Friday, August 19, 2016

សេច​ក្តី​ជូន​ដំណឹង ស្តី​ពី​ការ​លេង​ល្បែង Pokemon Go នៅ​ក្នុង​បរិវេណ​ប្រាសាទ​បុរាណ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​








សេចក្តីជូន​ដំណឹងរបស់​អាជ្ញាធរជាតិ​អប្សរា នឹងរៀបចំ​បាឋកថាស្តីពី ដំណើរទៅកាន់​ឋានសួគ៌៖​សាកល្បងបង្កើត​ពិភពជំនឿ​សាសនារបស់​ព្រះបាទជ័យ​វរ័ន្មទី៧ឡើងវិញ


ក្រុមជំនួយការ សម្តេចតេជោ ហ៊ុន សែន នាំយកអំណោយចែកជូនប្រជាជនទីទ័លក្រ

ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មចុះជួបប្រជាមូលដ្ឋានជាបន្តបន្ទាប់ ជាប្រក្រតី រៀងរាល់ចុងសប្តាហ៍ ដើម្បីស្វែងយល់អំពីភាពពិតនៃជីវិតរស់នៅជាក់ស្តែង និងអំពីទស្សនៈមតិ របស់ប្រជាពលរដ្ឋផ្ទាល់ចំពោះការដឹកនាំរបស់សម្តេចតេជោសែន។ ទន្ទឹមហ្នឹងនេះផងដែរ គឺជារៀងរាល់លើក ក្រុមជំនួយការតែងតែយកមកជាមួយនូវអំណោយសប្បុរសធម៌សម្តេចតេជោ ចែកជូនគ្រួសារទីទ័លក្រ ចំនួន១២គ្រួសារ ដោយមិនរើសអើងនិន្នាការនយោបាយឡើយ។
ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ លោក ខាត់ សុគន្ធី ជំនួយការសម្តេចតេជោ បានដឹកនាំបេសកកម្មការងារ នៅភូមិសំរោងជ្រៃ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយមានកិច្ចសហការជាមួយអ្នកស្រី ចាន់ធី បណ្តាញស្ម័គ្រចិត្តនៅមូលដ្ឋាន។ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោក សេង សុចិន្តា ជំនួយការ សម្តេចតេជោ រួមដំណើរជាមួយមាន លោក មាស សុគន្ធមុនី ជំនួយការសម្តេចតេជោ, អ្នកស្រី ព្រុំ សុធារ៉ា និង ឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចុះទៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ លោក សេង សុចិន្តា ជំនួយការសម្តេចតេជោ រួមដំណើរជាមួយមាន លោក ហ៊ិន សុវុឌ្ឍ, លោក ផាត បូណេ , លោក ខាត់ សុគន្ធី ជំនួយការ សម្តេចតេជោ និងឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចុះទៅភូមិឃ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ លោក មាស សុគន្ធមុនី និងលោក មាស វុត្ថា ជំនួយការសម្តេចតេជោ ចុះទៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្កំពង់ចាម។
សូមបញ្ជាក់ថា អំណោយដែលក្រុមជំនួយការ សម្តេចតេជោ នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ នៅមូលដ្ឋានគឺ១គ្រួសារៗទទួលបាន៖ អង្ករ មួយការ៉ុង ១០គីឡូ, មីយើង មួយកេស, ទឹកស៊ីអ៊ីវ មួយយួរ ៦ដប និងទឹកត្រី មួយយួរ ៦ដប។
នៅពេលចុះចែកអំណោយជូនប្រជាជនទីទ័លនៅតាមមូលដ្ឋាន ប្រជាជនបានបង្ហាញចំណាប់អារម្មណ៍ថា ជាទូទៅ គឺគ្រប់និន្នាការ គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដោយផ្តោតលើគោលនយោបាយថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍ។ ដោយឡែក វិធានការណ៍ចំពោះមុខរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណប័ណ្ណ និងប័ណ្ណគ្រួសារ ឃើញថាឥឡូវនេះ អាជ្ញាធរបានបំពេញការងារសុក្រិត្យ ជាងលើកមុនៗ។ ប្រជាពលរដ្ឋ ក៏បានបង្ហាញការគាំទ្រ រីករាយស្វាគមន៍ សម្តេចតេជោ ដែលបាន កំពុងចំណាយពេលចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាខេត្ត ក្នុងបុព្វហេតុប្រមូលព័ត៌មានផ្ទាល់ និងពិតពីប្រជាពលរដ្ឋ ដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ប្រជាពលរដ្ឋ ក៏បានសំណូមពរមក សម្តេចតេជោ នាយករដ្ឋមន្ត្រីថា សុំមកសម្តេចតេជោ ជ្រើសរើសបេក្ខជនមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សា ដែលមានលក្ខណៈសម្បត្តិស្មោះត្រង់បំរើប្រជាជនមូលដ្ឋាន ពោលគឺពួកគាត់ចង់បានមេឃុំ ជាសាវ័កមូលដ្ឋានតំណាងឲ្យឧត្តមគតិរបស់សម្តេចតេជោ ព្រោះកន្លងមក មានសមាសភាពជាច្រើន មិនថាមកពីគណបក្សណាទេ គឺអសកម្ម និងមិនស្មោះត្រង់បំរើពួកគាត់នៅមូលដ្ឋានឡើយ។ ពេលខ្លះដោយសារតែ ការស្ថិតក្រោមអំណាចថ្នាក់ស្រុក និងខេត្ត ធ្វើឲ្យអាជ្ញាធរឃុំ មិនខ្វល់នឹងការងារឆ្លើយតបទៅនឹងបំណងសមស្របរបស់ប្រជាមូលដ្ឋាន ដោយភ្លេចគិតថា កើតចេញពីសន្លឹកឆ្នោត។ ប្រជាពលរដ្ឋ ក៏បានសំណូមពរឱ្យសម្តេច ជម្រុញមេឃុំ និងជំទប់ បំពេញការងាររដ្ឋបាលមូលដ្ឋានបម្រើប្រជាពលរដ្ឋ ឲ្យបានប្រសើរ ដោយមិនគួរចំណុះ និងបម្រើផលប្រយោជន៍បុគ្គលរបស់មន្ត្រីថ្នាក់ស្រុក និងខេត្ត។
ជារួមប្រជាពលរដ្ឋននៅមូលដ្ឋាន គ្រប់និន្នាការ តែងតែសម្តែងឆន្ទៈគោរពស្រឡាញ់សម្តេចតេជោ ប៉ុន្តែមានការថ្នើងថ្នាក់ នឹងមន្ត្រីរដ្ឋបាលដែនដី និងមន្ត្រីជំនាញថ្នាក់ក្រោម។ ពលរដ្ឋគ្រប់និន្នាការ មានការជឿជាក់ចំពោះសម្តេចតេជោ ក្នុងការកែទម្រង់ដើម្បីអភិវឌ្ឍន៍សង្គម ជាពិសេស កំណែទម្រង់ភាពអសកម្មនៅថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងជីវិតរស់នៅផ្ទាល់របស់ប្រជាជន។ កន្លងមកចំណាត់ការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានដាស់មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរដែនដី ឲ្យស្មោះត្រង់ផ្តល់សេវាតាមសមត្ថកិច្ច និងច្បាប់ ក្នុងបុព្វហេតុបម្រើប្រជាជន។ គួរបញ្ជាក់ថាក្រុមជំនួយការសម្តេចតេជោ គឺប្រកាន់ជំហរបង្កើតទំនុកចិត្ត ដោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់និន្នាការ សម្តែងមតិ អំពីការពិត និងមតិរិះគន់ដើម្បីស្ថាបនា៕
អត្ថបទ៖ ក្រុមជំនួយការសម្តេចតេជោ





ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីជាច្រើន នៅក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនទាន់បង្ហើបអំពីចំណាត់ការលើញត្តិរបស់គណបក្សសង្រ្គោះជាតិនៅឡើយទេ ខណៈដែលក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងញត្តិទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះបានឯកភាពចំពោះសំណើរបស់សម្តេច ស ខេង បញ្ជូនលទ្ធផលនៃការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យរបស់គណៈកម្មការ ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ក្រសួងមហាផ្ទៃនឹងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីបញ្ជូនទៅតុលាការ។
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សម្តេច ស ខេង បានបញ្ជាក់ថា រហូតដល់ពេលនេះ មិនទាន់មានលទ្ធផលថ្មីបន្ថែមអំពីរឿងស្នាមមេដៃទេ ហើយក៏មិនទាន់អាចបង្ហើបអំពីវិធានការ របស់សមត្ថកិច្ចលើស្នាមេដៃនេះដែរ។
សម្តេច ស ខេង បានឲ្យដឹងទៀតថា ឥឡូវនេះលទ្ធផលចុងក្រោយមិនទាន់មានទេ គ្រាន់តែថាយើងបានរកឃើញស្នាមមេដៃនោះជាន់គ្នា ឧទាហរណ៍ថាមានអ្នកខ្លះផ្តិត២ ផ្តិត៣ ឬផ្តិត១០ គឺយើងបានឃើញប៉ុណ្ណឹង ប៉ុន្តែត្រង់ថា យើងចាត់វិធានការទៅរបៀបម៉េចទៀត យើងមិនទាន់អាចជម្រាបជូនបានទេ។
កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅថ្មីៗនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើសន្និសីទកាសែតមួយបង្ហាញអំពីលទ្ធផល នៃការស្រាវជ្រាវលើស្នាមមេដៃទាំង១៧ម៉ឺន របស់គណបក្សសង្រ្គោះជាតិ ដែលហែដាក់ថ្វាយព្រះមហាក្សត្រ។ លោកបានអះអាងថា ស្នាមេដៃ៦ម៉ឺន ក្នុងចំណោម១៧ម៉ឺន ដែលបានពិនិត្យរួច ហើយមានស្នាមម្រាមដៃខ្លះផ្តិតលើញត្តិ (ឈ្មោះផ្សេងៗ) រហូតដល់៨៨ដង។ ក្រៅពីនោះ ក្រសួងមហាផ្ទៃ ក៏បានរកឃើញ ឈ្មោះ និងស្នាមមេដៃអត់អាស័យដ្ឋាន ២៦៩៥៣នាក់, មានឈ្មោះគ្មានស្នាមេដៃ១៨៨ញត្តិ និង៩មានស្នាមមេដៃ តែអត់ឈ្មោះជាដើម៕




ប្រភព៖ Fresh News


ឯកឧត្ដម សាយ សំអាល់ បានអនុញ្ញាតឱ្យលោក Roland Bala អគ្គនាយកក្រុមហ៊ុន Cambodia Brewery Limited ចូលជួបសម្ដែងការគួរសម

 កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Roland Bala អគ្គនាយកក្រុមហ៊ុន Cambodia Brewery Limited ដែលជាផ្នែកមួយនៃក្រុមហ៊ុន Heineken International ចូលជួបសម្ដែងការគួរសម និងជម្រាបជូនអំពីផែនការសកម្មភាពនានារបស់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់ការងារបរិស្ថានបរិស្ថាន ដែលផ្តោតជាចម្បងលើការការពារធនធានទឹក ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ការប្រើប្រាស់ធនធាននានាឲ្យមាននិរន្តរភាព ការលើកកម្ពស់សុខភាពនិងសុវត្ថិភាព និងការអភិវឌ្ឍសហគមន៍ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព។ 
ឯកឧត្ដម សាយ សំអាល់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ក្រុមហ៊ុន ដែលមានលក្ខណៈមេត្រីភាពបរិស្ថាន។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ស្លាកសញ្ញាបរិស្ថានស្អាតនិងបៃតង សម្រាប់ការវាយតម្លៃគុណភាពបរិស្ថានរាល់ការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពីសំណាក់គ្រឹះស្ថានសាធារណៈ វិស័យឯកជន និងបុគ្គលដែលមានស្នាដៃក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕



សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច​នៅប្រទេស​ទីម័រខាងកើត ដើម្បីចូលរួមខួប​បង្កើតកង​កម្លាំងរំដោះជាតិ

នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងផ្តើមធ្វើទស្សកិច្ចនៅប្រទេសទីម័រខាងកើត ដើម្បីចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិរបស់ប្រទេសនេះ តបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីប្រទេសទីម័រ។
អំឡុងទស្សនកិច្ច២ថ្ងៃ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៦នេះ រដ្ឋាភិបាលប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើឯកសារចំនួន៣ រួមមាន៖ ទី១.កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច, ទី២.កិច្ចព្រមព្រៀងស្ដីពីការលើកលែង ទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ, និងទី៣.អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹង កិច្ចសហប្រតិការលើវិស័យការងារផងដែរ។
សូមជំរាបថា  មន្រ្តីជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោនាពេលនេះ រួមមាន លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត៕