សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរ ទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ នេះបើយោងតាមសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
Wednesday, January 06, 2016
សម្តេចតេជោផ្តល់កាដូមួយថែមទៀតដល់បងប្អូនជនរួមជាតិទាំងអស់នៅក្នុងខួប ៧ មករា ២០១៦
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសម្រេចលុបចោលប័ណ្ណបើកបរ ទោចក្រយានយន្ត ដែលមានកម្លាំងពីចាប់ពី 125CC ចុះក្រោម មិនចាំបាច់មានប័ណ្ណបើកបរទៀតទេ នេះបើយោងតាមសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរការថែទាំសុខភាពដល់កម្មករ និយោជិត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចុះហត្ថលេខា លើ អនុក្រឹត្យ ដាក់ឱ្យអនុវត្តរបបថែទាំសុខភាពដល់កម្មករ និងកម្មការិនីសម្រាប់ឆ្នាំ២០១៦ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យប្រចាំ បេឡារបបសន្តិសុខសង្គម ហៅកាត់ថា (ប.ប.ស) ថ្លែងប្រាប់ឱ្យដឹង នៅព្រលប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦។ ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូន កម្មករ កម្មការិនី គឺចាប់ពីឆ្នាំ២០១៦តទៅ កម្មករ-កម្មការិនី នឹងទទួល បានរបបថែទាំសុខភាព ។
លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃបេឡារបបសន្តិសុខសង្គម និងជាអ្នកនាំពាក្យ ប.ស.ស បានបញ្ជាក់ថា៖ អនុក្រឹត្យស្តីពីការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម គឺសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិ នៃច្បាបស្តីពីការងារ។ ការដាក់ឱ្យដំណើការនេះ គឺប្រគល់ភារកិច្ចឱ្យអង្គភាព បសស នៃក្រសួងការងារ ជាស្ថាប័នមានសមត្ថកិច្ចតែមួយគត់ ក្នុងការអនុវត្តរបប សន្តិសុខសង្គម សម្រាប់កម្មករនិយោជិត។ នៅពេលរបបថែទាំសុខភាពនេះត្រូវបានដាក់ឱ្យដំណើរការហើយ គឺបងប្អូន កម្មករ-កម្មការិនី ទៅទទួលសេវាពិនិត្យសុខភាព និងសេវាព្យាបាល ដោយឥតគិតថ្លៃពីមូលដ្ឋានសុខាភិបាលទាំងមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងផ្តល់សេវាឱ្យ ប.ស.ស។ ការចំណាយលើការទូទាត់សេវាមន្ទីរពេទ្យជាបន្ទុក បេឡារបបសន្តិសុខសង្គម។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានដំណឹងនេះ កម្មករ-កម្មការិនីបានសម្តែងការសាទរ និងសប្បាយរីករាយចំពោះការចុះហត្ថលេខា លើអនុក្រឹត្យដាក់ឱ្យអនុវត្តរបបថែទាំសុខភាពដល់កម្មករ និងកម្មការិនីសម្រាប់ឆ្នាំ២០១៦ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានាពេលនេះ៕
អត្ថបទៈ តាំង ករុណា

ប្រធានរដ្ឋសភាវៀតណាម៖ វត្តមាន សម្តេច ហេង សំរិន ក្នុងថ្ងៃខូប៧០ឆ្នាំការបោះឆ្នោតសកល នៅវៀតណាម បង្ហាញឲ្យឃើញចំណងមិត្តភាព ដ៏រឹងមាំរបស់ប្រទេសទំាងពីរ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព កាលពីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នេះ ដើម្បីចូលរួមពិធីរម្លឹកខួប៧០ឆ្នាំ នៃការបោះឆ្នោតសកល លើកដំបូង និងការបង្កើតរដ្ឋសភា របស់ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦។
នៅពេលអញ្ជើញដល់ប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ដោយនៅព្រលប់ ថ្ងៃទី៥ ខែមករា នោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិកគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ង្វៀន ស៊ីញហុង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានរដ្ឋសភាជាតិ របស់ប្រទេសវៀតណាម។
ក្នុងជំនួបនោះ ឯកឧត្តម ង្វៀន ស៊ីញហុង បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង គណៈប្រតិភូទំាងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីរម្លឹកខួប៧០ឆ្នាំនេះ។ ឯកឧត្តមបានសម្តែងក្តីរីករាយ ដោយបានគូសបញ្ជាក់ថា វត្តមានរបស់ សម្តេច និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់ ក្នុងឱកាសវិសេសវិសាលនេះ បានបង្ហាញ ពីការយកចិត្តទុកដាក់ របស់រដ្ឋសភាកម្ពុជា ចំពោះប្រទេសវៀតណាម ពិសេសរដ្ឋសភាវៀតណាម។ ឯកឧត្តមសង្កត់ធ្ងន់ថា វត្តមានរបស់ សម្តេចប្រធានរដ្ឋសភា បានបង្ហាញឲ្យឃើញពី ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរ ពិសេស គឺស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទំាងពីរ។
ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានលើកឡើងថា កាលពី៧០ឆ្នាំមុន ពោលគឺ នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ ប្រទេសវៀតណាម បានចាប់ផ្តើម ធ្វើការបោះឆ្នោតសកលលើកដំបូង បន្ទាប់ពីបានទទួលឯករាជ្យពីប្រទេសបារាំង។ ការបោះឆ្នោតនោះ ជាការបោះជំហានដ៏ធំមួយរបស់វៀតណាម ជាក្តីសង្ឃឹម របស់ប្រជាជនវៀតណាម ជាពិសេស ប្រមុខដឹកនាំវៀតណាម កាលសម័យនោះ គឺលោកប្រធាន ហូជីម៉ិញ។ “ការបោះឆ្នោតឆ្នាំ១៩៤៦ បានធ្វើឲ្យវៀតណាម មានឱកាសដឹកនាំប្រទេសដោយខ្លួនឯង ហើយធ្វើការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាន់ការអភិវឌ្ឍ ការរីកចម្រើន ព្រមទាំងបាន កសាងសាមគ្គីភាពក្នុងប្រទេសយ៉ាងរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ “ នេះជាការលើកឡើងរបស់ ឯកឧត្តម ង្វៀន ស៊ីញហុង ។
ជាមួយការអបអរសាទរ ដល់រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ បានខិតខំបំពេញភារកិច្ច យ៉ាងច្រើន ដើម្បីសេចក្តីសុខ និងការរីកចម្រើន របស់ប្រទេសជាតិ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ការប្រារព្ធខួប ៧០ឆ្នាំនៅពេលនេះ គឺជាការរម្លឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពោរពេញដោយខ្លឹមសារយ៉ាងសំខាន់ចំពោះរដ្ឋសភា និង ប្រជាជនវៀតណាម ក្នុងដំណើរការតស៊ូ ដើម្បីឯករាជ្យ ។
សម្តេច បានលើកឡើងថា កម្ពុជា វៀតណាម មានប្រវត្តិសាស្រ្តប្រហាក់ប្រហែលគ្នា គឺធ្លាប់ឆ្លងកាត់ ទទួលរងនូវរបបអាណានិគមចក្រពត្តិនិយម។ ប្រជាជនទាំងពីរ ធ្លាប់ជួយគ្នាទៅវិញទៅមក សហការគ្នាដោយភាពស្មោះត្រង់ ប្រកៀកស្មារគ្នា តស៊ូប្រយុទ្ធដើម្បីទទួលបានឯករាជ្យ សន្តិភាព សេរីភាព ជូនប្រទេសរៀងៗខ្លួន ។ សម្តេចអគ្គមហាពញាចក្រី បានសម្តែងក្តីរីករាយ ដោយឃើញចំណងមិត្តភាពកម្ពុជា វៀតណាម រីកចម្រើន ជាលំដាប់ ហើយនៅរយៈពេលចុងក្រោយនេះ ការវិវឌ្ឍន៍ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋសភា រដ្ឋាភិបាល ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ក្រោមពាក្យស្លោកថា អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងយូរអង្វែង ។
នៅក្នុងរាត្រីនោះ ឯកឧត្តម ង្វៀន ស៊ីញហុង ក៏បានរៀបចំពិធីលាងសាយភោជន៍ ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូ រដ្ឋសភាកម្ពុជា ព្រមទំាងគណៈប្រតិភូរដ្ឋសភា បណ្តាប្រទេសនានាឯទៀត ដែលបានអញ្ជើញចូលរួម អបអរសាទរខូប៧០ឆ្នាំ នៃថ្ងៃបោះឆ្នោតសកល លើកដំបូង របស់ប្រទេសវៀតណាម យ៉ាងជិតស្និទ្ធ រាក់ទាក់ជាទីបំផុត៕
អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន

ជនរួមជាតិកម្ពុជា នៅតែចងចាំអត្ថន័យនៃ ថ្ងៃជ័យជម្នះ ៧ មករា
បើយើងសម្លឹងមើលត្រឡប់ក្រោយ ទិវាជ័យជំនះជាប្រវត្តិសាស្រ្តថ្ងៃ៧ មករា មានអាយុកាលជាង ៣៧ឆ្នាំ ហើយ (៧មករា ១៩៧៩-៧មករា ២០១៦) ដែលគណបក្សប្រជាជនកម្ពុជាបានដឹកនាំចលនាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រជាជាតិបានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកមួយរូប ក្នុងចំណោមប្រមុខដឹកនាំជាច្រើនរូបទៀត ដែលបានដឹកនាំចលនា តស៊ូរំដោះជាតិ បានគូសបញ្ជាក់ថា ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយលោក លន់ នល់ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបានបង្កមហាវិនាសកម្មពុំអាចនឹងពណ៌នាបានឡើយ។
ក្រោយថ្ងៃជ័យជម្នះលើពួក លន់ នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជា ដែលសង្ឃឹមបានរស់នៅក្នុងសន្តិភាពវិញនោះ ត្រូវរលាយបង់តែមួយប៉ព្រិចភ្នែក ក្រោមអំពើផ្តាច់ការនៃបនក្បត់ ប៉ុល ពត ដែលបានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះ ពួកបនប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ឱ្យទទួលរងការវិនាសដោយសារសង្រ្គាម ៥ឆ្នាំរួចមកហើយនោះ (ពីឆ្នាំ១៩៧០-១៩៧៥) ឲ្យរលាយខ្ទេចខ្ទីទាំងស្រុងដល់ឬសគល់។ ប្រជាជនកម្ពុជា ត្រូវពួកឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយជាទាសករ បាត់បង់អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែពេលពួក ប៉ុល ពត សម្លាប់តែប៉ុណ្ណោះ។
របបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតគួរឲ្យរន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវជ្រមុជយ៉ាងជ្រៅទៅក្នុងសមុទ្រឈាម និងទឹកភ្នែក ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ប្រជាជន ដែលពុំទាន់ត្រូវបានសម្លាប់ មានតែការលើកដៃបួងសួងបន់ស្រន់ សូមឲ្យទេវតា និងវត្ថុស័ក្តិសិទ្ធទាំងឡាយមកជួយសង្រ្គោះឲ្យរួចផុតពីឋាននរកអវចី។
ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលជាសច្ចធម៌ប្រវត្តិសាស្រ្ត គួរយល់ដឹងច្បាស់លាស់ និងចងចាំជារៀងរហូត។ យើងមិនមែនត្រូវរស់នៅក្នុងស្រមោល នៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហានទៅមុខឆ្ពោះទៅរកអនាគត ដ៏រុងរឿង យើងចាំបាច់ ត្រូវតែយល់ពីប្រវត្តិសាស្រ្ត ឲ្យបានត្រឹមត្រូវ ត្រូវ រៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្រ្តទាំងឡាយ ដើម្បីបន្តកសាង និងការពារជាតិយើងតទៅមុខទៀត ឲ្យរុងរឿង ស្ថិតសេ្ថរគង់វង្ស ដោយជៀសឲ្យផុតពីការកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់ ហើយមិនធ្លាក់ទៅក្នុងឧបាយកលរបស់សមាសភាពអាក្រក់ និងមជ្ឈដ្ឋានអគតិណាដែលចង់សម្រេចនូវមហិច្ឆតារបស់ខ្លួននោះ។
រយៈពេល ៣៧ឆ្នាំ ក្រោយការផ្តួលរំលំរបប ប៉ុល ពត ស្មារតី ៧ មករា នៅតែស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវ ដែលបាននាំកម្ពុជា ឈានពីជ័យជម្នះមួយ ទៅជ័យជម្នះមួយទៀត ឥតឈប់ឈរ។ ៧ មករា គឺជាមោទនភាព ដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលប្រឆាំងនឹង ថ្ងៃ ៧ មករា។
ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរស់នៅប្រកបដោយសុទិដ្ឋិនិយមជា មួយក្តីសោមនស្សរីករាយក្រៃលែងចំពោះសមិទ្ធផល ដែលបានកើតឡើងជាបន្តបន្ទាប់ក្រោយថ្ងៃរំដោះ ៧ មករា។ ខឿនឯករាជ្យអធិប តេយ្យ បូរណភាពទឹកដី និងសន្តិភាព ត្រូវបានការពារគត់មត់ ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរទោះបីជាមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី៕

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកខួបលើកពី ៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ជូនពលរដ្ឋកម្ពុជា
យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen,
Cambodian Prime Minister ចុះផ្សាយថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ
បានបង្ហោះនូវខ្លឹមសាររំលឹកខួបលើកពី ៣៧ នៃថ្ងៃរំដោះ៧ មករា
១៩៧៩-៧ មករា ២០១៦ដែល សម្តេចបានសរសេរថា« បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃស្អែកជាខួបលើកពី ៣៧
នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ ជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេសបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុល
ពត។ បើទោះជារូបខ្ញុំជាតួអង្គមួយរូបក្នុងចំណោមតួអង្គសំខាន់ៗដែលនាំមកនូវជ័យជំនះនេះក៏ដោយ
ក៏ខ្ញំនៅតែនិយាយថា បើគ្មានថ្ងៃ ៧ មករា១៩៧៩ ទេគឺគ្មានអ្វីៗទាំងអស់នៅពេលនេះ។
គ្មាន ៧មករា គ្មានជីវិត គ្មានវេទិការចរចាស្វែងរកសន្តិភាព សីហនុ-ហ៊ុន សែន ហើយក៏គ្មានកិច្ចព្រមព្រៀងប៉ារីស
ដែរ។ បើ ហ៊ុន សែន ស្លាប់បាត់ទៅហើយ តើបានអ្នកណាទៅចរចានិងចុះហត្ថលេខាទៀត? នេះជាសច្ច:ភាពនៃប្រវត្តិសាស្ត្រ។ សិទ្ធិមនុស្សត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតសិន។
បើមនុស្សស្លាប់បាត់ទៅហើយ តើឱ្យខ្មោចមកបង្កើតបក្សនយោបាយ ឬសមាគម ឬសារព័ត៍មាន…។ល។ ម៉្តេចបាន?។ សូម្បីតែចំនួនប្រជាជន
គឺទាល់តែម៉ែ ឪនៅរស់ទើបអាចបង្កើតកូនបាន។ ចំនួនប្រជាជនឆ្នាំ១៩៧៩ មានប្រមាណ៥លាននាក់
ពេលនេះមានប្រមាណ១៥ លាននាក់។ ការកើនឡើងនេះក៏មានមូលដ្ឋានពីថ្ងៃ ៧ មករា ១៩៧៩
មកដែរ»។
សម្តេចក៏បានសរសេរបន្ថែមទៀតថា
«វិលមកគ្រួសារខ្ញុំវិញ
បន្ទាប់ពីឆ្លងកាត់ឈាម និងទឹកភ្នែក យើងបានចូលរួមជាមួយប្រជាជនកម្ពុជាទូទាំងប្រទេសដើម្បីការពារ
និងកសាងប្រទេសឡើងវិញ និងកសាងគ្រួសារមួយដែលសម្បូណ៍ដោយចៅ។ ថ្ងៃ ៥ មករា ជាខួប៤០
ឆ្នាំនៃការរៀបការរបស់ខ្ញុំ និង ភរិយា។ យើងមិនបានរៀបចំពិធីអ្វីទេ
តែកូនៗរបស់ខ្ញុំបានរៀបចំឱ្យមានការជួបជុំចៅៗក្នុងឯកសណ្ឋានកីឡា ហើយសុំឱ្យខ្ញុំស្លៀកពាក់ជាកីឡាករ
ដើម្បីលេងកីឡា និងថតរូបជាមួយចៅៗទុកជាអនុស្សាវរីយ៍។ ពិតជាកូនមួយតៅ ចៅមួយថាំងមែន
ទោះមានកិច្ចការច្រើនយ៉ាងណា ក៏ត្រូវធ្វើតាមសំណូមពរកូនៗនិងចៅៗដែរ។នេះជាជីវិតនៃគ្រួសារខ្ញុំដែលការជួបជុំជាមួយកូនៗចៅៗក្នុងស្ថានភាពសាមញ្ញនេះអាចផ្តល់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយ
សំរាប់ពួកគេ។ នេះជាវិធីមួយក្នុងចំណោមវិធីអប់រំកូន និងចៅឱ្យស្ថិតនៅក្នុងភាពសាមញ្ញមួយដែលមនុស្សភាគច្រើនត្រូវការ»៕

Subscribe to:
Posts (Atom)