Tuesday, April 21, 2020

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ បែរជាមានជនមួយក្តាប់តូចឆ្លៀតឱកាសប៉ុនប៉ងបំផ្លាញសន្តិភាពទៅវិញ

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា មានជនមួ​យក្តាប់តូច បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលកម្ពុជាទទួលបានយ៉ាងលំបាកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺឆ្លង កូវីដ១៩នេះ។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២០ថា ភាពរីកចម្រើនសម្បូរសប្បាយដែលយើងទទួលបាន ក្រោ​មកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាច​នឿយហត់របស់រាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមនុស្សមួយចំនួនភ្លេចអស់នូវរាល់ការលំបាក និងទុក្ខវេទនាគ្រប់បែបយ៉ាងទម្រាំមានថ្ងៃនេះ។

លោក ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានបន្តថា «ជនមួយក្តាប់តូចនោះ បែរជាប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលយើងទទួលបានយ៉ាងលំបាកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មិនត្រឹមតែមិនចូលរួមចំណែកជួយប្រទេសជាតិ ក្នុងពេលមានការគំរាមកំហែងពីមេរោគ COVID-19 នោះទេ ពួកគេបែរជាឆ្លៀតឱកាស រកវិធីបំផ្លាញថែមទៀតទៅវិញ»៕

No comments:

Post a Comment