Wednesday, August 26, 2015

សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តម សម រង្ស៊ី មិនគួរយកទំនាក់ទំនងគ្រួសារ កេងចំណេញនយោបាយទេ!

នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ អំពី​គោល​នយោ​បាយ អភិ​វឌ្ឍន៍​វិស័យឧស្សា​ហកម្ម នៅ​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិ​ភាព នា​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០​១៥នេះ សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះ​គន់​ឯក​ឧត្តម សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​ថាបានយក​ទំនាក់​ទំនង នៃ​ការ​ទទួល​ទាន​អាហារ របស់​គ្រួសារ​​មេ​ដឹក​នាំទាំ​ងពីរ ដើម្បី​កេង​ចំណេញនយោ​បាយ។

នាយករដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​តេជោ ហ៊ុន សែន​ បាន​ថ្លែង​ថា « រឿងហ្នឹង​ខ្ញុំតក់ស្លុត​ណាស់ហើយខ្ញុំក៏អត់​ឲ្យកូនខ្ញុំមើលទេ។​ ដំបូងឡើយគាត់ ​(សម រង្ស៊ី)​ សួរខ្ញុំតាម​ទូរស័ព្ទថា ​កូនគាត់មកស្រុកខ្មែរ​ថ្ងៃប៉ុណ្ណេះ ​តើសម្តេចគិតម៉េច?​ ខ្ញុំឆ្លើយទៅវិញថា ​តើអាចឲ្យខ្ញុំអ​ញ្ជើញបាយ​មួយពេលដើម្បីឲ្យ​ពួកគេជួប​ជុំគ្នាបានទេ ​? គាត់ថា ​ស្រេចតែសម្តេច។​ ចុងក្រោយគាត់​ថា មានកូនប្រសារមួ​យទៀត​ ខ្ញុំថាឲ្យចូលមក ​ប៉ុន្តែស្រាប់តែឥឡូវគាត់​ ទៅសម្ភាសន៍នៅបរទេស​ថា មូលហេតុ ​នៃការជួបជុំនេះ ​គឺដោយសារ ​លោក ហ៊ុន សែន​ ដឹងខ្លួន ទើបបាន​ខិតខំឲ្យកូនគាត់​ស្គាល់កូនខ្ញុំ»។​

សម្តេចតេជោ ​បានបដិសេធ​ថា ការជួប​ជុំគ្រួសាររវាង ​សម្តេច​ និងឯកឧត្តម​ សម ​រង្ស៊ី គឺជាភាពស្មោះត្រង់​ក្នុងទំនាក់​ទំនងដោយ​ភាតរភាព ​មិនបានបង្កប់ន័​យនយោបាយ ​រឺភាពអាក្រក់​ស្មោកគ្រោក​នៅក្នុងនោះទេ។​ ខុសពីឯកឧ​ត្តម សម ​រង្ស៊ី ដែលសូម្បីតែ​រឿង ញុំបាយជាមួយគ្នា ​ក៏អាចកេង​ចំណេញនយោ​បាយបានដែរ​។

សម្តេចតេជោ ​ ហ៊ុន សែន ​បានបន្ថែមថា ​«ខ្ញុំសោកស្តាយ​ណាស់ ការញុំបាយជា​មួយគ្នានេះ។ ខ្ញុំតក់​ស្លុតនៅពេល​ដែលខ្ញុំឃើញចឹង។​ មុខមាត់របស់ខ្ញុំ ​និងកូនខ្ញុំយ​កទៅទុកឯណា? ​​នេះមិនទាន់​និយាយពីរឿង​បញ្ហានយោបាយ​ដ៏ស្មោកគ្រោកនៃ​ផែនទី២៦ផ្ទាំង ​បាត់២ផ្ទាំងមិនទាន់រក​ឃើញផង»​។  សម្តេចបញ្ជាក់ថា ​ការលើកឡើង​បែបនេះ ​ដូចជាសារជូន ​លោកជំទាវ​ ជូឡុង ​សូមូរ៉ា ​ព្រោះលោកជំទាវ​ ទើបប្រគល់សៀ​វភៅមួយច្បាប់ ​ឲ្យកូនប្រុសរ​បស់សម្តេច សៀវភៅនោះ ​គឺកូនឯកឧត្តមសម រង្ស៊ី ​បានផ្ញើមកឲ្យ​កូនសម្តេចតាម​លោកជំទាវ។ ​ចុងក្រោយសម្តេច​ជំរុញ​ឱ្យ​លោក​ជំទាវ ជូឡុង សូ​មូ​រ៉ា ភរិយា​របស់​ឯក​ឧត្តម សម រង្ស៊ី ​ណែ​នាំ​ដល់​ស្វាមី​របស់​លោក​ជំទាវ​ផង​ កុំឲ្យនិយាយអា​ក្រក់ពេក៕​

No comments:

Post a Comment