Tuesday, April 21, 2020
សន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល»
នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងរ៉ែ និងថាមពល» ដែលមានវាគ្មិនអញ្ជើញចូលរួម៖
ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋាន ធនធានរ៉ែ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែនិងថាមពល ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត
អាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់ធ្វើឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង បានបន្ថែមថា ជាមួយនឹងស្ថានភាពនេះ ក្រសួង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា៕
សូមអានសេចក្តីប្រកាសខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ធ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់យកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរនូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា យើងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ បែរជាមានជនមួយក្តាប់តូចឆ្លៀតឱកាសប៉ុនប៉ងបំផ្លាញសន្តិភាពទៅវិញ
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា មានជនមួយក្តាប់តូច បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលកម្ពុជាទទួលបានយ៉ាងលំបាកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺឆ្លង កូវីដ១៩នេះ។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ថា ភាពរីកចម្រើនសម្បូរសប្បាយដែលយើងទទួលបាន ក្រោមកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមនុស្សមួយចំនួនភ្លេចអស់នូវរាល់ការលំបាក និងទុក្ខវេទនាគ្រប់បែបយ៉ាងទម្រាំមានថ្ងៃនេះ។
លោក ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តថា «ជនមួយក្តាប់តូចនោះ បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលយើងទទួលបានយ៉ាងលំបាកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែមិនចូលរួមចំណែកជួយប្រទេសជាតិ ក្នុងពេលមានការគំរាមកំហែងពីមេរោគ COVID-19 នោះទេ ពួកគេបែរជាឆ្លៀតឱកាស រកវិធីបំផ្លាញថែមទៀតទៅវិញ»៕
ក្រសួងសុខាភិបាលជូនព័ត៌មានថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ចំនួន៣ករណីថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១១០ករណី ហើយពុំមានករណីអ្នកឆ្លងថ្មីទេ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២ករណី នៃអ្នកឆ្លងសរុប១២២ករណី
(ភ្នំពេញ)៖ នៅថ្ងៃទី២១
ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានជូនព័ត៌មានល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩
បានជាសះស្បើយថ្មីចំនួន៣ករណីបន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០ករណី
ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២ករណី
នៃអ្នកឆ្លងសរុប១២២ករណី។ បើគិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយចំនួន០៣ករណីរួមមាន៖
* បុរសជនជាតិខ្មែរ
អាយុ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ
ខណ្ឌជ្រោយចង្វារ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩
ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ។
* បុរសជនជាតិចិនសញ្ជាតិកាណាដាអាយុ
៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់បឹងកេងកងមួយខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ
បានព្យាបាលជាសះស្បើយដោយទទួលបានលទល់តែស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម៕
Subscribe to:
Posts (Atom)