នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៤-២០១៥ និងទិសដៅឆ្នាំ ២០១៥-២០១៦ នារសៀលថ្ងៃទី៨
ខែមេសា ឆ្នាំ២០១៥ បានថ្លែងដោយកត់សម្គាល់ថា នៅក្នុង ២០១៤ កន្លងទៅ ទោះបីជាកម្ពុជាបានទទួលរងនូវបាតុភូតគ្រោះធម្មជាតិ
ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបានអូសបន្លាយកាលពីដើមរដូវ និងពាក់កណ្តាលរដូវវស្សាក៏ដោយ
ក៏វិស័យកសិកម្មកម្ពុជារីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ ទទួលបានផលស្រូវសរុបក្នុងបរិមាណជាង
៩,៣២លានតោន និងមានអតិរេកស្បៀងប្រមាណ ៤,៧លានតោនស្រូវ ឬ គិតជាអង្ករ សរុបមានជាង៣ លានតោន ដែលនេះគឺជាជោគជ័យមួយដ៏ធំសម្រាប់កម្ពុជា
។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទបានជំរុញផលិតកម្មកសិកម្ម លើគ្រប់មុខព្រួញ
ជាពិសេសការបង្កបងើនផលដំណាំជា យុទ្ធសាស្ត្រ មានជាឤទិ៍ដំណាំកៅស៊ូ
និងដំណាំឧស្សាហកម្មផ្សេងទៀត ដូចជា ពោត, ដំឡូងមី, ម្រេច, សណ្តែកសៀង, សណ្តែកបាយ,
សណ្តែកដី, អំពៅ ៘
ដែលកំពុងមានសន្ទុះមួយគួរឱ្យចាប់ ឤរម្មណ៍ ។
ទោះបីយ៉ាងណាសម្តេចតេជោ មានប្រសាសន៍ទទួលស្គាល់ថា ការនាំចេញអង្ករ១លានតោនក្នុងឆ្នាំ២០១៥
មិនអាចធ្វើទៅបានទេ មូលហេតុគឺដោយសារកំរិតកែច្នៃ
និងការប្រមូលទិញស្តុកទុកនៅមានកំរិត។
សម្តេចតេជោក៏បានមានប្រសាសន៍ឲ្យដឹងថា បើយោងតាមតួរលេខនៃការវិនិយោគក្នុងការកសាងរោងម៉ាស៊ីនកិនស្រូវ
នៅពេលខាងមុខនេះ កម្ពុជា នឹងមានលទ្ធភាពក្នុងការផលិតអង្កររហូតដល់
៣លានតោនសម្រាប់នាំចេញ ដែលកន្លងមកនេះ កម្ពុជាមានទីផ្សារអង្ករចំនួន
៦០ប្រទេសរួចទៅហើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះវិទ្យាស្ថានស្រាវជ្រាវ
និង អភិវឌ្ឍកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានបញ្ចេញ
នូវពូជស្រូវថ្មីៗ ចំនួនពីរពូជទៀត គឺពូជស្រូវ ផ្ការំដួលប្រាំង និងពូជស្រូវ
ខា១៤ ជូនកសិករ ដាំដុះបន្ថែមលើពូជដំណើប ស្បៃមង្គល ដែលបានបញ្ចេញនាឆ្នាំ
២០១៤ កន្លងមក។
សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ការយកចិត្តទុកដាក់
ក្នុងការជំរុញការងារបង្កបងើ្កនផល, ការស្តារឡើងវិញនូវផ្ទៃដីខូចខាត
ដោយគ្រោះធម្មជាតិ, ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
និងប្រព័ន្ធធារាសាស្ត្រ, ភាពម្ចាស់ការរបស់ប្រជាកសិករលើការងារស្រែចម្ការ,
ការរៀបចំសហគមន៍កសិកម្ម, ការផ្លាស់ប្តូរបច្ចេកទេស,
ការផ្លាស់ប្តូរពូជស្រូវដែល មានទិន្នផលខ្ពស់ បានធ្វើឱ្យគុណភាពអង្ករកម្ពុជា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសអង្ករពូជ ផ្ការំដួល នៅតែមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ
និងបានទទួលចំណាត់ថ្នាក់ថាជាអង្ករមានរសជាតិឆ្ងាញ់លេខ ១ នៅលើពិភពលោក បីឆ្នាំជាប់ៗគ្នា
ចាប់ពីឆ្នាំ ២០១២ រហូត មកដល់ឆ្នាំ ២០១៤ ។
ជាមួយនឹងការទទួលស្គាល់អំពីការរីកចម្រើនរបស់កសិករ
ក្នុងការប្រើប្រាស់ម៉ាស៊ីនគោយន្តសម្រាប់ជាមធ្យោបាយបង្កបង្កើនផល សម្ដេចតេជោបានបង្ហាញក្ដីបារម្ភ
ចំពោះការថយចុះ ការចិញ្ចឹមគោក្របី ជាសត្វពាហនៈ ដែលការថយចុះនេះ ក៏នាំ ទៅដល់ការបាត់បង់ជីធម្មជាតិផងដែរ។
ជាថ្មីម្ដងទៀត សម្ដេចតេជោ លើកទឹកចិត្តនិង សង្ឃឹមថា កសិករនឹងបន្តការចិញ្ចឹម
គោក្របី តទៅទៀត បើទោះបីបច្ចុប្បន្ន កសិករបានបង្វែរការភ្ជួររាស់
និងដឹកជញ្ជូនកសិផល មកប្រើគោយន្ត ហើយក៏ដោយ ។
ទាក់ទិននឹងការងារការពារព្រៃឈើ សម្ដេចតេជោបានមានប្រសាសន៍រំលឹកជាថ្មីទៀតថា
បញ្ហាព្រៃឈើជា បញ្ហាធ្ងន់ធ្ងរ ហើយកុំឱ្យឆ្លើយដាក់គ្នា ដោយអំណាចបានប្រគល់ឱ្យថ្នាក់ក្រោមជាតិ
ថ្នាក់ខេត្តអស់ហើយ សំខាន់អស់លោកធ្វើឬមិនធ្វើតែប៉ុណ្ណោះ។ បន្ថែមពីនេះបញ្ហាព្រៃ
សម្បទាន សម្តេចបានលើកទឹកចិត្តដោះស្រាយឱ្យបានច្បាស់លាស់ ហើយសុំកុំឆ្លើយដាក់គ្នា
ហើយកំលាំងប្រដាប់អាវុធត្រូវជួយគាំទ្រ តែមិនត្រូវទៅជួយកាប់ឈើទេ។ សម្តេចតេជោបានណែនាំថា
សូមក្រោកឡើង ឱ្យវាឌីណាមិច បានន័យថាឱ្យរហ័សរហួន ដោយធ្វើការជាក្រុម ដោយពុំចាំបាច់អនុសាសន៏សម្តេចទៀតនោះទេ
ធ្វើដោយផ្អែកលើច្បាប់ លើអនុត្រិត្យ
ហើយសូមកុំឆ្លើយដាក់គ្នាចាប់ពីពេលនេះតទៅ។
ថ្លែងទៅនឹងរឿងនយោបាយ សម្តេចបានបញ្ជាក់ថា សភាពការណ៏នយោបាយខ្មែរ
បានឈានដល់ផ្ដាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ(ទី៩មេសា)ហើយ ដោយការឯកភាពគ្នារវាង
បក្សនយោបាយទាំងពីរ ។
សម្តេចតេជោមានប្រសាសន៍ឲ្យដឹងថា
ទី១យើងសម្រេច ការងារនេះមុនផែនការលើកំណែទម្រង់ការបោះឆ្នោត ហើយទី២យើងទុកពេល វេលាវែងឱ្យទៅចូលឆ្នាំ។
តាមគម្រោងការបោះឆ្នោតរើស គជប គឺនៅថ្ងៃទី១៣ ខែមេសា ប៉ុន្តែដោយការស្រុះស្រួលគ្នារវាងគណបក្ស ប្រជាជន កម្ពុជា
និងគណ បក្សសង្គ្រោះជាតិ ហើយការជួបគ្នារវាងឯកឧត្តម ស ខេង និងឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី០៦
ខែមេសា និងការជួបគ្នារវាងខ្ញុំជាមួយឯកឧត្តម សម រង្ស៊ី កាល ពីថ្ងៃទី០៧ ខែមេសា
និងការជួបគ្នារវាងឯកឧត្តម ស ខេង និងឯកឧត្តម សម រង្ស៊ី នៅល្ងាចថ្ងៃនេះ
ដើម្បីផ្គូផ្គងបញ្ជី ដែលបានត្រូវរ៉ូវគ្នាអស់ហើយ។ នៅថ្ងៃស្អែក នេះ
រដ្ឋសភាមិនមែនបោះឆ្នោតរើសមាជិកម្នាក់ៗនោះទេ គឺបោះឆ្នោតទុកចិត្តលើ បញ្ជីទាំងមូលតែម្តង
។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា
យើងបានឯកភាពគ្នាអស់ហើយ ដែលនេះជាស្មារតីសន្ទនា ដែលបង្កើតឡើងដោយកម្ពុជាខ្លួនឯង។
នៅពេលជួបជាមួយឯកឧត្តម សម រង្ស៊ី ខ្ញុំបាននិយាយថា ឯកឧត្តមខ្មែរយើងចេះទាស់គ្នា
ខ្មែរ យើងក៏ចេះនិយាយគ្នាដែរ ហើយនៅក្នុងព្រះរាជសារ ព្រះមហាក្សត្រជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត
ព្រះអង្គបានមានព្រះរាជបន្ទូលថា ខ្មែរយើងមានលទ្ធភាពដោះ ស្រាយបញ្ហា
តាមរយៈការសន្ទនាខាងនយោបាយ ។
ដោយបានសម្តែងនូវការសោកស្តាយចំពោះការលើកឡើង
មិនថា ជននោះជាខ្មែរ ឬជាជនជាតិបរទេសទេ ដែលបាននិយាយថា ច្បាប់ថ្មីនេះ
(ច្បាប់ស្តីពីការបង្កើតជាតិរៀបចំការបោះឆ្នោត) មិនស្របនឹងរដ្ឋធម្មនុញ្ញ
សម្តេចមានប្រសាសន៍ថា ខ្ញុំគ្រាន់តែបញ្ជាក់អស់ លោកទាំងឡាយឱ្យបានជ្រាបថា
មិនថាខ្មែរឬជនជាតិបរទេសទេ គ្មានសិទ្ធិនឹង បកស្រាយទេ
បើសិនជាវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ប្រហែលជាក្រុមប្រឹក្សាធម្មនុញ្ញ របស់កម្ពុជា ទាត់ចោលច្បាប់នេះរួចស្រេចទៅហើយ។
ស្ថាប័នខ្មែរមិនល្ងង់រហូត ទៅឱ្យជនបរទេស
ឬបុគ្គលរូបវ័ន្តណាមួយមកធ្វើការបកស្រាយច្បាប់ កុំថា ឡើយ រូបវ័ន្តបុគ្គល
នីតិបុគ្គលក៏អត់មានសិទ្ធិជំនួសឱ្យក្រុមប្រឹក្សាធម្មនុញ្ញទេ។ ខ្ញុំសុំឯកឧត្តមអស់លោក
និងប្រជាពលរដ្ឋយល់ឱ្យបាន ព្រោះយើងត្រូវមានការយល់ដឹង មួយច្បាស់អំពីសិទ្ធិអំណាចនៃស្ថាប័ន
។
សម្តេចតេជោថ្លែងថា
បើច្បាប់ខុសរដ្ឋធម្មនុញ្ញតើក្រុមប្រឹក្សាធម្មនុញ្ញទុកធ្វើអ្វី ហើយព្រះមហាក្សត្រឡាយព្រះហស្តលេខាធ្វើអ្វី
? នេះជាការ ប្រមាថធ្ងន់ធ្ងរ លើអធិបតេយ្យ
និងលើសិទ្ធិអំណាចរបស់ស្ថាប័នធម្មនុញ្ញ ហើយកាន់តែមើល ស្រាលចំពោះគណបក្សទាំងពីរដែលមានអាសនៈ នៅក្នុងសភា
ក្នុងឋានៈជាតំ ណាងឱ្យប្រជាជាតិខ្មែរ ដែលរួមគ្នាធ្វើច្បាប់នេះ
ហើយជាការប្រមាថមើលងាយ ចំពោះស្ថាប័នសភា និងព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ
និងព្រះមហាក្សត្រដែល ឡាយព្រះហស្តលេខា ។
សម្តេចតេជោ
ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំគ្រាន់តែចង់ដាស់តឿន ដើម្បីឱ្យមានការយល់គ្នា
ហើយឱ្យគោរពកាតព្វកិច្ច ក្នុងឋានៈជាជន ជាតិខ្មែរឬ ជនជាតិបរទេស។ ទោះបីខ្ញុំជានាយករដ្ឋមន្ត្រី
ក៏ខ្ញុំអត់មានសិទ្ធិបកស្រាយច្បាប់ ជំនួសឱ្យក្រុមប្រឹក្សាធម្មនុញ្ញទេ មានរឿងដែល មិនច្បាស់ ត្រូវសួរទៅក្រុមប្រឹក្សា
ធម្មនុញ្ញឱ្យគេបកស្រាយ ។ ប៉ុន្តែជាការគួរឱ្យសោកស្តាយអត្ថាធិប្បាយខ្លះត្រូវ
បានបន្លឺនៅទីនេះ នៅទីនោះថា ច្បាប់នេះមិនស្របនឹងរដ្ឋធម្មនុញ្ញទេ។ ខ្លួនឯងជាបុគ្គលម្នាក់
ហើយជួនកាលជាជនជាតិបរទេសទៅទៀត បែរជាមានសិទ្ធិប្រើពាក្យនេះ។ តើអនុ សញ្ញាក្រុងយែនវានៅកន្លែងណា
ដែលជនជាតិបរទេសមក ហ៊ានជ្រៀតជ្រែកថាច្បាប់នេះត្រូវ ច្បាប់នេះខុស សូម្បីតែស្ថាប័នជាតិរបស់ខ្មែរ
ក៏គ្មានសិទ្ធិទៅលើការបកស្រាយច្បាប់ណាមួយជំនួសឱ្យក្រុមប្រឹក្សាធម្មនុញ្ញនេះ៕