Saturday, May 21, 2022

ទស្សនៈមិត្តអ្នកអាន៖ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន របស់ប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យឡើយ

 នៅទីបំផុតទៅ ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទាំងស្រុង គឺបន្ទាប់ពីអ្នកជំងឺចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩។ ការគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ នាពេលនេះ មិនមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ស្មារតី ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅពេលដែលប្រទេសចិន បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានចាត់វិធានការជាជំហានៗឆ្លើយតបទៅនឹងការគំរាមកំហែ ងនៃមេរោគដ៏កាចសាហាវនេះ។ វិធានការទាំងនោះមានដូចជា៖ ការបិទទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា សាលារៀន ទីកន្លែងកម្សាន្ត ក្លឹប ខារ៉ាអូខេ សារមន្ទីរ រោងភាពយន្ត ការប្រគុំតន្ត្រីតាមទីសាធារណៈនានាជាដើម។ កម្ពុជា បានបិទជើងហោះហើរជាមួយនឹងប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ការធ្វើចត្តាឡីស័ក្តរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសដែលមានហានិភ័យជំងឺកូវីដ-១៩ ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីធានាថា ពួកគេគ្មានជំងឺកូវីដ-១៩ និងម្យ៉ាងទៀតក្នុងករណីសង្ស័យថា បើពួកគាត់មានជំងឺនេះ គឺអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបានភ្លាមៗដើម្បីព្យាបាល។ ការបិទខេត្តក្នុងរយៈពេលខ្លីទប់ស្កាត់ការបម្លាស់ទីរបស់កម្មករ កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការធ្វើចត្តាឡីស័ក្តបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលវិលត្រឡប់ចូលមកបម្រើការងារវិញក្រោយចូលឆ្នាំខ្មែរ ជាពិសេសការធ្វើចត្តាឡីស័ក្តបងប្អូនពលករខ្មែរមកពីក្រៅប្រទេសដែលអាជ្ញាធរខេត្តនីមួយៗជាអ្នកទទួលខុសត្រូវរៀងខ្លួន។ ការធ្វើចត្តាឡីស័ក្តនេះ មានសារៈសំខាន់បំផុត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ តាំងពីដើមរៀងទីមក នៅកម្ពុជា គ្មានការចម្លងនៅក្នុងសហគមន៍ឡើយ។

ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេអាចនិយាយបានថា ជាករណីកម្របំផុតមួយ ដែលកម្ពុជាខ្លួនឯងផ្ទាល់អាចគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត បើធៀបទៅនឹងបណ្តាប្រទេសជឿនលឿនតូច-ធំក្នុងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលទំនើប តែមានអ្នកស្លាប់ និងឆ្លង ច្រើនលើសលុបបំផុត។ ជោគជ័យរបស់ប្រទេសកម្ពុជារួមមាន៖ ទី១- អ្នកឆ្លងមានចំនួនតែ ១២២ នាក់ ទី២- អ្នកឆ្លងជំងឺទាំងនោះមានចម្រុះជាតិសាសន៍ចាស់ក្មេង មានជំងឺប្រចាំកាយផ្សេងៗ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការស្លាប់បាត់បង់ជីវិត ក៏ត្រូវបានក្រុមគ្រូពេទ្យខ្មែរព្យាបាលឲ្យជាសះស្បើយទាំងអស់គ្នា ដោយគ្មានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ចំណុចនេះដែលអន្តរជាតិ បានកោតសរសើរស្ញប់ស្ញែង ពីសមត្ថភាពរបស់កម្ពុជា ពិសេសគឺក្រុមគ្រូពេទ្យកម្ពុជាតែម្តង។ ទី៣- ការបង្ការទប់ស្កាត់បានការចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។

អ្វីដែលជាការរៀបរាប់លើនេះ គ្រាន់តែជាចំណុចខ្លះៗប៉ុណ្ណោះនៃវិធានការស្ថិតក្នុងសេណារីយ៉ោជាដំណាក់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ក្នុងការបង្ការ ការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។ ក៏ប៉ុន្តែមិនមែនបានន័យថា កម្ពុជា បានលុបបំបាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលមកក្នុងប្រទេសជាថ្មីម្តងទៀតឡើយ ហេតុដូច្នេះតោងមានការប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានជាប់ជានិច្ចដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាមសភាពធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជា ការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្តាស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជា ការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។
សរុបមកវិញ ទោះប្រទេសកម្ពុជាតូច ធនធានមនុស្សតិចក្តី តែប្រទេសកម្ពុជា ត្រូវបានពិភពលោកចាត់ទុកថា មានប្រព័ន្ធការពារប្រឆាំងនឹងមេរោគឆ្លងនានាបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ ឧទាហរណ៍ជាក់ស្តែងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ មិនឲ្យមានការចម្លងក្នុងសហគមន៍ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភព។ កម្ពុជា ជាប្រទេសតូច តែមានមេដឹកនាំមានទឹកចិត្តធំទូលាយ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការលំបាកទាំងឡាយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា តែងមានវត្តមានជានិច្ចដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់លោក គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ នោះគឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋនិងជាពិសេសយុវជនខ្មែរ៕

ដោយ៖ សុខ សុវណ្ណ



វីដេអូ៖ ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ

 

លិខិតមិត្តអ្នកអាន៖ «អំពើក្បត់ជាតិរបស់ សម រង្ស៊ី ទោះជាតិនេះឬជាតិក្រោយមិនអាចអត់ឱនអោយបាន!»

 បន្ទាប់ពីបានធ្វើអំពើក្បត់ប្រយោជន៍ជាតិ និងក្បត់ប្រជាជនរបស់ខ្លួនជាបន្តបន្ទាប់មក ឥឡូវនេះ សម រង្ស៊ី ដែលកំពុងមានទោសជាច្រើនជាប់នឹងខ្លួនបានបង្ហាញអំពើក្បត់ប្រយោជន៍ជាតិជាចំហរ ម្តងទៀតតាមរយៈការអះអាងថា «ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបជាការត្រឹមត្រូវ»។ ប្រសិនបើ សម រង្ស៊ី មានឈាមជ័រជាខ្មែរ និងស្រឡាញ់ផលប្រយោជន៍ខ្មែរ គាត់ពិតជាមិនអាចហារមាត់ និយាយដូច្នេះកើតជាដាច់ខាត ពីព្រោះសម្តីបែបនេះគឺជាអំពើក្បត់ជាតិនិងក្បត់ប្រជាជនខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុត។ សូម្បីជនបរទេសដែលកំពុងបោះទុន វិនិយោគនៅស្រុកខ្មែរក៏បានរួមគ្នាសរសេរលិខិតទៅសហភាពអឺរ៉ុបដើម្បីកុំឲ្យដក EBA ពីកម្ពុជាដែរពីព្រោះតែពួកគេយល់ឃើញថា ការធ្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងកសិករខ្មែរ។

តើសម រង្ស៊ី ចេះខ្មាសជនបរទេសទាំងនោះដែរឬទេ ដែលខ្លួនជាខ្មែរហើយបែរមកគាំទ្រការដាក់ទណ្ឌកម្មលើប្រទេស និងលើប្រជាជនរបស់ខ្លួន ថាជារឿងត្រឹមត្រូវ?

ជាការពិត កុំថាឡើយតែខ្មែរ សូម្បីជនបរទេសជាច្រើនក៏បានសម្តែងការហួសចិត្តប្រកបដោយការមាក់ងាយយ៉ាងខ្លាំងចំពោះ សម រង្ស៊ីដែលហ៊ានធ្វើអំពើក្បត់ជាតិជាចំហរបែបនេះដែរ។

ទោះយ៉ាងណា វាពិតជាមិនចម្លែកទេសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅពីព្រោះយើងបានឃើញអំពើបែបនេះរបស់ សម រង្ស៊ី ជាហូរហែរ និងជាយូរយាណាស់មកហើយ។ ក្នុងមួយជីវិតរបស់ខ្លួន សម រង្ស៊ី មិនដែលគិតអ្វីក្រៅតែពីការចង់បានអំណាចដើម្បីសងសឹកដល់អ្នកនយោបាយជំនាន់មុន និងសងសឹកប្រជាពលរដ្ឋខ្មែរជួសឪពុកគាត់ដែលជាប់ចោទពីបទក្បត់ជាតិនោះឡើយ។

គេនៅចាំបានថា សម រង្ស៊ី បានធ្វើសកម្មភាពច្រើនណាស់ដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ អំពើទាំងនោះ មានដូចជា៖

ទី១៖ ការធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់៖ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលសុខចិត្តទទួលរងការលំបាកជំនួសប្រជាពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនឡើយ។ ប៉ុន្តែ អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះតែងយកប្រជាពលរដ្ឋធ្វើជាឈ្នាន់ឈោងចាប់អំណាច។ ជាក់ស្តែង ការញុះញង់ឲ្យពលរដ្ឋធ្វើបាតុកម្មហិង្សារហូតដល់មានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ឬមានអ្នកស្លាប់ និងអ្នករបួសដើម្បីគាត់អាចធ្វើអាជីវកម្មលើព្រឹត្តិការណ៍ដ៏សោកសៅនោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ជាប់ឈ្មោះថា ជា «ដង្ខៅបាតុកម្ម» និងជាមនុស្សចង្រៃ ដៃភ្លើងជើងមាន់។

ទី២៖ ការធ្វើនយោបាយជាន់ពន្លិចជាតិសាសន៍ខ្លួនឯង៖ តាំងពីចេះធ្វើនយោបាយមក សម រង្ស៊ី មិនត្រឹមតែចាត់ទុកមេដឹកនាំរាជរដ្ឋាភិបាលជាសត្រូវប៉ុណ្ណោះទេ ប៉ុន្តែ ក៏ចាត់ទុក ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាសត្រូវរបស់ខ្លួនផងដែរ។

ជាក់ស្តែង ស្ទីលធ្វើនយោបាយរបស់គាត់គ្មានអ្វីប្រែប្រួលឡើយតាំងពីដើមរហូតដល់ឥឡូវ នោះគឺ ការមួលបង្កាច់ ជាន់ពន្លិចប្រទេសជាតិ និងប្រជាជនខ្លួនឯងនៅលើឆាកអន្តរជាតិព្រោះការធ្វើបែប នេះដោយគាត់រំពឹងថា បើ ប្រទេសជាតិធ្លាក់ដុនដាប ប្រជាជនលំបាកវេទនា គាត់នឹងមានលេសចោទលើគណបក្សកាន់អំណាចថា គ្មានសមត្ថភាពដឹកនាំប្រទេស។ ក្នុងន័យនេះ បើប្រទេសជាតិធ្លាក់ចុះកាន់តែខ្លាំង សម រង្ស៊ី កាន់តែសប្បាយចិត្ត និងទះដៃអបអរសាទរកាន់តែខ្លាំងពីព្រោះសុភមង្គលរបស់គាត់គឺពេលឃើញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររងទុក្ខវេទនាដែលជនជាតិបារាំងតែងតែនិយាយថា «Le Malheur de l’un fait le Bonheur de l’autre» ។

ទី៣៖ ការធ្វើនយោបាយដោយកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចជាតិ៖ សម រង្ស៊ី ស្ថិតក្នុងចំណោម មនុស្សតិចតួបបំផុតនៅលើ លោកនេះដែលចេញមុខជាចំហរក្នុងការធ្វើនយោបាយបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិនិងយកប្រជាជនធ្វើជាចំណាប់ខ្មាំងដើម្បីអំណាចខ្លួននិងគំនំឈាម សងសឹកគ្រួសារដែលក្បត់ជាតិខណៈដែលអ្នកនយោបាយជាទូទៅ គេធ្វើដើម្បីជំរុញគារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន។ ជាក់ស្តែង សម រង្ស៊ី តើមាន ប៉ុន្មានរយដងហើយដែល សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើ ប្រទេសរបស់ខ្លួន? អ្នកនយោបាយរូបនេះមិន ដែលចេះធ្វើនយោបាយជួយរក ចំណូលជូនជាតិនិងជូនកម្មករ កសិករឡើយ ផ្ទុយទៅវិញ បេសកកម្មរបស់ សម រង្ស៊ី គឺបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិថប់ ឲ្យរេចរឹល និងឲ្យដុនដាប។ ប្រសិនបើឃើញថា ប្រទេសខ្លួនឯងមានដង្ហើមសេដ្ឋកិច្ចនៅត្រង់ណា សម រង្ស៊ី នឹងទៅបិទខ្ទប់នៅត្រង់នោះ។ ការអំពាវនាវឲ្យបរទេសកាត់ជំនួយ ឬកុំទិញទំនិញពីកម្ពុជា បានក្លាយជាអត្តសញ្ញាណរបស់ សម រង្ស៊ី ទៅហើយ។

ទី៤៖ ការធ្វើនយោបាយដោយកាត់ទឹកដីឲ្យបរទេស៖ គេនៅចងចាំមិនភ្លេចទេនូវជំនួបស្ងាត់ៗរវាងសម រង្ស៊ី និងមេដឹកនាំយួនសេរីឈ្មោះ កុកស។ សម រង្ស៊ី បានសន្យាថា បើសិនជាគណបក្សរបស់ខ្លួនឈ្នះឆ្នោត ខ្លួននឹងកាត់ដីមួយភាគដែលមាន ៤ខេត្តនៅភាគឥសានអោយទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា គ្រប់គ្រងដោយ ស្វ័យភាព។ តើមានអ្នកនយោបាយណាថ្លើមធំជាង សម រង្ស៊ី ដែលហ៊ានធ្វើរហូត សន្យាកាត់ទឹកដីប្រទេសខ្លួនឲ្យទៅបរទេស ព្រោះតែចង់បានអំណាច បែបនេះ? មានម្តងនោះ សម រង្ស៊ី បានទៅចាប់ដៃជាមួយជនជ្រុលនិយមថៃខណៈ ដែលក្រុមនេះកំពុងបង្កសង្គ្រាមឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរ។

ទី៥៖ ការធ្វើនយោបាយដោយ សុខចិត្តឱនក្បាលធ្វើជារណបបរទេស៖ តាំងពីចូលធ្វើនយោបាយមក សម រង្ស៊ី មិនដែលពឹងលើខ្លួនឯងម្តងណាឡើយ ប៉ុន្តែ អ្នកនយោបាយក្បត់ជាតិរូបនេះតែងយកមហាអំណាចបរទេស មកធ្វើជាខ្នងបង្អែករហូតដោយសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផ្គាប់ ចិត្តចៅហ្វាយនាយបរទេស ទោះត្រូវបំផ្លាញប្រយោជន៍ជាតិខ្លួនឯងយ៉ាងណាក៏ដោយ។ ការដឹកនាំធ្វើចលនាបដិវត្តន៍ពណ៌តែមិនបានសម្រេចតាមខ្សែញាក់របស់បរទេសកាលពីឆ្នាំ ២០១៣ គឺជាឧទាហរណ៍ជាក់ស្តែងមិនអាចប្រកែកបានឡើយ។

ទី៦៖ ករណី EBA ចុងក្រោយនេះគឺជាភស្តុតាងថ្មីមួយទៀតដែល បង្ហាញថា សម រង្ស៊ី មិនញញើត មិនខ្មាសអៀន ក្នុងការប្រកាសជាចំហរប្រឆាំងនឹងផលប្រយោជន៍ជាតិនិងផលប្រយោជន៍របស់កម្មករ និងកសិករខ្មែរ បើទោះបីជាខ្មែរពេញនគររួមទាំងជនបរទេសជាច្រើនផងកំពុងទាមទារកុំឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជាក៏ដោយ។ ភាពគឃ្លើនរបស់ សម រង្ស៊ី គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯងដែលមិនអាចអត់ឱនបានឡើយ

សរុបមកវិញ រាល់អំពើរបស់ សម រង្ស៊ី ដូចបានរៀបរាប់ត្រួសៗខាងលើវាលើសពីគ្រប់គ្រាន់ទៅទៀតក្នុងការបញ្ជាក់ថា សម រង្ស៊ី នេះពិតជាជនក្បត់ជាតិ និងក្បត់ផល ប្រយោជន៍ប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ដែលមានឈាមជ័រជាខ្មែរ ខ្ញុំពិតជាមិនអាចអត់ឱនឲ្យជនឈ្មោះ សម រង្ស៊ី បានឡើយ។ ប្រវត្តិសាស្ត្រត្រូវចារឈ្មោះជននេះទុកក្នុងក្រាំងមាសថាជា «ជនក្បត់ជាតិ» តត្រកូលដែលទោះជាតិនេះ ឬជាតិក្រោយក៏មិនអាច លើក លែងអោយ បានដែរ។ ជនក្បត់ជាតិមិនត្រឹមតែទទួលបានការ ថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវចាប់ញាត់ក្នុងពន្ធនាគារអស់មួយជីវិត ពីព្រោះសារជាតិក្បត់ជាតិ តពូជនិងសន្តាននេះនឹងនៅតែបន្តបំផ្លាញជាតិនិងប្រជាពលរដ្ឋខ្មែរគ្មានឈប់ឈរឡើយ ប្រសិនបើគ្មានវិធានការក្តៅនិងកណ្តាប់ដៃដែកថែប ទេនោះ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ


វីដេអូ៖ ជោគជ័យនៃនយោបាយវ៉ាក់សាំងឆ្លុះបញ្ចាំងពីជំនឿមហាជនលើរដ្ឋាភិបាល

 

វីដេអូ៖ ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ «អរគុណសន្តិភាព»