សម្តេចតេជោ ហ៊ុន សែន
ថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ
អំពីគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៅកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលធ្វើឡើងនៅវិមានសន្តិភាព។
សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានលើកឡើងពីចំណាត់ការទាក់ទង ទៅនឹងជនមួយចំនួនដែលនិយាយបំផុសថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ
ឬផែនទីចោរ ហើយ សម្តេចបានអះអាងថា សម្តេចនឹងមិនអត់ឱនឱ្យជាដាច់ខាតស្របពេលដែល មានអ្នកនយោបាយមួយ
ចំនួននៅតែបន្តនិយាយថា ផែនទី UTM ដែលអង្គការសហប្រជាជាតិឱ្យកម្ពុជាពេលនេះ
មិនទាន់ផ្លូវការនៅឡើយ ហើយថាផែនទីផ្លូវការគឺផែនទីបោនខ្នាត១/១០០០០០។
ក្នុងបញ្ហានេះ សម្តេចតេជោបានបញ្ជាក់បន្ថែមទៀតថា
ផែនទីទាំង២៦ផ្ទាំង ដែលរាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនេះហើយ
គឺជាផែនទីពិតប្រាកដ ហើយចាប់ពីថ្ងៃនេះតទៅ បើមាននរណាហ៊ានប្រើប្រាស់ពាក្យថាផែនទីក្លែងក្លាយ
ឬផែនទីចោរ នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាក់ជាមិនខាន។
សម្តេចតេជោ នាយករដ្ឋមន្រ្តី
ក៏បានរំលឹកបន្ថែមថា កាលពីឆ្នាំ២០០៥ រដ្ឋសភាបានឱ្យបត្យាបណ្ណ សន្ធិសញ្ញាបំពេញបន្ថែម
ព្រឹទ្ធសភាបានឆ្លង ព្រះមហាក្សត្របានឡាយព្រះហស្ថលេខា ឱ្យប្រើប្រាស់ ផែនទីដែលរដ្ឋាភិបាលកំពុងប្រើប្រាស់សព្វថ្ងៃនេះ
ប៉ុន្តែដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់កាន់តែច្បាស់ និងអស់ចម្ងល់មន្ទិលសង្ស័យ
សម្តេចតេជោបានខិតខំ ស្វះស្វែង រកខ្ចីផែនទីពីប្រទេសមហាអំណាចនានាយកមកផ្ទៀងផ្ទាត់ជាបន្តបន្ទាប់ដើម្បីបញ្ជាក់ថារាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារដ៍ហ្មត់ចត់ត្រឹមត្រូវ៕
No comments:
Post a Comment