Wednesday, December 27, 2023

សម្រង់ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន

 CMF:

ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា
ថ្នាក់ដឹកនាំតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន JIACA ប្រចាំកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយស អង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិជាទីស្រឡាញ់រាប់អាន

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រ ធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនប្រជាពលរដ្ឋ អ៊ំ ពូមីងទាំងអស់ … សូមពាំនាំនូវការផ្តាំផ្ញើប្រសិទ្ធពរពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសដែលជិតចូលឆ្នាំថ្មីនេះ ទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

(១) ខួបទី ៧០ ឆ្នាំនៃទំនាក់ទំនងចាស់ បើកបញ្ជីថ្មីរវាងកម្ពុជានិងជប៉ុន

ថ្ងៃនេះគឺជាលើកទី៣ ដែលខ្ញុំជាមួយឯកឧត្តម UENO Atsushi ក្នុងរយៈពេល ៤ ខែនេះ បានសម្ពោធរួមគ្នានូវសមិទ្ធផលសំខាន់ៗ ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោង នៅក្នុងប្រទេសកម្ពុជាដែលកើតឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។ ខួប ៧០ឆ្នាំនៃកម្ពុជាជប៉ុន នៅសល់តែ ៤ថ្ងៃទៀតឈានទៅដល់ដាច់ឆ្នាំ។ ប៉ុន្តែមិនមែនមានន័យថា ដាច់ឆ្នាំដាច់ទំនាក់ទំនងនោះទេ។ វាគ្រាន់តែឈានទៅដល់ឆ្នាំទី ៧១ នៃទំនាក់ទំនង ដែលយើងបន្តទៅទៀត។ អញ្ចឹងការបិទបញ្ជីនៅថ្ងៃនេះ គឺបិទបញ្ជីសម្រាប់ខួបទី ៧០ឆ្នាំ ប៉ុន្តែយើងបើកបញ្ជីច្រើនណាស់ មុខព្រួញច្រើនណាស់ សម្រាប់កិច្ចការងារបន្ត។ ម្សិលម្ង៉ៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានដឹកនាំប្រជុំអន្តរក្រសួងជាមួយភាគីជប៉ុន ដើម្បគិតគូរអំពីក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្របន្តទៅទៀត ជាពិសេសគម្រោងយុទ្ធសាស្ត្រក្នុងការពង្រឹងនិងតភ្ជាប់សេដ្ឋកិច្ចជាតិរបស់យើងទាំងពីរ។

នេះបានន័យថា ៣ ថ្ងៃឈានទៅដល់ការចប់នៃឆ្នាំចាស់ ប៉ុន្តែបើយើងមើលមួយជ្រុងទៀត គឺ ៣ថ្ងៃ ឈានទៅដល់ការចាប់ផ្តើមនៃឆ្នាំថ្មី។ នេះគឺជាតថភាពជាក់ស្តែង។ អ្វីដែលសំខាន់ ហើយខ្ញុំសូមអរគុណណាស់ឯកឧត្តមឯកអគ្គរាជទូតដែលបានសង្ខេប ​និងគម្រោងជាច្រើន ដែលយើងធ្វើតែក្នុងមួយឆ្នាំនេះ និងទិសដៅទៅខាងមុខទៀត។ ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណទៅដល់ឯកឧត្តមឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូតគ្រប់ជំនាញ ក៏ដូចជាលោកស្រី​ KAMEI Haruko ប្រធានទីភ្នាក់ងារស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JIACA ប្រចាំកម្ពុជា ក៏ដូចជាសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលជានិច្ចជាកាលតែងតែផ្តល់នូវជំនួយ និងការគាំទ្រមកដល់ប្រជាជនយើង។

(២) ប្រវត្តិទំនាក់ទំនងប្រជាជនកម្ពុជាជប៉ុនអាយុជាង ៤០០ឆ្នាំ

ទំនាក់ទំនង(ការទូតរវាងប្រទេស)យើង(ទាំងពីរមានអាយុ) ៧០ឆ្នាំ ប៉ុន្តែប្រជាពលរដ្ឋជប៉ុន(និងប្រជាជនកម្ពុជា)មានទំនាក់ទំនងតាមប្រវត្តិសាស្ត្រជាង ៤០០ ឆ្នាំហើយ។ តាមការស្រាវជ្រាវគឺនៅក្នុងសម័យឧត្តុងនោះ ក៏មានវត្តមាននៃប្រជាជនជប៉ុន ដែលមានភូមិជប៉ុនមួយនៅរាជធានីឧត្តុងរបស់យើងដែរ និងការតភ្ជាប់កំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន។ អញ្ចឹងមិនមែនទើបតែ ៧០ឆ្នាំនេះទេ។ អ្វីដែលសំខាន់គឺពីមុនមកយើងមានដាច់ៗ ពី ៧០ឆ្នាំនេះយើងបានឡើង ដាច់មួយតង់ជំនាន់យើងសង្គ្រាមខ្មែរក្រហម ហើយយើងភ្ជាប់ឡើងវិញក្នុងទំនាក់ទំនងនេះ ដើម្បីធ្វើយ៉ាងណាធានានូវនិរន្តភាពនៃទំនាក់ទំនងនេះ។ ខ្ញុំក៏សូមអរគុណណាស់ ចំពោះឯកឧត្តមអគ្គរាជទូតដែលបានលើកឡើងអំពីចំណុចខ្ពស់នៃទំនាក់ទំនងយើង ៧០ ឆ្នាំ។ យើងដើរដល់ណា? ទំនាក់ទំនងយើង ៧០ ឆ្នាំនេះ ទោះបីជាមានផ្លូវរលាក់ខ្លះ កន្លែងខ្លះត្រូវដាច់តំណបន្តិចបន្តួច ប៉ុន្តែក្រោយពីការភ្ជាប់ឡើងវិញនេះ ជាពិសេសក្រោយកម្ពុជាសម្រេចបាននូវសុខសន្តិភាពនៅដើមទស្សវត្សរ៍ទី ៩០ ជប៉ុនក៏បានដើរតួនាទីសំខាន់នៅក្នុងការចូលរួមជួយកម្ពុជា រាប់ទាំងក្នុងដំណាក់កាលនៃការចរចា។

(៣) តម្លើងកម្រិតទំនាក់ទំនងកម្ពុជាជប៉ុនដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ថ្ងៃមុន ខ្ញុំបានចូលគាល់ព្រះចៅអធិរាជជប៉ុននៅទីក្រុងតូក្យូ។ ឪពុករបស់ព្រះមហេសី/empress ជប៉ុន ពីដើមជាអ្នកការទូតម្នាក់ ជាមន្ត្រីម្នាក់ដែលបានដើរតួនាទីក្នុងការជួយសម្របសម្រួលនៃកិច្ចចរចាសន្តិភាព(កម្ពុជា)ដែរ។ លោកបានមានបន្ទូលជាមួយខ្ញុំផ្ទាល់ថា “ខ្ញុំសូមនិយាយរឿងផ្ទាល់ខ្លួនមួយ។ ខ្ញុំមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយកម្ពុជាដោយសារឪពុករបស់ខ្ញុំធ្លាប់ដើរតួនាទីក្នុងការសម្របសម្រួលនេះ”។ ដោយហេតុនេះ តាំងពីរាជវង្សរហូតដល់ប្រជាជនជប៉ុនគឺមានទំនាក់ទំនងជាមួយកម្ពុជា។ អញ្ចឹងការរៀបចំតភ្ជាប់ពង្រឹងនិងការតម្លើងទំនាក់ទំនងបន្ថែមទៀត ជាពិសេសឆ្នាំនេះ មិនត្រឹមតែជាខួបទី ៧០ឆ្នាំទេ ក៏ប៉ុន្តែជាការតម្លើងកម្រិតទំនាក់ទំនងកម្ពុជាជប៉ុន ដល់កម្រិតខ្ពស់បំផុតនៃប្រវតិ្តសាស្ត្រ គឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនេះមានអត្ថន័យធំណាស់ថា យើងបានលើកកម្ពស់ និងពង្រឹងបន្ថែមទំនាក់ទំនងលើវិស័យសំខាន់ៗជាច្រើន។

(៤) ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជានិមិត្តរូបសហប្រតិបត្តិការកម្ពុជាជប៉ុន ធ្វើឱ្យបរិស្ថានកាន់តែល្អ

សូមអបអរសាទរសាជាថ្មី ជាមួយនឹងសាលារាជធានី និងប្រជាពលរដ្ឋយើងនៅក្នុងរាជធានីភ្នំពេញ ដែលបានទទួលសមិទ្ធផលថ្មីនេះ ហើយក៏សូមអរគុណទៅដល់មិត្តជប៉ុនដែលបានជួយកសាងនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅ(ក្នុងរាជធានីភ្នំពេញ)។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ថ្ងៃនេះ គឺជានិមិត្តរូបនៃការបន្តអភិវឌ្ឍប្រទេសរបស់យើង ក៏ដូចជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជានិងជប៉ុន ដែលយើងនឹងបន្តទៅទៀតឲ្យកាន់តែល្អប្រសើរ។ ការកសាង(ប្រព្រឹត្តកម្មទឹកកខ្វក់)នៅទីនេះនឹងជួយធ្វើឲ្យបរិស្ថានកាន់តែល្អ ហើយផាសុខភាពរបស់ប្រជាជនកាន់តែល្អ។ ទំនាក់ទំនងយើងក៏ដូចគ្នា។ បើប្រៀបធៀបជា​មួយប្រជាជននិងបរិស្ថាន ទំនាក់ទំនងយើងក៏នឹងកសាងនូវសមិទ្ធផលនានាបន្តទៀតនិងកាន់តែល្អប្រសើរ។ នេះ ជាសមិទ្ធផលពិសេសមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់នៅ​កម្ពុជា ដែលកន្លងទៅភាគីជប៉ុនក៏បានជួយនៅក្នុងការកសាងនិងអភិវឌ្ឍន៍ផែនការមេ ក៏ដូចជាអនុវត្តគម្រោងជាច្រើនទាក់ទងទៅនឹងការរំដោះទឹកជំនន់នៅភ្នំពេញ។

(៥) ប្រែក្លាយបឹងជើងឯកពីកន្លែងកប់សាកសពមនុស្សជាង ២ម៉ឺននាក់ ជាសមិទ្ធផលបម្រើមនុស្សរាប់សែននាក់

ការគ្រប់គ្រងទឹកកខ្វក់នេះជាគម្រោងមួយពិសេសមែនទែន។ បើយើងឈប់ ហើយក្រឡេកមើលក្រោយបន្តិច នៅទីនេះយើងប្រហែលជាដឹងថាកាន់តែពិសេសតទៅទៀត។ បើយើងនិយាយពីគុកទួលស្លែង ហើយ(និង)បឹងជើងឯក ប្រហែលជាគ្រប់គ្នាស្រមៃឃើញលលាដ៍ក្បាលជនរងគ្រោះដែលត្រូវ(របបប៉ុល ពតសម្លាប់)ដោយអកុសល។ អ៊ំ ពូមីង បងប្អូន ងាកមើលជុំវិញខ្លួន (ក៏ឃើញថាមាន)គ្នាប្រហែលជាខ្ទង់ ៣ពាន់នាក់ជាង។ យកចំនួនហ្នឹងគុណនឹង៧ ឃើញ ២ម៉ឺននាក់។ តើដឹងថា ចំនួន ២ម៉ឺននាក់ហ្នឹងអីគេទេ? គឺចំនួនអ្នកដែលរងគ្រោះគេយកវាយចោល(នៅបឹងជើងឯក)ហ្នឹង។ ជំនាន់ ប៉ុល ពត (ពួកគេបាន)យក(អ្នកទោស) ២ម៉ឺននាក់ពីគុកទួលស្លែងមក(សម្លាប់)ចោលនៅកន្លែងហ្នឹង … ២ម៉ឺននាក់នោះជាអ្នកណា? បើសិនជាគាត់នៅមានជីវិត ប្រហែលជាមានកូនចៅរាប់ម៉ឺននាក់តទៅទៀត។ ប៉ុន្តែជាអកុសលពួកគាត់ត្រូវបានផ្ដាច់ជីវិត។ កន្លែងនេះ ពីមុនគេហៅថាកន្លែងកប់ខ្មោចឬព្រៃខ្មោច … យើងមានមណ្ឌលចងចាំបឹងជើងឯកមួយនៅទីនេះ។ អញ្ចឹង យើងឃើញថាកន្លែងកប់ខ្មោច កន្លែងដែល ២ម៉ឺននាក់ត្រូវគេយកមកផ្ដាច់ជីវិតនៅទីនេះ ថ្ងៃនេះបានប្រែក្លាយជារស់រវើក។ កន្លែងដែល ៣ពាន់នាក់មកចូលរួមអបអរសាទរសមិទ្ធផលសម្រាប់បម្រើដល់ការរស់នៅ នៃមនុស្សរាប់សែននាក់ទៀត។ នេះហើយជាចំណុចពិសេសនៃបឹងជើងឯកនិងសមិទ្ធផលថ្ងៃនេះ។

តើអ្នក ២ម៉ឺននាក់ នេះស្លាប់ដោយសារអី? ស្លាប់ដោយសារគេវាយសម្លាប់។ មូលហេតុអីបានជាគេចាប់ពួកគាត់មកវាយសម្លាប់? ដោយសាររឿងហេតុដែលបានកើតពី ៥៣ឆ្នាំមុន។ រដ្ឋប្រ​ហារ ១៨ មីនា បានធ្វើឱ្យសង្គ្រាមឆេះឡើងនៅក្នុងទឹកដីយើង រហូតដល់ខ្មែរក្រហមឡើងកាន់អំណាច វាយមនុស្សសម្លាប់នៅទីនេះ។ បើគ្មានសង្គ្រាមផ្ទុះនៅក្នុងទសវត្សរ៍ទី៧០ គ្មានខ្មែរក្រហមមកត្រួតត្រា យក(មនុស្ស) ២ម៉ឺននាក់មកវាយសម្លាប់កន្លែងនេះទេ។ នេះជាការពិត។ បើយើងមើលតែ(រូបភាពនា)ពេលបច្ចុប្បន្ន យើងគិតថាជាកន្លែងធម្មតា។ ភ្នំពេញកន្លែងណាក៏មានបុរីដែរ។ កន្លែងនេះ កាលពីមុនជាបឹង ឥឡូវទៅជាផ្លូវច្រើនខ្សែ។ វាធម្មតាទៅហើយ។ ប្រទេសយើងឃើញ(ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ)ហ្នឹងរាប់ឆ្នាំមកហើយ … ប៉ុន្តែបើយើងមើលទៅក្រោយបន្ដិច យើងនឹង​ដឹងពីប្រវត្តិកន្លែងនេះ ដែលប្រែក្លាយពីកន្លែងដែលគេយកមនុស្ស ២ម៉ឺននាក់មកវាយចោល កន្លែងដែលស្ងាត់ជ្រងំនៅឆ្នាំ ១៩៧៩ កន្លែងដែលមានដោយរណ្ដៅខ្មោច ទៅជាកន្លែងដែលរស់រវើក កន្លែងដែលមានសេដ្ឋកិច្ច កន្លែងដែលយើងសម្ពោធសមិទ្ធផលថ្ងៃនេះ ជានិមិត្តរូបទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនដ៏រស់រវើក ជាកន្លែងដែលបម្រើការប្រព្រឹត្តកម្មទឹកកខ្វក់ជួយដល់បរិស្ថាន និងផាសុខភាពប្រជាពលរដ្ឋអ្នកភ្នំពេញ …។

(៦) ការពារសមិទ្ធផលដែលកំពុងសំរេចបាន និងធានាការវិវឌ្ឍតទៅមុខទៀត

យើងត្រូវចងចាំករណីពិសេសដែលកើតមានឡើងនេះ។ (យើងអាចធ្វើបាន)ដោយសារសុខសន្តិភាព។ បើ(យើងនៅបន្តមាន)សង្គ្រាម យើងវេទនាដូចមុន។ តែយើងមានសន្តិភាព។ ២ថ្ងៃទៀត យើងត្រូវគោរពខួប ២៥ឆ្នាំនៃការសម្រេចបាននយោបាយឈ្នះឈ្នះគឺការបញ្ចប់សង្គ្រាម។ ថ្ងៃមុនមានគេលើកយោបល់ឱ្យខ្ញុំថា គួរតែមានទិវាសន្តិភាព។ មិនចាំបាច់មានទិវាសន្តិភាពទេ។ ទិវាដែលនាំដល់ការបញ្ចប់សង្គ្រាមនិងបង្រួបបង្រួមទឹកដីហ្នឹង អត្ថន័យគឺទិវាសន្តិភាពហើយ។ ៥០០ឆ្នាំ (ប្រទេសកម្ពុជា)បែកបាក់គ្នា កាប់ចាក់គ្នា។ អញ្ចឹងផលលាភដែលយើងបានថ្ងៃនេះគឺដោយសារ ២៥ឆ្នាំមុន យើងបានបញ្ចប់សង្គ្រាម និងសេដ្ឋកិច្ចយើង(មានការ)កើនឡើងជាវិជ្ជមាន … ទន្ទឹមនឹងនិយាយពីបច្ចុប្បន្ន និងសមិទ្ធផលយើងទៅអនាគត យើងត្រូវនិយាយផងដែរពីការដាក់ទិសដៅការពារសមិទ្ធផល(ដែលកំពុងសំរេចបាន)នេះ និងធានានូវការវិវឌ្ឍតទៅមុខទៀត កុំវាឱ្យវាថយ ដូច(កាលពីជាង) ៤០ឆ្នាំមុន។ យើងត្រូវការពារសុខសន្តិភាពឱ្យបានដាច់ខាត … បើយើងមើលសមិទ្ធផលនៅទីនេះ ត្រូវកុំភ្លេចឈប់មួយភ្លែតងាកមើលក្រោយផង។

(៧) រំលឹកប្រវត្តិសាស្ត្រដើម្បីអោយមានការចងចាំ និងដឹងថាមកពីត្រឹមណា ដល់ត្រឹមណា

អ្នកខ្លះចោទ ហ៊ុន ម៉ាណែត និងសម្ដេចតេជោ ឬថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទៅណានិយាយតែរឿងប្រវត្តិសាស្ត្រ និយាយតែរឿងដដែលៗ។ និយាយដើម្បីឱ្យចងចាំពីប្រវត្តិសាស្ត្រ និយាយឱ្យដឹងថាយើងដើរដល់ណា ដើម្បីយើងមានភាពជឿជាក់និងមានមោទនភាពថា ខ្មែរយើងបានរួមគ្នាដល់ចំណុចនេះ។ ទោះបីយើងមិនទាន់វិវឌ្ឍដូចអាមេរិកដូចអីក៏ដោយ ប៉ុន្តែបើប្រៀបការវិវឌ្ឍពីកន្លែងទៅមួយកន្លែង នៅក្នុងមួយកន្លែងពីដំណាក់កាលមួយទៅដំណាក់កាលមួយ យើងគួរតែមានមោទនភាពក្នុងនាមជាខ្មែរ។ យើងចេញពីដំណាក់កាលនៃការបែកបាក់កាប់សម្លាប់គ្នា ដែលសូម្បីតែកន្លែងនេះ ដែល ៦០ឆ្នាំមុន ជាកន្លែងធម្មតា ៤០ឆ្នាំមុនកន្លែងវាយ(មនុស្ស កប់)ខ្មោច ឥឡូវយើងទៅជាកន្លែងដែលកសាងសមិទ្ធផល។ ទៅអនាគត ដរាបណាសន្តិភាពត្រូវបានធានា មិនបែកបាក់ទៀត កន្លែងនេះនឹងកាន់តែអភិវឌ្ឍតទៅទៀត។ យើងជាខ្មែរត្រូវមានមោទនភាព និងត្រូវការពារឱកាសនេះឱ្យបាន … យើងត្រូវចាំអ្វីដែលជាកត្តាជាក់ស្ដែង។ កាលណាបើយើងនិយាយពីសមិទ្ធផល យើងត្រូវនិយាយពីការថែរក្សាផង។ នៅក្នុងរបាយការណ៍កសាងសមិទ្ធផលនេះ យើងនិយាយពីការកសាង តែយើងក៏និយាយពីការថែទាំផងដើម្បីឱ្យបានយូរអង្វែង។ អ្វីដែលសំខាន់បំផុតត្រូវថែទាំឱ្យបានគឺបរិស្ថាន ព្រោះវាអំណោយផលឱ្យយើងរស់រានមានជីវិត។ គប្បីឈប់កាប់ចាក់គ្នា កសាងប្រទេស ថែរក្សាសុខសន្តិភាព ឯកភាពជាតិ ដែលសម្រេចបានដោយការលំបាក …។

(៨) ជប៉ុនជួយកម្ពុជាទាំងក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព ទាំងក្នុងដំណាក់កាលកសាងប្រទេសឡើងវិញ

ក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងទម្រាំតែយើងរកបានហើយកសាងប្រទេសឡើងវិញនេះ … យើងត្រូវទទួលស្គាល់និងអរគុណចំពោះការចូលរួមរបស់មិត្តជប៉ុន។ ​ហូតែលដែលគណៈប្រតិភូខ្មែរទៅជប៉ុន(ស្នាក់នៅតាំងពីដំណាក់កាលនៃការចរចាសន្តិភាព) New Otani ហ្នឹង … មានប្រវត្តិនៅទីនោះ។ ថ្ងៃមុន នាយករដ្ឋមន្ត្រី ប្រ​ទេសផ្សេងៗ បានសួរខ្ញុំថាសម្រាកនៅឯណា? (ខ្ញុំឆ្លើយថា) កម្ពុជា(ស្នាក់)នៅតែសណ្ឋាគារ New Otani ព្រោះមានប្រវត្តិតាំងពីសម្ដេចតេជោ (អញ្ជើញស្នាក់)នៅក្នុងដំណាក់កាលចរចាសន្តិភាព។ ក្នុងដំណាក់កាលនៃការកសាង មិត្តជប៉ុនបានដើរតួនាទីសម្របសម្រួល។ ក្នុងដំណាក់កាលការចរចា ក៏ដូចជាការរៀបចំ SNC (ឧត្តមក្រុមប្រឹក្សាជាតិ យើងមាន) ឯកឧត្តម Yasushi Akashi ជនជាតិជប៉ុនជាប្រធានអ៊ុនតាក់ (UNTAC) កងទ័ពជប៉ុនដែលចូលរួមរក្សាសន្តិភាពដែលជប៉ុនបញ្ជូនចេញក្រៅប្រទេសជាលើកទីមួយ ក្រោយសង្គ្រាមលោកលើកទី២ គឺមកកម្ពុជា ដើម្បីចូលរួមថែរក្សាសន្តិភាព។

ថ្ងៃមុន ខ្ញុំបានជួបនាយឧត្តមសេនីយ៍ Watanabe ដែលកាលពីពេលនោះ ជាមេបញ្ជាការកងវិស្វកម្ម។ កាលនោះ(ប្រហែលជា)វរសេនីយ៍ទោ ឬវរសេនីយ៍ឯកទេ។ ឆ្នាំ៩០ ជាងគាត់មកធ្វើផ្លូវ។ គាត់មានរូបភាពដែលគាត់ធ្វើផ្លូវមួយនៅតាកែវ។ ចេញពីរង្វង់នាគព័ន្ធបន្តិចទៅ។ ផ្លូវទៅទន្លេបាទី។ កាលនោះផ្លូវតូច ហើយស្ពានមានតែឈើ២កំណាត់។ ខ្ញុំប្រាប់គាត់ថា បើអញ្ជើញមកទៀត គឺមើលអត់ស្គាល់ទេ ព្រោះផ្លូវនឹងរីកធំ ហើយជុំវិញហ្នឹងអត់មានស្រែទៀតទេ។ គាត់(អាយុ)៩០ឆ្នាំជាងហើយ។ ក្នុងដំណាក់កាលនៃការកសាងប្រទេសឡើងវិញដំបូង ជប៉ុនក៏ជាដៃគូសំខាន់ជួយនៅក្នុងការពង្រឹកសមត្ថភាពជំនាញ ជួយជាបច្ចេកទេស ជួយជំនួយអភិវឌ្ឍផ្សេងៗ កសាងស្ពានហេដ្ឋរចនាសម្ព័ន្ធ។ មកដល់ម៉ោងនេះ នៅតែជាដៃគូ ហើយមិនត្រឹមតែជាដៃគូដែលបានជួយប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងនិងភាពសកម្មនៃដៃគូនេះកាន់តែកើនបន្តទៅទៀត។ ឆ្នាំនេះជាខួបទំនាក់ទំនងទី ៧០ឆ្នាំ ប៉ុន្តែក៏ជាការឈានដល់កម្រិតខ្ពស់បំផុតនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងកម្ពុជាជប៉ុន ដែលត្រូវដើរតួនាទីនិងពង្រឹងតទៅអនាគត។

(៩) ជប៉ុននិងកម្ពុជា បន្តគាំទ្រ ពង្រឹង និងពង្រីកទំនាក់ទំនង ទៅវិញទៅមក

ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋជប៉ុន ក៏ដូចជារដ្ឋាភិបាលជប៉ុនក្នុងការជួយទៅដល់កិច្ចការនេះក្នុងរយៈពេល ៧០ ចូល ៧១ឆ្នាំនេះ។ ឯកឧត្តមឯកអគ្គរាជទូត បានស្នើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា បន្តចូលរួមគាំទ្រពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជាជប៉ុន។ ខ្ញុំក៏ដូចគ្នា សូមស្នើតាមរយៈឯកឧត្តមជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនបន្តចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងកម្ពុជាជប៉ុនកាន់តែច្រើនផងដែរ។ ធ្វើអីទាល់តែធ្វើទាំងសងខាង។ ទះដៃម្ខាងអត់ឮ​ … បើត្រូវគ្នាគឺកសាងបានច្រើន ហើយយល់ចិត្តគ្នា … សូមអរគុណសាជាថ្មីជូនចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥណទានឥតសំណង សម្រាប់ការកសាងនូវគម្រោងប្រព្រឹត្តិកម្មនេះ និងបន្តទៅទៀតការជួយជាបច្ចេកទេសដើម្បីប្រើប្រាស់និងអនុវត្ត។ ខ្ញុំឯកភាពជាមួយនឹងឯកឧត្តមថាមិនមែនគ្រាន់តែការសាង​សង់អ្វីមួយហើយចប់នោះទេ ត្រូវចេះប្រើប្រាស់ថែទាំដើម្បីទាញយកផលប្រ​យោជន៍ឲ្យបានច្រើន។ បើគ្រាន់តែសង់ ទុកមួយឆ្នាំ ២ឆ្នាំចោល ពុកផុយអត់ប្រយោជន៍ ឬមួយប្រើមិនចំគោលដៅ។ ចំពោះការកសាងនៅទីនេះគឺប្រើបច្ចេកទេសទំនើបរបស់ជប៉ុន អញ្ចឹងត្រូវការការបណ្តុះបណ្តាល ត្រូវការការជួយដើម្បីបណ្តុះបណ្តាលអ្នកបច្ចេកទេសវិស្វកររបស់យើងដើម្បីជាធនធានបន្តការប្រើប្រាស់និងថែទាំបានត្រឹមត្រូវ។ 

(១០) រាជធានីភ្នំពេញកាន់តែរីកធំ ចំនួនមនុស្សកាន់់តែកើនឡើង ប្រព្រឹត្តទឹកស្អាតកាន់តែសំខាន់

រាជធានីភ្នំពេញបានរីកធំ។ ក្នុងទំហំប៉ុណ្ណេះ (យើងមានប្រជាពលរដ្ឋរស់នៅ)ជាង ២លាន ជិត ៣លាន(នាក់)។ បន្តិចទៀតនឹងរីកបន្ថែមទៀត។ ឥឡូវមកទិសខាងត្បូងនេះ យើងរីកបន្តិចទៀត។ យើងមានព្រលានយន្តហោះនៅកន្លែងនេះ នៅតំបន់បឹងជើងឯក និងតំបន់ផ្លូវ ៦០ ម៉ែត្រ ជាតំណភ្ជាប់រវាងចាក់អង្រែជាមួយនឹងមានជ័យ … កាលមុនជាបឹង តែឥឡូវមានសកម្មភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋរាប់ម៉ឺននាក់គ្រួសារ សាលារៀន អ្នកមានការងារធ្វើ។ គ្រាន់តែនៅ Aeon ក្បែរនេះ ការងារចូលរាប់ពាន់កន្លែងទៅហើយ។ សកម្មភាពសេដ្ឋកិច្ចបម្រើបានច្រើន។ បន្តិចទៀត គឺរីកដល់រាប់សែន រាប់លាននាក់អ្នកនៅទីនេះ។ អញ្ចឹងត្រូវការប្រព្រឹត្តិកម្មនិងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យប្រជាពលរដ្ឋដើម្បីរស់នៅ។ ការធ្វើប្រព្រឹត្តិកម្ម​ទឹកស្អាតនេះសំខាន់ណាស់។ បងប្អូនដឹងហើយ បើយើងមិនមានប្រព័ន្ធលូ សូម្បីតែផ្ទះមួយ កូនភូមិមួយក៏ពិបាកទៅហើយរឿងអនាម័យរឿងអី ទម្រាំតែរាប់សែនគ្រួសារ រាប់សែនផ្ទះ បើយើងមិនមានប្រព័ន្ធប្រព្រឹត្តិកម្មនេះទេគឺមានបញ្ហា … ខ្ញុំគិតថា ក្នុងមួយផ្ទះៗ តិចបំ​ផុតមួយថ្ងៃត្រូវចំ​ណាយថា ១០លីត្រចុះចូលមកក្នុងប្រព័ន្ធលូ។ ហ្នឹងប្រើតិចបំផុត … ទម្រាំរាប់សែនខ្នង​ផ្ទះ។ បើសិនជាចាក់ចូលបឹងជើងឯក ចូលទន្លេទាំងអស់ បងប្អូនគិតមើលទៅ ប្រហែលជាមិនបានសអញ្ចេះទេ។ ប្រហែលជាខ្មៅ … មិនដឹងស្អីខ្លះទេ … អញ្ចឹងវាពុលបរិស្ថាន ពុលត្រី ហើយប្រជាពលរដ្ឋរស់នៅហ្នឹងក៏ពិបាក។

(១១) រាជរដ្ឋាភិបាលគិតពីការបង្ការជងឺ ដោយខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានអាហារូបត្ថម្ភបានល្អ

ប្រព្រឹត្តិទឹកនៅទីនេះ នឹងផ្តល់ផលច្រើនដល់សេដ្ឋកិច្ចជាតិ ដែលសុខភាពប្រជាពលរដ្ឋជាកិច្ចការធំរបស់យើង។ ទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ យើងបានដាក់ចេញនូវគោលការណ៍ជាច្រើន។ អាណត្តិទី ៧នេះគឺផ្តោតទៅលើការពង្រឹងការផ្តល់ប្រព័ន្ធគាំពារសង្គមនិងការជួយពង្រឹងសេវា។ ល្ងាចមិញ បានប្រជុំមួយល្ងាចជាមួយឯកឧត្តម ឈាង រ៉ា និងក្រុមការងារ (ពិភាក្សារក)វិធានគន្លឹះពង្រឹងវិស័យសុខាភិបាលមូលដ្ឋាន មណ្ឌលសុខភាព ពេទ្យបង្អែក កម្រិតមួយ កម្រិតពីរ កម្រិតបី និងរៀបចំជាផែនការសកម្មភាពដើម្បីអនុវត្ត ជំរុញការរៀបចំមណ្ឌលសុខភាព ពេទ្យបង្អែកនេះឲ្យកាន់តែល្អប្រសើរ ផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ មានគុណភាពថ្នាំ គុណភាពសម្ភារៈកាន់តែល្អ … បង្កើនកម្រិតសមត្ថភាពព្យាបាលប្រជាពលរដ្ឋ។ យ៉ាងណាក្តី ការព្យាបាលគឺជាដំណាក់កាលចុងក្រោយ។ ដំណាក់កាលដែលសំខាន់បំផុត រាជរដ្ឋាភិបាលគិតពីការបង្ការការឈឺថ្កាត់របស់ប្រជាពលរដ្ឋ តាមរយៈការខិតខំបង្កើនសេដ្ឋកិច្ច បង្កើតការងារ បង្កើនចំណូលជូនប្រជាពលរដ្ឋ ដើម្បីឲ្យអាហារូបត្ថម្ភបានល្អ។ យើងតែងតែនិយាយដោយសាមញ្ញថា ពីក្មេង ខ្ញុំឮគេថាប្រជាជនខ្មែរយើងជំនាន់អង្គរ សុទ្ធតែ(កម្ពស់) ២ម៉ែត្រ។ ដល់ឥឡូវចេះតែរួញខ្លី។ ប៉ុន្តែជំនាន់ក្មេងក្រោយ ប៉ុល ពត ជំនាន់ក្រោយសង្រ្គាមគឺរីកឡើងវិញ។ ក្មួយខ្ញុំអាយុ ១៦ ឆ្នាំ (កម្ពស់) ១ ម៉ែត្រ ៩០។ ខ្ញុំមានកំពស់ ១ ម៉ែត្រ ៦៨។ អត់លាក់កម្ពស់ទេ។ កាលពីក្មេងចេះតែប្រាប់គេថា ១ ម៉ែត្រ ៧០ ជាពិសេសកាលពីនៅលីវ … ខុសពីឥឡូវ។ ខ្ញុំអាយុជិត ៥០ឆ្នាំហើយ .. តែកាត់សក់ទៅច្រឡំ ២០ជាង ព្រោះយើងមានអាហារូបត្ថម្ភគ្រប់គ្រាន់ (ស្បែក)មិនសូវជ្រួញ។ មិនមែនតែខ្ញុំទេ អ្នកជំនាន់ខ្ញុំក៏អញ្ចឹងដែរ។ លើកលែងតែអ្នកដាច់យប់ច្រើន …។

(១២) មធ្យមភាគនៃអ្នកយកកូននឹងកាន់តែថយ អត្រារំពឹងរស់កាន់តែវែង ដោយសារថ្នាំសង្កូវ

អង្គុយនិយាយគ្នាជាមួយឯកឧត្តម ឈាង រ៉ា (ក៏ដល់ប្រធានបទ)ថាប្រហែលជាប៉ុន្មានសិបឆ្នាំទៀត យើងនឹងមានមនុស្សចាស់ច្រើនជាងក្មេង ដោយសារប្រជាពលរដ្ឋយើង(ដែលនៅក្មេង) នឹងមានអ្នកយកកូនកាន់តែតិច។ បានន័យថាឥឡូវ ៤, ៥, ៦ នាក់។ ទៅថ្ងៃមុ​ខ មធ្យមភាគនៃអ្នកយកកូនហ្នឹងកាន់តែថយ ហើយអត្រា(រំពឹងរស់របស់)ប្រជាពលរដ្ឋកាន់តែវែង។ អញ្ចឹងអត្រាប្រជាពលរដ្ឋយើងថា អ្នកកើតតិចជាងអ្នកស្លាប់ដោយសារថ្នាំសង្កូវជួយជីវិតប្រជាពលរដ្ឋ (ជួយ)សុខភាព។ បានន័យថានៅ​មូលដ្ឋានក៏ដោយ នៅខេត្តក៏ដោយ យើងជួយបានច្រើននៅពេលដែលចំនួនតិច​។ អញ្ចឹងការបង្ការ និងការការពារប្រជាពលរដ្ឋយើងតាមរយៈការបង្កើនអាហារូបត្ថម្ភ ធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែកើន ជាគោលដៅសំខាន់។ បើសិនជាការ​ពារមិនបាន ត្រូវព្យាបាល។ យើងត្រូវបង្កើនប្រព័ន្ធសុខាភិបាល ធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពបានល្អ។ នេះគឺជាគោលដៅធំ ដែលយើងបានធ្វើក្នុងរយៈពេល ៤០ ឆ្នាំមកនេះ។ រាជរដ្ឋាភិបាលអាណត្តិទី ៧ ប្តេជ្ញាចិត្តខិតខំលើកកម្ពស់គុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ការកសាង និងពង្រឹងប្រព្រឹត្តិកម្មទឹកកង្វក់នៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃការកសាង(ពង្រឹងផាសុខភាពប្រជាពលរដ្ឋ)។

(១៣) Winston S. Churchill៖ “បើរវល់តែរើសដុំថ្មគប់គ្រប់តែឆ្កែដែលព្រូស នឹងដើរមិនមដល់គោលដៅ”

និយាយរឿងប្រព្រឹត្តកម្មទឹកហ្នឹង ខ្ញុំសុំបើករង្វង់ក្រចកបន្តិច … ការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើង តាំងពីថ្ងៃ ២២(ធ្នូ) ដែលខ្ញុំជួបឯកឧត្តម UENO Atsushi … អ្នកវាយប្រហារមួយក្រុមនៅក្រៅប្រទេស …. គឺមនុស្សមួយក្រុមជាអ្នកសរសេរ ដែលខ្ញុំបូកទៅប្រហែលមិនដល់ ២០នាក់ទេ ទាំងអនឡាញទាំងអី វាយប្រហាររឿងព្រែកជីក ហ្វូណនតេជោ ដែលយើងចង់ធ្វើដើម្បីភ្ជាប់ទន្លេរទៅសមុទ្របម្រើឱ្យសកម្មភាពសេដ្ឋកិច្ច ការដឹកជញ្ជូនផ្លូវទឹករបស់ប្រជាពលរដ្ឋភ្ជាប់(ទៅសមុទ្រ) … រឿងបកស្រាយ បញ្ចេញមតិ ខ្ញុំមិនខ្វល់ទេ។ រឿង(វិភាគជា)សិទ្ធិរបស់អ្នកឯង … ទស្សនៈរបស់ខ្ញុំផ្តោតទៅលើការងារស្នូលគឺប្រជាពលរដ្ឋ។ ខ្ញុំចូលចិត្តពាក្យស្លោករបស់អតីតនា​យករដ្ឋមន្ត្រី Winston S. Churchill របស់អង់គ្លេស នៅសង្គ្រាមលោកលើកទី២ ដែលថាបើ «បើយើងរវល់តែរើសដុំថ្មគប់គ្រប់តែឆ្កែដែលព្រូស យើងនឹងដើរមិនដល់គោលដៅទេ»។ (និយាយដូចនេះ) មានអ្នកខ្លះថាខ្ញុំហៅគេថាឆ្កែ។ ខ្ញុំមិនបានហៅថាឆ្កែឯណា។ ខ្ញុំនិយាយពីពាក្យស្លោករបស់លោក Winston S. Churchill … បានន័យថា អ្នកនយោបាយ ថ្នាក់ដឹកនាំរដ្ឋាភិបាល បើរវល់តែគិតរឿងគេលើកយោបល់ស្អីៗ យើងមិនអាចសម្រេចភារកិច្ចបម្រើជាតិនិងប្រជាជនទេ។ កន្លងទៅខ្ញុំមិនសូវនិយាយទេ អ្នកឯងថាអីថាទៅ ប៉ុន្តែរបៀបដែលពួកគេធ្វើហ្នឹងគឺ “វាយប្រហារ។ បើមិនតប គេនឹងយល់ថាការពិត។ ប្រជាពលរដ្ឋនឹងជឿ។ បើតបគេនឹងថានាយករដ្ឋមន្ត្រីហ្នឹងគ្មានភាពអំណត់។ ប៉ះមិនបាន” … រាល់ថ្ងៃហ្នឹង បើគិតថារឿងវាយប្រហារជាបាយ ខ្ញុំត្រូវហូបព្រឹក ថ្ងៃត្រង់ និងល្ងាច ហើយនៅសល់ច្រើនទៀត។ ប៉ុន្តែ អ្វីដែល(ចាំបាច់)តប (ទើបខ្ញុំ)ឆ្លយតប … ថ្ងៃនេះ ខ្ញុំសូមឆ្លើយតបបន្តិច តែខ្ញុំមិនមែនឆ្លើយតបទៅអ្នកឯងទេ (តែបកស្រាយជូនប្រជាពលរដ្ឋបានេជ្រាប) … ឯកឧត្តម ស្វាយ  ស៊ីថា អាចដឹងហើយ។ អ្នកធ្វើកាសែតបានតែប៉ុណ្ណឹងយកទៅស្លប្រហែលជា ២០ឆ្នាំងទៀត។ ខ្ញុំមានកាតព្វកិច្ច ២ ដែលត្រូវឆ្លើយបញ្ជាក់ចំពោះការប្រឌិតទាំងនោះ។​ ទី១ ខ្ញុំត្រូវបំភ្លឺជូនប្រជាពលរដ្ឋរបស់ខ្ញុំ។ ទី២ ខ្ញុំត្រូវការពារមន្ត្រីរបស់ខ្ញុំរាប់សិបនាក់ដែលខិតខំធ្វើការបម្រើជាតិ តែគេថាគាត់ធ្វើដើម្បីបំផ្លាញជាតិ។ ខ្ញុំផ្ញើសារទៅអស់លោក ដែលបូកទៅប្រហែលត្រឹម ២០នាក់ហ្នឹងឯង មិនដល់ ២០នាក់ផង មានទាំងអ្នកស្លៀកស្បង់ចីវរ វិភាគនយោបាយរហូត មិនដឹងស្អីជាស្អីទេ។

(១៤) ការផ្សាយថារាជរដ្ឋាភិបាលខ្ចីលុយចិនសំរាប់គំរោងព្រែកជីកហ្វូណនជាការប្រឌិតព័ត៌មានកុហក

ម្សិលមិញហ្នឹងវាចេញមកអញ្ចេះថា “តាមប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មួយរូប ដែលសូមមិនបញ្ចេញឈ្មោះបានខ្សឹបថា រាជរដ្ឋាភិបាលបានខ្ចីលុយចិន ៥០០០ លាន(ដុល្លារ) ដើម្បីយកមកវិនិយោគធ្វើព្រែកជីកហ្វូណន ដែលមន្ត្រីនោះគិតថាគ្មានប្រយោជន៍សម្រាប់ជាតិ”។ រឿងទស្សនៈមានប្រ​យោជន៍ ឬគ្មានប្រយោជន៍ជារឿងមួយ។ អ្នកឯងបញ្ចេញចុះ។ ប៉ុន្តែរឿងកុហកចោទថារដ្ឋាភិបាលនេះអត់មានការទទួលខុសត្រូវ ដើរខ្ចីលុយគេឱ្យប្រទេសជំពាក់គេវណ្ឌក យកមកធ្វើព្រែកជីក (…) គឺជាការប្រឌិតទាំងស្រុង។ មិនមែនពួកអស់លោកមិនដឹងទេ។ សម្តេចតេជោ បានបញ្ជាក់រួចហើយថាគម្រោងនេះ មិនមែនគម្រោងឥណទានខ្ចីថវិកាគេមកធ្វើទេ គឺជាគម្រោងឯកជនតាមរូបភាព BOT។ បានន័យថាសាងសង់ ធ្វើអាជីវកម្មហើយផ្ទេរ។ ក្រុមហ៊ុនដែលសុំសិទ្ធិវិនិយោគនេះ គាត់ទទួលខុសត្រូវក្នុងការរកខ្ចីលុយគេមកចំណាយសាងសង់ ហើយដោយសាររដ្ឋាភិបាលយើងអត់ចេញលុយ ក្រុមហ៊ុននឹងយកលុយមកធ្វើ។ យើងអនុញ្ញាតឱ្យធ្វើ និងប្រតិបត្តិការអាជីវកម្មមួយរយៈ។ ប្រទេសជាច្រើនធ្វើតែអញ្ចឹង។ ដល់ពេលចប់កុងត្រាហ្នឹង គេផ្ទេរឱ្យជាតិយើង។ រដ្ឋាភិបាលយើងត្រូវគិតថាត្រូវ(អោយប្រតិបត្តិការ)បន្ត ឬមួយយកជារបស់ជាតិ …។

ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ប្រទេស ការជំពាក់ ការខ្ចីបំណុល គឺជាការកាតព្វកិច្ចរបស់យើងដែលត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋនិងកូនចៅជំនាន់ក្រោយ។ យើងមិនខ្ចីរហូតទៅដល់ជំពាក់វណ្ឌករដូចគេថានោះទេ។ យើងមានច្បាប់ប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យកម្ពុជាខ្ចីកម្រិតណាដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ យើងខ្ចីមកវិនិយោគតែលើគម្រោងណាដែលមានផលប្រយោជន៍ជាតិ ហើយធ្វើដោយតម្លាភាព។ យើងមិនមែនចេះតែធ្វើទេ … (រឿង​នៅទីនេះគឺការនិយាយថា) “តាមប្រភពពីមន្ត្រីជាន់ខ្ពស់ដែលសូមមិនបញ្ចេញមុខ”។ ហ្នឹងប្រើចិត្តសាស្ត្រ … មនុស្សយើង បើសិនគេនិយាយប្រាប់ឡូងៗ មិនសូវជឿទេ។ បើតែខ្សឹបហ្នឹង ក៏ជឿណាស់ … កាសែតក៏ចេះតែដាក់ ទាំងមិនដឹងថាប្រភពមកពីណា។ ជួនកាលដេកស្រមៃ ដេកយល់សប្តិសោះ … ខ្ញុំមិនជឿថាមានមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាមនុស្សមានចំណេះដឹងនិងសមត្ថភាព បទពិសោធន៍ ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នារវាងអ្វីទៅដែលជាឥណទានដែលយើងខ្ចី និងអ្វីទៅជាគម្រោង BOT … យកអ្នកណាមិនយក ទៅយកមន្ត្រីជាន់ខ្ពស់(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) … រឿងនេះគ្មានអ្នកណាលាក់ទេ។ សម្តេចតេ​ជោបានប្រកាស ហើយមានទាំងព្រែកជីក មានទាំងវីដេអូ ផ្សព្វផ្សាយជាសាធារណៈ។ ឯកឧត្តម ស៊ុន ចាន់ថុល ផ្សព្វផ្សាយពីគម្រោងហ្នឹងថាយ៉ាងណាទៀតផង។

សួរថាអ្នករកស៊ីដឹកជញ្ជូនរាល់ថ្ងៃដឹកតាមទន្លេសាបចុះទៅកាន់វៀតណាម ទៅសមុទ្រ ប្រាកដជាចង់បានផ្លូវពីរបីហើយបងប្អូន។ ខ្ញុំសួរអ្នកណាខ្លះនៅចាក់អង្រែ សូមលើកដៃបន្តិច? អ្នកណានៅមានជ័យខ្លះ? … មុននឹងកន្លែងនេះធ្វើ មានផ្លូវតភ្ជាប់ពីចាក់អង្រែទៅមានជ័យ យើងពិបាកទេ ដែលមានផ្លូវតែមួយ? (ផ្លូវវា)វែង។ តើបងប្អូនចង់បានផ្លូវច្រើនខ្សែឬទេដើម្បីធ្វើដំណើរ? បើមានតែមួយខ្សែ ចរាចរណ៍ស្ទះទៀត ដឹងតែរាប់ម៉ោង​។ អញ្ចឹងបានជាយើងចង់បានផ្លូវច្រើនខ្សែដើម្បីយើងមានជម្រើស។ ឥឡូវយើងបានផ្លូវបណ្ដើរៗហើយ … ផ្លូវទឹកក៏ដូចគ្នាដែរ។ បើមានតែផ្លូវមួយ ដឹកទំនិញពីក្រចេះ កំពង់ចាម ចេញទៅអឺរ៉ុប ជប៉ុន ទៅអីផ្សេងៗ ដើម្បីទីផ្សារ យើងកាត់តាមផ្លូវតែមួយ តើយើងមិនចង់បានផ្លូវមួយទៀតទេឬ? ប្រជាពលរដ្ឋយើងដែលរស់នៅតាមសណ្ដបណ្ដោយព្រែកជីកហ្នឹងនៅខេត្តកំពត តាកែវអីហ្នឹង ពេលដែលបង្កើតព្រែកហ្នឹង គេនឹងដាក់រោងចក្រ បង្កើតការងារ ដឹកទំនិញគាត់ចេញទៅ។ សួរគាត់ទៅមើលចង់បានឬអត់? ខ្ញុំគិតថាគាត់ចង់បានហើយ។ (អ្នក)ដឹកទំនិញ គេចង់មានជម្រើសទាំងផ្លូវគោកនិងផ្លូវទឹក។ នៅលើពិភពលោកនេះ ហេតុអីបានជា ៩០%នៃទំ​និញទូទាំងពិភពលោកនៅតែដឹកតាមផ្លូវទឹក? ដោយសារដឹកបានច្រើន ហើយវាថោក។ អញ្ចឹងហើយបានជាយើងខំបង្កើតផ្លូវទឹកមួយទៀត តភ្ជាប់ក្នុងទឹកដីយើង។ មិនមែនធ្វើដើម្បីកាត់មួយកំណាត់ខាងក្រោមឲ្យទៅអ្នកណាទេ។ គឺដើម្បីឲ្យប្រជាពលរដ្ឋយើង ជាពិសេសប្រជាពលរដ្ឋដែលធ្វើសេដ្ឋកិច្ចភ្ជាប់ផែទឹកសាបនិងផែទឹកប្រៃ …។

ខ្ញុំមិនជឿថា មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនយល់​ពីអត្ថប្រយោជន៍ដែលថាគម្រោងនេះបានផលយ៉ាងណាសម្រាប់កម្ពុជានោះទេ។ បើមន្រ្តីកម្រិតកណ្ដាល កម្រិតក្មេងៗ ក្រែងលោគ្នាមិនដឹង … ក្រុម ២០ នាក់ជ្រកក្រោមស្លាក (Cambodia) Daily នៅក្រៅប្រទេស មួយថ្ងៃៗគិតតែបង្កើតរឿង។ ថ្ងៃមុន នៅមិននៅ ចោទឧកញ៉ា ឌួង ឆាយ បើកក្លិប​លក់គ្រឿងញៀន។ ឧកញ៉ា ឌួង ឆាយ ចេញមកថា ក្លិបហ្នឹងខ្ញុំបិទ ៥ ឆ្នាំហើយ។ ដល់ថ្នាក់ហ្នឹង។ វាគ្មានក្រមសីលធម៌វិជ្ជាជីវៈ។ ជ្រកក្រោមពាក្យថាសារព័ត៌មាន តែធ្វើទង្វើថោកទាប … អ្វីដែលខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលតាមដានរឿងគម្រោងព្រែកជីកហ្វ៊ូណននេះ គឺ(យើងធ្វើ)ដើម្បីផ្គុំគ្នាជាមួយគម្រោងហេដ្ឋាសម្ព័ន្ធផ្សេងៗ ដែលជប៉ុនបានធ្វើ ហេដ្ឋារចនាសម្ព័ន្ធដែលជាជំនួយពីចិន ហេដ្ឋារចនាសម្ព័ន្ធដែលបានពី ADB ពីធនាគារផ្សេងៗ និងធ្វើខ្លួនឯង ដើម្បីភ្ជាប់ជាសរសៃឈាម។ តើយើងធ្វើដើម្បីអ្នកណា? ដើម្បីជាតិនិងប្រជាជនរបស់យើង ដើម្បីលើកសេដ្ឋកិច្ចយើងឲ្យកើន ដើម្បីបានផលយកមកចែកឲ្យកូនចៅប្រជាពលរដ្ឋយើងនៅគ្រប់កន្លែង …។

(១៥) ប្រភពថវិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធមានឥណទានឥតសំនង កម្ចីការប្រាក់សមរម្យ និង BOT

ជាការល្អហើយ ដែលក្រុមអស់លោកហ្នឹងមិនបានដឹកនាំប្រទេស។ បើសិនជាបានដឹកនាំវិញ (មុខជា)រលាយ(មិនខាន)។ ប្រទេសមួយរីកចម្រើនត្រូវការការវិនិយោគ។ ការវិនិយោគត្រូវការមូលធន ត្រូវការលុយ និយាយតាមបែបសាមញ្ញ ដែលមួយផ្នែកជាលុយរបស់ជាតិ តែវាមិនគ្រប់។ លុយរបស់ជាតិនេះ យើងចំណាយច្រើនទៅលើសុខាភិបាល អប់រំ បម្រើប្រជាពលរដ្ឋ។ តើយើងនៅចាំសន្សំតក់ៗដើម្បីធ្វើឬ? ដូចបងប្អូនធ្វើអាជីវកម្ម បើសន្សំលុយខ្លួនឯង ពង្រីកបានតិច។ អញ្ចឹងទៅខ្ចីធនាគារដើម្បីពង្រីកអាជីវកម្មឲ្យបានលឿន ដោះស្រាយការងារ។ អញ្ចឹងយើងត្រូវមានប្រភព ក្រៅពីលុយសន្សំរបស់ជាតិ … ដើម្បីដោះស្រាយការវិនិយោគបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងការងារផ្សេងៗ។ ទីមួយ យើងស្នើសុំជំនួយឥណទានឥតសំណង ដូចគម្រោងនៅទីនេះ។ ទីពីរ យើងខ្ចីកម្ចីមានការប្រាក់សមរម្យ ដើម្បីយើងវិនិយោគ តាមលទ្ធភាពដែលយើងអាចសងបាន។ ទីបី អញ្ជើញវិនិយោគទាំងក្នុង និងក្រៅប្រទេស យកលុយឯកជនមកវិនិយោគ (BOT)។

ក្រុមលោកអស់នោះតាំងខ្លួនសុទ្ធតែអ្នកជំនាញសេដ្ឋកិច្ច (មើលឃើញ)ស្អីក៏ខុសដែរ។ ជំនួយជប៉ុនដែលជួយឥតសំណងនេះ (កាលពី)ជំនាន់សម្ដេច(តេជោ) គេថារដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលស្មុំ។ ខុសទៀត។ សុំជំនួយឥតសំ​ណង ថាជារដ្ឋាភិបាលស្មុំ។ ដល់រដ្ឋាភិបាលទៅខ្ចីឥណទានយកមក ថាជារដ្ឋាភិបាលជំពាក់គេវ័ណ្ឌក។ ដល់រដ្ឋាភិបាលហៅវិនិយោគបរទេសមកធ្វើការ ថារដ្ឋាភិបាលហៅតែវិនិយោគយកមក បាត់អធិបតេយ្យភាព។ ទីបំផុតមិនដឹងថាស្អីជាស្អី អត់លុយធ្វើអីតែម្ដង។ ជាការល្អហើយដែលបងប្អូនជ្រើសរើសត្រូវ បន្តឲ្យសម្ដេចតេជោនិងគណបក្សប្រជាជននៅបន្តដឹកនាំ ដឹកនាំ ៤០ឆ្នាំ ដាក់គោលនយោបាយត្រូវ … ជាការប្រឆាំងដើម្បីតែប្រឆាំង។ ធ្វើការតាមអារម្មណ៍។ វិភាគបែបស៊ីអារម្មណ៍។ ស្អីក៏ខុសដែរ … ម្ង៉ៃៗ ជេរខ្ញុំថាទន់ខ្សោយ ជា bébé។ ម្ង៉ៃថាខ្ញុំផ្ដាច់ការ។ ប្រហែលតាមទ្រឹស្ដីរបស់គាត់មានជនផ្ដាច់ការដែលជា bébé … ខ្ញុំមិនរើសដុំថ្មគប់គ្រប់តែពេលទេ។ តែពេលខ្លះត្រូវការពារខ្លួន។ ត្រូវការពារអី? ត្រូវការពារភាពស្អាតស្អំរបស់មន្រ្តីរាជការ។ ការចរចារគម្រោងនេះ មិនមែន(ដូច)អស់លោកប្រមាណ ២០នាក់ថាទេ។

យើងបានផ្គុំគ្នា គ្រាន់តែអ្នកសេដ្ឋកិច្ច អ្នកជំនាញកម្ពុជាគ្រប់ស្ថាប័នទាំងបរិស្ថាន ទាំងធនធានទឹក សុទ្ធតែមានជំនាញបទពិសោធន៍កម្រិតខ្ពស់ រួមគ្នាគិតពិចារណា រួមទាំងអ្នកប្រឹក្សាយោបល់បរទេសផ្សេងៗទៀត ដើម្បីពិនិត្យ​មើលថាតើគម្រោងនេះចំណេញឬទេ? គម្រោងនេះមានប៉ះពាល់ដល់ធនធានទឹក ប៉ះពាល់ផលដល់ប្រទេសជាតិ/ប្រជាជន ប៉ះពាល់ដល់ទន្លេមេគង្គឬអត់? គេខំគិតខំចរចាជាមួយក្រុមហ៊ុន ទម្រាំតែបានធ្វើម៉េចឲ្យបានថោកបំផុតនិងខ្លីបំផុត ឲ្យមានគុណភាព … សូមទោស ឯកឧត្ដម Ueno (សម្រាប់ការនិយាយ)ថ្ងៃនេះ ប៉ុន្តែត្រូវតែបកស្រាយលើការងារនេះ ត្រូវការពារមន្រ្តីទាំងអស់។ សួរថាតើគាត់ជាអ្នកក្បត់ជាតិឬទេ យកលុយមកដើម្បីបំផ្លាញនៅលើស្អីមួយឬ? មន្រ្តីទាំងអស់នោះ ឯកឧត្ដម ស៊ុន ចាន់ថុល មន្រ្តីក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខិតខំកសាង ការពារ រាជរដ្ឋាភិបាលអាណត្តិមុន សម្ដេចតេជោ និងថ្នាក់ដឹកនាំតាំងពីអាណត្តិមុន ខិតខំធ្វើការដើម្បីបម្រើជាតិ។ ខ្ញុំត្រូវតែការពារភាពត្រឹមត្រូវរបស់គាត់ ដែលខ្ញុំបំភ្លឺឲ្យប្រជាពលរដ្ឋយើងបានយល់ថាមន្រ្តីរបស់រាជរដ្ឋាភិបាលទាំងពីអាណត្តិទី៦ និងអាណត្តិទី៧នេះ មិនធ្វើអីដែលមិនទទួលខុសត្រូវ ហើយមិនធ្វើអីដើម្បីបំផ្លាញជាតិនោះទេ។ ផ្ទុយទៅវិញ គិតគូរគ្រប់ជ្រុងជ្រោយដើម្បីអភិវឌ្ឍប្រទេសជាតិ រួមទាំងការកសាងព្រែកជីកនេះផង។ មិនមែនស្នេហាជាតិតែអ្នកឯងប៉ុន្មាននាក់ដែលស្រែកជេររហូតហ្នឹងទេ … ទី២ ត្រូវផ្ដល់យុត្តិ​ធម៌ដល់ប្រជាពលរដ្ឋជាម្ចាស់ប្រទេសឲ្យបានដឹង ថាតើអ្វីដែលគេលើកមកបង្កាច់បង្ខូចនេះវាពិតឬទេ? ព្រោះវាពាក់ព័ន្ធនឹងអនាគតរបស់បងប្អូនយើង …។

អ្នកខ្លះបង្កើតវេទិកា “មហាជន” មានតែ ២នាក់គត់ គឺប្រធាននិងអនុប្រធាន។ អនុប្រធានហ្នឹងអួតណាស់ ហើយរិះគន់។ ប៉ុន្តែថ្ងៃមុន ងោចៗផ្ញើសារតាមអ្នកធ្វើការឱ្យខ្ញុំម្នាក់អង្វរសុំចូលស្រុក។ នៅក្រៅប្រទេស តាមហ្វេសប៊ុក សុទ្ធតែ ហ៊ុន ម៉ាណែត ចង់ជួបគេ ប៉ុន្តែជាក់ស្ដែងផ្ញើសារសុំអង្វរ(ចូលស្រុក) … រឿងអ្នកឯងវិភាគ ជាទស្សនៈ ខ្ញុំមិនថាខ្ញុំមិនឆ្លើយតបទេ។ ធ្វើអីធ្វើចុះ ប៉ុន្តែកុំប្រឌិតរឿងទិតៀន រិះគន់ក្នុងចេតនាណាមួយ ក្នុងទស្សនៈណាមួយ។ រឿងរិះគន់ស្ថាបនា … វាខុសគ្នាពីការប្រឌិតរឿងប្រឌិតបញ្ហាដើម្បីបំផ្លាញ។ សំខាន់បំផុតរឿងនេះ វាពាក់ព័ន្ធនឹងប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដែលខ្ញុំត្រូវបកស្រាយ … បើមិនឆ្លើយតប មិនពន្យល់ គេថារឿងហ្នឹងរឿងពិត។ ព្រោះតែរឿងពិតហើយ បានអត់មាន(ការបកស្រាយ)។ ស្ងាត់ជ្រាប។ ម្សិលមិញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពន្យល់ហើយ តែថ្ងៃនេះខ្ញុំសុំពន្យល់ទៀត ព្រោះឃើញមួយអាទិត្យហ្នឹងចេញរហូត ស្អីៗភាគអាថ៌កំបាំង។ សម្ដេចតេជោ លោកតែងតែនិយាយ “២៣តុលា ហ្នឹង សម្បូរអ្នកចេញមកបកស្រាយណាស់ អាថ៌កំបាំង ២៣តុលា អត្ថន័យ ២៣តុលា។ ត្រង់សម្ដេចតេជោដែលចរចា ២៣តុលាខ្លួនឯង អត់ព្រមសួរទេ … ថ្ងៃមុនគេថា កាលពីនៅរៀននៅអាមេរិក ហ៊ុន ម៉ាណែត ស្រលាញ់ស្រីអាមេរិកាំង ចង់ការជាមួយនឹងស្រីអាមេរិកាំង។ ខ្ញុំអត់ទាំងដឹងអីផង។ គេថាបានព័ត៌មានជាក់លាក់ណាស់។ ឪពុកខ្ញុំអត់ដឹង ម្ដាយខ្ញុំអត់ដឹង ខ្ញុំអត់ដឹង …។

រឿងនេះ រឿងក្រមសីលធម៌។ ខ្ញុំមិនអង្វរ ហើយខ្ញុំមិនសុំឱ្យឈប់រិះគន់នោះទេ សិទ្ធិរបស់អ្នកឯង។ ធ្វើចុះ។ ប៉ុន្តែសុំឱ្យមានក្រមសីលធម៌ គោរពសិទ្ធិរបស់ប្រជាពលរដ្ឋផង។ បានន័យថា ខ្លួនឯងតាំងខ្លួនជាអ្នកវិភាគ តាំងខ្លួនជាអ្នកផ្ដល់ព័ត៌មាន សូមស្រាវជ្រាវព័ត៌មានពិត ឱ្យប្រជាពលរដ្ឋដឹងផង កុំយករឿងក្លែងក្លាយយកមកឱ្យប្រជាជនមានការកង្វល់ អត់មានហេតុផលច្បាស់លាស់។ អ្នកឯងមិនបានបម្រើប្រជាជនពិតប្រាកដទេ តែទីបំផុតកេងប្រវ័ញ្ចលើប្រជាជន ដោយយកព័ត៌មានមកបំភ្លៃដើម្បីកេងចំណេញនយោបាយ ធ្វើឱ្យប្រជាជនភ័យខ្លាច … រដ្ឋាភិបាលមិនខ្លាចនឹងទទួលខុសត្រូវនូវទង្វើអវិជ្ជមាននិងការរិះគន់។ កន្លងទៅ បានដឹងរឿងហ្នឹងហើយ ដែលយើងដោះស្រាយបញ្ហាច្រើនណាស់។ រឿងគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដីធ្លី … ម្សិលមិញដោះស្រាយរឿងអ្នកគ្រូមួយនៅខេត្តបន្ទាយមានជ័យ ដែលសារព័ត៌មានបានដឹង និងសរសេរមកមានចន្លោះប្រហោង … (ព័ត៌មាន)ចេញមក មិនមែនយើងចេះតែទទួលទេ។ យើងបញ្ជូនឱ្យពិនិត្យមើលករណីពិតឬមិនពិតយ៉ាងម៉េច ដើម្បីដោះស្រាយ …។

ខ្ញុំអរគុណដល់បងប្អូនសារព័ត៌មានដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្តែធ្វើយ៉ាងម៉េចឱ្យបានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាខុស សូមកែសម្រួលដើម្បីឱ្យបងប្អូន(ប្រជាពលរដ្ឋបានដឹងខុសឬត្រូវ) កុំដល់ពេលដឹងថាខុស មិនខ្ចីមាត់ ខ្លាចបាក់មុខ។ ត្រូវតែមានក្រមសីលធម៌ថា “ខ្ញុំផ្សាយអត់គ្រប់ជ្រុងជ្រោយ ខ្ញុំសូមកែតម្រូវ”។ នេះជាកាតព្វកិច្ច(វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន)។ ឯកឧត្តម នេត ភក្រ្តា មកឬទេ? បានន័យថា យើងស្រាវជ្រាវហើយ តែបើយើងចន្លោះប្រហោង ពេលដែលយើងបានព័ត៌មានគ្រប់ជ្រុងជ្រោយ យើងចេញកែសម្រួល ដើម្បីឱ្យដឹង។ ហ្នឹងជាកាតព្វកិច្ច មិនមែនយកមកផ្សាយមិនត្រូវ … ដើម្បីបាន like ដើម្បីបានគេតាមទេ។ ខ្ញុំសូមបងប្អូនទាំងអស់ អនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ដោយមានក្រមសីលធម៌ និងការទទួលខុសត្រូវ … បើយើងភរ យើងធ្វើឱ្យប៉ះពាល់អ្នកផ្សេងទៀត។ យើងមួលបង្កាច់បង្ខូចអ្នកដទៃ យើងរំលោភសិទ្ធិលើអ្នកដទៃ យើងបញ្ជូនព័ត៌មានជាចេតនាអាក្រក់ឱ្យប្រជាពលរដ្ឋ យើងរំលោភសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលនូវព័ត៌មានពិតពីអនាគតជាតិ …។

រឿងនេះ ខ្ញុំសូមបញ្ជាក់បន្ថែម ក្រែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសារបច្ចេកទេស ២សន្លឹកទៅស្ដាប់អត់យល់ … មានរឿងផ្សេងៗទៀតច្រើនណាស់។ ខ្ញុំមិនខ្ចីខ្វល់ទេ … តែរឿងសំខាន់មួយចំនួនពាក់ព័ន្ធត្រូវឱ្យយល់។ កុំយករូបភាពថាតាមប្រភពព័ត៌មានច្បាស់លាស់ តែមិនហ៊ានបញ្ចេញអត្តសញ្ញាណ។ វាស្មើនឹងភរហ្នឹងហើយ។ ដូចតែខ្សឹបគេហ្នឹងថា “រឿងសំងាត់ ខ្ញុំដឹងច្បាស់ណាស់”។ ចិត្តសាស្រ្ត តែភរប្រជាពលរដ្ឋ។ ខ្ញុំសូមបញ្ជាក់ យកឱកាសនេះឆ្លើយតបបកស្រាយជូនប្រជាពលរដ្ឋយើងឱ្យបានដឹងពីទិដ្ឋភាពនេះ។ កិច្ចការនេះ ខ្ញុំសូមបើកវង់ក្រចកតែប៉ុណ្ណេះ។ ខ្ញុំសូមបិទវិញប៉ុណ្ណឹង។

ឥឡូវត្រឡប់មកជើង​ឯកវិញ។ អម្បាញ់មិញយើងទៅដល់ហ្វូណន ភ្ជាប់ពីទន្លេទៅដល់សមុទ្រកំពត។ ឥឡូវយើងត្រឡប់មកខណ្ឌមានជ័យបន្តរឿងយើងទៀត។ ខ្ញុំសូមយកឱកាសនេះ ក៏ធ្វើការថ្លែងអំណរគុណ និងកោតសរសើរទៅដល់អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរ​ខណ្ឌ​មានជ័យ ក៏ដូចជាបណ្ដាខណ្ឌសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលបានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋជាសេវាសាធារណៈគ្រប់ប្រភេទ ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។ កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីធានានូវសុខសន្ដិភាព ស្ថិរភាព ប្រែក្លាយតំបន់មួយ ជាតំបន់ដែលងងឹតឈឹង ទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ ភ្លើងផ្លូវភ្លឺចែងចាំង ដែលមានការកសាងនិងអភិវឌ្ឍ រួមទាំងស្ថិរភាពសង្គម ជាពិសេសក្នុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ពីខែមុន ៥ លាននាក់ជាង ដែលមកកម្សាន្តនៅភ្នំពេញ ប្រព្រឹត្តិទៅដោយមិនមានបញ្ហាអ្វីធំដុំ

ខ្ញុំសូមយកឱកាសនេះ ដើម្បីផ្ដល់ការណែនាំឱ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ដើម្បីបម្រើប្រជាពលរដ្ឋប្រជាពលរដ្ឋ ជាពិសេស ថែរក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ ប្រឆាំងនឹងបទល្មើសគ្រប់បែបយ៉ាង ការអនុវត្តឱ្យបានប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាពិសេស ប្រឆាំងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងការជួញដូរនិងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ដើម្បីជួយធ្វើយ៉ាងណាលុបបំបាត់នូវភាពអសកម្ម និងភាពហានិភ័យដល់ប្រជាពលរដ្ឋយើង ដើម្បីរក្សាកន្លែងនេះ និងរាជធានីភ្នំពេញទៅជាកន្លែងដែលរស់នៅដោយផា​សុខភាព និងសន្ដិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តរបស់យើង។

[ចប់សេចក្ដីអធិប្បាយ១]

[សុន្ទរកថា]

ឈរលើមូលដ្ឋាននេះ នឹងស្របពេលដែលព្រឹត្តិការណ៍ចូលឆ្នាំសកល ឆ្នាំ ២០២៣-២០២៤ កាន់តែខិតជិតចូលមកដល់ ក្នុងរយៈពេល ៤ថ្ងៃខាងមុខនេះ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខេត្តនានាត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការតាមមូលដ្ឋាន ដើម្បីដាក់ចេញនូវចំណាត់ការទប់ស្កាត់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពប៉ុនប៉ង បង្កអោយមានចលាចលវឹកវរ និងអសន្តិសុខ​ក្នុងសង្គមជាពិសេស ក្នុងអំឡុងពេលព្រឹត្តការណ៍ចូលឆ្នាំសកល ឆ្នាំ ២០២៣ ខាងមុខ។ នឹងត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យមានភាពសប្បាយរីករាយជាអធិកអធម។

ទី២ ក្រសួងទេចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានីខេត្ត ដើម្បីរៀបចំតុបតែងលំអទីតាំងសប្បាយ អាទិភាព អោយបានច្រើនជំរើសបម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកល ២០២៣-២៤ ជាពិសេសទីតាំងដែលរាប់ថយក្រោយ សូមលើកទឹកចិត្តឱ្យមានចូលរួមប្រាស្រ័យតាមរយៈការរៀបចំព្រឹត្តការណ៍ប្រគំតន្រីសំដែងសិល្បៈ កីឡាប្រដាល់គុណខ្មែរ  ជម្រើសនិងការកម្សាន្តផ្សេងៗដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យបាន។

ទី៣ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលដែលល្អជាងគេ ប្រចាំឆ្នាំ Best count down city of the year ដែលត្រូវពិនិត្យនិងវាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន ការតុបតែងលំអ។ ជំរើសនៃការកម្សាន្តទីតាំង នៃការសប្បាយ ភាពពេញចិត្តនិងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ ព្រោះនេះគឺផ្នែកមួយនៃការលើកកម្ពស់វិស័យទេចរជាតិរបស់យើង

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]

ខ្ញុំតែងតែប្រាប់បងប្អូនប្រជាជន ជាពិសេសមិត្តបរទេសថាម៉េចបានខ្ញុំស្កូវលឿន? ដោយសារនៅកម្ពុជាខ្ញុំចូលឆ្នាំច្រើនដងណាស់។ ឆ្នាំខ្មែរ ឆ្នាំចិន និងឆ្នាំសកល ហើយមានរ៉ាម៉ាដាន។ ខាងបងប្អូនខ្មែរឥស្លាម ខ្ញុំចូលរួមអបអរសា​ទរដែរ។ អញ្ចឹងមួយឆ្នាំចូល ៤ដង។ កាលពីក្មេង បុណ្យណូអែលនេះមិនសូវមានទេ ទូតរុស្ស៊ីធ្វើបន្តិចបន្តួច ក្រៅពីហ្នឹងស្ងាត់ឈឹង។ តែឥឡូវយើងក៏អបអរសាទរ។ ក្រៅពីនោះ ចន្លោះហ្នឹងមានបុណ្យភ្ជុំបិណ្ឌ អុំទូក និងទិវានៃក្ដីស្រឡាញ់ … ខ្ញុំថាទិវាសង្សារ ឯកឧត្ដមខាងលើថា ទិវានៃសេចក្ដីស្រឡាញ់ …។

[ចប់សេចក្ដីអធិប្បាយ២]

មុននឹងបញ្ចប់ទន្ទឹមនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសមិទ្ធផលនេះ ខ្ញុំសូមណែនាំដល់ក្រុមការងារគ្រប់គ្រងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មន្ត្រីបច្ចេកទេសដែលបានទទួលការបណ្ដុះបណ្ដាល ពីមន្ត្រីជំនាញការរបស់ជប៉ុន ត្រូវយកចិត្តទុកដាក់ថែទាំនិងប្រើប្រាស់ឱ្យបានត្រឹមត្រូវនឹងបទដ្ឋានបច្ចេកទេស​ នូវរាល់គ្រឿងយន្តស​ម្ភារនិងឧបករណ៍បច្ចេកទេសនានា ដើម្បីធានាអាយុកាលប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានេះតាមរយៈវេទិកាថ្ងៃនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ការទុកសម្រាម ដាក់សម្រាម សំណល់រឹង សំណល់ប្លាស្ទិក ការបញ្ចេញចោលនូវសំណល់រាវគ្រប់ប្រភេទដោយយោងត្រូវចាត់ទុកថាការលើកកម្ពស់អនាម័យ បរិស្ថាន គឺជាកាតព្វកិច្ចរួមគ្នា ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នាផងដែរ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]

ក្រៅពីបរិស្ថានស្អាតនេះ ក៏វាជួយកាត់បន្ថយនូវរឿងទឹកលិចក្រុងផងដែរ។ កន្លងទៅ ជប៉ុនក៏បានជួយនៅក្នុងការកសាងផែនការមេនិងអនុវត្តប្រព័ន្ធរំដោះទឹកកុំឲ្យលិចនៅក្នុងក្រុង។ ការស្ដារលូសំខាន់ណាស់។ រាជធានីភ្នំពេញក៏បានធ្វើ។ ខ្ញុំបានចារឯកភាព កាលពីខែមុននូវគម្រោងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយរាជធានីភ្នំពេញ។ ខ្ញុំសូមអរគុណគម្រោងរបស់ជប៉ុនដែលយើងធ្វើការរំដោះទឹកនៅប៉ុន្មានខណ្ឌ ហើយខណ្ឌទាំងនោះមិនសូវមានបញ្ហា។ ប៉ុន្តែយើងមិនទាន់បានដោះអស់នៅតាមគ្រប់ខណ្ឌ។ អញ្ចឹងបានជាពេលដែលភ្លៀងលើសបរិមាណ កន្លែងខ្លះនៅលិច។ អញ្ចឹង អាទិភាពមួយផងដែរនៅក្នុងអាណត្តិនេះ នៅរាជធានីភ្នំពេញ គឺការកសាងប្រព័ន្ធរំដោះទឹកបន្ថែម។ ​​​​ខ្ញុំក៏បានចារហើយគម្រោងប៉ុន្មានរយលានឯណោះ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំ master plan និងអនុវត្តជាបន្តបន្ទាប់ជាមួយសាលារាជធានីភ្នំពេញ សហការជាមួយគម្រោងដៃគូភាគីមិត្ត ដើម្បីធ្វើយ៉ាងណាបណ្ដាខណ្ឌមួយចំនួនដែលមិនទាន់ដោះ បូកជាមួយប្រព័ន្ធបញ្ចៀសទឹកកុំឲ្យបុកមកភ្នំពេញ ដោះទឹកនៅរាជធានីភ្នំពេញទៅថ្ងៃមុខ កុំឲ្យមានបញ្ហាចោទពីការលិចលង់ដោយទឹកភ្លៀងច្រើន។ យើងមិនអាចធានាថាមិនឲ្យលិចនោះទេ។ ជាបច្ចេកទេស តែភ្លៀងលើសពីប៉ុន្មានសង់ទីម៉ែត្រ ឯកឧត្ដម ថោ ជេដ្ឋា នៅទីនេះស្រាប់ ប្រព័ន្ធលូ​កម្រិតណាក៏ពិបាក។ នៅតូក្យូ ញូវយ៉ក បាងកក សិង្ហបុរីអី តែលើស(ក៏នឹងលិច)។ គ្រាន់តែថា វាហូរមិនទាន់អស់ តែយើងត្រូវខិតខំដោះប្រភេទណា ដែលថាប្រព័ន្ធមិនទាន់ធ្វើ យើងនៅតែខិតខំដើម្បីភ្ជាប់ប្រព័ន្ធ និងបញ្ចៀសទឹកជាច្រើន។ នេះជាអាទិភាព។ តែធាតុផ្សំមួយគឺការថែរក្សាបរិស្ថានស្អាតនេះឯង។ ការរក្សាសំរាមកុំឲ្យចូលទៅក្នុងប្រព័ន្ធលូអីផ្សេងៗ គឺជាកិច្ចការសំខាន់ជួយបន្ថែម។ យើងស្ដារបន្ថែមទៀត។

[ចប់សេចក្ដីអធិប្បាយ៣]

ជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលទទួលបានូវសមិទ្ធផលថ្មី ក្រោមហិរញ្ញប្បទានឥតសំណងរបស់មិត្តជប៉ុន និងសូមយកឱកាសដ៏វិសេសវិសាលនេះ ជូនពរទំនាក់ទំនងការទូតនិងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន កាន់តែរឹងមាំប្រកបដោយផ្លែផ្កាយូរអង្វែងជានិច្ចនិរន្ត។ ជាទីបញ្ចប់ក្នុងឱកាសចូលឆ្នាំសកល ២០២៣-២៤ នេះខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្មួយៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ​ សូមបានប្រកបតែនឹងពុទ្ធពរនិងពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]

នៅក្នុងឱកាសនេះផងដែរ សូមជូនក្រុមយុវជនកាយឫទ្ធិ កាកបាទក្រហម សសយក ៦០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។  មិនច្រើន តែបើផ្គុំគ្នាអាចច្រើន។ ជូនសាលាខណ្ឌមានជ័យថវិកា ២លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ៣លានរៀល និងក្រុមតន្រី្តសម័យថវិកា ៥លានរៀលផង៕

[ចប់សេចក្ដីអធិប្បាយ៤]



Selected Comments Samdech Moha Bovor Thipadei Hun Manet, at the inauguration of the Choeung Ek Wastewater Treatment Plant built with grant from the Government and people of Japan

[ Unofficial translations]

*************

CMF:

Today, I am pleased to participate in the inauguration ceremony of the Choeung Ek Wastewater Treatment Plant in Phnom Penh, a project to develop a sewage system in Phnom Penh, a grant from Japan. The groundbreaking ceremony was presided over by Samdech Akka Moha Sena Padei Techo Hun Sen, former Prime Minister of the Kingdom of Cambodia, currently the Chairman of the King’s Personal Advisory Council, on February 22, 2022 […]

Third inaugurations with the Japanese Ambassador in four months

This is the third time that HE UENO Atsushi and I, in a period of four months, have jointly inaugurated the major achievements of the more than 70 projects in Cambodia resulting from the cooperation between Cambodia and Japan. We have a lot on the list for further works. Yesterday, HE Deputy Prime Minister Sun Chanthol chaired an inter-ministerial meeting with the Japanese side to consider further strategic cooperation frameworks, especially strategic projects to strengthen and connect our two national economies. I thank the Ambassador, embassy officials, and Ms. KAMEI Haruko, Director of the Japan International Cooperation Agency (JIACA) in Cambodia, as well as the Government and people of Japan for their continued assistance and support to our people […]

History of Cambodian-Japanese people over 400 years old

(Diplomatic relations between our two countries) is 70 years old but the people of Japan (and the people of Cambodia) have a historical relationship of more than 400 years. According to research, during the Udong period, there was the presence of the Japanese people and we had a Japanese village in the Udong capital, and there were connections of many historical records […] (during the diplomatic relation of) 70 years, it was severed for a while under the Khmer Rouge and war, and we have connected this relationship again and ensured the sustainability of this relationship […] our relationship of these 70 years, although there have been some bumps, after this reconnection, especially after Cambodia achieved peace in the early 1990s, Japan played an important role in helping Cambodia, including its efforts in the (Cambodian political settlement) negotiation phase […]

Upgrading Cambodia-Japan relations to a comprehensive strategic partnership

The other day I called on the Emperor of Japan in Tokyo. The father of the Japanese empress was originally a diplomat, an official who played a role in facilitating peace talks (for Cambodia). “Let me tell you a personal story,” the princess said to me. “I have a personal relationship with Cambodia because my father used to play a role in the (peace) mediation.” As a result, from the dynasty to the Japanese people were associated with Cambodia. Therefore, from the Japanese royal family to its people, they have connection with Cambodia. Therefore, it is a magnificent effort to strengthen and further develop relations, especially this year, not only for the sake of the 70th anniversary, but also the elevation of the Cambodia-Japan relations to the highest level in history – a comprehensive strategic partnership […]

Wastewater treatment plant  a symbol of Cambodia-Japan cooperation to improve the environment

[…] We thank our Japanese friends for helping build this wastewater treatment plant for the benefit of the people living (in Phnom Penh). Today’s wastewater treatment plant is a symbol of the country’s continued development, as well as a symbol of Cambodia-Japan cooperation that will continue to improve. The construction (of wastewater treatment) here will help make the environment better and the comfort of the people better […] this is a special achievement of the wastewater management plan in Cambodia, which in the past the Japanese side also helped in the development of the master plan, as well as the implementation of various projects related to flood relief in Phnom Penh […]

Transforming Choeung Ek from the burial place of more than 20,000 people as an achievement to serve hundreds of thousands of people

[…] If we talk about Tuol Sleng prison and Boeung Choeung Ek, probably everyone imagines the skulls of the victims unfortunately killed by (the Pol Pot regime). If you look back a little […] and look around you, (you will see that there are) about 3,000 people. If you multiply that number by 7, you will get 20,000 people. Do you know what 20,000 people (that I am talking about) are? It is the number of people who were taken by Pol Pot from Tuol Sleng prison (to be killed) at that place […] the burial place of 20,000 people today has become a lively place where 3,000 people come to celebrate the achievement for service to the lives of hundreds of thousands more […]

These 20,000 people die for what reason? […] They died because of an incident that happened 53 years ago. The March-18 coup set war on our territory until the Khmer Rouge came to power and killed those people here. Without the outbreak of war in the 1970s, the Khmer Rouge would not have taken power and killed the 20,000 people […] if we were to look back, we would have learnt the history of this place, and disbelieved that such a place where 20,000 people were killed in 1979, inhabited by a mass grave, is a place of economic achievement today – a symbol of the lively relationship between Cambodia and Japan, a place that serves wastewater treatment to help the environment and the comfort of the people of Phnom Penh […]

The profit we get today is because (of the peace achievement) of 25 years ago when we ended the war and our economy (has been) growing positively (ever since) […] while talking about our present and future achievements, we also need to talk about defending those achievements so far realized and ensure further progress, not to let it slow down (like more than 40 years ago). We must absolutely protect peace […] if we look at the achievements here, do not forget to stop for a moment and look back as to what had happened here […]

Memorize history to know how far we have traveled and where we are

Some accused Hun Manet and Samdech Techo or the leaders of the Royal Government of talking only about historical facts over and over again. We talk about it so as to memorize history, to know where we have gone, so that we can be confident and proud that our Cambodians have come together to this point […] and in the future, as long as peace is guaranteed, and there would be no more division, this place will continue to develop. We, the Cambodians, must be proud and must protect this opportunity […] when we talk about achievements, we must also talk about caretaking, […] which means there is no more fighting each other, but building a country, maintaining peace, national unity, that we have achieved with difficulty […]

Japan helps Cambodia in the peace talks and in the reconstruction phase

In the process of finding peace, before we found peace and started rebuilding this country […] we must acknowledge and thank the contribution from our Japanese friends. The hotel where the Cambodian delegation (stayed) in Japan (since the stage of peace talks) is the New Otani […] and it has a history there […] during the period of rebuilding the country, our Japanese friends played a coordinating role. During the (peace) negotiations phase, as well as the organization of the SNC (Supreme National Council, we had) HE Yasushi Akashi, a Japanese, as the President of UNTAC (United Nations Transitional Authority in Cambodia), and for the first time, the Japanese army was sent abroad, after World War II, to participate in maintaining peace in Cambodia. The other day, I met General Watanabe, who was then the Commander of the Engineering Corps […] and he showed me pictures of him and his team working on a road in Takeo […]

Japan and Cambodia continue to support, strengthen and expand mutual relations

HE the Ambassador (of Japan) requested that the Royal Government as well as the people of Cambodia continue to support, strengthen and expand Cambodia-Japan relations. I would also like to request through His Excellency to the Government and the people of Japan to continue to support the cooperation and to strengthen Cambodian-Japanese relations even more […] if we are in good term with each other, we can build more and understand each other better […] once again I thank the Government of Japan for providing grant assistance for the construction of this water treatment project and for the provision of technical assistance in the use of related equipment. I agree with HE the Ambassador that the job is not finished with the construction, but it has (to make sure that the recipient party know how) to use or carry out maintenance to get the most out of it. If we just build it and leave it, in one or two years, it will be useless and will not be responding to our need. The construction (of the water treatment) here used the latest Japanese technology, so we need to have our technicians and engineers trained to be resourceful and to continue to use and maintain it properly […]

The bigger Phnom Penh grows, the more people reside, and the more important the clean water is

[…] Phnom Penh has grown (and there are now) more than 2 million or nearly 3 million (people). It will soon expand […] (here where) it used to be a lake has now economic activity, reside tens of thousands of people, families, schools, and jobs. Take for instance in this Aeon III super market, there are thousands of jobs […] there will be more economic activity in the area. Soon the residents in this area will grow to hundreds of thousands or millions of people here. In this case, wastewater treatment and infrastructure are needed to support people’s livelihoods […]

The Royal Government acts on disease prevention by growing economy, creating jobs, increasing income for people to have good nutrition

The wastewater treatment project here will greatly benefit the national economy, where the health of the people is the big task. Regarding the health of the people, we have set out many principles. The seventh legislature Royal Government focuses on strengthening the provision of social protection systems and strengthening services. Last evening, I had a meeting with (the Minister of Health,) HE Chheang Ra and the working group (to discuss) key measures to strengthen the local health sector, referral level health center – level one, level two, level three and prepare an action plan to promote the better organization of this referral health center, to provide better services to the people, better quality of medicine, better quality of materials […] and to increase the level of medical treatment capability for  the people. However, treatment is the last resort. As for the most important stage, the Royal Government acts on preventing people’s illness through efforts to improve economy, create jobs, and increase income for people so that they can get good nutrition […]

The percentage of people choosing to have kids will be smaller, the life expectancy will be longer because of medication

The discussion with (the Health Minister,) HE Chheang Ra (came to the issue that possibly) in a few decades, we will have more old people than young people because fewer people (who are still young) will choose to have kids […] in the future, the percentage of people choosing to have kids will decrease and the people’s (life expectancy) rate will be longer. Thus, there will be lower rate of birth […] (along with this) with availability of medicines, we can take care of the people’s health […] and prevent and protect our people through increasing nutrition to ensure the living standard of more people, […] if prevention does not work, we have to come to treatment stage. We need to improve the health system to make people healthier […]

Winston S. Churchill: “You will never reach your destination if you stop and throw stones at every dog that barks”

A group of people, […] maybe less than 20 people, who wrote this piece and spread it on both online and offline media, attacking the Funan Techo canal project that we plan to carry out to serve the economic activities, and the water transportation of our people (between the rivers and the sea). The slogan of former British Prime Minister Winston S. Churchill during World War II is: “You will never reach your destination if you stop and throw stones at every dog that barks.” (Having repeating this slogan,) some said that I called them a dog. I did not call anyone a dog […]

Reporting the Royal Government borrowed Chinese money for the Funan canal project is a fabrication

Yesterday, (their writing and publicity in the press) came out saying that “the well-informed source, a senior official of the Ministry of Economy and Finance, who asked not to be named, whispered that the Royal Government has borrowed five billion USD from China to invest in the Funan canal, which that(?) official thinks are useless for the nation” […] they kept on discrediting the Government for not being responsible to have borrowed the loan putting the country in debt for building the canal […] all these (that they preached) are completely fabricated. It is not that they do not know. Samdech Techo has already confirmed that the government will carry out this project not with a loan, but in the form of BOT […]

(The point here is what they say) “according to a source from a high-ranking official who asked not to be identified.” It is a psychological attack […] (and) the press posted the story without knowing where it comes from […] I do not believe that there are senior government officials at the Ministry of Economy and Finance […] ignorant to the point that they do not know the difference between a loan implemented project and a BOT project […]

What I want to emphasize to the Cambodians throughout the country who are following the news on the Funan canal project that (what we are planning to do is) to combine (the canal) with other infrastructural projects that Japan has built, that are built with Chinese assistance, with the ADB loans, other banks and by ourself to connect the (transportation) arteries. Who do we work for? It is for the sake of our nation and people, to grow our economy for benefit to distribute to the Cambodians everywhere […]

It is a good thing that this group did not lead the country. If they were on the contrary, (the country will) melt (inevitably). To develop a country needs investment. Investment needs capital, or money, in other words. Part of it is the national money […] (part of it) we need from other sources […] to address investment, build infrastructure and create jobs. First, we apply for a grant like what we did with the project here. Second, we borrow at a reasonable interest rate so that we can invest according to our repaying ability, and third, invite both domestic and foreign investors to invest in private money (BOT) […]

All of them claim to be economists (and they see) everything not right (according to them). The Japanese grant provided (during) the Samdech (Techo) time (as Prime Minister) and they said the Cambodian government was a beggar. It was not right. When the government takes the loans, they say the government will not be recoverable from debt. As the government calls for foreign investment, they say the government allows investment and that the government will lose sovereignty. Finally, there would be no money to do anything. It is a good thing that our people had chosen Samdech Techo and the CPP to continue to lead the country for 40 years, and to put in place the correct policies […] (they blamed) me weak and a bébé(baby). They blamed me a dictator. Perhaps, according to their theory, there could a dictator who is still a bébé […]

I do not ask them to stop criticizing. It is their rights. But they should have ethics, and respected the rights of the people. That they impersonate themselves analysts and informants, they have to search for the true facts to share with the people, and they should not trouble people with their fabricated and fake news […] they have not been serving the people, and ultimately exploited the people by misinforming them for political gain, and frightening the people […] the government is not afraid to take responsibility for negative actions and facing with criticism. In the past, we learnt of many issues and we solved a lot of problems, like traffic accidents, land issues […]

By the way, I thank all the journalists who try to share information quickly, but please do that comprehensively, and if it is wrong, please correct it so that our people/readers/viewers (know right from wrong). Please do not go silent fearing of embarrassment when you know that your report is an incomplete fact. There must be a code of conduct that “if one does not tell a complete fact, one should make a correction.” This is the (professional) duty (of a journalists) […] I wish you all practice democracy, rights and freedoms with ethics and responsibility […] if one lies, one will hurt others. One slanders others, one violates the rights of others. Giving wrong information to the people purposefully, one violates the people’s right to receive true information about the future of the nation […]./.

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មានឌឹខេមបូឌាដេលី ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាប


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលសម្តេចចេញប្រតិកម្មលើការផ្សាយបំភ្លៃរបស់ឌឹខេមបូឌាដេលី លើគ ម្រោងព្រែកជីកហ្វូណន-តេជោ គឺជាការការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមន្ត្រី ហើយសម្តេច បានទម្លាយថា សារព័ត៌មានឌឹខេមបូឌាដេលី (The Cambodia Daily Khmer) ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាបដោយផ្សាយព័ត៌មានខុសការពិត គ្មានវិជ្ជាជីវៈសារព័ត៌មាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បើខុសត្រូវហ៊ានកែតម្រូវ។ សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចព័ត៌មានអវិជ្ជមាននោះឡើយ។ ព័ត៌មានអវិជ្ជមាននេះហើយ ជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយបំណុលចិនមកសាងសង់នោះទេ គឺសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងទម្រង់ BOT។ សម្តេចធិបតី បានថ្លែងបន្តថា សម្តេចមិនជឿថាមន្ត្រីក្រសួងសេដ្ឋកិច្ចល្ងង់ដូចផ្សាយបំភ្លៃរបស់ព័ត៌មានប្រតិក្រិយានោះឡើយ។ រាជរដ្ឋាភិបាលប្រឹងប្រែងសង់ព្រែកជីកហ្វូណន-តេជោ ដើម្បីពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ច៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិវានយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ គឺជាទិវាសន្តិភាព


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចមិនបង្កើតទិវាសន្តិភាពទៀតនោះទេ ពីព្រោះទិវានយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូនោះ គឺមានអត្ថន័យជាទិវាសន្តិភាពស្រាប់ហើយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ២ថ្ងៃទៀត កម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃការសម្រេចបាននូវនយោបាយឈ្នះ-ឈ្នះ និងការបញ្ចប់សង្គ្រាមនៅកម្ពុជា ២៩ធ្នូ១៩៩៨ ដល់ ២៩ធ្នូ២០២៣។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ផលលាភដែលកើតមានរហូតមកដល់ថ្ងៃនេះ គឺបានពីការបញ្ចប់សង្គ្រាមកាលពី២៥ឆ្នាំមុន ហើយបន្តការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរហូតដល់ពេលបច្ចុប្បន្ន។ យើងត្រូវដាក់ទិសដៅថា អ្វីដែលមានដូចសព្វថ្ងៃនេះ ត្រូវតែធានាកុំឱ្យថយទៅរកស្ថានភាពសង្គ្រាមកាលពី៤០ឆ្នាំមុន ពោលគឺត្រូវធានាសុខសន្តិភាពឱ្យបានជាដាច់ខាត។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាគ្រប់ទីកន្លែងគឺសុទ្ធតែធ្លាប់រងទុក្ខដោយសារសង្គ្រាម ប្រជាពលរដ្ឋរស់នៅវេទនាជូរចត់កាលពីជំនាន់ខ្មែរក្រហម។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលយើងគ្រប់គ្នាត្រូវចងចាំ និងត្រូវជៀសវាងកុំឱ្យប្រវត្តិសាស្ត្រដ៏ជូរចត់នោះត្រឡប់មកកើតមានម្ដងទៀត៕




សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបទៅអ្នករិះគន់សម្តេចនិងថ្នាក់ដឹកនាំផ្សេងទៀត ជុំវិញការលើកឡើងម្តងហើយម្តងទៀតអំពីប្រវត្តិសាស្រ្តរបស់កម្ពុជា


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការនិយាយពីរឿងប្រវត្តិសាស្រ្ត គឺដើម្បីឱ្យចងចាំពីប្រវត្តិសាស្រ្ត និយាយឱ្យយើងដឹងថា ដើរដល់ណា ដើម្បីយើងមានភាពជឿជាក់និងមោទនភាពថាខ្មែរយើងបានរួមគ្នាដើរដល់ចំណុចនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើទោះបីជាយើងមិនទាន់អភិវឌ្ឍន៍ដូចនៅសហរដ្ឋអាមេរិកក៏ដោយ ក៏យើងគួរមានមោទនភាពដែលប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនពីដំណាក់កាលមួយទៅដំណាក់កាលមួយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ខ្មែរយើងបានបញ្ចប់នូវការបែកបាក់គ្នា ការកាប់សម្លាប់គ្នា ដែលបច្ចុប្បន្ននេះមានការរីកចម្រើន ហើយបើសិនយើងធានាបាននូវសុខសន្តិភាព គឺយើងនឹងកាន់តែរីកចម្រើនថែមទៀតតទៅអនាគត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កុំឱ្យប្រវត្តិសាស្ត្រជាន់ដាន ត្រូវរួមគ្នាសាមគ្គីគ្នាការពារ ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម ៥០០ឆ្នាំនៃកម្ពុជាត្រូវបានបញ្ចប់ពិតមែន ប៉ុន្តែស្លាកស្នាមនៅតែមាននៅលើទឹកដីកម្ពុជា ហើយកន្លែងដែលកំពុងឈរនេះ កាលពីជាង ៤០ឆ្នាំមុន គឺជាកន្លែងកប់សាកសពដ៏ធំ ក្រោមរបបខ្មែរក្រហម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។


សម្ដេចធិបតី បានថ្លែងបន្តថា សោកនាដកម្មនៃការបាត់បង់អាយុជិវិតពលរដ្ឋខ្មែរជាច្រើនលាននាក់នៅក្នុងរបបខ្មែរក្រហម កើតឡើងចេញពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឲ្យខ្មែរក្រហមកាន់តែមានឥទ្ធិពល និងទទួលជោគជ័យជម្នះនៅឆ្នាំ១៩៧៥។ នេះគឺជាប្រវត្តិសាស្ត្រនៃការឈឺចាប់ ដែលនៅតែដិតដាមនៅកម្ពុជា ហើយយើងមិនត្រូវឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ។


ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ កើតឡើងដោយសារតែកត្តាសុខសន្តិភាព ដែលយើងបានខិតខំថែរក្សាតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ការពារ ថែរក្សា សុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្ស៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នៅសល់ ៤ ថ្ងៃទៀត ទំនាក់ទំនងកម្ពុជា-ជប៉ុននឹងឈានដល់ឆ្នាំទី៧១


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខួបទី៧០ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ។ នេះមិនមែនបានន័យថា «ដាច់ឆ្នាំ ដាច់ទំនាក់ទំនងនោះទេ» ប៉ុន្តែបើយើងមើលមួយជ្រុងទៀត ចំណងមិត្តភាពកម្ពុជា-ជប៉ុន នឹងឈានចូលដល់ឆ្នាំទី៧១ ដែលមានន័យថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តទៅមុខជារៀងរហូត។


សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។


សម្តេចធិបតី បានថ្លែងបន្តថា ការដាច់ឆ្នាំចាស់នេះ បង្ហាញពីការបិទបញ្ជីសម្រាប់ខួប ៧០ឆ្នាំ ប៉ុន្តែវាក៏បង្ហាញពីការបើកបញ្ជីច្រើនណាស់នៅក្នុងឆ្នាំថ្មី ដែលជាមុខព្រួញសម្រាប់កិច្ចការងារបន្ត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការបន្តទៅមុខ ជាពិសេសគម្រោងយុទ្ធសាស្ត្រជាច្រើនទៀត ក្នុងគោលដៅពង្រឹង និងតភ្ជាប់សេដ្ឋកិច្ចជាតិកម្ពុជា-ជប៉ុន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជានិម្មិតរូបនៃការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជានិម្មិតរូបនៃទំនាក់ទំនងកម្ពុជា-ជប៉ុន


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា សមិទ្ធផលថ្មីនៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន គឺជានិម្មិតរូបនៃការបន្តការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។


សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា សមិទ្ធផលថ្មីនៃស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជាសមិទ្ធផលពិសេសមួយនៅក្នុងផ្នែកគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។ សម្តេចថា កន្លងទៅភាគីជប៉ុនក៏បានជួយកសាងនិងអភិវឌ្ឍផែនការមេ ក៏ដូចជាអនុវត្តគម្រោងជាច្រើនទាក់ទងនឹងការរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន មានភាពស្អិតរមូតតាំងពីសែរាជវង្សជប៉ុនដល់ប្រជារាស្ត្រសាមញ្ញ។ សម្តេចថា ទំនាក់ទំនងនេះ នឹងត្រូវពង្រឹងបន្ថែមទៀត ជាពិសេសឆ្នាំ២០២៣នេះ មិនត្រឹមតែខួប ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុនប៉ុណ្ណោះទេ តែក៏បានតម្លើងកម្រិតនៃទំនាក់ទំនងនេះឲ្យឈានដល់កម្រិតខ្ពស់បំផុតនៃប្រវត្តិសាស្ត្រ គឺភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចថា ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមានសារៈសំខាន់ណាស់ ពោលគឺកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ត្រូវពង្រឹងនិងផ្តោតបន្ថែម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់ជើងឯកបានប្រែក្លាយពីកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់មកជាតំបន់អភិវឌ្ឍន៍ ដោយសារកត្តាសុខសន្តិភាព

 


ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ជើងឯកនេះ ពីមុនជាកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់រាប់ម៉ឺននាក់ ប៉ុន្តែឥឡូវនេះ ក្លាយជាតំបន់រីកចម្រើនមានផ្លូវខ្វាត់ខ្វែង។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សមិទ្ធផលដែលយើងទទួលបានសព្វថ្ងៃនេះ កើតឡើងដោយសារកត្តាសុខសន្តិភាព ហើយដរាបណាសុខសន្តិភាពនៅតែរក្សាបាន តំបន់បឹងជើងឯក នឹងកាន់តែរីកចម្រើន។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់វាលសម្លាប់មនុស្សនៅបឹងជើងឯក  ឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលបម្រើដល់ផលប្រយោជន៍សាធារណៈយ៉ាងសំខាន់នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ហើយសម្តេចបានអំពាវនាវឱ្យ កូនខ្មែរទាំងអស់ត្រូវឈប់កាប់ចាក់គ្នា ដើម្បីថែរក្សាសន្ដិភាព និងការអភិវឌ្ឍ៕

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖

 អាជ្ញាធរជាតិអប្សរាសូមធ្វេីសេចក្តីបំភ្លឺជុំវិញការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិតអំពីសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប


នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កេីតឱ្យមានការយល់ច្រឡំពីសាធារណជនមកលេីអាជ្ញាធរជាតិអប្សរា។



១- សំណង់ដែលជាកម្មវត្ថុនៃការរុះរេី គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។

២- ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ដល់២៧ ខែ ឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមាន លោកមេភូមិសណ្ដាន់ បានដឹងលឺ។

៣- ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលេី ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង  ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស័្មគ្រចិត្ត ដោយទុកពេលវេលា ចំនួន០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

៤- តាមរយ:នេះ អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រេីនខែមកហេីយ។ 

៥- បុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជា ម្ចាស់ផ្ទះខាងលើឡើយ។ 


ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្ខូចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នងសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។  សកម្មភាពនេះពិតណាស់ ធ្វេីឡេីងដេីម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វេីឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:។


សេចក្តីដូចបានបញ្ជាក់ជូនខាងលេី សូមសាធារណជនទាំងអស់មេត្តាជ្រាប និងសូមមេត្តាបញ្ឈប់ការចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ៕









ផ្សាយបន្តផ្ទាល់ៈ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”

ព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។

សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ​ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។

នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែតឌឺខេមបូឌាដេលី ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ



ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីំភ្លឺថា​ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតឌឹខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក “The Cambodia Daily Khmer" ដោយបានលើកឡើងថា “មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាមេរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។” ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការច្រានចោលនូវព័ត៌មានខាងលើ ដោយសារជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើ ការបំភ្លឺជូនសាធារណជនឲ្យបានជ្រាប។