Monday, April 11, 2016
វិស័យបីជាអាទិភាព នៅស្រុកគីរីវង់ ខេត្តតាកែវ បាននិងកំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ
យ៉ាងហោចណាស់វិស័យបី
ក្នុងចំណោមវិស័យដទៃទៀត គឺវិស័យ សេដ្ឋកិច្ច អប់រំ និងសុខាភិបាល ត្រូវបានទទួលការគាំទ្រពីរាជរដ្ឋាភិបាល
ក្រុមការងារថ្នាក់ជាតិ និងចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ
ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង គួរជាទីមោទនៈ។
វិស័យទាំងបីនេះ
ត្រូវបានបង្ហាញជូនគណៈប្រតិភូពិសេស ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រី សុង តាវ នៃសាធារណៈរដ្ឋប្រជាមានិតចិន
ក្នុងឱកាសសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍
និងការពង្រឹងកិច្ចសហប្រតិបត្តិការ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី សុង តាវ អញ្ជើញជាអធិបតីចូលរួមសំណេះសំណាលជាមួយតំណាងក្រុមការងារថ្នាក់ជាតិ
មន្ត្រីខេត្ត សហគមន៍កសិកម្ម មូលនិធិគ្រូបង្រៀន មូលនិធិសមធម៌ដើម្បីសុខភាព
និងសហគមន៍នេសាទ ដោយមានការចូលរួមពីអភិបាលស្រុកទាំង១១នៃខេត្តតាកែវ
ដើម្បីស្តាប់នូវរបាយការណ៍លទ្ធផលការងារសម្រេចបាន បញ្ហាប្រឈមខ្លះៗ
នៃវិស័យទាំងបី កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ក្នុងស្រុកគីរីវង់ ខេត្តតាកែវ។
បន្ទាប់ពីតំណាងសហគមន៍
និងមូលនិធិទាំងបី បានធ្វើការបូកសរុបការងាររួចមក ជាលទ្ធផល បង្ហាញថា
វិស័យទាំងបី
បានបង្កើតឲ្យមានកិច្ចសហការគ្នាកាន់តែស្អិតរមួតរវាងក្រុមការងារថ្នាក់ជាតិ
ជាមួយប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋបានទទួលអត្ថប្រយោជន៍ជាច្រើន
តាមរយៈការជួយសម្រួលដោះស្រាយបញ្ហាបានលឿន រហ័ស ដែលផ្តើមចេញពីការចាត់ចែង
ការទទួលខុសត្រូវលើការគ្រប់គ្រង ដឹកនាំដោយផ្ទាល់របស់ប្រជាពលរដ្ឋ
ទាំងការងារមូលនិធិគ្រូបង្រៀន មូលនិធិសមធម៌ដើម្បីទ្រទ្រង់សុខភាព
និងប្រជាសហករនេសាទ។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមតិចតួច
ដែលកើតមានឡើង ដូចជាការខ្វះខាតប្រព័ន្ធធារាសាស្ត្រ តម្រូវការទុនបន្ថែម
ក៏ដូចជាឧបករណ៍បច្ចេកទេសកសិកម្មនានា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកទឹកចិត្តដល់ក្រុមការងារថ្នាក់ជាតិជួយជ្រោមជ្រែង
និងពិនិត្យពិចារណាបន្ថែមទុន សហការជាមួយប្រាក់បដិភាគរបស់គ្រូបង្រៀន
និងប្រជាពលរដ្ឋ ដើម្បីធានាដំណើរការរបស់មូលនិធិដែលកំពុងប្រព្រឹត្តទៅ
ឲ្យមានប្រសិទ្ធភាព ។
ដោយឡែកពាក់ព័ន្ធនឹងមូលនិធិសមធម៌ដើម្បីសុខភាពខេត្តតាកែវ
ដែលបានចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០១២មកនោះ ដែលមានការគាំទ្រពីរាជរដ្ឋាភិបាល
និងសហការពីដៃគូអភិវឌ្ឍនានា បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋចាប់អាម្មណ៍ខ្ពស់
និងចូលរួមយ៉ាសស្រាក់សស្រាំ។ មូលនិធិនេះ បានជួយចេញថ្លៃព្យាបាលជម្ងឺ
ជូនប្រជាពលរដ្ឋក្រីក្រដែលងាយរងគ្រោះបំផុត តួយ៉ាងដូចជាថ្លៃធ្វើដំណើរទៅកាន់មន្ទីរពេទ្យបង្អែក
និងមណ្ឌលសុខភាព នៅខេត្ត និងស្រុក ចំពោះចាស់ជរា ជនពិការ
ស្ត្រីមានផ្ទៃពោះក្រីក្រ ជាដើម។ល។ ដែលក្នុងមួយឆ្នាំៗ
មូលនិធិសមធម៌បានជួយប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅក្នុងខេត្តតាកែវទាំងមូល។
ទោះយ៉ាងណា
ដើម្បីធានានិរន្តរភាពទៅមុខទៀតឲ្យកាន់តែប្រសើរ
ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
ពាក់ព័ន្ធនឹងបញ្ហាសុខភាពនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន
ក៏បានអំពាវនាវឲ្យក្រុមការងារថ្នាក់ជាតិក្តី
ឬប្រជាពលរដ្ឋដែលមានជីវភាពប្រសើរហើយនោះ ប្រមូលគ្នីគ្នាឲ្យបានច្រើន
ដោយសមាណចិត្ត ដើម្បីជួយទិញប័ណ្ណទ្រទ្រង់សុខភាព
ដែលប័ណ្ណមួយសន្លឹកមានតម្លៃពី៥$ ទៅ៨$ អាមេរិក ទើបជាបង្ហាញពិការផ្សាភ្ជាប់ទំនាក់ទំនងល្អរវាងមូលនិធិ
និងប្រជាពលរដ្ឋ ដើម្បីសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា។
ឯកឧត្តម រដ្ឋមន្ត្រី គណៈប្រតិភូចិន សុង តាវ ក៏បានចាប់អារម្មណ៍ខ្ពស់ចំពោះបទបង្ហាញរបស់តំណាងក្រុមការងារក្នុងស្រុកគីរីវង់
ជាមួយនឹងការរំលឹកពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា-ចិន
ដែលចាប់ផ្តើមតាំងពីជំនាន់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ជាមួយឯកឧត្តម ជូ អែនឡាយ បន្តមកដល់រាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ថា
វិស័យទាំងបីនេះ ជាវិស័យអាទិភាពដូចនៅប្រទេសចិនដែរ
និងបានផ្តល់នូវសេចក្តីសង្ឃឹមថា គណៈប្រតិភូ មានបំណងស្វែងរកវិធីសាស្ត្រ
ដើម្បីជួយដល់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ និងដំណើរការអភិវឌ្ឍទៅមុខបន្ថែមទៀត។
ឯកឧត្តម រដ្ឋមន្ត្រី បានឲ្យដឹងថា ក្រសួងទំនាក់ទំនងអន្តរជាតិចិន
កំពុងស្វែងរកកិច្ចសហការជាច្រើនទៀត
ក្នុងបំណងជួយកែលម្អសេដ្ឋកិច្ចមូលដ្ឋានដល់កម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ
ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានបញ្ជាក់បន្ថែមថា កម្ពុជា-ចិន មកដល់បច្ចុប្បន្ន
"ស្ថិតក្នុងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ។
ឆ្លៀតក្នុងឱកាសនេះ ក៏បានជម្រាបទៅគណៈប្រតិភូចិន
អំពីតម្រូវការបន្ថែមទៀតក្នុងការសាងសង់វិទ្យាល័យនៅក្នុងស្រុកគីរីរង់
ដើម្បីសម្រួលដល់ការខ្វះបន្ទប់សិក្សារបស់សិស្សានុសិស្ស និងក៏បានបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រី សុង តាវ អំពីតម្រូវការប្រព័ន្ធធារាសាស្ត្រក្នុងខេត្តតាកែវ
ផងដែរ ហើយត្រូវបានឯកឧត្តមរដ្ឋមន្ត្រី សុង តាវ បញ្ជាក់ថា
នឹងយកសំណូមពរនេះទៅពិចារណាដើម្បីរកលទ្ធភាពជួយ៕
Subscribe to:
Posts (Atom)