Thursday, June 19, 2014
បទវិចារណកថា៖ គុណសម្បត្តិអ្នកដែលធ្វើ និងគ្រោះថ្នាក់នៃសម្តីរបស់អ្នកថា ពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញរបស់ពលករពីប្រទេសថៃ
ដោយៈ លី គាំ
ក្រោមចំណាត់ការ
ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ
ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងគ្រប់គណៈអភិបាលខេត្ត
ក្រុង អោយមានការយកចិត្តទុកដាក់ ក្នុងការជួយសម្រួល ដោះស្រាយការលំបាកចំពោះមុខដល់ពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃវិញនោះ
ក្រៅពីការផ្តល់រថយន្តយោធារាប់រយគ្រឿងដើម្បីដឹកជញ្ជូនពលករ
និងការប្រកាសជូនដំណឹងដល់បងប្អូនពលករអោយមកទទួលសេវាការងារថ្មី
ក៏ដូចជាទទួលចុះឈ្មោះ ដើម្បីបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ
និងមុខជំនាញផ្សេងៗ។
មិនបញ្ចប់បេសកកម្មត្រឹមប៉ុណ្នឹងទេ ក្នុងពេលដែលសម្តេចតេជោ កំពុងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសបង់ក្លាដេសនោះ
សម្តេច ក៏នៅតែតាមដានសភាពការណ៍ជាក់ស្តែងដោយបានទាក់ទងមកជាប្រចាំជាមួយថ្នាក់ដឹកនាំ
អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសដោយយ៉ាងយកចិត្តទុកដាក់បំផុត
ដើម្បីឆ្លើយតប ងដោះស្រាយបានទាន់ពេលវេលា
សម្រួលដល់ពលករអោយបានគេចផុតពីការប្រឈមនានា។
តាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ បានប្រកាសដល់អភិបាល នៃគណៈអភិបាល រាជធានីខេត្តទាំងអស់ ធ្វើកិច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរខេត្តនៃប្រទេសថៃ
ដើម្បីសុំឲ្យអាជ្ញាធរខេត្តនៃប្រទេសថៃជួយសម្រួលដល់ការដឹកជញ្ជូនពលករខ្មែរឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ
ដោយគិតគូរអំពីសុវត្ថិភាពលក្ខណៈមនុស្សធម៌ និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ។ក្រៅពីនេះ
ជម្រុញត្រូវចាត់មន្រ្តីប្រចាំការសម្រាប់ទំនាក់ទំនងគ្នាជាមួយអាជ្ញាធរខេត្ត
នៃប្រទេសថៃ ដើម្បីក្តាប់បានច្បាស់លាស់នូវស្ថិតិ និងស្ថានភាពពលករខ្មែរ...»។
ក្រោយពីមានចំណាត់ការនេះមក
ពលករទាំងអស់ត្រូវបានអាជ្ញាធរ និងអង្គការមួយចំនួនបានសហការណ៍ជាមួយកាកបាតក្រហមសាខាខេត្តក្រុង
បានយកចិត្តទុកដាក់ផ្តល់ស្បៀងអាហារ និងដឹកជញ្ជូនបងប្អូនពលករយើងទៅតាមខេត្តនិងភូមិដែលខ្លួនរស់នៅដោយសុវត្ថិភាព។
បន្ថែមពីលើនេះ
ក៏មានសកម្មភាពជួយយ៉ាងផុលផុស ពីក្រុមការងាររបស់យុវជន ក្រុមការងាររបស់រាជរដ្ឋាភិបាលគ្រប់ផ្នែក
ទាំងដោះស្រាយបាយទឹក ថ្នាំសង្កូវ
ការដឹកជញ្ជូន ផ្សព្វផ្សាយព័ត៌មានអំពីការតម្រូវការផ្តល់ជូនកម្មករ
ដើម្បីបានទទួលការងារថ្មី ។
ចំណែក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ បានជូនដំណឹងតាមរយៈមជ្ឈមណ្ឌលការងារ និងវិទ្យាស្ថានបច្ចេកទេសក្នុងរាជធានី
ខេត្តទូទាំងប្រទេស ដោយបញ្ជាក់ថា
ក្រសួងបានរៀបចំស្តង់ព័ត៌មានចល័តរបស់ទីភ្នាក់ជាតិមុខរបរនិងការងារ និងស្តង់ព័ត៌របស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យសម្រាប់ផ្តល់ឱកាសការងារ និងព័ត៌មានស្តីពីវគ្គបណ្តុះបណ្តាលបច្ចេកទេស
និងវិជ្ជាជីវៈ ជូនដល់បងប្អូន ដែលមានបំណងស្វែងរកការងារនៅក្នុងប្រទេស សូមមេត្តាអញ្ជើញទៅសាកសួរព័ត៌មាននៅស្តង់ចល័តទីភ្នាក់ងារជាតិមុខរបរ
និងការងារមុខរបរ និងការងារ ឬទំនាក់ទំនងទៅកាន់មន្ទីរការងារនៅតាមបណ្តារាជធានី
ខេត្តដែលនៅក្បែរទីលំនៅឋានរបស់បងប្អូន ។
លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបានលើកឡើងដែរថា «មន្រ្តីក្រសួងការងារ
តាមរយៈទីភ្នាក់ងារ ជាតិមុខរបរ និងការងារ កំពុងផ្សព្វផ្សាយដល់ពលករដោយផ្ទាល់
និងនៅតាមភូមិ ឃុំ ហើយមន្រ្តីមន្ទីរការងារក៏រង់ចាំទទួលពាក្យធ្វើការពីប្រជាពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃពេលនេះនៅគ្រប់រាជធានីខេត្តទូទាំងប្រទេស។
បើទោះជារាជរដ្ឋាភិបាលប្រឹងប្រែងដោះស្រាយជូនពលករទាំងនោះក្តី
ប៉ុន្តែ ជាអកុសលណាស់ដែលជនអគតិមួយក្រុមក្នុងនោះមានមេបក្សប្រឆាំង លោក សម រង្ស៊ី
និងលោក កឹម សុខា ផងដែរ មិនត្រឹមតែគ្រាន់តែមិនបានជួយជ្រោមជ្រែង ជួយសម្រួលដល់ជីវភាព
សុវត្ថិភាពដល់ពលករទាំងនោះទេ ថែមទាំងរិះគន់
រាជរដ្ឋាភិបាលកម្ពុជា ថា មិនបានខិតខំប្រឹងប្រែងលើបញ្ហានេះទេ មិនតែប៉ុណ្ណោះ មេបក្សប្រឆាំងថែមទាំងគេចវេស
ទៅកៀងគរ អ្នកនយោបាយនៅឯបរទេសដើម្បីដាក់ទម្ងន់កៀបសង្កត់កាន់តែខ្លាំង
វាយប្រហារមកលើរាជរដ្ឋាភិបាល ដោយមិនឈរលើការពិតជាក់ស្តែងថែមទៀត។
អ្វីដែលជាឥរិយាបថ មិនសមរម្យថែមទៀតនោះ គឺ លោក កឹម សុខា
បានដឹកនាំក្រុមការងារចុះតំបន់ប៉ោយប៉ែត ក្នុងបំណងបង្កភាពចលាចល
ញុះញង់ពលករ អោយស្អប់ខ្ពើមរាជរដ្ឋាភិបាលខ្លួនឯង
នៅពេលដែលភាគីថៃដឹកបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ក្រោមលេសគេថា
គណបក្សប្រឆាំងក៏ចង់ជួបជាមួយពលករទាំងនោះដែរ។
ប៉ុន្ត
ដោយសកម្មភាពរបស់បក្សប្រឆាំង នឹងអាចបង្កភាពរញ៉េរញ៉ៃ ខូចសណ្តាប់ធ្នាប់
ទើបពួកគាត់មិនមានឱកាសបានជួបជាមួយពលករ បែរជាត្រូវបានលោក កឹម សុខា
ស្តីបន្ទោសមកអាជ្ញាធរថា រើសអ៊ើង ពួកគាត់ និងមិនបានជួយអន្តរាគមន៍សម្រួលដល់ក្រុមពួកគាត់
ក្នុងខណៈពេលដែលអាជ្ញាធរនៅទីនោះកំពុងរវល់យ៉ាងមមាញឹកជាមួយការដោះស្រាយសម្រួលមធ្យោបាយនានាជូនដល់ពលករ
ដើម្បីបានទទួលនូវភាពរីករាយ ផុតពីទុក្ខកង្វល់ចំពោះមុខ។
ដូច្នេះ ការរិះគន់១លានម៉ាត់របស់ក្រុមគណបក្សប្រឆាំង
តែក្រុមរបស់ពួកខ្លួនមិនបានរួមចំណែកដោះស្រាយដោយផ្ទាល់នូវទុក្ខលំបាករបស់ពលករខ្មែរ
និងថែមទាំងប៉ុនប៉ងកៀងគ ញុះញង់អុចអាល
អោយពលករងើបឡើងប្រឆាំងជាមួយរាជរដ្ឋាភិបាល
ក៏ដូចជាការចោទប្រកាន់នានាមកលើអាជ្ញាធរមានសមត្ថកិច្ច
ក្នុងពេលដែលពួកគាត់កំពុងដោះស្រាយសម្រួលដល់ពលករ
បែរជាត្រូវបក្សប្រឆាំងប៉ុនប៉ងបង្កចលាចលថែមទៀត ទង្វើនេះ
មិនខុសអ្វីពីពាក្យចាស់ពោលថា «បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក» ។
ដូច្នេះ តម្លៃនៃអ្នកជួយ គឺខ្ពស់ត្រដែតខ្លាំងណាស់ កប់បាត់ទៅលើ
ឥរិយាបទរបស់ក្រុមមនុស្សដែលបានតែថា និងបង្កចលាចល។
កម្ពុជា-បង់ក្លាដែសឯកភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
នៅវេលាម៉ោង ១២ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស មកដល់កម្ពុជាប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស ដោយមានវត្តមានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតធ្វើបដិសណ្ឋារកិច្ចទទួលនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ទស្សនកិច្ចរបស់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស គឺជាំទស្សនកិច្ចផ្លូវការជាលើកទីមួយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងការស្វែងរកទីផ្សារបន្ថែមទៀត សម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា ពិសេសការនាំស្រូវ អង្ករចេញ។
ឯកឧត្ដម កៅ គឹមហួន បានមានប្រសាសន៍ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-បង់ក្លាដែស) បានឯកភាពគ្នាបង្កើតគណៈកម្មការរួមគ្នាដើម្បីស្វែងរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឲ្យមានភាពកាន់តែទូលំទូលាយទៅលើគ្រប់វិស័យថែមទៀត។ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរក៏បានឯកភាពគ្នាបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួម ដែលដឹកនាំដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយអ្វីដែលសំខាន់ទៀតនោះ គឺការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងមុន ជាពិសេសទៅទៀត គឺការជំរុញវិស័យឯកជន ក៏ដូចជាសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ីទៅវិញទៅមក។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នាផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវវិស័យវប្បធម៌ និងអប់រំហើយក្នុងនោះ នាយករដ្ឋមន្ត្រីបង់ក្លាដែសបានផ្ដល់អាហារូបករណ៍ចំនួន៥ កន្លែងសម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសបង់ក្លាដែសផងដែរ។ ជាងនេះទៀត នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការលើកស្ទួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងកម្រិតនយោបាយកម្រិតខ្ពស់ តាមរយៈការផ្លាស់ប្ដូរមន្ត្រីរដ្ឋាភិបាលប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ យុវជន និងប្រព័ន្ធផ្សព្វផ្សាយជាដើម។
សូមរម្លឹកដែរថា ក្នុងជំនួបទ្វេភាគី លោកជំទាវ សេក ហាស៊ីណា នាយករដ្ឋមន្ត្រីសាធារណរដ្ឋបង់ក្លាដែស បានចាត់ទុកទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសបង់ក្លាដែសថា បានផ្តល់សន្ទុះមួយថ្មីទៀត ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរដែលមានស្រាប់។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការធ្វើឲ្យស៊ីជម្រៅ នូវទំនាក់ទំនងផ្នែកវប្បធម៌ និងអប់រំ រវាងប្រទេសទាំងពីរ តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំ ដើម្បីធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែយល់គ្នាថែមទៀត។ ទន្ទឹមនឹងនេះភាគីទាំងពីរបានឯកភាពផងដែរ ក្នុងការលើក ទឹកចិត្តឲ្យមានទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីធ្វើឲ្យការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែប្រសើរឡើង ជាពិសេសមន្ត្រីនយោបាយជាន់ខ្ពស់របស់រដ្ឋាភិបាល ក៏ដូចជារវាងបញ្ញវន្ត អ្នកសារព័ត៌មាន យុវជន កីឡាករ និងមន្ត្រីជំនាញវប្បធម៌ ។ ក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគោលបំណងរបស់បង់ក្លាដែស ក្នុងការរៀបចំពិព័រណ៍បង់ក្លាដែសនៅកម្ពុជាក្នុងឆ្នាំ២០១៥។
នាយករដ្ឋមន្ត្រីទាំងពីរ បានសំដែងនូវការពេញចិត្ត ចំពោះកម្រិតនៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ នៅក្នុងអង្គការតំបន់នានា រួមមានកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី និងគណៈកម្មការសង្គម និងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះតួនាទីស្ថាបនា និងគំនិតផ្តួចផ្តើមរបស់បង់ក្លាដែស ក្នុងការលើកកម្ពស់សន្តិភាពតំបន់ ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អះអាងសាជាថ្មីម្តងទៀត អំពីការប្តេជ្ញាក្នុងការលើកកម្ពស់និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការតំបន់ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ សម្តេចតេជោបានស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ និងការចូលរួមយ៉ាងជិតស្និទ្ធរបស់បង់ក្លាដែស ជាមួយរដ្ឋជាសមាជិកអាស៊ាន និង បានទទួលស្គាល់ ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់បង់ក្លាដែស ក្នុងការបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូសន្ទនារបស់អាស៊ាន។ ប្រមុខដឹកនាំទាំងពីរ ក៏ពេញចិត្តចំពោះកម្រិតនៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរ នៅលើវេទិកាអន្តរជាតិនានា និងបានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ លើបញ្ហាដែលជាផលប្រយោជន៍ទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ, ចលនាមិនចូលបក្សសម្ព័ន្ធ, អង្គការពាណិជ្ជកម្មពិភពលោក និងវេទិកា អន្តរជាតិដទៃទៀត។
ដោយសារតែដំណើរការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម កំពុងតែពង្រីកគម្លាតរវាងអ្នកមាន និងអ្នកក្រ នៅលើពិភពលោក ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវតែមានវិធានការបន្ទាន់មួយដើម្បីបង្រួមនូវគម្លាតនៃការអភិវឌ្ឍ តាមរយៈការអំពាវនាវរួមគ្នាទៅកាន់បណ្តាប្រទេសអភិវឌ្ឍន៍ឲ្យផ្តល់នូវការលើកលែងពន្ធ និងកំណត់កូតា ចំពោះការនាំចូលផលិតផល និងសេវាកម្មពីបណ្តាប្រទេសមានការអភិវឌ្ឍតិចតួចដើម្បី ធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕
Subscribe to:
Posts (Atom)