Wednesday, January 06, 2016

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកខួបលើកពី ៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ជូនពលរដ្ឋកម្ពុជា

យោងតា​មទំព័រហ្វេសប៊ុករ​បស់សម្ដេចតេជោ ហ៊ុន សែន ដែលមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃ​ទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហោះ​នូវខ្លឹមសាររំលឹកខួប​លើកពី ៣៧ នៃថ្ងៃរំដោះ៧ មករា ១៩៧៩-៧ មករា ២០១៦ដែល សម្តេច​បានសរសេរថា« បងប្អូនជនរួម​ជាតិជាទីគោរព​ស្រឡាញ់! ថ្ងៃស្អែក​ជាខួបលើក​ពី ៣៧ នៃថ្ងៃរំដោះ​៧ មករា ១៩៧៩-៧ មករា ២០១៦ ជាថ្ងៃដែល​ប្រជាជនកម្ពុជាទូទាំង​ប្រទេសបាន​រួចចាក​ផុតពីរបបប្រល័យ​ពូជសាសន៍ប៉ុល ពត។ បើទោះជារូប​ខ្ញុំជាតួអង្គមួយ​រូបក្នុងចំណោម​តួអង្គសំខាន់ៗ​ដែលនាំមក​នូវជ័យជំនះនេះ​ក៏ដោយ ក៏ខ្ញំនៅតែ​និយាយថា បើគ្មាន​ថ្ងៃ ៧ មករា១៩៧៩ ទេគឺគ្មានអ្វីៗ​ទាំងអស់នៅ​ពេលនេះ។ គ្មាន ៧មករា គ្មានជីវិត គ្មានវេទិការចរចា​ស្វែងរកសន្តិភាព សីហនុ-ហ៊ុន សែន ហើយ​ក៏គ្មាន​កិច្ចព្រមព្រៀង​ប៉ារីស ដែរ។ បើ ហ៊ុន សែន ស្លាប់បាត់​ទៅហើយ តើបានអ្នក​ណាទៅចរចានិង​ចុះហត្ថលេខា​ទៀត? នេះជាសច្ច:ភាព​នៃប្រវត្តិសាស្ត្រ។ សិទ្ធិមនុស្សត្រូវចាប់​ផ្តើមពីសិទ្ធិរស់រាន​មានជីវិត​សិន។ បើមនុស្សស្លាប់​បាត់ទៅហើយ តើឱ្យខ្មោច​មកបង្កើតបក្ស​នយោបាយ ឬសមាគម ឬសារព័ត៍​មាន។ល។ ម៉្តេចបាន?។ សូម្បីតែចំនួន​ប្រជាជន គឺទាល់តែម៉ែ ឪនៅរស់ទើប​អាចបង្កើតកូន​បាន។ ចំនួនប្រជាជន​ឆ្នាំ១៩៧៩ មានប្រមាណ​៥លាននាក់ ពេលនេះមាន​ប្រមាណ១៥ លាន​នាក់។ ការកើនឡើង​នេះក៏មានមូលដ្ឋានពី​ថ្ងៃ ៧ មករា ១៩៧៩ មកដែរ»

ស​ម្តេចក៏បានសរ​សេរបន្ថែមទៀតថា «វិលមកគ្រួសារខ្ញុំវិញ បន្ទាប់ពីឆ្លងកាត់​ឈាម និងទឹកភ្នែក យើងបានចូលរួម​ជាមួយប្រជាជន​កម្ពុជាទូទាំងប្រទេស​ដើម្បីការពារ និងកសាង​ប្រទេស​ឡើងវិញ និងកសាងគ្រួសារមួយដែល​សម្បូណ៍ដោយ​ចៅ។ ថ្ងៃ ៥ មករា ជាខួប៤០ ឆ្នាំនៃការ​រៀបការរបស់​ខ្ញុំ និង ភរិយា។ យើងមិនបានរៀបចំ​ពិធីអ្វីទេ តែកូនៗរបស់ខ្ញុំ​បានរៀបចំ​ឱ្យមានការជួប​ជុំចៅៗក្នុងឯក​សណ្ឋានកីឡា ហើយសុំឱ្យ​ខ្ញុំស្លៀកពាក់​ជាកីឡាករ ដើម្បីលេង​កីឡា និងថតរូបជាមួយ​ចៅៗទុកជា​អនុស្សាវរីយ៍។ ពិតជាកូន​មួយតៅ ចៅមួយថាំងមែន ទោះមានកិច្ច​ការច្រើនយ៉ាងណា ក៏ត្រូវធ្វើតាម​សំណូមពរកូនៗនិងចៅៗដែរ។នេះជាជីវិតនៃ​គ្រួសារខ្ញុំដែ​លការជួបជុំជា​មួយកូនៗចៅៗក្នុងស្ថានភាព​សាមញ្ញនេះអាចផ្តល់​នូវមនោសញ្ចេតនា​ដ៏ជ្រាលជ្រៅមួយ​
សំរាប់​ពួកគេ។ នេះជាវិធីមួយ​ក្នុងចំណោម​វិធីអប់រំកូន និងចៅឱ្យ​ស្ថិតនៅក្នុងភា​ពសាមញ្ញ​មួយដែល​មនុស្សភាគ​ច្រើនត្រូវ​ការ
»

No comments:

Post a Comment