Friday, June 28, 2019

ប្រមុខគណបក្សប្រជាជនកម្ពុជា៖ កម្ពុជាមិននៅក្រោមការត្រួតត្រារបស់បរទេស ហើយក៏មិនផ្តល់ឱកាសឱ្យបរទេសមកជ្រៀតជ្រែកផ្ទៃក្នុងនោះឡើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា នៅចំពោះសមាជិក សមាជិការ​របស់ខ្លួនរាប់​ម៉ឺននាក់បានអះអាងថា កម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណាមួយនោះឡើយ ហើយក៏មិនផ្តល់ឱកាសសម្រាប់ឱ្យបរទេស មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា។
ការអះអាងនេះត្រូវបានគេមើលឃើញ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួន ដែលតែង​ចោទ​ប្រកាន់ថា គណបក្សកាន់អំណាចមួយនេះ ស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសវៀតណាម។
ក្នុងពិធីអបអរសាទរខួបកំណើតបក្សលើក៦៨នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេច​តេជោ​ប្រមុខ​គណ​បក្ស​ប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ដូច្នេះ «យើងមិនត្រូវឱនក្បាលចំពោះមុខការគាបសង្កត់ ឫការ​គំរាម​កំហែងណាមួយឡើយ។ យើងធ្លាប់ទទួលរងរួចហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត ពីសំណាក់​ប្រទេសក្រៅ។ ការមិនឱនក្បាលរបស់យើង វាជាកិត្តិយសជាតិរបស់យើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាប្រទេសមួយចំនួនឱ្យគោរពដល់អធិបតេយ្យ និង​សិទ្ធិស្វ័យ​សម្រេចរបស់កម្ពុជា។
«យើងសង្ឃឹមថា ប្រទេសមួយចំនួនដែលមានទស្សនៈខុសឆ្គងចំពោះដំណើរប្រព្រឹត្តទៅដ៏ល្អ និង​ត្រឹម​ត្រូវ​នៃប្រជា​ធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយបានប្រើប្រាស់ហេតុផលនយោបាយ មក​ដាក់ជា​លក្ខ​ខណ្ឌ​ផ្សេងៗ​ឱ្យយើងធ្វើតាម ដែលមិនស្របទៅនឹងស្ថានភាពពិតនៅកម្ពុជា ក៏ដូចជា​បំណង​ប្រាថ្នា​របស់ប្រជាជននោះ នឹង​ទទួល​យកការពិតគោរពដល់អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ហើយរួម​វិភាគទាន​ពិតប្រាកដ​ទៅក្នុង ដំណើរការពង្រឹងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន គូស​បញ្ជាក់បន្ថែម។
បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និង​សហគមន៍​អន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរស់ឡើងវិញ និងការរីកចម្រើន​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ៤០ឆ្នាំមកនេះ ហើយកំពុងបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ដើម្បីជួយ​ជំរុញ​ការអភិវឌ្ឍកម្ពុជាផង និងដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពជាសកលផង។
ឆ្លៀតក្នុងឱកាសនេះប្រមុខគណបក្សកាន់អំណាច ដែលតែងតែរង​ការចោទប្រកាន់​ថាព្យាយាម​បំបាត់​លទ្ធិប្រជាធិ​បតេយ្យ និងគោរពសិទ្ធិមនុស្សជាដើមនោះ បានអះអាងពីការបន្តដើរទៅមុខឥត​ងាករេ​លើមាគ៌ា​ប្រជាធិប​តេយ្យ​សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ដែលនោះ​គឺជា​សិទ្ធិពេញ និងអាចរំលោភពបំពានបានរបស់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន។
សម្តេចតេជោ បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមគូសបញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិត​នៅក្នុង​ដំណើររស់ឡើងវិញរបស់ប្រជាជាតិជោគជ័យ នៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រម​ទាំង​ការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតលើពាក្យ​សំដីវាយតម្លៃ​ដោយអគតិ​របស់​បុគ្គល ឬមជ្ឈដ្ឋានណានោះឡើយ។ ប្រជាជនកម្ពុជា បានទទួល បានថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរី​ភាពរបស់ខ្លួនរយៈពេល ៤០ឆ្នាំមកហើយ ដូច្នេះយើងដឹងហើយថា យើងត្រូវធ្វើដូចម្តេច ដើម្បីការពារ និង​ពង្រឹង​ប្រជាធិ​បតេយ្យទៅមុខ»៕


















សុន្ទករថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួប៦៨ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​គណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិការាប់ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានរួមគ្នាប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធី​អប​អរ​សាទរ​ដែល​នឹង​ធ្វើ​យ៉ាង​មហោ​ឡារឹកនេះ ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សូមអានសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖