Saturday, April 27, 2024

(វិដេអូ) សម្រងប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ពាក់ព័ន្ធ នឹង“ព្រែកជីកហ្វូណនតេជោ” ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

 (១) មានអ្នកចង់ដឹងថា ហ៊ុន សែន មានសុខទុក្ខយ៉ាងណា

ខ្ញុំសង្ឃឹមថាល្ងាចនេះ អស់លោកអនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិច។ យើងក៏មិនទាន់ឃ្លានប៉ុន្មានដែរ។ ខ្ញុំចង់បញ្ជូនសារចេញពីទីនេះទៅលើបញ្ហាខ្លះដែលវាកំពុងតែក្ដៅ … មានបងប្អូនដែលបាត់សម្លេងរបស់ ហ៊ុន សែន ក្នុងរយៈពេលដ៏យូរ កំពុងតែចង់ស្ដាប់ថា តើ ហ៊ុន សែន មានស្ថានភាពដូចម៉េចហើយ។ មានអ្នកខ្លះថា ខ្ញុំជិតស្លាប់បាត់ទៅហើយ។ អ្នកខ្លះថាខ្ញុំស្លាប់បាត់ទៅហើយ។ ប៉ុន្តែអ្នកដែល(ឃើញខ្ញុំ)កំពុងនិយាយ គេថាជីវិតមនុស្សមិនអមតៈ។ ខ្ញុំទទួលស្គាល់ថា ជីវិតមនុស្សមិនអមតៈ ប៉ុន្តែអ្នកឯងក៏ត្រូវតែយល់ថាអ្នកឯងអាយុ ៧៥ឆ្នាំហើយ … តិចអ្នកឯងគិតថា ពេលដែលខ្ញុំកើនអាយុដល់ ៩០ឆ្នាំ អ្នកឯងនៅតែអាយុ ៧៥ឆ្នាំ។ មិនមែនទេ។ អ្នកឯងត្រូវគិតពីអាយុខ្លួ​នឯងផង កុំនិយាយឡើងថា ជីវិតមនុស្សមិនអមតៈនោះ។ ទទួលស្គាល់ថាមិនអមតៈ ប៉ុន្តែគ្រប់គ្នាកើនអាយុមួយឆ្នាំម្ដងៗ​។ ឥឡូវទើបកើនមួយឆ្នាំមែន តែខ្ញុំមិនយកការកើនអាយុដល់ ៧៣ឆ្នាំនៅខែមេសាហ្នឹទេ។ ចាំដល់ថ្ងៃ០៥ ខែសីហា ខាងមុខ បានកើនដល់អាយុ ៧៣ឆ្នាំ …។

(២) ត្រូវការការគាំទ្រពីប្រជាជនឱ្យក្លាយជាចលនាជាតិដើម្បីគាំទ្រឱ្យសម្រេចបានព្រែកជីកហ៊្វូណន-តេជោ

ខ្ញុំសូមនិយាយបន្តិចអំពីប្រធានបទ ព្រែកជីកហ្វូណន-តេជោ។ ហេតុអី្វបានខ្ញុំត្រូវនិយាយ? នេះគឺជាការសម្រេចចិត្តនៃគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយ ហ៊ុន សែន។ ឥឡូវ ហ៊ុន សែន ត្រូវចេញការពារនិក្ខេបបទនេះ និងបកស្រាយត្រឡប់ទៅវិញជូនទៅមិត្តភក្ដិក្នុងតំបន់ និងលើពិភពលោក ជាពិសេសជូនជនរួមជាតិកម្ពុជាឲ្យបានជ្រាបអំពីសារៈសំខាន់នៃព្រែកជីកហ៊្វូណន-តេជោ។ ប៉ុន្មានថ្ងៃមុន ខ្ញុំប្រតិកម្មតាមហ្វេសប៊ុកជាមួយនឹងអ្នកលើកឡើងថា ព្រែកជីកហ៊្វូណន-តេជោ នេះនឹងបង្កលក្ខណៈឲ្យចិនប្រើប្រាស់កងទ័ពជើងទឹក តែពេលនេះ ខ្ញុំត្រូវតែនិយាយបង្ហាញ(ទឡ្ហីករណ៍អោយបានច្បាស់លាស់)។ ខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាដុតផ្ទះរបស់ខ្ញុំ ដើម្បីចម្អិនពងមាន់មួយទេ មិនថាមិត្តមិនថាសត្រូវ។ មិនថាប្រទេសអ្នកឯងជានរណា តែខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ។ សូមអ្នកទាំងឡាយ កុំឆ្លៀតដុតផ្ទះរបស់ខ្ញុំដើម្បីគ្រាន់តែចម្អិនសាច់មួយដុំរបស់អ្នក។ ពួកអ្នកត្រូវយល់ ត្រូវទទួលស្គាល់អំពីផលប្រយោជន៍របស់កម្ពុជា។ អ្វីដែលសំខាន់ជាងនេះ ខ្ញុំត្រូវការការយល់និងការគាំទ្រពីប្រជាជនកម្ពុជា ឲ្យក្លាយទៅជាចលនាជាតិដើម្បីគាំទ្រការសម្រេចបាននូវព្រែកជីកហ៊្វូណន-តេជោ របស់យើង។

(៣) ផលប្រយោជន៍ ៤ នៃព្រែកជីកហ៊្វូណនតេជោ

តើព្រែកជីកហ៊្វូណន-តេជោ ដើរតួនាទីអ្វីខ្លះ? ផ្ដល់ផលប្រយោជន៍អ្វីខ្លះ? ខ្ញុំមិននិយាយជំនួស ស៊ុន ចាន់ថុល ដែលទទួលបន្ទុកដឹក​នាំសិក្សាគម្រោងនេះ រហូតដល់មានការអនុម័តពីគណៈរដ្ឋមន្រ្តី ដែលពេលនោះខ្ញុំនៅជានាយករដ្ឋមន្រ្តីនៅឡើយនោះទេ … តើយើងនឹងទទួលផលប្រយោជន៍បែបណាពីព្រែកជីកនេះ?

ទី១ វាផ្ដល់នូវការងាយស្រួលសម្រាប់ការដឹកជញ្ជូននៅក្នុងប្រទេស តភ្ជាប់ទៅសមុទ្រដោយផ្ទាល់ ដោយមិនឆ្លងកាត់ប្រទេសផ្សេង។ វានឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន មិនត្រឹមតែនៅភាគនិរតីប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅទូទាំងប្រ​ទេសផងដែរ។ ផលកសិកម្មរបស់យើង​ ដែលមានតាំងពីក្រចេះ ស្ទឹងត្រែង កំពង់ចាម អាចដឹកជញ្ជូនចេញទៅក្រៅប្រទេស។ អ្នកខាងសៀមរាប ខាងកំពង់ឆ្នាំង ដែលមានលទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក អាចរុញចូលទៅតាមច្រកនេះដើម្បីចេញទៅសមុទ្រ។ ប្រព័ន្ធដឹកជញ្ជូនបែបនេះ វានឹងបង្កនូវការទាក់ទាញវិនិយោគិនមកកម្ពុជា។ អ្នកវិនិយោគក្នុងប្រទេសរបស់យើងក៏នឹងវិនិយោគបន្ថែម ដោយឃើញស្ថានភាពងាយស្រួលនៃការដឹកជញ្ជូន។ យើងមិនចាំបាច់បង់ថ្លៃបន្ថែមដែលយើងធ្លាប់បាននិងកំពុងបង់ជូនទៅវៀតណាម ដែលម្ដងថ្លៃប៉ុណ្ណេះម្ដងថ្លៃប៉ុណ្ណោះ។

យើងនៅតែប្រើកំពង់ផែវៀតណាមសំរាប់មុខទំនិញណាដែលត្រូវឆ្លងកាត់ទៅតាមទន្លេអន្តរជាតិ។ ការឆ្លងកាត់ប្រ​ទេសគេត្រូវតែបង់ថ្លៃ។ នៅមិនទាន់គិតអំពីថ្ងៃណាគេស្រួលចិត្ត គេផ្ដល់ឲ្យយើងងាយស្រួលទៅ ថ្ងៃណាគេមិនស្រួលចិត្ត ក៏វាពិបាក។ រឿងនេះ វាមានប្រវត្តិតាំងពីសម្ដេចព្រះ នរោត្ដម សីហនុ។ ហេតុអីបានជាព្រះអង្គទៅខិតខំកសាងនូវកំពង់ផែព្រះសីហនុ គឺដោយសារវាលំបាកពេក។ ពេលនោះ មានការមិនត្រូវគ្នា។ អញ្ចឹងកម្ពុជាអត់មានច្រមុះដកទេ។ យើងត្រូវតែមានច្រមុះដក។ យើងមានច្រមុះ(ដកហើយ) តែនៅបន្តបង់ថ្លៃឲ្យវៀតណាម នៅតែបង់ទៅលើចំណែកណាមួយ ក៏ប៉ុន្តែ(បានបន្ថយ)ចំណែកណាដែលត្រូវដឹកចេញទៅសមុទ្រផ្ទាល់ … ខ្ញុំត្រូវនិ​យាយការពិត ហើយសុំឲ្យអ្នកណាក៏ដោយ យកប៊ិចកត់ត្រាឲ្យបានច្បាស់នូវសម្ដីរបស់ខ្ញុំនៅទីនេះ។ កុំបំភ្លៃនូវសម្ដីរបស់ខ្ញុំ។

បង្កើតបាននូវប្រព័ន្ធដឹកជញ្ជូននេះ វាប្រទាក់ក្រឡារវាងផ្លូវទឹក ផ្លូវគោករបស់យើង បង្កើតនូវភាពងាយស្រួលសម្រាប់ប៉ែកនិរតីរបស់ប្រទេស។ លើសពីនេះ ទំនិញរបស់កម្ពុជាដែលមកពីគ្រប់កន្លែងអាចចូលទៅ​តាមច្រកទឹកនេះ។ ឡានមួយគ្រឿងដឹកបានតែមួយកុងតៃន័រទេ តែកប៉ាល់ឬសាឡង់ ដែលដឹកតាមផ្លូវនេះ មួយសាឡង់ៗ អាចច្រើនកុងតៃន័រ។ ដូច្នេះ វាកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន ដែលធ្វើឲ្យកម្ពុជាចំណេញប្រាក់ ហើយក៏មិនចាំយកប្រាក់នោះទៅបង់ឲ្យវៀតណាមដែរ។ សង្ឃឹមថា មេដឹកនាំវៀតណាមនឹងយល់ពីអ្វីដែលជាតម្រូវការ ដែលខ្ញុំនិយាយថ្ងៃនេះ។ ពីរបីថ្ងៃនេះ មានការសិក្សា។ ខ្ញុំនឹងនិយាយដល់ការសិក្សានោះពីវិទ្យាស្ថាន កាន់ថឺ របស់វៀតណាម។ នេះខ្ញុំនិយាយ​ពីផលប្រយោជន៍ទី១ នៃការដឹកជញ្ជូនលើវិស័យសេដ្ឋកិច្ចដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង។

ផលប្រយោជន៍ទី២ នៅទិសនិរតីរបស់កម្ពុជានឹងមានប្រព័ន្ធស្រោចស្រពមួយ ជំនួសឲ្យការខ្វះទឹក។ ដូចជាពេលនេះ យើងរាំងភ្លៀង ៦-៧ខែ ហើយ អត់ទាន់មានភ្លៀងធ្លាក់ទេ។ ប្រភពទឹកទាំងឡាយ សូម្បីតែទឹកស្អាតនៅតាកែវក៏ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅពេលដែលយើងមានព្រែកជីកនេះ វានឹងទៅជាប្រភពផ្គត់ផ្គង់ទឹកនៃទិសនិរតី​របស់កម្ពុជា ដែលរួមមានខេត្តកណ្ដាលមួយភាគ ទៅខេត្តតាកែវ កំពត និងកែប។ ​វាក៏អាចទាញទៅកំពង់ស្ពឺបានដែរ។ នៅពេលដែលវាខ្វះខាតទឹកដូចពេលនេះ អូសទៅហ្នឹង ឬក៏ប្រើឡានដឹកដើម្បីផ្គត់ផ្គង់ទឹកឲ្យប្រជាជន។ យើងមានប្រភពទឹកដើម្បីដឹកដែរ។ តែឥឡូវយើងមិនទាន់មាន។ ហ្នឹងជាផលប្រយោជន៍ទី២។ ផ្ទៃស្រែរបស់យើងនៅទិសនិរតី​នឹងផ្ទេរពីការធ្វើស្រូវម្ដងទៅជាពីរឬបីដង។ តើនេះវាជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាឬទេ?

ផលប្រយោជន៍ទី៣ គឺការរំដោះទឹកជំនន់នៅពេលដែលទឹកជំនន់វាយលុកនៅទិសនិរតី ដែលកន្លងទៅជួបការលំបាកណាស់។ ទីក្រុងកំពត កាលពីមុន តែងតែលិច ដោយសារតែវាអត់មានកន្លែងជម្លៀសទឹក។ សូម្បីតែទឹកជំនន់ខ្លាំង វៀតណាមក៏ទទួលរងផលប៉ះពាល់ពីទឹកដែលទៅពីកម្ពុជាដែរ។ ប៉ុន្តែ នៅពេលដែលយើងមានព្រែកនេះ ដែលវាទាក់ទងទៅនឹងសមុទ្រ ខែវស្សាដែលទឹកវាច្រើន វាអាចរុញអាហ្នឹងទម្លាក់ទៅសមុទ្រ ដែលធ្វើឲ្យការលិចលង់នៅប៉ែកនិរតីរបស់យើងត្រូវបានកាត់បន្ថយ រួមទាំងការកាត់បន្ថយចរន្តទឹកដែលបុកធ្លាក់ទៅវៀតណាមផងដែរ។ ហ្នឹងជាផលប្រយោជន៍ទី៣។

ផលប្រយោជន៍ទី៤ យើងនិយាយពីបញ្ហាវារីវប្បកម្ម គឺទាក់ទងទៅកំណើនត្រីនៅក្នុងទន្លេ ក្នុងព្រែកជីកដែលយើងមាន បន្ថែមលើនោះ ប្រជាជនអាចនឹងប្រើប្រាស់ទឹកដែលបានពីព្រែកជីកនោះ ធ្វើវារីវប្បកម្ម ចិញ្ចឹមត្រី ចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ជីវភាពប្រជាជន។ ឥឡូវគាត់ទៅរកទឹកដើម្បីចិញ្ចឹមត្រីនៅឯណា? ជំរុញឲ្យគាត់ចិញ្ចឹមត្រី គាត់នឹងឆ្លើយត្រឡប់មកវិញថា ឲ្យខ្ញុំចិញ្ចឹមឯណា បើអត់មានទឹក? វានឹងបង្កើតបាននូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។

(៤) ករណីមិនអាចរកទុនពីក្រៅមកបាន ត្រូវតែចូលរួមគ្នាជាភាគហ៊ុនក្នុងការសាងសង់

យ៉ាងហោចណាស់យើងមានផលប្រយោជន៍ ៤នេះ ដែលសុំឱ្យប្រជាជនកម្ពុជាយល់ថាផលប្រយោជន៍ដែលទទួល​បានពីព្រែកជីកនេះវាធំធេង។ ដូច្នេះ ខ្ញុំសុំឲ្យអ្នកឧកញ៉ា និងឧកញ៉ា អ្នកដែលទុន ក្នុងករណីដែលយើងមិនអាចរកទុនពីក្រៅមកបានត្រូវតែធ្វើឲ្យបាន តាមរយៈការចូលរួមទាំងអស់គ្នាជាភាគហ៊ុន។ ខ្ញុំនឹងឈរនៅជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ប្រមូលផ្ដុំអ្នកដែលមានទុន ចូលរួមវិនិយោគ ដើម្បីបានផលចំណេញពីការធ្វើព្រែកជីកនេះ។ និយាយពីផលប៉ះពាល់ ក្រុមដែលបានមកធ្វើសំភាសន៍ចុះសំភាសន៍ឡើង ផ្សាយដោយវិទ្យុបរទេសនិយាយភាសាខ្មែរថាផលប៉ះពាល់អញ្ចេះៗ ទៅផ្ទះអ្នកនេះផ្ទះអ្នកនោះ។

(ក្នុងប្រវែង) ១៨០គីឡូម៉ែត្រនេះ គន្លងចាស់មានដល់ទៅ ១០០ប៉ុន្មានគីឡូទៅហើយ។ យើងជីកថ្មីតែប៉ុន្មានទេ។ អញ្ចឹង យើងគ្រាន់តែពង្រីកបន្ថែមតើ រួចហើយទៅចោលអ្នកណា។ ឥឡូវសួរមើល អ្នកណាទៅនៅក្នុងហ្នឹង? មានអ្នកណានៅក្នុងព្រែកហ្នឹង។ តើនេះជាការមួលបង្កាច់ដោយមជ្ឈដ្ឋានខ្មែរនៅបរទេស ដោយវិទ្យុបរទេសនិយាយភាសាខ្មែរ ជនជាតិខ្មែរដែលមិនស្គាល់ផលប្រ​យោជន៍ខ្មែរ រហូតដល់មេក្បត់ជាតិ ៣ជំនាន់ បង្ហោះសារចេញមកប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួន។ ដោយហេតុនេះ វាជាការត្រឹមត្រូវណាស់ដែលខ្ញុំដាក់ចេញនូវនយោបាយកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់។

(៥) បើបណ្តោយឱ្យទឹកសាបធ្លាក់ទៅសមុទ្រ កម្ពុជាខ្លួនឯងអ្នករងគ្រោះ

អ្នកសិក្សារបស់វៀតណាមនៅ CAN THO ទើបតែផ្សាយផ្ទួនៗគ្នា។ កាសែត វៀតណាម Express ចុះផ្សាយថ្មីៗនេះជាប់រហូតថា បើយើងធ្វើព្រែកជីកនេះ វានឹងបាត់ទឹកចុះទៅវៀតណាម ៧០%។ ខ្ញុំសូមសួរត្រឡប់ទៅវិញថា តើទឹកបាត់វាទៅណា? ខ្ញុំសួរអញ្ចេះ។ សូមអ្នកកត់ត្រា ហើយយកទៅឱ្យមេដឹកនាំវៀតណាមមើលទៅ។ ទឹក ៧០% ហ្នឹង វាបាត់ទៅណា? យើងជាអ្នកត្រូវការពារខ្លួនឯង។ មិនមែនវៀតណាមត្រូវមានកង្វល់ទេ។ បើសិនជាយើងបណ្តោយឱ្យទឹកសាបធ្លាក់ទៅក្នុងស​មុទ្រ កម្ពុជាខ្លួនឯងជាអ្នករងគ្រោះមុនវៀតណាម។ ខ្ញុំសូមនិយាយទៅកាន់វៀតណាមដោយត្រង់តែម្តង។

មេដឹកនាំវៀតណាមកុំនិយាយថា ហេតុអី្វបានលោក ហ៊ុន សែន ឯងមិនព្រមនិយាយជាមួយមេដឹកនាំ? ចាំបាច់និយាយចំហ? ថាមកពីថ្នាក់ដឹកនាំវៀតណាម មិនព្រមប្រាប់អ្នកខាងក្រោមថា កុំនិយាយ ទុកឱ្យថ្នាក់លើនិយាយ។ ហ្នឹងខ្ញុំឆ្លើយទៅវិញ។ ម៉េចបានលោក ហ៊ុន សែន ឯង មេដឹកនាំធំជាងគេ អំណាចខ្លាំងជាងគេ ហើយមកនិយាយចំហ។ (ខ្ញុំនឹងឆ្លើយទៅវិញថា) មកពីមេដឹកនាំខ្វះការយកចិត្តទុកដាក់គ្រប់​គ្រងថ្នាក់ក្រោម ទុកឱ្យថ្នាក់ក្រោមវាយប្រហារកម្ពុជា។​ អញ្ចឹងខ្ញុំត្រូវតែហ៊ាននិយាយប្រាប់ត្រឡប់ទៅវិញ ដើម្បីឱ្យលឺដល់មេដឹកនាំវៀតណាម។ (ឯកឧត្តម) ស៊ុន ចាន់ថុល គីឡូមិនគ្រប់ ពន្យល់យ៉ាងម៉េចក៏នៅតែមិនយល់។

(៦) ទ្វារទឹក៣ ធានាថា ទឹកសាបមិនអាចចេញទៅសមុទ្រ ហើយទឹកប្រៃមិនអាចចូលមកក្នុងព្រែក

ឥឡូវកម្ពុជាត្រូវតែធានាថា ខ្លួនឯងមិនត្រូវខ្វះទឹកហូរពីលើទៅ។ ខ្លួនឯងខ្វះទឹកក្នុងទន្លេបាសាក់ ហើយបែរជាឱ្យទឹកប្រៃហូរចូលមកក្នុងព្រែកនេះ ដល់កំពត ដល់កែប ដល់តាកែវ … កម្ពុជាមិនល្ងង់ជាងវៀតណាមទេ។ ខ្ញុំធ្វើសេចក្តីសម្រេចមក ៤៧ឆ្នាំ, ហ៊ុន សែន មិនដែលសម្រេចចិត្តខុសម្តងណាទេ។ បើនិយាយពីទឹក ការដែលយើងជីកព្រែកនេះ គ្រាន់តែទឹកភ្លៀងវាគ្រប់គ្រាន់ហើយ។ តើវានឹងបាត់ទឹកទៅណា។ យើងមានទ្វារទឹករហូតទៅដល់ ៣។ ធានាថាទឹកសាបមិនឱ្យចេញទៅសមុទ្រ ហើយក៏ធានាថាមិនឱ្យទឹកប្រៃពីសមុទ្រចូលមកក្នុងព្រែកនេះដែរ។ កម្ពុជាចេះការពារផលប្រយោជន៍របស់ខ្លួន មិនចាំបាច់វៀតណាមមានកង្វល់ទេ។ ទឹកវាអត់បាត់ទៅណាទេ។ ការសិក្សាបែបល្ងឹតល្ងង់មួយបែបនេះ យើងទទួលយកមិនបានទេ ថែមទាំងមានអ្នកសិក្សា ២នាក់ទៀតរបស់វៀតណាម បានបញ្ជូន(អត្ថបទ)ទៅឱ្យ The Straits Times របស់សិង្ហបុរីចុះផ្សាយ។

(៧) គ្មានការសំរួលអោយកងទ័ពចិន ត្បិតកម្ពុជាមិនត្រូវការ វៀតណាមនិងកម្ពុជាមានមិត្តភាពនិងទំនាក់ទំនងល្អ វៀតណាមនិងចិនមានការទាក់ទងគ្នាល្អ

យើងដឹងឈ្មោះ។ វិទ្យាស្ថាននេះជារបស់រដ្ឋវៀតណាម ដែល(អះអាង)ថាព្រែកជីកនេះវាសម្រួលឱ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់។ ដោយហេតុនេះបានជាខ្ញុំឆ្លើយតបទៅវិញថា តើកម្ពុជាត្រូវការកងទ័ពចិនមកដើម្បី​អ្វី? នេះជាចំណុចទី១។ ទី២ វៀតណាមនិងកម្ពុជាមានមិត្តភាពជាមួយគ្នា និងទំនាក់ទំនងល្អលើគ្រប់វិស័យ។ ទី៣ វៀតណាមនិងចិន មានការទាក់ទងគ្នាល្អ ឬក៏អាចនិយាយតាមមួយបែបអញ្ចេះបន្ថែមទៅទៀត កម្ពុជាមិនល្ងង់រហូតទៅដល់យកកងទ័ពចិនមកដាក់លើទឹកដីរបស់ខ្លួន ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនឯងទេ។ មាត្រាទី ៥៥ លុបចោលទាំងអស់ជាស្វ័យប្រវត្តិ កិច្ចព្រមព្រៀងណាដែលផ្ទុយពីអធិបតេយ្យភាព អព្យាក្រឹត្យភាពរបស់កម្ពុជា។ ចិនក៏មិនល្ងង់នឹងយកកងទ័ពមកដាក់នៅក្នុងស្រុកខ្មែរ ដែលផ្ទុយនឹងគោលការណ៍នៃការគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជាទេ។ អញ្ចឹងសុំកុំជ្រុលនិយមប្រមាថមាក់ងាយកម្ពុជា។

(៨) ឆ្នាំ ២០១៦ ទឹកសមុទ្រហូរចូលវៀតណាមស្ទើរពាក់កណ្តាលខាងក្រោម ជាគ្រោះធម្មជាតិ មិនមែនមកពីកម្ពុជាទេ

កងទ័ពបរទេសទាំងអស់ មិនអាចមកឈរជើងនៅក្នុងស្រុកខ្មែរទេ លើកលែងតែអនុពន្ធយោធា។ ខ្ញុំដាក់ទៅប្រទេសអ្នកឯង អ្នកឯងដាក់មកប្រទេសខ្ញុំ។ មានកិច្ចព្រមព្រៀងស្តីសមប្រយុទ្ធមក អញ្ជើញមក ប៉ុន្តែមិនអាចសមប្រយុទ្ធហើយ បោះទីតាំងនៅហ្នឹងបានទេ។ ទៅវិញ។ សមប្រយុទ្ធវាមានរយៈពេលលវែង រយៈពេលខ្លី។ សូម​អ្នកសរសេរនិងបញ្ជូនអត្ថបទទៅ The Straits Times ដឹងខ្លួន។ កុំជ្រុលហួស។ ខ្ញុំសូមឆ្លើយតបទៅជាមួយអ្នកសិក្សានៅ CAN THO ថា ទឹក ៧០% ដែលថាបាត់នោះ វាអត់ទៅណា ហើយមិនធ្វើឱ្យទឹកប្រៃចូល​ទៅក្នុងដីសណ្តទន្លេមេគង្គ ដែលវៀតណាមហៅស្អី គៀវ ឡុង អញ្ចេះមិនដឹង។ ឆ្នាំ ២០១៦ យើងដឹងទាំងអស់គ្នា ពេលនោះកម្ពុជាក៏ខ្វះទឹកដែរ។ នៅចាំបានទេទាំងអស់គ្នា? ពេលនោះយើងដឹកទឹកចែកឱ្យប្រជាជន ជាពិសេសអ្នកខេត្តបន្ទាយមានជ័យ បាត់ដំបងស្អីៗនេះ ព្រោះសូម្បីតែអណ្តូងទឹកក៏វារីង។ ខ្ញុំជាមួយឯកឧត្តម កែ កឹមយ៉ាន ទៅចែកទឹកមុនគេ បំផុសឱ្យប្រជាជនដឹង នាំគ្នាយកឡានដឹកទឹកឱ្យប្រជាជនប្រើប្រាស់។ ពេលនោះ ទន្លេទាំងអស់វាទាប ទឹកសមុទ្រហូរចូលប្រទេសវៀតណាមស្ទើរពាក់កណ្តាលខាងក្រោម។ នោះវាជាគ្រោះធម្មជាតិ វាមិនមែនមកពីកម្ពុជាទេ។

(៩) បោះបង់គម្រោងវារីអគ្គិសនីស្ទឹងត្រែងនិងក្រចេះ ដើម្បីកាត់បន្ថយការព្រួយបារម្ភប្រជាជននិងវៀតណាម

សូមរំលឹក មុននេះវារីអគ្គិសនី សាយ៉ាបូរី របស់ឡាវ ក៏ត្រូវបានគេជំទាស់ដែរ។ សាយ៉ាបូរី នៅឃ្លាតពីវៀងច័ន្ទ ១២០០គីឡូម៉ែត្រ ក៏ត្រូវគេទៅតាមជំទាស់នៅឯណោះ។ ខ្ញុំបានប្រាប់ ថងលូន នៅពេលនោះ ឥឡូវគាត់ជាប្រធានរដ្ឋ ថា មូលហេតុដែលគេជំទាស់ ដោយសារតែទំនប់វារីអគ្គិសនីនេះ ត្រូវបានចិនវិនិយោគ។ បងឯងធ្វើទៅ។ ដល់ធ្វើហើយ ក៏ឃើញថាស្ងាត់។ ក្រោយមក ដនសាហុង នៅព្រំដែន ឃ្លាតពីព្រំដែនកម្ពុជា-ឡាវ ២គីឡូម៉ែត្រ។ ឡាវធ្វើវារីអគ្គិសនីនៅតាមទន្លេមេគង្គទៀត។ ប៉ុន្តែទន្លេមេគង្គកន្លែងនេះ គេធ្វើតាមដៃមួយ។ មានដៃ ៥ តែគេធ្វើតែ ១តើ។ ខ្ញុំទៅបើកច្រកព្រំដែន ខ្ញុំទៅលេង។ ខ្ញុំថាបងឯងធ្វើទៅ ធ្វើភ្លើងនៅ ដនសាហុង លក់មកឲ្យខ្ញុំមក។ ឃ្លាតពីព្រំដែនកម្ពុជាតែ ២ គីឡូម៉ែត្រ។ ខ្ញុំលើកទឹកចិត្តឲ្យធ្វើ។ យើងបែរ​ជាស្ម័គ្រចិត្តបោះបង់ចោលគម្រោងកសាងវារីអគ្គិសនីនៅស្ទឹងត្រែង នៅក្រចេះ នៅសំបូរ ដែលសិក្សាតាំងពីជំនាន់មុនរហូតមក។​ ផែនការរបស់ គិត ម៉េង ដូចជា ៣០០០ មេហ្គាវ៉ាត់។ យើងសុខចិត្តបោះបង់ចោល ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់ប្រជាជនយើងផង កាត់បន្ថយការព្រួយបារម្ភរបស់វៀតណាមផង។

(១០) ព្រែកជីកហ្វូណនតេជោអត់ប៉ះពាល់ជាមួយនឹង ecology ផ្ទុយទៅវិញវានឹងបង្កើតប្រព័ន្ធ ecology

ប៉ុន្តែ រឿងព្រែកជីកហ្វូណនតេជោហ្នឹងអត់ប៉ះពាល់អីនឹង ecology ទេ ផ្ទុយទៅវិញវានឹងបង្កើតប្រព័ន្ធ ecology មួយតភ្ជាប់ពីទន្លេបាសាក់ទៅកាន់ដៃសមុទ្រ ពីស្ថានភាពដែលគ្មានទឹក ទៅជាស្ថានភាពដែលមានទឹក។ ខ្ញុំមិនមែនរុញឲ្យប្រជាជនកម្ពុជាស្អប់ប្រជាជនវៀតណាមទេ ប៉ុន្តែក៏សូមអង្វរករប្រជាជនវៀតណាម សុំធ្វើករណីដូចគ្នា ហើយឲ្យគិតគូរផលប្រយោជន៍ពីគ្នា បើកម្ពុជាយកមកនិយាយ។ ថាខ្ញុំនិយាយទៅចុះ ដោយសារតែឃើញ តា ទុំ ចូល comment ក្នុង Facebook។ ឈ្មោះ តា ទុំ នេះជារឿងពិត។ ជារួមវៀតណាមបង្កបង្កើនផលបានល្អណាស់ តែគាត់មានវិធីសាស្រ្តការពារ។ គាត់ធ្វើទំនប់ច្រើនណាស់ការពារ។ កាលណាប្រជាជនគាត់មិនទាន់ទទួលផលទេ ជំនន់ចុងខែកក្កដានិងដើមខែសីហា គឺគាត់បិទទំនប់ទាំងអស់ដើម្បីការពារស្រូវ ការពារផលដំណាំរបស់គាត់។ កម្ពុជាទេដែលជាជនរងគ្រោះដោយសារទំនប់របស់វៀតណាមនៅខាងក្រោម។

(១១) ទឹកជំនន់ដើមរដូវខែកក្កដានិងខែសីហា ចាល់លិចខេត្តជាប់ព្រំដែន ដោយសារវៀតណាមបិទទំនប់

ខ្ញុំសុំផ្តាំទៅវិទ្យាស្ថានសិក្សាស្រាវ​ជ្រាវ CAN THO ឲ្យមើលរឿងនេះផង។ ឥឡូវនេះ ទិន្នន័យសិក្សានៅក្រសួងធនធានទឹក ទោះបីដូររដ្ឋមន្រ្តីក៏ដោយ ក៏ទិន្នន័យសិក្សានោះមានក្នុងដៃរបស់យើង។ ហេតុអីបានទឹកចេះតែចាល់ ដោយសារអី? ទឹកជំនន់ដើមរដូវនៅខែកក្កដានិងខែសីហា តែងតែចាល់លិចកម្ពុជានៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពតដែលជាប់ព្រំដែនវៀតណាម។ មូលហេតុគឺនៅត្រង់ថា វៀតណាមបិទទំនប់។ (វាធ្វើអោយ)លំហូរទឹកដែលត្រូវធ្លាក់ចុះទៅក្រោមមិនព្រមទៅ។ អញ្ចឹងវាលិច វាចាល់នៅក្នុងទឹកដីកម្ពុជាហ្នឹង។ បងប្អូនមួយចំនួនចោទសួរថា ម៉េចក៏រាល់ដងជន់ត្រឹមតែ ២ឬ៣ ថ្ងៃ ទឹកវាទៅអស់។ ឥឡូវជន់កន្លះខែហើយ ទឹកវាមិនព្រមទៅ? មូលហេតុ វៀតណាម គាត់ធ្វើអាហ្នឹង។ ដល់គាត់ប្រមូលផលហើយ ជំនន់មកលើកក្រោយទៀត វាទៅរលូន ធ្លាក់ទៅសមុទ្រ។ វាទៅលឿន។ ខ្ញុំមិនដែលនិយាយរឿងហ្នឹងទ។ ថ្ងៃនេះ ខ្ញុំបង្ខំចិត្តត្រូវតែនិយាយ កុំឲ្យអ្នកឯងគិតតែពីផលប្រយោជន៍អ្នកឯង ហើយខ្ញុំមិនទាន់បានធ្វើអីផង អ្នកឯងវាយប្រហារខ្ញុំ ភ្ជាប់ខ្ញុំទៅនឹងកងទ័ព ភ្ជាប់ខ្ញុំទៅនឹងរឿងនេះរឿងនោះ។ សង្ឃឹមថាមេដឹកនាំវៀតណាមនឹងយល់។

(១២) កិច្ចព្រមព្រៀងមេគង្គ ១៩៩៥ មិនតម្រូវឲ្យស្វែងរកការពិគ្រោះយោបល់ ឬការយល់ព្រមពីប្រទេសហត្ថលេខី ប្រសិនបើប្រើប្រាស់ដៃទន្លេ

យើងធ្វើកោះនរា នាយករដ្ឋមន្រ្តីខំចេញមកទស្សនកិច្ចលើកពីផលប៉ះពាល់នៃការកសាងកោះនរា។ បានខ្ញុំពន្យល់ថា អ្នកណាទៅរាយការណ៍ឲ្យឯកឧត្តម។ កោះនរាហ្នឹងមានតាំងពីដើម។ ប៉ុន្តែកោះហ្នឹង វាបានបាក់។ ឥឡូវហ្នឹង យើងខ្ញុំធ្វើកោះហ្នឹងឡើងវិញ។ កោះនរានៅក្បែរភ្នំពេញឯងសោះ រឿងអីទៅទើសដល់វៀតណាម។ វាមានអាធុនទៅខ្សឹបដាក់ត្រចៀកហ្នឹងទៅទៀត។ ខ្ញុំអត់ថយក្រោយទេ។ សូមបញ្ជាក់ថា គ្មានត្រូវការចរចាអីទៀតទេ។ និ​យាយគ្នាត្រង់ៗ កុំហៅកម្ពុជាទៅចរចា។ ខ្ញុំបានសរសេរហើយ។ ខ្ញុំឲ្យ (ឯកឧត្តម) ស៊ុន ចាន់ថុល បញ្ជាក់ឲ្យខ្ញុំ។ ឥឡូវខ្ញុំ note យកមកក្នុងនេះ។ កិច្ចព្រមព្រៀងមេគង្គ ១៩៩៥ តម្រូវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀង ជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ មុនពេលចាប់ផ្តើមគម្រោង។ កិច្ចព្រមព្រៀងមិនតម្រូវឲ្យភាគីហត្ថលេខី ស្វែងរកការពិគ្រោះយោបល់ ឬក៏ការយល់ព្រមពីប្រទេសហត្ថលេខីផ្សេងទៀតទេ ប្រសិនបើយើងប្រើប្រាស់ដៃទន្លេមេគង្គ។

(១៣) មិនបាច់ពិគ្រោះយោបល់អ្នកណាទេ ព្រោះកម្ពុជាប្រើប្រាស់ដៃនៃដៃទន្លេមេគង្គ

ឥឡូវខ្ញុំសុំពន្យល់។ យើងអត់បានប្រើប្រាស់ដៃទន្លេមេគង្គផង។ យើងប្រើប្រាស់ដៃនៃដៃទន្លេមេគង្គ។ បើនិយាយទៅថា អ្នកដែលមានម្រាម ៦ កូនដៃព្រែក។ ឥឡូវ ទន្លេបាសាក់ វាជាដៃទន្លេមេគង្គ។ ដល់តែយើងជីកវា ជីកទៅលើដៃទន្លេមេគង្គផង។ ប៉ុន្តែនៅក្នុងទីនេះ គេមិនចាំបាច់ឲ្យអ្នកណាពិគ្រោះយោបល់ពីអ្នកណាទេ បើគ្រាន់តែប្រើ(ដៃនៃ)ដៃទន្លេមេគង្គ។ ឥឡូវកម្ពុជាបានជូនដំណឹងនេះទៅគណៈកម្មការទន្លេមេគង្គតាំងពីខែសីហាឆ្នាំទៅ។ អញ្ចឹង​ សូមកុំហៅកម្ពុជាទៅពិគ្រោះយោបល់ជាមួយអ្នកណា។ គេសិក្សា គេចេះដឹងហើយ។ អ្នកបច្ចេកទេសជាង ៤០ នាក់​មកសិក្សា។ សុទ្ធតែថាហៅមកពិគ្រោះយោបល់ … សួរថា កិច្ចព្រមព្រៀងទន្លេមេគង្គហ្នឹងនៅមានសុពលភាព​ឬអត់? បើវានៅសុពលភាព មិនបាច់ខ្វល់ចរចាជាមួយអ្នកណាទាំងអស់។ បើចង់ ទៅមើលឯកសារនៅឯគណៈកម្មការមេគង្គទៅ។ បើខ្វះខាតឯកសារអីសំណូមពរមក យើងអាចផ្ញើជូនឯកសារបន្ថែម។

ប៉ុន្តែគ្មានតម្រូវការនៃការអនុម័តទៅកុងសង់ស៊ីស សម្រាប់ថាឲ្យធ្វើឬមិនឲ្យធ្វើនោះទេ។ បើនិយាយពីអាចោរក្បត់ជាតិមួយនោះ វាមិនទាំងស្គាល់ភូមិសាស្រ្តផង វាថាសម្រួលឲ្យកងទ័ពចិនដែលឈរជើងនៅរាម ប្រើប្រាស់ព្រែកជីកនេះទៀត។ អញ្ចឹង ប្រហែលជាវាគិតថា ពីផែរាម ទៅព្រែក(ជីក)របស់យើង នឹងកាត់តាមហ្នឹង។ អានេះអត់ស្គាល់ទាំងភូមិសាស្រ្តស្រុកខ្មែរផង កោតតែវា(និយាយកើត)។ ម្ង៉ៃៗ ជេរឯងជាអាយ៉ងវៀតណាម ប៉ុន្តែផលប្រយោជន៍ជាតិខ្លួនឯង វាអត់បានគិត។ ឥឡូវវាកំពុងដើរស្រប(នឹងការធ្វើអោយខូចផលប្រ​យោជន៍ជាតិ) … សូមប្រជាជនខ្មែរដែលគាំទ្រអាជនក្បត់ជាតិនេះ មើលឲ្យច្បាស់ទៅ អ្នកណាជាអ្នកណាពិតប្រាកដនៅពេលនេះ។

(១៤) ជាប្រធានគណបក្សកាន់អំណាច មានសិទ្ធិតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ បញ្ចេញមតិការពារផលប្រយោជន៍ជាតិខ្មែរ

ខ្ញុំសង្ឃឹមថា មេដឹកនាំវៀតណាមនឹងទទួលយកនូវការពិតថា ហេតុអីបានជា ហ៊ុន សែន និយាយអញ្ចឹងនៅវេទិកាសាធារណៈ ហើយផ្សាយបន្តផ្ទាល់បែបនេះ។ មូលហេតុ ខ្ញុំធ្លាប់បានប្រាប់មេដឹកនាំវៀតណាមហើយ។ កាលពីមុនមានជាង ២ ពាន់នាក់ ចូលជេរខ្ញុំក្នុងហ្វេសប៊ុក។ ក្រោយមក ខ្ញុំប្រាប់មេដឹកនាំថាបញ្ឈប់ការជេរខ្ញុំលើហ្វេសប៊ុក។​ ឆ្នាំ ២០១៦, ២០១៧, ជាង២ពាន់នាក់ចូលជេរខ្ញុំក្នុងហ្វេសប៊ុក។ ក្រោយមកខ្ញុំបានប្រាប់។ ឥឡូវកាសែតវៀតណាម ផ្សាយវាយប្រហារពីរឿងហ្នឹង។ ខ្ញុំត្រូវតែឆ្លើយតបជាចំហរដោយសម្លេង ហ៊ុន សែន តំណាងជាតិខ្មែរទាំងមូល។ បើទោះបីខ្ញុំមិនធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ តែក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ដែលមើលការគ្រប់​គ្រង​អំណាចនយោបាយ ខ្ញុំមានសិទ្ធិនឹងតាំងខ្លួនជាតំណាងជាតិខ្មែរ បើទោះបីវាមិនមែនជាអំណាចនីតិប្រតិបត្តិ តែខ្ញុំនៅតែជាតំណាងជាតិខ្មែរ ដែលមានសិទ្ធិនឹងបញ្ចេញមតិការពារផលប្រយោជន៍ជាតិ។ អញ្ចឹងបើវៀតណាមចង់ស្ងាត់ សុំវៀតណាមឲ្យបញ្ឈប់នូវការលើកនេះលើកនោះ។

(១៥) ផ្ញើសារទៅប្រជាជនវៀតណាមឲ្យទទួលស្គាល់ផលប្រយោជន៍កម្ពុជា ផ្ញើសារឲ្យប្រជាជនកម្ពុជាទទួលយកការគិតគូរ​ផល​ប្រយោជន៍ និងប្រឆាំងទង្វើជនក្បត់ដែលកំពុងបំផ្លាញជាតិខ្លួន

កន្លងទៅ(បណ្ឌិត) សុខ ទូច បានដាក់ត្រឡប់ទៅវិញ។ មនុស្សមួយចំនួនបានដាក់ត្រឡប់ទៅវិញដែរ។ អញ្ចឹងខ្ញុំក៏មិនត្រូវនៅស្ងៀមទេ ព្រោះវៀតណាមធ្វើហើយ គាត់ហ៊ានឲ្យសិទ្ធិថែមផ្សាយទៀត។ ហេតុអី្វបានមេដឹកនាំវៀតណាមអត់មានដាក់ពិន័យអ្នកហ្នឹង? ខ្ញុំអត់មានដាក់ពិន័យអ្នកណាទេ។ ខ្ញុំបង្ខំចិត្តត្រូវនិយាយ ហើយក៏ផ្ញើសារទៅកាន់ប្រជាជនវៀតណាម ឲ្យទទួលស្គាល់ផលប្រយោជន៍កម្ពុជាផង។ ផ្ញើសារឲ្យប្រជាជនកម្ពុជាទទួលយកនូវការគិតគូរ​ផល​ប្រយោជន៍ជាតិរបស់ខ្លួន ហើយប្រឆាំងគ្រប់ទង្វើរបស់ជនក្បត់ជាតិ ដែលកំពុងបំផ្លាញជាតិរបស់ខ្លួន។ ​ខ្ញុំមិនគិត​ថា អ្នកទាំងអស់គ្នា (នឹង)ចត់បាយដោយសារសំលេងរបស់ខ្ញុំទេ។ ច្បាស់ណាស់ អានេះតែឡើងមកនិ​យាយ អាមឹងទៅជាមួយគ្នាហើយ។ ត្រូវហើយ! អា សែន វាអញ្ចឹង។ ប៉ុន្ដែ អ្នកសំដីផ្អែមមិនប្រាកដថា ជាអ្នកផ្អែមពិតប្រាកដទេ។ (ដូចផ្លែ)ល្វា។ ខ្លះគេថា ហ៊ុន សែន និយាយមុខក្រម៉ូវ។ ហ៊ុន ម៉ាណែត និយាយមុខញញឹម។ បើមិនឲ្យវាញញឹមម៉េច បើវាកាត់ខ្ញុំ ហ៊ុន សែន កាត់ ប៊ុន រ៉ានី … អញ្ចឹងនិយាយទៅវាញញឹមហើយ។ ​រឿងពិតវាអញ្ចឹង។ (ហ៊ុន) ម៉ាណែត និយាយ មុខញញឹមរហូត។ វាត្រូវតែញញឹមអញ្ចឹង ព្រោះវាមិនមែន ហ៊ុន សែន ឯណា។ វា ហ៊ុន ម៉ាណែត តើ។ ដោយសារវាឆ្លងកាត់ពីហ្សែន ហ៊ុន សែន និង ប៊ុន រ៉ានី ចេញមកជា ហ៊ុន ម៉ាណែត។ វានិយាយមុខ​ញញឹមរហូត។ ស្ទីលរបស់វាអញ្ចឹង។ មនុស្សដូចគ្នាមិនកើតទេ សូម្បីតែឪ និងកូន។

(១៦) បើមិនធ្វើព្រែកជីកហ្នឹង កម្ពុជានៅតែពឹងដង្ហើមគេដក ប្រកួតប្រជែងមិនឈ្នះគេ

ខ្ញុំសូមទូន្មានទៅប្រទេសមួយចំនួនដែលចាប់យកបញ្ហា(ព្រែកជីក)ហ្វូណនតេជោ ដើម្បីនឹងប្រឆាំងកម្ពុជា សូមឱ្យបញ្ឈប់ទៅ។ គួរតែគោរពដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង។ យើងនៅចាំបានទេ ផ្លូវ ៤១ គឺជាផ្លូវរបស់អង្គឌួងធ្វើទៅកាន់មាត់សមុទ្រ។ ព្រះអង្គក៏មានព្រះរាជតម្រិះអំពីជីកព្រែកហ្នឹងដែរ ប៉ុន្ដែធ្វើមិនបាន។ ឥឡូវ ជំនាន់យើងត្រូវធ្វើហើយ។ ពេលណាមួយ ខ្ញុំនិយាយដោយត្រង់ បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំង​អស់ដឹកចេញតាមទន្លេមេគង្គមិនរួចទេ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាឲ្យច្បាស់។ បើមិនធ្វើព្រែកជីកហ្នឹងទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីសែនដែលត្រូវគេផ្ដាច់ ក៏ផ្ដាច់ គេឲ្យក៏ឲ្យ។ នេះក៏ជាសារសំរាប់វៀតណាមថា មូលហេតុអ្វីដែលកម្ពុជាត្រូវសម្រេចធ្វើដោយសារវាលំបាក។ កម្ពុជាត្រូវបង់ថ្លៃការប្រកួតប្រជែងមិនឈ្នះគេទេ។ បើបានព្រែកជីកនេះ ការប្រកួតប្រជែងរបស់យើងប្រហាក់ប្រហែល ថ្លៃដឹកជញ្ជូន ភ្លើង ពលកម្ម យើងអាចប្រកួតប្រជែង។ បើគ្រាន់តែយើងបង់ថ្លៃទៅលើការដឹកជញ្ជូន ដែលប្រគល់ទៅឲ្យវៀតណាមជាប្រចាំ វាគ្រប់គ្រាន់ល្មមនឹងបាត់បង់នូវភាពប្រកួតប្រជែងរបស់កម្ពុជាហើយ។ ​ខ្ញុំនៅតែបញ្ជាក់ឡើងវិញ សូមឲ្យថ្នាក់​ដឹកនាំវៀតណាម យល់ដល់ខ្ញុំដែលបង្ខំចិត្តនិយាយ ដោយមូលហេតុថាមេដឹកនាំវៀតណាមមិនអាចគ្រប់គ្រងថា្នក់ក្រោម​បានទេ។

(១៧) តាំងពីឈប់ធ្វើនាយករដ្ឋមន្ដ្រី មិនមានជំពាក់បំណុលការងារទៀតទេ

ខ្ញុំក៏កាន់តែត្រូវនិយាយ ដោយសារជនក្បត់ជាតិចេញមកប្រឆាំងនឹងព្រែកជីកហ្វូណនតេជោ ខ្ញុំអំពាវនាវ​ជនរួមជាតិកម្ពុជាគាំទ្រគំរោងព្រែកជីកហ្វូណនតេជោ។ សូមអរគុណ ដែលបងប្អូនកូនក្មួយ ជួនកាលចូលមកខម្មិនថា នឹកសំលេងលោកពុកណាស់ ធ្លាប់តែស្ដាប់ជារឿយៗ។ ចុះនៅជាមួយគ្នា បន្ដិចនិយាយៗ ស្រាប់តែបាត់មុខ ៧ ឬ ៨ ខែទៅហើយ មិនដែលឃើញនិយាយនៅឯណា។ ថ្ងៃនេះលេងមួយក្ឌុងមានត្រជាក់ផងមានក្ដៅផង។ ឥឡូវនេះ បំណុល ៥៣ឆ្នាំ ត្រូវបានសងរួចហើយ។ គ្មានជំពាក់អ្នកណាមួយរៀលទេ។ ម៉េចបានខ្ញុំថាបំណុល? ចាប់ផ្ដើមធ្វើកូនទាហាន វាមានកាតព្វកិច្ចរបស់វា។ មិនដែលបានដេកឆ្អែតទេ។ ត្រូវព្យាយាមក្រោកម៉ោង ៥ភ្លឺ បើត្រូវវេនដាំបាយ។ ហ្នឹងធ្វើទាហាន។ ក្រោយមកក្នុងរបប ប៉ុល ពត។ ក្រោយមកធ្វើមេដឹកនាំចលនាតស៊ូ។ ក្រោយមកបំពេញការងារជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងធ្វើជានាយករដ្ឋមន្ដ្រី គឺជាបំណុលដែលត្រូវបំពេញ ខានមិនបាន។ ព្រឹកឡើងប្រញាប់ក្រោកមើលទូរស័ព្ទ (មើល)សារ។ ខ្ញុំប្រើពេលតែ ១៥ នាទីគ្រប់គ្រាន់ហើយ សំរាប់ទាំងលុបមុខ ស្លៀកពាក់ បបរព្រឹក រួចចេញដំណើរ។ ឯកសារទាំងគរយកមកកន្លែងធ្វើការ។ ស៊ីញ៉េរួចអាព្រឹក ថ្ងៃ​គេដាក់ ស៊ីញ៉េរួចគេដាក់សំរាប់ស៊ីញ៉េយប់។ នេះជាបំណុល។ ប៉ុន្ដែចាប់ពីឈប់ធ្វើនាយករដ្ឋមន្ដ្រីមក គ្មានជំពាក់អ្នកណាមួយរៀលទេ។ ដេករហូត។

មុនកូវីដ១៩ គីឡូខ្ញុំតែជាង ៧០គីឡូទេ។ កូវីដ១៩ រួចហើយ គ្មានពេលហាត់ប្រាណទេ គីឡូឡើងដល់ ៩០។ ឥលូវគីឡូកំពុងមកនិយាយនេះ ៧៧ គីឡូទេ ព្រោះមានពេលហាត់ប្រាណ។ ល្ងាចនេះ មិនបានហាត់ទេ ក្រែងមក(និ​យាយ)​ស្អកក។ ប៉ុន្ដែទៅវិញហាត់ ហើយត្រាំទឹកក្ដៅតែ ១០នាទី ១៥នាទី ឲ្យវាបែកញើស។ ប៉ុន្ដែគិតថាមិនចាំបាច់ហាត់ទេ គីឡូខ្ញុំទុកនៅក្រោយ។ អ្នកខ្លះគេថា គីឡូខ្ញុំស្គមជាងមុខ ស្គម(ដោយសារ)លោក ហ៊ុន សែន ឈឺ។ ចាំតែឈឺតើ។ គ្រាន់តែឥលូវអត់បានទៅវាយកូនហ្គោល ដោយសារប្រពន្ធមិនស្រួលខ្លួន។ មិនទៅវាយកូនហ្គោលទេ នៅថែប្រពន្ធ។ ប្រពន្ធខ្ញុំ មុខតែកំពុងមើលហើយ។ ឥឡូវវាមិនសមគួរទេ។ និយាយឲ្យពិត។ សូម្បីចូលឆ្នាំ ឆ្នាំហ្នឹង អត់ទៅណាទេ ខ្លាចប្រពន្ធពិបាក។ រៀបចំជួបជុំកូនចៅថ្ងៃ ១២ ហើយថ្ងៃ ១៣ (មេសា)គេនាំគ្នាដើរលេងទៅ។ ប្រ​មូល​កូនក្មូយជួបជុំគ្នាទៅ។ នាំប្រពន្ធដើរ។ រួចដើរជិតគាត់អញ្ចឹងទៅ។ ការពិតគាត់ស្រួលហើយ ប៉ុន្ដែយើងបារម្ភ ព្រោះកាលណាទៅវាយកូនហ្គោល បារម្ភក្រែងលោដួលទៀត ដោយសារប្ដីមិននៅក្បែរ។ ឥឡូវ​នៅក្បែររហូត ទោះបីទៅវាយកូនហ្គោលក៏នៅក្បែរដែរ។

ប៉ុន្ដែយកល្អ កុំអាលវាយអី ចាំដល់តារាងខ្លួនឯងខាងក្រោយធ្វើរួច ឆ្នាំក្រោយ។ តារាងខាងក្រោយធ្វើស្ដង់ដារ។ ឥឡូវរវល់រុះរើតារាងក៏ខានវ៉ៃទៅ ប៉ុន្ដែមានវិធីហាត់ប្រាណរបស់ខ្ញុំ។ អរគុណណាស់ជាថ្មីម្ដងទៀត ដែលបានអញ្ជើញខ្ញុំចូលរួម ហើយចុងបញ្ចប់ក្រៅពីជូនពរអ្នកនៅត្រង់នេះ ក៏សូមជូនពរ ប្រគេនពរថ្វាយព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ទាំងនៅក្នុងប្រទេស និងក្រៅប្រទែស សូមប្រកបតែពុទ្ធពរ និងពរទាំង​ ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលំ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ អ្នកឧកញ៉ា ហុង ពីវ សូមចូលរួមបាល់ទាត់គន្ធបុប្ផាសំរាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃ ១ ឧសភា នេះ ចំនូន ២ លានដុល្លារ។ នេះជាការបរិច្ចាគដ៏ធំ យ៉ាងហោចណាស់ពេលនេះ យើងមានប្រាក់ក្នុងដៃ ដែលជាប្រាក់ចំណែកធំៗ (ដូចជា) ឧកញ៉ា ហុង ពីវ ២ លាន ដុល្លារ លាង ឃុន ១០ ម៉ឺន គិត ម៉េង ១០ ម៉ឺន ឃុន សៀ ១០ ម៉ឺន អញ្ចឹង ២ លាន ៣ សែន។ ខ្ញុំមិនកំណាញ់ក្នុងការទទួលទេ។ សូមអរគុណ៕

Selected excerpts from Samdech Techo Hun Sen’s off-the-cuff address at the ceremonial dinner with the Association of Nak Oknha/Oknha [Unofficial and translations]

CNV:

(4) Cambodian people’s understanding and support – a national movement to realize the Funan-Techo canal

[…] The Funan-Techo Canal […] is the decision of the Council of Ministers led by Hun Sen. Now, Hun Sen is defending this thesis and explaining it to his friends in the region and the world, especially to the Cambodian people, about the importance of the Funan-Techo canal. A few days ago, I posted my reaction on Facebook to those who suggested that the Funan-Techo canal would allow China navy to use it. Now I have to make a clear (argument). I do not allow anyone to burn my house just to cook a piece of his/her meat. Whether s/he is a friend or an enemy. No matter who that country is, I must defend my country. They have to recognize Cambodia’s interests. More importantly, I need the Cambodian people’s understanding and support to become a national movement to realize the Funan-Techo canal […]

(5) Four benefits of the Funan Techo canal

What is the role of the Funan-Techo canal? What are the benefits? […] how will we benefit from this canal? Firstly, it provides convenient transportation within the country and directly connected to the sea without crossing other countries. It will boost the economy not only in the southwest but across the country. Our agricultural products from Kratie, Stung Treng, Kampong Cham […] Siem Reap and Kampong Chhnang, etc., will be able to travel through this canal to the sea […] It will reduce the cost of transportation, which makes Cambodia profitable […] and hopefully the Vietnamese leaders will understand what the needs I am talking about […]

A second benefit of southwestern Cambodia would be to have an irrigation system to remedy the shortage of water. As in present, we have had no rain for 6 or 7 months in a row […] Takeo lacks even clean water for use. Once we have this canal ready, it will be the source of water supply to the southwest of Cambodia, which includes part of Kandal province to Takeo, Kampot and Kep. It can also extend to Kampong Speu and our rice fields in the southwest will be transformed from one-time rice cultivation to twice or three times rice cultivation […]

The third benefit is to be able to relieve flooding, especially when there is floodwater on the southwest front […] once we have this canal, the rainy season, when there will be abundance of water, the canal will channel the pressure to the sea, reducing the flooding in our southwest, and a part, reducing the flow of water towards Vietnam […]

The fourth benefit of aquaculture is related to the growth of fish population in the canal, and in addition, people may operate fish and shrimp farming too […]

(6) If fresh water flows off into sea, Cambodia itself is the first victim

Vietnamese scientists have repeated and the Vietnam Express recently reported that should Cambodia dig this canal, there will be loss of 70% of the water that will go down to Vietnam. Let me ask, where would the water go? Please write it down and show it to the Vietnamese leader. We are the ones thar have to protect ourselves. Vietnam does not have to worry. If we allow fresh water to flow off to the sea, before it happens to Vietnam, Cambodia itself will be the victim […] The Vietnamese leader may say why Hun Sen does not talk with the (Vietnamese) leaders? Why talk openly? It is because the Vietnamese leadership failed to tell the people below not to talk, and to let the upper echelons talk […] let me remind that we have up to three sluice gates that ensure that fresh water does not go out to sea and that salt water from the sea does not enter the canal […]

(7) Not for Chinese navy because Cambodia does not need it, Vietnam and Cambodia have good friendship relations, Vietnam and China have good relations

We know that Vietnam State Institute, which (claims) that the canal would facilitate use by the Chinese navy. Therefore, let me reply by asking what does Cambodia need Chinese troops for? This is the first point. Secondly, Vietnam and Cambodia have good and friendly relations in all fields. Thirdly, Vietnam and China have good relations […] why should Cambodia be stupid to host the Chinese troops on its territory, the act of which is contrary to its own Constitution. The Article 55 – any agreements that are contrary to the sovereignty and neutrality of Cambodia shall be automatically repealed. China is not foolish to deploy troops in Cambodia either, because it is contrary to the principles of respect for Cambodia’s independence and sovereignty. Please do not be too extreme to insult Cambodia […] In 2016, there was an incident that Cambodia also lacked water […] at that time, the level of water in the rivers was low, causing the sea water flowing into the lower half of Vietnam. That was a natural disaster, it was not causing by Cambodia […]

(8) Abandon the Stung Treng and Kratie hydropower projects to alleviate the concerns of the people and Vietnam

Earlier, Laos’ Xayaburi hydropower plant was also opposed […] I encouraged the construction going. We volunteered to abandon the Stung Treng hydropower project and the project in Kratie at Sambo, which has been studied from previous generations […] in order to alleviate the people’s worries as well as Vietnam’s concerns. As far as the Funan Techo Canal is concerned, there has no impacts whatsoever to ecology. On the contrary, it creates an ecological system that connects the Bassac River to the sea transforming from a waterless condition to a watery state. I do not urge the Cambodian people to hate the Vietnamese people, but I also urge the Vietnamese people to do the same, and consider each other’s interests […]

(9) Funan Techo canal sits neither on the body nor the early tributary, but the late tributary of the Mekong River

Despite the change of ministers (in Cambodia), we still have the study data in hands. There has been this case that at the beginning of the flood season in July and August, flooding in the Cambodian provinces of Kandal, Prey Veng, Svay Rieng, Takeo, Kampot, which borders on with Vietnam, did not seem to flow off. The reason is because Vietnam closed the dams (that they built in their country to prevent flood from coming before they reap their agricultural harvest), and that left the flood in the Cambodian side […] I never talked about that. I am forced to say now so that “you should not think only of your interests, and while I have not even done anything yet, you attack me, connecting me to the navy, to this or that” […] The 1995 Mekong Agreement requires the signatories informing the Mekong River Commission prior to the start of the project […] but do not require the signatory parties to seek consultation or approval from other signatory countries if we use the Mekong tributaries […] (and in this case,) we do not use the Mekong River. We are going to use even the late tributary of the Mekong River […] Cambodia has informed this to the Mekong River Commission since August last year […] one may ask if the Mekong River Agreement is still valid or not? If it is still valid, do not worry about negotiating/consulting anyone […]

(10) President of the ruling party entitled to represent the people and express opinion in defense of the national interest

I hope that the Vietnamese leaders will accept the fact that […] I have the need to respond openly in the voice of Hun Sen, the representative of the whole Cambodian nation. Even though I am not the Prime Minister, as the President of the ruling party that oversees political power, I have the right to be the representative of the Khmer nation. Even though it is not the executive branch, representing the Khmer nation, I have the right to express opinion in defense of national interests […] I have had to speak and send a message to the Vietnamese people to recognize Cambodia’s interests, and send a message to the Cambodian people to accept the consideration of their national interests, and oppose all the actions of the traitors who are destroying their nation […] without the canal, Cambodia would continue to rely on breathing through others’ […] it is a message to Vietnam arguing why Cambodia decided to go ahead with the project […] once the canal is in operation, with the lower costs of transportation, electricity, we would be able to compete […]./.

ឯកឧត្តម ទិត សុធា ចេញញ្ញតិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិកា ទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងមន្ត្រីក្រោមឱវាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា !

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ទេសរដ្ឋមន្ត្រី ស្វាយ ស៉ីថា ចេញញ្ញតិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៉ីថា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ និងមន្ត្រីក្រោមឱវាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា !

យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម វង្សី វិស្សុត ចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។

ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ! យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្ដល់អនុសាសន៍ ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ផ្ដល់នូវអនុសាសន៍ចំនួន ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ការផ្ដល់អនុសាសន៍ និងស្នើសុំកិច្ចសហការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើង​នៅក្នុងឱកាសដែលឯកឧត្តម ចូលរួមជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ «ពិធីបិទសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤» របស់សមាគមឧកញ៉ាកម្ពុជា ដែលបានរៀបចំឡើង​កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី។

ដោយសង្កេតឃើញពីតួនាទី និងមុខងារដ៏សំខាន់របស់សមាគមឧកញ៉ាកម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារ​ឧកញ៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍មួយចំនួន និងស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ដូចខាងក្រោម ៖

១. គោរមវន្តទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

២. ចលនាគោរមវន្តដែលជាសមាជិករបស់សមាគម ឱ្យចូលរួមកាន់តែសកម្មភាពថែមទៀត ក្នុងការអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការផ្តល់អំណោយជាថវិកា និងការចូល​រួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុង​នោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ដ្រ វត្តអារាម អគារសាធារណៈជាដើម។

៣. ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ឱ្យស័ក្កិសមស្របតាមគុណបំណាច់របស់គោរមវន្ត ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ក៏ដូចការបញ្ចប់គោរមងារឧកញ៉ា ក្នុងករណីប្រព្រឹត្តល្មើសនឹងបញ្ញាត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា ដើម្បីការពារកិត្តិយស និងសេចក្ដី​ថ្លៃថ្នូររបស់ឧកញ៉ា។

៤. ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជាត្រូវខិតខំប្រឹងប្រែងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ដើម្បីកៀរគរសមាជិកឱ្យកាន់តែច្រើន និងលើកកម្ពស់ភាពជាតំណាង (representativeness) របស់ខ្លួនជូនសហគមន៍ឧកញ៉ាទាំងមូល។

៥. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំផែនការសកម្មភាពការងារសង្គម និងសប្បុរសធម៌ ជាពិសេសពន្លឿនការបង្កើតមូលនិធិសមាគមឧកញ៉ាកម្ពុជា ដោយធានាឱ្យសមាជិក-សមាជិកាគ្រប់រូប មានឱកាសចូលរួមក្នុងសកម្មភាពទាំងនោះ ហើយមានអ្នកទទួលផលច្រើនពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់សមាគម។

៦. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំយន្តការ និងមានកម្មវិធីច្បាស់លាស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផង និងភាពជាដៃគូផង នៅក្នុងទីផ្សារ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជា។

៧. សមាគមឧកញ៉ាកម្ពុជាគួរបន្តសហការឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការកែលម្អបរិយាកាសធុរកិច្ច និងកសាងបរិយាកាសដែលមានភាពទាក់ទាញ និងអំណោយផលដល់សកម្មភាពអាជីវកម្ម សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកប​ដោយភាពធន់ និងបរិយាបន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបាន​បន្ថែមថា ការរៀបចំ និងកិច្ចដំណើរការសន្និបាតលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា ប្រកបដោយភាពជោគជ័យនាពេលនេះ គឺជាបង្គោលចរសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពនិងវឌ្ឍនភាពគួរជាទីមោទននៃការកសាង និងចងក្រងសហគមន៍ឧកញ៉ា ដែលជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបាននិងកំពុងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ជូនចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់ ដោយផ្តើមពីសមាជិកត្រឹម ៣២រូប នៅចុងឆ្នាំ២០២២ មកដល់ ៣៦៥រូប ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និងជាពិសេសបានសម្រេចនូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត រួមទាំងសកម្មភាពមនុស្សធម៌នានា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។

តាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ឧកញ៉ា ជាគោរមងារដ៏ឧត្តុង្គឧត្តម ដែលបានចាក់ឬសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងសង្គម​ខ្មែរយើងយូរលុងណាស់មកហើយ។ ក្នុងដំណើរនៃការស្តារ, ការកសាង និងការអភិវឌ្ឍកម្ពុជា ចាប់តាំងពីបាតដៃទទេ រហូតសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពរីកចម្រើនដូចបច្ចុប្បន្ន ក្រោមអគ្គមគ្គុទេសន៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមហាបុរសរដ្ឋគ្មានពីររបស់កម្ពុជា  និងការនាំមកជូនប្រទេសជាតិនូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាង ២ទស្សវត្សរ៍មុនវិបត្តិកូវីដ-១៩ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន បានក្លាយជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយក៏បានក្លាយជាសមរភូមិថ្មីមួយ ដែលនាំឱ្យគោរមងារឧកញ៉ាបន្តមានតម្លៃបន្ថែមទៀត។ ពិតណាស់ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧% ក្នុងមួយឆ្នាំ រហូតជាប់ឯក្តទកម្មជាប្រទេសមួយក្នុងចំណោមប្រទេសដែលអភិវឌ្ឍលឿនជាងគេក្នុងសកលលោក ក្នុងអំឡុងពេលនោះ គឺពិតជាពុំអាចកាត់ផ្តាច់បានពីចូលរួមពីសំណាក់គោរមវន្ត ដែលភាគច្រើនជាអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលកំពុងមានវត្តមាននៅទីនេះនោះទេ។

ឯកឧត្តមក៏បានគូសរំលេចអំពី ការដឹកនាំរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដែលប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយ និងបានចាត់វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើតការងារ, នវានុវត្តន៍, ការរលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានបន្តអនុវត្តនូវចក្ខុវិស័យនេះ ដោយចាត់ទុកការអភិវឌ្ឍវិស័យឯកជន ជារបៀបវារៈគោលនយោបាយដ៏សំខាន់សម្រាប់ជំរុញកំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល ២៥ឆ្នាំទៅមុខ ជាពិសេសការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារ តំបន់ និងសកល ដូចមានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លើសពីនេះ សកម្មភាពរបស់ សម្តេចមហាបវរធិបតី ផ្ទាល់ ដូចជាការដាក់ចេញនូវវិធានការមុតស្រួចជាច្រើននៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាបន្តបន្ទាប់ និងការដឹកនាំគណៈប្រតិភូផ្ទាល់ក្នុងបេសកកម្មក្រៅប្រទេសជាច្រើនលើកច្រើនសារ ដើម្បីទាក់ទាញនិងកៀរគរវិនិយោគិន បានបង្ហាញពីស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ចំពោះវិស័យឯកជន។

ស្របពេលដែល ស្ថានភាពសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុក វិស័យឯកជន ជាពិសេសអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករទាំងអស់ គឺជាប្រភពមិនចេះរីងស្ងួតនៃចលនាមនុស្សធម៌ផង និងជាខែលសំខាន់មួយក្នុងការការពារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិខាងក្រៅផង ហើយថែមទាំងជាកាតាលីករកជួយធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែមានភាពធន់ និងចីរភាពទៀតផង។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការត្រៀមខ្លួនរួចរាល់របស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនានាក្នុងព្រះរាជាណាចក្រកម្ពុជា នឹងអាចប្រែក្លាយកាលៈទេសៈលំបាកនេះ ទៅជាឱកាសសម្រាប់ការបន្តលូតលាស់ រីកចម្រើន​ជូនប្រជាជន សេដ្ឋកិច្ចជាតិ និងជាតិទាំងមូល។

សម្រងប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំណេះសំណាល និងពិសាបាយជាមួយសមាគមអ្នកឧកញ៉ា/ឧកញ៉ា

 CNV:

សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី!

ជាដំបូង​ អនុញ្ញាតឱ្យខ្ញុំបានប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់នូវពរសម្រាប់ការចូលឆ្នាំកន្លងទៅ សូមឱ្យអ្នកទាំងអស់គ្នាជូនប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជា​មួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមអរគុណសមាគមឧកញ៉ា ដែលបានអញ្ជើញខ្ញុំចូលរួមនៅក្នុងពិធីបិទសន្និបាត ជួបជុំទទួលទានអាហារសាមគ្គី។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរជាមួយនឹងការរៀបចំសន្និបាតលើកទី១ របស់សមាគមឧកញ៉ា បន្ទាប់ពីត្រូវបានបង្កើតកាលពីឆ្នាំទៅ។ ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះការរៀបចំទាំងឡាយ ដើម្បីធ្វើឱ្យសមាគមឧកញ៉ារបស់យើង មានលក្ខន្តិក មានបទបញ្ជាផ្ទៃក្នុង និងការពង្រឹងសមត្ថកិច្ច/កិច្ចការពាក់ព័ន្ធ ជាមួយនឹងសមាគមឧកញ៉ា។ ថ្ងៃនេះ យើងក៏បានឃើញការរៀបរយនូវឯកសណ្ឋានប្រកបដោយកិត្តិយស សក្ដិសមជា​សមាគមមួយដែលបានចូលរួមចំណែកធំធេង ជាមួយនឹងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេសជាតិ។

(១) ការផ្តល់តួនាទីប្រធានកិត្តិយសនៃសមាគមឧកញ៉ា គឺជាការជឿជាក់ទៅលើសមត្ថភាពនិងការដឹកនាំ

ខ្ញុំមានសេចក្តីរីករាយដែលបានទទួលការអញ្ជើញឱ្យធ្វើជាប្រធានកិត្តិយស។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំទទួលយកនូវតួនាទីជាប្រធានកិត្តិយសនៃសមាគមឧកញ៉ា។ ច្បាស់ណាស់ថា អ្នកទាំងអស់គ្នាបានផ្ដល់កិត្តិយសឱ្យខ្ញុំ ជាមួយនឹងការជឿជាក់ទៅលើសមត្ថភាព និងការដឹកនាំរបស់ខ្ញុំ ហើយដែលយើងរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤៥ឆ្នាំ។ វាមិនមែនជាការចៃដន្យទេ ប៉ុន្តែគំនិតផ្ដួចផ្ដើមរបស់អ្នកទាំងអស់គ្នាអញ្ជើញខ្ញុំឱ្យធ្វើជាប្រធានកិត្តិយស ហើយខ្ញុំក៏មិនមែនទទួលដោយចៃដន្យដែរនោះ គឺជាការគិតទុក ដោយមានទស្សនទានយ៉ាងច្បាស់លាស់តាំងពីដើម រហូតមកដល់ពេលដែលអស់លោកអញ្ជើញខ្ញុំឱ្យ​ធ្វើជាប្រធានកិត្តិយស។

(២) វិស័យឯកជនជាក្បាលរថភ្លើងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលជាសេដ្ឋវិទូ ដឹកនាំខាងយុទ្ធសាស្ត្រ

ខ្ញុំតែងចាត់ទុកថា វិស័យឯកជនគឺជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច ឯចំពោះរាជរដ្ឋាភិបាល គ្រាន់តែជាសេដ្ឋវិទូនៃការដឹកនាំផ្នែកយុទ្ធសាស្រ្ត ក៏ប៉ុន្តែតួនាទីជម្រុញសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច វាស្ថិតនៅលើអ្នកដែលមានទុន ហើយដែលភាគច្រើនបានក្លាយខ្លួនទៅជាអ្នកឧកញ៉ា។ ដូច្នេះ ខ្ញុំគួរតែកាន់តួនាទីដែលអ្នកទាំងអស់គ្នាបានផ្ដល់ការជឿទុកចិត្តច្រើនឆ្នាំមកហើយនោះ ដើម្បីប្រមូលផ្ដុំនៅជាមួយអ្នកទាំងអស់គ្នាឱ្យអ្នកទាំងអស់គ្នាមានការស្ងប់ចិត្ត និងជឿជាក់បន្តទៀត ហើយចលនាឱ្យអ្នកទាំងអស់គ្នាទុកចិត្តទៅលើការវិនិយោគនៅក្នុងទឹកដីកំណើតរបស់ខ្លួន។ ខ្ញុំគួរតែរំលេចបន្ដិច អស់លោកអ្នកឧកញ៉ា ឧកញ៉ា បានរៀបចំនូវតួនាទី ភារកិច្ចអស់ហើយ រាប់ទាំងតួនាទីភារកិច្ចជួយរាជរដ្ឋាភិបាលទៅលើបញ្ហាវិស័យមួយចំនួន ប៉ុន្តែអ្វីដែលខ្ញុំគួរតែរំលេចនៅក្នុងយុទ្ធសាស្រ្តចតុកោណ ឥឡូវនេះដល់យុទ្ធសាស្រ្តបញ្ចកោណ។

(៣) អ្នកឧកញ៉ា ឧកញ៉ា ដើរតួនាទីពីរក្នុងយុទ្ធសាស្ត្របញ្ជកោណគឺកំណើនសេដ្ឋកិច្ចនិងកំណើនការងារ

មានកិច្ចការសំខាន់ពីរ ដែលអ្នកទាំងអស់គ្នាបាននិងកំពុងធ្វើ នោះគឺកំណើន(សេដ្ឋកិច្ច និងកំណើន)ការងារ។ និយាយពីយុទ្ធសាស្រ្តចតុកោណ និងបញ្ចកោណ រួមមានកំណើន(សេដ្ឋកិច្ច) (បង្កើត)ការងារ សមធម៌ ប្រសិទ្ធភាព ឥឡូវថែម ចីរភាព មួយទៀត។ ប៉ុន្តែ ក្នុងបញ្ចកោណ ៥នេះ អស់លោកបានដើរតួនាទី ២សំខាន់៖​ ទី១ ជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈតួនាទីរបស់អស់លោកនេះ​ឯង។ សេដ្ឋកិច្ចដែលកំពុងរីកលូតលាស់ មួយផ្នែកធំដែលត្រូវជម្រុញដោយអ្នកដែលមានទុនវិនិយោគ។ ឯចំណែកទី២ អ្វីដែលអស់លោកវិនិយោគហ្នឹង កំពុងតែជួយដោះស្រាយការងាររាប់សែនកន្លែង ដែលធ្វើការផ្ទាល់តាមបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាស កសិដ្ឋានកសិកម្ម និងផ្នែកដទៃទៀត ជាអ្នកដែលទទួលបានប្រាក់ខែ ប្រាក់ចំណូលផ្ទាល់ពីក្រុមហ៊ុន និយាយទូលំទូលាយបន្ដិច គឺអ្នកឧកញ៉ា ឬឧកញ៉ា បើទោះបីជាអ្នកនោះមិនទាន់ជាសមាជិកសមាគមក្ដី។

(៤) បន្តដឹកនាំប្រទេស តែមិនចេញបទបញ្ជាដូចជានាយករដ្ឋមន្ត្រី

បើរាប់សែននាក់ទទួលបានការងារពីបណ្ដាក្រុមហ៊ុនរបស់អស់លោកហើយ អ្នកដែលទទួលផលបន្ត រាប់ទាំងគ្រួសាររបស់គេ គឺមានរាប់លាននាក់។ នេះជាចំណុចដែលខ្ញុំមានមោទនភាពខ្លាំងណាស់។ នៅក្នុងរយៈពេលដែលខ្ញុំបានដឹកនាំប្រទេសកន្លងទៅ ឥឡូវនៅតែបន្តដឹកនាំ គ្រាន់តែមិនកាន់នីតិប្រតិបត្តិដូចពេលមុន ខ្ញុំមិនដាក់ចេញបទបញ្ជាដូចដែលនាយករដ្ឋមន្រ្តីទេ ព្រោះឥឡូវនេះ ខ្ញុំមិនមែនជានាយករដ្ឋមន្រ្តី ប៉ុន្តែជាឪរបស់នាយករដ្ឋមន្រ្តី។ ក្នុងឋានៈជាមនុស្សម្នាក់ដែលធ្វើជានាយករដ្ឋមន្រ្តីយូរជាងគេនៅលើពិភពលោក ខ្ញុំស្គាល់ណាស់នូវអ្វីដែលហៅថារបៀបធ្វើជានាយករដ្ឋមន្រ្តី។ ដូច្នេះ ខ្ញុំក៏ត្រូវតែចៀសវាងការនិយាយមានចរិតជាការចេញនូវបទបញ្ជា។ អ្នកសរសេរកាសែតនៅលោកខាងលិចម្នាក់បាននិយាយថា “ការខុសគ្នារវាង ហ៊ុន សែន និង ហ៊ុន ម៉ាណែត នៅត្រង់ថាសុន្ទរកថា ហ៊ុន សែន ដាក់ចេញទៅមានចរិតជាការបញ្ជា, ឯ(សុន្ទរកថា) ហ៊ុន ម៉ាណែត គ្មានចរិតបញ្ញាទេ”។

(៥) ពួកអ្នកកើតក្នុងប្រទេសអ្នកមាន បើនៅក្នុងសភាពការណ៍ដូចកម្ពុជា ប្រហែលជារត់ចោលជួរ

ខ្ញុំបានឆ្លើយតបទៅពួកគេវិញថា ​អ្នកឯងចាំមើលទៅ។ បើតំណែងហ្នឹង ទីកន្លែងអង្គុយតម្រូវឱ្យចេញបញ្ជា គឺវាត្រូវតែចេញបញ្ជា។ ឥឡូវអ្នកឯងបានឃើញហើយ។ អញ្ចឹងបានខ្ញុំចេះតែនិយាយថា ពួកអ្នកឯងមានសំណាង ដោយបានកើតនៅក្នុងប្រទេសអ្នកមាន។ ប៉ុន្តែខួរក្បាលរបស់អ្នកឯង មិនប្រាកដថាពូកែជាងខ្ញុំទេ។ ជាក់ស្ដែង គ្រាមានជំងឺកូវីដ១៩ ពួកអ្នកឯងដែលចាត់ទុកថាជាប្រទេសអ្នកមានធនធាន ឬប្រព័ន្ធសុខាភិបាល​រឹងមាំ មានអ្នកស្លាប់និងអ្នកឆ្លងក្នុងប្រទេសច្រើនជាងប្រទេសរបស់ខ្ញុំ។ ត្រង់ចំណុចនេះ ខ្ញុំបញ្ជាក់ជូនអ្នកឯងថា ពួកអ្នកឯងសំ​ណាងត្រង់កើតនៅក្នុងប្រទេសអ្នកមាន អ្នកឯងមើលងាយខ្ញុំ ប៉ុន្តែខួរក្បាលរបស់អ្នកឯងមិនប្រាកដថាពូកែជាងពួកខ្ញុំទេ។ បើសិនជាស្ថិតក្នុងសភាពការណ៍ដូចកម្ពុជា ប្រហែលជាពួកអ្នកឯងរត់ចោលជួរទៅហើយ។

(៦) អ្នកមានទ្រព្យសម្បត្តិ ឬឧកញ៉ា/អ្នកឧកញ៉ា ដើរតួនាទីក្នុងវប្បធម៌ចែករំលែក

ត្រឡប់មកវិញ អ្វីដែលទាក់ទិនជាមួយនឹងអស់លោកកំពុងតែធ្វើ ការជម្រុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារធ្វើ បានផ្ដល់ឱកាសឱ្យកម្ពុជារីកចម្រើន។ នៅមានការងារមួយទៀត ដែលអស់លោកបានដើរតួនាទីយ៉ាងច្រើន នោះគឺសិល្បៈនៃការចែករំលែក ដែលអស់លោកបាននិងកំពុងធ្វើ … ខ្ញុំលើកចំណុចខ្លះយកមកនិយាយ៖ សាលារៀននៅទូទាំងប្រទេស ស្ទើរតែពាក់កណ្ដាលជាសាលារៀនដែលចូលរួមកសាងដោយសប្បុរសជនកម្ពុជា។ នេះជាចំណុចពិសេសនៃអ្នកមានទ្រព្យសម្បត្តិ ឬឧកញ៉ា អ្នកឧកញ៉ា បច្ចុប្បន្ន ដែលបានចូលរួមកសាងយ៉ាងច្រើនទាក់ទងទៅនឹងវិស័យអប់រំដែលកំពុងតែធ្វើការបណ្ដុះបណ្ដាលប្រជាជនរាប់លាននាក់។ វាជាការឆោតល្ងង់ ហើយមានចរិតបំផ្លិចបំផ្លាញដែលយកអ្នកមានធ្វើជាសត្រូវ។ ខ្ញុំមិនធ្វើដូច្នេះទេ។ អ្នកទាំង​ឡាយចាត់ទុកថា ខ្ញុំបោកអ្នកទាំងអស់គ្នាក៏បានដែរ។

(៧) អ្នកមានទ្រព្យសម្បត្តិ ឬឧកញ៉ា/អ្នកឧកញ៉ា ចូលរួមកសាងសមិទ្ធផលបម្រើឱ្យសង្គមជាតិ

ខ្ញុំតែងតែអំពាវនាវឱ្យអ្នកទាំងអស់គ្នាចូលរួមកសាងសមិទ្ធផលសង្គមជាតិ។ នៅក្នុងដំណាក់កាលដែលយើងខ្វះសាលា សប្បុរសជនបានចូលរួមច្រើនណាស់លើការកសាងសាលារៀន។ អ្នកដែលចូលរួមកសាងសាលារៀននោះ ក៏បានទទួលតួនាទីជាឧកញ៉ា ឬអ្នកឧកញ៉ា។ សមិទ្ធផលច្រើនទៀតជាផ្លូវថ្នល់ មន្ទីរពេទ្យ អណ្ដូងទឹក ស្រះទឹក វត្តអារាម មានច្រើន។ ឧកញ៉ាបានចូលរួមចំណែកច្រើន​ជា​មួយរាជរដ្ឋាភិបាល ដែលសមិទ្ធផលទាំងអស់នោះបម្រើឱ្យសង្គមជាតិ ប្រជាជនរបស់យើង។ ក្រៅពីនោះ ពេលមានប្រធានសក្តិម្ដងៗ ក្រុមអ្នកឧកញ៉ា អ្នកមានប្រាក់កាសតែងចេញមុខជួយរាជរដ្ឋាភិបាល។ កាលៈទេសៈមានគ្រោះទឹកជំនន់មានគ្រោះរាំងស្ងួត មានឧបទ្ទវហេតុផ្សេងៗ ជាពិសេសពេលដែលមានជំងឺកូវីដ១៩ តើអ្នកមានស្រុកខ្មែរធ្វើយ៉ាងណា?

ខ្ញុំគិតថា ប្រាក់ប្រមាណជាជិត ២០០លានដុល្លារ ដែលក្រុមអ្នកឧកញ៉ា ក្រុមអ្នកមានបានផ្ដល់សម្រាប់រាជរដ្ឋាភិបាលយកមកប្រើប្រាស់ទិញវ៉ាក់សាំង ទិញមន្ទីរពេទ្យ ឬកសាងស្អីៗផង វាមិនមែនជារឿងតូចតាចទេ។ នៅប្រទេសដទៃ អ្នកមានគេច្រើនជាងយើងឆ្ងាយណាស់ ក៏ប៉ុន្តែគេប្រមូលទុនបានតិចណាស់។ ខ្ញុំមិនដែលបានទៅបង្ខំថាត្រូវចូលប៉ុណ្ណាទេ។ ប៉ុន្តែមានឧកញ៉ាជាច្រើនបានទូរស័ព្ទទៅខ្ញុំ ថាចូលរបៀប​ម៉េច? ខ្ញុំថា តាមតែចិត្ត គ្រាដែលទិញមន្ទីរពេទ្យមួយ ដែលឥឡូវដាក់(ឈ្មោះ)ថា ជាមន្ទីរពេទ្យហ្លួងម៉ែ … ប្រទេសយើងក្រ ប៉ុន្តែខ្ញុំមិនដែលបណ្ដោយឱ្យប្រជាជនកម្ពុជាណាម្នាក់ ដេកគ្មានគ្រែ ដេកតាមចិញ្ចើមថ្នល់(នោះទេ) (គឺ)ចូលមន្ទីរពេទ្យទាំងអស់។ យើងខ្វះមន្ទីរពេទ្យ។

(៨) ទឹកចិត្តសប្បុរសដ៏ធំធេង តាមរយៈសិល្បៈចែករំលែកដើម្បីសេចក្ដីសុខប្រជាជន

ពេលនោះ វិស័យឯកជនផ្ដល់កន្លែងសម្រាប់ការរៀបចំដោយគ្មានទទួលយកប្រាក់ពីរដ្ឋាភិបាលមួយសេន មានតែជួយរៀបចំចេញថ្លៃទឹក/ភ្លើង។ កោះពេជ្ររបស់ឧកញ៉ា ពុង ឃាវសែ ក្លាយទៅជាកន្លែងដាក់(អ្នកជំងឺកូវីដ១៩) …យើងប្រើប្រាស់អគាររបស់វិស័យឯកជនរៀបចំ។ អ្នកកើតកូវីដ១៩ នៅស្រុកខ្មែរ អត់បានចេញប្រាក់សូម្បីមួយសេនសម្រាប់ព្យាបាលនោះទេ។ រាជរដ្ឋាភិបាលទទួលរ៉ាប់រង។ គាត់ទៅតែខ្លួន។ គាត់ទទួលទានអាហារនៅទីនោះ ហើយយើងមានសម្ភារៈសម្រាប់ឱ្យពួកគាត់។ ពេលដែលពួកគាត់ជា គាត់យកសម្ភារជាភួយ ខ្នើយ កន្ទេលទៅផ្ទះ។ អ្នកដែលទទួលមរណភាព ទោះបីមិនបានចូលរួមក៏ដោយ ក្រុមគ្រួសាររបស់គេមិនបានចេញប្រាក់មួយសេនណាដើម្បីយកសពទៅបូជា ឬយកទៅបញ្ចុះនោះទេ។ បន្ថែមលើនោះ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់សម្រាប់ឱ្យក្រុមគ្រួសារដែលនៅរស់ថែមទៀត។ យើងហ៊ានធ្វើ ដើម្បីសេចក្ដីសុខរបស់ប្រជាជន។ ខ្ញុំសូមអរគុណ សិល្បៈនៃការចែករំលែកនៅទីនេះ ដែលទឹកចិត្តសប្បុរសរបស់អស់លោកវាធំធេងណាស់។

(៩) សិល្បៈចែករំលែកជួយដល់ប្រជាជនជួបការលំបាក តាមរយៈរាជរដ្ឋាភិបាល ព្រះមហាក្សត្រ កាកបាទក្រហម

ខ្ញុំក៏មានសេចក្តីរីករាយដោយឃើញថា សមាគមឧកញ៉ា បាននាំគ្នាសុំព្រះរាជទានពីព្រះមហាក្សត្រនិងហ្លួងម៉ែ ដើម្បីថ្វាយបង្គំគាល់ ដោយមានទាំងនាំថវិកានិងអង្ករទៅថ្វាយព្រះអង្គ ដើម្បីព្រះអង្គប្រើប្រាស់ថវិកានោះជួយដល់ប្រជានុរាស្ត្រថែមទៀត។ ត្រង់នេះ អស់លោកជួយដោយផ្ទាល់ អស់លោកជួយតាមរយៈរដ្ឋាភិបាល អស់​លោកក៏ជួយតាមព្រះមហាក្សត្រ អស់លោកជួយតាមកាកបាទក្រហម។ និយាយអញ្ចឹងមិនមែនជាការកេះកៀវទេ តែសូមជូនដំណឹងថាខ្ញុំមានការប្រកួតបាល់ទាត់មួយនៅល្ងាចថ្ងៃទី ០១ ខែឧសភា។ ពេលនោះ ខ្ញុំនឹងទៅដើរតួនាទីជាគ្រូបង្វឹកក្នុងការទាត់បាល់សាមគ្គីភាពដើម្បីសប្បុរសធម៌ និងការប្រឆាំងគ្រឿងញៀន ប៉ុន្តែក៏មានការរៃអង្គាសសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដោយត្រង់។

មុនគេ លាង ឃុន ទូរស័ព្ទទៅខ្ញុំថា ចូលបាន ១០ម៉ឺនដុល្លារ និងថាចូលទៅត្រង់ណានោះ ៥ម៉ឺនដុល្លារ ហើយត្រង់ណាមួយទៀតនោះ ៥ម៉ឺនដុល្លារទៀត។ ម្សិលមិញខ្ញុំបង្ហោះតាមហ្វេសប៊ុកមួយ។ ចូលតាមរយៈខ្ញុំ ឃើញ ឃុន សៀ ចូល ១០ម៉ឺនដុល្លារ, គិត ម៉េង ១០ម៉ឺនដុល្លារ។ ខ្ញុំមិនមែនកេះកៀវអស់លោកនៅពេលនេះទេ ក៏ប៉ុន្តែតម្រូវការធំធេងនៃមន្ទីរពេទ្យនេះដើម្បីជួយដល់កុមារកម្ពុជា។ អ្នកដែលមានលទ្ធភាពចូលតាមលទ្ធភាពទៅ។ នេះគឺជាចំណុចដែលខ្ញុំចង់លើក។ អ្វីដែលអស់លោកបាននិងកំពុងធ្វើ ជំរុញកំណើនសេដ្ឋកិច្ចដោះស្រាយការងារធ្វើ និងកំពុងធ្វើទៅលើសិល្បៈនៃការចែករំលែកជួយដល់ប្រជាជនជួបការលំបាក ដោយធ្វើផ្ទាល់តាមរយៈរាជរដ្ឋាភិបាល ធ្វើតាមរយៈកាកបាទក្រហម ធ្វើតាមរយៈជំនួយសប្បុរសតាមផ្ទាល់ៗ អស់លោកធ្វើបានច្រើន។

(១០) មានអ្នកចង់ដឹងថា ហ៊ុន សែន មានសុខទុក្ខយ៉ាងណា

ខ្ញុំសង្ឃឹមថាល្ងាចនេះ អស់លោកអនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិច។ យើងក៏មិនទាន់ឃ្លានប៉ុន្មានដែរ។ ខ្ញុំចង់បញ្ជូនសារចេញពីទីនេះទៅលើបញ្ហាខ្លះដែលវាកំពុងតែក្ដៅ … មានបងប្អូនដែលបាត់សម្លេងរបស់ ហ៊ុន សែន ក្នុងរយៈពេលដ៏យូរ កំពុងតែចង់ស្ដាប់ថា តើ ហ៊ុន សែន មានស្ថានភាពដូចម៉េចហើយ។ មានអ្នកខ្លះថា ខ្ញុំជិតស្លាប់បាត់ទៅហើយ។ អ្នកខ្លះថាខ្ញុំស្លាប់បាត់ទៅហើយ។ ប៉ុន្តែអ្នកដែល(ឃើញខ្ញុំ)កំពុងនិយាយ គេថាជីវិតមនុស្សមិនអមតៈ។ ខ្ញុំទទួលស្គាល់ថា ជីវិតមនុស្សមិនអមតៈ ប៉ុន្តែអ្នកឯងក៏ត្រូវតែយល់ថាអ្នកឯងអាយុ ៧៥ឆ្នាំហើយ … តិចអ្នកឯងគិតថា ពេលដែលខ្ញុំកើនអាយុដល់ ៩០ឆ្នាំ អ្នកឯងនៅតែអាយុ ៧៥ឆ្នាំ។ មិនមែនទេ។ អ្នកឯងត្រូវគិតពីអាយុខ្លួ​នឯងផង កុំនិយាយឡើងថា ជីវិតមនុស្សមិនអមតៈនោះ។ ទទួលស្គាល់ថាមិនអមតៈ ប៉ុន្តែគ្រប់គ្នាកើនអាយុមួយឆ្នាំម្ដងៗ​។ ឥឡូវទើបកើនមួយឆ្នាំមែន តែខ្ញុំមិនយកការកើនអាយុដល់ ៧៣ឆ្នាំនៅខែមេសាហ្នឹទេ។ ចាំដល់ថ្ងៃ០៥ ខែសីហា ខាងមុខ បានកើនដល់អាយុ ៧៣ឆ្នាំ …។

(១១) ត្រូវការការគាំទ្រពីប្រជាជនឱ្យក្លាយជាចលនាជាតិដើម្បីគាំទ្រឱ្យសម្រេចបានព្រែកជីកហ៊្វូណន-តេជោ

ខ្ញុំសូមនិយាយបន្តិចអំពីប្រធានបទ ព្រែកជីកហ្វូណន-តេជោ។ ហេតុអី្វបានខ្ញុំត្រូវនិយាយ? នេះគឺជាការសម្រេចចិត្តនៃគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយ ហ៊ុន សែន។ ឥឡូវ ហ៊ុន សែន ត្រូវចេញការពារនិក្ខេបបទនេះ និងបកស្រាយត្រឡប់ទៅវិញជូនទៅមិត្តភក្ដិក្នុងតំបន់ និងលើពិភពលោក ជាពិសេសជូនជនរួមជាតិកម្ពុជាឲ្យបានជ្រាបអំពីសារៈសំខាន់នៃព្រែកជីកហ៊្វូណន-តេជោ។ ប៉ុន្មានថ្ងៃមុន ខ្ញុំប្រតិកម្មតាមហ្វេសប៊ុកជាមួយនឹងអ្នកលើកឡើងថា ព្រែកជីកហ៊្វូណន-តេជោ នេះនឹងបង្កលក្ខណៈឲ្យចិនប្រើប្រាស់កងទ័ពជើងទឹក តែពេលនេះ ខ្ញុំត្រូវតែនិយាយបង្ហាញ(ទឡ្ហីករណ៍អោយបានច្បាស់លាស់)។ ខ្ញុំមិនអនុញ្ញាតឲ្យអ្នកណាដុតផ្ទះរបស់ខ្ញុំ ដើម្បីចម្អិនពងមាន់មួយទេ មិនថាមិត្តមិនថាសត្រូវ។ មិនថាប្រទេសអ្នកឯងជានរណា តែខ្ញុំត្រូវតែការពារជាតិរបស់ខ្ញុំ។ សូមអ្នកទាំងឡាយ កុំឆ្លៀតដុតផ្ទះរបស់ខ្ញុំដើម្បីគ្រាន់តែចម្អិនសាច់មួយដុំរបស់អ្នក។ ពួកអ្នកត្រូវយល់ ត្រូវទទួលស្គាល់អំពីផលប្រយោជន៍របស់កម្ពុជា។ អ្វីដែលសំខាន់ជាងនេះ ខ្ញុំត្រូវការការយល់និងការគាំទ្រពីប្រជាជនកម្ពុជា ឲ្យក្លាយទៅជាចលនាជាតិដើម្បីគាំទ្រការសម្រេចបាននូវព្រែកជីកហ៊្វូណន-តេជោ របស់យើង។

(១២) ផលប្រយោជន៍ ៤ នៃព្រែកជីកហ៊្វូណនតេជោ

តើព្រែកជីកហ៊្វូណន-តេជោ ដើរតួនាទីអ្វីខ្លះ? ផ្ដល់ផលប្រយោជន៍អ្វីខ្លះ? ខ្ញុំមិននិយាយជំនួស ស៊ុន ចាន់ថុល ដែលទទួលបន្ទុកដឹក​នាំសិក្សាគម្រោងនេះ រហូតដល់មានការអនុម័តពីគណៈរដ្ឋមន្រ្តី ដែលពេលនោះខ្ញុំនៅជានាយករដ្ឋមន្រ្តីនៅឡើយនោះទេ … តើយើងនឹងទទួលផលប្រយោជន៍បែបណាពីព្រែកជីកនេះ?

ទី១ វាផ្ដល់នូវការងាយស្រួលសម្រាប់ការដឹកជញ្ជូននៅក្នុងប្រទេស តភ្ជាប់ទៅសមុទ្រដោយផ្ទាល់ ដោយមិនឆ្លងកាត់ប្រទេសផ្សេង។ វានឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន មិនត្រឹមតែនៅភាគនិរតីប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅទូទាំងប្រ​ទេសផងដែរ។ ផលកសិកម្មរបស់យើង​ ដែលមានតាំងពីក្រចេះ ស្ទឹងត្រែង កំពង់ចាម អាចដឹកជញ្ជូនចេញទៅក្រៅប្រទេស។ អ្នកខាងសៀមរាប ខាងកំពង់ឆ្នាំង ដែលមានលទ្ធភាពដឹកជញ្ជូនតាមផ្លូវទឹក អាចរុញចូលទៅតាមច្រកនេះដើម្បីចេញទៅសមុទ្រ។ ប្រព័ន្ធដឹកជញ្ជូនបែបនេះ វានឹងបង្កនូវការទាក់ទាញវិនិយោគិនមកកម្ពុជា។ អ្នកវិនិយោគក្នុងប្រទេសរបស់យើងក៏នឹងវិនិយោគបន្ថែម ដោយឃើញស្ថានភាពងាយស្រួលនៃការដឹកជញ្ជូន។ យើងមិនចាំបាច់បង់ថ្លៃបន្ថែមដែលយើងធ្លាប់បាននិងកំពុងបង់ជូនទៅវៀតណាម ដែលម្ដងថ្លៃប៉ុណ្ណេះម្ដងថ្លៃប៉ុណ្ណោះ។

យើងនៅតែប្រើកំពង់ផែវៀតណាមសំរាប់មុខទំនិញណាដែលត្រូវឆ្លងកាត់ទៅតាមទន្លេអន្តរជាតិ។ ការឆ្លងកាត់ប្រ​ទេសគេត្រូវតែបង់ថ្លៃ។ នៅមិនទាន់គិតអំពីថ្ងៃណាគេស្រួលចិត្ត គេផ្ដល់ឲ្យយើងងាយស្រួលទៅ ថ្ងៃណាគេមិនស្រួលចិត្ត ក៏វាពិបាក។ រឿងនេះ វាមានប្រវត្តិតាំងពីសម្ដេចព្រះ នរោត្ដម សីហនុ។ ហេតុអីបានជាព្រះអង្គទៅខិតខំកសាងនូវកំពង់ផែព្រះសីហនុ គឺដោយសារវាលំបាកពេក។ ពេលនោះ មានការមិនត្រូវគ្នា។ អញ្ចឹងកម្ពុជាអត់មានច្រមុះដកទេ។ យើងត្រូវតែមានច្រមុះដក។ យើងមានច្រមុះ(ដកហើយ) តែនៅបន្តបង់ថ្លៃឲ្យវៀតណាម នៅតែបង់ទៅលើចំណែកណាមួយ ក៏ប៉ុន្តែ(បានបន្ថយ)ចំណែកណាដែលត្រូវដឹកចេញទៅសមុទ្រផ្ទាល់ … ខ្ញុំត្រូវនិ​យាយការពិត ហើយសុំឲ្យអ្នកណាក៏ដោយ យកប៊ិចកត់ត្រាឲ្យបានច្បាស់នូវសម្ដីរបស់ខ្ញុំនៅទីនេះ។ កុំបំភ្លៃនូវសម្ដីរបស់ខ្ញុំ។

បង្កើតបាននូវប្រព័ន្ធដឹកជញ្ជូននេះ វាប្រទាក់ក្រឡារវាងផ្លូវទឹក ផ្លូវគោករបស់យើង បង្កើតនូវភាពងាយស្រួលសម្រាប់ប៉ែកនិរតីរបស់ប្រទេស។ លើសពីនេះ ទំនិញរបស់កម្ពុជាដែលមកពីគ្រប់កន្លែងអាចចូលទៅ​តាមច្រកទឹកនេះ។ ឡានមួយគ្រឿងដឹកបានតែមួយកុងតៃន័រទេ តែកប៉ាល់ឬសាឡង់ ដែលដឹកតាមផ្លូវនេះ មួយសាឡង់ៗ អាចច្រើនកុងតៃន័រ។ ដូច្នេះ វាកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូន ដែលធ្វើឲ្យកម្ពុជាចំណេញប្រាក់ ហើយក៏មិនចាំយកប្រាក់នោះទៅបង់ឲ្យវៀតណាមដែរ។ សង្ឃឹមថា មេដឹកនាំវៀតណាមនឹងយល់ពីអ្វីដែលជាតម្រូវការ ដែលខ្ញុំនិយាយថ្ងៃនេះ។ ពីរបីថ្ងៃនេះ មានការសិក្សា។ ខ្ញុំនឹងនិយាយដល់ការសិក្សានោះពីវិទ្យាស្ថាន កាន់ថឺ របស់វៀតណាម។ នេះខ្ញុំនិយាយ​ពីផលប្រយោជន៍ទី១ នៃការដឹកជញ្ជូនលើវិស័យសេដ្ឋកិច្ចដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង។

ផលប្រយោជន៍ទី២ នៅទិសនិរតីរបស់កម្ពុជានឹងមានប្រព័ន្ធស្រោចស្រពមួយ ជំនួសឲ្យការខ្វះទឹក។ ដូចជាពេលនេះ យើងរាំងភ្លៀង ៦-៧ខែ ហើយ អត់ទាន់មានភ្លៀងធ្លាក់ទេ។ ប្រភពទឹកទាំងឡាយ សូម្បីតែទឹកស្អាតនៅតាកែវក៏ខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅពេលដែលយើងមានព្រែកជីកនេះ វានឹងទៅជាប្រភពផ្គត់ផ្គង់ទឹកនៃទិសនិរតី​របស់កម្ពុជា ដែលរួមមានខេត្តកណ្ដាលមួយភាគ ទៅខេត្តតាកែវ កំពត និងកែប។ ​វាក៏អាចទាញទៅកំពង់ស្ពឺបានដែរ។ នៅពេលដែលវាខ្វះខាតទឹកដូចពេលនេះ អូសទៅហ្នឹង ឬក៏ប្រើឡានដឹកដើម្បីផ្គត់ផ្គង់ទឹកឲ្យប្រជាជន។ យើងមានប្រភពទឹកដើម្បីដឹកដែរ។ តែឥឡូវយើងមិនទាន់មាន។ ហ្នឹងជាផលប្រយោជន៍ទី២។ ផ្ទៃស្រែរបស់យើងនៅទិសនិរតី​នឹងផ្ទេរពីការធ្វើស្រូវម្ដងទៅជាពីរឬបីដង។ តើនេះវាជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាឬទេ?

ផលប្រយោជន៍ទី៣ គឺការរំដោះទឹកជំនន់នៅពេលដែលទឹកជំនន់វាយលុកនៅទិសនិរតី ដែលកន្លងទៅជួបការលំបាកណាស់។ ទីក្រុងកំពត កាលពីមុន តែងតែលិច ដោយសារតែវាអត់មានកន្លែងជម្លៀសទឹក។ សូម្បីតែទឹកជំនន់ខ្លាំង វៀតណាមក៏ទទួលរងផលប៉ះពាល់ពីទឹកដែលទៅពីកម្ពុជាដែរ។ ប៉ុន្តែ នៅពេលដែលយើងមានព្រែកនេះ ដែលវាទាក់ទងទៅនឹងសមុទ្រ ខែវស្សាដែលទឹកវាច្រើន វាអាចរុញអាហ្នឹងទម្លាក់ទៅសមុទ្រ ដែលធ្វើឲ្យការលិចលង់នៅប៉ែកនិរតីរបស់យើងត្រូវបានកាត់បន្ថយ រួមទាំងការកាត់បន្ថយចរន្តទឹកដែលបុកធ្លាក់ទៅវៀតណាមផងដែរ។ ហ្នឹងជាផលប្រយោជន៍ទី៣។

ផលប្រយោជន៍ទី៤ យើងនិយាយពីបញ្ហាវារីវប្បកម្ម គឺទាក់ទងទៅកំណើនត្រីនៅក្នុងទន្លេ ក្នុងព្រែកជីកដែលយើងមាន បន្ថែមលើនោះ ប្រជាជនអាចនឹងប្រើប្រាស់ទឹកដែលបានពីព្រែកជីកនោះ ធ្វើវារីវប្បកម្ម ចិញ្ចឹមត្រី ចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ជីវភាពប្រជាជន។ ឥឡូវគាត់ទៅរកទឹកដើម្បីចិញ្ចឹមត្រីនៅឯណា? ជំរុញឲ្យគាត់ចិញ្ចឹមត្រី គាត់នឹងឆ្លើយត្រឡប់មកវិញថា ឲ្យខ្ញុំចិញ្ចឹមឯណា បើអត់មានទឹក? វានឹងបង្កើតបាននូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។

(១៣) ករណីមិនអាចរកទុនពីក្រៅមកបាន ត្រូវតែចូលរួមគ្នាជាភាគហ៊ុនក្នុងការសាងសង់

យ៉ាងហោចណាស់យើងមានផលប្រយោជន៍ ៤នេះ ដែលសុំឱ្យប្រជាជនកម្ពុជាយល់ថាផលប្រយោជន៍ដែលទទួល​បានពីព្រែកជីកនេះវាធំធេង។ ដូច្នេះ ខ្ញុំសុំឲ្យអ្នកឧកញ៉ា និងឧកញ៉ា អ្នកដែលទុន ក្នុងករណីដែលយើងមិនអាចរកទុនពីក្រៅមកបានត្រូវតែធ្វើឲ្យបាន តាមរយៈការចូលរួមទាំងអស់គ្នាជាភាគហ៊ុន។ ខ្ញុំនឹងឈរនៅជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល ប្រមូលផ្ដុំអ្នកដែលមានទុន ចូលរួមវិនិយោគ ដើម្បីបានផលចំណេញពីការធ្វើព្រែកជីកនេះ។ និយាយពីផលប៉ះពាល់ ក្រុមដែលបានមកធ្វើសំភាសន៍ចុះសំភាសន៍ឡើង ផ្សាយដោយវិទ្យុបរទេសនិយាយភាសាខ្មែរថាផលប៉ះពាល់អញ្ចេះៗ ទៅផ្ទះអ្នកនេះផ្ទះអ្នកនោះ។

(ក្នុងប្រវែង) ១៨០គីឡូម៉ែត្រនេះ គន្លងចាស់មានដល់ទៅ ១០០ប៉ុន្មានគីឡូទៅហើយ។ យើងជីកថ្មីតែប៉ុន្មានទេ។ អញ្ចឹង យើងគ្រាន់តែពង្រីកបន្ថែមតើ រួចហើយទៅចោលអ្នកណា។ ឥឡូវសួរមើល អ្នកណាទៅនៅក្នុងហ្នឹង? មានអ្នកណានៅក្នុងព្រែកហ្នឹង។ តើនេះជាការមួលបង្កាច់ដោយមជ្ឈដ្ឋានខ្មែរនៅបរទេស ដោយវិទ្យុបរទេសនិយាយភាសាខ្មែរ ជនជាតិខ្មែរដែលមិនស្គាល់ផលប្រ​យោជន៍ខ្មែរ រហូតដល់មេក្បត់ជាតិ ៣ជំនាន់ បង្ហោះសារចេញមកប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួន។ ដោយហេតុនេះ វាជាការត្រឹមត្រូវណាស់ដែលខ្ញុំដាក់ចេញនូវនយោបាយកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់។

(១៤) បើបណ្តោយឱ្យទឹកសាបធ្លាក់ទៅសមុទ្រ កម្ពុជាខ្លួនឯងអ្នករងគ្រោះ

អ្នកសិក្សារបស់វៀតណាមនៅ CAN THO ទើបតែផ្សាយផ្ទួនៗគ្នា។ កាសែត វៀតណាម Express ចុះផ្សាយថ្មីៗនេះជាប់រហូតថា បើយើងធ្វើព្រែកជីកនេះ វានឹងបាត់ទឹកចុះទៅវៀតណាម ៧០%។ ខ្ញុំសូមសួរត្រឡប់ទៅវិញថា តើទឹកបាត់វាទៅណា? ខ្ញុំសួរអញ្ចេះ។ សូមអ្នកកត់ត្រា ហើយយកទៅឱ្យមេដឹកនាំវៀតណាមមើលទៅ។ ទឹក ៧០% ហ្នឹង វាបាត់ទៅណា? យើងជាអ្នកត្រូវការពារខ្លួនឯង។ មិនមែនវៀតណាមត្រូវមានកង្វល់ទេ។ បើសិនជាយើងបណ្តោយឱ្យទឹកសាបធ្លាក់ទៅក្នុងស​មុទ្រ កម្ពុជាខ្លួនឯងជាអ្នករងគ្រោះមុនវៀតណាម។ ខ្ញុំសូមនិយាយទៅកាន់វៀតណាមដោយត្រង់តែម្តង។

មេដឹកនាំវៀតណាមកុំនិយាយថា ហេតុអី្វបានលោក ហ៊ុន សែន ឯងមិនព្រមនិយាយជាមួយមេដឹកនាំ? ចាំបាច់និយាយចំហ? ថាមកពីថ្នាក់ដឹកនាំវៀតណាម មិនព្រមប្រាប់អ្នកខាងក្រោមថា កុំនិយាយ ទុកឱ្យថ្នាក់លើនិយាយ។ ហ្នឹងខ្ញុំឆ្លើយទៅវិញ។ ម៉េចបានលោក ហ៊ុន សែន ឯង មេដឹកនាំធំជាងគេ អំណាចខ្លាំងជាងគេ ហើយមកនិយាយចំហ។ (ខ្ញុំនឹងឆ្លើយទៅវិញថា) មកពីមេដឹកនាំខ្វះការយកចិត្តទុកដាក់គ្រប់​គ្រងថ្នាក់ក្រោម ទុកឱ្យថ្នាក់ក្រោមវាយប្រហារកម្ពុជា។​ អញ្ចឹងខ្ញុំត្រូវតែហ៊ាននិយាយប្រាប់ត្រឡប់ទៅវិញ ដើម្បីឱ្យលឺដល់មេដឹកនាំវៀតណាម។ (ឯកឧត្តម) ស៊ុន ចាន់ថុល គីឡូមិនគ្រប់ ពន្យល់យ៉ាងម៉េចក៏នៅតែមិនយល់។

(១៥) ទ្វារទឹក៣ ធានាថា ទឹកសាបមិនអាចចេញទៅសមុទ្រ ហើយទឹកប្រៃមិនអាចចូលមកក្នុងព្រែក

ឥឡូវកម្ពុជាត្រូវតែធានាថា ខ្លួនឯងមិនត្រូវខ្វះទឹកហូរពីលើទៅ។ ខ្លួនឯងខ្វះទឹកក្នុងទន្លេបាសាក់ ហើយបែរជាឱ្យទឹកប្រៃហូរចូលមកក្នុងព្រែកនេះ ដល់កំពត ដល់កែប ដល់តាកែវ … កម្ពុជាមិនល្ងង់ជាងវៀតណាមទេ។ ខ្ញុំធ្វើសេចក្តីសម្រេចមក ៤៧ឆ្នាំ, ហ៊ុន សែន មិនដែលសម្រេចចិត្តខុសម្តងណាទេ។ បើនិយាយពីទឹក ការដែលយើងជីកព្រែកនេះ គ្រាន់តែទឹកភ្លៀងវាគ្រប់គ្រាន់ហើយ។ តើវានឹងបាត់ទឹកទៅណា។ យើងមានទ្វារទឹករហូតទៅដល់ ៣។ ធានាថាទឹកសាបមិនឱ្យចេញទៅសមុទ្រ ហើយក៏ធានាថាមិនឱ្យទឹកប្រៃពីសមុទ្រចូលមកក្នុងព្រែកនេះដែរ។ កម្ពុជាចេះការពារផលប្រយោជន៍របស់ខ្លួន មិនចាំបាច់វៀតណាមមានកង្វល់ទេ។ ទឹកវាអត់បាត់ទៅណាទេ។ ការសិក្សាបែបល្ងឹតល្ងង់មួយបែបនេះ យើងទទួលយកមិនបានទេ ថែមទាំងមានអ្នកសិក្សា ២នាក់ទៀតរបស់វៀតណាម បានបញ្ជូន(អត្ថបទ)ទៅឱ្យ The Straits Times របស់សិង្ហបុរីចុះផ្សាយ។

(១៦) គ្មានការសំរួលអោយកងទ័ពចិន ត្បិតកម្ពុជាមិនត្រូវការ វៀតណាមនិងកម្ពុជាមានមិត្តភាពនិងទំនាក់ទំនងល្អ វៀតណាមនិងចិនមានការទាក់ទងគ្នាល្អ

យើងដឹងឈ្មោះ។ វិទ្យាស្ថាននេះជារបស់រដ្ឋវៀតណាម ដែល(អះអាង)ថាព្រែកជីកនេះវាសម្រួលឱ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់។ ដោយហេតុនេះបានជាខ្ញុំឆ្លើយតបទៅវិញថា តើកម្ពុជាត្រូវការកងទ័ពចិនមកដើម្បី​អ្វី? នេះជាចំណុចទី១។ ទី២ វៀតណាមនិងកម្ពុជាមានមិត្តភាពជាមួយគ្នា និងទំនាក់ទំនងល្អលើគ្រប់វិស័យ។ ទី៣ វៀតណាមនិងចិន មានការទាក់ទងគ្នាល្អ ឬក៏អាចនិយាយតាមមួយបែបអញ្ចេះបន្ថែមទៅទៀត កម្ពុជាមិនល្ងង់រហូតទៅដល់យកកងទ័ពចិនមកដាក់លើទឹកដីរបស់ខ្លួន ផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនឯងទេ។ មាត្រាទី ៥៥ លុបចោលទាំងអស់ជាស្វ័យប្រវត្តិ កិច្ចព្រមព្រៀងណាដែលផ្ទុយពីអធិបតេយ្យភាព អព្យាក្រឹត្យភាពរបស់កម្ពុជា។ ចិនក៏មិនល្ងង់នឹងយកកងទ័ពមកដាក់នៅក្នុងស្រុកខ្មែរ ដែលផ្ទុយនឹងគោលការណ៍នៃការគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជាទេ។ អញ្ចឹងសុំកុំជ្រុលនិយមប្រមាថមាក់ងាយកម្ពុជា។

(១៧) ឆ្នាំ ២០១៦ ទឹកសមុទ្រហូរចូលវៀតណាមស្ទើរពាក់កណ្តាលខាងក្រោម ជាគ្រោះធម្មជាតិ មិនមែនមកពីកម្ពុជាទេ

កងទ័ពបរទេសទាំងអស់ មិនអាចមកឈរជើងនៅក្នុងស្រុកខ្មែរទេ លើកលែងតែអនុពន្ធយោធា។ ខ្ញុំដាក់ទៅប្រទេសអ្នកឯង អ្នកឯងដាក់មកប្រទេសខ្ញុំ។ មានកិច្ចព្រមព្រៀងស្តីសមប្រយុទ្ធមក អញ្ជើញមក ប៉ុន្តែមិនអាចសមប្រយុទ្ធហើយ បោះទីតាំងនៅហ្នឹងបានទេ។ ទៅវិញ។ សមប្រយុទ្ធវាមានរយៈពេលលវែង រយៈពេលខ្លី។ សូម​អ្នកសរសេរនិងបញ្ជូនអត្ថបទទៅ The Straits Times ដឹងខ្លួន។ កុំជ្រុលហួស។ ខ្ញុំសូមឆ្លើយតបទៅជាមួយអ្នកសិក្សានៅ CAN THO ថា ទឹក ៧០% ដែលថាបាត់នោះ វាអត់ទៅណា ហើយមិនធ្វើឱ្យទឹកប្រៃចូល​ទៅក្នុងដីសណ្តទន្លេមេគង្គ ដែលវៀតណាមហៅស្អី គៀវ ឡុង អញ្ចេះមិនដឹង។ ឆ្នាំ ២០១៦ យើងដឹងទាំងអស់គ្នា ពេលនោះកម្ពុជាក៏ខ្វះទឹកដែរ។ នៅចាំបានទេទាំងអស់គ្នា? ពេលនោះយើងដឹកទឹកចែកឱ្យប្រជាជន ជាពិសេសអ្នកខេត្តបន្ទាយមានជ័យ បាត់ដំបងស្អីៗនេះ ព្រោះសូម្បីតែអណ្តូងទឹកក៏វារីង។ ខ្ញុំជាមួយឯកឧត្តម កែ កឹមយ៉ាន ទៅចែកទឹកមុនគេ បំផុសឱ្យប្រជាជនដឹង នាំគ្នាយកឡានដឹកទឹកឱ្យប្រជាជនប្រើប្រាស់។ ពេលនោះ ទន្លេទាំងអស់វាទាប ទឹកសមុទ្រហូរចូលប្រទេសវៀតណាមស្ទើរពាក់កណ្តាលខាងក្រោម។ នោះវាជាគ្រោះធម្មជាតិ វាមិនមែនមកពីកម្ពុជាទេ។

(១៨) បោះបង់គម្រោងវារីអគ្គិសនីស្ទឹងត្រែងនិងក្រចេះ ដើម្បីកាត់បន្ថយការព្រួយបារម្ភប្រជាជននិងវៀតណាម

សូមរំលឹក មុននេះវារីអគ្គិសនី សាយ៉ាបូរី របស់ឡាវ ក៏ត្រូវបានគេជំទាស់ដែរ។ សាយ៉ាបូរី នៅឃ្លាតពីវៀងច័ន្ទ ១២០០គីឡូម៉ែត្រ ក៏ត្រូវគេទៅតាមជំទាស់នៅឯណោះ។ ខ្ញុំបានប្រាប់ ថងលូន នៅពេលនោះ ឥឡូវគាត់ជាប្រធានរដ្ឋ ថា មូលហេតុដែលគេជំទាស់ ដោយសារតែទំនប់វារីអគ្គិសនីនេះ ត្រូវបានចិនវិនិយោគ។ បងឯងធ្វើទៅ។ ដល់ធ្វើហើយ ក៏ឃើញថាស្ងាត់។ ក្រោយមក ដនសាហុង នៅព្រំដែន ឃ្លាតពីព្រំដែនកម្ពុជា-ឡាវ ២គីឡូម៉ែត្រ។ ឡាវធ្វើវារីអគ្គិសនីនៅតាមទន្លេមេគង្គទៀត។ ប៉ុន្តែទន្លេមេគង្គកន្លែងនេះ គេធ្វើតាមដៃមួយ។ មានដៃ ៥ តែគេធ្វើតែ ១តើ។ ខ្ញុំទៅបើកច្រកព្រំដែន ខ្ញុំទៅលេង។ ខ្ញុំថាបងឯងធ្វើទៅ ធ្វើភ្លើងនៅ ដនសាហុង លក់មកឲ្យខ្ញុំមក។ ឃ្លាតពីព្រំដែនកម្ពុជាតែ ២ គីឡូម៉ែត្រ។ ខ្ញុំលើកទឹកចិត្តឲ្យធ្វើ។ យើងបែរ​ជាស្ម័គ្រចិត្តបោះបង់ចោលគម្រោងកសាងវារីអគ្គិសនីនៅស្ទឹងត្រែង នៅក្រចេះ នៅសំបូរ ដែលសិក្សាតាំងពីជំនាន់មុនរហូតមក។​ ផែនការរបស់ គិត ម៉េង ដូចជា ៣០០០ មេហ្គាវ៉ាត់។ យើងសុខចិត្តបោះបង់ចោល ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់ប្រជាជនយើងផង កាត់បន្ថយការព្រួយបារម្ភរបស់វៀតណាមផង។

(១៩) ព្រែកជីកហ្វូណនតេជោអត់ប៉ះពាល់ជាមួយនឹង ecology ផ្ទុយទៅវិញវានឹងបង្កើតប្រព័ន្ធ ecology

ប៉ុន្តែ រឿងព្រែកជីកហ្វូណនតេជោហ្នឹងអត់ប៉ះពាល់អីនឹង ecology ទេ ផ្ទុយទៅវិញវានឹងបង្កើតប្រព័ន្ធ ecology មួយតភ្ជាប់ពីទន្លេបាសាក់ទៅកាន់ដៃសមុទ្រ ពីស្ថានភាពដែលគ្មានទឹក ទៅជាស្ថានភាពដែលមានទឹក។ ខ្ញុំមិនមែនរុញឲ្យប្រជាជនកម្ពុជាស្អប់ប្រជាជនវៀតណាមទេ ប៉ុន្តែក៏សូមអង្វរករប្រជាជនវៀតណាម សុំធ្វើករណីដូចគ្នា ហើយឲ្យគិតគូរផលប្រយោជន៍ពីគ្នា បើកម្ពុជាយកមកនិយាយ។ ថាខ្ញុំនិយាយទៅចុះ ដោយសារតែឃើញ តា ទុំ ចូល comment ក្នុង Facebook។ ឈ្មោះ តា ទុំ នេះជារឿងពិត។ ជារួមវៀតណាមបង្កបង្កើនផលបានល្អណាស់ តែគាត់មានវិធីសាស្រ្តការពារ។ គាត់ធ្វើទំនប់ច្រើនណាស់ការពារ។ កាលណាប្រជាជនគាត់មិនទាន់ទទួលផលទេ ជំនន់ចុងខែកក្កដានិងដើមខែសីហា គឺគាត់បិទទំនប់ទាំងអស់ដើម្បីការពារស្រូវ ការពារផលដំណាំរបស់គាត់។ កម្ពុជាទេដែលជាជនរងគ្រោះដោយសារទំនប់របស់វៀតណាមនៅខាងក្រោម។

(២០) ទឹកជំនន់ដើមរដូវខែកក្កដានិងខែសីហា ចាល់លិចខេត្តជាប់ព្រំដែន ដោយសារវៀតណាមបិទទំនប់

ខ្ញុំសុំផ្តាំទៅវិទ្យាស្ថានសិក្សាស្រាវ​ជ្រាវ CAN THO ឲ្យមើលរឿងនេះផង។ ឥឡូវនេះ ទិន្នន័យសិក្សានៅក្រសួងធនធានទឹក ទោះបីដូររដ្ឋមន្រ្តីក៏ដោយ ក៏ទិន្នន័យសិក្សានោះមានក្នុងដៃរបស់យើង។ ហេតុអីបានទឹកចេះតែចាល់ ដោយសារអី? ទឹកជំនន់ដើមរដូវនៅខែកក្កដានិងខែសីហា តែងតែចាល់លិចកម្ពុជានៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពតដែលជាប់ព្រំដែនវៀតណាម។ មូលហេតុគឺនៅត្រង់ថា វៀតណាមបិទទំនប់។ (វាធ្វើអោយ)លំហូរទឹកដែលត្រូវធ្លាក់ចុះទៅក្រោមមិនព្រមទៅ។ អញ្ចឹងវាលិច វាចាល់នៅក្នុងទឹកដីកម្ពុជាហ្នឹង។ បងប្អូនមួយចំនួនចោទសួរថា ម៉េចក៏រាល់ដងជន់ត្រឹមតែ ២ឬ៣ ថ្ងៃ ទឹកវាទៅអស់។ ឥឡូវជន់កន្លះខែហើយ ទឹកវាមិនព្រមទៅ? មូលហេតុ វៀតណាម គាត់ធ្វើអាហ្នឹង។ ដល់គាត់ប្រមូលផលហើយ ជំនន់មកលើកក្រោយទៀត វាទៅរលូន ធ្លាក់ទៅសមុទ្រ។ វាទៅលឿន។ ខ្ញុំមិនដែលនិយាយរឿងហ្នឹងទ។ ថ្ងៃនេះ ខ្ញុំបង្ខំចិត្តត្រូវតែនិយាយ កុំឲ្យអ្នកឯងគិតតែពីផលប្រយោជន៍អ្នកឯង ហើយខ្ញុំមិនទាន់បានធ្វើអីផង អ្នកឯងវាយប្រហារខ្ញុំ ភ្ជាប់ខ្ញុំទៅនឹងកងទ័ព ភ្ជាប់ខ្ញុំទៅនឹងរឿងនេះរឿងនោះ។ សង្ឃឹមថាមេដឹកនាំវៀតណាមនឹងយល់។

(២១) កិច្ចព្រមព្រៀងមេគង្គ ១៩៩៥ មិនតម្រូវឲ្យស្វែងរកការពិគ្រោះយោបល់ ឬការយល់ព្រមពីប្រទេសហត្ថលេខី ប្រសិនបើប្រើប្រាស់ដៃទន្លេ

យើងធ្វើកោះនរា នាយករដ្ឋមន្រ្តីខំចេញមកទស្សនកិច្ចលើកពីផលប៉ះពាល់នៃការកសាងកោះនរា។ បានខ្ញុំពន្យល់ថា អ្នកណាទៅរាយការណ៍ឲ្យឯកឧត្តម។ កោះនរាហ្នឹងមានតាំងពីដើម។ ប៉ុន្តែកោះហ្នឹង វាបានបាក់។ ឥឡូវហ្នឹង យើងខ្ញុំធ្វើកោះហ្នឹងឡើងវិញ។ កោះនរានៅក្បែរភ្នំពេញឯងសោះ រឿងអីទៅទើសដល់វៀតណាម។ វាមានអាធុនទៅខ្សឹបដាក់ត្រចៀកហ្នឹងទៅទៀត។ ខ្ញុំអត់ថយក្រោយទេ។ សូមបញ្ជាក់ថា គ្មានត្រូវការចរចាអីទៀតទេ។ និ​យាយគ្នាត្រង់ៗ កុំហៅកម្ពុជាទៅចរចា។ ខ្ញុំបានសរសេរហើយ។ ខ្ញុំឲ្យ (ឯកឧត្តម) ស៊ុន ចាន់ថុល បញ្ជាក់ឲ្យខ្ញុំ។ ឥឡូវខ្ញុំ note យកមកក្នុងនេះ។ កិច្ចព្រមព្រៀងមេគង្គ ១៩៩៥ តម្រូវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀង ជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ មុនពេលចាប់ផ្តើមគម្រោង។ កិច្ចព្រមព្រៀងមិនតម្រូវឲ្យភាគីហត្ថលេខី ស្វែងរកការពិគ្រោះយោបល់ ឬក៏ការយល់ព្រមពីប្រទេសហត្ថលេខីផ្សេងទៀតទេ ប្រសិនបើយើងប្រើប្រាស់ដៃទន្លេមេគង្គ។

(២២) មិនបាច់ពិគ្រោះយោបល់អ្នកណាទេ ព្រោះកម្ពុជាប្រើប្រាស់ដៃនៃដៃទន្លេមេគង្គ

ឥឡូវខ្ញុំសុំពន្យល់។ យើងអត់បានប្រើប្រាស់ដៃទន្លេមេគង្គផង។ យើងប្រើប្រាស់ដៃនៃដៃទន្លេមេគង្គ។ បើនិយាយទៅថា អ្នកដែលមានម្រាម ៦ កូនដៃព្រែក។ ឥឡូវ ទន្លេបាសាក់ វាជាដៃទន្លេមេគង្គ។ ដល់តែយើងជីកវា ជីកទៅលើដៃទន្លេមេគង្គផង។ ប៉ុន្តែនៅក្នុងទីនេះ គេមិនចាំបាច់ឲ្យអ្នកណាពិគ្រោះយោបល់ពីអ្នកណាទេ បើគ្រាន់តែប្រើ(ដៃនៃ)ដៃទន្លេមេគង្គ។ ឥឡូវកម្ពុជាបានជូនដំណឹងនេះទៅគណៈកម្មការទន្លេមេគង្គតាំងពីខែសីហាឆ្នាំទៅ។ អញ្ចឹង​ សូមកុំហៅកម្ពុជាទៅពិគ្រោះយោបល់ជាមួយអ្នកណា។ គេសិក្សា គេចេះដឹងហើយ។ អ្នកបច្ចេកទេសជាង ៤០ នាក់​មកសិក្សា។ សុទ្ធតែថាហៅមកពិគ្រោះយោបល់ … សួរថា កិច្ចព្រមព្រៀងទន្លេមេគង្គហ្នឹងនៅមានសុពលភាព​ឬអត់? បើវានៅសុពលភាព មិនបាច់ខ្វល់ចរចាជាមួយអ្នកណាទាំងអស់។ បើចង់ ទៅមើលឯកសារនៅឯគណៈកម្មការមេគង្គទៅ។ បើខ្វះខាតឯកសារអីសំណូមពរមក យើងអាចផ្ញើជូនឯកសារបន្ថែម។

ប៉ុន្តែគ្មានតម្រូវការនៃការអនុម័តទៅកុងសង់ស៊ីស សម្រាប់ថាឲ្យធ្វើឬមិនឲ្យធ្វើនោះទេ។ បើនិយាយពីអាចោរក្បត់ជាតិមួយនោះ វាមិនទាំងស្គាល់ភូមិសាស្រ្តផង វាថាសម្រួលឲ្យកងទ័ពចិនដែលឈរជើងនៅរាម ប្រើប្រាស់ព្រែកជីកនេះទៀត។ អញ្ចឹង ប្រហែលជាវាគិតថា ពីផែរាម ទៅព្រែក(ជីក)របស់យើង នឹងកាត់តាមហ្នឹង។ អានេះអត់ស្គាល់ទាំងភូមិសាស្រ្តស្រុកខ្មែរផង កោតតែវា(និយាយកើត)។ ម្ង៉ៃៗ ជេរឯងជាអាយ៉ងវៀតណាម ប៉ុន្តែផលប្រយោជន៍ជាតិខ្លួនឯង វាអត់បានគិត។ ឥឡូវវាកំពុងដើរស្រប(នឹងការធ្វើអោយខូចផលប្រ​យោជន៍ជាតិ) … សូមប្រជាជនខ្មែរដែលគាំទ្រអាជនក្បត់ជាតិនេះ មើលឲ្យច្បាស់ទៅ អ្នកណាជាអ្នកណាពិតប្រាកដនៅពេលនេះ។

(២៣) ជាប្រធានគណបក្សកាន់អំណាច មានសិទ្ធិតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ បញ្ចេញមតិការពារផលប្រយោជន៍ជាតិខ្មែរ

ខ្ញុំសង្ឃឹមថា មេដឹកនាំវៀតណាមនឹងទទួលយកនូវការពិតថា ហេតុអីបានជា ហ៊ុន សែន និយាយអញ្ចឹងនៅវេទិកាសាធារណៈ ហើយផ្សាយបន្តផ្ទាល់បែបនេះ។ មូលហេតុ ខ្ញុំធ្លាប់បានប្រាប់មេដឹកនាំវៀតណាមហើយ។ កាលពីមុនមានជាង ២ ពាន់នាក់ ចូលជេរខ្ញុំក្នុងហ្វេសប៊ុក។ ក្រោយមក ខ្ញុំប្រាប់មេដឹកនាំថាបញ្ឈប់ការជេរខ្ញុំលើហ្វេសប៊ុក។​ ឆ្នាំ ២០១៦, ២០១៧, ជាង២ពាន់នាក់ចូលជេរខ្ញុំក្នុងហ្វេសប៊ុក។ ក្រោយមកខ្ញុំបានប្រាប់។ ឥឡូវកាសែតវៀតណាម ផ្សាយវាយប្រហារពីរឿងហ្នឹង។ ខ្ញុំត្រូវតែឆ្លើយតបជាចំហរដោយសម្លេង ហ៊ុន សែន តំណាងជាតិខ្មែរទាំងមូល។ បើទោះបីខ្ញុំមិនធ្វើជានាយករដ្ឋមន្រ្តីក៏ដោយ តែក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ដែលមើលការគ្រប់​គ្រង​អំណាចនយោបាយ ខ្ញុំមានសិទ្ធិនឹងតាំងខ្លួនជាតំណាងជាតិខ្មែរ បើទោះបីវាមិនមែនជាអំណាចនីតិប្រតិបត្តិ តែខ្ញុំនៅតែជាតំណាងជាតិខ្មែរ ដែលមានសិទ្ធិនឹងបញ្ចេញមតិការពារផលប្រយោជន៍ជាតិ។ អញ្ចឹងបើវៀតណាមចង់ស្ងាត់ សុំវៀតណាមឲ្យបញ្ឈប់នូវការលើកនេះលើកនោះ។

(២៤) ផ្ញើសារទៅប្រជាជនវៀតណាមឲ្យទទួលស្គាល់ផលប្រយោជន៍កម្ពុជា ផ្ញើសារឲ្យប្រជាជនកម្ពុជាទទួលយកការគិតគូរ​ផល​ប្រយោជន៍ និងប្រឆាំងទង្វើជនក្បត់ដែលកំពុងបំផ្លាញជាតិខ្លួន

កន្លងទៅ(បណ្ឌិត) សុខ ទូច បានដាក់ត្រឡប់ទៅវិញ។ មនុស្សមួយចំនួនបានដាក់ត្រឡប់ទៅវិញដែរ។ អញ្ចឹងខ្ញុំក៏មិនត្រូវនៅស្ងៀមទេ ព្រោះវៀតណាមធ្វើហើយ គាត់ហ៊ានឲ្យសិទ្ធិថែមផ្សាយទៀត។ ហេតុអី្វបានមេដឹកនាំវៀតណាមអត់មានដាក់ពិន័យអ្នកហ្នឹង? ខ្ញុំអត់មានដាក់ពិន័យអ្នកណាទេ។ ខ្ញុំបង្ខំចិត្តត្រូវនិយាយ ហើយក៏ផ្ញើសារទៅកាន់ប្រជាជនវៀតណាម ឲ្យទទួលស្គាល់ផលប្រយោជន៍កម្ពុជាផង។ ផ្ញើសារឲ្យប្រជាជនកម្ពុជាទទួលយកនូវការគិតគូរ​ផល​ប្រយោជន៍ជាតិរបស់ខ្លួន ហើយប្រឆាំងគ្រប់ទង្វើរបស់ជនក្បត់ជាតិ ដែលកំពុងបំផ្លាញជាតិរបស់ខ្លួន។ ​ខ្ញុំមិនគិត​ថា អ្នកទាំងអស់គ្នា (នឹង)ចត់បាយដោយសារសំលេងរបស់ខ្ញុំទេ។ ច្បាស់ណាស់ អានេះតែឡើងមកនិ​យាយ អាមឹងទៅជាមួយគ្នាហើយ។ ត្រូវហើយ! អា សែន វាអញ្ចឹង។ ប៉ុន្ដែ អ្នកសំដីផ្អែមមិនប្រាកដថា ជាអ្នកផ្អែមពិតប្រាកដទេ។ (ដូចផ្លែ)ល្វា។ ខ្លះគេថា ហ៊ុន សែន និយាយមុខក្រម៉ូវ។ ហ៊ុន ម៉ាណែត និយាយមុខញញឹម។ បើមិនឲ្យវាញញឹមម៉េច បើវាកាត់ខ្ញុំ ហ៊ុន សែន កាត់ ប៊ុន រ៉ានី … អញ្ចឹងនិយាយទៅវាញញឹមហើយ។ ​រឿងពិតវាអញ្ចឹង។ (ហ៊ុន) ម៉ាណែត និយាយ មុខញញឹមរហូត។ វាត្រូវតែញញឹមអញ្ចឹង ព្រោះវាមិនមែន ហ៊ុន សែន ឯណា។ វា ហ៊ុន ម៉ាណែត តើ។ ដោយសារវាឆ្លងកាត់ពីហ្សែន ហ៊ុន សែន និង ប៊ុន រ៉ានី ចេញមកជា ហ៊ុន ម៉ាណែត។ វានិយាយមុខ​ញញឹមរហូត។ ស្ទីលរបស់វាអញ្ចឹង។ មនុស្សដូចគ្នាមិនកើតទេ សូម្បីតែឪ និងកូន។

(២៥) បើមិនធ្វើព្រែកជីកហ្នឹង កម្ពុជានៅតែពឹងដង្ហើមគេដក ប្រកួតប្រជែងមិនឈ្នះគេ

ខ្ញុំសូមទូន្មានទៅប្រទេសមួយចំនួនដែលចាប់យកបញ្ហា(ព្រែកជីក)ហ្វូណនតេជោ ដើម្បីនឹងប្រឆាំងកម្ពុជា សូមឱ្យបញ្ឈប់ទៅ។ គួរតែគោរពដល់ព្រះរាជតម្រិះរបស់ព្រះបាទអង្គឌួង។ យើងនៅចាំបានទេ ផ្លូវ ៤១ គឺជាផ្លូវរបស់អង្គឌួងធ្វើទៅកាន់មាត់សមុទ្រ។ ព្រះអង្គក៏មានព្រះរាជតម្រិះអំពីជីកព្រែកហ្នឹងដែរ ប៉ុន្ដែធ្វើមិនបាន។ ឥឡូវ ជំនាន់យើងត្រូវធ្វើហើយ។ ពេលណាមួយ ខ្ញុំនិយាយដោយត្រង់ បើវៀតណាមមិនសប្បាយចិត្ត ទំនិញកម្ពុជាទាំង​អស់ដឹកចេញតាមទន្លេមេគង្គមិនរួចទេ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាឲ្យច្បាស់។ បើមិនធ្វើព្រែកជីកហ្នឹងទេ កម្ពុជានៅតែពឹងដង្ហើមគេដក ដូចអុកស៊ីសែនដែលត្រូវគេផ្ដាច់ ក៏ផ្ដាច់ គេឲ្យក៏ឲ្យ។ នេះក៏ជាសារសំរាប់វៀតណាមថា មូលហេតុអ្វីដែលកម្ពុជាត្រូវសម្រេចធ្វើដោយសារវាលំបាក។ កម្ពុជាត្រូវបង់ថ្លៃការប្រកួតប្រជែងមិនឈ្នះគេទេ។ បើបានព្រែកជីកនេះ ការប្រកួតប្រជែងរបស់យើងប្រហាក់ប្រហែល ថ្លៃដឹកជញ្ជូន ភ្លើង ពលកម្ម យើងអាចប្រកួតប្រជែង។ បើគ្រាន់តែយើងបង់ថ្លៃទៅលើការដឹកជញ្ជូន ដែលប្រគល់ទៅឲ្យវៀតណាមជាប្រចាំ វាគ្រប់គ្រាន់ល្មមនឹងបាត់បង់នូវភាពប្រកួតប្រជែងរបស់កម្ពុជាហើយ។ ​ខ្ញុំនៅតែបញ្ជាក់ឡើងវិញ សូមឲ្យថ្នាក់​ដឹកនាំវៀតណាម យល់ដល់ខ្ញុំដែលបង្ខំចិត្តនិយាយ ដោយមូលហេតុថាមេដឹកនាំវៀតណាមមិនអាចគ្រប់គ្រងថា្នក់ក្រោម​បានទេ។

(២៦) តាំងពីឈប់ធ្វើនាយករដ្ឋមន្ដ្រី មិនមានជំពាក់បំណុលការងារទៀតទេ