Thursday, January 09, 2020

លិខិតមិត្តអ្នកអាន៖ "ពេលឃើញរូបភាពសង្គ្រាម ទើបយើងយល់ពីតម្លៃសន្តិភាព!"

ប៉ុន្មានថ្ងៃចុងក្រោយនេះ ពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើងកម្តៅខ្លាំងរហូត ឈានដល់ ការធ្វើឃាតមេទ័ពកំពូលរបស់អ៊ីរ៉ង់ពីសំណាក់ទាហានអាមេរិកក្រោមបញ្ជាពី ប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្វើឲ្យអ៊ីរ៉ង់សងសឹកវិញដោយការបាញ់គ្រាប់រ៉ូកែតចូល បន្ទាយទាហានអាមេរិកនៅអ៊ីរ៉ាក់ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាផ្អើលចាប់អារម្មណ៍ និងតាមដាន។ ក្នុងចំណោមព្រឹត្តិការណ៍ដែលកើតឡើង អ្វីដែលធ្វើឲ្យមហាជនខ្មែរទូទៅនឹកសង្វេគជាពន់ពេកនោះគឺ រូបភាពទាហាន អាមេរិកលាប្រពន្ធ កូនចេញទៅច្បាំង។ អ្នកខ្លះយំអោបប្រពន្ធ, អោបកូន និងអ្នកខ្លះទៀត ប្រពន្ធកំពុង មានផ្ទៃពោះ ហើយប្តីត្រូវលា ចេញទៅច្បាំងមិនដឹងស្លាប់ឬរស់? ទិដ្ឋភាពដ៏សោកសៅ ទាំងនេះ បានអង្រួន បេះដូង ពលរដ្ឋខ្មែរឲ្យនឹកសង្វេគ អាណិតដល់ទាហ៊ាន និងក្រុមគ្រួសាររបស់ពួកគេជាពន់ពេកនៅ ពេលប្រទេសជាតិជួបនឹង ចម្បាំងរាំងជល់។ នេះនៅមិនទាន់និយាយដល់ទិដ្ឋភាពសង្គ្រាម ក្នុងសម័យបច្ចេកវិទ្យាទំនើបដែលសម្លាប់មនុស្សយ៉ាងសាហាវនិង បង្កវិនាសកម្មធំធេងគួរឲ្យរន្ធត់ នោះផងទេ....។

នៅពេលដែលរូបភាពទាំងនេះ បានបញ្ចាំង និងផុសឡើងតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម យើងនាំគ្នាកើតក្តីសង្វេគសោកសង្រេងជាពន់ពេកណាស់។ ហើយនេះជាសង្គ្រាមកើតនៅស្រុកគេផងដែលនៅសែនឆ្ងាយពីកម្ពុជា។ ចុះឧបមាថា ប្រសិនបើសង្គ្រាមនេះកើតមាននៅលើទឹកដីកម្ពុជាយើងវិញ តើយើងត្រូវសោកសង្រេងយ៉ាងណាដែរ ? តើយើងនឹកអាណិតខ្លោចចិត្តដល់បងប្អូន កូនចៅ ប្រពន្ធកូន យើង យ៉ាងណា? ចំណុចត្រង់នេះហើយ ដែលខ្ញុំចង់រំលេចឲ្យឃើញថា “សន្តិភាពដែលយើងមានសព្វថ្ងៃនេះពិតជាមានតម្លៃខ្លាំងណាស់”។  ប៉ុន្តែ នៅពេលដែល យើងកំពុងរស់នៅក្នុងសុខ សន្តិភាព និងភាពសម្បូរសប្បាយ យើងអាចមិនសូវគិតពីតម្លៃនៃ សន្តិភាពនោះទេ។
ជាពិសសេខ្មែរមួយចំនួនដែល មាននិន្នាការនយោបាយប្រឆាំងផ្កាប់មុខបែរជានាំគ្នាសើចចំអក ឲ្យអ្នកនិយាយពីសន្តិភាពថែមទៀត។

ជាក់ស្តែង នៅដើមឆ្នាំ ២០២០ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយ មួយដ៏មានអត្ថន័យដល់ប្រជាពលរដ្ឋខ្មែរគឺពាក្យថា «អរគុណសន្តិភាព»។
ពាក្យនេះក៏ត្រូវបានពលរដ្ឋខ្មែរស្ទើរពេញប្រទេសជាពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាលើកមកនិយាយគ្រប់មាត់។ «អរគុណសន្តិភាព» ក៏ត្រូវបានគេយកទៅដាក់នៅ ពីមុខក្រសួង ស្ថាប័ន ក៏ដូចជា សាលារៀន វត្តអារាមនានាគ្រប់ទិសទី។ប៉ុន្តែ ក្រុមអ្នកមាន និន្នាការនយោបាយប្រឆាំងជ្រុលនិយមខ្លះបែរជានាំគ្នាចំអក។ យ៉ាងណាក៏ដោយ នៅពេលដែលយើងឃើញទិដ្ឋភាពខ្លោចផ្សារនៃសង្គ្រាម បានផុសឡើងពួកគេក៏នាំគ្នាចែករម្លែកនិងសម្តែងក្តីសង្វេគ ស្រក់ទឹកភ្នែក គ្រប់គ្នា។

ជាការពិត ប្រទេសយើងមានសំណាងណាស់ គឺអាច និយាយបានថា មានសំណាងជាងបណ្តាប្រទេសជាច្រើនក្នុង លោក រាប់ទាំងបណ្តាប្រទេសជឿនលឿន មហាអំណាចធំៗ ទៅទៀតផងក៏ថាបាន។ ហេតុអ្វីបានជាខ្ញុំអាចហ៊ាន និយាយអះអាងយ៉ាងដូច្នេះ? ពីព្រោះប្រទេសយើងគ្មានសង្គ្រាម ហើយយើងកំពុងរស់នៅក្នុងសុខសន្តិភាពដែល ប្រជាពលរដ្ឋខ្មែរជាច្រើនស្ទើរតែ ភ្លេចអស់ទៅហើយនូវទិដ្ឋភាពខ្លោចផ្សារនៃសង្គ្រាមពីអតីតកាល ជាពិសេសយុវជនជំនាន់ក្រោយដែលកើតក្រោយសម័យសង្គ្រាម រឹតតែមិនស្គាល់ទាល់តែសោះនូវរូបភាពនិង រសជាតិនៃសង្គ្រាម។

បែរទៅមើលបណ្តាប្រទេសមួយចំនួនវិញ ពួកគេកំពុងតែទទួលរងនូវវិនាសកម្មដោយភ្លើងសង្គ្រាមដ៏គួរឲ្យរន្ធត់តក់ស្លុតរកទីបំផុតគ្មាន។ រូបភាពដែល យើងបានឃើញគ្រប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះគឺជាឧទាហរណ៍ជាក់ស្តែង។ សូម្បីប្រទេសមហាអំណាចទី១ពិភពលោកដូចសហរដ្ឋអាមេរិកក៏ទាហានរបស់ពួកគេក៏ដូចជាក្រុមគ្រួសារ មិនចង់ឃើញសង្គ្រាមកើតមានឡើយ ពីព្រោះបើមានសង្គ្រាម សេចក្តីស្លាប់ វិនាសប្រាស់ព្រាត់អាចកើតមានគ្រប់ពេលវេលា។ ចំណែករបររកស៊ី ឬការងារផ្សេងៗ ក៏ទទួលរងផលប៉ះពាល់។
ដូច្នេះ ក្នុងខណៈដែលយើងកំពុងរស់នៅក្នុងសុខសន្តិភាព និងពុងទទួលបានផ្លែផ្កាពីសន្តិភាពយើងគួរគប្បីចេះស្រឡាញ់និងជួយរក្សាការពារសន្តិភាពនេះកុំឲ្យបាត់បង់ទៅវិញឲ្យសោះ។ ហើយ សូមកុំរង់ចាំដល់ពេលកើត សង្គ្រាមទើបនាំគ្នាផ្តល់តម្លៃដល់សន្តិភាព និងចង់បានសន្តិភាព ពីព្រោះនោះគឺជាការចង់បាន ដែលហួសពេលទៅហើយដូចពាក្យសុភាសិតខ្មែរបូរាណពោលថា «ពេលឃើញក្តារមឈូសទើបស្រក់ទឹកភ្នែក»។
ការនិយាយជាញឹកញាប់ពីតម្លៃសន្តិភាពគឺជាការចាំបាច់បំផុតដើម្បីដាស់តឿនក្រើនរម្លឹកដល់ កូនខ្មែរគ្រប់រូបកុំឲ្យភ្លេចខ្លួនថាយើងបានធ្វើដំណើរចាកចេញពីសង្គ្រាមដោយលំបាកយ៉ាងណា? ប្រើពេលយូរប៉ុណ្ណា? និងត្រូវចំណាយជីវិត មនុស្សប៉ុន្មាននាក់? ចំណាយទ្រព្យសម្បត្តិ និងធនធានអស់ប៉ុន្មាន?
ក្នុងន័យនេះ យើងមិនត្រឹមតែ «អរគុណសន្តិភាព»ប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏ត្រូវនឹកគុណដល់អ្នក ដែលបាននាំមកនូវសន្តិភាពអោយយើងផងដែរ។ ផ្ទុយទៅវិញ ការចំអកឡកឡឺយដល់សន្តិភាពគឺ ជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់ជីវិតខ្លួនឯ ងនិងជីវិតកូនចៅរបស់ខ្លួនឯង ជាពិសេសជាការប្រមាថដល់អ្នក ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុ សន្តិភាពនៅកម្ពុជា។

សរុបមកវិញ សន្តិភាពគឺជាវត្ថុដ៏ មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ យើងក៏ជឿជាក់ផងដែរថា គ្រប់ជាតិសាសន៍នៅលើលោក សុទ្ធតែប្រាថ្នាចង់បានសន្តិភាពគ្រប់ៗគ្នា។ ប៉ុន្តែ សេចក្តីប្រាថ្នាមួយនេះមិនមែនចេះតែសម្រេច បាននោះទេ។ ដូច្នេះ កម្ពុជាយើងមានសន្តិភាពក្នុងដៃហើយ តើយើងគួរបណ្តោយឲ្យវា បាត់បង់ទៅវិញដោយសារតែការ ប្រមាទដែរឬទេ? គឺមិនអាចជាដាច់ខាត។
ទិដ្ឋភាពសង្គ្រាមដែលបាន បង្ហាញចុងក្រោយនេះច្បាស់ជាធ្វើឲ្យយើងសង្វេគនិងផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាពដែល យើងកំពុងមាន។ សូមឲ្យក្តីសង្វេគនេះក្លាយជាស្មារតីថែរក្សាការពារសន្តិភាពនិងភាព សុខសានរបស់ខ្មែរតរៀងទៅ! អរគុណសន្តិភាព! និងអរគុណដល់អ្នកដែលបាននាំមកនូវសន្តិភាពដល់ប្រទេសដ៏កំសត់មួយនេះ៕

ដោយ៖ បញ្ញវន្តខ្មែរម្នាក់ ដែលធ្លាប់ហែលឆ្លងកាត់ សង្គ្រាម


ឧបនាយករដ្ឋមន្ត្រី ស ខេង៖ ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរ: កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) នៅខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួម ពីលោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោកប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក លោក អភិបាល នៃគណៈអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំប្រដាប់អាវុធទាំង៣ ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ស.ស.យ.ក សិស្សនិស្សិត អង្គការសង្គមស៊ីវិល និងមន្ត្រីរាជការសរុបប្រមាណ ៣៧៧០នាក់។

លោក ងួន រតនៈ បានអានខ្លឹមសារទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីខួបលើកទី៤១ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២០) ដែលបានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវប្រកបដោយភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ” អរគុណ សន្តិភាព ” មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។

ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្ងៃ៧ មករា ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរ: កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជាពិសេសគឺវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា ។

ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានចាត់ទុកថ្ងៃ៧មករា ឆ្នាំ១៩៧៩ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕







៤១ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការជួយគាំទ្រពីមិត្តរួមជាតិ និងអន្តរជាតិ បានធ្វើឱ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ៤១ ឆ្នាំកន្លងមកនេះ កម្ពុជាបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា ឆ្លងកាត់បណ្តាដំណាក់កាលប្រវត្តិសាស្រ្តដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ប្រឹងប្រែងជម្នះនូវផលវិបាកយ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យដែលបន្សល់ទុកពីសង្រ្គាមបំផ្លិចបំផ្លាញ និងរបបប៉ុល ពត ខិតខំស្តារកសាង និងអភិវឌ្ឍមាតុភូមិចេញពីគំនរផេះផង់ និងពុះពារស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងលោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ផ្អែកលើកម្លាំងមហាសាមគ្គីជាតិ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភពីមិត្តភក្តិជិតឆ្ងាយ និងសហគមន៍អន្តរជាតិ កម្ពុជាបានឆ្លងកាត់ឧបសគ្គទាំងអស់នោះដោយជោគជ័យ ដែលធ្វើឱ្យប្រទេសជាតិមានស្ថិរភាពជាជំហានៗ និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍនដូចពេលនេះ៕









បើគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ជាការពិតប្រាកដមិនអាចប្រកែកបានថា បើគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងលោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ទោះបីប្រជាជនយើងកំពុងបានរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹងបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវជាទីបំផុត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា រដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ បានធ្វើឱ្យមាតុភូមិយើងដែលជា «កោះសន្តិភាព» ត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមពេញទំហឹងដែលបានដុតបំផ្លាញមាតុភូមិដ៏ស្រស់ស្អាតរបស់យើង និងបង្កទុក្ខសោក និងការបាត់បង់ដែលពុំអាចគណនាបាន។ លោកបានបន្តថា បន្ទាប់ពីសង្រ្គាម៥ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀតដែលបង្កឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឱ្យមាតុភូមិកម្ពុជាត្រូវបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវគេយកទៅសម្លាប់តែប៉ុណ្ណោះ៕



ពិធីតាំងពិព័រណ៍កម្រងរូបភាពកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់​ឆ្នាំ២០២០ ដែលមានរយៈពេលរយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី៧ មករា ដល់ថ្ងៃទី១២ មករា ២០២០ នៅមុខព្រះរាជ្យដំណាក់ ខេត្តសៀមរាប

សៀមរាប៖ ក្រោមការផ្តួចផ្តើមរបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្រុមការងារយុវជនបានរៀបចំតាំងពិព័រណ៍កម្រងរូបភាពកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់​ឆ្នាំ​២០២០។ ការពិព័រណ៍កម្រងរូបភាពនេះប្រព្រឹត្ត ទៅរយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី៧ មករា ដល់ថ្ងៃទី១២ មករា ២០២០ នៅមុខព្រះរាជ្យដំណាក់ខេត្តសៀមរាប ដោយពុំគិតថ្លៃ គិតក្នុងរយៈពេលពីរថ្ងៃ មានអ្នកចូលរួមទស្សនាសរុបចំនួន ៣,០២៦នាក់ សូមបងប្អូនភ្ញៀវជាតិ អន្តរជាតិអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ។
កម្រងរូបភាពដែលបានរៀបចំតាំងពិព័រណ៌នាពេលនេះ បានលើកយកនូវព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្ត្ររួមមាន ៖
-ចលនាតស៊ូរហូតដណ្តើមបានឯករាជ្យនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣
-ប្រទេសជាតិបានធ្លាក់ក្នុងភ្លើងសង្គ្រាមដោយរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងការផ្តួលរំលំ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥
-របបកម្ពុជាប្រជាធិបតេយ្យដែលពួក ប៉ុល ពត បាននាំប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងចលនាសង្គ្រោះជាតិរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយបានផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានមហាជ័យជម្នះជាប្រវត្តសាស្ត្រ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩
-កម្ពុជាចាប់ផ្តើមពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ បង្ហាញពីលទ្ធផលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ការបោះឆ្នោតលើកដំបូងនៅឆ្នាំ១៩៩៣ និងនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៨ ធ្នូ ១៩៩៨
-កម្ពុជាចាប់ពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន ដែលប្រជាជនកម្ពុជាទូទាំងប្រទេសបានរួមរស់ក្រោមម្លប់សន្តិភាព។
ការតាំពិព័រណ៍កម្រងរូបភាពនេះក្នុងគោលបំណងបង្ហាញនូវបទពិសោធន៍ដ៏ល្វីងជូរចត់ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ ដើម្បីឱ្យយុវជនជំនាន់ក្រោយ ស្វែងយល់ពីព្រឹត្រិការណ៍ប្រវត្តិ សាស្ត្រសំខាន់ៗ ក្នុងន័យបណ្តុះស្មារតីស្នេហា ជាតិ សាមគកគីភាព និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមតាមគ្រប់រូបភាព ដោយមិនប្រកាន់និន្នាការនយោបាយក្រោមម្លប់សន្តិភាព៕






ខេត្តប៉ៃលិន បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់អភិបាលខេត្ត ដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២០

ប៉ៃលិន៖ នៅទីលានតារាងបាល់ទាត់សួនរីករាយ ដែលស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរ ខួបទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ដល់ ៧ មករា ២០២០ ដែលជាថ្ងៃកំណើតទីពីរ របស់ប្រជាជនកម្ពុជាទាំងមូល។
លោកអភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡាគ្រប់ប្រភេទ ធ្វើឱ្យវិស័យកីឡានៅទូទាំងប្រទេសមានការរីកចម្រើនយ៉ាងខ្លាំង ហើយបានទទួលជ័យលាភីជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះគឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ដែលមិនអាចកាត់ថ្លៃបាន។ នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រ លើកស្ទួយវិស័យកីឡាក្នុងខេត្តរបស់យើង ឱ្យមានការរីកចម្រើន ជាពិសេសបានផ្តល់ឱកាសដល់យុវជនបានបង្ហាញនូវសមត្ថភាព បង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។
ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រកួតតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយនាំគ្នាលេងកីឡាដើម្បីសុខភាព។
បើតាមរបាយការណ៍ របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់ លោក ផាន់ ចាន់ធុល អភិបាលខេត្ត គឺដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧មករា ២០២០នាពេលនេះ គឺបានប្រព្រឹត្តទៅអស់រយៈពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ មករា ដល់ ថ្ងៃទី០៧ មករា ឆ្នាំ២០២០ ដោយការប្រកួតនេះមានក្រុមកីឡាករចូលរួមចំនួន ១១ក្រុម ហើយជាលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមតោចាស់របស់មណ្ឌលកុមារកំព្រាខេត្ត ចំណាត់ថ្នាក់លេខ២ ក្រុមសាលាខេត្តប៉ៃលិន ចំណាត់ថ្នាក់លេខ៣ ក្រុមផែស្ងួត SOFIA FC និងក្រុមចំណាត់ថ្នាក់លេខ៣ស្ទួន ក្រុមឃុំស្ទឹងត្រង់។ ដោយឡែកក្រុមលេងមានសីលធម៌ល្អបានទៅលើក្រុមមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ( FAMILY FC) ចំពោះពានរង្វាន់ អភិបាលខេត្តប៉ៃលិន បានផ្តល់ជូនក្រុមកីឡាករ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិកាចំនួន ៣លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកាចំនួន ២លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ១លានរៀល ៥សែនរៀលផងដែ៕





រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ករណីស្លាប់របស់ប្រជាពលរដ្ឋឈ្មោះ ទុយ ស្រស់

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ស្ដីពី ករណីស្លាប់របស់ប្រជាពលរដ្ឋឈ្មោះ ទុយ ស្រស់ ភេទប្រុស ឆ្នាំកំណើត១៩៨៥ បច្ចុប្បន្នរស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យបាត់បង់ជីវិត។
សូមអានសេចក្ដីបំភ្លឺតាមដំណើររឿងដូចខាងក្រោម៖






អង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ស្វែងរកការគាំទ្រពីអាជ្ញាធរជាតិអប្សរាក្នុងគម្រោងទីក្រុងឆ្លាតវៃ

សៀមរាប​៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅក្នុងជំនួបដ៏មានសារៈសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរ៍ភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។
បន្ថែមពីនេះ លោក តាណាកា កូតារ៉ុ ក៏បានសុំយោបល់ពីអាជ្ញាធរជាតិអប្សរាលើគោលការណ៍រៀបចំឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជប៉ុនដែលកំពុងចូលរួមកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ជប៉ុនចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយមួយកម្រិតទៀត។
ឆ្លើយតបចំពោះការលើកឡើងខាងលើនេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍ និងកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ លោកអគ្គនាយកយល់ថា នេះជាកិច្ចការដែលអាជ្ញាធរជាតិអប្សរាចង់បាននាពេលអនាគតដូចជារៀបចំ Smart Cities រួមនិងការចង់ក្រងឯកសារនានាពីកិច្ចការអភិរក្សជាដើម។ លោកអគ្គនាយក ជំរុញឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីឱ្យគម្រោងនេះពន្លឿនការអនុវត្តនាពេលឆាប់ខាងមុខ៕




ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពប្រេងឥន្ធនៈ

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេ ក្រសួងពាណិជ្ជកម្ម បាន ចេញសេចក្ដីប្រកាសព័ត៌មានអំពីតម្លៃប្រេងឥន្ធនៈនៅប្រទេស កម្ពុជា ។
ក្រសួងពាណិជ្ជកម្មបានជម្រាបជូនផងដែរថា យោងទៅលើ ស្ថានភាពទីផ្សារអន្តរជាតិតម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួល មិយអាចព្យាករណ៍បាន ទោះបីជាមានការកេីនឡេីងតម្លៃប្រេង ឥន្ធនៈក្តី ក្រសួងពាណិជ្ជកម្ម នឹងគណនាតម្លៃប្រេងទៅតាម ប្រកាសរបស់អន្តរក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពលនូវតម្លៃ លក់យរាយប្រេងឥន្ធនៈ នៅកម្ពុជា ទៅតាមតម្លៃទីផ្សារ អន្តរជាតិ សម្រាប់រយៈពេល ១៥ ថ្ងៃម្តង ដូចអ្វីដែលយើងបានឯកភាព គ្នាអនុវត្តកន្លងមក ដេីម្បីរួមចំណែកផ្តល់នូវស្តិរភាពសេដ្ឋកិច្ច- សង្គម ។
ក្រសួង ពាណិជ្ជកម្ម ក៏បានសំណូមពរដល់ក្រុមហ៊ុនប្រេង ឥន្ធនៈ ទាំងអស់ដែលលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាមេត្តាចូលរួម សហការអនុវត្តអោយបានល្អដូចអ្វីដែលបានធ្វើកន្លងមកអោយ មានប្រសិទ្ធិភាពខ្ពស់ ៕