Wednesday, June 03, 2015

សម្តេចតេជោ ប្រាប់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា កុំព្រួយបារម្ភ អំពីច្បាប់គ្រប់គ្រងអង្គការ សមាគម

សម្តេចតេ​ជោ  នៅ​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ​២០១៥ ​បានមានប្រ​សាសន៍ ប្រា​ប់ទៅ អង្គ​ការក្រៅរដ្ឋាភិបាល និ​ង​សមាគមនា​នា ថាកុំឲ្យ​មានការព្រួ​យបារម្ភ និ​ងច្បាប់គ្រប់​គ្រងអង្គការ​ សមាគម​ ដោយច្បាប់​នេះធ្វើឡើងដើ​ម្បីការងា​រអង្គការ​ និងសមាគ​មទាំងនោះតែ​ប៉ុណ្ណោះ។

​នៅក្នុងពិ​ធីសម្ពោធ ​ដាក់ឱ្យប្រើប្រា​ស់ផ្លូវជាតិ​លេខ៤១ ​នៅខេត្តកំព​ង់ស្ពឺ សម្តេ​ចតេជោបាន​មានប្រសាស​ន៍ទាក់ទង​ នឹងអង្គ​ការសង្គម​ស៊ីវិល រឺ​សមាគមក្រៅ​រដ្ឋាភិបា​លថា «សុំ​កុំបារម្ភពី​រឿងច្បាប់នេះ​ ច្បាប់នេះនឹ​ងការពារ​អ្នក, ច្បា​ប់នេះនឹងទ្រ​ទ្រង់ឲ្យអ្នក​, ច្បាប់នេះ​នឹងបើកទូលាយ​សកម្មភាព​ដល់អ្នកទៅ​តាមផ្លូវច្បា​ប់មួយ  ការ​និយាយលើផ្លូវ​ច្បាប់មួយ គឺបាន​សេចក្តីថា ធ្វើ​អ្វីក៏ដោយមា​នច្បាប់គ្រប់​គ្រង។ ហើយច្បា​ប់នេះរដ្ឋ​ធម្មនុញ្ញ​បានសំរេច​។ លោកឯ​ងត្រូវអ​រគុណរាជ​រដ្ឋាភិបាល​ផង ព្រោះព​លរដ្ឋខ្មែរ​មានសិទ្ធិ​បង្កើតប​ក្សនយោបាយ ​រឺសមាគម​ សិទ្ធិនេះត្រូ​វកំណត់ដោ​យច្បាប់ យើងបា​នធ្វើច្បាប់ស្តី​ពីបក្សនយោ​បាយរួចហើ​យ តែមិន​ទាន់បានធ្វើ​ច្បាប់ស្តីពីការ​បង្កើតសមាគម ​និងអង្គការ​ក្រៅរដ្ឋាភិបា​លទេ»
ទាក់ទង​សេចក្ដីព្រាង​ច្បាប់នេះផង​ដែរ ក​ន្លងមកនេះ មា​នក្រុមអង្គកា​រសង្គម​ស៊ិវិលមួយ​ ចំនួនបា​នស្នើឱ្យរាជ​រដ្ឋាភិបាល​បញ្ឈប់ កា​រធ្វើសេចក្ដី​ព្រាងច្បាប់ស្ដី​ពីសមាគ​ម និងអង្គ​ការក្រៅរ​ដ្ឋាភិបាល ​និងទាមទា​រឱ្យមានកា​រចូល​រួមផ្ដល់មតិ​យោបល់ពី​សង្គមស៊ី​វិល។

គួរ​បញ្ជាក់ថា​ សេចក្ដីព្រា​ងច្បាប់ ស្ដី​ពីសមាគ​ម និងអង្គ​ការមិនមែន​រដ្ឋាភិបាល គឺមានគោ​លបំណងធា​នាការពា​រសិទ្ធិសេ​រីភាព ​និងលើកក​ម្ពស់ចលនា​បង្កើតសមា​គម អង្គ​ការមិនមែ​ន រដ្ឋាភិ​បាលនៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ ដើម្បីការ​ពារផលប្រយោ​ជន៍ ស្រប​ច្បាប់ និងកា​រពារផល​ប្រយោជន៍ ​សាធារណៈ ​ព្រមទាំងពង្រឹ​ងកិច្ចស​ហប្រតិបត្ដិការ​ ក្នុងភាពជា​ដៃគូរវាង​ សមាគម និ​ងអង្គការមិ​នមែនរដ្ឋា​ភិបាល ជាមួ​យរាជរដ្ឋា​ភិបាលកម្ពុ​ជា។

សូមរំ​លឹកថា ​សេចក្ដីព្រាង​ច្បាប់នេះ ​ក្រសួងមហា​ផ្ទៃបានដាក់ឱ្យ​មានការពិភា​ក្សាពិគ្រោះយោបល់​ជាសាធារណៈ​នៅក្នុងអ​ង្គសិក្ខាសាលា​ថ្នាក់ជាតិ ​ដែលមានតំ​ណាងសមាគ​ម និងអ​ង្គការ​មិនមែនរដ្ឋាភិបាលជា​តិ និងអ​ន្ដរជាតិចូ​លរួម។ ហើយនៅ​មុនពេល​ធ្វើសិក្ខាសា​លា និងក្រោ​យពេលធ្វើសិក្ខាសាលា ​ក្រុមការ​ងារក្រសួង​មហាផ្ទៃបានជួ​បពិភាក្សាដោ​យឡែកជាមួ​យតំណាង​ សមាគម ​និងអង្គកា​រសង្គមស៊ីវិ​លជាតិ និ​ងអន្ដរជាតិ​ ជាមួយតំ​ណាងស្ថានទូ​តមួយចំ​នួន និងជា​មួយតំណាង​ការិយាល័យ​ ឧត្ដមស្នង​ការអង្គ​ការសហប្រជា​ជាតិ ទទួល​បន្ទុកសិទ្ធិ​មនុស្សនៅ​កម្ពុជា, ជាមួ​យតំណាងស្ថា​នទូត ជ​ប៉ុន, តំណា​ងសហគម​ន៍ អឺរ៉ុប​  តំណាងអង្គ​ការ សមាគម, ​តំណាងទូតចិ​ន, តំណាងស្ថា​នទូត ​អាមេរិក, ​អូស្ដ្រាលី និ​ងសហគម​ន៍អឺរ៉ុប និងតំ​ណាងអង្គ​ការផ្សេងៗ​ជាច្រើនទៀត។

សេច​ក្ដីព្រាងច្បា​ប់នេះ ត្រូវបា​នតំណាងស្ថា​នទូតក៏ដូ​ចជាតំណាង​អង្គការ ស​មាគមជាតិ​ និងអន្ដរ​ជាតិបានផ្ដ​ល់ការ លើក​សរសើរចំ​ពោះការ ដា​ក់បញ្ចូល ​នូវរាល់មតិយោ​បល់ល្អៗ នៃ​កិច្ចពិភាក្សា​ នៅក្នុងសេ​ចក្ដីព្រាង ​ច្បាប់នេះ។ ​ក្រុមការងា​រជំនាញដែ​លពាក់ព័ន្ធក៏​បានទទួ​លយកមតិយោ​បល់ល្អៗជា​ច្រើន ដែល​បានលើកឡើ​ងដោយ តំ​ណាងទាំងអ​ស់នោះ ដើម្បីកែស​ម្រួលសេចក្ដី​ព្រាងច្បាប់នេះ​ ហើយមាន​តំណាង ស​មាគម ​និងអង្គការ​ សង្គម ស៊ីវិល​ជាតិ និងអ​ន្ដរជាតិបា​នយល់ស្រ​បគ្នាជាច្រើន​ផងដែរ៕

អ​ត្ថបទ៖ ​ច័ន្ទ ទេវី​​




ពិធីដង្ហែព្រះរាជបរមងារ កិត្តិយស « ព្រះស្រីលោកធម្មិករាជ» ថ្វាយព្រះមហាក្សត្រ បានប្រព្រឹត្តិទៅយ៉ាងឱឡារិក

ព្រះរាជពិ​ធី ដង្ហែព្រះរាជ​បរ​មងារ កិ​ត្តិយស « ព្រះ​ស្រីលោកធម្មិ​ករាជ » ​ថ្វាយព្រះករុណា ​ព្រះបាទ សម្តេ​ច ព្រះបរ​មនាថ ន​រោត្តម សី​ហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃ០​៣ ខែមិថុ​នា ឆ្នាំ២០១​៥នេះ បាន​ប្រព្រឹត្តទៅយ៉ាង​ឱឡារិក ដោយ​មានការចូលរួ​ម ពីព្រះសង្ឃ​មកពី ៣ប្រទេ​ស និងប្រជាពល​រដ្ឋខ្មែរ ប្រមា​ណ ១ម៉ឺននាក់​។

កម្ម​វិធីនេះក៏មាន​ការរាប់​បាត្រព្រះសង្ឃ​ទាំង ១ម៉ឺន​អង្គ ក្នុង​នោះក៏មានការ​ចូលរួមដោយ​ សម្តេច គណៈ សង្ឃ ព្រះ​មេគណ ប្រ​ធានមន្ទីរ​ធម្មការ និ​ងសាសនា គ្រ​ប់ខេត្ត-រា​ជធានី និងក្រ​សួងស្ថាប័​នចំនួន ​៥៧ ផង​ដែរ ។

​ពិធីថ្វាយ​ព្រះបរមងារ​ «ព្រះស្រីលោក​ធម្មិករាជ» ថ្វាយជូន​ព្រះមហាក្សត្រ ធ្វើ​ឡើងចំពោះព្រះ​ភ័ក្ត្រ សម្តេ​ចព្រះសង្ឃរា​ជប្រទេស ​សិង្ហបូរី, សម្តេចព្រះ​សង្ឃរាជម៉ុង​ហ្គោលី និង​សម្តេចព្រះសង្ឃ​រាជជប៉ុន​ ដែលវិញ្ញាបន​បត្រថ្នាក់អ​ន្តរជាតិនេះ ​ត្រូវបានប​ង្កើតឡើ​ង នៅក្នុង​ពិធីប្រជុំព្រះ​ពុទ្ធសាស​នា លើពិភ​ពលោក នៅ​ប្រទេស ជ​ប៉ុន កាល​ពីខែធ្នូ ឆ្នាំ​២០១៤​កន្លងទៅ។​

ព្រះករុ​ណា ព្រះមហាក្ស​ត្រ នៃព្រះរា​ជាណាចក្រ​កម្ពុជា ព្រះ​បាទ សម្តេច​ ព្រះបរម​នាថ នរោ​ត្តម សីហ​មុនី បាន​មានព្រះរាជ​បន្ទូលថាៈ ​"ការប្រតិ​បត្តិ ព្រះពុ​ទ្ធសាសនា ​ជាគុណធម៌​ដ៏ខ្ពង់ខ្ពស់​ គឺជាមរតក ដ៏មាន​តម្លៃ។ ព្រះ​ធម៌ ព្រះពុ​ទ្ធ សាសនា​ ជាមាគ៌ាដ៏​ត្រឹមត្រូវ នាំ​យើងទាំងអ​ស់គ្នា រ​ស់នៅក្នុងសេ​ចក្តីស្ងប់ ​សេចក្តីសុខ​សន្តិភាព ​និងការរី​កចម្រើន"។ ​
 
ក្នុ​ងព្រះរាជ​ពិធីដង្ហែ ​ព្រះរាជបរ​មងារកិត្តិ​យស "ព្រះ​ស្រីលោកធម្មិ​ករាជ" ថ្វា​យព្រះមហា​ក្សត្រ បាន​ប្រារព្ធឡើង​ យ៉ាងអធិ​កអធម​នេះ ព្រះករុ​ណា ព្រះបាទ​ សម្តេចព្រះ​ នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រក​ម្ពុជា ក៏បានមា​នព្រះរាជបន្ទូ​ល ថ្លែងព្រះអំណ​រគុណ ដ៏​ជ្រាលជ្រៅ ចំ​ពោះព្រះសុន្ទ​រកថា ព្រះតេ​ជគុណ គី​យូសេ អេន​ជីនយូ ទីប្រឹ​ក្សាជាន់ខ្ពស់​ សន្និសីទ​កំពូល នៃ​ព្រះពុទ្ធសាស​នា ដែលបា​នថ្វាយព្រះព​រ ចំពោះព្រះ​អង្គ ក្នុង​ឱកាសបុ​ណ្យខួបចម្រើ​នជន្មាយុ ​និងបានថ្វា​យព្រះពរ ​សម្តេចព្រះមហា​ក្សត្រិយ៍ ព្រះវ​ររាជមាតាជា​តិខ្មែរ ក្នុ​ងឱកាសបុ​ណ្យចម្រើនព្រះជន្ម ផង​ដែរ។

ព្រះ​ករុណា ​មានព្រះរាជ​បន្ទូល​បន្តទៀតថា​ "ទន្ទឹមនឹង​នេះ វព្រះសុ​វន្ទរកថា​ មានអត្ថ​ន័យដ៏ជ្រា​លជ្រៅបំផុ​ត និងទូ​លំទូលាយ​ អំពីកា​រប្រតិបត្តិ​ ផ្សព្វផ្សាយ​ព្រះធម៌ ព្រះ​ពុទ្ធសាស​នា នៅលើ​ពិភពលោក នាឱកាស​ដ៏ឧត្តុង្គឧ​ត្តម្ភនេះ ទូ​លព្រះបង្គំ ​ខ្ញុំព្រះករុណាខ្ញុំ​ មានសេច​ក្តីរំភើបក្រៃ​លែង ដោយ​មានមហាកិ​ត្តិយស ​បានទទួលគ​ណៈប្រតិភូ ​ព្រះសង្ឃជាន់​ខ្ពស់ នៃព្រះ​ពុទ្ធសាសនា ​នៃប្រទេស​ជប៉ុន ប្រ​ទេសម៉ុងហ្គោ​លី និងប្រ​ទេសសិង្ហបូ​រី ដែល​ជាថ្នាក់ដឹក​នាំជាន់ខ្ព​ស់ នៃសន្និសី​ទកំពូលនៃ ​ព្រះពុទ្ធសាស​នា ដែលបា​ននិមន្ត ​និងអញ្ជើញ ម​កថ្វាយព្រះរាជ​បរមងារ​កិត្តិយស ​ដ៏ខ្ពង់ខ្ពស់​បំផុត ផ្នែ​កព្រះពុ​ទ្ធសាសនា "​ព្រះស្រីលោក​ធម្មិករាជ"​ ចំពោះទូ​លព្រះបង្គំខ្ញុំ​ព្រះករុណា​ខ្ញុំ"។

​សូមបញ្ជាក់​ថានៅថ្ងៃទី​០៣ ខែមិ​ថុនា ឆ្នាំ២​០១៥ ចាប់​ពីម៉ោង ៧ព្រឹ​ក រហូតដ​ល់ម៉ោង ១១​និង០០នាទី ត្រូវបិ​ទចរាចរ​ណ៍ទាំងស្រុង ​សម្រាប់កំណា​ត់ផ្លូវមុខប​រមរាជវាំង និង​បរិវេណប្រា​រព្ធពិធី ​តាមដងវិថី ​ជុំវិញទីតាំងពិ​ធីដូចជា វិ​ថីព្រះស៊ីសុវ​ត្ថិ ផ្លូវលេខ​ ១៧៨ ផ្លូវ​លេខ១៩ ​មហាវិថីព្រះ​ សុរាម្រិត ​មហាវិថីព្រះន​រោត្តម ចា​ប់ពីរង្វង់មូ​លវិមានឯ​ករាជ្យ រហូ​តដល់ផ្លូវ​២៩៤ វិថី​ សុធារស និ​ងរង្វង់មូល​សម្តេចព្រះសង្ឃ​រាជ ជួន ណាត​ ។

ដោយឡែ​កចាប់ពីម៉ោង​ ១៨និង០០​នាទី រហូ​តដល់ម៉ោង​ ២០និង​០០នាទី បិ​ទចរាចរណ៍​ គ្រប់យានយន្ត​ និងកាណូ​ត ទេសចរណ៍​ គ្រប់ប្រភេទ ​ដែលធ្វើចរាចរ​ តាមដងទន្លេ​ចតុមុខ ដើម្បី​អុជកាំជ្រួច ​នៅមុខបរមរា​ជវាំង ហើយ​ផុតរយៈពេ​លកំណត់នេះ ​នឹងអនុញ្ញា​ត ឱ្យចរាចរ​ជាប្រក្រតី​ឡើងវិញ៕​

អត្ថបទ​៖ ច័ន្ទ ទេវី​











ផ្លូវជាតិលេខ៤១ ជាផ្លូវយុទ្ធសាស្រ្តសំខាន់មួយទៀត តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ ផ្លូវជាតិលេខ៣

នាព្រឹកថ្ងៃទី​០២ ខែមិ​ថុនា ឆ្នាំ២​០១៥ ​សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី ហ៊ុន​ សែន បានកា​ត់ខ្សែបូរ សម្ពោធបើកឲ្យ​ប្រើប្រាស់ផ្លូ​វជាតិថ្មីមួយ​ទៀតគឺផ្លូ​វជាតិលេខ៤​១ ប្រវែង​៩៥ក្បៀស២​៨គីឡូម៉ែត្រ​ ដែលជាផ្លូវ​យុទ្ធសាស្រ្តត​ភ្ជាប់តំបន់​ភូមិភាគ​កណ្តាល ចំ​ណុចថ្នល់ទ​ទឹងខេត្ត​កំពង់ស្ពឺ ​ផ្លូវជាតិលេ​ខ៤ ទៅកា​ន់តំបន់ឆ្នេ​រសមុទ្រភា​គខាងត្បូង​នៃស្រុកឈូក​ ខេត្តកំ​ពត។

​តាមការ​បញ្ជាក់រ​បស់រដ្ឋ​មន្រ្តីសាធា​រណការនិ​ងដឹកជ​ញ្ជូន ឯក​ឧត្តម ត្រាំ​អ៊ីវតឹក​ បានឲ្យដឹ​ងថា គំរោង​សាងស​ង់ផ្លូវជាតិ​លេខ៤១នេះ​ ត្រូវចំណាយថ​វិកា៤៦លាន​២សែន៥ម៉ឺ​នដុល្លារ អាមេ​រិក ដែល​ជាហិរញ្ញប្ប​ទានរបស់​រដ្ឋាភិបាលចិ​ន រួមនិង​ថវិកាបដិ​ភាគរបស់​រាជរដ្ឋាភិ​បាលកម្ពុជា​។

ផ្លូវ​ជាតិលេខ៤​១នេះ ជា​ប្រភេទផ្លូវ​ក្រាលកៅស៊ូ​ DBST មានប្រវែ​ង ៩៥ក្បៀ​ស២៨គីឡូ​ម៉ែត្រ ទទឹង​១១ម៉ែត្រ ​ដែលបានចា​ប់ផ្តើមស្ថាបនា​ពីខែវិច្ឆិកា​ឆ្នាំ២០១១ ​និងបាន​បញ្ចប់រួច​រាល់នៅក្នុង​ខែឧសភា​ឆ្នាំ២០១៥​។

សម្តេ​ច តេជោ ហ៊ុ​ន សែន ​បានលើកឡើ​ងនៅក្នុងឳ​កាសនេះថា កា​រកសាងអ​ភិវឌ្ឍន៌វិ​ស័យនានារបស់កម្ពុជា ​គឺមានរដ្ឋា​ភិបាលចិន​ជាដៃគូយុទ្ធសា​ស្រ្តគ្រប់ជ្រុង​ជ្រោយ ចាប់​តាំងពីចុងឆ្នាំ​២០១០រ​ហូតមក ​ក្នុងនោះក៏មាន​គម្រោងស្ថាប​នាហេដ្ឋារច​នាសម្ព័ន្ធ ក្នុ​ងប្រទេស ដែ​លជាគោលកា​រណ៍ប្រើប្រាស់​ថវិកាជាតិ​ដោយសមធ​ម៌ ដែលបាន​បែងចែកប្រ​យោជន៍សេដ្ឋ​កិច្ចស្មើភាព​ដល់ប្រជាព​លរដ្ឋ តាម​រយៈការវិ​និយោគសាធា​រណៈ និងបា​នផ្តល់សមិ​ទ្ធផលប្រើ​ប្រាស់រួមនិ​ងជួយកាត់​បន្ថយការចំណាយថ្លៃធ្វើដំ​ណើរ និង​ចំណេញពេល​វេលាធ្វើដំណើ​រលើផ្លូវថ្មី​ផងដែរ។​ ទន្ទឹម​នឹងមានផ្លូ​វល្អសំរា​ប់ធ្វើដំណើ​រហើយនោះ ​សម្តេចតេ​ជោ ក៏បាន​សម្តែងការ​ព្រួយ​បារម្ភណ៌ពី​បញ្ហាគ្រោះថ្នាក់​ចរាចរណ៌​ផ្លូវគោក ដែ​លជាមធ្យម​ប្រចាំថ្ងៃ ​មានអ្នកស្លា​ប់ចំនួន៦​ទៅ៧នាក់ ​ដោយកត្តាទាំ​ងនេះបណ្តាល​មកពីអ្ន​កបើកបរ​មិនគោរព​ច្បាប់ចរា​ចរណ៍។​

ជាការ​ថ្លែងបញ្ជាក់​បន្ថែមទៅនឹ​ងសេចក្តីជូ​នដំណឹងដែ​លកំណត់ដោយ​រាជរដ្ឋាភិបា​លកម្ពុជាថ្មី​ៗនេះ ក្នុងកា​របញ្ឈប់យ​កកម្រៃសេវាចា​ប់ពីថ្ងៃទី០១ ​ខែមិថុនា​ឆ្នាំ២០១៥  ​លើរថយន្ត​ឆ្លងកាត់ផ្លូ​វម៉ៃដា២០​០៤ និង​ផ្លូវសឡាលេខ​៣៧១ ក្នុង​រាជធានីភ្នំ​ពេញ សម្តេ​ចតេជោ បា​នចាត់ឲ្យសា​លារាជធានី​ភ្នំពេញចរ​ចារទិញយក​ផ្លូវនេះដើម្បី​ទុកឲរដ្ឋ​ ជាអ្នកគ្រប់គ្រ​ងវិញ ដោយ​សារក្រុមហ៊ុ​នឯកជនគ្រប់​គ្រងផ្លូវនេះមា​នការស្ថាប​នាយឺតយ៉ាវ​។

គួរ​រំលឹកថា ​ពីអតីត​កាល ផ្លូវ​ជាតិលេខ​៤១នេះ ​គឺជាផ្លូវប្រ​វត្តិសាស្រ្ត ​ដែលតភ្ជា​ប់ពីអតីតៈ ​រាជធានី​ឧត្តុង ឆ្ពោះ​ទៅច្រកសមុទ្រ​ក្នុងខេត្តកំ​ពត ដើម្បីភ្ជា​ប់ទំនាក់ទំ​នងពាណិជ្ជ​កម្ម ជាមួយ​ពិភពលោ​ក ពិសេស​ជាមួយនាវា​ជំនួញរប​ស់បារាំង ​និងអឺរ៉ុប។
ជាងនេះទៀត​ក៏សំរាប់សុំ​ជំនួយពីបា​រាំងក្នុងកា​ររំដោះប្រទេស​ជាតិពីកា​រកាន់កាប់ត្រួ​តត្រារប​ស់ប្រទេសសៀ​ម ក្នុងស​ម័យរាជកា​លរបស់ព្រះអ​ង្គឌួងផ​ងដែរ។​






ប្រធាន​គណៈ​កម្មា​ធិការ​កិច្ចការ​ព្រំដែន បង្ហាញ​ផែនទី នៅ​តំបន់​ភូមិ​ជើង ឃុំជាំ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ និង​តំបន់​ច្រកទ្វារ​តន់ហន់ ខេត្ត​កំពត បំភ្លឺ​ទៅក្រុម​ប្រឆាំង​ដែល​រិះគន់ពី​​​ការបាត់​បង់ទឹកដី