Thursday, June 22, 2017
តើកិច្ចសន្ទនាផ្នែកការទូត និងសន្តិសុខនឹងជួយបន្ធូរបន្ថយ ដល់ភាពតានតឹងរវាងចិន និងអាមេរិកឬ?
វេទិកាពិភាក្សាថ្មីជំនួសឱ្យកិច្ចសន្ទនាផ្នែកយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចដែលត្រូវបានគេរិះគន់ជារឿយៗ មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន។
មន្រ្តីជាន់ខ្ពស់មកពីប្រទេសចិន និងសហរដ្ឋអាមេរិកនឹងជួបគ្នាដើម្បីធ្វើកិច្ចសន្ទនាស្តីពី «ការទូត និងសន្តិសុខ» កាលពីថ្ងៃពុធ ចំពេលដែលមានភាពតានតឹងកំពុងតែកើនឡើង មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិននៅរដូវរំហើយនេះ។
ការចរចានេះគឺជាយន្តការពិភាក្សាមួយក្នុងចំណោមយន្តការចំនួន ៤ ដែលជំនួសឱ្យកិច្ចសន្ទនាផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ដោយរដ្ឋការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama និងជាកិច្ចប្រជុំផ្លូវការលើកដំបូងរវាងក្រុមមន្រ្តីមកពីប្រទេសទាំងពីរ ចាប់តាំងពីកិច្ចប្រជុំរបស់លោក Trump ជាមួយនឹងសមភាគីចិនរបស់គាត់ លោក Xi Jinping កាលពីខែមេសាកន្លងមក។
ការចរចាចុងក្រោយនេះត្រូវគេរំពឹងថានឹងបង្កើតឱ្យមានបរិយាកាសសម្រាប់ប្រទេសទាំងពីរ ដើម្បីទប់ទល់នឹងភាពតានតឹងដែលកំពុងតែញាំញីដល់ពួកគេ ហើយរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ប្រទេសចិន ដែលរំពឹងថានឹងកើតឡើងនៅខែវិច្ឆិកាខាងមុខនេះ។
ចំពេលដែលមានការធ្វើតេស្តសាកល្បងកាំជ្រូចផ្លោងជាច្រើនគ្រាប់របស់កូរ៉េខាងជើង និងមរណភាពរបស់និស្សិតអាមេរិក លោក Otto Warmbier នាពេលថ្មីៗនេះ បន្ទាប់ពីគាត់ត្រូវបានគេដោះលែងចេញពីពន្ធនាគារមួយក្នុងទីក្រុងព្យុងយ៉ាង និងសេរីភាពនៃកិច្ចប្រតិបត្តិការនាវាចរណ៍លើកដំបូងរបស់រដ្ឋការលោក Trump នៅសមុទ្រចិនខាងចិនត្បូង ដែលធ្វើឱ្យមានភាពតានតឹងដល់សន្តិសុខក្នុងតំបន់កាន់តែធ្ងន់ធ្ងរខ្លាំងឡើង។ វេទិកានេះត្រូវបានគេចាត់ទុកថាជាមធ្យោបាយមួយសម្រាប់ប្រទេសមហាអំណាចធំៗទាំងពីរ ដើម្បីរក្សាទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងចៀសវាងនូវការយល់ច្រឡំគ្នា និងការវិនិច្ឆ័យខុស។
ហើយនៅពេលដែលជួបនឹងបញ្ហាប្រឈមពិភពលោកកំពុងតែកើនឡើង កិច្ចសន្ទនាថ្មីនេះគឺជាមធ្យោបាយមួយសម្រាប់ប្រទេសមហាអំណាចកំពូលដែលកំពុងតែគ្រប់គ្រងពិភពលោក និងជាតួអង្គដ៏៏សំខាន់ដើម្បីពិភាក្សាឱ្យកាន់តែជិតស្និទ្ធពីបញ្ហារួម រាប់បញ្ចូលទាំងការធ្វើប្រតិបត្តិការស្តីពីការទប់ស្កាត់អំពើរភេរវកម្មផងដែរ។
តើអ្វីដែលកិច្ចសន្ទនា ស្តីពីការទូត និងសន្តិសុខរវាងចិន និងអាមេរិក?
កិច្ចសន្ទនាស្តីពីការទូត និងសន្តិសុខរវាងចិន និងអាមេរិកផ្តើមចេញពីយន្តការកម្រិតខ្ពស់សម្រាប់ការផ្លាស់ប្តូរគំនិត និងក្តីកង្វល់រវាងប្រទេសទាំងពីរ។ វាបានកើតចេញពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅរមណីដ្ឋាន Mar-a-Lago កាលពីខែមេសា។ វាជំនួសឱ្យ «ផែនការយុទ្ធសាស្រ្ត» នៃកិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចពីមុនរវាងចិន និងអាមេរិក ដែលស្ថិតក្រោមរដ្ឋការរបស់លោក Obama ចាប់ពីឆ្នាំ២០០៩ រហូតដល់២០១៦។
តើពួកនឹងនិយាយពីរឿងអ្វី?
កិច្ចសន្ទនានេះគឺត្រូវបានគេនិយាយថា ផ្តោតសំខាន់ខ្លាំងលើបញ្ហាសំខាន់មួយចំនួន ដោយមានការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺបញ្ហានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលត្រូវគេលើកឡើងជាអាទិភាពសំខាន់បំផុតនៅឯកិច្ចប្រជុំ។ ភាគីទាំងពីរមានបំណងចង់ដោះស្រាយបញ្ហានេះដោយសន្តិវិធី នេះបើតាមការឱ្យដឹងពីលោកស្រី Susan Thornton ដែលជាឧបការីរងស្តីទីរដ្ឋមន្រ្តិការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ កិច្ចពិភាក្សាស្តីពីជម្លោះសមុទ្រចិនខាងត្បូង និងដែនទឹក ក៏ស្ថិតនៅក្នុងរបៀបវារៈផងដែរ៕
ប្រភព: South China Morning Post ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧

ជំនួបរវាង សាកលវិទ្យាធិការរបស់ប្រទេសកម្ពុជា និងចិន នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានបំណងសំខាន់ចំនួន៤
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីជំនួបសាកលវិទ្យាធិការរបស់ប្រទេសកម្ពុជា និងចិន ដែលមានសាកលវិទ្យាល័យរបស់ខេត្តគួយចូវ ប្រទេសចិន សរុបចំនួន១៩ និងសាកលវិទ្យាល័យ របស់ប្រទេសកម្ពុជា សរុបចំនួន២៨បានចូលរួមក្នុងពិធីនេះ។
ដោយឡែកនៅក្នុងពិធីបិទជំនួបនេះ លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី៦ ដែលវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវជំនួបដ៏មានសារៈសំខាន់នេះ ក្រោមកិច្ចគាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ដោយមានការឧបត្ថម្ភ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគណៈកម្មាធិការទំនាក់ទំនងវិស័យអប់រំចិន-អាស៊ាន ក្នុងគោលបំណងចំនួន៤គឺ៖ ១-ពង្រីកការចែករំលែកបទពិសោធន៍ជោគជ័យ និងការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវ រវាងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យរបស់ប្រទេសយើងទាំងពីរ។ ២-ផ្តើមឱ្យមានលំហដោយសមធម៌ នៃជំនួបរវាងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ។ ៣-ផ្តល់ឱកាសដោយផ្ទាល់និងកាន់តែទូលាយ ដល់ការទទួលស្គាល់នូវប្រព័ន្ធក្រេឌីតទៅវិញទៅមក និង៤-បង្កើនបរិមាណអាហារូបករណ៍ជូនដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិនដោយឈរលើគោលការណ៍ផ្តល់ផលប្រយោជន៍តាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។
លោកសាស្ត្រាចារ្យ វ៉ង ហ្វុងយ៉ូវ (Wang Fengyou) ប្រធានមន្ទីរអប់រំខេត្តគួយចូវ បានសន្យាថានឹងបន្តកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែង នៃការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ហើយលោកក៏បានបញ្ជាក់នូវជំហរសាជាថ្មី ពីការតភ្ជាប់ដួងចិត្តប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនតាម បណ្តោយយុទ្ធសាស្រ្តខ្សែក្រវាត់១ ផ្លូវ១ ដោយបើកទូលាយនូវកិច្ចសហប្រតិបត្តិការ ជាមិត្តភាពរវាងសាកលវិទ្យាល័យនានារបស់កម្ពុជា និងសាកលវិទ្យាល័យនានានៅក្នុងខេត្តគួយចូវ។ ថ្លែងបិទពិធីជំនួបនេះ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ពីជំហគាំទ្រដល់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំនូវជំនួបសាកលវិទ្យាធិការរបស់ប្រទេសកម្ពុជា និងប្រទេសចិន ហើយបានលើកទឹកចិត្តដល់សាកលវិទ្យាល័យនានារបស់ខេត្តគួយចូវឱ្យមកធ្វើកិច្ចសហការជាមួយសាកលវិទ្យាល័យនានារបស់ប្រទេសកម្ពុជា។ លោក ពិត ចំណាន បានលើកទឹកចិត្តដល់ការផ្លាស់ប្តូរ គ្នានូវប្រព័ន្ធសិក្សាបែបក្រេឌីត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់និស្សិតនៃប្រទេសយើងទាំងពីរ។ លើសពីនេះ តាមរយៈ លោក ស៊ុន ជឺកាង (SUN ZHIGANG) លោក ពិត ចំណាន ក៏បានស្នើដល់ភាគីចិនជំរុញដល់ការផ្តល់អាហារូបករណ៍កាន់តែច្រើន ដល់សិស្ស និស្សិត មន្ត្រីរាជការកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន។
មុននឹងបិទបញ្ចប់ជំនួបនេះ លោក ពិត ចំណាន បានផ្តល់នូវអនុសាសន៍ចំនួន៤ ជូនដល់សាកលវិទ្យាល័យនៃប្រទេសយើងទាំងពីរគឺ ១-ពិចារណាពីកិច្ចសហប្រតិបត្តិការ លើកម្មវិធីសិក្សាដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ២-បង្កើនការផ្តល់អាហារូបករណ៍ ដល់សិស្សដែលទៅបន្តការសិក្សានៅប្រទេសចិន ស្របតាមទីផ្សារការងារក្នុងប្រទេសកម្ពុជា ៣-ជំរុញទំនើបកម្មសម្ភារៈសិក្សា និងពិចារណាលើការសាងសង់មន្ទីរពិសោធន៍នានា និង៤-ពង្រឹងការធ្វើវិក្រឹត្យការលើការបង្រៀន និងកម្មវិធីសិក្សារវាងគ្រូឧទ្ទេស និងបទពិសោធន៍គ្រប់គ្រងរវាងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យនៃប្រទេសយើងទាំងពីរ។ ដើម្បីទុកជាចំណងដៃនៅក្នុងពិធីបិទជំនួបនេះ លោក ពិត ចំណាន និងលោក ស៊ុន ជឺកាង បានសម្ពោធស្លាកជាផ្លូវការនូវថ្នាក់រៀនភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំនៅសាកលវិទ្យាល័យអន្តរជាតិ (IU)។
គួរបញ្ជាក់ផងដែរថា កាលពីបិទជំនួបលើកទី៥ ក្នុងឆ្នាំ២០១៦ លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងលោក ឈិន មានអឺ (CHEN MIN ER) លេខាបក្សខេត្តគួយចូវ បានសម្ពោធស្លាកថ្នាក់រៀនភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រចាំនៅសាកលវិទ្យាល័យអន្តរជាតិ សាខាខេត្តបាត់ដំបង៕

អាជ្ញាធរជាតិអប្សរា ៖ ទោះបីមានការអំពាវនាវចូលរួមថែរក្សាអភិរក្សមរតកដូនតា ក៏នៅតែមានក្រុមកាប់ទន្ទ្រានព្រៃធ្វើជាកម្មសិទ្ធិក្នុងតំបន់រមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមជនខិលខូចមួយចំនួនបានមកហ៊ុព័ទ្ធធ្វើរបង និងកាប់ទន្រ្ទានព្រៃយកដីធ្វើជាកម្មសិទ្ធិ នៅទីតាំងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលទីតាំងនេះស្ថិតនៅក្នុងតំបន់១នៃរមណីយដ្ឋានអង្គរ។ ដោយប្រទះឃើញសកម្មភាពបែបនេះ ក្រុមការងារចម្រុះដែលមានភ្នាក់ងារព្រៃឈើ ក្រុមឧទ្យាននុរក្ស ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សហការដោយនគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានធ្វើការហាមឃាត់ និងរុះរើរបងនៅនឹងកន្លែង។
ក្នុងសកម្មភាពទប់ស្កាត់នេះ ក្រុមការងារបានជួបនឹងការរារាំងពីសំណាក់ជនបង្កចំនួន៤នាក់ ដែលបានអាងខ្សែខ្នង និងបញ្ជាមិនឲ្យក្រុមការងាររុះរើដើម្បីដាំកូនឈើនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានប្រើសម្តីមើលងាយលើក្រុមការងារ និងហៅអ្នកសារព័ត៌មានពីររូបមក ថតរូប និងសម្ភាសន៍ក្រុមការងារ ដោយចោទថាបានរំលោភបំពានដីរបស់ពួកគេហើយ ហើយគំរាមប្តឹងទៅតុលាការថែមទៀត។
តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយមានការជជែកគ្នាមួយសន្ទុះមក ក្រុមជនបង្កការរំខានទាំង៤នាក់ក៏បានគេចខ្លួនអស់ទៅ។ ក្រុមការងារចម្រុះបានបន្តការរុះរើរបង និងខ្ទមយាមដីចេញ ព្រមទាំងដាំកូនឈើឡើងវិញនៅទីនោះបានចំនួន៥០០ដើម។

កម្ពុជា-ចិនពិភាក្សាពីទិដ្ឋភាព នៃកិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើមដោយផ្លូវមួយខ្សែក្រវ៉ាតមួយ
មន្ត្រីជំនាញប្រទេសកម្ពុជា-ចិនបានចូលរួមក្នុងសិក្ខាសាលាស្តីពីទិដ្ឋភាព និងទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមដោយផ្លូវមួយខ្សែក្រវ៉ាតមួយ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
ក្នុងសិក្ខាសាលាស្តីពីទិដ្ឋភាព និងទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម ដោយផ្លូវមួយខ្សែរក្រវ៉ាតមួយ រៀបចំឡើង ដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីបូព៌ា នៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារខេមបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ លោក លឹម ស៊ីដេលីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលដាក់ចេញដោយប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជីងពីង នេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។
លោកបន្តថា ផ្តើមចេញយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយនេះ បានរួមចំណែកដល់កម្ពុជា ក្នុងការពង្រឹងអធិបតេយ្យភាព ស្ថេរភាពសង្គម និងនយោបាយជាតិ និងអន្តរជាតិ ជាពិសេសគឺវិស័យសំខាន់ៗចំនួន៧ របស់កម្ពុជាត្រូវបានត្រូវបានលើកមកពិចារណា ដើម្បីឲ្យលេចជារូបរាងនៅពេលខាងមុនេះ ដើម្បីជំរុញឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វាបានជំរុញ និងពន្លឿនឲ្យមានការកសាងកំពង់ផែខេត្តព្រះសីហនុ ដែលជាច្រកអន្តរជាតិនាំចេញទំនិញយ៉ាងសំខាន់ និងលើកទឹកចិត្តដល់សហគ្រាសចិនឲ្យកម្ពុជា។ ក្រៅពីនេះ ក៏បានជំរុញ និងលើកកម្ពស់វិស័យកសិកម្ម រ៉ែ និងថាមពល និងវិស័យទេសចរណ៍ជាដើម។
លោក លី អាន ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងសង្គមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ប្រទេសចិន និងជួយជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកជំរើនដូចបណ្តាប្រទេសក្នុងតំបន់។
រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយ និងផ្តល់ប្រាក់កម្ចីក្នុងការប្រាក់ទាប ព្រមទាំងលើកទឹកចិត្ត អ្នកវិនិយោគចិនឲ្យមកបណ្តាក់ទុននៅកម្ពុជាដែលអាចបង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋទាំងនៅទូទាំងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា «ខ្សែក្រវាត់មួយ ផ្លូវមួយ គឺជាគំនិតផ្ដួចផ្ដើមយ៉ាងធំទូលំទូលាយ របស់ចិន ដើម្បីលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម ជាពិសេសរវាងបណ្ដាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិច។ តាមរយៈយុទ្ធសាស្រ្តនេះ ចិន និងកម្ពុជា បានបង្កើនការផ្លាស់ប្ដូរគោលនយោបាយឲ្យកាន់តែស៊ីជម្រៅ, ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ផ្ដល់ការងាកាន់តែស្រួលកាន់តែច្រើន ដល់ការធ្វើពាណិជ្ជកម្ម, ជំរុញការតភ្ជាប់មូលធន និងជំរុញការតភ្ជាប់ដួងចិត្តប្រជាជន៕

លោក Xi ពង្រឹងអំណាចបន្ថែមទៀតដោយជ្រើសរើសតំណែងលេខាធិការដ្ឋាននៅក្នុងគណៈកម្មាធិការថ្មី
ប្រធានាធិបតីចិនលោក Xi Jinping បានចាត់វិធានការមួយទៀត ដើម្បីពង្រឹងអំណាចតាមរយៈការតែងតាំងសមាជិកនៃគណបក្សនយោបាយជាន់ខ្ពស់មួយរូប ឱ្យកាន់តំណែងលេខាធិការនៅក្នុងគណៈកម្មាធិការដែលបានបង្កើតថ្មី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhau បានឱ្យដឹងថា លោក Xi បានរៀបចំកិច្ចប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មការមជ្ឈិមសម្រាប់ការអភិវឌ្ឍយោធា និងស៊ីវិលរួមគ្នា Central Commission for Integrated Military and Civilian Development ដែលលោក Xi បានបង្កើតឡើងកាលពីខែមករា ដើម្បីជំរុញសមាហរណកម្មសមត្ថភាពយោធា និងស៊ីវិល។ លោក Xi គឺជាប្រធាន ហើយសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សជាន់ខ្ពស់ផ្សេងទៀតដូចជាលោក Li Keqiang លោក Liu Yunshan និងលោក Zhang Gaoli គឺជាអនុប្រធាន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zhang ដែលជាឧបនាយករដ្ឋមន្ត្រីជាគណៈកម្មាធិការជាន់ខ្ពស់លេខរៀងទី ៧ ក៏ជាប្រធានការិយាល័យទទួលបន្ទុកកិច្ចការទូទៅសម្រាប់គណៈកម្មការនេះផងដែរ។ តួនាទីរបស់លោក Zhang បង្ហាញពីភាពខុសគ្នាពីការអនុវត្តកន្លងមកដោយសារតែតំណែងទាំងនេះត្រូវបានកាន់កាប់ដោយមន្រ្តីថ្នាក់ទាប ដែលជាធម្មតាជាក្រុមប្រឹក្សារដ្ឋ។
វាមិនមែនជារឿងធម្មតានោះទេ ដែលសមាជិកមួយរូបនៃគណៈកម្មាធិការជាន់ខ្ពស់ធ្វើការសម្រេចចិត្តកាន់តំណែងលេខាធិការ។
ការផ្លាស់ប្តូរនេះក៏បង្ហាញពីការទម្លាក់ចំណាត់ថ្នាក់របស់លោក Zhang ពីព្រោះនៅក្នុងទ្រឹស្តី អគ្គលេខាធិការនៃគណបក្សមួយនេះគឺគ្រាន់តែជា «មនុស្សដែលមានឋានៈខ្ពស់បំផុត» នៅក្នុងគណៈកម្មាធិការមជ្ឈឹមបក្សជាន់ខ្ពស់ប៉ុណ្ណោះ។
យោងតាមរូបភាពនៃកិច្ចប្រជុំដែលបានផ្សាយដោយបណ្តាញទូរទស្សន៍រដ្ឋចិន CCTV សមាជិកនៃគណៈកម្មាធិការផ្សេងទៀត រួមមានសមាជិកការិយាល័យនយោបាយចំនួន ៦ រូបគឺលោកឧបនាយករដ្ឋមន្រ្តី Ma Kai ទីប្រឹក្សាជាន់ខ្ពស់របស់លោក Xi គឺលោក Wang Huning មន្រ្តីអនុវត្តច្បាប់ជាន់ខ្ពស់លោក Meng Jianzhu មនុស្សជំនិតរបស់លោក Xi គឺលោក Li Zhanshu និងអនុប្រធានទាំងពីរនៃគណៈកម្មការយោធាកណ្តាលលោក Xu Qiliang និងលោក Fan Changlong ។
គោលបំណងរបស់គណៈកម្មការគឺដើម្បីធានាថា តម្រូវការយោធារបស់ចិនត្រូវបានបំពេញដោយមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសនេះ។
លោក Xi បាននិយាយថា «ការអភិវឌ្ឍន៍ផ្នែកយោធា និងស៊ីវិលរួមគ្នា គឺជាសមិទ្ធផលដ៏ធំធេងមួយនៃការអភិវឌ្ឍន៍សមស្របក្នុងវិស័យការពារជាតិ និងសេដ្ឋកិច្ចដ៏យូរអង្វែងរបស់ប្រទេសចិន»។ វាក៏ជាការសម្រេចចិត្តសំខាន់មួយទាក់ទងនឹងការអភិវឌ្ឍន៍ជាតិ និងសន្តិសុខទាំងមូល និងជាវិធានការសំខាន់មួយដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដ៏ស្មុគស្មាញ និងទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រថ្នាក់ជាតិ។
គណៈកម្មការនេះគឺជាក្រុមចុងក្រោយដែលត្រូវបានបង្កើតឡើង ដោយលោក Xi ដើម្បីពង្រឹងការក្តាប់អំណាចរបស់គាត់។
ចាប់តាំងពីបានកាន់កាប់អំណាចបួនឆ្នាំកន្លះមក លោក Xi បានធ្វើឱ្យខ្លួនគាត់ក្លាយជាមេដឹកនាំចិនដែលមានអំណាចខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ តាមរយៈការគ្រប់គ្រងលើគណបក្ស រដ្ឋ យោធា និងសេដ្ឋកិច្ច។ កាលពីខែតុលា ឆ្នាំមុន គាត់ទទួលបានតំណែងជាមេដឹកនាំស្នូលរបស់បក្សកុម្មុយនិស្ត ដោយដាក់គាត់ក្នុងចំណោមបុរសខ្លាំងដូចជាMao Zedong និង Deng Xiaoping ដែរ។
កិច្ចប្រជុំផ្លាស់ប្តូរតំណែងដ៏សំខាន់មួយ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះនឹងសម្រេចលើភាពជាអ្នកដឹកនាំថ្មីរបស់ប្រទេសចិន។
លោក Xi បានបង្កើតឋានៈសម្រាប់ខ្លួនគាត់យ៉ាងតិច ១២ ដែលរួមមានតួនាទីជាប្រធានក្រុមដឹកនាំកណ្តាលសម្រាប់កំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ គណៈកម្មការសន្តិសុខជាតិកណ្តាល ប្រធានក្រុមដឹកនាំកណ្តាលទទួលបន្ទុកព័ត៌មាន និងសន្តិសុខអ៊ីនធឺណិត និងប្រធានក្រុមការងារកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច៕

ព្រឹទ្ធសភា បើកកិច្ចប្រជុំ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា លើសេចក្តីសើ្នច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភាសុំពិនិត្យ និងឲ្យយោបល់លើសេចក្តីសើ្នច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់អគ្គលេខាធិការព្រឹទ្ធសភា ជម្រាបរាយការណ៍ជូនអង្គប្រជុំអំពីលិខិត របស់រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មកព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ ដោយមានភ្ជាប់មកជាមួយ នូវសេចក្តីថ្លែងហេតុរបស់ព្រឹទ្ធសភា ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ស្របតាមមាត្រា១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ និងនិតិវិធីកំណត់ក្នុងប្រការ៣២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។
សូមជម្រាបផងដែរថា សេចក្តីស្នើច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា និងដោយអង្គប្រជុំមិនមានមតិពិភាក្សាផ្តល់យោបល់បន្ថែម។ អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក៏បានអនុម័ត ចំនួន០៩សម្លេង (នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា) យល់ព្រមលើទម្រង់សេចក្តីស្នើច្បាប់ និងប្រគល់ភារកិច្ចជូនគណៈកម្មការទី៦ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា ដោយចាត់ទុកជាការប្រញាប់៕

អាជ្ញាធរជាតិអប្សរាចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នអន្តរជាតិចំនួនពីរលើការងារអភិរក្ស
នៅថ្ងៃទី២២ មិថុនា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការអាយស៊ីស៊ី-អង្គរលើកទី២៨ អនុស្សរណៈយោគយល់គ្នាចំនួនពីរត្រូវបានចុះហត្ថលេខារវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងរវាងអាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី (Indira Gandhi National Center for the Arts) ហៅកាត់ថា IGNCA នៃប្រទេសឥណ្ឌា។ ពិធីចុះហត្ថលេខានាពេលនេះស្ថិតក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជា ប្រធានអាជ្ញាធរជាតិអប្សរា និងចុះហត្ថលេខដោយ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Xu Yan នាយករងតំណាងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន លោកស្រី Vinita SRISVASTAVA លេខាធិការរួមនៃមជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី។
អនុស្សរណៈយោគយល់ជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន គឺធ្វើឡើងក្នុងបំណងដើម្បីស្រាវជ្រាវ និងប្រមូលទិន្នន័យនានា សម្រាប់ការអភិរក្ស និងជួសជុលប្រាសាទបេងមាលា។ ការហត្ថលេខានេះគឺជំហានដំបូងនៃការខិតខំរបស់អាជ្ញាធរជាតិអប្សរាក្នុងការស្វែងរកកិច្ចសហការអន្តរជាតិលើការងារជួសជុលប្រាសាទបេងមាលា។ តាមការបញ្ជាក់ពីមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា បើទោះបីជាដៃគូសហប្រតិបត្តិការអន្តរជាតិបានបង្ហាញពីឆន្ទៈជួសជុលប្រាសាទក៏ដោយ ប៉ុន្តែការងារនេះ ហាក់ពិបាកនឹងមានលទ្ធភាពដំណើរការជាក់ស្តែង ព្រោះប្រាសាទនេះស្ថិតនៅក្រៅតំបន់បេតិកភណ្ឌពិភពលោក។ មន្ត្រីដដែលបានបញ្ជាក់ថា ដៃគូសហប្រតិបត្តិការអន្តរជាតិអាចនឹងងាយស្រួលយល់ព្រមជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌពិភពលោកព្រោះឆាប់ទទួលបានការចាប់អារម្មណ៍ពីអង្គការយូណេស្កូ។ ត្រង់ចំណុចនេះហើយ ការចុះបញ្ជីប្រាសាទបុរាណខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាកត្តាចាំបាច់ក្នុងការទទួលបានកិច្ចសហប្រតិបត្តិការអន្រជាតិដើម្បីជួសជុល។
សូមបញ្ជាក់ថា កន្លងមកភាគីចិន បានជួយជួសជុលប្រាសាទចៅសាយទេវតា និងកំពុងបន្តជួសជុលប្រាសាទតាកែវ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៨ ហើយនឹងបន្តជួសជុលលើគម្រោងមួយទៀតក្នុងឧទ្យានអង្គរបន្ទាប់ពីប្រាសាទតាកែវ។
ដោយឡែកសម្រាប់អនុស្សរណៈជាមួយ មជ្ឈមណ្ឌលសិល្បៈជាតិអ៊ិនឌីរ៉ាហ្គិនធី វិញ គឺក្នុងបំណងដើម្បី ប្រមូលទិន្នន័យ ចងក្រងឯកសារ ជារូបភាព និងវីដេអូ រក្សាទុកក្នុងប្រព័ន្ធបច្ចេកវិទ្យា។ គម្រោងនេះ ដើម្បីរក្សាទុក និងជាភស្តុតាងសម្រាប់ជួយដល់ការងារជួសជុលទៅពេលខាងមុខ។ ឧទាហរណ៍ ការចងក្រងរូបភាពនេះអាចឲ្យអ្នកអភិរក្សជំនាន់ក្រោយដឹងអំពីស្ថានភាពដើម និងការវិវត្តនៃផ្នែកមួយរបស់ប្រាសាទនាពេល១០ឆ្នាំ ឬ២០ឆ្នាំខាងមុខ។ ដូចនេះការរក្សាបាននូវរូបភាពទាំងនោះគឺជាចំណុចស្នូល និងជាឯកសារគោលដែលអាចឲ្យអ្នកអភិរក្សជំនាន់ក្រោយយកមកសិក្សាមុនសម្រេចចិត្តធ្វើការជួសជុល៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ ដឹកនាំប្រតិភូត្រឡប់មកប្រទេសកម្ពុជា ដោយសុខសុវត្ថិភាព
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញហើយដោយសុខសុវត្តិភាព បន្ទាប់ពីបានធ្វើដំណើរកាលពីម្សិលមិញ ពីតំបន់ព្រំដែននៃខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ទឹកដីនៃប្រទេសវៀតណាម ក្នុងឱកាសខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងដំណើររំលឹកនៃការចងចាំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំក្រុមប្រតិភូមកកាន់ទីតាំងសំខាន់ៗចំនួន០៧ ទាំងក្នុងទឹកដីកម្ពុជា និងក្នុងទឹកដីនៃប្រទេសវៀតណាមដែលលោកនាយករដ្ឋមន្រ្តីធ្លាប់មានអនុស្សាវរីយ៍ដ៏ជូចត់បំផុត ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយតាមទីតាំងនីមួយៗ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានមានប្រសាសន៍រៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាសាស្ត្រនោះ ប្រាប់ដល់អង្គទូត ក្រុមប្រតិភូ និងអ្នកសារព័ត៌មាន អោយបានដឹងព្រឹត្តិការណ៍នីមួយៗផងដែរ។
សូមជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្ដីសុខ សុភមង្គល គ្រប់ៗគ្នា៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញកាត់ខ្សែបូរផ្ទាំងសិលាចារឹក នៅសារៈមន្ទីរអនុស្សាវរីយ៍ (ចំណុចប្រវត្តិសាស្ត្រទី៦)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រុមប្រតិភូបានទៅដល់សារៈមន្ទីរអនុស្សាវរីយ៍ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ក្នុងទឹកដីនៃប្រទេសវៀតណាមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញកាត់ខ្សែបូរផ្ទាំងសិលាចារឹក និងដាំដើមឈើទុកជាអនុស្សាវរីយ៍ជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម ក្នុងបរិយាកាសរីករាយ។
ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយកម្មាភិបាល ប្រជាជន សាក្សីដឹងលឺប្រវត្តិសាស្ត្រ និងអតីតយុទ្ធជនប្រចាំការនៅសារៈមន្ទីរអនុស្សាវរីយ៍ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានអញ្ជើញពិសារអាហារថ្ងៃត្រង់នៅទីនេះ ក្នុងបរិយាកាសស្និទ្ធស្នាលក្រៃលែង៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកជីវិតមកធ្វើដើមទុនដើម្បីតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានយកជីវិតមកធ្វើដើមទុនដើម្បីតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលពេលនោះជាកាលៈទេសៈដ៏គ្រោះថ្នាក់ជាទីបំផុត។ លោកបានថ្លែងដូចនេះ ក្នុងឱកាសធ្វើដំណើរតាមផ្លូវកាត់ក្នុងចម្ងាយ៩.៩គម មកដល់ចំណុចប្រវត្តិសាស្ត្រទី២ ត្រង់ព្រំប្រទល់កម្ពុជា វៀតណាម ដើមត្រយឹង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានយកជីវិតមកធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃ ចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ នៅត្រង់ចំនុចនេះលោក ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំ ដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ ? តើអាច ត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពតឬទេក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ ? សំណួរចុងក្រោយ តើវៀតណាមអាចចាប់បញ្ជូនមកអោយប៉ុល ពតវិញឬទេ?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ មានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយគិតដល់ផលវិបាកអាចកើតមានចំពោះភរិយាដែលកំពុងស្ថិតនៅក្នុងក្រញ៉ាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ៕
មិត្តភាពកម្ពុជា-ឡាវ នាំមកនូវការរីកចម្រើនសម្រាប់ប្រជាជនទំាងពីរប្រទេស
លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃប្រទេសកម្ពុជា និងលោក ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានវាយតម្លៃចំពោះ ការរីកចម្រើននៃចំណងមិត្តភាពកម្ពុជា-ឡាវនាពេលបច្ចុប្បន្ននេះ ហើយបាននាំមកនូវការរីកចម្រើនសម្រាប់ប្រជាជនទំាងពីរប្រទេស ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧៨ លោក ហេង សំរិន និងគណៈប្រតិភូបានជួបពិភាក្សាការងារ និងសវនាការជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃប្រទេសឡាវជាបន្តបន្ទាប់។ លោក ប៊ុនញុំាង វ៉ូរ៉ាជិត ប្រធានរដ្ឋឡាវ បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក ហេង សំរិន នៅប្រទេសឡាវនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ទៅដល់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរបន្ថែមទៀត។
លោក ប៊ុនញុំាង វ៉ូរ៉ាជិត ក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា និងឡាវ ជាអ្នកជិតខាង និងជាមិត្តល្អ ព្រោះថាប្រទេសទាំងពីរមានទន្លេរួមគ្នា និងតែងតែចែករំលែក និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ។ លោកបន្តថា ដោយបានឃើញរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការកសាងប្រទេសអោយមានការរីកចម្រើនលើគ្រប់វិស័យ។
លោក ប៊ុនញុំាង វ៉ូរ៉ាជិត បានលើកឡើងបន្តទៀតថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវ មានតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន តែងតែត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ និងទូលំទូលាយជាបន្តបន្ទាប់។ ជាក់ស្តែងប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់មូលដ្ឋាន ដែលតាមរយៈនេះ ធ្វើឲ្យប្រទេសទាំងពីរ កាន់តែមានការយោគយល់ និងបង្កើតបាននូវភាពជិតស្និទ្ធកាន់តែខ្លាំងឡើង ។
លោក ហេង សំរិន បានថ្លែងអំណរគុណចំពោះ លោក ប៊ុនញុំាង វ៉ូរ៉ាជិត ដែលបានអនុញ្ញាតឲ្យ គណៈប្រតិភូបានជួបសម្តែងការគួរសម។ លោកក៏បានលើកឡើងថាក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងរដ្ឋសភា ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានក្លាយជាមរតកដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទំាងក្នុងក្របខណ្ឌតំបន់ និងសកលលោក។
លោក ហេង សំរិន បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភាកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ(កម្ពុជា-ឡាវ) ទំាងក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋ ដែលធ្លាប់បានតស៊ូពុះពារ ឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នា ដើម្បីថែរក្សាអត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសហការី៤រូបចាប់ផ្តើមចលនាតស៊ូសង្រ្គោះជាតិ ចេញពីការកាប់សម្លាប់របស់ប៉ុល ពត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោក និងសហការី៤រូបចាប់ផ្តើមចលនាតស៊ូសង្រ្គោះជាតិចេញពីការកាប់សម្លាប់របស់ប៉ុល ពត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៧ ) នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះបានធ្វើឡើង នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាកោះថ្ម ឃុំទន្លូន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទីតាំងនេះ ជាកន្លែងដំបូងបំផុតរបស់លោក ដែលបានដឹកនាំសហការីចំនួន០៤រូប រួមមាន នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ គាំទ្រក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ លោក ក៏បានរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ នាគ្រានោះប្រាប់ដល់មហាជនក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់នាពេលនោះគឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសបានរងចាំនូវចលនាដឹកនាំខ្លាំងក្លា មួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ដោយគ្មានត្រាប្រណី៕
វិភាគនយោបាយ៖ ការដឹងខ្លួនហួសពេលអំពីកំហុសនយោបាយតាំងពីរាប់ទសវត្សរ៍!
ទីបំផុត មេដឹកនាំបក្សប្រឆាំងបានធ្លោយមាត់និយាយសារភាពចេញពីមាត់របស់ខ្លួនថា ខ្លួនពិតជាមានកំហុសនយោបាយរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ការទទួលស្គាល់កំហុសនេះបានធ្វើឡើងដោយផ្ទាល់ពីលោក កឹម សុខា តាមរយៈបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍កាលពីប៉ុន្មានថ្ងៃមុននេះ។
ជារួមកំហុសនយោបាយធំៗរបស់គណបក្សប្រឆាំងដែលគេមើលឃើញមានដូចជា៖
ទី១៖ ការធ្វើនយោបាយដោយប្រើការវាយប្រហារបុគ្គល៖ ចាប់តាំងពីចេះធ្វើបក្សប្រឆាំងពេលណាមក លោក សម រង្ស៊ី តែងប្រើប្រាស់នយោបាយវាយប្រហារបុគ្គលជាកត្តាចម្បងដើម្បីទាក់ទាញប្រជាប្រិយភាព ជាពិសេសគឺការវាយប្រហារទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាគូប្រជែងដ៏មានសកត្តានុពល។ ទ្រឹស្តីរបស់លោក សម រង្ស៊ី និងសកម្មជនរបស់គាត់គឺ «បើចង់ល្បីក្នុងឆាកនយោបាយគឺទាល់តែហ៊ានវាយប្រហារបុរសខ្លាំង គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ ដោយឈរលើទ្រឹស្តីបែបនេះហើយទើបគណបក្សប្រឆាំង មិនដែលបានគិតពីគោលនយោបាយ ឬជួយកសាងសមិទ្ធផលអ្វីជូនប្រជាជន និងប្រទេសជាតិឡើយ។ មេដឹកនាំបក្សប្រឆាំងគិតតែពីដេករកនឹកពាក្យពេចន៍រិះគន់ វាយប្រហារ បង្ខូចបង្កាច់រដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រីគឺជាការស្រេច។ ដោយសារតែទំនោរជ្រុលនិយមបែបនេះហើយបានជាលោក សម រង្ស៊ី ហ៊ានរហូតដល់ប្រើពាក្យ«បើមានសែន អត់ស៊ី បើមានស៊ីអត់សែន»។ ទ្រឹស្តីនេះបានរុញច្រានឲ្យលោក សម រង្ស៊ី មិនអាចរស់នៅក្នុងស្រុកខ្មែរបានរហូតសព្វថ្ងៃបើទោះជាចុងក្រោយនេះ គណបក្សសង្គ្រោះជាតិបានខិតខំកែមកនិយាយថា ខ្លួនមិនយកខ្មែរណាជាសត្រូវវិញក៏ដោយ។ ការកែពាក្យបែបនេះក៏បានបង្ហាញថា គណបក្សនេះទើបតែដឹងខ្លួនខុសតែជាការដឹងខ្លួនជ្រុសពេលទៅហើយ។
ទី២៖ បក្សប្រឆាំងប្រើនយោបាយបំផុសគំនិតញុះញង់ បំបែកបំបាក់ធ្វើឲ្យខ្មែរស្អប់ខ្ពើមគ្នា និងចងគំនុំជាមួយគ្នាកាន់តែខ្លាំងឡើងជាលំដាប់។ ជាក់ស្តែង សកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំងគឺជាមនុស្សពូកែជាងគេខាងជេរប្រមាថមេដឹកនាំប្រទេស និងជេរប្រមាថ លាបពណ៌អ្នកណាដែលគាំទ្ររដ្ឋាភិបាល។ ពួកគេមិនបានយកខួរក្បាលគិតពីគោលនយោបាយ គិតពីការជជែកវែកញែកដោយប្រើគំនិតជាធំឡើយ តែខួរក្បាលរបស់ពួកគេនឹកឃើញតែពាក្យជេរប្រមាថ និងលាបពណ៌។ ពាក្យជេរប្រមាថរបស់ពួកគេទៀតសោតមានគ្រប់រសជាតិសូម្បីពាក្យដែលគេពិបាកនិយាយចេញ តែពួកប្រឆាំងអាចនិយាយចេញបានដោយងាយ។ អ្វីដែលកើតមានក្នុងបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្ននេះគឺជាសមិទ្ធផលធនធានមនុស្សបង្កើតឡើងដោយបក្សប្រឆាំង។ ទោះបីជាចុងក្រោយនេះ មេបក្សប្រឆាំងដឹងខ្លួនខុសហើយខំកែមកនិយាយថា ត្រូវប្រជែងគ្នាលើគោលនយោបាយវិញក៏ដោយ ក៏នេះគ្រាន់តែពាក្យដោះសារ គ្មានខ្លឹមសារអ្វីឡើយ។ តាមពិត សារជាតិពិតរបស់ពួកប្រឆាំងគឺនៅតែជាការជេរប្រមាថ មួលបង្កាច់ បង្ខូចមេដឹកនាំប្រទេសដដែល។ អ្វីដែលលោក សម រង្ស៊ី បន្តធ្វើរយៈពេលចុងក្រោយនេះជាឧទាហរណ៍ជាក់ស្តែង។
ទី៣៖ ការធ្វើនយោបាយដោយយកការបំផុសគំនិតស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ទៅលើជនជាតិវៀតណាម៖ តាំងពីដើមរៀងមក គណបក្សប្រឆាំងតែងតែយកការឃោសនាស្អប់ខ្ពើមជនជាតិវៀតណាមមកធ្វើជាគោលដើម្បីទាក់ទាញប្រជាប្រិយភាព។ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង គ្រប់ពាក្យសម្តីនិយាយចេញមកគឺ មេបក្សប្រឆាំងក៏ដូចជាសកម្មជនរបស់ខ្លួន មិនដែលភ្លេចពាក្យថា «យួន» ឬ«អាយ៉ងយួន» ម្តងណាឡើយ។ ទើបតែចុងក្រោយនេះ លោក កឹម សុខា សារភាពថា នេះជានយោបាយខុសឆ្គងដែលបក្សប្រឆាំងត្រូវបញ្ឈប់។ ប៉ុន្តែ នេះក៏ជាការដឹងខ្លួនជ្រុលពេលដែរ ហើយដឹងខ្លួនតែមេបក្ស ចំណែកកូនចៅវិញនៅជេរយួនពេញពេញមាត់ដដែល។
កំហុសទាំងបីយ៉ាងដូចបានលើកឡើងខាងលើគ្រាន់តែជាចំណុចធំៗដែលយើងគួររម្លេចតែប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀតដែលបញ្ជាក់ពីកំហុសនយោបាយរបស់បក្សប្រឆាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ដោយសារតែជាប់រវល់វក់វីនឹងគំនិតជ្រុលនិយមទាំងនេះ បានជាទីបំផុត គណបក្សប្រឆាំងគ្មានគោលនយោបាយជាក់លាក់ គ្មានធនធានមនុស្សល្អៗសម្រាប់ដឹកនាំ គ្មានទស្សនៈវិស័យអ្វីទាំងអស់ ពោលគឺប្រៀបបានទៅនឹងស្គរដែលលឺសូរតែសំឡេង តែខាងក្នុងប្រហោងធ្លុង។
ផ្ទុយពីគណបក្សប្រជាជនកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់ភាពជាអ្នកដឹកនាំប្រទេសទោះជាក្នុងកាលៈទេសៈដ៏លំបាក និងតានតឹង ក៏គណបក្សកាន់អំណាចដ៏យូរមួយនេះនៅតែប្រកាសថា ខ្លួនជាគណបក្សដែលគ្រប់គ្នាអាចរស់នៅជាមួយគ្នាបាន។ គណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹកនាំ តែងតែទទូចឲ្យបក្សនយោបាយយកតម្រាប់តាមការផ្សាយពាណិជ្ជកម្មក្នុងមុខជំនួញដោយផ្សាយតែចំណុចល្អៗរបស់ខ្លួន តែហាមមិនឲ្យវាយប្រហារដល់ទំនិញអ្នកដទៃ។ គណបក្សាកាន់អំណាចតែងតែប្រកាន់ជំហរចាត់ទុកប្រទេសជិតខាងជាមិត្តនិងជាកត្តាកំណត់នៃសុខសន្តិភាពរបស់កម្ពុជា។ គោលនយោបាយរបស់បក្សប្រជាជនទាំងបីចំណុចដែលខុសស្រឡះពីគណបក្សប្រឆាំង គឺជាប្រៀបខ្លាំងដែលធ្វើឲ្យគណបក្សនេះឈ្នះឆ្នោតជារៀងរហូតមក។
បច្ចុប្បន្ន គណបក្សប្រឆាំងបានដឹងខ្លួនខុស ហើយក៏ខំកែដោយបែរមកធ្វើដូចគណបក្សកាន់អំណាចដែរ។ ចំណុចដែលដូចនោះគឺ៖ បក្សប្រឆាំងឥឡូវខំកែមកនិយាយថា មិនយកខ្មែរណាជាសត្រូវ បែរមកនិយាយពីការប្រកួតគ្នាដោយប្រើគោលនយោបាយ និងបញ្ឈប់ការបង្កាត់ភ្លើងកំហឹងស្អប់ជាតិសាសន៍យួន។ ប៉ុន្តែនេះជាការកែប្រែតែសំបកក្រៅ និងជាការខំកែប្រែក្នុងស្ថានភាពហួសពេល និងគ្មានអ្វីថ្មីក្រៅពីយកតាមគណបក្សប្រជាជន ដែលធ្វើជាយូរមកហើយនោះឡើយ។ ម្យ៉ាងទៀត ទម្រាំដឹងខ្លួន គឺដល់ពេលដែលគណបក្សប្រជាជនកម្ពុជាមានសន្ទុះខ្លាំងឡើងវិញទៅហើយ។ ជាក់ស្តែង ការបោះឆ្នោតឃុំសង្កាត់ចុងក្រោយនេះបញ្ជាក់ច្បាស់ណាស់ថា បក្សប្រជាជនបានស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ពោលគឺគណបក្សកាន់អំណាចប្រមូល បានអ្នកគាំទ្រថ្មី ៣ សែននាក់ធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។ ចំណែកប្រឆាំងវិញខកបំណងយ៉ាងខ្លាំងបំផុតពីព្រោះ លទ្ធផលមិនបានដូចការរំពឹងទុកថាខ្លួន នឹងដណ្តើមយកតំណែងមេឃុំ ចៅសង្កាត់ចំនួន ៦០% នោះឡើយ។
រយៈពេល៤ឆ្នាំក្រោយការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សកាន់អំណាចអាចស្តារប្រជាប្រិយភាពវិញបាន។ ពីនេះដល់ការបោះឆ្នោតឆ្នាំ ២០១៨ គណបក្សកាន់អំណាចដែលកំពុងខិតខំធ្វើកំណែទម្រង់យ៉ាងសកម្មនោះត្រូវគេរំពឹងថា អាចដណ្តើមប្រជាប្រិយភាពបានកាន់តែខ្លាំងថែមទៀត។ ដូច្នេះ គេអាចវាយតម្លៃបានថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះឆ្នោតដឹកនាំប្រទេសជាបន្តក្នុងឆ្នាំ ២០១៨ ខាងមុខពីព្រោះគណបក្សនេះនៅតែជាជម្រើសមិនអាចខ្វះបានក្នុងការថែរក្សា សុខសន្តិភាព ការអភិវឌ្ឍន៍ និងជាពិសេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ អាចអនុញ្ញាតឲ្យខ្មែរគ្រប់និន្នាការរស់នៅជាមួយគ្នាបានដោយសុខដុមរមនា ។ ចំណែកបក្សប្រឆាំងវិញ ការចាញ់ឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះគឺជាទឹកចុងក្រោយបង្អស់ហើយពីព្រោះទាំងអ្នកគាំទ្រក្នុងប្រទេស និងក្រៅប្រទេសនឹងអស់ជំនឿលើការសន្យា ហើយនឿយណាយក្នុងការគាំទ្រគណបក្សដែលចាញ់រហូតបែបនេះ។ ចំណែកមេដឹកនាំបក្សខ្លួនឯង ក៏ប្រាកណាស់ថា នឹងសោះខ្យល់តែត្រឹមនេះហើយ៕
ដោយ៖ សូរ គងជ័យ

Subscribe to:
Posts (Atom)