Friday, January 10, 2020

សិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា សន្តិភាព និងសុខដុមភាពសម្រាប់ប្រជាជននៅអន្លង់វែង

ឧត្តរមានជ័យ៖ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ បានប្រារព្ធធ្វើសិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធា សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជន ដែលអង្គសិក្ខាសាលានេះប្រព្រឹត្តទៅ នៅសណ្ធាគារជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងឱកាសនោះ លោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណៈអភិបាលស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ បានថ្លែងសន្ទរថាស្វាគមន៍ ដោយបានចាត់ទុកការរៀបចំសិក្ខាសាលា ដែលបានប្រារព្ធធ្វើនៅអន្លុងវែងនាពេលនេះ គឺជាធាតុចូលរួមគ្នា ដើម្បីកសាងឯកសារជាក់លាក់ ស្តីពីគោលនយោបាយ ឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងនាមថ្នាក់ដឹកនាំស្រុក និងជាតំណាងអោយបងប្អូននៃអតីតកងកម្លាំងសមាហរណកម្ម លោកអភិបាលស្រុកអន្លុងវែង បានសំដែងនូវមោទនភាព និងមានក្តីសង្ឃឹមជឿជាក់ថា វីរភាព និងតាក់តាងភូមិសាស្រ្តតំបន់អន្លង់វែង ត្រពាំងប្រាសាទ ពិតជាមានតម្លៃថ្លៃថ្លា ក្នុងការរួមចំណែកក្នុងការកសាងសន្តិភាពពិតប្រាកដនៅកម្ពុជា ហើយត្រូវបានថែរក្សា អភិរក្ស និងអភិវឌ្ឍន៍នៅទីតាំងសំខាន់ៗទុកជាភ័ស្តុតាងជាមេរៀននិងបទពិសោធន៍សម្រាប់អ្នកសិក្សាជំនាន់ក្រោយជាពិសេសទទួលបានការអភិវឌ្ឍន៍ប្រកបដោយចេរភាព។
មានប្រសាសន៍នៅក្នុងឱកាសនោះដែលនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស របស់លោកឧនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា គោលបំណង នៃអង្គសិក្ខាសាលាគឺដើម្បីបង្កើត និងថែរក្សាចីរភាពនូវគុណតម្លៃនយោបាយឈ្នះ ឈ្នះ ដែលជាសសរទ្រូងដ៏រឹងមាំនៃការបង្កើតវិមានឈ្នះ ឈ្នះ និងដែលមានបាវចនាស្តីពី “កតញ្ញូ សុខដុម និងការចូលរួម” ឱ្យកាន់តែខ្ពង់ខ្ពស់ត្រដែតត្រដឹមឡើងថែមទៀត។ សិក្ខាសាលានេះ ក៏មានគោលបំណងកំណត់ឱ្យបាននូវតំបន់ប្រវត្តិសាស្ត្រយោធា គឺដើម្បីធានា ការពារ គ្រប់គ្រង និងប្រើប្រាស់ ឬទុកជាមរកតសម្រាប់ប្រវត្តិសាស្ត្រ ក្នុងពេលដែលបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព ដើម្បីឃើញការអភិវឌ្ឍ និងជាកត្តាឆ្លុះបញ្ចាំងទៅដល់អត្ថន័យដ៏ធំនៃសន្តិភាព និងបានមកដោយនយោបាយឈ្នះ ឈ្នះ។
នៅក្នុងការបង្ហាញនូវទស្សនទានស្តីពីសិក្ខាសាលារៀបចំតំបន់ប្រវត្តិសាស្ត្រយោធាអន្លង់វែង នាពេលនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងជាសំណួរថា ហេតុអ្វីបានជាត្រូវរៀបចំសិក្ខាសាលានៅអន្លង់វែង? ទាក់ទងទៅនឹងសំណួរនេះ លោក បានផ្តល់ចំលើយថា៖
– គុណធម៌ឈ្នះឈ្នះនៅទីនេះអាចបង្ហាញអំពីភាពស្មោះត្រង់ពីនយោបាយឈ្នះឈ្នះ ដែលមិនបោះបង់មិនធ្វើចប់ហើយលែងគិតគូរ ដូច្នេះភាពទាក់ទង ក្នុងការបង្កើតទំនាក់ទំនង គឺជាសីលធម៌ និងជាគុណធម៌ ដ៏ធំមួយនៃនយោបាយឈ្នះឈ្នះ ឈរលើការធានាបីយ៉ាង។
– ភូមិសាស្រ្តអន្លុងវែងគឺជាទីតាំងចុងក្រោយ នៃការបញ្ចប់សង្រ្គាម ហើយបង្កើតបានសន្តិភាព ជាតំបន់ កូនពៅ និងជាខ្សែឆ្លងពីបញ្ចប់សង្រ្គាមទៅសន្តិភាព។
– ទីតាំងច្រើនកន្លែងនៅទីនេះដែលមានប្រវត្តិទៅនឹងការដឹកនាំឬក៏បង្ហាញស្លាកស្នាមនៃកម្លាំងរបស់ខ្មែរក្រហម។
ថ្លែងបើកអង្គសិក្ខាសាលា ស្តីពីការរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានាឱកាសនោះ លោក គន់ គីម បានមានប្រសាសន៍ថា អន្លង់វែង គឺជាភូមិសាស្ត្រមួយ ដែលគេតែងគិតថាដាច់ឆ្ងាយ ក្នុងពេលដែលអន្លង់វែង គឺជាភូមិសាស្ត្រមួយមានឈ្មោះក្នុងប្រវត្តិសាស្ត្រជាតិ តំបន់ និងពិភពលោកក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយនៅទីនេះ ពិតជាមាននូវរឿងរ៉ាវជាច្រើនដែលកើតឡើង និងបង្កប់ទុកនូវសារៈប្រយោជន៍សម្រាប់ធ្វើការសិក្សារៀនសូត្រ និងការបង្ហាញនូវតឹកតាង នៃការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក បានបន្តថា ការរៀបចំ និងអភិរក្សតំបន់ប្រវត្តិសាស្ត្រយោធា គឺជាគំនិតផ្តួចផ្តើមដែល លោក ទៀ បាញ់ បានលើកឡើងក្នុងការពង្រីកចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់ក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨កន្លងមក។ ក្នុងចក្ខុវិស័យនេះ គឺពង្រីកឲ្យបាននូវការសិក្សា និងឃើញច្បាស់នូវអត្ថន័យអន្លង់វែងជាប្រវត្តិសាស្ត្រ បង្កើតឲ្យបាននូវការអភិវឌ្ឍ និងសមិទ្ធផលនានា ដែលមានសម្រាប់ប្រជាជាតិកម្ពុជាក្នុងការបញ្ចប់សង្គ្រាមនេះ៕



 

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០ឆ្នាំ ថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលប្រជុំថ្មី

កងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ ថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨-ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពេលអញ្ជើញដល់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសនោះ លោក ទៀ បាញ់ ព្រមទាំងគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលប្រជុំថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអោយដឹងថា៖ កងពលធំអន្តរាគមន៍លេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ពោលគឺ កងពលធំអន្តរាគមន៍លេខ៣ ត្រូវបានបង្កើតឡើងក្រោយព្រឹត្តិការណ៍ ដែលតំបន់ប្រាសាទព្រះវិហារ ត្រូវបានទទួលរងការរំលោភបំពានពីសំណាក់ សត្រូវឈ្លានពានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ តែជាង៣ខែប៉ុណ្ណោះ ដោយបានបង្កើតចេញពីអតីតកងពលតូចអន្តរាគមន៍លេខ១២ ចំណុះកងទ័ពជើងគោក។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់អោយដឹងទៀតថា៖ ឆ្លងកាត់បេសកកម្មបំពេញភារកិច្ចជូនជូនប្រទេសជាតិ នារយៈពេលកន្លងមក កងពលធំអន្តរាគមន៍លេខ៣ បានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។
កងពលធំអន្តរាគមន៍លេខ៣ បច្ចុប្បន្ន មានរចនាសម្ព័ន្ធចាត់តាំងរួមមាន៖ ទីបញ្ជាការ កងពល១ និងមាន៣ កងពលតូចអន្តរាគមន៍ចំណុះ គឺកងពលតូចអន្តរាគមន៍លេខ៧ លេខ៨ និងលេខ៩ ដែលមានភារកិច្ចស្នូល៖ សហការជាមួយអង្គភាពមិត្ត ឈរជើងការពារបូរណភាពទឹកដីបានយ៉ាងរឹងមាំ ក្នុងភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ-ឡាវ ចាប់ពីភូមិសាស្ត្រ ព្រំប្រទល់ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដល់ភូមិសាស្រ្ត ប្រាសាទព្រះវិហារ មុំបី ក្នុងស្រុកជាំក្សាន្ត ដល់ភូមិសាស្រ្ត កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយ គិតតាមខ្សែបន្ទាត់ព្រំដែន ប្រវែងប្រមាណជាង ២០០គ.ម។
ក្រៅពីភារកិច្ចស្នូលខាងលើ កងពលធំអន្តរាគមន៍លេខ៣ ក៍ជាកម្លាំងត្រៀមចល័តអន្តរាគមន៍ យ៉ាងសំខាន់របស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក តាមបទបញ្ជា។ កងពលក៏ជាកម្លាំងសហការយ៉ាងសំខាន់ ជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សានូវ សន្តិសុខ សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ។ ទទឹមនឹងនេះ កងពលធំអន្តរាគមន៍លេខ៣ ក៏បានត្រៀមកម្លាំងចុះជួយជាប្រចាំ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបការលំបាក និង ត្រៀមលក្ខណៈ ជួបគ្រោះសង្រ្កោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ។ លោកក៏បាន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ កងសាងកងពលធំអន្តរាគមន៍លេខ ៣ ជាពិសេសថ្លែង អំណរគុណដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់កងពលលើការកសាងអង្គភាព និងជីវភាពរស់នៅប្រចាំថ្ងៃ របស់នាយទាហាន ពលទាហាន ក្នុងពលធំអន្តរាគមន៍លេខ ៣។
ថ្លែងនៅក្នុងពិធីប្រារព្ធខួបកំណើតកងពលធំអន្តរាគមន៍លេខ ៣ លោកសេនា ទៀ បាញ់ បានសំដែងនូវការចូលរួមរំលែកទុក្ខជាមួយគ្រួរសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសក្នុងគ្រោះថ្នាក់ រលំបាក់អាគារ នៅក្នុងខេត្តកែប ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោកសេនា ទៀ បាញ់ បានថ្លែងថា៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ ថ្ងៃបង្កើតកងពលអន្តរាគមន៍ធំលេខ ៣ នាពេលនេះ គឺស្រប ពេលដែរព្រះជាណាចក្រកម្ពុជា បានកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះថ្ងៃ៧ មករា។ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រ និងមានការជឿជាក់លើនាយទាហាន ពលទហាន កងពលអន្តរាគមន៍លេខ៣ ដែលបានធ្វើឲ្យបងប្អូនឈរជើងការពារបានយ៉ាងរឹងមាំក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និង សន្តិសុខជូនប្រជាពលរដ្ឋក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ។
លោកបានបញ្ជាក់ទៀតថា៖ កំលាំងកងពលធំអន្តរាគមន៍លេខ ៣ គឺជាកំលាំងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសទប់ស្កាត់បដិវត្តពណ៌ និងក្រុមប្រឆាំងនានា ដែលមានបំណងបំផ្លិចបំផ្លាញរដ្ឋាភិបាល និងសន្តិភាព នៅកម្ពុជា។ លោកសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់សន្តិភាព ដែលបានធ្វើអោយយើងទាំងអស់គ្នា បានរស់នៅក្នុងភាពសុខសាន្ត និងការអភិវឌ្ឍរីកចំរើន។ លោក ក៏បានជំរុញអោយកងពលត្រូវបន្តខិតខំកសាងអង្គភាព ហ្វឹកហ្វឺនរៀនសូត្រ ទាំងជំនាញបច្ចេកទេស និង ការងារអប់រំចិត្តសាស្ត្រ ធ្វើការសហការអោយបានល្អជាមួយអាជ្ញាធរដែនដី កំលាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់បង្រ្កាបបទល្មើសផ្សេងៗ ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ និង បង្កើនកិច្ចសហប្រតិបត្តការជាមួយប្រទេសជិតខាង ដើម្បីរួមចំណែកពង្រឹងខឿនការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាអោយបាន កាន់តែរឹងមាំ ៕






ទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ

នៅព្រឹកថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជា មួយលោក Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ លោក Jeffrey D. Sachs បានគោរពជូនលោកនាយករដ្ឋមន្ត្រីថា លោក ពិតជាមានកិត្តិយស និងសប្បា យរីករា យជាខ្លាំងដែលបានជួបលោកសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពី១៥ ឆ្នាំមុននៅគេហ ដ្ឋាននៅវិមាន ឯករា ជ្យ ។ លោក បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះគឺ លោក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជាយើងដែលក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍលើវិស័យសុ ខាភិបាល និងការអភិវឌ្ឍន៍លើដទៃទៀតដែលហួសពីការស្មាន។
លោកទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការស ហ ប្រជាជាតិ ក៏បានមានប្រសាសន៍បន្ថែមថាក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងទៅប្រទេសឡាវ កម្ពុជា និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិ ជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើម្បីធ្វើយ៉ា ងណាឲ្យសហគមន៍អឺរ៉ុបនិងអាស៊ានមានទំនាក់ទំនង និងសហប្រតិបត្តិការល្អ។
ទន្ទឹមនឹងនេះ លោកទីប្រឹក្សា ក៏បានមានប្រសាសន៍ផងដែរថា លោកនឹងទៅធ្វើទស្សនកិច្ចជួបថ្នាក់ដឹកនាំសហ គមន៍អឺរ៉ុបនៅសប្តាហ៍បន្ទាប់ ហើយ លោក បានមានប្រ សាសន៍ថាធ្វើយ៉ាងណានឹងជំរុញលើកស្ទួយកិច្ចសហប្រតិបតិ្តការរវាងសហគមន៍អឺរុប និងអាស៊ាន ដែលនឹងសង្កត់ ធ្ងន់ពីសារៈសំខាន់របស់កិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់នេះ។ លោក ក៏បានមានប្រសាសន៍ផងដែរថា លោក ពុំចង់ឃើញមានការបែកបាក់គ្នារវាងតំបន់និងតំបន់ទេ។
លោកទីប្រឹក្សា បានមានប្រសាសន៍ថា លោក នឹងឆ្លុះ ប ញ្ចាំ ងពីភាពខ្លាំងនិង សារៈសំខាន់នូវកិច្ចសហប្រតិបត្តិការ រវាងតំបន់និងតំបន់ទៅវិញ។ លោក បានមានប្រសាសន៍ថាអាស៊ាន គឺមានសក្តានុពលខ្ពស់បើបូកបញ្ចូលទាំង អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាននឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិ សេសលើវិស័យបច្ចេកវិទ្យាដែលបច្ចេកវិទ្យាទាំងនេះអាច យកមកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរ ភាព។ លោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋ មន្ត្រី ទៀតថា លោក ត្រៀមជានិច្ចដើម្បីជួយដល់កម្ពុជាជំរុញដល់ការអភិវឌ្ឍកម្ពុជាតំបន់អាស៊ាន និងតំបន់ដទៃទៀតឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាព លរដ្ឋកម្ពុជា និងសហការី របស់លោកដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ។ លោកបានបញ្ជាក់ថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិសេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែ ក្លាយជាប្រទេសមួយដែលមានការផលិតស្បៀងទៅវិញ។ ពេលនោះទៀត រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលន យោបាយឧស្សាហកម្មផងដែរ ដើម្បីធ្វើយ៉ាង ណាជំរុញឧស្សាហកម្មកម្ពុជា ក្នុងទិសដៅជំរុញកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលពី១៥ឆ្នាំមុន លោកបានជួបជាមួយនឹងលោក Jeffrey D. Sachs គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺយើងពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះគឺមានសារៈសំខាន់ណាស់ ហើយកត្តាសំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង។ ទន្ទឹមនឹងនេះ លោកបានមានប្រសាសន៍បន្តថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាល ពី១ ៥ ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណ តរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅ ទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែរបញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ជាពិសេសលើវិស័យកសិកម្មផង លើវិស័យធនធានទឹកផងដែលធ្វើឲ្យកម្រិតទឹកនៅកម្ពុជា មានកម្រិតទាប។ ក្នុងន័យនេះលោក បានមានប្រសាសន៍ថា យើងគប្បីណា រួមគ្នា ធ្វើការដោះ ស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំទ្រគោលនយោបាយ និងរាល់អ្វីៗ ដែលជាពាក់ ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិ បានដាក់ចេញមក៕









DIFID យុទ្ធសាស្រ្តឌីហ្វីដ តេជោសែននៃកម្ពុជា


DIFID យុទ្ធសាស្រ្តឌីហ្វីដ តេជោសែននៃកម្ពុជា
DIFID Strategy of Techo Sen of Cambodia
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បណ្ឌិតវិទ្យាសាស្រ្តយោធា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

ក្រុមការងារដឹកនាំចងក្រងរៀបរៀង និង កែសម្រួលឯកសារ
*****************
១. ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ
២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ពង្ស អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ូ គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
៥. ឯកឧត្តម ឧត្តមនាវីឯក មាស ថង មេបញ្ជាការរង កងទ័ពជើងទឹក
៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ផុន សាវ៉ាត នាយកសាលានាយទាហានសកម្ម
៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស វាសនា នាយកទីចាត់ការកលយុទ្ធអគ្គបញ្ជាការ
៨. លោក ម៉ារ យ៉ារិទ្ធិ
៩. លោក នេត្រ ភក្រ្តា

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៤

រក្សាសិទ្ធិគ្រប់យ៉ាង @
***********
– សៀវភៅ យុទ្ធសាស្រ្តឌីហ្វីដតេជោសែននៃកម្ពុជា រៀបរៀងដឹកនាំនិពន្ធឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ដោយក្រុមដឹកនាំចងក្រងរៀបរៀង និងកែសម្រួលឯកសារ។
– រក្សាសិទ្ធិគ្របយ៉ាង ការផលិតឡើងវិញ ការថតចម្លងធ្វើអាជីវកម្មត្រូវហាមឃាត់
– ខ្លឹមសារទាំងស្រុងសៀវភៅនេះជាកម្មសិទ្ធបញ្ញារបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បណ្ឌិតវិទ្យាសាស្រ្តយោធា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្រុមការងារដឹកនាំចងក្រងរៀបរៀង និង កែសម្រួលឯកសារ។

ផលិតវីដេអូ៖
១- ដឹកនាំនិពន្ធ និង រៀបរៀង៖ លោក ម៉ារ យ៉ារិទ្ធិ
សំរាំងរូបភាព និង ភ្លេង៖
១- លោក លឹម សិទ្ធិ
២- លោក ទិត្យ ចំរើនបញ្ញា
៣- លោក សុក ភារ៉ា

ទទួលសិទ្ធិផ្សព្វផ្សាយវីដេអូ DIFID យុទ្ធសាស្រ្តឌីហ្វីដ តេជោសែននៃកម្ពុជា៖

អង្គភាព សារព័ត៌មានគ្មានព្រំដែន (Grand News)
www.grandnewsasia.com



#DIFID #យុទ្ធសាស្រ្តឌីហ្វីដ #តេជោសែននៃកម្ពុជា #ហ៊ុនសែន #កម្ពុជា

សេចក្ដីប្រកាសព័ត៌មានស្ដីពី ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្ដីពី “សន្តិសុខ” នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅមូលដ្ឋានទ័ពអាកាស ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន​រៀបចំនូ​វពីធីធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ស្ដីពី “សន្តិសុខ” ​​​ក្រោម​អធិបតី​ភាព​​​​​របស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល និង លោកទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង អនុប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល លោក ម៉ៅ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិកា​រជាតិ​​សន្តិសុខ​អាកាសចរស៊ីវិល ព្រមទាំងមានការចូលរួម​ពី​សំណាក់ លោក លោកស្រី ​ដែល​ជា​​​សមាជិក​ សមាជិកា​នៃ​គណៈកម្មាធិការ​​សម្រាប់​​សម្របសម្រួលការងាររៀបចំលំហាត់សមយុទ្ធ និង​ជួយ​សង្គ្រោះ​​​បន្ទាន់​​ពេលមាន​ឧបទ្ទវហេតុ​ធ្លាក់​យន្ត​ហោះ​នៅក្នុងនិងក្បែរអាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ព្រះ​រា​ជា​​​ណា​ច​ក្រ​​​កម្ពុជា​។​​
ក្រោម​ម៌ាគា​​ដ៏ត្រឹមត្រូវរបស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា អស់​រយៈពេ​ល​​​ជាង ​​​​៤ទស្សវត្សរ៍​​​កន្លងមកនេះ​​ បានធ្វើឱ្យប្រទេសកម្ពុជាមានការរីក​ចម្រើន​លូត​លាស់​​យ៉ាងឆាប់រហ័ស​​​លើ​គ្រប់​​វិស័យ​។ ផ្ដើមចេញពីកត្តាសន្តិភាពពេញលេញដែលបានកសាងយ៉ាងលំបាកដោយ លោកនាយករដ្ឋមន្រ្ដី​​ ហ៊ុន សែន គឺ​​​ជា​​មូលដ្ឋាន​គ្រឹះ​​ដ៏​រឹង​មាំ​និង​​សំខាន់​​បំផុត​ក្នុ​ង​ការ​​អភិវឌ្ឍ​​​សេដ្ឋកិច្ចនិង​សង្គមនៅកម្ពុជា។ ជាមួយគ្នានេះ តាមរយៈការអនុវត្តនូវ​យុទ្ធ​សាស្ត្រ​​ច​​​តុកោណ​ដំណាក់​កាល​​ទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា​ កម្ពុជា​​បាន​និង​​កំពុង​កសាងនូវ​មូល​​ដ្ឋាន​​​​​ដើម្បី​ឈាន​ឆ្ពោះ​ទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយនឹងក្លាយ​ជា​​ប្រទេស​​ដែល​​​មាន​​ចំ​ណូលមធ្យម​កម្រិត​​​ខ្ព​ស់​​នៅ​​ឆ្នាំ​២០៣០ និង​ជា​ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ​២០៥០ ខាង​មុខនេះ​។
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិទាំង​៣​របស់​កម្ពុជា​ ដែលរួមមាន​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំ​ពេញ អាកាស​យា​ន​ដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះសីហនុ​ ដែលជាច្រកទ្វារ​អន្តរជាតិ បាននិងកំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព​របស់កម្ពុជា​លើឆាក​អន្តរ​ជាតិ​ ក៏ដូចជា​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជាទៅក្នុងតំបន់និងពិភពលោក ព្រមទាំងបាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍនិងជំរុញ​​កំណើន​សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង​ថ្មីៗនេះ អាកាស​យាន​ដ្ឋាន​​អន្តរ​ជា​តិ​​​​​ភ្នំ​ពេញ បានទទួលនូវជ័យលាភីជាអាកាសយានដ្ឋានល្អ​បំផុត​ទាក់​ទង​​នឹង​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ សម្រាប់ឆ្នាំ​២០១៩​។
ស្របតាមស្មារតីនៃលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាអាទិ៍ច្បាប់ស្ដីពីសន្តិសុខអាកាសចរ​ស៊ីវិល​នៃ​​ព្រះរាជាណា​ចក្រ​​​​​​កម្ពុជា អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ បទបញ្ជារបស់​រាជរដ្ឋា​ភិ​​​បាល​​​​​​​ស្ដី​ពីការ​ពង្រឹង​​សន្តិសុខ​និង​សុវត្ថិភាព​នៅ​តាមអាកាសយានដ្ឋានអន្តរជាតិនៃ​​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជាពិសេស​​​សារាចរ​ណែនាំរបស់រាជរដ្ឋាភិបាល លេខ០៣ សរណន. ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១១ ​​ស្ដីពីការ​គ្រប់គ្រង​គ្រោះ​​អាសន្ន​នៅក្នុង​និង​ក្បែរអាកាសយាន​ដ្ឋាននៃ​​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវ​ឱ្យ​មាន​ការ​​ធ្វើលំហាត់​សមយុទ្ធ​ជាប្រចាំ ក្នុងគោលបំណងធានាសន្តិសុខនិងសុវត្ថិភាពនៃ​ប្រតិបត្តិកា​រ​​​អាកាសចរ​​ស៊ីវិល សណ្ដាប់​ធ្នាប់សាធារណៈ និងសុខុមាលភាពជូនអ្នកដំណើរជាតិនិងអន្តរជាតិ ពិសេស​​ដើម្បី​បង្ការ​និង​​ត្រៀម​ខ្លួន​រួ​ច​​ជា​​​ស្រេ​ចក្នុងការ​ឆ្លើយតប​ជា​បន្ទាន់​​ចំពោះគ្រោះអាសន្ននានាដែលអាច​កើតមាន​ជាយថា​ហេតុ​​នៅ​ក្នុង​​និង​នៅ​​​​ក្បែរ​​​អាកាស​យានដ្ឋាន សំដៅ​កាត់បន្ថយផលប៉ះពាល់លើ​​អាយុជីវិត​មនុស្ស អ្នក​ដំណើរ​ ឋបណី​យ​ភណ្ឌ​​​អាកាសយានដ្ឋាន និង​ប្រតិបត្តិករក្រុមហ៊ុនអាកាសចរណ៍​នៅក្នុង​ព្រះរាជា​​ណា​ចក្រ​​​​កម្ពុជា​។ ការ​ធ្វើ​​លំហាត់​សមយុទ្ធទ្រង់​ទ្រាយ​ធំ​របស់អាកាសចរស៊ីវិល ត្រូវបានកំណត់​ឱ្យ​ធ្វើនៅ​ក្នុង​​​និង​ជុំវិញ​បរិវេណ​អាកាសយាន​​​ដ្ឋា​ន​អន្តរជាតិ និងត្រូវ​អនុវត្តជា​ទៀងទាត់​​រៀង​រាល់​២ឆ្នាំម្ដង​ចំពោះ​​សមយុទ្ធ​​​ទ្រង់​ទ្រា​យ​ធំ ១ឆ្នាំ​ម្ដង​​​សម្រាប់​​លំហាត់សមយុទ្ធតាមផ្នែក និង៦ខែ​ម្ដង​សម្រាប់​លំហាត់​សមយុទ្ធ​​ដែល​បង្ហាញ​លើតុ។​
លំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ដែលប្រព្រឹត្តទៅនៅអាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំ​ពេញ នៅឆ្នាំ​២០២០​នេះ គឺជាលើកទីមួយដែលផ្ដោត​លើ​ប្រធាន​​បទ “សន្តិសុខ” ដែលបណ្ដាឆ្នាំកន្លងមកការធ្វើលំហាត់​សមយុទ្ធ​បានផ្ដោតតែ​លើប្រធានប​ទ​ស្ដីពី​ “សុវត្ថិភាព​”​​ ក្នុងវិស័យអាកាសចរស៊ិវិលប៉ុណ្ណោះ។ លំហាត់​សម​យុទ្ធ​​ទ្រង់ទ្រាយ​ធំនេះ ​ត្រូវបានរៀបចំ​ឡើង​​​ក្នុង​​គោល​បំណង​​ដើម្បីវាយតម្លៃលើផែនការគ្រប់គ្រងគ្រោះអាសន្ន ត្រួ​តពិនិត្យ​ទៅលើហេដ្ឋា​រចនា​សម្ព័ន្ធ​​​នៅ​​​បន្ទប់​គ្រប់គ្រង​គ្រោះអាសន្ន ក៏ដូចជាត្រួតពិនិត្យលើក្រុម​ការងារ​គ្រប់​គ្រងពេលមា​នអាសន្ន​កើត​ឡើង​ ជាអាទិ៍​ការដឹកនាំបញ្ជាចាត់ចែង និងការសម្រេចចិត្តក្នុងការជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែលកើត​ចេញ​ពី​​ឧបទ្ទវហេតុនានាដែលកើតនៅក្នុងនិងនៅក្បែរ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​។ ទន្ទឹមនឹងនេះ ការធ្វើ​លំហាត់​​​​សមយុទ្ធ​នេះ​​ក៏ជាការវាយតម្លៃលើប្រព័ន្ធ​ផ្សព្វផ្សាយ​ជូន​សាធារ​ណ​​ជន​​ជាតិនិងអន្តរជាតិផងដែរ។
លំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំនេះ រួមមាន១២​ព្រឹត្តិការណ៍​​​​សេណារីយ៉ូ(Scenario) និងមានការ​ចូលរួម​​​ពី​សំណាក់អង្គភាពអន្តរាគមន៍មកពីខាងក្រៅ រួម​មានដូចជា​ ​​​កងពលតូច“ង៧០” កងកម្មង់ដូ៩១១ កងកម្លាំង​​ពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ចនិងបុគ្គលិក​ភា្នក់ងារ​​​ឯកជន​ដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញផងដែរ។
ការធ្វើ​លំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ស្ដីពី “សន្តិសុខ”  បានបញ្ចប់ដោយរលូននិង​ជោគជ័យ ​នៅ​វេលា​ម៉ោង១០​និង០០នាទី៕






វីដេអូបទយកការណ៍ ស្តីពី នាវាកម្ពុជា៣៥ឆ្នាំ ក្រោមការកាច់ចង្កូតរបស់តេជោសែន!

ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ នេះ គឺជាខួបគម្រប់ ៣៥ ឆ្នាំគត់នៃការកាន់តំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ៣៥ឆ្នាំកន្លងទៅនេះ នាវាកម្ពុជាបានបើកឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ រាប់ទាំងព្យុះភ្លៀង ផ្សែងអ័ព្វ និងផ្ទាំងថ្ម រួមទាំងការរប៉ុនប៉ង រាំងផ្លូវពីសំណាក់បច្ចាមិត្តក្នុងចេតនាធ្វើឲ្យនាវានេះលិចលង់កណ្តាលមហាសាគរតែម្តង។ ប៉ុន្តែ អ្នកកាច់ចង្កូតនាវាដ៏មានបទពិសោធដែលទទួលគរម្យងារពីព្រះមហាក្សត្រ ហើយប្រជាពលរដ្ធជាទូទៅតែងតែនិយាយពីមាត់មួយទៅមាត់មួយថា "តេជោសែន តេជោសែន" បានបើកបញ្ជានាវាឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យ និងដោយធានាបាននូវសន្តិសុខ និងសុវត្ថិភាពយ៉ាងពេញលេញសម្រាប់អ្នកជិះលើនាវាគ្រប់ៗគ្នា។ មិនត្រឹមតែធានាបាននូវសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែ អ្នកបញ្ជានាវាដ៏ជាញជ័យរូបនេះក៍ថែមទាំងបានផ្តល់ជូនដល់អ្នកជិះនៅលើនាវាទាំងអស់នូវភាពចម្រុងចម្រើន រុងរឿងពោរពេញដោយក្តីសង្ឃឹមយ៉ាងកក់ក្តៅថែមទៀតផង។  សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖