បន្ថែមបញ្ហាមួយទៀតមកលើគណបក្សសង្គ្រោះជាតិ
ស្របពេលដែលវិបត្តិផ្ទៃក្នុងគណបក្សប្រឆាំងមួយនេះ កំពុងប្រេះស្រាំ
នោះគឺរឿងស្នេហាលួចលាក់ថ្មីរបស់លោក
កឹម សុខា មេបក្សសង្គ្រោះជាតិ
ដែលបានបែកធ្លាយសម្លេងសាសងគ្នាតាមរយៈហ្វេសប៊ុកស្រីស្នេហ៍។
អាចសន្និដ្ឋានបានថា
វាជាបន្ទុកថ្មីបន្ថែមលើវិបត្តិចាស់ដែលមិនអាចដោះស្រាយរួចផងនោះ
គណបក្សសង្គ្រោះជាតិកាន់តែធ្វើឲ្យអ្នកគាំទ្រខកចិត្តបន្ថែមទៀត
ក្រោយពេលដែលលោក កឹម សុខា ព្យាយាមគេចវេសពីរឿងនេះ
ហើយមន្ត្រីជាន់ខ្ពស់ក្នុងបក្សសំងំស្ងាត់ស្ងៀមយកសុខផ្ទាល់ខ្លួន
មិនចេញមុខបកស្រាយ។
លោក កឹម សុខា បានឡើងធ្វើជាមេបក្សសង្គ្រោះជាតិ
ក្រោយពេលដែលលោក សម រង្ស៊ី បាននិរទ្ទេសខ្លួនឯងរត់ចោលប្រទេស ដោយសារខ្លាចដីការចាប់ខ្លួនពីតុលាការ
ក្រោមបទព្រហ្មទណ្ឌមួយចំនួនដែលលោកបានប្រព្រឹត្តិខុសនៅកម្ពុជា។
ការណ៍នេះ
បានធ្វើឲ្យលោក កឹម សុខា បានដៃធ្វើអ្វីៗទៅតាមចិត្ត
ខណៈគ្មានវត្តមានមេកើយនៅក្នុងស្រុក។ លោក កឹម សុខា ចង់ធ្វើយ៉ាងម៉េចគិតយ៉ាងម៉េចក៏ដោយ
ក៏គ្មានអ្នកជំទាស់ បានត្រឹមមានការអាក់អន់ស្រពន់ចិត្តគ្នានៅក្នុងបក្សតែប៉ុណ្ណោះ
ក៏ប៉ុន្តែម្តងនេះលោក កឹម សុខា ទំនងជាអស់លក្ខណ៍ហើយ ក្រោយពេលរឿងអាស្រូវផ្លូវភេទជាមួយស្រីស្នេហ៍វ័យក្មេង
បានបែកធ្លាយលាយឡំនឹងសារជាសម្លេងជាច្រើន ត្រូវបានភាគីខាងស្រីបង្ហោះចេញជាបន្ដបន្ទាប់
តាមហ្វេសប៊ុក។ ការបង្ហោះសារជាសម្លេងឆ្លើយឆ្លងគ្នានេះ
គឺដោយសារតែនាងឆ្អែតចិត្តនឹងលោក កឹម សុខា ដែលចង់បោះបង់ចោលរូបនាង
ក្រោយពេលដឹងថា នាងមានផ្ទៃពោះ។ ស្ត្រីវ័យក្មេងសាច់សខ្ចី បានទទូចឲ្យលោក កឹម
សុខា ទទួលខុសត្រូវទារកក្នុងផ្ទៃរបស់នាង តែលោក កឹម សុខា បានបដិសេធន៍។
បើតាមខ្សែអាត់សម្លេងសន្ទនារវាងលោក
កឹម សុខា និងស្ត្រីវ័យក្មេងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mon srey
គឺលោក កឹម សុខា ដែលមានវ័យជាង ៦០ឆ្នាំទៅហើយនោះ បានលួងលោមនាង Mon Srey រួមរ័ក្សពីរយប់ ១០ដង និងមានពាក្យពេចន៍គួរឲ្យខ្ពើមរអើមមួយចំនួនទៀត។
គិតលេងៗទៅ
រឿងនេះប្រសិនបើមានពាក្យបណ្ដឹងពីនារីជាគូស្នេហ៍លួចលាក់របស់លោក កឹម សុខា មែន
ច្បាស់ណាស់ថា ទោះចង់ ឬមិនចង់លោក កឹម សុខា ត្រូវតែប្រឈមទៅនឹងផ្លូវតុលាការ។ ប៉ុន្ដែអ្វីដែលជាការពិតជាក់ស្ដែងនៅពេលនេះ
គឺសកម្មជនធ្លាក់បាក់ឌុបដ៏ស្មោះស្ម័គ្រម្នាក់របស់គណបក្សប្រឆាំង កញ្ញា ធី
សុវណ្ណថា បានដាក់ពាក្យប្ដឹងរួចជាស្រេចហើយ ទៅកាន់តុលាការប្ដឹងលោក កឹម សុខា ក្នុងការបរិហារកេរ្តិ៍នាង
ដោយសារតែលោក កឹម សុខា បាននិយាយមួលបង្កាច់កេរ្ដិ៍នាង ប្រាប់ស្រីស្នេហ៍របស់ខ្លួនថា
យកឈ្មោះគណបក្សសង្គ្រោះជាតិទៅបោកប្រាស់អ្នកគាំទ្រនៅបរទេស ដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន។
ក្រោយផ្ទុះរឿងស្នេហាលួចលាក់ស្រីក្មេងនេះ
មតិសាធារណៈជនបានចាត់ទុកទង្វើក្បត់ប្រពន្ធកូន ល្មោភតណ្ហារបស់លោក កឹម សុខា
នេះ
ថាជាទង្វើគួរឲ្យស្អប់ខ្ពើម។
ដូច្នេះប្រជាពលរដ្ឋមិនគួរមានជំនឿទៅលើមេដឹកនាំដែលល្មោភតណ្ហានោះទេ
ព្រោះដោយសារតែមេដឹកនាំដែលល្មោភតណ្ហា ល្មោភស្រីញីនេះហើយ
ទើបបណ្ដាលឲ្យកម្ពុជារួមទឹកដីពីធំមកតូចតាំងពីសម័យមហានគរ។
ជារួមគណបក្សសង្គ្រោះជាតិត្រូវពិចារណាក្នុងការដោះដូរក្បាលម៉ាស៊ីន
ដឹកនាំ
ដើម្បីកុំឲ្យអន្ដរាយដល់គណបក្សទាំងស្រុង។
ដូច្នេះ
គណបក្សសង្គ្រោះជាតិ មិនមែនជាជម្រើសល្អ
សម្រាប់ប្រជាពលរដ្ឋដើម្បីជ្រើសរើសយកមកដឹកនាំប្រទេសនោះទេ
ពីព្រោះមេដឹកនាំ ដូចលោក កឹម សុខា រុំព័ទ្ធទៅដោយរឿងអាស្រូវស្រីញីរាប់មិនអស់
ជាមនុស្សគ្មានសីលធម៌ផិតក្បត់ប្រពន្ធកូន គ្មានសីលធម៌ គ្មានគុណធម៌
និងគ្មានច្បាប់ទំលាបទាល់តែសោះ៕