សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៥នេះ
នៅមុខរដ្ឋសភាជាតិ បន្ទាប់ពីចេញពីប្រជុំសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាសភាព គ.ជ.ប ថ្មី បានមានប្រសាសន៍ថា តបតាមការអញ្ជើញ
របស់សហភាព សហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សម រង្ស៊ី និងលោកជំទាវ នឹងអញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
នៅឯខេត្តសៀមរាបជាមួយ និងសម្តេចដែរ។
សម្តេចតេជោ បានលើកឡើងថា នេះជាប្រវត្តិរបស់កម្ពុជា
ហើយប្រហែលជាកើតឡើងជាលើកដំបូងនៅលើទឹកដីកម្ពុជា។ សម្តេចបន្តថា
ក្នុងប្រវត្តិសាស្ត្រទាំងពីអតីតកាល និងរហូតមកដល់ពេលនេះ
ដែលមានគណបក្សនៅក្នុងរដ្ឋាភិបាល និងគណបក្សនៅក្រៅរដ្ឋាភិបាល ចូលរួមជាមួយគ្នាក្នុងវេទិកានៃទិវាចូលឆ្នាំរួមគ្នា។
សម្តេច បានរំលឹកថា ទិវាចូលឆ្នាំគេតែងតែ ចែកគ្នាទៅកន្លែងរៀងៗខ្លួន
ប៉ុន្តែឆ្នាំនេះ ជាឆ្នាំពិសេសដែល ឯកឧត្តម សម
រង្ស៊ី ក្នុងនាមជាបក្ស ក្រៅរដ្ឋាភិបាល និងសម្តេច ក្នុងនាមរាជរដ្ឋាភិបាលគឺចូលរួមជាមួយគ្នាក្នុងការបើកអង្គរសង្រ្កាន្តនៅឯទីក្រុងសៀមរាប។
ជាមួយគ្នានេះដែរ ឯកឧត្តម សម រង្ស៊ី បានលើកឡើងថា
ពេលនេះយើងឈានជិតទៅដល់ចូលឆ្នាំថ្មីហើយ
គឺដូចសម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍អញ្ចឹង
កាយវិការរបស់យើង នៅពេលនេះ
គឺជាសារនយោបាយមួយជូនចំពោះជនរួមជាតិខ្មែរ ឲ្យលោកមានសេចក្តី
ទុកចិត្តលើថ្នាក់ដឹកនាំប្រទេសកម្ពុជា
។ គឺថ្នាក់ដឹកនាំគ្រប់គណបក្សចេះនិយាយគ្នា
ចាប់ដៃគ្នារកដំណោះស្រាយដោយសន្តិវិធី
គឺខ្មែរ បានសុខ ខ្មែរឈប់ឈ្លោះគ្នា
ខ្មែរខិតខំប្រើប្រាជ្ញារបស់ខ្លួនដើម្បីកសាងប្រទេសជាតិជាមួយគ្នា៕
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment