Wednesday, January 14, 2015
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រជុំត្រួតពិនិត្យការងាររៀបចំសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ នៅក្រុងសៀមរាបអង្គរ
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឲ្យយកចិត្តទុកដាក់ លើបញ្ហាសន្តិសុខ សុវត្ថិភាព ជាពិសេសបញ្ហាពិធីការឲ្យបានល្អចំពោះប្រតិភូដែលអញ្ជើញមកចូលរួមនៅ ក្នុងសន្និសីទពិភពស្តីពីទេសចរណ៍ និងវប្បធម៌ ដែលនឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងសៀមរាបអង្គរនាថ្ងៃទី៤-៦ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ។
ប្រសាសន៍ ណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលជាប្រធានគណកម្មការអន្តរក្រសួងរៀបចំសន្និសីទពិភពលោកស្តីពី ទេសចរណ៍ និងវប្បធម៌ផងនោះ បានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសន្និសីទអន្តរជាតិ ស្តីពីទេសចរណ៍ និងវប្បធម៌ នៅទីក្រុងសៀមរាប ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការ UNESCO ។
នៅ ក្នុងកិច្ចប្រជុំដែលមានវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជុំទាវរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ លោក គង់ សូលីដា ប្រធានលេខាធិការដ្ឋាននៃគណកម្មការអន្តរក្រសួងរៀបចំសន្និសីទពិភពលោក ស្តីពីទេសចរណ៍ និងវប្បធម៌ បានរាយការណ៍ឲ្យដឹងថា សន្និសីទនឹងមានប្រតិភូសរុបប្រមាណ ៨០០នាក់ចូលរួម ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ ៤០០នាក់ មកពីជាង ១០០ប្រទេស។
សន្និសីទ ពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ នឹងត្រូវប្រារព្ធពិធីបើកជាផ្លូវការនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសណ្ឋាគារ Le Meridien Angkor ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពិធិបិទក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ដោយឡែកព្រះមហាក្សត្រ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងប្រទានកិត្តិយសយាងចូលរួមជាអធិបតីក្នុងពិធីជប់លៀង និងសម្តែងសិល្បៈស្វាគមន៍គណៈប្រតិភូនៅបរិវេណទីលានជល់ដំរី នារាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥។
គណកម្មការ អន្តរក្រសួងបានត្រៀមសណ្ឋាគារកម្រិតខ្ពស់ចំនួន ១៥ ក្នុងក្រុងសៀមរាប សម្រាប់ទទួលប្រតិភូបរទេស។ ក្នុងកិច្ចដំណើរការនៃសន្និសីទប្រើប្រាស់ ៥ភាសា ដែលរួមមានៈ ខ្មែរ អង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ។ តាមគម្រោងរបស់អង្គារ UNWTO បានត្រៀមវាគ្មិនជាតិ និងអន្តរជាតិចំនួន ២២រូប ដែលក្នុងនោះអ្នកសម្របសម្រួលកម្មវិធីចំនួន ៥រូប និងវាគ្មិនគន្លឹះ ចំនួន ៣រូបថ្លែងក្នុងកម្មវិធីនៃសន្និសីទស្តីពីបទពិសោធន៍នៃការងារទេសចរណ៍ នៅក្នុងពិភពលោក។ គណៈប្រតិភូអន្តរជាតិ នឹងត្រូវរៀបចំឲ្យមានដំណើរទស្សនាចរណ៍តាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ជួបលោក Jean David Levitte និងលោក Gilbert Guillaume អតីតទីប្រឹក្សាប្រធានាធិបតីបារាំង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jean David Levitte .និងលោក Gilbert Guillaume .អតីតទីប្រឹក្សាប្រធានាធិបតីបារាំង ចូលជួបសំដែងការគួរសម។
ក្នុងជំនួបនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៣មករានេះ ក្រោយ ពីជំនួបបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ អ្នកយកព័ត៌មានថា ៖ លោក Gilbert មានប្រសាសន៍ថា លោក បានធ្វើការជាច្រើនជុំវិញករណីប្រាសាទព្រះវិហារ ហើយនៅថ្ងៃទី១៤មករានេះ លោកនឹងទៅធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ ។ លោកបន្តថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ លោក អវត្តមានមិនបានមកកម្ពុជា ប៉ុន្តែនាពេលនេះ លោកបានឃើញកម្ពុជា មានការអភិវឌ្ឍជាច្រើន ។
ដោយឡែក លោក Jean David លោកបានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា លោកធ្លាប់បានមកកាន់កម្ពុជា កាលពី២០ឆ្នាំមុន ប៉ុន្តែនៅពេលនេះ លោកបានឃើញកម្ពុជា មានការផ្លាស់ប្តូរមុខមាត់ថ្មី ហើយអ្វីដែលសំខាន់នោះ គឺ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដើរលើផ្លូវដ៏វែងឆ្ងាយហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកទាំងពីរ ដែលបានរួមចំណែកជួយកម្ពុជា ជុំវិញសំណុំរឿងប្រាសាទព្រះវិហារ ដោយជួយកាត់ក្តីក្នុងឋានៈលោកជាចៅក្រម។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសនានាពិតជាបានផ្តល់យុត្តិធម៌ដល់កម្ពុជា ជុំវិញករណីនេះ ដោយទទួលនូវការជុំរុញឲ្យមានការកោះប្រជុំពិភាក្សាជុំវិញ បញ្ហាប្រាសាទព្រះវិហារ ។
សម្តេចក៏បានថ្លែងអំណរគុណ ចំពោះលោក Jean David ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរចូលរួមចរចារស្វែងរកសន្តិភាពទីក្រុងប៉ារីស។ សម្តេចបន្ថែមថា កម្ពុជា បានចេញដំណើរពីការស្វែងរកសន្តិភាព រហូតមកដល់ពេលនេះ ទទួលបានជោគជ័យយ៉ាងច្រើន ហើយការចាប់ផ្តើមនោះជាមូលដ្ឋានគ្រឹះសំរាប់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
គួរបញ្ជាក់ថា លោក Jean David Levitte ធ្លាប់មានប្រវត្តិធ្វើការនៅក្នុងវិមានរបស់ប្រធានាធិបតី ឌីស្កា ដេស្តាំង និងធ្លាប់ធ្វើជាទីប្រឹក្សា ប្រធានាធិបតី ហ្សាក់ហ្សេរ៉ាក់ និងជាទីប្រឹក្សាការទូត របស់ប្រធានាធិបតី នីកូឡា ហ្សាកូហ្ស៊ី និងធ្លាប់ជាឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងញូយ៉ក និងធ្លាប់ជាឯកអគ្គរដ្ឋទូត បារាំងប្រចាំនៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកផងដែរ។ លោក Jean David ធ្លាប់បានចូលរួមចំណែកក្នុងដំណើរការ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយសព្វថ្ងៃនេះ លោក Jean David ក៏ជាសមាជិកបណ្ឌិតសភា និងវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ទីក្រុងប៉ារីស ។
ដោយឡែក លោក Gilbert Guillaume អតីតជាប្រធានតុលាការយុត្តិធម៌អន្តរជាតិ និង ជាចៅក្រមសម្រាប់កិច្ចដំណើរការរឿងប្រាសាទព្រះវិហារ ដែលកម្ពុជាបានស្នើទៅតុលាការ យុត្តិធម៌អន្តរជាតិឱ្យបកស្រាយសាលដីការថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។ លោក Gilbert Guillaume ធ្លាប់ធ្វើជាតុលាការរដ្ឋបាលកំពូលរបស់បារាំង ដែលពេលនោះគេហៅថា ក្រុម ប្រឹក្សារដ្ឋ និងធ្លាប់ធ្វើជាទីប្រឹក្សាផ្នែកច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបារាំង ជាចៅក្រមតុលាការអន្តរជាតិ និងធ្លាប់ធ្វើជាប្រធានតុលាការអាជ្ញាកណ្តាល ផងដែរ៕

បទអត្ថាធិប្បាយ ដោយៈ ឧត្តម សក្តិ៖ របាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពី សក្ខីភាពពិតនៃប្រវត្តិសាស្ត្រកម្ពុជា
ថ្មីៗនេះ លោក ប្រេដ អាដាម (Brad Adams) ដែលជានាយកអង្គការ
Human
Rights Watch ប្រចាំអាស៊ី បានសរសេររបាយការណ៍ដែលមានចំណងជើងថា «30 years of Hun Sen:
Violence, repression, and Corruption in Cambodia» កម្រាស់ប្រមាណ៧០ទំព័រ
ដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ
៣០ឆ្នាំ ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ប្រេដ អាដាម តែងតែចេញរបាយការណ៍ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយការវាយប្រហារនេះទៀតសោត ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមើលឃើញយ៉ាងច្បាស់ថា៖ ជារបាយការណ៍ដែល «មិនមានលក្ខណៈតក្កភាព ដែលឆ្លុះបញ្ចាំងអំពីសក្ខីភាពពិតនៃប្រវត្តិសាស្ត្រ ដែលជាពន្លឺនៃសច្ចធម៌ ជាព្រលឹងនៃការរំលឹកអំពីសារគុណ នៃវីរជនដែលបានសាងស្នាដៃ»។ ការមិនទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយនៃអង្គហេតុលើបញ្ហានៅកម្ពុជា ការធ្វើរបាយការណ៍ដោយផ្អែកតាមកំហឹងផ្ទាល់ខ្លួន គំនុំសងសឹក ដែលប្រាសចាកពីគុណធម៌ សិលធម៌ក្នុងភាពជាមនុស្ស។
របាយការណ៍វាយប្រហារបង្កប់ដោយភាពឈ្នានីស ពោរពេញដោយភាពខ្មៅងងឹតអំពីកម្ពុជា និងជាការមើលរំលងការខិតខំប្រឹងប្រែងរបស់ លោក ហ៊ុន សែន ទោះជាគេបានដឹងយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាត្រូវការយ៉ាងចាំបាច់នូវវត្តមាននៃការដឹកនាំរបស់លោក ហ៊ុន សែន «ហ៊ុន សែន ជាជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា» របត់នយោបាយសំខាន់ៗ មិនអាចគ្មានវត្តមានរបស់លោក ជាអ្នកកាច់ចង្កូតបាននោះទេ ព្រោះវាជាអាយុជីវិតរបស់ជាតិខ្មែរទាំងមូល។
ការបំភ្លេច ការមើលរំលង ឬការឈ្លានពានលើភាពស្វ័យសម្រេចរបស់កម្ពុជា គឺជា»ឥរិយាបថរបស់ពួក ឬក្រុមព្រៃផ្សៃនៃចក្រពត្តិនិយម» ដែលលោក ប្រេដ អាដាម គួរតែបញ្ឈប់ ហើយទទួលយកការពិតអំពីកម្ពុជា ហើយចេះផ្តល់យុត្តិធម៌ដល់ថ្នាក់ដឹកនាំកម្ពុជា ពិសេសលោក ហ៊ុន សែន ។
ជាការពិតណាស់ រយៈពេល៣០ឆ្នាំ របស់នាយករដ្ឋមន្រ្តីមួយរូប ដែលបានឡើងដឹកនាំនាវាកម្ពុជាដ៏កម្សត់នេះ បានសម្រេចនូវសមិទ្ធផលយ៉ាងលើសលប់ជូនពលរដ្ឋកម្ពុជា ដូចជាការដាក់ចេញនូវផែនការយុទ្ធសាស្រ្តបង្រួបបង្រួមជាតិ រហូតឈានដល់ការបញ្ចប់ជម្លោះផ្ទៃក្នុង និងបញ្ចប់ការផ្ទុះអាវុធទាំងស្រុងនាឆ្នាំ១៩៩៨។ ជាបន្តបន្ទាប់ នាយករដ្ឋមន្រ្តី ដែលបានមើលការខុសត្រូវលើជោគវាសនាប្រទេស ត្រឹមវ័យជាង២០ឆ្នាំ មេដឹកនាំដ៏វ័យក្មេងរូបនេះ បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនទៀត ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត ដើម្បីបម្រើការរស់នៅ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបាន ហែលឆ្លងទុក្ខលំបាកវេទនា ក្នុងភ្លើងសង្រ្គាមអស់ជាច្រើនទសវត្សរ៍នោះ។
ពីប្រទេសសល់ពីគំនរផេះផង់នៃភ្លើងសង្រ្គាម ជីវិតរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តើមចេញពីជីវិតជាយុទ្ធជន តស៊ូពលីកម្លាំងញើសឈាមក្នុងព្រៃ បានតម្កល់សេចក្តីសុខក្សេមក្សាន្ត និងសុខសន្តិភាពសម្រាប់ប្រជារាស្រ្តខ្មែរជាធំ និងបានប្រឹងប្រែងកៀងគរអ្នកវិយោគបរទេសចូលមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជួយជំរុញកំណើន និងរក្សាកំណើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់កើនជាង៧ភាគរយជារៀងរាល់ឆ្នាំ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពិតណាស់ថា សមិទ្ធផលដ៏សន្ធឹកសន្ធាប់នេះ មិនទាន់បំពេញសេចក្តីត្រូវការជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយ៉ាងណាក្តី តែវាសុទ្ធសឹងជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ជម្នះគ្រប់ឧបស័គ្គរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន រួមជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ។
សមិទ្ធផលទាំងនេះឬដែលហៅថា ការដឹកនាំ៣០ឆ្នាំ របស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយនោះ?
គេនៅចាំបានថា ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៧ មករា ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះ ធ្វើទារុណកម្ម កាប់សម្លាប់ប្រជាជនខ្មែរ អស់ ជាង២លាននាក់ និងបានបន្សល់ទុកនូវវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ ដែលមានផ្នែកជាច្រើនមកដល់បច្ចុប្បន្នទៀតផង។
ប៉ុន្តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាង រួមទាំងដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ជាពិសេសការធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខទូទាំងផ្ទៃប្រទេស ការផ្សះផ្សារបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការរស់នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជសម្បត្តិ។ ស្នាដៃទាំងអស់នេះ ហេតុអ្វីបានជាលោក ប្រេដ អាដាម មើលរំលង ហើយមិនសរសេរក្នុងរបាយការណ៍កម្រាស់ប្រមាណ៧០ទំព័រ ដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅកម្ពុជាផង?
សរុបមកលោក ប្រេដ អាដាម មិនគ្រាន់តែសរសេររបាយការណ៍បំភន្ត័ បំពុលសាធារណមតិ សំអុយអំពីថ្នាក់ដឹកនាំជាតិកម្ពុជា គឺក្នុងចេតនាបំពេញអោយមហិច្ឆតានយោបាយបក្សប្រឆាំងនៅកម្ពុជា ដែលជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រជាជនកម្ពុជាមិនបណ្តោយឲ្យសក្ខីភាពពិតនៃប្រវត្តិសាស្ត្រ ដែលជាពន្លឺនៃសច្ចធម៌ ជាព្រលឹងនៃការរំលឹកអំពីសាគុណ នៃវិរជនដែលបានសាងស្នាដៃសម្រាប់កម្ពុជា ហូរទៅតាមទំនើងចិត្តរបស់ ប្រេដ អាដាម ដែលចង់ឲ្យពលរដ្ឋខ្មែរ មានការភន្ត័ច្រលំទៅលើការដឹកនាំ ៣០ឆ្នាំ របស់លោក ហ៊ុន សែន តាមរយៈរបាយការណ៍ឡប់ឡែរបស់គេនោះឡើយ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋកម្ពុជា បានដឹង និងចងចាំយ៉ាងច្បាស់ថា លោក ហ៊ុន សែន ជាវិរជនរបស់កម្ពុជា ហើយកម្ពុជាត្រូវការវត្តមានរបស់ ហ៊ុន សែន ក្នុងការដឹកនាំជាតិ។

Subscribe to:
Posts (Atom)