Tuesday, April 21, 2020

ក្រសួងសុខាភិបាលជូនព័ត៌មានថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ចំនួន៣ករណីថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១១០ករណី ហើយពុំមានករណីអ្នកឆ្លងថ្មីទេ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២ករណី នៃអ្នកឆ្លងសរុប១២២ករណី


(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានជូនព័ត៌មានល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣ករណីបន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០ករណី ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២ករណី នៃអ្នកឆ្លងសរុប១២២ករណី។ បើគិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។
ករណីជាសះស្បើយចំនួន០៣ករណីរួមមាន៖
* បុរសជនជាតិខ្មែរ អាយុ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ។
* បុរសជនជាតិចិនសញ្ជាតិកាណាដាអាយុ ៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់បឹងកេងកងមួយខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយដោយទទួលបានលទល់តែស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម៕








No comments:

Post a Comment