៅមួយច្បាប់ ​ឲ្យកូនប្រុសរ​បស់សម្តេច សៀវភៅនោះ ​គឺកូនឯកឧត្តមសម រង្ស៊ី ​បានផ្ញើមកឲ្យ​កូនសម្តេចតាម​លោកជំទាវ។ ​ចុងក្រោយសម្តេច​ជំរុញ​ឱ្យ​លោក​ជំទាវ ជូឡុង សូ​មូ​រ៉ា ភរិយា​របស់​ឯក​ឧត្តម សម រង្ស៊ី ​ណែ​នាំ​ដល់​ស្វាមី​របស់​លោក​ជំទាវ​ផង​ កុំឲ្យនិយាយអា​ក្រក់ពេក៕​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងចាត់វិធានការតាមផ្លូវច្បាប់ដាក់ទោសសម្រាប់អ្នកនិយាយ «ផែនទីក្លែងក្លាយ ឬផែនទីចោរ»

សម្តេចតេជោ​ ហ៊ុន សែន ​ថ្លែងដូចនេះនៅ​ព្រឹកថ្ងៃទី២៦ ​ខែសីហា ​ឆ្នាំ២០១៥ ​ក្នុងឱកាសអញ្ជើញជាអធិប​តីក្នុងពិធី​ប្រកាសផ្សព្វផ្សាយ ​អំពីគោល​នយោបាយ ​អភិវឌ្ឍន៍វិ​ស័យឧស្សាហកម្ម​ នៅកម្ពុជាឆ្នាំ ​២០១៥-​២០២៥ ​ដែលធ្វើឡើង​នៅវិមាន​សន្តិភាព។​

សម្តេចនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បានលើកឡើង​ពីចំណាត់ការ​ទាក់ទង​ ទៅនឹងជនមួយចំនួនដែល​និយាយបំផុសថា ​រាជរដ្ឋាភិបាលប្រើ​ប្រាស់ផែនទី​ក្លែងក្លាយ ​ឬផែនទីចោរ​ ហើយ សម្តេចបាន​អះអាងថា ​សម្តេចនឹងមិន​អត់ឱនឱ្យជា​ដាច់ខាតស្រ​បពេលដែល ​មានអ្នកនយោបាយមួយ ​ចំនួននៅតែ​បន្តនិយាយថា ​ផែនទី​ UTM ​ដែលអង្គការ​សហប្រជាជាតិ​ឱ្យកម្ពុជាពេលនេះ ​មិនទាន់ផ្លូវ​ការនៅឡើយ ​ហើយថាផែនទី​ផ្លូវការគឺផែន​ទីបោនខ្នាត១/១០០០០០។​

ក្នុងបញ្ហានេះ ​សម្តេចតេជោបា​នបញ្ជាក់​បន្ថែមទៀតថា ​ផែនទីទាំង​២៦ផ្ទាំង ​ដែលរាជរដ្ឋាភិបាល ​បាននិងកំពុងប្រើប្រា​ស់ក្នុងការ​បោះបង្គោលព្រំ​ដែនជាមួយប្រទេ​សវៀតណាម​នេះហើយ គឺជាផែន​ទីពិតប្រាកដ​ ហើយចាប់ពី​ថ្ងៃនេះតទៅ ​បើមាននរណាហ៊ា​នប្រើប្រាស់​ពាក្យថាផែនទី​ក្លែងក្លាយ ​ឬផែនទីចោរ​ នឹងត្រូវប្រឈម​មុខចំពោះច្បាប់​ជាក់ជាមិនខាន។​


សម្តេចតេជោ ​នាយករដ្ឋមន្រ្តី​ ក៏បានរំលឹក​បន្ថែមថា ​កាលពីឆ្នាំ២០០៥ ​រដ្ឋសភាបាន​ឱ្យបត្យាបណ្ណ ​សន្ធិសញ្ញាបំពេញ​បន្ថែម ​ព្រឹទ្ធសភាបានឆ្លង ​ព្រះមហាក្សត្របាន​ឡាយព្រះហស្ថលេ​ខា ​ឱ្យប្រើប្រាស់ ​ផែនទីដែលរដ្ឋាភិ​បាលកំពុងប្រើប្រាស់​សព្វថ្ងៃនេះ ​ប៉ុន្តែដើម្បីឱ្យ​ប្រជាពលរដ្ឋខ្មែរ​បានយល់កាន់​តែច្បាស់ ​និងអស់ចម្ងល់ម​ន្ទិលសង្ស័យ ​សម្តេចតេជោបា​នខិតខំ ស្វះស្វែង ​រកខ្ចីផែនទីពី​ប្រទេសមហាអំ​ណាចនានាយក​មកផ្ទៀងផ្ទាត់​ជាបន្តបន្ទាប់​ដើម្បីបញ្ជាក់ថារាជ​រដ្ឋាភិបាលបា​ននិងកំពុង​ធ្វើការងារ​ដ៍ហ្មត់ចត់​ត្រឹមត្រូវ៕​

សម្តេចតេជោ ហ៊ុន សែន៖ មេបក្សសង្គ្រោះជាតិ អស់អីនិយាយហើយ ទើបវិលទៅរកប្រធានបទចាស់

សម្តេចតេជោ ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាច​ក្រកម្ពុជា​ នៅព្រឹកថ្ងៃទី​ ២៦ ខែសីហា ​ឆ្នាំ២០១៥នេះ ​នៅក្នុងពិធី​ប្រកាសផ្សព្វផ្សាយ ​អំពីគោលន​យោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្ម​ នៅកម្ពុជាឆ្នាំ​២០១៥​-២០២៥ ​ដែលធ្វើឡើង​នៅវិមានសន្តិភាព​ បានមានប្រសាសន៍ថា ​«ឥឡូវអស់អីនិ​យាយហើយ ​វិលមករឿងដើម​ដដែល ​"លួចសន្លឹកឆ្នោត"​ ស្អី ហើយចុះ​បើលួចសន្លឹក​ឆ្នោត ម៉េចក៏​ខំចូលសភា!​ ឥឡូវចេញទៅ​វិញទៅ! ​គេបបួល​ស្បថមិនព្រមស្បថទេ ​ឥឡូវស្បថឱ្យ​រន្ទៈបាញ់»​។

សម្តេចតេជោ ​ហ៊ុន ​សែន ​បានលើកឡើងថា ​បន្ទាប់ពីកប់​យោបល់រឿងមួ​លបង្កាច់រាជ​រដ្ឋាភិបាលថាប្រើផែន​ទីក្លែងក្លាយនោះ ​មេបក្សសង្គ្រោះជាតិ​ ឯកឧត្តម​ សម រង្ស៊ី ​បានវិល​ត្រឡប់ទៅរកប្រ​ធានបទដើម ​ដែលបន្ទាប់​ពីបោះឆ្នោតជាតិ​ ឆ្នាំ២០១៣ ​អាណត្តិទី៥រួច​ ហើយដឹងថាខ្លួនចា​ញ់នោះ ​បានចោទ​ប្រកាន់ថា​ គណបក្ស​ប្រជាជនកម្ពុជាលួ​ចសន្លឹកឆ្នោត។ ​សម្តេចបានចាត់ទុ​កថានេះប​ង្ហាញពីភាព​ក្រឡិចក្រឡុច​របស់ ​មេបក្សសង្គ្រោះជាតិ។​

ឯកឧត្តម​ សម ​រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ​ កាលពីថ្ងៃ​ទី២៣ ​ខែសីហា ​ឆ្នាំ២០១៥ កន្លងទៅ ​បានិយាយទៅកាន់​ប្រជាពលរដ្ឋខ្មែរ​ នៅប្រទេសអូស្តាលី ​ដោយចោទ​រដ្ឋាភិបាលកម្ពុជាថា ​ជាអ្នកលួច​សន្លឹកឆ្នោត ​កាលពីឆ្នាំ២​០១៣។ ​មេបក្សប្រឆាំង​រូបនេះបញ្ជាក់ថា ​បើគ្មានការលួ​ចបន្លំសន្លឹ​កឆ្នោតកាលពី​ឆ្នាំ២០១៣ទេនោះ ​គណបក្សសង្រ្គោះជាតិ​ នឹងឈ្នះ គណបក្សប្រ​ជាជនកម្ពុជា​ដាច់តែម្តង។​

ទោះជាយ៉ាងណា ​ការលើក​ឡើងបែបនេះ ​មិនមែនជាលើក​ទីមួយទេ ​គឺគណបក្ស​ប្រឆាំងដែលដឹក​នាំដោយ ​ឯកឧត្តម​ សម រង្ស៊ី ​តែងតែប្រតិកម្ម ​និងមិនដែលព្រ​មទទួលយក​លទ្ធផលបោះឆ្នោតជានិច្ច​ បន្ទាប់ពីពួក​គេចាញ់ឆ្នោតនោះ។ ​គួរបញ្ជាក់ថា ​ការបោះឆ្នោតជា​តិជ្រើសតាំង តំណាងរា​ស្រ្តអាណត្តិទី៥ ​ដែលធ្វើឡើង​កាលពីខែកក្កដា ​ឆ្នាំ២០១៣នោះ ​គណបក្សប្រជាជនកម្ពុជា​ ទទួលបាន​៦៨កៅអី ​ហើយគណបក្ស​សង្រ្គោះជាតិ​ ទទួលបាន​៥៥កៅអី៕


សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៤ នៅក្នុងខេត្តក្រចេះ ឧត្តរមានជ័យ ព្រះវិហារ និងរតនគិរី ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន


សិក្ខាសាលាថ្នាក់តំបន់អាស៊ានផ្តោតលើអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤របស់អង្គការយូណេស្កូ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ






ផែនទី UTM ខ្នាត ១/១០០.០០០ គឺជាផែនទី ដែលបានចំលងចេញពីផែនទី Bonne ខ្នាត ១/១០០.០០០

ឯកឧត្តម​ ហោ ​ណាំហុង ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រ​សួងការបទេស ​និងសហ​ប្រតិបត្តិការអន្តរជាតិ ​និងជាប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ សម្រាប់សម្របស​ម្រួល ​ពីធីប្រគល់ ​ទទួល និងផ្ទៀងផ្ទា​ត់ផែនទី​ បានមានប្រសាសន៍​នៅក្នុងពិធី​ប្រគល់ផែនទី​ UTM ខ្នាត​ ១/១០០​.០០០ ជូនទៅអង្គការស​ហប្រជាជាតិវិញ ​នៅថ្ងៃទី ​ទី ២៦​ ខែសីហា ​ឆ្នាំ២០១៥នេះ ​នៅវិមានមិត្តភាពថា ​មានអ្នកខ្លះរិះគន់​រាជរដ្ឋាភិបាលថា​ យកគោមក​ប្រៀបធៀប​ជាមួយក្របី​ ដែលសំដៅលើការ​យកផែនទី ​UTM ខ្នាត​ ១/១០០.០០០ ​មកផ្ទៀងផ្ទាត់ជា​មួយផែនទី ​Bonne ខ្នាត ​១/១០០.០០០។ ​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​បានបញ្ជាក់ថា ​តាមលក្ខណៈប​ច្ចេកទេស ​គ្មានអ្វីទាស់ខុ​សទេព្រោះ ​ផែនទី UTM​ ខ្នាត ១/១០០.​០០០ ​គឺចំលងចេញ ​ពីផែនទី Bonne​ ខ្នាត ១/១០០.០០០ ​ហ្នឹងឯង។​

ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ បានមាន​ប្រសាសន៍ថា ​ក្រុមប្រឆាំង​បានរិះគន់ថា«​បើផែនទីមិន​ទាន់គ្រប់ទេ ​មិនអាចយកគោ​មកប្រៀបធៀបជា​មួយក្របីទេ ​គេចង់និយាយថាមិនអាច​យកផែនទី​ ១៨សន្លឹក​ UTM​ ១​/១០០.០០០ ​មកប្រៀបធៀប ​ជាមួយផែនទី ​Bonne ១/១០០.​០០០ របស់រាជ​រដ្ឋាភិបាលទេ។»​ ឯកឧត្តម​ សង្កត់ធ្ងន់ថា ​UTM​ ១​/១០០.០០០ ​គឺគេចំលងផែនទីBonne ​១/១០០.០០០ ​ដែលផលិត​ដោយមន្ទីរ​ភូមិសាស្ត្របារាំង។​ ពួកប្រឆាំងបាន​លើកឡើងថា ​ចាំមើលទៀត​ ទាល់តែមានផែនទី​គ្រប់គ្រាន់ទើប​បានគេសន្និដ្ឋាន។​ ឯកឧត្តម​សង្ឃឹមថា ​«ប៉ុន្មានថ្ងៃខាង​មុខនេះ អស់លោក ​និង ភ្លឺភ្នែកអំ​ពីអ្វីដែលខ្លួន​បាននិយាយកន្លងមក ​ ហើយខ្ញុំសង្ឃឹមថា​ ពេលភ្លឺភ្នែក​ហើយនោះ ឈ​ប់យកបញ្ហាផែ​នទី និងបញ្ហាព្រំដែន​កម្ពុជា-វៀតណាម ​ធ្វើជាយុទ្ធនាការ​នយោបាយ ​ធ្វើជាអាយ៉ៃឆ្លើយ​ឆ្លងគ្នាតាមវិទ្យុ និង​ឆ្លើយឆ្លងគ្នា​តាមសារព័ត៌មាន​ទៀត»។

នៅក្នុង​ពិធីប្រគល់ផែ​នទី UTM ​ខ្នាត ១/១០០.​០០០ចំនួន១៨ផ្ទាំង ​ជូនអង្គការស​ហប្រជាជាតិវិញ​ តាមរយៈលោក​ស្រី Mereani Keleti Vakasisikakala ​តំណាងអង្គការស​ហប្រជាជាតិ នៅ​វិមានមិត្តភាព​ទីស្តីការគណៈ​រដ្ឋមន្ត្រី ​ឯកឧត្តម ​ហោ ណាំហុង ​បានរិះគន់​ចំពោះអ្នកនយោបាយ ​និងអ្នកវិភាគ​ជ្រុលនិយមមួយ​ចំនួនតូច​ ដែលមិនព្រម​ទទួលយកការ​ពិតអំពីលទ្ធផល​នៃការផ្ទៀងផ្ទាត់​ផែនទី ​កាលពីថ្ងៃទី២០ ​ខែសីហា ឆ្នាំ​២០១៥កន្លងទៅ ហើ​យកំពុងតែ​បន្តបំភ្លៃ ​និងធ្វើការ​ទាមទារដោយ​ខ្វះការពិចារណា។ ​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​បានមាន​ប្រសាសន៍ថា ​«អ្នកខ្លះថាបើមិ​នទាន់គ្រប់​ទេយើងទៅរកទៀត។ ​តើអស់លោក​ស្មានថា ​អង្គការសហប្រ​ជាជាតិហ្នឹង ​ជាផ្សារត្រីរឺអី? ​ចង់ទៅរកខ្លួនឯងបានទេ?​ អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ ​បានសរសេរ​សំបុត្រប្រាប់ថា គេ​រកមិនឃើញផែនទី​ ដែល ព្រះក​រុណា ព្រះបរមរតនកោដ្ឋ ​យកទៅដាក់​នៅអង្គការសហ​ប្រជាតិជាតិ ឆ្នាំ​១៩៦៤ទេ។​ អ្នកនយោបាយ ​និងអ្នកវិភាគខ្លះនៅតែ​ទាមទារឲ្យរកទៀត។​ ខ្ញុំបានសុំឯក​អគ្គរាជទូតកម្ពុជា​ប្រចាំអង្គកា​រសហប្រជាតិ ​ទៅរកនៅមន្ទីរ​ដាក់ឯកសារ​នានារបស់អង្គការ​សហប្រជាជាតិ​នៅញូវយ៉ក ​នៅតែរកមិនឃើញ។ ​ដូច្នេះតើអស់លោក​ហ្នឹងចង់ទៅរក​ពេលណាក៏បានមែន?​ តើប្រាដកថាគេ​ឲ្យទៅរកទេ?​ ហើយគិតថា​ទៅរកឃើញទេ?»​ ឯកឧត្តម ហោ ​ណាំហុង បាន​ចាត់ទុកទង្វើរ​បស់ក្រុមអ្ន​កវិភាគ ​និងអ្នកនយោបាយ​ទាំងនោះថា ​ជាការមើលស្រា​លពេកនូវបញ្ហាន​យោបាយ ​និងហាក់បីដូច​ជាយល់ដឹង​តិចពេក ​អំពីបញ្ហាព្រំដែន ​និងបញ្ហាផែន​ទីនេះ។


គួរបញ្ជាក់ថា ​ផែនទីដើម ​UTM ខ្នាត ​១/១០០.០០០​ ដែលត្រូវបានប្រគល់​ជូនទៅ ​អង្គការសហប្រជាជាតិ​វិញនៅថ្ងៃនេះ ​គឺរាជរដ្ឋាភិបាល​កម្ពុជាបានខ្ចីពី​អង្គការសហប្រ​ជាជាតិ ​ដើម្បី ផ្ទៀងផ្ទាត់ជាមួ​យផែនទីផ្លូវការ​ ដែលរាជរដ្ឋាភិបាលក​ម្ពុជាកំពុងប្រើ​ក្នុងពេលបច្ចុប្បន្ន ​ដើម្បីបញ្ជាក់ពីភាព​ត្រឹមត្រូវ​ ក្នុងការប្រើប្រាស់ផែន​ទីរបស់រាជ​រដ្ឋាភិបាល ​ ជាពិសេសក្នុង​គោលបំណងបញ្ចៀស ​និងបញ្ចប់នូវ​ការញុះញង់ ​សំដៅបង្កើត​ស្មារតីជាតិនិយម ​និងបង្កើតការភាន់ច្រឡំ​ក្នុងចំណោមសា​ធារណៈមតិជាតិ ​និងអន្តរជាតិ ​ដើម្បីកេង​ចំណេញខាងនយោបាយ ​ដោយមជ្ឈដា្ឋន​មួយចំនួន​នៅក្នុងប្រទេស​កម្ពុជា៕​





សម្តេចតេជោ ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយ អភិវឌ្ឍន៌វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥

ប្រមុខរាជ​រដ្ឋាភិបាលក​ម្ពុជា ​សម្តេចតេជោនា​យករដ្ឋមន្ត្រី​ ហ៊ុន ​សែន នា​ព្រឹកថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៥នេះ ​នៅវិមាន​សន្តិភាព​ បានប្រកាស​ផ្សព្វផ្សាយនិ​ងដាក់ឲ្យ​អនុវត្តគោល​នយោបាយ​អភិវឌ្ឍន៌វិស័យ​ ឧស្សាហកម្ម​កម្ពុជាឆ្នាំ២០១៥​-២០២៥​ ដែលក្នុង​ទស្សនវិស័យ​វែងឆ្ងាយ ​កម្ពុជាចាត់​ទុកវិស័យ ​ឧស្សាហកម្មជា​មូលដ្ឋាន​គ្រឹះនៃកំណើន​សេដ្ឋកិច្ច​ និងជាអទិភាព​បន្ទាន់មួយ​ដែលចូលរួម​ចំណែក ​ជំរុញឲ្យ ​កម្ពុជាអាច​ឈានឆ្ពោះទៅ​សម្រេចបាន​នូវឋានៈជា​ប្រទេសមានក​ម្រិតចំណូលម​ធ្យម កំរិតខ្ពស់នា​ពេលខាង​មុខ។

ថ្លែងនៅក្នុ​ងពិធីនេះ ស​ម្តេចតេជោ ​ហ៊ុន សែន​ បានគូសប​ញ្ជាក់ថា ​វិស័យឧស្សា​ហកម្ម បានចូលរួម​ចំណែកកាន់តែ​សំខាន់ក្នុង​សេដ្ឋកិច្ចជាតិ ​ដែលកាលពី​ឆ្នាំ១៩៩៣​វិស័យឧស្សាហកម្ម ​បានចូលរួម​ចំណែកប្រមាណ​តែ១២.៦ភាគរយ​ប៉ុណ្ណោះ និងបាន​កើនឡើងដល់ ​២៥.៧ភាគរយ ​ក្នុងឆ្នាំ២០១៤។ ​ទោះជាយ៉ាងនេះក្តី​ សម្តេច ​តេជោ ក៏​បានកត់​សំគាល់ថា ​វិស័យឧស្សាហកម្ម​កម្ពុជាមានស​ភាពទន់ខ្សោយ​នៅឡើយ ដោ​យសារផលិត​កម្មភាគច្រើន​ជាផលិតផ​លពាក់កណ្តាល​សំរេច​ មានលក្ខណៈ​សាមញ្ញ តូចច​ង្អៀតជាលក្ខណៈ​គ្រួសារ​ ដែលមិនទាន់មា​ន ឧត្តមភាពប្រ​កួតប្រជែង​ខ្ពស់ក្នុង​ទីផ្សារអន្តរជាតិ។ ​

ស្របពេល​នៃការដាក់​ចេញនូវគោលន​យោបាយអភិវឌ្ឃន៌​វិស័យឧស្សា​ហកម្មកម្ពុជា​ឆ្នាំ២០១៥-​២០២៥នេះ ​សម្តេច ​តេជោនាយក​រដ្ឋមន្ត្រី ​ក៏បានកំណត់​នូវចក្ខុវិស័យ​ដើម្បីប្រែក្លាយ​វិស័យ ឧស្សាហកម្ម​អតិពលកម្មឲ្យ​ទៅរកឧស្សា​ហកម្មដោយប្រើ​ជំនាញ និងមាន​តំលៃបន្ថែម​ខ្ពស់ផងដែរ។​ ហើយដើម្បី​សំរេចគោល​នោបាយនេះ ​រាជរដ្ឋាភិបាល​បានប្រគល់ភារ​កិច្ចឲ្យក្រុម​ប្រឹក្សាអភិវឌ្ឍន៍ ​កម្ពុជាជា​អ្នករៀបចំផែន​ការលំអិត​ត្រូនិង អនុវត្ត​សម្រេចគោល​ដៅបីសំខាន់​ដូចជា៖​
១.បង្កើនចំណែកនៃ​វិស័យឧស្សាហកម្ម​ក្នុងផលិតផ​លសរុបក្នុង​ស្រុក និងវិស័យ​កម្មន្តសាល​ ដែលមាន​ដូចជាវិស័យ​កាត់ដេរសំ​លៀកបំពាក់ ​និងស្បែកជើ​ងជាដើម។​
២. ជំរុញពិពិធ​កម្មមុខទំ​និញនាំចេញក្រៅ​ពីសំលៀកបំពាក់​និងកសិផល​កែច្នៃ
៣. គាំទ្រដល់​សហគ្រាសខ្នាតតូ​ចនិងមធ្យម។ ​

ទន្ទឹមនេះ ​ដូចអ្វីដែល​សម្តេចតេជោ ​ហ៊ុន ​សែន ​ធ្លាប់បានលើក​ឡើងកន្លង​មកនោះ គឺការ​ជំរុញឲ្យមាន​ឧស្សាហកម្ម​ដែលប្រើប្រាស់វ​ត្ថុធាតុដើម​ក្នុងស្រុក ​និងឧស្សាហកម្ម​ដែលមាន​ចរិតជាសកល​ ដោយមានការ​វិនិយោគ​ពីបរទេស។
​គួរបញ្ជាក់ថា​ នៅក្នុងវិស័យឧ​ស្សាហកម្មកម្ពុ​ជា មានសកម្មភាព​បីសំខាន់គឺ ​ការផលិតស​ម្លៀកបំពាក់ ​វិស័យសំណង់ ​និងការផលិត​ម្ហូបអាហារនិ​ងភេសជ្ជៈ។​ នាពេលបច្ចុប្បន្ន ​កម្ពុជាមាន​សហគ្រាស​សរុបចំនួន​៥១ម៉ឺនកន្លែង ដោ​យក្នុងនោះសហគ្រា​សកម្មន្តសាល​ធុនធ្ងន់​ និងស្រាល​មានប្រមាណ​៧ម៉ឺនកន្លែង។ ​រីឯ សហគ្រាសវា​យនភណ្ឌ​និងខាងផលិត​សំលៀក ​បំពាក់មាន៣​៥ភាគរយ។​ និងសហគ្រាស​កែច្នៃចំណីអាហារ​និងភេសជ្ជៈមាន​៤៥ភាគរយ។ ​


យោងតាម​របាយការណ៍រ​បស់រាជរដ្ឋាភិ​បាលកម្ពុជា ​បានបង្ហាញ​ថាកម្ពុជាមាន​កំណើនសេដ្ឋកិច្ច ​ជាមធ្យមក្នុង​រង្វង់៧.៧ភាគរយ ​និងបាន​ទទួលចំណាត់​ថ្នាក់ពិភពលោក​ទី៦លើកំណើន​សេដ្ឋកិច្ច។ ​ក្នុងនោះផល​ទុនជាតិ រឺ ​ទំហំសេដ្ឋកិច្ច​បានកើនឡើង​ពីប្រមាណ​២៤៨០លាន​ដុល្លារអាមេរិក​ ក្នុងឆ្នាំ១៩៩​៣ ទៅដល់ជាង​១៦៧០០លាន​ដុល្លារអាមេរិក​ក្នុងឆ្នាំ២០១៤។ ​ចំណែកឯ ​ប្រាក់ចំណូល ​រឺផលិតផលក្នុង​ស្រុកសរុបសំរាប់​មនុស្សម្នាក់ បានកើន​ដល់១១២៣ដុល្លារ​អាមេរិក ​ក្នុងម្នាក់សំរាប់​ឆ្នាំ២០១៤កន្លងមក៕​



លិខិតថ្លែងអំណរគុណរបស់សម្តេច ចំពោះញត្តិគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំភូមិភាគឦសាន ប្រទេសបារាំង




ទស្សនៈ ដោយ៖ សួន ចំរើន, លោក សម រង្ស៊ី ជាអ្នកនយោបាយ «ដូចខ្មោចតៃហោង»

ក្រោយ​ពេល​ភូត​អស់​ក្បួន​​ ​លើ​បញ្ហា​ប្រើប្រាស់​ផែនទី​ និង​​ញុះញង់​ប្រជាពលរដ្ឋ​​ឲ្យ​ចុះ​ទៅ​តវ៉ា​នៅ​ព្រំដែន លោក​ សម រង្ស៊ី ពេល​នេះ​បាន​ផ្លាស់​ប្តូរ​គោលដៅ​ និង​វិធី​បោក​ប្រាស់​​​​មួយបែប​ទៀត​ហើយ​ ដោយ​​ចោទ​​រាជ​​រដ្ឋាភិបាល​ ​លើប្រធាន​បទ​ថ្មី​​​​ថា ​ផ្តាច់​ការ និង​ថា​ការ​បង្កើត​គណបក្ស​តូចៗ​ជាល្បិច​របស់​គណបក្ស​កាន់អំណាច​ដើម្បី​បំបែក​សំឡេង​ឆ្នោត​​វិញ​ម្តង​​ ដើម្បី​អាច​​ស្រោច​ស្រង់​​ការគាំទ្រ និង​លួង​ចិត្ត​​អ្នក​គាំទ្រ​​របស់​​ខ្លួន ពីភាព​អាម៉ាស់​ដែល​បរាជ័យ​ក្នុង​បញ្ហា​ព្រំដែនកន្លង​មក​​។​​

ការ​ចោទប្រកាន់របស់​លោក សម រង្ស៊ី​ ​ថា​ការ​បង្កើត​គណបក្ស​តូចៗ​ជាការ​បំបែក​សម្លេង​គណ​បក្ស​សង្គ្រោះជាតិ​នេះ​បញ្ជាក់ថា លោក សម រង្ស៊ី ពិត​​ជាមេដឹកនាំដែល​គ្មាន​ទស្សនៈ​ប្រជា​ធិប​តេយ្យ​​​ក្នុង​ការ​ប្រកួតប្រជែង​​​ដោយសេរីដូច​ការ​អួត​របស់​​ខ្លួន​​ពី​មុន​នោះ​ទេ​​ តែ​ពេល​នេះ​បែរ​ទៅ​ជាក្លាយ​ខ្លួន​​ជា​មេ​ដឹក​នាំ​​​​ខ្លាច​​ស្រមោល​​ខ្លួន​​ឯង​ទៅវិញ​​​​។​ ការ​មិន​ចង់​​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ក្នុង​ការ​ជ្រើស​រើស​​មេ​ដឹក​នាំ​ និង​​​​សម្រេច​ចិត្ត​ដោយខ្លួន​ឯង​បែបនេះ​ បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះជាតិ​ ជា​គណបក្ស​​ដឹង​​ខ្លួន​ជា​​មុន​ថា​ចាញ់​ឆ្នោត​ មិន​ហ៊ាន​ប្រឈម​​នូវ​អ្វីដែល​ជាភាព​បែក​បាក់​ផ្ទៃក្នុង​ និងភាព​ធ្លាក់​ចុះ​​​ខ្សោយ​​​នៃ​​គណ​បក្ស​របស់​ខ្លួន​​​។​

មាន​ប្រតិកម្ម​របស់​មេដឹក​នាំ​នៃ​​គណបក្ស​ទើប​កើត​ថ្មី​ជាច្រើន បាន​រិៈគន់​ និង​សើច​ចំអក​ចំពោះ​ការ​​ចោទប្រកាន់​របស់​លោក​ សម រង្ស៊ី​​ ដែល​ថា ​ពួកគេ​ជាអ្នក​មក​បំបែក​សម្លេង​គណបក្ស​សង្គ្រោះ​ជាតិ។​​ ក្នុង​នោះ​ «គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន»​ របស់​លោក​ យ៉េង​ វីរៈ បាន​ហៅ​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី​ ថា​មិនមែន​ជារឿង​ប្លែក​ ហើយ​ក៏​មិនមែន​ជារឿង​ថ្មីដែរ​។​ ​ការប្រើប្រាស់​វប្បធម៌​លាបពណ៌​ ទៅលើ​គណបក្ស​នយោបាយ​ផ្សេងទៀត​ គឺជា​ទម្លាប់​របស់​លោក សម រង្ស៊ី​ នៅពេល​ដែល​សកម្មជន​ ឬ​គណបក្ស​នោះ​ឈប់​គាំទ្រ​លោក​។​​

ចំណែក​លោក ម៉ម សូណង់ដូ ប្រធាន​​ «គណបក្សសំបុក​ឃ្មុំ​​សង្គម​ប្រជាធិបតេយ្យ» បាន​ប្រតិកម្ម​ដែរ​ថា អ្នកដឹកនាំ​​គណបក្ស​​សង្គ្រោះ​ជាតិ ជាពិសេស​​​លោក​សម រង្ស៊ី ដូចជា​​ខ្មោចតៃហោង​​អីចឹង ហើយ​មនុស្ស​​ដូច​ខ្មោច​តៃហោង ដើរ​លង​គេ លង​ប្រជាពលរដ្ឋ​អ្នកណា​ដែល​ខ្លាច​ខ្មោចហ្នឹង​នោះ​​។ ប្រធាន​គណបក្ស​មួយនេះ​ក៏បាន​ចំអក​ដល់​លោក សម រង្ស៊ី​ ថា​ ការពិត​អត់​មានអី ក្រៅ​ពី​គំនិត​​ដើរ​កេងប្រវ័ញ្ច​ជា​ច្រើន​​អាណត្តិ​​មកហើយហ្នឹងទេ​ ហើយ​ឥឡូវ​នេះ​ លោក សម រង្ស៊ី​ កាន់​តែ​បញ្ចេញ​សកម្មភាព របស់​គាត់​​អោយ​​ប្រជាពលរដ្ឋ យល់​កាន់​តែ​ច្បាស់​​ឡើង ​អំពី​​ការ​​អសមត្ថភាព ភាពមិន​ស្មោះស ចំពោះ​ជាតិ គឺ​គាត់​​ធ្វើ​អី​​ក៏​អត់​បានជោគជ័យ​ដែរ។​​លោក​​ប្រៀបធៀប​លោក​​ សម រង្ស៊ី ​ជា​អ្នកនយោបាយ «ដូច​ខ្មោចតៃហោង» ​អីចឹង។​
រីឯ​លោកស្រី ឡាក់ សុភាព ដែល​ជា​​ស្ថាបនិក​ «គណបក្សខ្មែរ​សាមគ្គី» បាន​ថ្លែង​ប្រតិកម្ម​ថា ការបង្កើត​​គណបក្ស​​ខ្មែរ​សាមគ្គី នេះ​ឡើង គឺ​ដើម្បី​​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ការ​បោះឆ្នោត ជ្រើស​តាំង​​តំណាងរាស្ត្រ​​ឆ្នាំ​២០១៨ ខាងមុខនេះ​។ លោកស្រី បាន​លើក​ឡើងថា យើង​​មិនបាច់​បំបែក សម្លេង​​គណបក្ស​​សង្គ្រោះ​ជាតិ​ទេ គឺគណបក្ស​មួយ​នេះកំពុង​​បែក​បាក់​ស្រាប់ហើយ​ ដោយសារ​​មេដឹកនាំ ក្រុម​គាត់ បក្ខពួក​គាត់ បែកបាក់គ្នា​អស់​​ទៅហើយ​នៅ​ក្នុង​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិនោះ​​។ យើង​អត់​​មាន​បំបែក​សម្លេង​គាត់​ទេ គឺ​គាត់​ជា​​​អ្នក​​បំបែក​​ខ្លួន​គាត់​​។​

ក៏ដូចគ្នា​នេះដែរ​ លោក សួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរអះអាងថា លោក សម រង្ស៊ី​ ជា​​មេដឹកនាំ​​​នយោបាយ​អគ​តិ​ គ្មានគំនិត​ជាមនុស្ស និង​គ្មាន​សុភវិនិច្ឆ័យទេ។ ការនិយាយថា គណបក្ស​​ដែល​បង្កើត​ថ្មី ទៅ​បំបែក​សំឡេង​របស់​ខ្លួននេះ​មិនមែន លោក សម រង្ស៊ី ទើបតែ​និយាយ​ក្នុង​ពេល​​នេះ​ទេ គឺលោក សម រង្ស៊ី ធ្លាប់និយាយ​លាបពណ៌​គណបក្ស​សិទ្ធិមនុស្ស​របស់ លោក កឹម សុខា តាំង​ពី​ពួកគេ​មិនទាន់​ចូលគ្នាម្ល៉េះ។ ដូច្នេះ​​ លោក សម រង្ស៊ី ពេល​នេះ​បានយក​ពាក្យ​ទាំង​នោះ​​​ មក​និយាយ​​ឡើង​វិញ​ គឺដើម្បី​លាបពណ៌​អ្នក​ស្នេហា​ជាតិ​។

បើ​តាម​មតិ​ប្រជាពលរដ្ឋ​​យល់​ថា​ ការ​លេង​​ប៉ាហ៊ី​ ពី​ប្រទេ​ស​អូស្ត្រាលី របស់​លោក សម រង្ស៊ី ពេល​​នេះ​​​ គឺ​ដើម្បី​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវចំពោះ​សកម្មជន​របស់​ខ្លួន​នៅក្នុង​ប្រទេស​ ដែល​ត្រូវបាន​ចាប់​ខ្លួន​ដោយ​សារ​ការ​បញ្ជា​​ឲ្យ​ក្លែង​ និង​ផ្សព្វផ្សាយ​ឯកសារ​សាធារណៈ​​។​ ​
ប្រជាពលរដ្ឋ​នៅបាន​កត់​សម្គាល់​ទៀតថា​ ​ខណៈដែលសកម្មជន​របស់ខ្លួនត្រូវបានសមត្ថកិច្ច​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់នោះ​ លោក សម រង្ស៊ី និង លោកកឹម សុខា បាននាំគ្នាចាកចេញ​ទៅក្រៅប្រទេស​ទាំងអស់​​ដែលទង្វើ​នេះ​នាំឲ្យ​​មាន​ការរិះគន់​ថា មេដឹកនាំ​គណបក្សសង្គ្រោះ​ជាតិជាមនុស្ស​មិន​ទទួល​ខុសត្រូវ​ គឺនៅ​​រាល់​ពេលដែល​​មាន​បញ្ហា​ តែង​តែ​​នាំគ្នា​រត់​​ចេញ​ទៅក្រៅ​ប្រទេស​​មិនខ្វល់​​ពីសុខទុក្ខ​​របស់​កូនចៅ ឬ​សកម្មជន​ឡើយ។​


ដូច្នេះ​ ប្រជាពលរដ្ឋ​ និង​ជាពិសេស​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​ ពិត​ជាអាច​វិនិច្ឆ័យ​យ៉ាង​ច្បាស់​អំពី​សមត្ថភាព​របស់​មេដឹក​នាំ​ដែល​ខ្លួន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ ក្នុង​ការ​ជ្រើស​រើស​មក​ដឹក​នាំ​ប្រទេស​នាពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត៕​​

Tuesday, August 25, 2015

លិខិត​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជូនទៅ ឯកឧត្តម David CAMERON នាយក​រដ្ឋមន្រ្តី នៃចក្រ​ភពអង់គ្លេស

ឯកឧត្តម David CAMERON ឆ្លើយតបមកសម្តេចតេជោថា រកមិនឃើញផែនទីដែលកម្ពុជាស្នើសុំខ្ចីទេ ប៉ុន្តែមានផែនទីកម្ពុជា៣ឈុត ដែលរក្សាទុកក្នុងបណ្ណាល័យអង់គ្លេស

ឆ្លើយតបនឹងលិខិតរបស់ សម្តេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ២០១៥ ដែលផ្ញើទៅឯកឧត្តម David CAMERON សុំខ្ចី​ផែនទីប្រវត្តិ​សាស្រ្ត​ដែលប្រហែល​ជា​ត្រូវ​បាន​ផ្ញើ​មក​រដ្ឋា​ភិបាល​អង់​គ្លេស ក្នុង​អំឡុង​ទស​វត្សរ៍​ទី​៦០ ឯកឧត្តម David CAMERON នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ បានជំរាបជូនទៅសម្តេចវិញថា បន្ទាប់​ពី​ទទួល​បាន​លិខិត​របស់​សម្តេច ឯកឧត្តម បាន​ណែ​នាំ​មន្រ្តី​របស់​ឯកឧត្តម ឲ្យ​ធ្វើ​ការ​ស្វែង​រក​យ៉ាង​លំអិត​ នៅ​កន្លែងរក្សា​ឯក​សារ​របស់​ជាតិ (National Archives)។ ឥឡូវ​នេះឯកឧត្តមអាច​បញ្ជាក់​ជូន​សម្តេចវិញថា កា​រស្វែង​រក​នេះ​បាន​ចប់រួច​រាល់​ហើយ ក៏​ប៉ុន្តែរក​ពុំ​ឃើញ​ផែន​ទី​ណា​មួយ ដែល​រដ្ឋា​ភិ​បាល​អង់​គ្លេស អាច​ទទួល​ពីរាជ​រដ្ឋា​ភិបាល​កម្ពុជា ចាប់​តាំង​ពី​ពេល​នោះ​មក ដើម្បីរ​ក្សាទុក​នៅ​ក្នុង​កន្លែង​រ​ក្សាឯ​កសារ​របស់​ជាតិ​នៃចក្រភពអង់គ្លេសឡើយ​។

ឯកឧត្តម David CAMERON បានបញ្ជាក់បន្ថែមថា មានផែន​ទី​ចំនួ​ន៣​ឈុត គឺ​ត្រូវ​បាន​រក្សា​ទុក​ដោយឡែក​ នៅ​ក្នុង​បណ្ណា​ល័យ​អង់​គ្លេស ខ្នាត 1/100.000 ដែល​ផែន​ទី​ទាំង​អស់​នេះ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូ​ចិន​ក្នុង​ចន្លោះ​ឆ្នាំ​១៩​៣៣ និង​១៩​៥៣។ ផែនទីទាំងនោះរួមមាន៖
1.            British Library catalogue tittle: Indochine 1:100,000. Series L.605
British Library shelfmark: Cartographic Items Maps 58515.(54.)
2.            British Library catalogue tittle: Carte de l’Indochine. Échelle 1:100,000.
British Library shelfmark: Cartographic Items Maps 58515. (22.)
3.            British Library catalogue title: Carte de l’Indochine. Échelle 1:100,000.
British Library shelfmark: Cartographic Items Maps 58515. (25.)

នាយករដ្ឋមន្ត្រីអង់គ្លេស ឯកឧត្តម David CAMERON បានឲ្យដឹងថា ផែន​ទី​ទាំង​នេះ គឺ​ជា​ឯក​សារ​ដែលអាច​រក​បាន​ជា​សា​ធារ​ណៈ ដែល​តំ​ណាង​ស្ថាន​ទូត​របស់សម្តេច ​អាច​រក​មើល​បាន​ប្រសិន​បើ​ចង់​រក ហើយព័ត៌​មាន​នេះ អាចមាន​ប្រ​យោ​ជន៍​ក្នុង​ការ​បំភ្លឺ​ស​ភាព​ការណ៍​បច្ចុ​ប្ប​​ន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា៕

សម្តេចតេជោ៖ ផែនទីចំនួន៣ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន នៅបណ្ណាល័យអង់គ្លេសអាចនឹងមានផែនទីមួយចំនួនដែលមានប្រយោជន៍សម្រាប់ការផ្ទៀងផ្ទាត់ផែនទី របស់រាជរដ្ឋាភិបាលកម្ពុជា

ឆ្លើយតប​និងលិខិត ​របស់ឯកឧត្តម ​David CAMERON ​នាយករដ្ឋមន្ត្រី ​នៃចក្រភព​អង់គ្លេស កាល​ថ្ងៃទី ២១ ​ខែសីហា ឆ្នាំ​២០១៥ ​សម្តេចតេជោ ​ហ៊ុន ​សែន នៅ​ថ្ងៃទី ២៤ ​ខែសីហា ​ឆ្នាំ២០១៥ ​បានសរសេរ​លិខិតមួយ​ទៅកាន់ឯកឧត្តម​ David CAMERONវិញ​ ដោយបានសំដែង​នូវការអរគុណ​ចំពោះឯកឧ​ត្តម នាយក​រដ្ឋមន្រ្តីអង់គ្លេ​ស ដែលបាន​ផ្តល់កិច្ច​សហការក្នុងការ​ស្វះស្វែងរក​ផែនទីពាក់ព័ន្ធ ​តាមការស្នើ​សុំរបស់សម្តេច​ នៅក្នុងលិខិតចុះ​ថ្ងៃទី១៥ ខែកក្កដា ​ឆ្នាំ២០១៥​ ដែលសម្តេច​បានផ្ញើទៅឯកឧ​ត្តម ​David CAMERON ​ដើម្បីស្នើសុំខ្ចីផែនទី​ និងអ្នកឯក​ទេសពីអង់​គ្លេស។ ស​ម្តេចតេជោ ​បានគូសបញ្ជាក់​នៅក្នុងលិខិត​នេះថា ថ្វីត្បិតមានកា​របញ្ជាក់​ ពីឯកឧត្តម​ David CAMERON ​ថា ផែនទីតាមការ​ស្នើសុំរបស់​សម្តេចនោះ មិន​ត្រូវបានរក​ឃើញក៏ពិត​មែន ក៏ប៉ុន្តែទ​ន្ទឹមនេះ ​សម្តេចគិតថា ​ក្នុងចំណោមផែ​នទីទាំង៣ បោះពុម្ព​ដោយក្រុម​ភូមិសាស្ត្រឥ​ណ្ឌូចិន​ ដែលឯក​ឧត្តម David CAMERON ​បានបញ្ជាក់ថាមាន​ក្នុងបណ្ណាល័យ​អង់គ្លេស ​សម្រាប់សាធារ​ណជននោះ ​អាចនឹងមាន​ផែនទីមួយចំ​នួន ដែលមា​នប្រយោជន៍ ​សម្រាប់ការផ្ទៀ​ងផ្ទាត់ផែ​នទី របស់រាជ​រដ្ឋាភិបាលកម្ពុជា។ ​សម្តេចតេជោ បានបញ្ជាក់ថា ​សម្តេចបាន​ផ្តល់ការណែនាំ​រួចហើយ ដ​ល់ឯកឧត្តមឯក​អគ្គរាជទូតក​ម្ពុជានៅទីក្រុ​ងឡុង​ ឲ្យស្វែងរក​ផែនទី ​ដែលមានការ​ពាក់ព័ន្ធពី ​បណ្ណាល័យអង់គ្លេ​ស បញ្ជូនមកកម្ពុជា ​ដើម្បីរាជ​រដ្ឋាភិបាលមា​នចំណាត់ការបន្ត។​


សម្តេចតេជោ ​បានបន្ថែមថា ​ជាការពិត​ ផែនទីដែលរា​ជរដ្ឋាភិបាល​កម្ពុជាបាន ​និងកំពុង​ប្រើប្រាស់ជាផ្លូវការ​ ក្នុងការកំណត់និ​ងការបោះបង្គោល​ព្រំដែន ជា​មួយវៀតណាម ​គឺមានលក្ខណៈត្រឹមត្រូវ​ និងស្រប​ទាំងស្រុងតាមគ​តិច្បាប់ ​ហើយត្រូវបាន​ទទួលស្គាល់ ​និងអនុញ្ញាត​ឲ្យប្រើដោយព្រះរាជ​ក្រមលេខ ​នស/ រកម/​ ១១០៥/​ ០៣៩ ​ចុះថ្ងៃទី ៣០ ​ខែវិច្ឆិកា ​ឆ្នាំ២០០៥ ​ ដែលប្រកាសឲ្យប្រើច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​ លើសន្ធិសញ្ញាបំ​ពេញបន្ថែម​ រវាងព្រះរាជាណាចក្រកម្ពុជា ​និងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​ទៅលើសន្ធិសញ្ញា​កំណត់ព្រំដែនរ​ដ្ឋឆ្នាំ១៩៨៥ ​ដែលរដ្ឋសភាបា​នអនុម័ត ​កាលពីថ្ងៃទី ​១១ ខែវិច្ឆិកា ​ឆ្នាំ២០០៥ ​នាសម័យប្រជុំ​រដ្ឋសភាលើក​ទី៣ នីតិកាលទី​៣ និងដែលព្រឹទ្ធ​សភាបានអនុម័ត​យល់ព្រម​លើទម្រង់ ​និងគតិនៃច្បាប់នេះ​ទាំងស្រុង ​កាលពីថ្ងៃទី​ ២៥ ខែវិច្ឆិកា ​ឆ្នាំ២០០៥ នាសម័យ​ប្រជុំពេញ​លើកទី១០ នីតិកាលទី១។ ​យ៉ាងណាក៏ដោ​យក្នុងគោលបំណង​ធានាតម្លាភាព​ចំពោះប្រជាជាតិ​កម្ពុជាទាំងមូ​ល និងបញ្ជាក់ឲ្យកា​ន់តែច្បាស់ថែម​ទៀត អំពីភាពហ្ម​ត់ចត់ ​ភាពត្រឹមត្រូវ​ពិតប្រាកដ និង​ការទទួលខុ​សត្រូវខ្ពស់បំផុត ​របស់រាជ​ រដ្ឋាភិបាលក​ម្ពុជា ​នៅក្នុងការរៀបចំ ​ និងការអនុវត្តន៍​ការងាររបស់​ខ្លួន ក្នុងការ​កំណត់ ​និងការបោះ​បង្គោលព្រំដែន​រវាងព្រះរាជាណា​ចក្រកម្ពុជា ​ជាមួយនឹង​ប្រទេសជិត​ខាង ជាពិសេស​ក្នុងគោលបំណង​បញ្ចៀស ​និងបញ្ចប់​នូវការញុះញង់ ​ដោយគ្មាន​ការទទួលខុ​សត្រូវ​ និងមិនក្រែង​រអែងលើការបំ​ពានច្បាប់​ សំដៅបង្កើត​ស្មារតីជាតិ​និយមជ្រុល ​ធ្វើឲ្យមានការ​បែកបាក់ជាតិ ​និងបង្កើត​ការភាន់ច្រឡំក្នុង​ចំណោមសាធារណៈ​មតិជាតិ​ និងអន្តរជាតិ ​ដើម្បីកេង​ចំណេញខាង​នយោបាយ ​ដោយមជ្ឈដា្ឋន​មួយចំនួននៅ​ក្នុងប្រទេស​កម្ពុជា ​ដែលជាប្រការ​អាចបង្កើត​គ្រោះមហន្តរាយ​ដ៏ធំធេង​សម្រាប់ជាតិកម្ពុជា​ទាំងមូល ​ព្រមទាំងសម្រាប់​សុខសន្តិភាព​ រវាងកម្ពុជាជា​មួយប្រទេស​ជិតខាង ក្នុងតំបន់​ ក៏ដូចជាក្នុងគោ​លបំណងកសាង​ខ្សែបន្ទាត់ព្រំ​ដែនមួយ ​ច្បាស់លាស់ប្រក​បដោយសន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និងការ​អភិវឌ្ឍន៍។ ​ដើម្បីអនុវត្តការ​ងារនេះដោយជោ​គជ័យ ក្នុ​ងនាមរាជរដ្ឋាភិបាលក​ម្ពុជា ​សម្តេចតេជោ ​បានសរសេរលិ​ខិតជូនឯកឧ​ត្តម Ban Ki-moon​ អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ ​ឯកឧត្តម ​Francois HOLLANDE ប្រធានាធិប​តីនៃសាធារ​ណរដ្ឋបារាំង ​ឯកឧត្តម ​Barack OBAMA ​ប្រធានាធិបតី​ នៃសហរដ្ឋអាមេរិក ​និងជូនឯក​ឧត្តមឧបនាយក​រដ្ឋមន្ត្រីអង់គ្លេស ​David CAMERON​ ដើម្បីស្វះស្វែង​រកកិច្ចសហការ​ ស្នើសុំខ្ចីផែនទី​ដើមដែលមាន​ការពាក់ព័ន្ធ ​នឹងស្នើសុំអ្នក​ជំនាញការផែន​ទីមកផ្ទៀងផ្ទាត់​ជាមួយនឹង​ផែនទីផ្លូវការ​ នឹងស្រប​ច្បាប់ដែលរាជ​រដ្ឋាភិបាលកម្ពុជា ​បាននិងកំពុង​ប្រើប្រាស់ក្នុង​ការកំណត់ ​និងបោះបង្គោលព្រំ​ដែនជាមួយប្រទេស​ជិតខាង៕

លិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនទៅ ឯកឧត្តម David CAMERONនាយករដ្ឋមន្រ្តី នៃចក្រភពអង់គ្លេស



លិខិតរបស់ ឯកឧត្តម David Cameron នាយករដ្ឋមន្រ្តី នៃចក្រភពអង់គ្លេស ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា






សេចក្តី​ថ្លែងការណ៍​របស់​សាលាខេត្តបាត់ដំបង សូមគាំទ្រចំពោះលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទី UTM ខ្នាត ១/១០០.០០ ចំនួន ១៨ផ្ទាំង



Monday, August 24, 2015

ការតែងតាំងសហចៅក្រម ស៊ើបអង្កេតអន្តរជាតិ និងសហចៅក្រមស៊ើប អង្កេតអន្តរជាតិបម្រុងថ្មី

បន្ទាប់​ពី​មាន​ការ​ចាត់​តាំង​ពី​ឯក​ឧត្តម បាន គី​មូន អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ដោយ​មាន ការ​អនុ​ម័ត​យល់​ព្រម​ពី​ឧត្ត​មក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាច​ក្រកម្ពុជា ព្រះករុណា សម្តេច ព្រះ​បរម​នាថ នរោ​ត្តម សីហ​មុនី ទ្រង់​បាន​តែង​តាំង​ចៅ​ក្រម Michael Bohlander (ជន​ជាតិអាល្លឺ​ម៉ង់) ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​ថ្មី​ នៅ​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ (អ.វ.ត.ក)។ ចៅ​ក្រម​រូប​នេះជំ​នួស​ចៅ​ក្រម Mark Brian Hamon (ជន​ជាតិ​អា​មេរិក)។
នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ចៅ​ក្រម Michael Bohlander គឺ​ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្ត​រជាតិ​បម្រុង។ នា​ពេល​តែង​តាំង​នេះ គាត់​ជា​ប្រធាន​ផ្នែក​នីតិ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ និង​ប្រៀប​ធៀប នៅ​សាលា​ច្បាប់ Durhamដែល​គាត់​បាន​បំពេញ​ការ​ងារ​ជា​សាស្រ្តា​ចារ្យ តាំង​ពីឆ្នាំ ២០០៤ មក​ម្លេះ។ ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០​០៤ ចៅ​ក្រម Michael Bohlander បាន​បំពេញ​ការ​ងារ​ជា​ចៅ​ក្រម​សាលាដំ​បូង និង​សាលា​ឧទ្ធរណ៍ ជំនុំជម្រះ​លើ​រឿង​ក្តីព្រ​ហ្មទណ្ឌ និង​រដ្ឋ​ប្បវេណី​នៅ​តុលា​ការ​នៃ​រដ្ឋ​សេរី Thuringis ប្រទេស​អាល្លឺ​ម៉ង់​ខាង​កើត (East German Free State of Thuringia) នៅ​ក្នុង​ដំណាក់​កាល​អន្តរ​កាល នៅ​ឆ្នាំ ១៩​៩០ បន្ទាប់​ពី​ការ​រួប​រួមរបស់​ប្រទេស​អា​ល្លឺ​ម៉ង់។ ពី​ឆ្នាំ ១៩​៩៩ ដល់​ឆ្នាំ ២០​០១ គាត់​បាន​បំពេញ​ការ​ងារ​ជា​មន្រ្តី​ច្បាប់​ជាន់​ខ្ពស់​នៃអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូ​ងនៃ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​សម្រាប់​អតីត​ប្រទេសយូ​ហ្គោ​ស្លាវី។ ចៅ​ក្រម Michael Bohlander បាន​ទទួល​សញ្ញា​ប័ត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ និង​សញ្ញា​ប័ត្រ​ច្បាប់​ ពី​សាកល​វិទ្យា​ល័យ Saarland
ចៅ​ក្រម Maureen Harding Clark (ជន​ជាតិ​អៀរ​ឡង់) ត្រូវ​បាន​តែង​តាំង​ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង​ថ្មី។ កាល​ពីពេល​មុន ចៅ​ក្រម Maureen Harding Clark បាន​បំពេញ​ការ​ងារ​ជា​ចៅ​ក្រម​នៅតុលា​ការ​ព្រហ្ម​ទណ្ឌ​អន្ត​រជាតិ(ICC) និង​ជាចៅ​ក្រម​មិន​អចិ​ន្រ្តៃយ៍ (Ad Litem) នៅ​តុលា​ការព្រហ្ម​ទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោ​ស្លាវី​។ ចៅ​ក្រម Maureen Harding Clark បានបំ​ពេញ​ការ​ងារ​នៅតុលា​ការ​កំពូល​នៅ​Dublin រហូត​ដល់​ឆ្នាំ​២០​១៤ ហើយ​បច្ចុប្បន្ន​នេះ គាត់​គឺជា​ចៅ​ក្រម​វាយ​តម្លៃ​ នៅ​ក្នុង​កម្ម​វិធី​ផ្តល់សំណង ​ចំពោះ​ការវះ​កាត់​អាង​ត្រគាក នៅ​ប្រទេស​អៀរ​ឡង់​៕