Tuesday, May 23, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស <អគារតេជោអភិវឌ្ឃន៍>

 CNV:

សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ!
លោកគ្រូពេទ្យ បងប្អូនជនរួមជាតិ និស្សិត ដែលបានអញ្ជើញចូលរួម!

(១) អគារនេះកើតពីថវិការដ្ឋផង និងថវិកាពីសប្បុរសជននានា

ថ្ងៃនេះ ខ្ញុំនិងភរិយាសប្បាយរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមួយនៃផ្នែកមួយនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ យើងបានបិទផ្លូវសម្រាប់ធ្វើពិធីមួយនេះ ដែលសង្ឃឹមថាអ្នកធ្វើដំណើរទាំងឡាយនឹងអាចយល់អំពីគោលបំណងនៃការបិទផ្លូវនេះ … បន្តិចទៀតនឹងបើកផ្លូវនេះវិញ។ ខ្ញុំអរគុណឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទង នឹងការកសាងអគារមួយនេះ​។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំកសាងនូវមន្ទីរពេទ្យនេះតាមរយៈនូវដំណាក់កាលខ្លះ ដែលខ្ញុំនឹងជម្រាបជូននៅបន្តិចទៀតនេះ។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជននានាដែលបានគាំទ្រសម្រាប់ការអំពាវនាវរបស់ខ្ញុំ ក៏ដូចជាជូនចំពោះឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយល់ស្របតាមសំណើរបស់ខ្ញុំ ទម្លាក់ថវិកា ៣០ លានដុល្លារសម្រាប់មកកាន់ទីនេះ។

ដូចដែលឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ វាពិតជា​មានទំនាក់ទំនងជាមួយខ្ញុំពិតប្រាកដមែន។ នៅពេលនោះ ម្ដាយក្មេករបស់ខ្ញុំត្រូវយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ។ មូលហេតុនេះ ធ្វើឲ្យខ្ញុំខកខានមិនបានចេញទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ (ពេលនោះ មេគង្គ-កូរ៉េ បានលើកកម្រិតពីថ្នាក់រដ្ឋមន្រ្តីការបរទេស ទៅជាថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល)។ ខ្ញុំបានប្រាប់ប្រធានាធិបតី Moon Jae-in កាលពីពេលនោះថា ឯកឧត្ដមគួរតែលើកកម្រិតពីថ្នាក់រដ្ឋមន្រ្តីការបរទេសទៅថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលតែម្ដងទៅ។ ខ្ញុំមិនចង់ឲ្យកូរ៉េ ដែលខ្ញុំជាស្ថាបនិកនៃទំនាក់ទំនងការទូតរវាង​កម្ពុជានិងកូរ៉េ ដើរក្រោយគេនោះទេ ក្នុងពេលដែលជប៉ុនមានថ្នាក់កំពូលរួចទៅហើយ ចិនមានឡានឆាង-មេគង្គក៏មានថ្នាក់កំពូល និងផ្នែកដទៃទៀតក៏មានថ្នាក់កំពូល។

ដោយមិនអាចនឹងមិនគិតអំពីម្ដាយក្មេករបស់ខ្លួនដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ (ខ្ញុំក៏បាន)ខកខាន(ទៅចូលរួម)នៅពេលនោះ។ ខ្ញុំក៏បានឃើញអគារដែលកំពុងសាងសង់។ ខ្ញុំសួរទៅវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យ ឈាង រ៉ា ថា តើអគារខាងមុខដែលកំពុងសាងសង់នេះគម្រោងប៉ុន្មានឆ្នាំកសាងហើយ? គាត់បាននិយាយថាប្រ​ហែល​ជា១០ ឆ្នាំ … ព្រោះត្រូវការលុយប៉ុន្មានអីប៉ុន្មាននោះ។ ខ្ញុំបានគិតថា បើពឹងពាក់ទៅលើសមត្ថភាពធនធានរបស់មន្ទីរពេទ្យកាល់ម៉ែតពិតជាមិនអាចទៅរួចទេ។ ស្ថានភាពមន្ទីរពេទ្យកាល់ម៉ែតរបស់យើងពិតជាមន្ទីរពេទ្យដែលចាត់ទុកថាពហុបច្ចេកទេសនៅទីនេះ ប៉ុន្តែមន្ទីរពេទ្យរបស់យើងមិនមានសមត្ថភាពគ្រប់គ្រាន់។ ធនធានមនុស្សមាន ប៉ុន្តែយើងខ្វះសម្ការបច្ចេកទេសនិងកន្លែងព្យាបាល។

ដូច្នេះហើយ ខ្ញុំក៏ទូរស័ព្ទទៅឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលថ្ងៃនេះក៏មានវត្តមានដែរ ដើម្បីសួរបញ្ជាក់អំពីស្ថានភាពថវិកា។ និយាយតាមត្រង់ ពេលនោះនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ យើងមានសាច់ប្រាក់សន្សំប្រមាណ ៣ ៥០០ លានដុល្លារ ក្រោយពេលដែលយើងបានដក ៣០០ លានដុល្លារ ទៅដាក់លើម៉ាស៊ីនភ្លើង ៤០០ MW នៅទីក្រុងភ្នំពេញ និងប៉ុន្មានរយលានដុល្លារបញ្ជូនទៅខេត្តព្រះសីហនុ។ ខ្ញុំបានពិភាក្សាជាមួយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថាសុំដាក់ ៣០ លានដុល្លារចូលមកកាន់(មន្ទីពេទ្យ)នេះ។ ជាមួយនោះ ដូចដែលឯកឧត្ដម ម៉ម ប៊ុន​ហេង បានលើកឡើងអម្បាញ់មិញ ពីការបរិច្ចាគដើម្បីជីវិតមនុស្ស ដោយខ្ញុំនឹងចលនា។ សប្បុរសជនមួយចំនួនបានចូលតាមរយៈគណបក្សប្រជាជនចំនួន៣០ លានដុល្លារ។ គណបក្សប្រជាជនក៏បានបញ្ជូនមកទីនេះចំនួន៣០ លានដុល្លារ។ អញ្ចឹង ទាំងរាជរដ្ឋាភិបាលនិងខាងគណបក្ស ដែលសប្បុរសជនបានចូលរួម យើងបាន​៦០ លានដុល្លារ។

យើងក៏ធ្វើការអំពាវនាវតាមរយៈហ្វេសប៊ុករបស់ខ្ញុំ ហើយក៏បានទទួលនូវការចូលរួម។ ខ្ញុំគួរតែនិយាយថា ពេលនោះ អ្នកដែលចូលរួមខ្ពស់ជាងគេគឺ ៣ លានដុល្លារ ទាបជាងគេគឺ ២០ ម៉ឺនរៀល ស្មើនឹង ៥០ ដុល្លារ។ មានសំ​ណូមពរជាច្រើនថា សុំឲ្យបើកលេខកុងខ្មែរដើម្បី​ទទួលយកការបរិច្ចាគពីសប្បុរសជន។ ខ្ញុំបានមើលក្នុងបញ្ជីអម្បាញ់មិញនេះ ឃើញថា សប្បុរសជននៅខេត្តបន្ទាយមានជ័យ លោក ខាន់ សាវ៉ាត និងលោក​​ស្រី លឹម ហួរ ក្រឡាបញ្ជីខេត្តបន្ទាយមានជ័យ ចំនួន ២០ ម៉ឺនរៀល​។ លោក ហ៊ុម ភ័ណ និងលោកស្រី រឿន ស្រីស្រស់ ក្រ​ឡា​បញ្ជីខេត្តបន្ទាយមានជ័យ ចំនួន ២០ ម៉ឺនរៀល​។ លោក វិន វិបុល និងលោកស្រី ចន សំណាង ក្រឡាបញ្ជីខេត្តបន្ទាយមានជ័យ ចំនួន ២០ ម៉ឺនរៀល​។ ឯក្រៅពីនោះ មានចូលជាដុល្លារ ៥០ៗ ហើយក៏មានអ្នកចូលជា ២០ម៉ឺនៗ ពីបន្ទាយមានជ័យមកនិងមានអ្នកដទៃទៀត។ ខ្ញុំគ្រាន់តែលើកឧទាហរណ៍។

(២) ថវិកាសរុបសំរាប់ការសាងសង់មន្ទីពេទ្យមាន១០២លាន៨សែន ដុល្លារ និង២៨១ លានរៀល

អ្នកដែលចូល៣ លានដុល្លារៗ ក៏មានចំនួនច្រើន។ សរុបទៅ យើងមានសប្បុរសជនទាំងអស់ចំនួន ២២៥ នាក់ ដែលចូលរួមវិភាគទានបានចំនួន៧៥ លាន និយាយលេខគត់។ ប៉ុន្តែ ដោយសារតែ ២នាក់ បានធ្វើការសន្យា ប៉ុន្តែមកដល់ពេលនេះមិនទាន់ផ្ដល់នូវថវិកានោះ ដោយម្នាក់(សន្យាថា)ចូល២ លាន និងម្នាក់ទៀត(សន្យាថា)ចូល២០ ម៉ឺន អញ្ចឹងយើងដកចេញនូវចំនួនអ្នកដែលបានចូល តែក៏មិនទាន់បានប្រើប្រាស់គឺយើងនៅសល់ ២២៣ រូប ដែលមានចំនួនទឹកប្រាក់ចំនួន៧២ លាន និយាយលេខគត់ (៧២ លាន ៨ សែន)។ ដល់ទៅគិតទៅថវិការបស់រាជរដ្ឋាភិបាល៣០ លាន ថវិកានៅទីនេះត្រូវបាន ១០២លាន៨សែន។ បើគិតទាំងអំ​ណោយផ្សេងៗ ក្នុងនោះមានក្រុមហ៊ុនឌីណាមិចគ្រុប ឧបត្ថម្ភជាសំភារៈសម្រាប់បន្ទប់បច្ចេកទេស មានចំនួន ១លាន២សែន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឧបត្ថម្ភជាសំភារៈនិងពលកម្មសម្រាប់ប្តូរទីតាំងនាឡិកាទឹក និងប្តូរទំហំបំពង់នៅមុខការដ្ឋានសំណង់អគារពហុបច្ចេកទេស អស់ទឹកប្រាក់៧៤ លានរៀល​​ជាង។ បើយើងពិនិត្យអំពីថវិកាដែលយើងទទួលបាន យើងទទួលបាននូវថវិកាជាក់ស្តែងមាន ១០២លាន៨សែន ដុល្លារ បូកនឹង ២៨១ លាន ជាប្រាក់រៀល។ នេះជាចំនួនទឹកប្រាក់ដែលខ្ញុំត្រូវប្រកាស។

(៣) ចំណាយអគារអស់ ៧០លាន៣សែន, បំពាក់សម្ភារៈអគារមានស្រាប់ ១១លាន៨សែន

ដូចដែលឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងអម្បាញ់មិញ ការសាងសង់នេះបានប្រើប្រាស់ថវិកាសរុបតែផ្នែកអគារនៅទីនេះអស់ ៧០លាន៣សែន និយាយលេខគត់ ប៉ុន្តែយើងនៅធ្វើទំនើបកម្មអគារដែលមានស្រាប់ ដែលពេលនោះក៏មានការចង្អុលបង្ហាញរបស់ខ្ញុំឲ្យបំពាក់សំភារៈ។ យើងបានចំណាយ១១ លាន៨ សែនជាង។ អញ្ចឹងចំនួនដែលយើងចំណាយទាំងអស់ មានចំនួន ៨២លាន១សែន៧៥ម៉ឺន១៤៩។ ថវិកាដែលនៅសល់មានចំនួន ២០លាន៦សែន៣ម៉ឺន០ពាន់៨៨៦ដុល្លារ និងប្រាក់រៀល ២​​០៧,០០០,០០០ ថែមទៀត។ សង្ឃឹម​ថាមន្ទីរពេទ្យនឹងរៀបចំបន្ថែម ដែលមានគោលបំណងធ្វើអគារផ្សេងសម្រាប់អ្នកជំងឺនៅក្នុងប្រទេសរបស់យើង។

(៤) ពង្រឹងសមត្ថភាពសុខាភិបាលដើម្បីជីវិតមនុស្ស មិនរង់ចាំជំនួយបរទេសទេ

ខ្ញុំសូមយកឱកាសនេះ អរគុណជាមួយនឹងសប្បុរសជនទាំងអស់ ទាំងអ្នកចូលច្រើននិងអ្នកចូលតិច និងអ្នកចូលជាសំភារៈ ដើម្បីពង្រឹងសមត្ថភាពវិស័យសុខាភិបាលរបស់យើង ដើម្បីជីវិតមនុស្ស។ ទោះបីថាប្រទេសយើងក្រ ក៏ប៉ុន្តែយើងក្រទ្រព្យសម្បត្តិ​​​ តែកុំឲ្យក្រចិត្ត។ អ្វីដែលយើងធ្វើបាន យើងត្រូវធ្វើ។ មិនបាច់រង់ចាំ សូម្បីតែប្រាក់បន្តិចបន្តួចក៏យើងរង់ចាំជំនួយបរទេសនោះទេ។ ក្នុងរយៈកាលកន្លងទៅនេះ យើងបានពង្រឹងសមត្ថភាពនៃបណ្តាមន្ទីរពេទ្យនានា មន្ទីរពេទ្យនៅទីនេះក៏ធ្វើ ហើយក្នុងរយៈពេលកូវីដ-១៩ យើងក៏បានទិញយក​​មន្ទីរពេទ្យមួយ ដែលបច្ចុប្បន្នហៅថា មន្ទីរពេទ្យហ្លួងម៉ែ ឯកទេសព្យាបាលខាងផ្នែកមហារីក។ ពេលនោះក៏មានសប្បុរសជនចូលរួម រាប់ទាំងព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនិងហ្លួងម៉ែ ផងដែរ ក្នុងការទិញយកមន្ទីរពេទ្យ និងបំពាក់សំភារៈបច្ចេកទេសព្យាបាលកូវីដ-១៩។ ឥឡូវយើងប្រែក្លាយទៅជាមន្ទីរពេទ្យខាងផ្នែកមហារីក។

(៥) ថវិកាផ្សារភ្ជាប់គោលនយោបាយក្នុងវិស័យសុខាភិបាលនិងអប់រំ នៅតែជាអាទិភាព

យើងក៏នៅធ្វើមន្ទីរពេទ្យថ្នាក់ជាតិមួយទៀត នៅខាងក្រៅក្រុងមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យក្នុងទីក្រុងរបស់យើង រាប់ទាំងមន្ទីរពេទ្យកាល់ម៉ែត មានសមត្ថភាពទទួលត្រឹមតែ ៥០០០ ឬ៦០០០ នាក់តែប៉ុណ្ណោះ។ យើងកំពុងតែសាងសង់។ ជិតរួចរាល់ហើយ។ ជាមួយនឹងមន្ទីរពេទ្យដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតទៅដល់ ១ម៉ឺនគ្រែ។ វាស្ថិតនៅក្នុងដំណាក់កាលថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ។ បើទោះបីជាឥឡូវនេះថវិកានេះ ត្រូវបានប្តូរឈ្មោះទៅកាន់ការពង្រឹងដំណាក់កាលចុងក្រោយ ក៏ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ថវិកាផ្សារភ្ជាប់នឹងគោលនយោបាយនេះនៅតែបន្ត។ វិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាវិស័យអាទិភាព សម្រាប់ប្រទេសរបស់យើង។ ឥឡូវយើងមានមន្ទីរពេទ្យនៅទីនេះ វាអាចកាត់បន្ថយបាននូវការលំបាករបស់ប្រជាជន សង្គ្រោះជីវិតមនុស្ស។ យើងចោទចេញជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលមានលទ្ធភាពទៅព្យាបាលនៅប្រទេសក្រៅ? តិចណាស់ បើដូច្នោះត្រូវពង្រឹងសមត្ថភាពមន្ទីរពេទ្យនៅក្នុងស្រុក។

(៦) អរគុណ កាល់ម៉ែតធ្វើសកម្មភាពរយៈពេលជាង៤៤ឆ្នាំកន្លងទៅ

របាយការណ៍បានឲ្យយើងឃើញអំពីទីមុខងារនៅធគារនៃជាន់ទាំង១២ … ខ្ញុំមិនចាំបាច់រំលឹកឡើងវិញទេ។ សូមអរគុណចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើសកម្មភាពរយៈពេលជាង៤៤ ឆ្នាំ​កន្លងទៅ។ កូនរបស់ខ្ញុំ ដែលពួកគេរស់រានមានជីវិតរហូតមកដល់ពេលនេះ គឺមាន ៣ នាក់ បានកើតក្នុងមន្ទីរពេទ្យនេះ ឯចៅរបស់ខ្ញុំ គឺមានចៅដូចជា ៥ នាក់ បានកើតនៅក្នុងមន្ទីរពេទ្យនេះ។ ចៅស្រីច្បងកើតក្នុងមន្ទីរពេទ្យនេះ ហើយចៅបន្ទាប់ៗទៀត ខ្ញុំតែងតែមកបីគេ។ ភរិយាខ្ញុំមានជំងឺ ខ្ញុំមានជំងឺក៏មកមន្ទីរពេទ្យហ្នឹង។ ឥឡូវមន្ទីរពេទ្យនេះ ត្រូវបានធ្វើទំនើបកម្ម អគារមន្ទីរពេទ្យនេះ កាលពីដើម យើងមកចូលតាមទ្វារនេះ យើងមានអគារមួយជាប់ខាងឆ្វេងដៃហ្នឹង ឡើងកន្ទ្រួកហើយ។ ប៉ុន្តែពេលនោះ យើងមានសមត្ថភាពត្រឹមតែប៉ុណ្ណឹង។ ជួសជុល ធ្វើវាសិន។

ឥឡូវយើងមានសមត្ថភាពធ្វើទៅក្រោមដី២ ជាន់ ​និងទៅខាងលើ មានកន្លែងចុះឧទ្ធម្ភាគចក្រទៅទៀត។ រំពឹងថា មិនមែនខ្ញុំទេ ដែលត្រូវគេដឹកតាមឧទ្ធម្ភាគចក្រមកមន្ទីរពេទ្យនោះ។ សង្ឃឹមអញ្ចឹងចុះ។ ប៉ុន្តែអាចនឹងមានអ្នកជំងឺដទៃទៀត ដែលត្រូវសង្គ្រោះបន្ទាន់ ហើយដឹកតាមឧទ្ធម្ភាគចក្រ។ ក៏មិនភ្លេចផងដែរថា មិត្តភក្តិដែលអញ្ជើញមកទីនេះ ពេលមានតម្រូវការ ច្បាស់ណាស់ថា នឹងត្រូវរត់រកមន្ទីរពេទ្យកម្ពុជាមុនហើយ។ ដូចឯកឧត្តម ​​Atsushi UENO គឺមិនមែនទៅតូក្យូភ្លាមទេ ច្បាស់ជាចូលមន្ទីរពេទ្យណាមួយក្នុងចំណោមមន្ទីរពេទ្យស្រុកខ្មែរសិនហើយ។ ជប៉ុន និងបារាំង សុទ្ធតែទំនើបហើយ ប៉ុន្តែបើសិនឯកឧត្តមឈឺ គឺមិនមែនបានសេចក្តីថា ហោះទៅប៉ារីសទាន់ពេលទេ ច្បាស់ជាចូលនៅហ្នឹងហើយ។

(៧) មន្ទីរពេទ្យមានសមត្ថភាពសង្គ្រោះពិនិត្យព្យាបាល បង្កើតជំនឿទុកចិត្តពីអ្នកការទូត វិនិយោគិន អ្នកទេសចរ

អញ្ចឹងទេការកសាងបានមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល វាមិនមែនគ្រាន់ជាបញ្ហាដាច់ដោយឡែករបស់ប្រជាជនកម្ពុជាទេ តែវាជួយក្នុងការបង្កើតជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការក្នុងប្រទេសរបស់យើង បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា ដែលគេមកប្រទេសរបស់យើង បង្កើតបាននូវជំនឿទុកចិត្តសម្រាប់អ្នកទេសចរ ដែលមកកាន់ប្រទេសរបស់យើង។ នោះហើយដែលយើងត្រូវខិតខំរួមគ្នា ធ្វើឱ្យវិស័យសុខាភិបាលរបស់យើងឆ្លើយតបបានទៅនឹងតម្រូវការសម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង និងសម្រាប់ទិដ្ឋភាពផ្សេងទៀត ដូចដែលខ្ញុំបាននិយាយអម្បាញ់មិញ។ ជនបរទេសក៏ត្រូវការ អ្នកវិនិយោគិនក៏ត្រូវការ អ្នកទេសចរក៏ត្រូវការ។ បើសិនជាមុននឹងទៅប្រទេសណាមួយគេសុទ្ធតែចង់ដឹងយើង ថាយើងគ្រុបឈាមអី គេត្រូវដឹង ព្រោះក្រែងលោទៅដល់ស្រុកគេហ្នឹងវាមានបញ្ហាអីគេងាយរកឈាមចាក់ឱ្យយើងភ្លាម។ ឯយើងក៏សួរពីគេដែរ តើមេដឹកនាំរបស់អ្នកឯង អ្នកឯងមកហ្នឹងឈាមរបស់អ្នកឯងស្អី? ក្រែងលោមានបញ្ហាទៅ យើងយកមកដល់មន្ទីរពេទ្យ យើងមានឈាមចាក់ឱ្យគេតាមគ្រុបឈាមតែម្តង …។

(៨) ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យទី១ គឺគិតដល់ជិវិតមនុស្សជាសំខាន់

យើងមានមន្ទីរពេទ្យល្អហើយ តែអ្វីដែលត្រូវល្អសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អ ទើបអាចដោះស្រាយបានបញ្ហា។ ដើម្បីឱ្យយើងអាចមានមន្ទីរពេទ្យ មានសម្ភារៈបច្ចេកទេសល្អ វាលំបាកណាស់។ ចាំបាច់ណាស់វាត្រូវមានចំណុច២ ដូចដែលខ្ញុំទៅចែកសញ្ញាបត្រឱ្យគ្រូពេទ្យរបស់យើងកាលពីប៉ុន្មានថ្ងៃមុន៖ ទី១ គឺក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យរបស់យើង ដែលទាមទារត្រូវគិតដល់ជីវិតមនុស្សជាសំខាន់។ យើងធ្វើពេទ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស នេះជាសីលធម៌ចម្បងរបស់ក្រុមគ្រូពេទ្យ។ ខ្ញុំសង្ឃឹមថាគ្រូពេទ្យដែលគេបានប្រសិទ្ធិនាមក្នុងដំណាក់កាលកូវីដ-១៩ ថា «កងទ័ពអាវស» មិនធ្វើឱ្យកិត្តិយសត្រូវបាត់បង់ត្រឡប់ទៅវិញនោះទេ។ ករណីដាច់ដោយឡែកខ្លះគឺវាជារឿងបុគ្គល មិនមែនជាក្រុមគ្រូពេទ្យរាប់ម៉ឺននាក់នោះទេ។ ខ្ញុំអំពាវនាវឱ្យក្រុមគ្រូពេទ្យរបស់យើងគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយយកការបម្រើប្រជាជនធ្វើជាស្នូល ធ្វើជាគោលដៅនៃការធ្វើសកម្ម​ភាពសម្រាប់គ្រូពេទ្យ។

ខ្ញុំក៏យល់។ គ្រូពេទ្យមិនខុសពីកងទ័ព មិនខុសពីនគរបាល មិនខុសពីអាវុធហត្ថនោះទេ គេសប្បាយចូលឆ្នាំ គេសប្បាយនូវពិធីបុណ្យនានា ប៉ុន្តែគ្រូពេទ្យត្រូវប្រចាំការ។ ដូចជាពេទ្យឆ្មបត្រូវប្រចាំការសម្រាប់ការសម្រាលកូនរបស់អ្នកដែលមានផ្ទៃពោះ។ គ្រូពេទ្យត្រូវនៅប្រចាំការជាមួយអ្នកដែលមានជំងឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់។ ខ្ញុំសុំកោតសរសើរ។ ខ្ញុំក៏ធ្លាប់មានប្រពន្ធជាគ្រូពេទ្យដែរ។ ថ្ងៃមុនខ្ញុំនិយាយថាយើងប្រឹងទៅពីណាពីណីដើម្បីជួបប្រពន្ធ ប៉ុន្តែប្រពន្ធរវល់តែព្យាបាលជំងឺ។ ដូច្នេះធ្វើម៉េចបានជួបទៅ? រួចទម្រាំតែគេមកដល់ឯងដេកលក់បាត់។ ទោះបីគ្រូពេទ្យជំនាន់ហ្នឹង ជាគ្រូពេទ្យជំនាន់ដំណាក់កាលដ៏លំបាក ក៏ប៉ុន្តែក៏នៅតែការព្យាបាលជំងឺ។ បើទោះបីប្រសិទ្ធភាពប៉ុណ្ណាអីប៉ុណ្ណាក៏ដោយ។ ខ្លួនខ្ញុំក៏ធ្លាប់វះកាត់ភ្នែក នៅក្នុងដំណាក់កាលនោះដែរ។

អ្វីដែលជាសំណូមពររបស់ខ្ញុំចំពោះក្រុមគ្រូពេទ្យ ហើយក៏សំណូមពរចំពោះនិស្សិតដែលកំពុងធ្វើកម្មសិក្សានៅទីនេះ និងកំពុងរៀងក្មួយៗ កូនៗចៅៗត្រូវចាំណាស់ ធ្វើគ្រូពេទ្យដើម្បីសង្គ្រោះជីវិតមនុស្ស។ សង្ឃឹមថាចៅៗដាក់ចិត្តដាក់កាយ យើងត្រៀមខ្លួនបម្រើប្រជាជនសង្គ្រោះជីវិតប្រជាជន។ នៅពេលដែលចៅៗ កំពុងតែធ្វើកម្មសិក្សានៅមន្ទីរពេទ្យនេះ ឥឡូវមន្ទីរពេទ្យវាកាន់តែធំ ផ្តល់ឱកាសកាន់តែច្រើនសម្រាប់និស្សិតធ្វើកម្មសិក្សានៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ជាមួយនឹងការធ្វើដំណើរទៅធ្វើកម្មសិក្សានៅមន្ទីរពេទ្យនេះមន្ទីរពេទ្យនោះ មន្ទីរពេទ្យកាល់ម៉ែត​នេះ ក៏បានផ្តល់ឱកាសសម្រាប់និស្សិតមកធ្វើកម្មសិក្សានៅទីនេះរហូតទៅដល់ជាង ២០០០នាក់។ អញ្ចឹងឥឡូវមន្ទីរពេទ្យកាន់តែធំអាចផ្តល់ឱកាសឱ្យនិស្សិតពេទ្យរបស់យើង មកទទួលយកការបណ្តុះបណ្តាលធ្វើកម្មសិក្សានៅទីនេះ។ រៀនទ្រឹស្តីតាមសាលា ក៏ប៉ុន្តែមកធ្វើកម្មសិក្សាជាក់ស្តែងនៅតាមបណ្តាមន្ទីរពេទ្យ។

(៩) បច្ចេកទេសត្រូវតែបានគ្រប់គ្រងដោយក្រមសីលធម៌មួយជាចាំបាច់

ចំណុចទី១ នេះជាចំណុចពិសេស ដែលខ្ញុំធ្លាប់និយាយហើយថា បច្ចេកទេសបើគ្មានការគ្រប់គ្រងដោយក្រមសីលធម៌មួយទេ បច្ចេកទេសនឹងនាំទៅដល់គ្រោះថ្នាក់។ ឧទាហរណ៍៖ ពួកធ្វើភេរវកម្ម អ្នកដែលធ្វើភេរវកម្មមិនមែនអ្នកខ្វះចំណេះដឹងទេ គឺសុទ្ធតែអ្នកមានបច្ចេកវិទ្យាខ្ពស់តែម្តង។ យើងឧទាហរណ៍៖ ក្រុម Bin laden ដែលប្រើប្រាស់នូវយន្តហោះបុកអគារនៅទីក្រុង New York ពួកនោះមិនមែនជាពួកដែលគ្មានការចេះដឹងទេ គេអាចបើកបរយន្តហោះបានដោយខ្លួនគេ។ គេអាចធ្វើលៃពេលវេលាម៉ោងស្អីសព្វយ៉ាងទាំងអស់ ដើម្បីកែច្នៃគ្រឿងផ្ទុះសម្រាប់បំផ្លិចបំផ្លាញ។ ផ្នែកមួយទៀតដែលខ្ញុំធ្លាប់និយាយហើយថា ឱសថការី អ្នកដែលផ្សំកើតទៅជាគ្រឿងញៀនមិនមែនអ្នកដែលខ្វះការចេះដឹងទេ គេអាចរកឃើញសារធាតុញៀនផ្សំអាគ្រឿងអីជាគ្រឿងអីបង្កើតទៅជាគ្រឿងញៀន ធ្វើឱ្យយុវជនប្រើប្រាស់គ្រឿងញៀន។ បច្ចេកទេសត្រូវតែបានគ្រប់គ្រងដោយក្រមសីលធម៌មួយជាចាំបាច់។

(១០) ដើម្បីវិជ្ជាជីវៈ ទី២ ត្រូវលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ

ចំណុចទី២ ខ្ញុំអំពាវនាវអោយការលើកកម្ពស់សមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ។​ សម័យនេះគឺជាសម័យកាលធ្វើទំនើបកាន់តែខ្ពស់។ ចំណុចនេះគឺជាចំណុចដែលទាមទារឱ្យក្រុមគ្រូពេទ្យរបស់យើងធ្វើការស្រាវជ្រាវ និងរៀនសូត្រប្រើប្រាស់នូវឧបករណ៍ទាំងនោះឱ្យបាន។ យើងទិញមកអាទំនើប ប៉ុន្តែបើសិនជាអត់ចេះប្រើវាស្មើនឹងអត់ បានជានៅពេលដែលយើងបំពាក់សម្ភារសុទ្ធតែមានអ្នកបច្ចេកទេសរបស់គេមកបង្ហាត់បង្ហាញយើង យើងចេះប្រើវាឱ្យបានត្រឹមត្រូវ។ ខ្ញុំពិតជាមានការវាយតម្លៃខ្ពស់ក្រុមគ្រូពេទ្យនៅកាល់ម៉ែតរបស់យើងនេះ អាចនឹងពេទ្យខ្លះទៀត ប៉ុន្តែជានិច្ចកាលខ្ញុំមកថតនៅពេទ្យកាល់ម៉ែត។ អ្វីដែលជាទិន្ន័យដែលទទួលបានពីមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលយកទៅវិភាគនៅមន្ទីរពេទ្យសាំងហ្កាពួរនិងមន្ទីរពេទ្យនៅប្រទេសដទៃទៀត ដែលគេធ្លាប់តាមដានសុខភាពរបស់ខ្ញុំ។

(១១) ពង្រីកសមត្ថភាពនៃការទទួលខុសត្រូវជាបណ្ដើរៗ រ៉ាប់រងដោយថវិការបស់ខ្លួន

អាចនិយាយបានថាបច្ចេកវិជ្ជាវាដូចគ្នា ប៉ុន្តែបើសិនជាយើងចេះប្រើវាអាចនឹងធ្វើការជាមួយប្រទេសដទៃទាន់ពេល។ បើយើងវិភាគ(រោគសញ្ញា)អត់ត្រូវ យើងប្រើវាអ​ត់កើត។ ដូចនេះត្រូវលើកកំពស់ចំណេះដឹងឱ្យកាន់តែខ្ពស់ឡើងៗ ជារឿងចាំបាច់។ ខ្ញុំគិតថាពួកយើង (ប្រើពាក្យពួកយើងតែម្ដង) ដែលសល់ពីស្លាប់ជំនាន់ អាពត ដែលបានរស់រានមានជីវិតទាំង ជីដូន ជីតា ឪពុក ម្ដាយ រហូតមកដល់ពេលនេះ ច្បាស់ជានឹងខិតខំអភិវឌ្ឍប្រទេស​ជាតិរបស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាពគ្រប់ផ្នែក។ យើងនឹងបន្តរួមជាមួយគ្នា ដើម្បីជួយដល់ប្រជាជនឱ្យទទួលបាននូវសេវាសុខាភិបាលមួយដែលផ្ដល់នូវការរស់រានមានជីវិត និងសុខភាពល្អសម្រាប់ប្រជាពលរដ្ឋទូទៅ។ ខ្ញុំនៅតែបន្តនិយាយថាបញ្ហាត្រូវតែពង្រីកជាបណ្ដើរៗនូវសមត្ថភាពនៃការទទួលខុសត្រូវ រ៉ាប់រងដោយថវិការបស់ខ្លួន។

(១២) ឈ្នះសមរភូមិតែមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩

កូវីដ-១៩បានលេបត្របាក់លុយរបស់យើងសន្សំច្រើនណាស់ តែវាជាភារកិច្ចទទួលខុសត្រូវរបស់យើង ក្នុងការជួយដល់ប្រជាពលរដ្ឋ អោយមានវ៉ាក់សាំងចាក់ កាត់បន្ថយកម្រិតការស្លាប់។ គួរឱ្យសោកស្ដាយ(ដែលយើងបានបាត់បង់)អស់ ៣ ០៥៦ នាក់ ក្នុងរយៈដ៏ខ្លីនៃដំណាក់កាលកូវីដ-១៩។ យើងគ្រប់គ្រងបានកូវីដ-១៩ បើទោះបីថាឥឡូវមាននៅសល់ការឆ្លង។ កូវីដ-១៩ អត់ទាន់ទៅណាទេ តែយើងបានត្រួតត្រាវា។ យើងទើបនឹងឈ្នះសមរភូមិទេ មិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ទេ។ យើងត្រូវបន្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកាចសាហាវនេះ។ ទន្ទឹមនេះដែរ យើងមិនដឹងថា តើការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានវាបានបង្កជាជំងឺអីថែមទៀតសម្រាប់ពិភពលោក ក៏ដូចជាសម្រាប់កម្ពុជារបស់យើង។

(១៤) កន្លែងមានសមត្ថភាពស្រាវជ្រាវ/វិភាគរោគ មានកាន់តែច្រើន

នៅក្នុងប្រទេសរបស់យើង មាន​សមត្ថភាពស្រាវជ្រាវនិងធ្វើវិភាគស្អីៗកាន់តែច្រើន។ ពីមុនផ្នែកខាងការធ្វើតេស្តរកជំងឺមានតែវិទ្យាស្ថានប៉ាស្ទ័រទេ។ ឥឡូវយើងមានច្រើនកន្លែងផ្សេងទៀតសម្រាប់ការធ្វើតេស្ត ដូចជាការធ្វើតេស្ត​កូវីដ-១៩។ កាលពីមុនយើងមានតែប៉ាស្ទ័រតែមួយ ម៉ោង២យប់ ទើបយើងដឹងថាមានចំនួនឆ្លងប៉ុន្មាន។ ក្រោយមក យើងមានបន្ថែម២ កន្លែងផ្សេងទៀត ដើម្បីទទួលបាននូវការធ្វើតេស្ដសម្រាប់ទីក្រុងភ្នំពេញ។ យើងពង្រាយកន្លែងធ្វើតេស្តទៅកាន់កន្លែងផ្សេង រាប់ទាំងការផលិតអុកស៊ីសែន ដែលមុននេះត្រូវបញ្ជូនចេញពីទីក្រុងភ្នំពេញទៅកាន់បណ្ដាខេត្ត។ ឥឡូវយើងក៏ពង្រឹងសមត្ថភាពនូវតាមបណ្ដាខេត្តក្នុងការផលិតអុកស៊ីសែនសម្រាប់ផ្ដល់ឱ្យអ្នកជំងឺ ដែលត្រូវការការព្យាបាល។

(១៥) នឹងចុះសួរសុខទុក្ខកម្មករ/ការនី ក្រោយកូវីដ១៩ នៅ ១៨គោលដៅ

ខ្ញុំមិនចង់យកពេលបន្ថែមទេ។ ម្សិលមិញខ្ញុំបាននិយាយទៅកាន់កម្មករ/ការនីជាង៤ ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេស។ ថ្ងៃនេះខ្ញុំមកចូលរួមការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមន្ទីរពេទ្យនៅទីនេះ ហៅថាអគារតេជោអភិវឌ្ឍន៍។ ថ្ងៃស្អែកនឹងសម្ពោធសាកលវិទ្យាល័យវិចិត្រសិល្បៈមួយថ្មី ដែលមុននេះវាតូចពេក … បន្ទាប់ទៅនៅក្នុងអាទិត្យនេះថ្ងៃសុក្រ, សៅរ៍និងថ្ងៃអាទិត្យ ៣ថ្ងៃជាប់គ្នា ខ្ញុំនឹងទៅសួរសុខទុក្ខចំពោះកម្មករ/ការនីដែលគ្រោងទុកនៅពេលខាងមុខ។ ខ្ញុំនឹងត្រូវជួបជាមួយកម្មករ/ការនីនៅ១៨ គោលដៅ។ ឱកាសបានផ្ដល់ឱ្យយើងសម្រាប់ការជួបជុំសួរសុខទុក្ខចំពោះកម្មករ/ការនី។ ពីមុនខ្ញុំជួប ៧៧លើក ជាមួយនឹងកម្មករប្រមាណជា ១លាននាក់។ ឥឡូវខ្ញុំនឹងចុះទៅ(ជួបទៀត)។ ម្សិលមិញជួបម្ដងហើយជាង២ម៉ឺន ៤ពាន់នាក់។ មួយកន្លែងៗ គឺមានចាប់ពី១ម៉ឺន៥ពាន់នាក់ឡើងទៅលើ។ ពីមុននេះយើងមិនអាចទៅសួរសុខទុក្ខបានទេ។ កាលមុនពេលកូវីដ-១៩ទៅសួរសុខទុក្ខមានថតរូប ចាប់ដៃ ចាប់ជើងអីអញ្ចឹងទៅ។ ឥឡូវអត់ហ៊ានទេ សូម្បីតែមកអម្បាញ់មិញគឺយើងអត់ហ៊ាន​ប៉ះគ្នាទេ មិនដឹងថាខ្ញុំកើតកូវីដ-១៩ឬអ្នកដទៃកើតកូវីដ-១៩ យើងរក្សាគម្លាតសិន។

(១៦) វិស័យឯកជនរួមចំណែកការពារ អភិវឌ្ឍ បង្កើតការងារធ្វើផង និងមួយផ្នែកនៃប្រាក់ចំនេញជួយអភិវឌ្ឍវិស័យអប់រំវិស័យសុខាភិបាលនិងវិស័យដទៃទៀត

ជាថ្មីម្ដងទៀត ខ្ញុំអរគុណចំពោះការចូលរួមនានា ដែលបានផ្ដល់ឱ្យយើងនូវចំនួនថវិកា ទី១ សំរាប់កសាងអគារនេះបំពាក់សម្ភារនៅក្នុងអគារនេះ ដែលអស់តម្លៃចំនួន៧០លាន(ដុល្លារ)ជាង និងធ្វើទំនើបកម្មអគារដែលមានស្រាប់អស់តម្លៃជិត ១២លាន(ដុល្លារ)។ ឥឡូវសល់ថវិកាចំនួន ២០លាន ៦សែន(ដុល្លារ) បូកនិងជាង២០០លាន(រៀល) ក្រុមប្រឹក្សាភិបាលត្រូវបន្តការងារនេះ ធ្វើម៉េចលើកកម្រិតនៃការដោះស្រាយសម្រាប់វិស័យសុខាភិបាលរបស់ប្រទេសយើង។ ខ្ញុំនៅតែបញ្ជាក់ក្រកុំឱ្យក្រទាំងចិត្ត។ កុំត្រឹមតែ ២០ម៉ឺន, ៣០ម៉ឺន, ១លាន, ២លាន យើងទៅសុំបរទេសដែរ។ យើងធ្វើបានខ្លួនឯងយើងធ្វើ។ ខ្ញុំបន់ស្រន់ចង់ឱ្យវិស័យឯកជនរបស់កម្ពុជារឹងមាំ។

ខ្ញុំសុំបញ្ជាក់ លុយកន្លែងនេះ បើទោះបីថាចូលតាមច្រកណាក៏ដោយ វិស័យឯកជនកម្ពុជាចូលច្រើនណាស់។ គ្រាន់​តែមន្ទីរពេទ្យនេះ វិស័យឯកជនមួយចំនួនគឺជាង១០នាក់ដែលចូល(ក្នុងម្នាក់) ៣លាន(ដុល្លារ)។ ត្រូវពង្រឹងវិស័យឯកជនរបស់កម្ពុជាឡើង ដែលវិស័យឯកជននេះបានចូលរួមចំណែកក្នុងការការពារ ការអភិវឌ្ឍ ធ្វើឱ្យបង្កើតការងារធ្វើផង និងមួយផ្នែកទៀតប្រាក់ចំនេញរបស់ពួកគេបានចូលរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យអប់រំវិស័យសុខាភិបាល និងវិស័យដទៃទៀត។ ពេលដែលយើងប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ គឺថវិកាវិស័យឯកជនក៏បានចូលរួមជាមួយយើង។ ទិញមន្ទីរពេទ្យ ក៏មានវិស័យឯកជន(ចូលរួម)។ ទិញវ៉ាក់សាំងក៏មានវិស័យឯកជនចូលរួមជាមួយយើង។ មានលទ្ធភាពធ្វើបាន​គឺធ្វើ​ … បើខ្ញុំមានថវិកា មិនចាំបាច់ទៅខ្ចីពីប្រទេសដទៃឬទៅសុំពីប្រទេសដទៃទេ ប៉ុន្តែយើងមានមុខចំណាយច្រើនផ្សេងទៀតដែលត្រូវធ្វើ។

(១៧) សង្រ្គាមនិងការដាក់ទណ្ឌកម្មហួសកម្រិត ជាមូលហេតុធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ

បច្ចុប្បន្ននេះ កូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលបំផ្លាញធំជាងគេ គឺបញ្ហាសង្រ្គាមដែលបានកើតរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាមួយនឹងទណ្ឌកម្មហួសកម្រិត ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ទណ្ឌកម្ម វាបានបង្កើតនូវបញ្ហា មិនមែនអ្នកស្លាប់ជាប្រទេសដែលជាប់ទណ្ឌកម្មឯណា តែអ្នកស្លាប់ គឺប្រទេសដែលដាក់ទណ្ឌ​កម្ម​ចំពោះគេ ក៏វាស្លាប់ ក៏វាប៉ះពាល់ខ្លួនឯង។ ឯយើងមិនដឹងអីនេះ ក៏វាប៉ះពាល់ដល់យើងដែរ។ ឥឡូវខ្ញុំលើកឧទាហរណ៍កូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើកូរ៉េខាងជើង​។ អញ្ចឹង​ទេ យើងត្រូវតែអនុវត្តជាកាតព្វកិច្ចដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង គឺក្រុមហ៊ុនកូរ៉េខាងជើងទាំងអស់ត្រូវចាកចេញពីកម្ពុជា។ ទាំងសារមន្ទីរ ទាំងភោជនីយដ្ឋាន និងក្រុមហ៊ុនមួយចំនួន។ ពលរដ្ឋកូរ៉េខាងជើងទាំងអស់ ត្រូវចាកចេញពីកម្ពុជា។ សូម្បីតែគ្រូកីឡារបស់កូរ៉េខាងជើង ក៏ត្រូវតែចាកចេញដែរ ព្រោះអាហ្នឹងជាកាតព្វកិច្ចដែលយើងត្រូវអនុវត្តន៍តាមសេចក្តីសំរេចនៃក្រុមប្រឹក្សាសន្ដិសុខ។ អញ្ចឹងទេ ទណ្ឌកម្មនេះ វាមិនមែនដាក់ទៅត្រូវតែប្រ​ទេសដែលគេដាក់ហ្នឹងណា វាត្រូវតែទាំងអស់គ្នា។

(១៨) គោលនយោបាយបន្ថែមលើកិច្ចគាំពារសង្គម ជាការវិនិយោគលើជីវិតមនុស្ស ផ្នែកមួយនៃការកាត់បន្ថយអត្រាស្លាប់កុមារនិងទារក

ដោយហេតុនេះហើយ សេដ្ឋកិច្ចមិនទាន់(មានស្ថានភាព)ល្អខ្លាំងទេ។ យើងត្រូវធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងអោយរឹងមាំឡើង តាមរយៈការយកវិធានការណ៍ឱ្យបានត្រឹមត្រូវ ជាមួយនឹងការជម្រុញកំ​ណើនសេដ្ឋកិច្ច។ ក្នុងនោះ ក៏មានផ្នែកកិច្ចគាំពារសង្គមផងដែរ។ ម្សិលមិញ ខ្ញុំបានពង្រីកវិសាលភាពនៃការទទួលបានការឧបត្ថម្ភរបស់កម្មការិនីដែលមានផ្ទៃពោះ ពីការចាប់ផ្ដើមមានផ្ទៃពោះ រហូតទៅដល់កូនអាយុ ២ ឆ្នាំ ទាំងកម្មការិនីតាមរោងចក្រ ក៏ដូចជាស្រ្ដីក្រីក្រនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតផងដែរ។ ទាំងអស់នេះ សុទ្ធតែជាបញ្ហាទាក់ទងគ្នា។ យើងផ្ដល់អាហារូបត្ថម្ភសម្រាប់ស្ដ្រីក្រីក្រនិងកម្មការិនី ដែលបានពង្រីកពីម្សិល ទៅមុខសញ្ញានេះបន្ថែម។ យើងនឹងចាយលុយទៅលើបញ្ហាហ្នឹង។ តែយើងមិនខ្លាចទេ។ វិនិយោគសំដៅជីវិតមនុស្ស សំដៅពង្រឹងនូវអាហារូបត្ថម្ភសម្រាប់កុមារ ក៏ដូចជាមាតា នោះក៏ជាផ្នែកមួយនៃការកាត់បន្ថយអត្រាស្លាប់កុមារនិងទារក នឹងធ្វើឱ្យកុមាររបស់យើងកើតឡើងមានសុខភាពល្អ …។

អំណោយ

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សាស្រ្តាចារ្យ បុគ្គលិកសរុប ១៩៧៨ នាក់ ក្នុងមា្នក់ៗជូនថវិកាចំនួន ១០ម៉ឺនរៀល។ ជូននិស្សិតកំពុងរៀនពេទ្យ និងនិស្សិតកម្មសិក្សាក្នុងមន្ទីរពេទ្យសរុប ២៩៩៧ នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១០៣៥ នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។ ជូនមន្ទីរពេទ្យកាល់ម៉ែតថវិកា ២០លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣លានរៀល។

(១៩) ដៃម្ខាងកសាងប្រទេស ក្នុងគំនាបទណ្ឌកម្ម ដៃម្ខាងទប់មិនអោយខ្មែរក្រហមវិលមកកាន់អំណាចវិញ

ខ្ញុំសូមអរគុណចំពោះប្រិយមិត្តបរទេស អគ្គរដ្ឋទូត អគ្គរាជទូត ក៏ដូចជាតំណាងមិត្តភក្ដិបរទេសទាំងអស់ ដែលបានមកចូលរួមនៅថ្ងៃនេះ។ សូមមើលសមិទ្ធផលរបស់កម្ពុជា។ យើងខ្ញុំក្រ ក៏ប៉ុន្តែ យើងខ្ញុំត្រដររស់។ ត្រដររស់តាំងពីនៅភ្នំពេញទទេរ។ មន្ទីរពេទ្យកាល់ម៉ែតហ្នឹង មកបោសសំអាត ធ្វើទេ(យកមក)ប្រើ។ ឥឡូវយើងខ្ញុំមានសមត្ថភាពបណ្ដើរៗ ចេះតែធ្វើបណ្ដើរៗ។ វាជាការងាយស្រួលណាស់សំរាប់ប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីនៃប្រទេសអស់លោកអ្នក ព្រោះឡើងមក អ្វីៗមានទាំងអស់។ ឯងខ្ញុំចាប់ផ្ដើមពីទីក្រុងភ្នំពេញមានមនុស្ស ៧០នាក់។ ដល់ឆ្នាំ ២០០៤ ហើយ អាគារដែលខ្ពស់ជាងគេ មានតែ ៧ជាន់ទេ ហើយមានតែមួយទៀត។ ឥឡូវគ្រាន់តែមន្ទីរពេទ្យយើងខ្ញុំ ក៏មាន ១២ជាន់ដែរ។ មិនមែនអួតទេ ក៏ប៉ុន្តែចង់បង្ហាញអស់លោកអ្នកឱ្យបានដឹង។ នា​យក​រដ្ឋមន្រ្តី ប្រធានាធិបតីរបស់អស់លោកអ្នក … គ្រាន់តែដាក់ចេញគោលនយោបាយទៅ អនុវត្តន៍ទៅ។ ឯពួកខ្ញុំនេះ ចាប់ផ្ដើមដៃម្ខាងទប់ខ្មែរក្រហមកុំឱ្យមកវិញ ដៃម្ខាងទៀត ត្រូវកសាងប្រទេស ចាប់ពីលេខសូន្យ។ ចាត់ទុកថា យើងខ្ញុំកសាងប្រទេសពីបាតដទៃទទេ ហើយបាតដៃហ្នឹងរបួសទៀត ត្រូវគេដាក់ទណ្ឌកម្ម។ ប៉ុន្តែ យើងខ្ញុំតោងធ្វើម៉េចឱ្យរស់។ សង្ឃឹមថា អស់លោកអាចមើលថា ចរិតរបស់ពួកយើងយ៉ាងម៉េច?

(២០) មិនព្រមលើកលែងទោសអោយ ដោយសារមិនទុកចិត្តអស់លោក

ម្សិលមិញ ខ្ញុំបាននិយាយហើយថា មានពេលខ្លះ អស់លោកទេ ជាអ្នកបង្កើតឧបសគ្គ។ ខ្ញុំនិយាយម្ដងទៀត រឿងអ្នកជាប់គុកបានយូរ ដោយសារអស់លោកស្រលាញ់គេពេក។ ខ្ញុំមិនព្រមលើកលែងទោស ដោយសារខ្ញុំមិនទុកចិត្តអស់លោក។ និយាយតាមមួយបែប​ នៅមុខអស់លោកតែម្ដង។ ម្សិលមិញថា ខ្ញុំនិយាយមុខទូតចិនទៅចុះ ថ្ងៃនេះនិយាយជាមួយនឹងទូតបារាំង ជប៉ុន និងទូតប្រទេសនានា និយាយឱ្យច្បាស់ជាមួយគ្នាអញ្ចឹង។ រឿងអីខ្ញុំត្រូវទុកចិត្តអស់លោក បើអស់លោកធ្វើការជាមួយខ្ញុំ ពេលចេញពីខ្ញុំ ក៏ទៅធ្វើការជាមួយនឹងពិរុទ្ធជន។ រួចហើយ អស់លោកគិតថាខ្ញុំជាស្អី? … អស់លោកគិតថា អាចចាប់ដៃហើយជាន់ជើងខ្ញុំបាន? អត់ទេ។ សូមបញ្ជាក់ជូនអស់លោក ថ្ងៃក្រោយឱ្យរាងចាល(ការធ្វើ)នយោបាយបែបហ្នឹង។ ឥឡូវពីថ្ងៃនេះទៅ ឱ្យតែអ្នកណាហ៊ានអន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលហ្នឹងបើជាប់ទោសឧបមាថា ៥ឆ្នាំ ឱ្យវាជាប់គ្រប់ ៥ឆ្នាំ។ អត់ព្រមទេ។

(២១) កុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងប្រទេសអ្នក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា

កុំឲ្យមានការជ្រៀតជ្រែកកិច្ចការបរទេស។ នេះកិច្ចការរបស់ប្រទេសកម្ពុជា ហើយសុំមេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងប្រទេសអស់លោក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។ យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត។ អញ្ចឹងវារំខានដល់ពួកខ្ញុំដែរ។ ខ្ញុំត្រូវតែហ៊ាននិយាយព្រោះជួបមុខគ្នាហើយ (កុំអោយ)ថាលោក ហ៊ុន សែន បាននិយាយតែពីក្រោយខ្នង។ និយាយពីក្រោយខ្នង ក៏និយាយដាក់មេក្រូ ផ្សាយបន្តផ្ទាល់ដែរ។ ខ្ញុំបានបញ្ជាក់ហើយ នៅលើគោកនិយាយពន្យល់គ្នាស្តាប់មិនបាន។ ខ្ញុំក៏មានសិទ្ធិមិនព្រមយល់ អារឿងនៅក្នុងទឹកដែរ។ ហ្នឹងសិទ្ធិស្មើគ្នា។ អ្នកឯងមានសិទ្ធមិនជឿខ្ញុំ ខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ។

(២២) ពីនេះដល់បោះឆ្នោតសូមស្ងៀមស្ងាត់ ដើម្បីប្រើប្រាស់វិធានក្នុងស្រុកដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា

ដូចជាករណីតុលាការកាត់ទោស រឿងអីដែលខ្ញុំត្រូវលើកលែងទោស ដោយសារតែខ្ញុំមិនជឿទុកចិត្តពួកបរទេសដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្ញុំ។ ខ្ញុំដឹកនាំប្រទេសនេះណា សូមជម្រាបជូន ខ្ញុំចាប់ផ្តើមអាជីពនៃមេដឹកនាំផ្តួលខ្មែរក្រហមតាំងអាយុ ២៥ ឆ្នាំ តាំងពីអស់លោកនៅជានិស្សិត ជាសិស្ស។ ខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេសតាំងពីអាយុ ២៧ ឆ្នាំ។ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីតាំងពីអាយុ ៣២ ឆ្នាំ។ មកដល់ពេលនេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តី ៣៨ ឆ្នាំជាង។ ពាក់កណ្តាលជីវិតជាង។ មិនមែនថ្នាក់ដល់ខ្ញុំល្ងង់ ហើយមិនចេះឆ្លើយតបជាមួយនឹងសភាពការណ៍ទេ។ សូមយល់ថាពីនេះដល់ការបោះឆ្នោត សូមអស់លោកស្ងៀមស្ងាត់ទុកឲ្យយើងខ្ញុំប្រើប្រាស់នូវវិធាននៅក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។

(២៣) នៅលើគោកអ្នកមិនយល់ពីខ្ញុំ ធ្វើខ្ញុំអាចយល់ពីអ្នកដែលនៅក្នុងទឹក

នេះជួបគ្នាទល់មុខ ដោយមានអ្នកខ្លះ មិនមែនទូតទាំងអស់ទេ ទូតអាស៊ាននៅស្ងាត់ស្ងៀម អត់មានអីនិយាយទេ ប៉ុន្តែមានទូតខ្លះចូលចិត្ត។ ខ្ញុំសូមបញ្ជាក់ជូន កម្ពុជាអត់ទៅស្នើសុំប្រទេសណាមកជ្រៀតជ្រែកកិច្ចការរបស់ប្រទេសខ្លួនទេ ហើយក៏មិនទទួលដែរ។ ក្រែងលោថ្ងៃក្រោយវាមានការប៉ះពាល់ យើងបានបើកក្បាលមេក្រូផ្សាយបន្តផ្ទាល់ហើយ និយាយតែម្តងទៅ ព្រោះខ្ញុំធុញទ្រាន់អារឿងបញ្ហាជ្រៀតជ្រែកនេះ។ នៅលើគោកសោះពន្យល់មិនព្រមយល់។ ឥឡូវអ្នកឯងនៅក្នុងទឹកខ្ញុំក៏អត់យល់ដែរ។ ខ្ញុំក៏មិនព្រមជឿអ្នកឯងដែរ។ មានសិទ្ធិដូចគ្នា។ ខ្ញុំត្រូវប្រើរូបមន្តតថ្លៃ។ អ្នកឯងជឿខ្ញុំឬអត់? បើអ្នកឯងមិនជឿ ខ្ញុំក៏មិនជឿអ្នកឯង។ ហ្នឹងគឺតែប៉ុណ្ណឹង។ អ្នកទាំងអស់ត្រូវមើលកម្ពុជាឲ្យផុតពីកម្ពុជា។ សុំកុំភ្លេចថាកម្ពុជាជាសមាជិកអាស៊ានកម្ពុជា មានសិទ្ធិវេតូ (Veto)។ តែកាលណាគ្មានកុងសង់ស៊ីស បានសេចក្តីថាអត់ដោះស្រាយបញ្ហាបានទេ។

អញ្ចឹងគោលដៅអ្នកឯងចង់បានអី? បើខ្ញុំមិនចង់ឲ្យនៅតែអត់។ អញ្ចឹងសុំមើលកម្ពុជាឲ្យផុតពីកម្ពុជា។ កម្ពុជាជាសមាជិកអាស៊ានដែលមានសិទ្ធិមិនព្រមចេញសេចក្តីថ្លែងការណ៍ណាមួយ។ ហ្នឹងគ្រាន់តែសុំពន្យល់គ្នាព្រោះអ្នកខ្លះមកធ្វើទូត មកធ្វើកិច្ចការខ្លះ មិនយល់អ្វីដែលហៅថារចនាសម្ព័ន្ធអាស៊ាន។ កុំភ្លេចថាសង្កត់កម្ពុជា ស្មើនឹងសង្កត់អាស៊ានដែរ។ កម្ពុជាគឺជាសមាជិកសកម្មមួយហើយក៏ទើបនឹងធ្វើប្រធានអាស៊ានចប់។ តែខ្ញុំមិនប៉ុនប៉ងធ្វើកាន់ញញួរលើកទី៤ ទេ។ ខ្ញុំកាន់ញញួរធ្វើប្រធានអាស៊ាន ៣ លើក តែខ្ញុំមិនប្រាថ្នាកាន់ញញួរនៅឆ្នាំ ២០៣២ ទេ ព្រោះវាឆ្ងាយពេក។ ប៉ុន្តែគ្រាន់តែផ្តាំផ្ញើថាសុំមើលកម្ពុជាឲ្យឆ្ងាយជាងកម្ពុជា គឺនៅក្នុងក្របខណ្ឌអាស៊ានដែលកម្ពុជាមានតួនាទីនៅទីនោះ។

(២៤) ដោយសារតែការជ្រៀតជ្រែក បានជាខ្មែរស្លាប់មនុស្សវាល់លាន

ខ្ញុំមិនមែនប្រដៅអស់លោក ឬថាមកព្រឹកនេះត្រូវមាត់លោក ហ៊ុន សែន ទេ។ ទោះបីគ្មានអស់លោក(មិនមក) ក៏ខ្ញុំនិយាយដែរ។ ត្រូវនិយាយហើយ ព្រោះកុំឲ្យវាពិបាកពេក។ ពាក្យខ្មែរគេថាសាំតាប៉ែ ក្នុងពេលដែលយើងជាប្រមុខនៃអង្គការនីតិប្រតិបត្តិមួយនៃប្រទេសឯករាជ្យអធិបតេយ្យ ហេតុអីបានជាអ្នកចូលចិត្តមកជ្រៀតជ្រែកកិច្ចការប្រទេសរបស់ខ្ញុំ។ ដោយសារតែការជ្រៀតជ្រែកហ្នឹងហើយបានជាខ្មែរស្លាប់មនុស្សវាល់លាននាក់។ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ នៅឆ្នាំ ១៩៧០។ តាំងខ្លួនជាប្រទេសប្រ​ជា​ធិបតេយ្យគោរពសិទ្ធិមនុស្ស តែគាំទ្រពួកខ្មែរក្រហមនៅឯអង្គការសហប្រជាជាតិ។ ប៉ុន្តែពួកគេបានបង្ហាញនូវការសោកស្តាយរឿងអតីតកាលទេ? គ្មាន សូម្បីមួយម៉ាត់។ គេបំភ្លេចចោល។ យើងចាប់ផ្តើមពិបាកណាស់ណា។ របបនាយករដ្ឋមន្រ្តីប្រពន្ធខ្ញុំធ្លាក់កូនអស់១ … អត់មានទឹកទេ។ ព្រលឹមឡើងយកទឹកពីទន្លេមេគង្គមក​ប្រើ។ មកដល់ខ្ញុំធ្លាប់តែយកទឹកឡើងលើផ្ទះមុនចេញទៅធ្វើការ តែថ្ងៃមួយប្រញាប់ចេញទៅ ប្រពន្ធខ្ញុំទៅយោងទឹកមករលូតកូនមួយបាត់ទៅ។ របបរដ្ឋមន្រ្តីការបរទេសកាលនោះតែ១៦ គីឡូទេ អង្ករ១០ គីឡូ ពោត៦ គីឡូ​ … ពេលហ្នឹងពេទ្យកាល់ម៉ែតទ្រុឌទ្រោម បាន ហុងគ្រី ជួយខ្លះអគារម្ខាងនៅខាងនោះ ដាក់ស្អីៗទៅ។ យើងក៏ទៅខ្លួនឯងផង ឆៃលីក៏បុគ្គលិកនៅហ្នឹងដែរ។ បង ហួត ជាវេង ដូចជាមកវិញ បងហួតជាវែងធ្វើឆ្មបឲ្យ៣ នាក់ ម៉ានិត ម៉ានី ស្រីពៅ កើតនៅបងហួតជាវែង។

(២៥) តាំងពីដាក់កែវភ្នែកជប៉ុនអស់រយៈពេល ៣៣ ឆ្នាំមកមិនដែលឈឺក្បាលសោះ

ប៉ុន្តែ ខ្ញុំអរគុណមិត្តជប៉ុនដែរ ដែលជួយធ្វើគ្រាប់ភ្នែកឲ្យខ្ញុំ។ ខ្ញុំគិតពេលវេលាតាំងពីឆ្នាំ ១៩៩០ រហូតដល់ឥឡូវ ៣៣ ឆ្នាំ ខ្ញុំអត់ដែលឈឺក្បាលដោយសារដាក់អាកែវភ្នែកហ្នឹងវាត្រូវ។ អញ្ចឹង បានខ្ញុំចង់ធ្វើម៉េច បើបានមិត្តជប៉ុនជួយមករៀបចំកន្លែងផលិតគ្រាប់ភ្នែកសិប្បនិមិត្តគឺល្អណាស់។ ពីដើមខ្ញុំឈឺភ្នែកណាស់ ឈឺក្បាល ហើយខ្ញុំតែងតែមានថ្នាំជាប់គឺ Analgin សម្រាប់បំបាត់ឈឺក្បាល ម្ខាង ganidan ក្រែងលោធ្វើទុក្ខពោះ។ តាំងពីខ្ញុំដាក់កែវភ្នែកជប៉ុនមកគឺថាអត់មានឈឺក្បាលទេ ..។ យើងដូចជាមានកន្លែងផលិតកែវភ្នែកដែរ? យើងឆ្លុះពីនេះទៅ យើងបញ្ជូនឲ្យគេផលិត។ ប៉ុន្តែខ្ញុំត្រូវទៅតូក្យូ។ ឥឡូវខ្ញុំប្រើអស់ពេលហើយ។ ថ្ងៃមុនទូតជប៉ុនប្រាប់ថាផលិតឲ្យថែមទៀត។ ខ្ញុំនឹងទៅតូក្យូដើម្បីឲ្យគេផលិត។ គ្រាប់ភ្នែកហ្នឹងល្អ។ ឥឡូវវាហួសដឺឡេ។ ស្រួលប្រើ។ ពាក់បាន។ តាំងពីដាក់គ្រាប់ភ្នែកហ្នឹងមកគឺអត់ឈឺក្បាល … មានពេលខ្លះ ៧២ ម៉ោងគឺអត់ដេកសោះ។ នៅពេលដែលសភាពការណ៍វាដល់ ជាពិសេសសភាពការណ៍ដែលកើតឡើងនៅព្រំដែនកម្ពុជា-ថៃ ឆ្នាំ ២០០៨ ២០០៩ ២០១០ ពិសេស ២០១១ ហ្នឹងតែម្តង ៧២ ម៉ោងគឺអត់ដេក។ សភាពការណ៍ពេលនោះវាតម្រូវឲ្យយើងធ្វើអញ្ចឹង ប៉ុន្តែវាអត់ឈឺក្បាល។ អរគុណណាស់ ខ្ញុំល្មមនឹងបញ្ចប់ហើយ ជាមួយនឹងការថ្លែងនូវការកោតសរសើរ ហើយប្រកាសម្ពោធជាផ្លូវការនូវអគារតេជោអភិវឌ្ឍន៍នៅមន្ទីរពេទ្យកាល់ម៉ែត។ ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ជាពិសេស ក្មួយៗ កូនៗ ចៅៗ ជានិស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ​ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕


 


Selected Comments Samdech Techo Hun Sen,
At the inauguration of the multi-specialty center building “Techo Aphivath building”
[Unofficial Translation]

**********

CNV"

(1) Calmette sole resource would not finish the building in a timely manner

[…] At the time that my mother-in-law was being treated at Calmette Hospital, and that was the reason I missed going to the ASEAN-Korea and Mekong-Korea meetings (which, I was the one who work to promote it from Foreign Ministers forum to one of the Heads of State and/or Heads of Government) […] I saw the building was under construction. I asked the doctor Chheang Ra of Calmette Hospital, how many years has the hospital planned for the front building to finish? He said, “it would take perhaps 10 years” […] I thought that with the resource capacity of Calmette Hospital it would not be impossible to finish it anytime soon. During November 2019, we had about US$ 3.5 billion in savings after we allocated US$ 300 million for the 400 MW generator in Phnom Penh and hundreds of millions of dollars to Sihanoukville […]

(2) The country is poor, but we have to do what we can

(I then decided to) allocate USD 30 million from the Government saving. With philanthropists’ contribution, US$ 30 million through the CPP has been sent here […] making the contribution fromboth the Royal Government and the party USD 60 million. We made an appeal on my Facebook to which people got involved […] we have received an actual budget of US$ 102.8 million plus 281 million in riel. I instructed the hospital to well equip the new building. We spent more than USD 11.8 million more. The total amount that we spend is USD 82,175,149. The remaining budget is USD 20,630,886 and 207,000,000 Riels. I hope that the hospital will set up additional facilities as they plan to have more new building facilities for patients […] even though our country is poor, we have to do what we can and do not wait for foreign aid […]

(3) Capable hospitals have the ability to provide medical care build trust from diplomats, investors, tourists

I thank the management and medical staff of the Calmette Hospital for its operation and activities for the past 44 years. Three of my children were born in this hospital, and five of my grandchildren were born in this hospital […] our friends who are working in the country, when there is a clear need, they will definitely come to the Cambodian hospital first […] building a hospital capable of providing medical care is not just a separate issue for the Cambodian people, but it helps build the trust of the diplomats who come to work in our country, to build trust for investors and to build trust for tourists who come to our country […] the health sector responds to the needs of the people themselves and for other aspects […]

(4) Two codes of professional ethics for medical experts

We have a good hospital, but the most important thing is to have a good doctor to solve the problem. In order for us to have a hospital with good technical equipment, it is already a very difficult thing to achieve […] however, there are two points as I mentioned at the handout of the degree to doctors a few days ago – the first is that the doctors must hold on to professional ethics, which requires him/her to think of human life importantly. Medicine is for saving lives. This is the main ethic of the medical team. I hope that the medical personnel who have been nicknamed in the Covid-19 time – the “white coat army” will not let this honor slip away […] now that we have larger hospital, it offers more opportunities for interns […] I have said before that with the advanced technology, should there be no ethical management, it can lead to accidents. Example: terrorists are not ignorant. They are well trained high-tech people […] technology must be governed by an ethic. Secondly, I call for our effort to have our medical personnel and/or experts improve the ability to use new technologies. This is a time of higher modernization. This is a point that requires our team of doctors to research and learn to use those devices. We buy modern equipment, but if you do not know how to use it, it is like we do not have them […]

(5) Gradually expand the capacity to cover what we need by own budget

We will continue to work together to help people access a health care that provides survival and good health for the general population. I go on to say that we must make further effort to gradually expand capacity to cover what it requires with own budget. Covid-19 swallows our saving, but it was our responsibility to help people get vaccinated, reduce mortality […] We have just won the battle, not the Covid-19 war yet. We must continue to work together to fight this deadly disease […] there is no way of knowing what diseases the current climate change are causing for the world as well as for our country […]

(6) More research/diagnostic facilities

Our country now has the ability to research and analyze more diseases. Previously, there was only the Pasteur Institute for diagnostic testing […] later, we have two more places to get diagnostic tests for Phnom Penh. We deploy test sites to other locations, including oxygen production, which previously we had to ship from Phnom Penh to the provinces. We are now strengthening the capacity of the provinces to produce oxygen for patients in need of oxygen and treatment […]

(7) The private sector contributes to the protection, development, job creation and a part of profits to help develop the education and health sectors and other sectors

[…] Do not be poor in heart. Let us not ask from foreign sources for thing that costs us only USD 200,000, USD 300,000, USD 1 million, USD 2 million. If it is thing that we can do ourselves, we do it. I pray for the strength of the Cambodian private sector […] we must strengthen the Cambodian private sector, which has contributed to the protection of development by creating jobs and, in part, they have contributed profits to the development of education, health and other fields […] we have a lot of other expenses to cover […]

(8) War and excessive sanctions are the reasons for the global economic downturn

[…] Covid-19 has devastated our economy, but the biggest devastation is the war between Russia and Ukraine, as well as excessive sanctions that have caused the world economy to collapse. Sanction creates problems because dying from it are not only those in the countries that they sanctioned, but countries that sanctioned them. Sanction affects themselves. As for us who do not know anything, also have impacts […] this punishment affects only the target country, but us all […]

(9) Supplementary policies on social protection as an investment in human life and a part of effort to reduce child and infant mortality

[…] The economy is not yet (in good condition). We need to strengthen the domestic economy by taking the right measures along with stimulating economic growth. There is also a social protection section. I have expanded the scope of support for pregnant women from conception to when their babies are two-year-old, both factory workers and women of poor households in informal economies […] we will spend money on that. We are not afraid (to spend). This is an investment in human life to strengthen nutrition for children as well as mothers, and a part of effort to reduce child and infant mortality and make children born healthier […]

(10) One hand builds the country and one hand prevents the Khmer Rouge from returning to power

I thank all the foreign friends, ambassadors, as well as representatives of all foreign friends who are present today. Please look at Cambodia’s achievements. We are poor, but we strive to live. We have striven to be alive since when Phnom Penh had nothing. Now we have the ability to do things gradually our own. It is very easy for the president and prime minister of other countries (to lead and manage the countries) because everything is there for them. I started from when Phnom Penh had only 70 people […] in your countries, prime minister or president […] just set out a policy and lead the implementation. For us, we started with one hand to stop the Khmer Rouge from coming back, and the other hand to build the country from scratch. The hand we built the country was also wounded because the country was under embargo. However, we hung one to survive. Hope you can see what character we are? […]

(11) How can I trust the one who shake my hand and step on my foot?

Sometimes you are the creator of obstacles. Let me say again. The prisoners stay longer in the prison because you love them too much. I refuse to forgive because I do not trust you. I may make a statement in front of you. Yesterday, I said in front of the Chinese ambassador, and today I say it to the French, Japanese and other ambassadors clearly. Why do I have to trust you, while working with me, after leaving me, you go to work with the accused. What do you think I am? […] do you think you can just shake my hand and step on my foot? That is not the case […] from now on, those who dare to intervene with any person, if convicted, say 5 years, let him/her serve the full term of 5 years. I will not ask for pardon […]

(11) Do not associate your country’s relation to Cambodia’s internal affairs

Do not interfere in our foreign affairs. This is the work of Cambodia, and please do not link the relationship between Cambodia and your country with some works that is totally Cambodia’s internal affairs. We talk frankly with each other because the election is near and some can shout this from the east and that from the west. It bothers us. I must dare to speak face to face or people say that Mr. Hun Sen only spoke behind their backs. I have already confirmed that if you do not understand us on land, I also have the right not to understand things in the water. That is equal rights. You have the right not to believe me, and I have the right not to believe you […] I have been the Minister of Foreign Affairs since I was 27 years old. I have been the Prime Minister since I was 32 years old. So far, I have been the Prime Minister for over 38 years. More than a half-life. I am not that ignorant and unable to respond to the situation. From now until the election, please be silent, let us use the local rules to solve the problem of democracy in Cambodia […]

(12) On land you do not understand me, how I can understand you in the water […] Some are not ambassadors here. ASEAN ambassadors remain silent. There is nothing to say. some diplomats like (to talk) […] Cambodia has not asked any country to interfere in its affairs and will not accept (any interferences) […] I am tired of this interference. On land, we have already explained, and you refused to understand. Now you are in the water, I also do not understand. I do not believe you. We have the same rights. I had to use a bargaining formula. Do you believe me? If you do not believe, I do not believe you. That is all. You all have to look at Cambodia beyond Cambodia. Please do not forget that as an ASEAN member, Cambodia has the right to veto […]./.

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

នៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី សម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សូមជំរាបថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទី យ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែល ជា អត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈត្រូវបិទទ្វារទាំងស្រុង តែ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រ សិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប។ 



តាមរយៈអនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យ ភូមិន្ទ វិចិត្រ សិល្បៈឡើងវិញ ដោយចែកជាប្រាំមហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណ វិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈ សូន រូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានសាធារណៈ រដ្ឋ បាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវ ជ្រាវ វប្ប ធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន បណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្ន កំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀតបានក្លាយ ជាគ្រូកំពុងបង្ហាត់ បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។ 

ដោយឡែកនិស្សិតបញ្ចប់ការសិក្សាហើយទទួលសញ្ញាបត្រនៅថ្ងៃទី២៤ ខែឧសភា នេះ មានចំនួន ៨៨៨នាក់ ( នារី ៣៨៦នាក់ ស្មើ ៤៣.៤៧% ) ក្នុងនោះមួយរូបជាជន ពិការ (ថ្លង់) បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០២០-២០២១ និង២០២១ -២០ ២២ ដោយជោគជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសា និងអារ្យធម៌ បូព៌ា ប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។ បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានក្រុមប្រឹក្សាភិបាល គណៈគ្រប់ គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូ និងបុគ្គលិក សរុបចំនួន ៣៣១នាក់ ( នារី ៩១នាក់ ស្មើ ២៧.៤៩%) ក្នុងនោះ មានបុគ្គលិកពិការ ចំនួន ៣នាក់។ ក្នុងឆ្នាំសិក្សា ២០ ២២ -២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាល និស្សិ ត លើជំនាញទាំង ៥មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥នាក់ (នារី ១,១៩ ៤នាក់ ស្មើ ៤៤.៤៧% ) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦នាក់ (ស្រី ៣នាក់)។

ផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុង នោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈថ្មី និង ជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។ កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះ បឋមសិលា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លាន ដុល្លារ។ អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយ ប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣ បន្ទប់ ។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤ គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ក្រុមហ៊ុនដែលទទួលការងារ សាងសង់ អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។ ចំណែកផ្ទៃដីទំហំជិត១ហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណ រដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥.៣លានដុល្លារ។ មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដ សាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ផ្តើមក្នុងពេលខាងមុខនេះ៕ 


#អរគុណសន្តិភាព 

#ប្រគល់សញ្ញាបត្រ #វទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

#ហ៊ុនសែន #HunSen 

#កម្ពុជា #Cambodia


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន DMG MORI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក MORI MASAHIKO ប្រធានក្រុមហ៊ុន DMG MORI នៃប្រទេសជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ 

ក្នុងជំនួបនេះ លោក MORI MASAHIKO បានគោរពជម្រាបជូនសម្តេចតេជោ អំពីមជ្ឈមណ្ឌលផលិតកម្មឌីជីថល កម្ពុជា-ជប៉ុន ដែលមជ្ឈមណ្ឌលនេះ មានគោលបំណង៣ ទី១គឺចូលរួមជំរុញការធ្វើឌីជីថលបនីយកម្ម ឧស្សាហកម្មនៅកម្ពុជា ទី២ចូលរួមជំរុញការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យឌីជីថល ឧស្សាហកម្ម និងទី៣ ជំរុញកិច្ចសហប្រតិបត្តិការ រវាងឧស្សាហកម្ម ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល ។

លោក MORI MASAHIKO បាន គោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា មជ្ឈមណ្ឌលផលិតកម្ម ឌីជីថលឧស្សាហកម្មនេះ ជាគម្រោងដែលមានកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយម៉ាស៊ីនដែលយកមកកម្ពុជា នៅពេលនេះ គឺជាម៉ាស៊ីនដែលទំនើបបំផុត និងជាម៉ាស៊ីនដែល ចាំបាច់បំផុតសម្រាប់បម្រើឲ្យឧស្សាហកម្ម នាយុគ្គសម័យឌីជីថល ។ 

លោក MORI MASAHIKO បានបន្ថែមថា ក្រុមហ៊ុន DMG MORI នឹងនៅបន្តហ្វឹកហាត់ ដល់កម្ពុជាក្នុងការប្រើប្រាស់ ម៉ាស៊ីន និងបង្រៀនដល់និស្សិតកម្ពុជា ហើយឆ្លៀតក្នុងឱកាសនោះដែរ លោក MORI MASAHIKO ក៏បានគោរពស្នើសុំសម្ដេចតេជោ មេត្តាជួយគាំទ្រលើគម្រោងនេះ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងបានជម្រាបជូនលោក MORI MASAHIKO ថា កម្ពុជាកំពុងជំរុញផ្នែកឌីជីថល។ កម្ពុជាមានគោលដៅ២ សម្រាប់វិស័យឧស្សាហកម្ម ទី១ ជំរុញការវិនិយោគលើវិស័យឧស្សាហកម្មបម្រើឲ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់សម្រាប់ការនាំចេញ ។ ទី២ទាក់ទាញបច្ចេកវិទ្យាថ្មីៗ មកផលិតនៅកម្ពុជា។ 

ចំពោះសំណើរបស់លោក MORI MASAHIKO  សុំការគាំទ្រពីសម្ដេចនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចមិនត្រឹមតែគាំទ្រទេ ថែមទាំងបានស្នើសុំឲ្យ ក្រុមហ៊ុន DMG MORI និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន បន្តជួយកម្ពុជាថែមទៀត ដើម្បីធ្វើឲ្យកម្ពុជាអាចឈានឆ្ពោះទៅមុខលើវិស័យឌីជីថលនេះ៕




សម្ដេចតេជោ៖ អ្នកណាក៏ដោយ​ឱ្យតែផ្ដាច់ខ្លួន​ចេញ​ពីជន​ក្បត់ជាតិ នឹងទទួលបានការលើកលែង

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធតេលេក្រាមផ្លូវការរបស់សម្ដេចថា សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរប ស់ ជា ប៉ូច គឺមិនគ្រប់គ្រាន់នោះទេ ព្រោះ ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។

សម្ដេចតេជោបន្តថា ខ្ញុំ និងកូនខ្ញុំក៏ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នម ជា ប៉ូច រយៈពេលជាង ៤ ឆ្នាំតែទីបំផុត ខ្ញុំបានក្លាយជាគោលដៅនៃការកម្ចាត់ចោល(ទម្លាក់)របស់ ជា ប៉ូច តាមការចង់បានរបស់អាក្ប ត់ជាតិ ៣ ជំនាន់ទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកឱ្យដឹងថា គិតខ្លួនឯងទៅ ប៉ូច ព្រោះខ្ញុំមិនអាចទុកមនុស្សដូច ប៉ូច ឱ្យបំផ្លាញខ្ញុំ តាមការបញ្ជារបស់អាក្បត់ជាតិ ៣ ជំនាន់បាននោះឡើយ។ ត្រូវចងចាំថា មនុស្សណាក៏ដោយឱ្យតែមាន​ទំនាក់ទំនងជាមួយអាក្បត់ជាតិ ៣ ជំនាន់ គឺមិនអាចទទួលបានការយោគយល់ពី ហ៊ុន សែន បាននោះឡើយ ព្រោះអាមួយនេះវាអាក្រក់ពេក ជ្រុលនិយមពេក។ មនុស្សណាក៏ដោយឱ្យតែប្រ កាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះ នឹងទទួលបាននូវការលើកលែង ឬយោគយល់៕ ដោយ៖ គង់ ឌិន



សម្តេចតេជោ ហ៊ុន សែន ស្នើដល់មិត្តបរទេសរក្សាភាពស្ងៀមស្ងាត់ពីនេះរហូតទៅដល់ការបោះឆ្នោត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា សូមបណ្តាប្រទេសនានា មើលការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តែបើប្រៀបនឹងថ្នាក់ដឹកនាំប្រទេសផ្សេងៗវិញ គឺហេដ្ឋារចនាសម្ព័ន្ធនានាមានស្រាប់ៗទាំងអស់ ដែលខុសពីកម្ពុជា កសាងប្រទេសលំបាកណាស់ ដៃម្ខាងទប់ខ្មែរក្រហម ដៃម្ខាងទៀត ការពារសន្តិភាព។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ ថ្លែងបន្ត សូមបណ្ដាប្រទេសមិត្តបរទេស សូមរក្សាភាពស្ងៀមស្ងាត់ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតនីតិកាលទី៧ ដោយទុកឱ្យ កម្ពុជាប្រើប្រាស់នូវវិធានរបស់ខ្លួនដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។ 

សម្ដេចតេជោ ថ្លែងចោទជាសំនួរថា ហេតុអ្វីបានជាបរទេស ចូល ចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ? កុំមើលតែមួយជ្រុងតូច ត្រូវសម្លឹងឱ្យឆ្ងាយជាងកម្ពុជា ពីព្រោះកម្ពុជាមានសិទ្ធិ តួនាទីនៅក្នុងអាស៊ាន។ ហើយសម្រាប់បណ្ដាទូតអាស៊ានមិនមានការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ តែមានបណ្ដាទូតប្រទេសខ្លះចូលចិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ 

ទន្ទឹមនោះ សម្តេចតេជោ ថ្លែងរំលឹកថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយទើបធ្វើឱ្យប្រជាជនខ្មែរស្លាប់អស់រាប់លាននាក់ ដោយគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ហើយពួកគេមិនដែលសម្តែងនូវការសោកស្តាយសោះឡើយចំពោះទង្វើរបស់ខ្លួនបានធ្វើមកលើប្រទេសកម្ពុជា៕







សម្តេចតេជោ ហ៊ុន សែន ៖ អរគុណទឹកចិត្តសប្បុរសជនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងអគារតេជោអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណដល់សប្បុរសជនដែលមានចំនួន ២២៣រូប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួនជិត ៧៣លានដុល្លារអាមេរិក សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងអគារមន្ទីរពេទ្យតេជោអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ ស្ថិតនៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា រាជរដ្ឋាភិបាលបានបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារអាមេរិក បូកជាមួយថវិកាដែលទទួលបានពីសប្បុរសជនមានចំនួនជាង ១០៣លានដុល្លារអាមេរិក ដោយប្រើប្រាស់ថវិកាសរុបចំនួនជាង ៨២ លានដុល្លារអាមេរិក សម្រាប់កសាងបាននូវអគារព្យាបាលថ្មីមួយ ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ នេះបានបង្ហាញឱ្យឃើញថា វិស័យឯកជនបានចូលរួមចំណែកជាច្រើនជាមួយរាជរដ្ឋាភិបាល រួមទាំងវិស័យសុខាភិបាល វិស័យអប់រំ និងនៅមានវិស័យជាច្រើនទៀត។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ នៅសល់ថវិកាចំនួន ២០លានដុល្លារ ដែលទុកសម្រាប់ធ្វើទំនើបកម្មនូវអគារក្នុងមន្ទីរពេទ្យកាល់ម៉ែត និងសម្រាប់កសាងអគារព្យាបាលផ្សេងៗនៅក្នុងប្រទេសដែលជាតម្រូវការចាំបាច់សម្រាប់ទុកបម្រើសេវាព្យាបាលនានាជូនដល់ប្រជាពលរដ្ឋ៕





សម្តេចតេជោ ហ៊ុន សែន៖ ដោយសារការជ្រៀតជ្រែកពីបរទេសមួយចំនួន ទើបធ្វើឱ្យខ្មែរស្លាប់រាប់លាននាក់

 នៅក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែមានការជ្រៀតជ្រែកពីបរទេសកាលពីអតីតកាលនេះហើយ ទើបធ្វើឱ្យប្រជាជនខ្មែរ ស្លាប់អស់រាប់លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ហេតុអ្វីបានជាចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសរដ្ឋអធិបតេយ្យមួយម៉្លេះ សុំមើលកម្ពុជាឱ្យឆ្ងាយជាងកម្ពុជា ព្រោះកម្ពុជាមានសិទ្ធិតួនាទីនៅក្នុងអាស៊ាន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា បរទេសមួយចំនួន បានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ដែលធ្វើឱ្យខ្មែរស្លាប់បាត់បង់ជីវិតជាច្រើន ហើយពួកគេមិនដែលសម្តែងការសោកស្តាយសោះឡើយ៕








សម្តេចតេជោ ហ៊ុន សែន ៖ មានអគារមន្ទីរពេទ្យល្អហើយ ត្រូវតែមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការសម្ពោធអគារមន្ទីរពេទ្យបង្ហាញថា យើងមានមន្ទីរពេទ្យល្អហើយ តែទន្ទឹមនឹងមានអគារព្យាបាលល្អ ក៏ចាំបាច់ត្រូវមានក្រុមគ្រូពេទ្យមានក្រមសីលធម៌ល្អផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស « អគារតេជោអភិវឌ្ឍន៍ » ដែលតម្លៃជាង ៧០លានដុល្លារ ស្ថិតនៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្រុមគ្រូពេទ្យត្រូវបានប្រសិទ្ធនាម ជាកងទ័ពអាវស ដូច្នេះត្រូវដាក់ចិត្ត ដាក់កាយបម្រើប្រជាជន សង្គ្រោះប្រជាជន អោយអស់ពីសមត្ថភាពរបស់ខ្លួនទៅតាមចំណេះជំនាញ និងខិតខំពង្រឹងសមត្ថភាពតាមរយៈការប្រើប្រាស់ឧបករណ៍ទំនើបៗ ដោយចេះប្រើឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព៕






សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវមានការខិតខំរួមគ្នាដើម្បីលើកកម្ពស់វិស័យសុខាភិបាល

នៅក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវមានការខិតខំរួមគ្នា ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសផង និងបរទេសដែលមកកាន់កម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា, បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា, បង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ៕







លិខិតមិត្តអ្នកអាន៖ ទឹកភ្នែកចេញពីបេះដូងមនុស្សជាតិ!

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ កម្ពុជាបានធ្វើឱ្យព្រឹត្តិការណ៍កីឡាតំបន់មួយនេះ ក្លាយទៅជាព្រឹត្តិការណ៍ដ៏រំជួលចិត្ត និងជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ ដែលមិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នាដែលបានចូលរួម និងដែលបានទស្សនាទាំងផ្ទាល់ មិនផ្ទាល់ ទាំងក្នុង និងក្រៅប្រទេស។ កម្ពុជាបានធ្វើឱ្យមនុស្សរាប់លាននាក់ ស្រក់ទឹកភ្នែកដោយក្តីរំជួលចិត្ត ព្រោះតែបានបំពេញតួនាទី ជាម្ចាស់ផ្ទះដ៏ល្អជូនភ្ញៀវទាំងអស់ បើទោះបីនេះ ជាលើកដំបូងបង្អស់ និងពុំធ្លាប់មានបទពិសោធន៍រៀបចំព្រឹត្តិការណ៍នេះម្តងណាឡើយ ប៉ុន្តែមិននឹកស្មានដល់ថា កម្ពុជាធ្វើបានយ៉ាងល្អលើសពីការរំពឹងទុកទៅទៀត។ អត្តពលិកកម្ពុជា អត្តពលិកកូនកាត់ខ្មែរ-បរទេស អត្តពលិកតំណាងជាតិ នៃបណ្តាប្រទេសសមាជិកស៊ីហ្គេម ពួកគេខ្លះរំភើប នឹងជោគជ័យរបស់ខ្លួនលើកទឹកដីកម្ពុជា ខ្លះរំភើបនឹងការតស៊ូដ៏ស្វិតស្វាញរបស់ពួកគេ ទោះមិនបានជោគជ័យក្តី ខ្លះទៀតរំភើបព្រោះការផ្តល់ឱ្យដ៏កក់ក្តៅបំផុតរបស់កម្ពុជា រហូតពួកគេមិនអាចទប់ចិត្តមិនឱ្យរំជើបរំជួលបាន អត្តពលិកបរទេសខ្លះទៀតបានសម្រក់ទឹកភ្នែក ពេលដែលពួកគេធ្វើដំណើរចាកចេញពីទឹកដីកម្ពុជា ត្រឡប់ទៅប្រទេស កំណើតខ្លួនវិញ។ 

ពលរដ្ឋកម្ពុជាទូទាំងប្រទេសរំភើបនឹងជោគជ័យ ជាប្រវត្តិសាស្ត្រដែលកីឡាករ កីឡាការិនីកម្ពុជា រួមសាមគ្គីគ្នា បានយ៉ាងល្អបំផុតរហូតធ្វើឱ្យកម្ពុជា ដែលធ្លាប់តែមានពិន្ទុទាបក្នុងតារាងស៊ីហ្គេមជា៦០ឆ្នាំ ប្រែមកជាទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសទាំង១១ នៃសមាជិកកីឡាស៊ីហ្គេម ដែលនេះគឺជាលទ្ធផលខ្ពស់ហួសពីការរំពឹងទុករបស់កម្ពុជា។ ជាការពិតណាស់ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានហិរញ្ញវត្ថុ គេអាចនិយាយបានថា កម្ពុជាមិនទាន់មានលទ្ធភាពល្អឥតខ្ជះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះឡើយ ត្បិតថាកម្ពុជាគ្រាន់តែជាប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍តូចមួយ ដែលទើបងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍រយៈពេលប្រមាណជាង៣០ឆ្នាំប៉ុណ្ណោះ។ ទោះបីខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន រំកិលទៅមុខរហូតបានឈានមកដល់ត្រឹមចំណុចនេះក្តី ក៏កម្ពុជាខ្លួនឯង ហ៊ានទទួលស្គាល់ការពិតថា ខ្លួននៅខ្វះខាតច្រើន។ ប៉ុន្តែអ្វីដែលមនុស្សជាតិមិនអាចប្រកែកបាន និងមិនអាចមិនសរសើរបាននោះ គឺទឹកចិត្តកម្ពុជាធំធេង រហូតទទួលបានការកោតស្ញប់ស្ញែងពីប្រជាជន កីឡាករ កីឡាការិនី ប្រតិភូកីឡា និងបណ្តាប្រទេសនានាជាច្រើនលើពិភពលោក ដែលសាកសមនឹងរហសនាមថា ជាប្រទេសតូច ប៉ុន្តែមានបេះដូងធំទូលាយ។ 

អ្វីដែលគួរឱ្យកោតស្ងប់ស្ងែងបំផុត គឺកម្ពុជាបានទទួលជោគជ័យខ្លាំងបំផុត ដែលប្រវត្តិសាស្ត្រក្នុងកីឡាស៊ីហ្គេមស្ទើរតែមិនធ្លាប់មាននោះ គឺកម្ពុជាបានធ្វើឱ្យមនុស្សជាតិរាប់លាននាក់ស្រក់ទឹកភ្នែក ចេញពីក្រអៅបេះដូងរបស់ពួកគេ ពោរពេញដោយក្តីរំភើប រំជើបរំជួល រកអ្វីមកប្រៀបពុំបាន ក្នុងការរៀបចំព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២។ ហើយទឹកភ្នែកដែលចេញពីបេះដូងនេះ គឺវាបានដក់ជាប់ក្នុងការចងចាំ ដែលមិនរលុបឡើយ។ កម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ទើបតែលើកទី១សោះ ប៉ុន្តែព្រឹត្តិការណ៍នេះបែរជាបានអង្រួនបេះដូងពលរដ្ឋកម្ពុជាខ្លួនឯង និងជនបរទេសជាច្រើនដោយពួកគេ នាំគ្នាពោលដោយមោទនភាពចំពោះកម្ពុជាថា ពួកគេស្រលាញ់កម្ពុជា ពួកគេអរគុណកម្ពុជា ហើយពួកគេនិងចងចាំអំពើល្អៗរបស់កម្ពុជាជាប់ក្នុងដួងចិត្ត។ គួរបញ្ជាក់ថា សម្រាប់ប្រទេសអ្នកមាន ដែលមានធនធានគ្រប់បែបយ៉ាង គឺវាពិតជាមិនលំបាកទេ សម្រាប់ពួកគេ ក្នុងការរៀបចំព្រិត្តិការណ៍លំដាប់អន្តរជាតិណាមួយឱ្យបានល្អ និងទទួលបានជោគជ័យនោះ។ ប៉ុន្តែក៏មិនប្រាកដថា នៅគ្រប់ភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងអស់នោះ សុទ្ធតែអាចឆក់យកបេះដូងមហាជន ឬមនុស្សជាតិ ឱ្យរំភើបរំជើបរំជួលរហូត អួលដើមករ ហូរទឹកភ្នែកដោយមិនដឹងខ្លួនចេញពីក្រអៅបេះដូងបានដែរ។ ត្រង់នេះហើយ ដែលយើងអាចនិយាយបានថា កម្ពុជាពិតជាអស្ចារ្យខ្លាំងណាស់។

គេអាចសង្កេតឃើញច្បាស់ៗថា នៅគ្រប់ផ្នែកនៃការរៀបចំ និងការផ្តល់ឱ្យភ្ញៀវគ្រប់ជាតិសាសន៍ ការគ្រប់គ្រងសណ្តាប់ធ្នាប់ ការរក្សាបាននូវយុត្តិធម៌ក្នុងការប្រកួតនីមួយៗដោយមិនលំអៀង ការមើលថែរក្សា ការយកចិត្តទុកដាក់ ការទទួលខុសត្រូវ គឺសុទ្ធតែចេញពីបេះដូងមេដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមិនអាចប្រកែកបាន។ ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមឧទិ្ទសនូវសមិទ្ធផលដ៏ថ្លៃថ្លា នៃមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ កីឡាស៊ីហ្គេម លើកទី៣២នេះ ជូនដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ អតីតព្រះមហាក្សត្រ អតីតព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមបានទទួលនូវសមិទ្ធផលនេះ ដោយសេចក្តីត្រេកអរ រំភើបជាមួយនឹងប្រជាជាតិកម្ពុជាទាំងអស់ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំប្រកបដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសូមឱ្យលោកបន្តថែរក្សា ការពារ ប្រោះព្រំឱ្យមាតុភូមិកម្ពុជា ឈានទៅទទួលបាន នូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដ៏មហស្ចារ្យបន្តបន្ទាប់ទៀតក្នុងពេលអនាគត។ សូមបន់ស្រន់ឱ្យកូនខ្មែរគ្រប់ជំនាន់តទៅមុខ ស្គាល់តែស្នាមញញឹម មានកម្លាំងសាមគ្គីជាតិកាន់តែរឹងមាំ ប្រឹងប្រែងតស៊ូ ជំនៈឧបសគ្គ ដើម្បីបម្រើឱ្យបុព្វហេតុជាតិមាតុភូមិ របស់ខ្លួនដោយមិនរួញរា រួមគ្នាកសាងជាតិ កម្ចាត់ចោលការមើលងាយ មើលស្រាល និងមិនឱ្យតំលៃពីមជ្ឈដ្ឋានបរទេសមួយចំនួនតូច និងសូមឱ្យកូនខ្មែរកាន់តែមានកំលាំងអាចប្រឈមមុខ នឹងឧបសគ្គគ្រប់បែបយ៉ាង ពុះពារដើម្បីឆ្លងទៅដល់ត្រើយសុភមង្គម ការរីកចំរើន ជឿនលឿន និងការអភិវឌ្ឍឥតឈប់ឈរ៕

ដោយ៖ ពៅ ធីតាវណ្ណ






ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី សម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត


នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ “អគារតេជោអភិវឌ្ឍន៍”នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង ដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅកម្ពុជា។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លងទៅ។ អគារទំនើបថ្មីមួយនេះមានប្រមាណ៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង។ #សម្ពោធអគារតេជោអភិវឌ្ឍន៍ #មន្ទីរពេទ្យកាល់ម៉ែត #ហនសែន #HunSen #កមពុជា #Cambodia

មន្ទីរពេទ្យល្អជាក្តីត្រេកអររបស់អ្នកជំងឺ ! ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ


(ភ្នំពេញ)៖ គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យា​បាលមានគុណភាពខ្ពស់។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាល​ដែល​ល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពី​ដំណាក់កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត ស្រុក និងមណ្ឌលសុខសភាពនៅតាម​ឃុំ។


នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ អគារព្យាបាលកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅ​ក្នុងមន្ទីរពេទ្យកាលម៉ែតនិយាយដោយឡែក និងនិយាយជារួមសម្រាប់កម្ពុជាទាំង​មូលនោះ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ។ ពិធីសម្ពោធសមិទ្ធផលថ្មីក្នុង​វិស័យសុខាភិបាលនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រោម​គំនិត​ផ្តួចផ្តើមដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល​កម្ពុជា «អគារតេជោអភិវឌ្ឍន៍» ត្រូវ​បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោល​បំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌ​លព​ហុ​ឯកទេស​ នៃមន្ទីរពេទ្យ​កាល់​ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់​នូវ​សេវាពហុឯកទេស ប្រកប​ទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្របតាម​ការ​វិ​វត្ត​របស់សកល​លោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។

លោករដ្ឋមន្ត្រី បន្តថា អគារព្យាបាល «តេជោអភិវឌ្ឍន៍» ជាសមិទ្ធផលដ៏ធំមួយទៀត​បន្ថែមលើសមិទ្ធផលធំៗជាច្រើនដែលក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត​បាន​កសាងកន្លងមក ដើម្បីឆ្ពោះទៅសម្រេចបានតាម​ចក្ខុវិស័យសុខភាពកម្ពុជា​ឆ្នាំ​២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និង​ការគ្របដណ្តប់សុខភាព​ជា​សកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។

បើតាមលោក ម៉ម ប៊ុនហេង គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករណ៍ សម្ភារៈមានតម្លៃទឹក​ប្រាក់សរុប ៧០,៣៣១,៨១១.១១ ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លា​របស់​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​សប្បុរស​ជននានា ស្របតាមការអំពាវនាវជាកុសលដ៏ឧត្តុង្គឧត្តម​របស់សម្តេច​តេជោ​នាយករដ្ឋមន្តី នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោម​ពាក្យ​ស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។

«អគារតេជោអភិវឌ្ឍន៍» សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយ​មហា​វិថី​ព្រះមុនីវង្សមានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង​២២.៥ ម៉ែត្រ មាន​កម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ បែងចែកដូចខាងក្រោម៖

* ជាន់ទី២ និងទី១ ក្រោមដី៖ ចំណតយានយន្ត។

* ជាន់ផ្ទាល់ដី៖ បន្ទប់វះកាត់តូចចំនួន២, ផ្នែក​សង្គ្រោះ​បន្ទាន់មាន ៣៦គ្រែ ឱសថ​ស្ថាន, ភេសជ្ជដ្ឋាន, ហាងទំនិញ និងផ្កា,ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់​សំលៀក​បំពាក់​​បុគ្គលិកសម្រាប់អគារទាំង​មូល។

* ជាន់ទី១៖ ផ្នែកពិគ្រោះជំងឺឯកទេសចំនួន៣០បន្ទប់, អមដោយបន្ទប់ X-ray, CT Scan, UltraSound, បញ្ឈរចុះឈ្មោះ និងអាហារដ្ឋាន។

* ជាន់ទី២៖ ផ្នែកប្រពោធនកម្ម សម្រាប់ទទួលសង្គ្រោះអ្នកជំងឺ​កម្រិតធ្ងន់ធ្ងរមាន​ចំនួន ៣២បន្ទប់ស្មើនឹង ៥១គ្រែ និងបន្ទប់លាងឈាម ចំនួន៤, ផ្នែកឯកទេសចក្ខុ​រោគ រួមមាន បន្ទប់ពិគ្រោះជំងឺចំនួន៣ បន្ទប់វះកាត់ភ្នែកចំនួន២ និងគ្រែសម្រាក​ព្យា​បាលចំនួន៤, ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កមានបន្ទប់ពិគ្រោះជំងឺ ៣បន្ទប់ និង​គ្រែសម្រាកព្យាបាលចំនួន០៤។

* ជាន់ទី៣៖ ផ្នែកសម្រាកមុន និងក្រោយសណ្តំ ២៥គ្រែ, បន្ទប់សម្រាករយៈពេលខ្លី ១២គ្រែ បន្ទប់ពិគ្រោះមុនសណ្តំចំនួន០៤ និងបន្ទប់វះកាត់១។ បន្ទប់វះកាត់១០ ដែល​មានកម្រិតស្ដង់ដារខ្ពស់ ជាពិសេសក្នុងនោះមានបន្ទប់សម្រាប់​ធ្វើអន្តរាគមន៍​វិទ្យុសាស្ត្រទំនើប Angiography Bi-plan សម្រាប់ឆ្លុះសរសឈាមចាប់ពីខួរក្បាល​រហូតដល់ចុងជើងសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ចោះ ឆ្លុះ និងព្យាបាលសន្លាក់​ឆ្លុះ​បាញ់រំលាយក្រួសតម្រងនោមដោយមិនបាច់វះកាត់ដ៏ទំនើប។

* ជាន់ទី៤៖ ផ្នែកឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន មានបន្ទប់សម្រាកព្យាបាល ១៧​បន្ទប់ ស្មើនឹង៣៣គ្រែ, បន្ទប់ត្រៀមឆ្លុះ ចំនួន០១, បន្ទប់ក្រោយឆ្លុះចំនួន០១, បន្ទប់​ឆ្លុះក្រពះ-ពោះវៀន ចំនួន០៤, បន្ថែមដោយបន្ទប់ពិសេស ENDOALPHA ដែលបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យសម្រាប់ធ្វើ ERCP (មានសមត្ថភាព​ក្នុងការ​ឆ្លុះចាប់យកក្រួសក្នុងផ្លូវទឹកប្រមាត់រួម និងការដាក់ STENT បង្ហូរទឹកប្រមាត់ដែល​ស្ទះ ដោយជំងឺមហារីក ឬរលាកផ្សេងៗ។ បន្ទប់នេះ ក៏អាចធ្វើប្រតិបត្តិការ Echo​-​Endoscopie និងធ្វើការព្យាបាលទំនើបដោយមិនចាំបាច់វះកាត់ធំឡើយ)។

* ជាន់ទី៥៖ ផ្នែកឯកទេសជំងឺទូទៅ មានបន្ទប់សម្រាកព្យាបាលសរុបចំនួន ៤២​បន្ទប់ ស្មើនឹង ៤៨គ្រែ, បន្ទប់សម្រាកសម្រាប់ករណីជំងឺឆ្លង មានចំនួន ៩គ្រែ, បន្ទប់​ឆ្លុះទងសួតចំនួន ២បន្ទប់, បន្ទប់សម្រាក Polysomnographie ១បន្ទប់, បន្ទប់​បច្ចេកទេស ០១ និងបន្ទប់វាស់សមត្ថភាពសួត ០១។

* ជាន់ទី៦៖ ផ្នែកឯកទេសជំងឺក្រពេញ ២៣គ្រែ និងផ្នែកឯកទេសជំងឺតម្រងនោម​ចំនួន ២៥គ្រែ (ក្នុងនោះបន្ទប់លាងឈាមចំនួន៣) បានបំពាក់ដោយឧបករណ៍​ទំនើ​បកម្រិតខ្ពស់ រួមមានម៉ាស៊ីនInsulin Pump ម៉ាស៊ីនវាស់ប្រព័ន្ធវិញ្ញាណអវៈយវៈ ម៉ាស៊ីនថតបាតភ្នែកអ្នកជំងឺទឹកនោមផ្អែម និងរួមជាមួយផ្នែកជំងឺក្រពេញអ័រម៉ូន ដែលផ្តល់នូវសេវាសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែមព្យាបាលកម្រិតទំនើបទាន់ការអភិវឌ្ឍសកល។

* ជាន់ទី៧៖ ផ្នែកសម្រាកព្យាបាលជំងឺបេះដូង មានបន្ទប់ពិគ្រោះចំនួន៣ និងគ្រែ​សម្រាកព្យាបាលចំនួន ៤៣គ្រែ។

* ជាន់ទី៨-៩៖ បន្ទប់សម្រាកព្យាបាលពហុជំនាញចំនួន ៩៤គ្រែ។

* ជាន់ទី១០៖ ទីចាត់ការទូទៅមន្ទីរពេទ្យទាំងរដ្ឋបាល ធនធានមនុស្ស, បច្ចេកទេស,គណនេយ្យបន្ទប់ប្រជុំ និងសាលសន្និសីទ និងផ្នែកគ្រប់គ្រងជាតិពុល និងគ្រោះ​មហន្ត​រាយវេជ្ជសាស្ត្រ។

* ជាន់ទី១១៖ ផ្នែកសម្រាកព្យាបាលអន្តរជាតិ International Departement មាន ១៤បន្ទប់ ស្មើនឹង ១៤គ្រែ។

* ជាន់ទី១២៖ បន្ទប់រក្សាទុកឯកសារ, បន្ទប់ប្រជុំពហុបំណង, ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​សម្រាប់ទូទាំងអគារ និងចំណតឧទ្ធម្ភាគចក្រ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងដែរថា «អគារតេជោអភិវឌ្ឍន៍» នេះ អាច​ផ្តល់​សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០,០០០នាក់ក្នុងមួយឆ្នាំ។ លើសពី​នេះ អគារតេជោអភិវឌ្ឍន៍ នឹងក្លាយជាមជ្ឈ​មណ្ឌលបណ្តុះបណ្តាល​ដល់និស្សិត​សម្រាប់​ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជ​សាស្ត្រ​តាម​ប្រព័ន្ធឌីជីថលដ៏ទំនើប​ឈាន​មុខក្នុងប្រទេស។

លោក ម៉ម ប៊ុនហេង បានគូសរំលេចថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹក​នាំ​ប្រកប​ដោយស្មារតីបុរេសកម្ម ចក្ខុ​វិស័យ​វែងឆ្ងាយ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេស​ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់ និងសុវត្ថិ​ភាពសង្គម។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៀតថា តម្លៃសន្តិភាពដែលកម្ពុជាកំពុងតែមាន និង​ខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលប្រជាពលរដ្ឋកម្ពុជា​ត្រូវតែ​ចងចាំជានិច្ច និងចូលរួមថែរក្សាការពារឱ្យឋិតថេរជាអមតៈ៕ ដោយ៖ Fresh News