Friday, June 30, 2023

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះ​សំណាល​ជាមួយ​កម្មករ​រោង​ចក្រ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់

 CNV:

សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី

សុខសប្បាយទេទាំងអស់គ្នា? ចង់សួរសំណួរមួយពីរមុនសិន។ សំណួរទី១ តើមានប៉ុន្មាននាក់ទៅដែល​ធ្វើ​ការរោងចក្រពេលថ្ងៃហើយពេលយប់ទៅសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ?​ ចុះអ្នកដែលជួលផ្ទះគេនៅមានប៉ុន្មាន? អ្នកម្ដុំហ្នឹងមកពីខាងណា? មកពីកំពង់ឆ្នាំង ឬខេត្តនៅឆ្ងាយជាង? … ​សំណួរទី​២ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩? ហើយអ្នកមិនបានចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់គ្រប់ទីកន្លែងទាំងអស់ … ដោយសារតែកាលពីពេលចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង គឺគ្រូពេទ្យហាមចាក់ចំពោះជំងឺខ្លះ ជាការភាន់ច្រលំក្នុងគ្រាដំបូង អ្នកទៅទទួលវ៉ាក់សាំងក៏បារម្ភ ហើយជួនកាលអ្នកដែលទទួលវ៉ាក់សាំងមិនបារម្ភទេ តែគ្រូពេទ្យបារម្ភ។ តើទាំងអស់គ្នាមានទូរស័ព្ទដៃប្រើប៉ុន្មានទៅ?(សើ្ទរតែទាំងអស់) ហើយអ្នកអត់ទូរស័ព្ទប្រើ​មានប៉ុន្មាន? ពាក្យថាទូរស័ព្ទប្រើទាំងទូរស័ព្ទមិនមែនស្មាតហ្វូនក៏មាន ទាំងស្មាតហ្វូនក៏មានសំដៅទំនាក់ទំនង។ អ្នកដែលមានស្មាតហ្វូន … ចង់សួរថាអ្នកធ្វើទំនាក់ទំនងគ្នាតាមហ្វេសប៊ុកមានប៉ុន្មាន? (ច្រើន) ​អ្នកដែលមានទំនាក់ទំនងក្រៅពីហ្វេសប៊ុកដែលមាន Telegram WhatsApp ឬប្រព័ន្ធដទៃទៀតមានប៉ុន្មានទៅ? ឥឡូវចង់សំដៅតែមួយទេចង់សំដៅថា Telegram មានប៉ុន្មាននាក់? ហើយ Telegram ដែលភ្ជាប់ជាមួយពូហើយ​មានប៉ុន្មាន? អញ្ចឹងអ្នកដែលបានភ្ជាប់ជាមួយពូហើយគឺមានចំនួនតិចទេ អ្នកដែលមិនទាន់ភ្ជាប់គឺមានចំនួនច្រើន។ គិតថាក្មួយៗនឹងរកវិធីដើម្បីដោនឡូត ទាញយកមធ្យោបាយប្រើប្រាស់ផ្សេងទៀត។

(១) សម្រេចចិត្តលុបគណនីហ្វេសប៊ុកដែលមានអ្នកតាមដាន ១៤ លាននាក់

ឥឡូវ ក្មួយៗកំពុងយកហ្វេសប៊ុកជាមធ្យោបាយ ប៉ុន្ដែក្មួយៗគួរមានផងដែរនូវមធ្យោបាយផ្សេងទៀតដូច ជា Telegram WhatsApp Line Viber ដើម្បីប្រព័ន្ធណាមួយដែលទាក់ទងទៅរអាក់រអួល យើងប្រព័ន្ធផ្សេងទៀត ដូចជា Telegram ពេញនិយមបំផុតដែលមានសមត្ថភាពអាចជំនួសហ្វេសប៊ុកបាន។ ម្យ៉ាងទៀតយប់មិញ ពូសម្រេចចិត្តលុប(គណនី)ហ្វេសប៊ុក(របស់ពូ)ដែលមានមនុស្សតាមដាន ១៤ លាននាក់។ ពួក​ប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ ប៉ុន្ដែអ្នកត្រូវគិត បើខ្ញុំចេញបញ្ជាបិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ងារ។ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ។ មិនមែនជាមធ្យោបាយដែល ហ៊ុន សែន ត្រូវប្រកាន់យកឡើយ។ ប៉ុន្ដែលោក​ឯង​កុំប្រមាថយុទ្ធសាស្ដ្ររបស់ ហ៊ុន សែន ឲ្យសោះ។ ហ៊ុន សែន បំផ្លាញចោល(គណនីហ្វេសប៊ុកដែលមានអ្នកតាមដាន) ១៤ លាននាក់ ប៉ុន្ដែ ហ៊ុន សែន មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋបានគ្រប់ពេលតាម Telegram ហើយឥឡូវលេង TikTok

(២) បង្កើតគណនី TikTok និងសុំយក troll ឆាវឆាវ និងប៉ាវចិន

នឹងមានបង្កើតគណនីថ្មីក្នុង TikTok ហើយមានអ្នកយកឈ្មោះខ្ញុំទៅបង្កើតគណនី TikTok មួយនោះ មានអ្នកចូលភ្ជាប់ជាង ៣០ ម៉ឺននាក់ ហើយមួយទៀតមាន ១ លាន ២ សែន នាក់។ អ្នកនៅក្រគរយើងហ្នឹង នៅអគ្គិសនីកម្ពុជា។​ មានមួយនោះ like ៥២ លាន ប៉ុន្ដែគេយកឈ្មោះ ហ៊ុន សែន ទៅប្រើ។ អញ្ចឹងប្រជាពលរដ្ឋស្គាល់ថារឿងរបស់ ហ៊ុន សែន គឺបានចុច like។ ឥឡូវសុំពីអ្នក troll ឆាវឆាវ និងប៉ាវចិន មកបង្ហោះក្នុង TikTok របស់ខ្ញុំ។ យប់មិញខ្ញុំបង្ហោះប៉ាវចិនមួយសិន ហើយបានបង្ហោះឃ្លីបទី១ របស់ ឆាវឆាវ និងឃ្លីបទី២ របស់ឆាវឆាវ។ អម្បាញ់មិញបង្ហោះឃ្លីបទី៣របស់ឆាវឆាវអោយពលរដ្ឋមើល តែប្រហែលអ៊ិនធើណែតមិនទាន់ចេញទេ។ TikTok ពេញនិយមឥឡូវនេះ។ ចង់សួរអ្នកទាំងអស់គ្នានៅទីនេះ អ្នកលេង TikTok ប៉ុន្មាននាក់ទៅ?(មិនជាច្រើនទេ) មិនទាន់ចេះលេង។ ខ្ញុំស្មានថាបង្ហោះវាបានតិច Trollប៉ាវចិន គេឲ្យយើងជ្រើសរើសអាវែងបំផុតនិងអាខ្លី​បំផុត។ វែងបំផុតមិនដឹងថាបានប៉ុន្មាននាទីទេ ប៉ុន្ដែ Troll ប៉ាវចិនយប់មិញប៉ុន្មាននាទីនោះទៅទាំងអស់។ អញ្ចឹងទេ​សារសម្លេងអីបញ្ជូនតាមហ្នឹងទៅអស់។ អញ្ចឹងគ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក កំពុងសប្បាយដែលខ្ញុំបិទគណនីហ្វេសប៊ុក។ ខ្ញុំនឹងផ្ដាច់ជើងលោកឯង ប្រសិនបើលោកឯងព្រហើន ខ្ញុំនឹងឲ្យបិទមិនឲ្យប្រើប្រាស់ក្នុងមួយ​រយៈពេលណាឬស្ថាពរ។ លោកឯងគិតយ៉ាងម៉េច? ខ្ញុំមិនចង់ប៉ះពាល់ដល់ប្រជាជនទេ ប៉ុន្ដែអ្នកឯងត្រូវកុំភាន់ច្រលំជាមួយយុទ្ធសាស្ដ្រ ហ៊ុន សែន ឲ្យសោះ …។

(៣) មិនមានរដ្ឋធម្មនុញ្ញឬច្បាប់កំណត់ថាឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះនឹងសង្គមស៊ីវិលទេ

អ្នកឯងមើលក្នុងច្បាប់ដែល​សភាបានបោះឆ្នោត(អនុម័ត)ម្សិលមិញ។ ក្រៅពីពង្រឹងនូវការទទួលខុសត្រូវនៃអ្នកឈរឈ្មោះ អ្នកឯងពិនិត្យមើល​អំពីផ្នែកទោសទណ្ឌ នៅមានកាត់សិទ្ធិនយោបាយនយោបាយរបស់អ្នកឯងមិនឲ្យចូលរួមបោះឆ្នោត អាចថាមួយជីវិតថែមទៀត … ដោយសារពួកអ្នកឯងរុកចុះរុកឡើង ដូច្នេះត្រូវប្រកាន់យកវិធានការច្បាប់។ មិនមែនជាការកាត់សិទ្ធិពលរដ្ឋទេ តែដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងដំណើរការអនុវត្ដសិទ្ធិរបស់ប្រជាពលរដ្ឋ។ ច្បាប់ហ្នឹងទៅ លោកឯងស្រងាកចិត្ត ហើយលោកឯងចង់ធ្វើជាអង្គការក្រៅរដ្ឋាភិបាល ចាត់តាំងគ្នាខ្លួនឯង ៣-៤ នាក់ រួចមកធ្វើជាអ្នករារាំងមន្ដ្រីជាប់ឆ្នោតចេញពីសភានិងព្រឹទ្ធសភា ដែលសុទ្ធតែជាមន្ដ្រីជាប់ឆ្នោតតំណាងឲ្យពលរដ្ឋ។ ពួកអ្នកឯងស៊ីលុយបរទេស គ្រាន់តែតំណាងឲ្យមនុស្សប៉ុន្មាននាក់ដែលអ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញសេចក្ដីថ្លែងការណ៍នេះសេចក្ដីថ្លែងការណ៍នោះ។ មានអ្នកខ្លះថា ធ្វើហ្នឹងខុសនីតិវិធី​ដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។ ខ្ញុំគ្រាន់តែប្រាប់អ្នកឯង រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយមិនបានកំណត់ថា ឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះជាមួយសង្គមស៊ីវិលទេ …។

គណនីហ្វេសប៊ុក រងការ hack ជាញឹកញាប់

លោកឯងនៅក្រៅប្រទេស លោកឯងទំនាក់ទំនងតាមហ្វេសប៊ុក។ អញ្ចឹងយើងបិទហ្វេសប៊ុក​គ្រវាត់​ចោលទៅ ចប់រឿង។ អញ្ចឹងបានចង់ឲ្យប្រជាពលរដ្ឋរបស់យើងដោនឡូតទុកឲ្យហើយនូវ​ Telegram WhatsApp Line Viber និងមធ្យោបាយដទៃទៀតដែលអាចទំនាក់ទំនងគ្នាបាន​ ក្នុង​ករណីដែលមិនអាចធ្វើទៅរួចតាមហ្វេសប៊ុក យើងអាចលេងតាមប្រព័ន្ធដទៃទៀតរាប់ទាំង TikTok។ ហ្នឹង​ក៏ជាមធ្យោបាយដែរ។ គ្រាន់តែមិនចង់ឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទេ … ​ម្យ៉ាង​ទៀតហ្វេសប៊ុកនេះ យូរៗប្រើទៅ និយាយពីវេទនាការពារ។ ការពារ hack ត្រូវប្រើ admin ហើយដាក់កូដ។ ហ្នឹងវាធ្លាប់លួច​ហ្វេសប៊ុកខ្ញុំប៉ុន្មានដងហើយ។ កុំអីខ្ញុំបិទចោលតាំងពី ២ឆ្នាំ មុននោះ ព្រោះបន្ដិចៗចូល hack ខ្ញុំថាបិទចោលមើល។ យើងមានមធ្យោបាយផ្សេងតើ។ ទូរទស្សន៍និយាយទៅគេមើលអស់មួយប្រទេស វិទ្យុនិយាយ​ទៅគេស្ដាប់អស់មួយប្រទេស ចាំបាច់អាហ្នឹងធ្វើអី? …។

សុំទោសអ្នកក្រគរចំពោះការលើកពេលជំនួបកន្លងទៅ

ខ្ញុំសុំទោសបងប្អូនកម្មករ/ការិនីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលខ្ញុំបានលើកពេលពីថ្ងៃទី២៣ មកថ្ងៃទី ៣០ ជាថ្ងៃចុងក្រោយនៃជំនួបរវាងនាយករដ្ឋមន្ដ្រី និងកម្មករ/ការិនី នៅតាមបណ្ដាលខេត្ត/រាជធានី។ ថ្ងៃទី​២៣(មិថុនា) ខ្ញុំនៅសិង្ហបុរីនៅឡើយទេ។ សារភរិយាខ្ញុំត្រូវទៅពិនិត្យឆ្អឹងក។ ទោះបីយ៉ាងណាក៏ដោយ​ក្នុងឋានៈជាប្ដី គឺត្រូវមើលថែទាំប្រពន្ធ។ អ្នកខ្លះថា មកអស់ហើយ! មិនគិតរឿងប្រទេសជាតិទេ។ យើងគ្រាន់តែប្រាប់ទៅអ្ហែងថា បើប្រពន្ធអ្ហែងមិនយកចិត្តទុកដាក់ផង ទៅយកចិត្តទុកដាក់ប្រជាជនម៉េចកើត? បើម៉ែឪអ្ហែងៗ មិនយកចិត្តទុក​ដាក់ផង អ្ហែងទៅនិយាយថាអ្ហែងយកចិត្តទុកដាក់ជាមួយនឹងប្រជាជនម៉េចកើត? … គេថាលើកជើងមានធ្ងន់មានស្រាល។ បញ្ហាចំណោទនៅត្រង់ថា … បើយើងមិនបានយកចិត្តទុកដាក់​ សូម្បីប្រពន្ធដែលកម្សត់កម្ររាប់សិបឆ្នាំមកហើយនោះ តើឲ្យយើងយកចិត្តទុកដាក់ជាមួយនឹងប្រជាជនម៉េចកើត? …។

ជួបយឺតគ្រាន់បើជាងមិនបានជួប យើងគ្រាន់តែលើកពីថ្ងៃទី២៣ មកដល់ថ្ងៃ ៣០ តើ។ ឥឡូវថ្ងៃហ្នឹងយើងបានជួបគ្នាហើយ។ អរគុណចំពោះអ្នកស្រុកក្រគរនៃខេត្តពោធិ៍សាត់ ស្រុកក្រគរដែលមានអត្រាបោះឆ្នោតគាំទ្រខ្ពស់ជាងគេគឺលេខ ១ នៅទូទាំងប្រទេស។ អរគុណចំពោះការគាំទ្ររាល់ពេលបោះឆ្នោត។ ឈ្នាំ ២០០៨ ពោធិ៍​សាត់ស៊ីដាច់ទាំង ៤អាសនៈ ហើយកម្លាំងគាំទ្រដែលមានអត្រាខ្ពស់ជាងគេគឺនៅក្រគរនេះ និងជាប់ស្រុកកណ្តៀង។ ខ្ញុំនៅចាំបានពីការមកធ្វើវេទិកាភ្លឺស្រែនៅដំណាក់អំពិល។ រឿងពោធិ៍សាត់នេះ យើងមានអតីតកាល យើងបានដោះស្រាយទឹកសម្រាប់អ្នកពោធិ៍សាត់ តាមរយៈទំនប់ដំណាក់អំពិល និងតាមរយៈទំនប់ចារិក។ ទំ​នប់ចារិកយើងចង្អុលទៅខាងណា? ទៅខាងក្រោមឯណោះ ទំនប់ពីរនេះ។

(៤) ដាក់ខេត្តពោធិ៍សាត់ជាមួយនឹងប៉ូលសេដ្ឋកិច្ចទី ៤

ឥឡូវនេះ រាជរដ្ឋាភិបាលបានដាក់ចូលខេត្តពោធិ៍សាត់ជាមួយនឹងប៉ូលសេដ្ឋកិច្ចទី៤ ដែលរួមមានខេត្តពោធិ៍​សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ យើងបង្កើតច្រកនេះជារបៀងអង្ករនិងត្រី។ ដូច្នេះ សង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការរវាងយើងជាមួយចិន ដែលចិនបានវិនិយោគច្រើនហើយជាប្រព័ន្ធប្រ​ឡាយទឹកនិងប្រព័ន្ធផ្លូវនៅទិសពាយព្យ។ បើប្រព័ន្ធផ្លូវវិញ ផ្លូវលេខ ១០ ពីមុន ឥឡូវលេខ៥៦ … ឡើងរដ្ឋមន្រ្តីអត់គិតធ្វើផ្លូវទេ គិតតែពីប្តូរលេខផ្លូវ។ ពីដើមផ្លូវយើង ៥៦ ដល់ឥឡូវទៅ ៥៥។ អម្បាញ់មិញហ្នឹង ខ្ញុំចង់និ​យាយផ្លូវលេខ ១០ ពីដើម ដែលវាទៅជា ៥៧/៥៦ ពីបាត់ដំបងទៅប៉ៃលិន។ ឥឡូវមានលេខ ១០ ថ្មីសុទ្ធ លេខ ៨ ក៏ថ្មីសុទ្ធ និងលេខ ៩ តភ្ជាប់ស្ទឹងត្រែងជាមួយនឹងព្រះវិហារគឺខ្ញុំជាអ្នកបង្កើត។ ផ្លូវលេខ ១០ នេះ តភ្ជាប់បាត់ដំបងជាមួយនឹងកោះកុង ក៏ខ្ញុំជាអ្នកបង្កើតដែរ។ និយាយសារបានគ្នាបន្តិចទៅចុះ។

(៥) ពោធិ៍សាត់បញ្ចេញអគ្គិសនីផ្គង់ផ្គង់ទូទាំងប្រទេស, រោងចក្រមានការកើនឡើង

ពោធិ៍សាត់នេះបញ្ចេញអគ្គិសនីសម្រាប់ផ្គង់ផ្គង់ មិនត្រឹមតែនៅក្នុងខេត្តទេ … មានមួយភាគយកកាត់ពីកោះកុង ឆ្លងកាត់ពោធិ៍សាត់ និងមួយផ្នែកផលិតក្នុងទឹកដីពោធិ៍សាត់បញ្ជូនចេញមកសម្រាប់បម្រើឲ្យទូទាំងប្រទេស។ យើងមានលទ្ធភាពដើម្បីប្រែក្លាយខេត្តពៅធិ៍សាត់យើងឲ្យមានការរីកលូតលាស់ច្រើនជាងនេះ។ ឥឡូវនេះ យើងមានរោងចក្រ។ តើកាលពី ២០ ឆ្នាំមុនមានអ្នកណាបានគិតដល់ថានៅខេត្តពោធិ៍សាត់នេះនឹងមានរោងចក្រកើនឡើងរបៀបនេះ? នៅទីនេះមិនមែនគ្រាន់តែបញ្ហារោងចក្រកាត់ដេរទេ នៅខាងមុខនេះរោងចក្រឧស្សា​ហ​កម្ម ដែលផលិតខ្សែកាប្លិ៍ជំនួសឲ្យការនាំចូល ហើយប្រើប្រាស់ក្នុងស្រុកភាគច្រើន និងមួយផ្នែកមានការនាំចេញ។ ប៉ុន្តែភាគច្រើនផ្គត់ផ្គង់ក្នុងស្រុកជំនួសឲ្យការនាំចូល។ ខាងណារោងចក្រតម្លើងរថយន្ត ​Ford? នៅខាងណេះ អញ្ចឹងតើមានអ្នកណាបានគិតរឿងហ្នឹងទេ? ក្រុមហ៊ុន Minebea មានគម្រោងមកជជែកគ្នាបន្តដែលអាចនឹងធ្វើទាំងរោងចក្រ ហើយធ្វើពន្លឺព្រះអាទិត្យដើម្បីផ្គត់ផ្គង់ឲ្យរោងចក្រផង។

(៦) សក្តានុពលពោធិ៍សាត់ ក្រៅពីវិស័យកាត់ដេរទេ នៅមានការកែច្នៃពីវត្ថុធាតុដើមកសិកម្ម

ដំបូងខ្ញុំចង់សួរថា តើអ្នកដែលមកធ្វើការពេលថ្ងៃ ហើយពេលយប់ទៅសម្រាកជាមួយគ្រួសារមានប៉ុន្មាន? ឥឡូវសួរម្តងទៀតមានប៉ុន្មានទៅ? ចំណុចនេះជាការសប្បាយរីករាយ ហើយវាចំនឹងគោលដៅដែលយើងបានតម្រង់ទិសក្នុងរយៈពេលកន្លងទៅ។ នៅចាំបានថាអំឡុងខែកុម្ភៈ ឆ្នាំ១៩៩៩ ពេលនោះមានការប្រជុំរដ្ឋាភិបាល និងវិស័យឯកជន យើងបានតម្រង់ទិសថា កុំទាក់ទាញវិនិយោគត្រឹមតែមកកាន់ទីក្រុងភ្នំពេញ។ រៀបចំគ្រប់លក្ខណៈសម្បត្តិដើម្បីទាក់ទាញវិនិយោគទៅតាមបណ្តាខេត្ត។ ខេត្តខ្លះក៏ទាក់ទាញបានច្រើនទៅតាមភូមិសាស្រ្ត ដែលអ្នកវិនិយោគមើលឃើញថាងាយស្រួលក្នុងការដឹកជញ្ជូន ការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ពលកម្ម។ តែគេធ្វើការវិនិយោគ គេមិនដែលគិតរឿងខាតទេ គេគិតពីរឿងចំណេញរបស់គេ។ ជាមួយនឹងផ្លូវជាតិលេខ ៥ ដែលហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន(បានពង្រីក)កាន់តែធំ លទ្ធភាពនៃការទាក់ទាញទុនវិនិយោគមកពីក្រៅសម្រាប់ខេត្តពោធិ៍សាត់មានកាន់តែច្រើន។ កំពង់ឆ្នាំងបានមួយចំនួនធំហើយ តែពោធិ៍សាត់ក៏នៅមានសក្តានុពលច្រើនដែរ។ ពោធិ៍សាត់មិនមែនគ្រាន់តែសំដៅទៅលើវិស័យកាត់ដេរទេ អាចនឹងវិស័យផ្សេងៗទៀត ដូចជាការកែច្នៃដែលចេញពីវត្ថុធាតុដើមកសិកម្មដែលយើងមាន​

មិនអោយប្រាក់បៀវត្សអ្នកទីក្រុងនិងជនបទខុសគ្នាទេ

ចំណោទដែលយើងខិតខំដោះ គឺមិនអោយមានការខុសគ្នារវាងប្រាក់បៀវត្សទីក្រុងនិងជនបទទេ។ ខុសប្លែកពីប្រទេសដទៃ។ ប្រទេសដទៃ ខ្លះមាន ២តំបន់ ខ្លះមាន ៣តំបន់។ តំបន់ទីក្រុងប្រាក់ខែខ្ពស់ជាង តំបន់ជនបទប្រាក់ខែទាបជាង។ នៅកម្ពុជា ប្រាក់ខែគោល បើថា ២០០ដុល្លារ គឺ ២០០ដុល្លារមួយប្រទេសតែម្តង។ នេះជាចំណុចពិសេស។ ខ្ញុំទៅប្រទេសច្រើន ហើយប្រទេសជិតខាងនៅក្នុងតំបន់ ក៏មានការកំណត់ប្រាក់ខែខុសៗគ្នានៅតាមតំបន់​។ កម្ពុជាយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហានេះ ព្រោះបើមិនអញ្ចឹងទេអ្នកជនបទរត់សំដៅទៅនៅទីក្រុងដើម្បីរកការងារធ្វើ។ ក្មួយៗសាកល្បងពិនិត្យមើលថា បើសិនគ្មានរោងចក្រទេ តើពេលនេះក្មួយៗកំ​ពុងតែធ្វើអី? ​ច្បាស់ណាស់មានចម្លើយ ២ ដែលអាចចេញមក។ ទីមួយគឺក្មួយៗកំពុងធ្វើចំណាកស្រុកទៅកាន់ខេត្តដទៃឬទីក្រុងភ្នំពេញតំបន់ដែលមានរោងចក្រ … និងចម្លើយទី២ ពេលនេះក្មួយៗកំពុងធ្វើស្រែចំការ ឬក៏ធ្វើសិប្បកម្ម ឬក៏ធ្វើការលក់ដូរតិចតួច ដូច្នេះពុំមានប្រាក់បៀវត្សដែលមានស្ថេរភាពទេ

(៧) រក្សានិងពង្រីកការវិនយោគចាស់ លើកទឹកចិត្តការវិនិយោគថ្មី

យើងត្រូវខិតខំរួមគ្នាធ្វើកិច្ចការទាក់ទងនឹងរក្សារោងចក្រដែលយើងមាន។ រោងចក្រនេះ យើងផ្តល់លទ្ធភាពច្រើនដើម្បីឲ្យពួកគេបានពង្រីករោងចក្របន្ថែម ទុនរបស់គេដែលគេដាក់មកនេះ ប្រាក់ចំណេញរបស់គេ គេមិនដកទៅស្រុកវិញទេ។ ក្រុមហ៊ុនខ្លះអត់ដកទៅទេ គេពង្រីករោងចក្របន្ថែម។ យើងលើកទឹកចិត្តឲ្យពង្រីករោងចក្របន្ថែម។ ទន្ទឹមនឹងការវិនិយោគថ្មី យើងរក្សាការវិនិយោគចាស់ឲ្យបានល្អ ពង្រឹងឲ្យពួកគេឈរជើងនៅជា​មួយយើង កុំឲ្យមានអ្នកណាដករោងចក្រចេញទៅរកកន្លែងផ្សេង។ ចំណុចពិសេសមួយដើម្បីកុំឲ្យគេចេញ គឺការរក្សាស្ថេរភាព សន្តិភាព និងស្ថេរភាពនយោបាយវាមានសារៈសំខាន់ខ្លាំង។ វាមានសារៈសំខាន់ផ្តល់សេចក្តីសុខឲ្យប្រជាពលរដ្ឋ វាមានសារៈសំខាន់ផ្តល់នូវការអភិវឌ្ឍសម្រាប់ជាតិយើង ដែលក្នុងនោះរួមមាន ការទាក់ទាញវិនិយោគទុនសម្រាប់មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជារបស់យើងផង។

បង្កើតការងារប្រមាណ ៣០ម៉ឺន/ឆ្នាំ ឆ្លើយតបទៅអត្រាកំណើតប្រមាណ ៣៣ម៉ឺន/ឆ្នាំ

អញ្ចឹងយើងខំរក្សាចាស់ និងពង្រីកថ្មី បង្កើនថ្មី។ ជាគោលដៅដែលយើងត្រូវខិតខំដោះស្រាយការងារធ្វើក្នុងមួយឆ្នាំប្រមាណ ៣០ ម៉ឺននាក់ ព្រោះក្មេងដែលធំឡើងគ្រប់អាយុចូលទៅក្នុងទីផ្សារពលកម្មប្រមាណជាង ៣០ ម៉ឺននាក់ ក្នុងអត្រាផ្តល់កំណើត ៣៣ ម៉ឺននាក់ក្នុងមួយឆ្នាំ។ អញ្ចឹងក្នុង ៣៣ ម៉ឺននាក់ហ្នឹងមានមួយចំនួនគេក៏អាចធ្វើការមុខរបរផ្ទាល់ខ្លួន ប៉ុន្តែមួយចំនួនទៀតត្រូវការការងារធ្វើ។ ដូច្នេះហើយម្ខាងគឺត្រូវរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធានាដល់ការអភិវឌ្ឍ ឯម្ខាងទៀតរាជរដ្ឋាភិបាលក៏ត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង។ រឹងដូចជាផ្លូវថ្នល់ ដូចជាកំពង់ផែ ដូចជាអាកាសយានដ្ឋាន ការផ្គត់ផ្គង់អគ្គិសនី។ ឯផ្នែកទន់ទាក់​ទងនឹងការកសាងលិខិតបទដ្ឋានផ្លូវច្បាប់ ទាក់ទងជាមួយនឹងបញ្ហាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យយើងមានជំនាញកាន់តែខ្ពស់។

(៨) រោងចក្រភាគច្រើន ខ្មែរធ្វើមេការ ធ្វើកិច្ចការរដ្ឋបាល

ប្រហែលជាក្មួយៗមួយចំនួននៅចាំ ពិសេសគឺអ្នកនៅទីក្រុងភ្នំពេញ។ កាលទសវត្សរ៍ទី៩០ និងដើមសតវត្សរ៍ទី ២១ យើងមានជនជាតិបរទេសមករួមការងារជាមួយយើងច្រើនណាស់ ព្រោះយើងអត់មានជំនាញ។ បើយើងគ្មានជំនាញដល់អញ្ចឹង ថៅកែគាត់ត្រូវខាតលុយ។ គាត់ត្រូវជួលពលកម្មពីខាងក្រៅដើម្បីមកធ្វើកិច្ចការដែលយើងធ្វើមិនកើត។ ឥឡូវនេះភាគច្រើនរោងចក្ររបស់យើងនៅសល់អ្នកគ្រប់គ្រងជាជនបរទេសតិចណាស់ ហើយភាគច្រើនគឺខ្មែរធ្វើមេការ ធ្វើរដ្ឋបាលស្អីៗហ្នឹង។ អ្នកបច្ចេកទេសរបស់យើងបានជំនួសអ្នកបច្ចេកទេសដែលមកពីក្រៅ។ ពួកថៅកែគាត់ខាតបង់ ពេលដែលយកអ្នកបច្ចេកទេសពីក្រៅមក (ទៅលើ)សំបុត្រយន្តហោះ តម្លៃប្រាក់ឈ្នួលក៏ខ្ពស់។ ដល់យើងបណ្ដុះបណ្តាលបានធនធានមនុស្ស យើងក៏បានជំនួសអ្នកបច្ចេកទេសទាំងនោះ ហើយក៏បានទទួលបៀវត្សខ្ពស់ជាង មិនមែនត្រឹមតែ ២០០ ដុល្លារទេ អ្នកខ្លះមានរហូតដល់ ៣០០០ ដុល្លារក្នុងមួយខែ។ នេះជាចំណុចដែលយើងចង់បាន។ សង្ឃឹមថាយើងកំពុងដើរត្រូវទិសហើយ។

(៩) ការស្ទង់មតិ៖ រដ្ឋាភិបាលដើរលើផ្លូវត្រូវមានភាគរយខ្ពស់, អ្នកបោះឆ្នោតឲ្យហ៊ុនសែន ភាគច្រើនជាស្រ្តី

ការស្ទង់មតិចុងក្រោយបំផុត (ខ្ញុំមិនបង្ហាញទិន្នន័យទេ) ដែលកម្ពុជាបានធ្វើកាលពីខែមករា ឆ្នាំ២០២២ ខែតុ​លា ឆ្នាំ២០២២ ខែមករា ឆ្នាំ២០២៣ ខែមេសា ឆ្នាំ២០២៣ និងខែមិថុនា ឆ្នាំ២០២៣ ប៉ុន្មានថ្ងៃមុននេះ ទើបនឹងចេញ(លទ្ធផល)មក។ សំនួរអំពីការដើរត្រូវរបស់រាជរដ្ឋាភិបាលគឺមានភាគរយខ្ពស់ខ្លាំងណាស់។ ចំណុចដើរខុសគឺវានៅសេសសល់ ហើយមិនមែនជាការដើរខុសទេគឺវាជាភាពទន់ខ្សោយ។ ឧទាហរណ៍ទាក់ទងនឹងបញ្ហាគ្រឿងញៀន ទាក់ទងនឹងបញ្ហាអសកម្មមួយចំនួនក៏នៅមាន។ អញ្ចឹងយើងបានរកឃើញបញ្ហាទាំងនោះតាមរយៈការធ្វើការស្ទង់មតិ ហើយមិនមែនជនជាតិខ្មែរធ្វើទេ។ យើងបានជួលជនជាតិបរទេសមកធ្វើស្ងាត់ៗ នូវការស្ទង់មតិនេះ។ ខ្ញុំឲ្យតែប៉ុន្មាននាក់ទេបានឃើញ(អំពីលទ្ធផលនៃការស្ទង់មតិនោះ) រួចហើយយើងរកវិធីកែសម្រួលស្ងាត់ៗ រាប់ទាំងការស្ទង់មតិទៅលើបុគ្គលម្នាក់ៗ នៃមេដឹកនាំនៃបក្សនយោបាយនានា ក៏ដូចជាក្នុងគណបក្សប្រជាជនផងដែរ។ លទ្ធផលការស្ទង់មតិចេញមក មានចំណុចមួយល្អអញ្ចេះ អ្នកដែលបោះឆ្នោតឲ្យ ហ៊ុន សែន ភាគច្រើនជាស្រ្តី … នេះវាជារឿងមួយល្អ។ សម្លេងនេះមានច្រើនឆ្នាំហើយ។ គេកំណត់បែងចែកជាភេទ តើបុរសឬស្រ្តីបោះឆ្នោតឲ្យ ហ៊ុន សែន។​ ស្រ្តីបោះឆ្នោតអោយ ហ៊ុន សែនច្រើនជាងគេ។ អរគុណ …។

បញ្ចុះមន្រ្តីពីថ្នាក់ជាតិ/គណបក្ស ឲ្យជួយថ្នាក់ក្រោមជាតិ

យើងធ្វើការស្ទង់មតិត្រឹមត្រូវ ហើយតាមរយៈនៃការស្ទង់មតិរកឃើញនូវចំណុចនោះ​។ យើងក៏កែលម្អ។ ក៏ប៉ុន្តែសម្រាប់ខ្លួនយើងៗ ក៏ដឹងថាចំណុចខ្សោយវានៅកន្លែងណាដែរ បានជាយើងបញ្ចុះមន្រ្តីពីថ្នាក់ជាតិមកឲ្យជួយថ្នាក់ក្រោមជាតិ ជាផ្នែកខាងរដ្ឋាភិបាល ក៏ដូចជាខាងគណបក្សមកឈរជើងនៅនេះ។ នៅខេត្តនេះ នៅស្រុកភ្ជាប់គ្នានេះ គឺ កែវ រតនៈ នៅស្រុកក្រគរ ភ្ជាប់ទៅកណ្តៀង។ ឥឡូវភ្ជាប់ទូទាំងខេត្តហើយ។ ឯកឧត្តម ស៊ុយ សែម ជាមេនៅទីនេះ ក្នុងការជួយពង្រឹងទៅដល់ការងារ ទាក់ទងនឹងការអភិវឌ្ឍ។  នៅពោធិ៍សាត់នេះ កាលពីចុងឆ្នាំ ទៅមួយជុំវិញបឹងទន្លេសាប។ ខ្ញុំត្រូវដើរមួយ​ជុំវិញបឹងទន្លេសាបតាំងពី សៀមរាប បន្ទាយមានជ័យ ទៅដល់បាត់ដំបង មកដល់ពោធិ៍សាត់ ហើយមកដល់កំពង់ឆ្នាំងរួចហើយចេញទៅកំពង់ធំ មួយជុំវិញហ្នឹងចែកស្រូវពូជទាំងអស់ រាប់ទាំងទៅដល់ខេត្តព្រៃវែងថែមទៀត ដើម្បីចែកស្រូវ​ពូជ​។

(១០) ចំនួនគោក្របីក្នុងប្រទេសមិនមានការថមថយទេ តែប្រជាពលរដ្ឋគាត់មិនប្រើប្រាស់សំរាប់ការភ្ជួររាស់

យើងមិនមែនមើលតែមួយមុខៗទេ អ្វីក៏ត្រូវមើលដែរ កសិកម្ម ឧស្សាហកម្ម សេវាកម្ម។ អ្វីដែលគួរឲ្យចាប់ចិត្តត្រង់នេះ ថ្ងៃមុនក្រសួងកសិកម្មបានធ្វើរបាយការណ៍អំពីល្បឿននៃការបង្កបង្កើនផល ព្រោះដល់ពេលខែនេះ តម្រូវឲ្យក្រសួងកសិកម្មរាយការណ៍ឲ្យនាយករដ្ឋមន្ត្រីប្រចាំសប្តាហ៍។ យើងភ្ជួររាស់បាន ១ លាន ២ សែនហិកតា ក្នុងនោះភ្ជួរដោយគោក្របីមានជាង ៤០០ ហិក​តា។ អញ្ចឹងបានសេចក្តីថា ការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មនេះបានទៅមុខ រហូតទៅដល់ឥឡូវនេះ ពូភ័យថា ក្រែងលោនាំគ្នាប្រើគោយន្តទៅ ឈប់ប្រើគោមែនទែន។ ដល់ឈប់ប្រើគោមែនទែន អាហ្នឹងជួនកាលវាធ្វើឲ្យមានវិបត្តិដែរ វាអត់ជីធម្មជាតិ ឬក៏ខ្វះគោនៅក្នុងប្រទេស។ ប៉ុន្តែក្រសួងកសិកម្មបានរាយការណ៍ហើយ ចំនួនគោក្របីក្នុងប្រទេស មិនមានការថមថយគួរឲ្យបារម្ភនោះទេ គ្រាន់តែប្រជាពលរដ្ឋគាត់មិនប្រើប្រាស់នូវការភ្ជួររាស់ដូចកាលពីពេលមុន គាត់ប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្ម ជំនួសឲ្យការប្រើគោក្របី

កសិកម្មនៅសល់តែ ២១,៥%, ឧស្សាហកម្មកើនឡើងដល់ ៣៨% រួមចំណែកក្នុងផសស

ការដកស្ទូងទៀតសោត គាត់លែងស្ទូងហើយ គាត់ព្រោះយកតែម្តង … គាត់មានម៉ាស៊ីនស្ទូងទៀត។ ដល់ទៅពេលច្រូត គាត់មានម៉ាស៊ីនច្រូតទៅទៀត។ អញ្ចឹងទេ ឥឡូវវាមិនមែនទៅជាកសិករកាន់កណ្តៀវទៀតឯណា។ កសិកម្មរបស់យើងនៅសល់ត្រឹមតែ ២១,៥% ទេ គ្របដណ្តប់ទៅលើផលិតផលសរុប ក្នុងពេលដែលឧស្សាហកម្មបានកើនដល់ ៣៨% ហើយមាននិន្នាការកើនឡើង ជាមួយនឹងសេវាកើនឡើង ក្នុងពេលដែលផ្នែកវិស័យកសិកម្មមានការធ្លាក់ចុះ។ ការធ្លាក់ចុះនេះមិនមែនធ្លាក់ចុះអំពីសមត្ថភាពចិញ្ចឹមទេ គ្រាន់តែធ្លាក់ចុះនៃចំណែកនៃការកើនឡើងខាងសេដ្ឋកិច្ច ដោយទំហំឧស្សាហកម្មកាន់តែធំ សេវាកាន់តែធំ។ ពីមុនកសិកម្មគ្របដណ្តប់ជាង ៨០% ប៉ុន្តែយើងខ្វះអង្ករទទួលទាន។ ឥឡូវកសិកម្មយើងនៅសល់តែ ២១% ជាង ប៉ុន្តែយើងសល់អង្ករជាង ៤ លានតោន សម្រាប់ការនាំចេញ ហើយអង្កររបស់យើងនាំចេញទៅ ៧៣ ប្រទេសនៅខាងក្រៅ។ ដូចជាជប៉ុន កសិកម្មនៅប្រទេសជប៉ុនអត់ដល់ ១% ទេ ប៉ុន្តែជប៉ុនមិនគ្រាន់តែចិញ្ចឹមប្រជាពលរដ្ឋខ្លួនឯងបានទេ តែជប៉ុនបាននាំចេញនូវផលិតផលកសិកម្មរបស់ជប៉ុនចេញក្រៅ។ សឹងតែទូទាំងពិភពលោកមានម្ហូបជប៉ុន រាប់ទាំងក្រូចដែលខ្ញុំកំពុងស៊ីរាល់យប់។ យប់ណាក៏មិនតិចជាង ៦ ផ្លែដែរ បានដេកបាន។ ក្រូចជប៉ុនមានចំណុច មួយគឺបើទទួលទានក្រូចជប៉ុនពេលយប់ ព្រលឹមឡើងស្រកគីឡូ។ វាចម្លែកអញ្ចេះ។ ប៉ុន្តែប្រយ័ត្នទិញឲ្យត្រូវប្រភពហ្នឹង ខ្ញុំរកឃើញប្រភេទហ្នឹង ហើយគេយកមកលក់នៅសិង្ហបុរី។

(១១) មហិច្ឆតាចង់ផ្គត់ផ្គង់អង្ករឆ្ងាញ់ទៅសិង្ហបុរី

ថ្ងៃមុនទៅសិង្ហបុរី ចង់ដឹងអំពីសិង្ហបុរីទទួលការផ្គត់ផ្គង់ពីណា? សិង្ហបុរីអត់មានដីសម្រាប់ដាំដុះអីទេ។ សិង្ហបុរីប្រទេសរបស់គាត់ គឺមានចំនួនមនុស្សរាប់លាននាក់ ដូច ៥-៦ លាននាក់ដែរ ប៉ុន្តែទំហំនៃប្រទេសសិង្ហបុរីមានប្រហែលជាធំជាងទីក្រុងភ្នំពេញបន្តិចប៉ុណ្ណឹងតែសិង្ហបុរីទទួលទេសចរណ៍រាប់សិបលាននាក់ ក្នុងមួយឆ្នាំៗ។ ដូច្នេះតម្រូវការក្នុងការផ្គត់ផ្គង់ទៅប្រទេសសិង្ហបុរីខ្ពស់ណាស់។ អញ្ចឹងខ្ញុំឲ្យអគ្គរដ្ឋទូតឆ្លើយតបឲ្យខ្ញុំថា តើការផ្គត់ផ្គង់ឲ្យសិង្ហបុរីចេញមកពីណាខ្លះ? ព្រោះបើថា ឆាផ្ទីឲ្យយើងស៊ី គឺផ្ទីហ្នឹងផ្ទីស្រស់តែម្តង បើថាត្រកួនហ្នឹងត្រកួនស្រស់តែម្តង … អញ្ចឹងទេ អគ្គរដ្ឋទូតខ្មែរនៅសិង្ហបុរីប្រាប់មកខ្ញុំថា គេសិក្សាហើយ ភាគច្រើនគឺម៉ាឡេស៊ីផ្គត់ផ្គង់ជាបន្លែ បន្ទាប់ទៅគឺមានអ្នកផ្គត់ផ្គង់ផ្សេងទៀត ចេញមកពីជប៉ុនក៏មាន ចេញមកពីចិនដីគោកក៏មាន ចេញមកពីថៃក៏មាន ឥណ្ឌូនេស៊ីក៏មាន ចេញទៅពីវៀតណាមក៏មានផ្គត់ផ្គង់ឲ្យសិង្ហបុរី។

ជាគោលដៅ ខ្ញុំចង់បានធ្វើយ៉ាងម៉េចឲ្យកម្ពុជាអាចផ្គត់ផ្គង់ទៅសិង្ហបុរីជាអង្ករឆ្ងាញ់ ដែលមុននោះខ្ញុំធ្លាប់ទស្សនកិច្ចនៅសិង្ហបុរីខ្ញុំក៏ដើរទៅមើលកន្លែងដែលមានអង្ករលក់នៅសិង្ហបុរី ក៏ប៉ុន្តែមហិច្ឆតារបស់ខ្ញុំមិនមែនគ្រាន់តែចង់ឲ្យប្រជាជនសិង្ហបុរីទទួលទានអង្កររបស់កម្ពុជានោះទេ ចង់ឲ្យអ្នកទេសចរណ៍សិង្ហបុរីទៅនោះទៀត ព្រោះអង្ករយើងអង្ករលេខមួយ។ យើងត្រូវរកវិធី។ ខ្ញុំចង្អុលប្រាប់ទូតថា លោកទូតឯងត្រូវធ្វើ ទូតបច្ចុប្បន្នត្រូវធ្វើសេដ្ឋកិច្ចទាំងអស់ បើទូតមិនចេះធ្វើសេដ្ឋកិច្ច មិនបាច់ចាត់ឲ្យទៅធ្វើទូតទេ។ រឿងសេដ្ឋកិច្ចនាំមុខទាំងអស់។ ត្រូវចាំ បើកាលណាប្រទេសហ្នឹងមានទំនាក់ទំនងល្អសេដ្ឋកិច្ចជាមួយគ្នា ទំនាក់ទំនងខាងនយោបាយក៏មានទំនាក់ទំនងល្អជាមួយគ្នា។

(១២) ផ្គត់ផ្គង់អគ្គិសនីទៅសិង្ហបុរីតាមបាតសមុទ្រនិងផ្លូវគោក, ជើងហោះហើរសិង្ហបុរីនាំទេសចរមកកម្ពុជា

យើងបានចុះហត្ថលេខារួចហើយជាមួយនឹងសិង្ហបុរីអំពីការផ្គត់ផ្គង់អគ្គិសនីតាមបាតសមុទ្រ។ យើងតភ្ជាប់ពីឡាវនាំភ្លើងមកកម្ពុជាក៏មានភ្លើង ហើយទម្លាក់ក្នុងបាតសមុទ្រឆ្លងកាត់វៀតណាមបន្តិច ឆ្លងកាត់ម៉ាឡេស៊ី។ ខ្ញុំបានលើកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយវៀតណាមខ្ញុំក៏បានលើកជាមួយនាយករដ្ឋមន្រ្តីវៀតណាមរួចហើយ។ សិង្ហបុរីកំពុងមានតម្រូវការអគ្គិសនី ១០០ មេហ្គាវ៉ាត់ ដែលទៅតាមផ្លូវគោក ផ្គត់ផ្គង់តភ្ជាប់ពីកម្ពុជាចូលថៃ ចេញពីថៃចូលម៉ាឡេស៊ី ចេញពីម៉ាឡេស៊ីទៅសិង្ហបុរីតែម្តង។ បើយើងមានការតភ្ជាប់គ្នាបែបនេះ ទំនាក់ទំនងរវាងយើងជាមួយសិង្ហបុរីក៏មានការល្អប្រសើរ។ ឥឡូវយន្តហោះកម្ពុជានិងសិង្ហបុរីគឺពេញៗ ហើយកម្ពុជាទៅសិង្ហបុរីច្រើនជាងអ្នកសិង្ហបុរីមកកម្ពុជា។ សិង្ហបុរីគាត់បាននាំមកនូវអ្នកទេសចរណ៍ យន្តហោះគាត់ពេញៗដោយអ្នកទេសចរណ៍។ យន្តហោះធំៗមកចុះនៅសិង្ហបុរីរួចហើយតជើងហោះហើរមកភ្នំពេញ មកសៀមរាប។ ប្រជាជនខ្មែរយើងទៅពិនិត្យសុខភាព ព្យាបាលជំងឺនៅសិង្ហបុរីច្រើនដែរ ហើយអ្នកទៅទិញទំនិញនៅសិង្ហបុរីក៏ច្រើនដែរ។ ខ្ញុំនិយាយពីនេះបន្តិចពីនោះបន្តិចជាផ្នែកមួយនៃការគិតគូរទាក់ទងនឹងការអភិវឌ្ឍប្រទេសជាតិ។

(១៣) ផ្ដល់ថវិកាបន្ទាន់បំពាក់សម្ភារបន្ថែមដល់កងទ័ពនៅម៉ាលីនិងអាហ្វ្រិកកណ្ដាល

រួមគ្នាការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍរបស់ប្រទេស។ មិនទុកឲ្យអានុភាពប្រតិកិរិយាណា ទោះបីអសិរពិសយ៉ាងណាក៏ដោយ បំផ្លាញសន្តិភាពនេះបានទេ ទោះបីដោយតម្លៃណាក៏ដោយ … យើងត្រូវតែការពារនូវសន្តិភាពនេះឲ្យបាន។ បើការពារសន្តិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ និយាយពីរឿងត្រៀមស្លាប់ ត្រៀមរបួស និងត្រៀមភ្លើងឆេះផ្ទះទៅ។ ខ្ញុំបានផ្តល់ថវិកាបន្ទាន់សម្រាប់កម្លាំងរបស់យើងនៅម៉ាលី នៅអាហ្វ្រិក​កណ្តាល។ ប្រទេស ២ នេះរងហានិភ័យ។ ទាមទារឲ្យយើងបំពាក់សម្ភារបន្ថែមសម្រាប់កងទ័ពដែលកំពុងឈរជើងនៅខាងក្រៅ។ ស៊ូដង់ខាងត្បូងវាយគ្នា … តែសំណាងល្អត្រង់ថានាយទាហានសង្កេតការណ៍របស់យើងអត់នៅ​ Khartoum ទេ។ យើងក៏បានជម្លៀសពលរដ្ឋយើងដែលទៅរៀននៅទីនោះ ឲ្យត្រឡប់មកកាន់ប្រទេសវិញរួចរាល់អស់ហើយ។ អ្នកទាំងនោះនៅត្បូងឃ្មុំ សិក្សានៅប្រទេសស៊ូដង់។ គាត់ក៏បានត្រឡប់មកប្រទេសវិញ តាមរយៈជំនួយរបស់ម៉ាឡេស៊ី ជំនួយរបស់ Arabia Saudi និងជំនួយខាងផ្នែកសាលានៅទីនោះ ដើម្បីបញ្ជូនសិស្ស និស្សិតរបស់យើង ត្រឡប់មកដល់កម្ពុជាវិញ។

(១៤) រោងចក្រជាសហគមន៍សុខសាន្ត, កែវ រតនៈ ដោះស្រាយបញ្ហាតាមរោងចក្រ

ចង់ឲ្យរោងចក្រមួយៗក្លាយទៅជាសហគមន៍សុខសាន្តមួយ។ តាមខ្ញុំទទួលព័ត៌មានជាបន្តបន្ទាប់ អ្នកខេត្តពោធិ៍សាត់នេះមានសំណាងណាស់ កម្មករ/ការិនី។ ដោយសារអ្វី? កែវ រតនៈ គាត់ចុះតាមរោងចក្រដោះស្រាយបញ្ហាអត់រង់ចាំក្រសួងការងារនិងមន្ទីរការងារទេ។ នៅទីនេះ ខេត្តពោធិ៍សាត់ដោះស្រាយល្អជាងគេ។ ខ្ញុំហ៊ាននិយាយអញ្ចឹង ហើយសុំបន្តការងារហ្នឹងបន្តទៅទៀត។ យើងត្រូវធ្វើឲ្យរោងចក្រជាសហគមន៍សុខសាន្តមួយ ដែលវាជាផ្នែកមួយនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ កុំឲ្យរោងចក្រយើងក្លាយទៅជាកន្លែងប្រើប្រាស់គ្រឿងញៀន ក្លាយទៅជាកន្លែងចែកចាយគ្រឿងញៀន ក្លាយទៅជាកន្លែងមានបងតូចបងធំ កាប់ចាក់គ្នា ក្លាយទៅជាកន្លែងប្រើប្រាស់អំពើហឹង្សា រហូតទៅដល់ឥឡូវការរីករាលដាលថ្មីនៃជំងឺអេដស៍។ យើងត្រូវតែមានវិធានការការពារ ហើយថ្ងៃនេះចំនួនកើននៃអ្នកឆ្លងកូវីដ-១៩ បានកើនដល់ ១៦ នាក់ ដែលប៉ុន្មានថ្ងៃមុនគឺជួនកាលថ្ងៃខ្លះទទេ ថ្ងៃខ្លះមួយ ថ្ងៃខ្លះពីរ។

ប៉ុន្តែពូមិនខ្លាចឆ្លងទេ បើសិនជាក្មួយៗឆ្លងជំងឺកូវីដ-១៩ ចាត់ទុកថាឆ្លងពីពូទៅចុះ ព្រោះពូក៏ធ្លាប់កើតកូវដី-១៩ រួចទៅហើយៗ … គេរកឃើញថាឯងកើតកូវីដ-១៩ ទៅហើយ ប៉ុន្តែវាអត់ធ្វើទុក្ខអ្វីសោះ ត្រឡប់មកវិញ ពេលហ្នឹងនៅប្រទេសឥណ្ឌូនេស៊ី នៅកោះបាលី ទៅដល់គេធ្វើតេស្ត។ ស្រាប់តែព្រលឹមឡើង យើងស្លៀកពាក់ត្រៀមទៅប្រជុំហើយហ្នឹង គេថាកូវីដ-១៩ ទៅហើយ។ អញ្ចឹងធ្វើម៉េច យើងជាប្រធានអាស៊ាន បើឲ្យថ្នាក់ទាបចូលក៏មិនកើត។ ដោយអ្នកទៅជាមួយមានហានិភ័យឆ្លងដល់មេដឹកនាំដទៃទៀត រាប់ទាំងប្រធានាធិបតីចិនក៏នៅហ្នឹង ប្រធានាធិបតីអាមេរិក ដែលទើបទៅពីកម្ពុជាក៏នៅហ្នឹង ប្រធានាធិបតីបារាំងក៏នៅហ្នឹង ព្រោះប្រជុំ G20 នោះ មេដឹកនាំប្រទេសអ្នកមានៗប៉ុន្មាននៅហ្នឹងទាំងអស់ អញ្ចឹងទេ មានតែមកប្រទេស។ មកដល់ប្រទេស ចុះតែពីកប៉ាល់ហោះមក វាយកូនហ្គោល។ កូវីដ-១៩ វាយកូនហ្គោលបាន បែកញើសយ៉ាងស្រួល។ វាអត់មានស្អីទេ ប៉ុន្តែយើងត្រូវតែចេះការពារខ្លួន។

លទ្ធិ ម៉ាក្ស លេនីន៖ មានថៅកែ ទើបមានកម្មករ, ខ្លួនថាធ្វើតាមលេនីន តាមពិតធ្វើខុសពីលេនីនដាច់

ថៅកែត្រូវយកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខរបស់កម្មករ ហើយកម្មករមានសុខភាពល្អ ក៏ធ្វើការងារបានល្អ អត្ថប្រយោជន៍បានទាំងអស់គ្នា។ ពិតហើយថៅកែចំណេញច្រើនជាង ក៏ប៉ុន្តែយើងត្រូវឃើញអញ្ចេះ បើអត់មានថៅកែទេ វាអត់មានកម្មករដែរ។ និយាយពីរឿងលេនីនបន្តិចទៅចុះ។ អ្នកធ្វើ(ការងារផ្នែកមនោគមវិជ្ជា)ក្រោយ(មក)ថា “លទ្ធិ ម៉ាក្សលេនីន អាក្រក់” ប៉ុន្តែខ្លួនឯងទេដែលធ្វើខុស។ ខ្ញុំបានអានសៀវភៅ ការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយថ្មីរបស់ លេនីន។​ លេនីន និយាយថាបើគ្មានវណ្ណៈនាយទុន កម្មករនឹងជួបការលំបាក។ លេនីនចង់ចង្អុលបង្ហាញថា បើមានពួកថៅកែពួកនាយទុន ពួកនាយទុនកសាងរោងចក្រ ទើបមានកម្មករ ប៉ុន្តែប្រទេសកុម្មុយនីស្តកាលពីជំនាន់មុន រំលាយចោលវណ្ណៈនាយទុនទាំងអស់។ អ្វីៗសុទ្ធតែរដ្ឋទាំងអស់។ ខ្លួនឯងធ្វើខុសទ្រឹស្តី លេនីន ហើយទៅបន្ទោស លេនីន។ គាត់ស្លាប់បាត់ហើយ យកគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លេនីន យកមកមើល គាត់និយាយចំណុចហ្នឹងច្បាស់ណាស់ ខ្ញុំនៅចងចាំច្បាស់ទៅលើចំណុចនេះ។

ថៅកែនិងកម្មករ គូជីវិតមិនអាចខ្វះគ្នាបាន, មានបញ្ហាត្រូវដោះស្រាយដោយសន្តិវិធីឲ្យបានឆាប់រហ័ស

ដូចគ្នាដែរ បើថៅកែគាត់រឹងដៃរឹងជើង ប្រាក់ចំណេញខ្ពស់ គាត់ត្រូវតែចែកទៅជាអត្ថប្រយោជន៍សម្រាប់កម្មករ។ ប៉ុន្តែផ្ទុយទៅវិញ ថៅកែបើសិនអត់មានកម្មករទេ ខ្លួនគ្រាន់តែជាម្ចាស់ឃ្លាំងទេ មិនមែនម្ចាស់រោងចក្រទេ ព្រោះអាហ្នឹងគ្រាន់តែដាក់ម៉ាស៊ីនដេរ ឬម៉ាស៊ីនស្អីៗផលិត។ អញ្ចឹងគ្រាន់តែជាម្ចាស់ឃ្លាំងនៃរោងចក្រខ្សែកាប្លិ៍ ឬក៏ខាងផ្នែកវិស័យកាត់ដេរ គ្រាន់តែជាម្ចាស់ឃ្លាំង។ អញ្ចឹងបានយើងទាំងពីរត្រូវតែចាប់ដៃគ្នាឲ្យជាប់ ជាគូជីវិតដែលមិនអាចខ្វះគ្នាបានទេ។ ថៅកែត្រូវការកម្មករ កម្មករត្រូវការថៅកែ។ ដូច្នេះហើយបានជាមានបញ្ហាអ្វីកើតឡើងត្រូវតែដោះស្រាយជាមួយគ្នាដោយសន្តិវិធី ហើយធ្វើឲ្យបានឆាប់បំផុត។

កុំពឹងពាក់លើសហជីពជ្រុលហួស ត្រូវពឹងពាក់លើរដ្ឋអាជ្ញាធរ/រដ្ឋបាលការពារសិទ្ធិកម្មករ

ខ្ញុំបាននិយាយជាមួយ កែវ រតនៈ ថា ពេលនេះ​កម្មករយើងរឿងបញ្ហាបាតុកម្មដំឡើងបៀវត្សរ៍មិនមែនជាចំណុចក្តៅទេ តែអ្វីដែលជាចំណុចក្តៅ គឺការពារសិទ្ធិកម្មករ ហើយកុំពឹងពាក់ទៅលើសហជីពជ្រុលហួស ត្រូវពឹងពាក់ទៅលើរដ្ឋបាល ការពារសិទ្ធិរបស់កម្មករ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ពួកសហជីពទេ គឺយើងជាអាជ្ញាធរ។ ឥឡូវថាបោះនៅឃុំ នៅស្រុកក្រគរ ចៅហ្វាយស្រុកក្រគរត្រូវឲ្យស្គាល់រោងចក្រនេះឲ្យច្បាស់ រួចហើយខេត្តត្រូវតែ នៅនេះឃុំស្នាអន្សា ហើយនៅក្នុងស្រុកក្រគរ មានរឿងអ្វី យើងចុះដោះស្រាយសម្រួលជាមួយថៅកែ សម្រួលជាមួយកម្មករ កុំចាំរឿងរីកធំ។ សិទ្ធិកម្មករត្រូវបានយកចិត្តទុកដាក់ ប្រាក់បៀវត្សវាជារឿងមួយហើយ។ សូមជម្រាបក្មួយៗ ពេលកូវីដ-១៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែទេ ២០២១ ក៏អត់ ២០២២ ក៏អត់។ ២០២៣ បានឡើង ហើយក៏ត្រៀមសម្រាប់ឡើងនៅឆ្នាំ២០២៤ ដែលទើបនឹងចុះហត្ថលេខាប៉ុន្មានថ្ងៃមុននោះ សម្រាប់គម្រោងថវិកាឆ្នាំ២០២៤ ដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនឹងត្រូវបានទទួលការឡើងបៀវត្សរ៍បន្ថែម។ ក្នុងពេលដែលមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងបៀវត្សរ៍នៅឆ្នាំ២០២១ ២០២២ កម្មករ/ការិនីបានឡើង ទោះបីតិចក៏ដោយ។

បើកាលណាកម្មករមានច្រើន ផលិតកម្មក្នុងស្រុករបស់យើងមានច្រើន គឺប្រទេសនោះគឺរីកលូតលាស់។ ដូចជានៅក្នុងឧទាហរណ៍ ១៩៩៧ យើងមានរោងចក្រត្រឹមតែ ៦៤រោងចក្រទេ ផ្នែកកាត់ដេរ ជាមួយកម្មករប្រមាណ ៨ម៉ឺននាក់។ ប្រាក់ខែពេលនោះ មានតែ ៤០ដុល្លារទេ។ ឥឡូវប្រាក់ខែអប្បបរមារបស់ក្មួយៗជាង ២០០ដុល្លារហើយ​។ ក្មួយៗត្រូវដាក់ចេញជាចំណុច បើគេបិទរោងចក្រភ្លាម តើអ្នកណាខាតបង់មុនគេ? គឺកម្មករអត់មានការងារធ្វើ ត្រូវវិលត្រឡប់ទៅរកការធ្វើស្រែវិញ។ ជួនកាល ស្រែហ្នឹងលក់ឱ្យគេបាត់អស់ទៀត … រឿងដែលយើងបានដោះស្រាយកន្លងទៅនេះ សូមក្មួយៗក្ដាប់វាឱ្យជាប់។ ឯកឧត្តម អ៊ិត សំហេង បានអាននូវរបាយការណ៍អំពីការប្រៀបធៀបមុនពេលជួបនិងក្រោយការជួប។ ពូចាប់ផ្ដើមជួបតាំងពីឆ្នាំ២០១៧ ២០១៨ រហូតដល់ឆ្នាំ ២០១៩ ក៏មកជួប។ ឥឡូវអ្នកដែលធ្លាប់ជួបកាលពីឆ្នាំ២០១៩ នៅសល់ប៉ុន្មាននាក់​​នៅទីនេះ សូមលើកដៃ? នៅច្រើនដែរតើ។ អ្នកមានផ្ទៃពោះ កាលពីឆ្នាំ២០១៩ មិនទាន់រៀបការផងទេ កាលហ្នឹងនៅក្រមុំ? មើលអ្នកណារៀបការក្រោយឆ្នាំ២០១៩ សូមលើកដៃ ទាំងអ្នកមានផ្ទៃពោះ និងអ្នកអត់មានផ្ទៃពោះ? មួយឆ្នាំប៉ុន្មានរោងទៅ។ ឥឡូវខែភ្លៀងធ្លាក់ហើយ នៅតែសម្រុកការទៀត។ មិនទាន់ចូលវស្សាទេ។

រៀបចំបុណ្យឯករាជ្យជាតិនិងបុណ្យអុំទូកឱ្យធំ

សូមបញ្ជាក់ទុកជាមុនដែរ​ ឆ្នាំនេះនឹងត្រូវធ្វើបុណ្យអុំទូកធំ​នៅទីក្រុងភ្នំពេញ។ បុណ្យធំៗនៅចុងឆ្នាំនេះមាន២៖ ទី១ បុណ្យឯករាជ្យជាតិ ខួបលើកទី ៧០ឆ្នាំ ត្រូវតែធ្វើធំ។ ទី២ បុណ្យអុំទូក ត្រូវតែធ្វើធំ ព្រោះយើងខានធ្វើ ឆ្នាំ​ទៅ​យើងអត់បានធ្វើឯណា ដោយសារជាប់ប្រជុំអាស៊ាន រហូតដល់មនុស្សមួយចំនួនគេថា រដ្ឋាភិបាលខ្វះលុយ … ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រទេសច្រើនណាស់មកចូលរួមប្រជុំ។ យើងត្រូវតែទទួលបន្ទុក។ ខុសត្រូវគ្នាប៉ុន្មានថ្ងៃ ដូច្នេះយើង​រែកមិនរួចទេ។ ឆ្នាំនេះត្រៀមទៅ។ នៅណេះ រាំងទិល របស់ ស៊ុយ សែម​ អាហ្នឹងលឿន ចុះបើខ្លួនអ្នកទន្លេសាបស្រាប់ហើយ អុំទូកយឺតម៉េច។ ត្រៀមទូកប្រណាំង ប្រាប់ទៅទូទាំងប្រទេស។ ឆ្នាំហ្នឹង គឺអុំទូកធំនៅទីក្រុងភ្នំពេញ។ បុណ្យឯករាជ្យជាតិក៏ត្រូវធ្វើធំ ព្រោះជាខួប ៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិ។ អញ្ចឹងឆ្នាំនេះ ស៊ីហ្គេមក៏ធំ ប៉ារ៉ាហ្គេមក៏ធំ អង្គរសង្រ្គាន្តក៏ធំ បុណ្យឯករាជ្យជាតិក៏ធំ បុណ្យអុំទូក សំពះលោកខែ បណ្ដែតប្រទីបក៏ធំ ត្រូវលេងតែម្ដង។​

(១៥) អ្នកសូមទោសដើម្បីបោកប្រាស់ នឹងមិនរួចខ្លួនពីទោសទណ្ឌទេ

គេសប្បាយលាន់ ឯងសុទ្ធតែថាអញ្ចេះអញ្ចុះ។ ឥឡូវឃើញមានបញ្ជូនសារមកឱ្យខ្ញុំ។ ខ្ញុំបានប្រាប់ថា បើចង់ឱ្យខ្ញុំលើកលែងទោស អ្នកឯងត្រូវផ្ដាច់ខ្លួនចេញពីអាចង្រៃហ្នឹង។ ខ្ញុំបានផ្ញើសារទៅឱ្យតាមប្រធានគណបក្សនយោបាយមួយថា​ឱ្យប្រាប់ទៅមនុស្សហ្នឹង “បើអ្នកឯងគ្រាន់តែបោកប្រាស់ខ្ញុំ អ្នកឯងក៏មិនរួចខ្លួនដែរ”។ ក្នុងចំណោមសំណុំរឿង ៥ លើកលែងទោសបានតែ ១ទេ សល់ ៤ទៀត”។ លើកលែងទោសហើយ យើងដកដីកាចាប់ខ្លួន ហើយទុកសំណុំរឿងនៅមួយកន្លែង។ ធ្វើមិនដឹងមិនឮ។ ប៉ុន្តែបើអ្នកឯងហ៊ានក្បត់នឹងការសន្យាជាមួយខ្ញុំ អ្នកគិតមើលទៅផលបានទៅលើអ្នកណា? ពេលហ្នឹង អ្នកឯងអត់នៅក្រៅប្រទេសទៀតទេ អ្នកឯងចូលមកក្នុងស្រុកហើយ។ អញ្ចឹងទេ អ្នក​ឯងក៏ចេញទៅក្រៅវិញអត់រួចដែរ។ នៅខាងក្រៅ អ្នកឯងនិយាយព្រ​ហើនបាន តែបើចូលក្នុងស្រុក ព្រហើនមិនបានទេ។ ការកាន់អំណាចវាដូច្នោះ។ បើការកាន់អំណាចមិនប្រើអំ​ណាច ស្មើនឹងអត់អំណាច។ មិនឱ្យអ្នកឯងរញ៉ីរញ៉ៃទេ។

(១៦) ដ្រូនមកពីណាក៏ដោយ តែចូលដីខ្មែរ នឹងបាញ់កម្ចេចចោល

យប់មិញ ក៏មិនមានដ្រូន (drone) មកទៀតទេ។ ដល់ដាក់កាំភ្លើងផ្គុំ រួចហើយប្រកាសយកមែនទែន បង្ហាញកម្លាំងទ័ព បង្ហាញកម្លាំងអាវុធ អត់ហ៊ានចូលមកដែរ។ ចេះតែស្ដាប់ ចាំមើល។ ត្បិតអគ្គបញ្ជាការទ័ពឡើងទៅផ្ទាល់។ អគ្គបញ្ជាការទ័ពផង នាយសេនាធិការចម្រុះផង មេបញ្ជាការជើងគោកស្ដីទីផង និងអគ្គបញ្ជាការរង ហើយជាមេបញ្ជាការកងអង្គរក្ស ដែលប្រើកម្លាំងទ័ពច្រើនជាងគេក៏ឡើងទៅផង។ ឥឡូវទ័ពរាប់ពាន់នាក់នៅហ្នឹង ចាំមើលនិងបាញ់ទម្លាក់ពួកហ្នឹងម្ដង កុំឱ្យវាព្រហើនហោះចូលដីខ្មែរ។ មិនថារបស់អ្នកណាទេ ឱ្យតែចូលដីខ្មែរគឺបាញ់។ ប្រាប់ទុកឱ្យហើយ។ ប៉ុន្តែ ២យប់(មិនឃើញហោះចូល) ពីមុនហ្នឹងគឺថាបង​ៗស្លូតពេក (ហោះចូល)មកអញ្ចឹង យក CKC បាញ់ជន្លលេងអញ្ចឹងទៅ។ អត់ទេ! បាញ់ទម្លាក់។ យើងមានមធ្យោបាយសម្រាប់បាញ់ទម្លាក់ដ្រូនហ្នឹង។

រោងចក្រអនុវត្តការណែនាំទទួលយកជនពិការធ្វើការក្នុងអត្រា ១% សំរាប់វិស័យឯកជន

យើងដើរដោះស្រាយបញ្ហាមិនមែនដើរត្រឹមតែបានដើរនោះទេ។ ខ្ញុំអរគុណណាស់ ខ្ញុំបានឃើញការសម្ភាសន៍ពីម្សិលនៅស្រុកអង្គស្នួល (មាន)កម្មការិនី ៣-៤នាក់ ជិះរទេះថៅកែយល់ព្រមឱ្យចូលធ្វើការ។ អញ្ចឹងបានជាមាន​សំណូមពរលើកឡើងអំពីការសុំឱ្យកម្មករ/ការិនី​ដែលមានពិការភាពបានចេញមុន ១៥នាទី​។ ក្នុងហ្នឹង តើមានកម្មករ/ការិនីដែលពិការឬអត់? រោងចក្រខ្លះ គឺបានទទួលយកកម្មករ/ការិនីជាជនពិការ ប៉ុន្តែក៏នៅមានរោងចក្រខ្លះមិនទាន់យកដែរ។ សុំជួយទទួលយកជនពិការ ដែលយើងបានដាក់ជាសូចនាករថារដ្ឋត្រូវយក ២% នៃចំ​នួនបុគ្គលិក ឯវិស័យឯកជនត្រូវជួយយក ១%។ ឧទាហរណ៍ បុគ្គលិក ១០០នាក់ រដ្ឋត្រូវយក ២នាក់ និងកម្មករ ១០០នាក់ ត្រូវយក ១ នាក់ ឬបើ ១០០០នាក់ ត្រូវយក ១០នាក់។ ខ្ញុំសប្បាយរីករាយនៅពេលដែលបានឃើញថា BTV គឺធ្វើបទសម្ភាសន៍នោះ ហើយផ្សាយចេញតាមអនឡាញ បន្ទាប់ទៅផ្សាយតាមទូរទស្សន៍។ មានមួយនោះខូចជើងម្ខាងខូចដៃម្ខាងនៅសល់តែដៃម្ខាងទេ គេឱ្យធ្វើការ។ ប្រាក់ខែដូចគេដូចឯង។ ទទួលបានអត្ថប្រយោជន៍រាប់ទាំងអត្ថប្រយោជន៍ថ្មី ដែលយើងផ្ដល់ឱ្យនេះសម្រាប់ការចេញមុនម៉ោង ១៥នាទី។

អត្ថប្រយោជន៍ថ្មីសំរាប់ស្រ្ដីមានផ្ទៃពោះ គឺឈប់ ៣ខែ ទទួលបានប្រាក់ខែ ១២០% និងចេញមុន ១៥នាទី

ក្មួយៗ ស្រ្ដីមានផ្ទៃពោះ កាលពីមុនជួបគ្នាជុំទី១ ​គឺបានត្រឹមតែឈប់សម្រាក ៣ខែ ជាមួយនឹងប្រាក់បៀវត្ស ៥០ភាគរយ។ ថ្ងៃនេះក្មួយៗមានប្រាក់បៀវត្ស ២០០ដុល្លារ។ បើ(អនុវត្តនយោបាយចាស់) ពេលឆ្លងទន្លេ (ចំ​ណែក)​ប្រាក់បៀវត្សដែលនៅសល់មានតែ ១០០ដុល្លារទេ។ ឥឡូវនេះ ក្មួយៗឆ្លងទន្លេ បានសម្រាក ៣ខែដូចគ្នា ប៉ុន្តែប្រាក់បៀវត្សបានឡើងដល់ ១២០ភាគរយ មានន័យថា បើប្រាក់ខែ ២០០ដុល្លារ ក្មួយៗនឹងបានដល់ ២៤០ដុល្លារ។ នេះហើយ ជាអ្វីដែលបានដោះស្រាយ។ ពេលហ្នឹងខ្ញុំនៅចាំច្បាស់ ម្សិលមិញខ្ញុំក៏លើកដែរ ខ្ញុំទៅអង្គុយជាប់ជាមួយនឹងក្មួយស្រីម្នាក់ពោះធំ(កំពុង)ដេរ សួរអំពីការលំបាករបស់គាត់។ គាត់ថា “លំបាក គឺពេលដែលចេញពីធ្វើការ ប្រជ្រៀតគ្នា គាត់ប្រជ្រៀតមិនឈ្នះគេទេ”។ អញ្ចឹងបានជាមានគំនិតផ្ដួចផ្ដើម ស្នើឱ្យកម្មការិនីដែលមានផ្ទៃពោះបានចេញមុន ១៥នាទី។ វេទិកាបែបនេះ គឺជាវេទិកាដោះស្រាយបញ្ហា​​ ហើយពង្រឹងនូវអ្វីដែលយើងមានរួចហើយ។

ការឧបត្ថម្ភកម្មការិនី ចាប់ពីមានផ្ទៃពោះដល់កូនអាយុ២ឆ្នាំ សរុប ១៩២ម៉ឺនរៀល/កូនមួយ

ពេលខាងមុខ ក្មួយៗកម្មការិនីនឹងទទួលបានថែមទៀត ដែលអនុក្រឹត្យត្រូវបានចុះហត្ថលេខារួចហើយ។ បានចុះហត្ថលេខាតាំងពីម្សិលម្ង៉ៃដើម្បីដាក់ឱ្យអនុវត្ត។ អនុក្រឹត្យមិនទាន់បានយកទៅបោះត្រាផង ប៉ុន្តែថតទុក។ ស្ដ្រីមានផ្ទៃពោះនឹងទទួលបាន(អត្ថប្រយោជន៍) ចាប់ផ្ដើមពីមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ មុនឆ្លងទន្លេ ក្មួយៗទៅពិនិត្យផ្ទៃពោះ ៤ដង។ លើកមុន ក្មួយៗគ្រាន់តែទៅ ដោយគេមិនយកលុយ។ ឥឡូវនេះ ពេលក្មួយៗ ទៅពិនិត្យផ្ទៃពោះ នឹងទទួលបានប្រាក់ម្ដង ៨ម៉ឺនរៀលៗ។ ដូច្នេះវាបាន ៣២ម៉ឺនរៀល។ “ដល់ក្មួយៗឆ្លងទន្លេ កូនមួយ ក្មួយៗនឹងបាន ៨០ម៉ឺនរៀល” … បន្ទាប់ពីហ្នឹងទៅ ត្រូវតាមថែទាំក្មួយៗនិងកូនរយៈពេល ២ឆ្នាំទៀត ត្រូវឧបត្ថម្ភ ១០ដងទៀត ស្នើនឹងទឹកប្រាក់ ៨០ម៉ឺនរៀល, ទៅម្ដងបាន ៨ម៉ឺនរៀល ១០ដង ស្មើនឹង ៨០ម៉ឺនរៀល។ (ពេលនេះ)ពេលឆ្លងទន្លេបាន ១៦០ម៉ឺនរៀល បូកនឹង ៣២ម៉ឺនរៀលមុនឆ្លងទន្លេ វាបាន ១៩២ម៉ឺនរៀល។ នេះជាគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល មិនមែនជារដ្ឋាភិបាលឆក់កណ្ដៀតទេ។

ផ្ដល់អត្ថប្រយោជន៍ដូចកម្មការិនីដល់មន្រ្តីរាជការ កម្មសិក្សាការី មន្រ្តីជាប់កិច្ចសន្យាជានារី

ខ្ញុំផ្ដល់នូវការសម្រេចសម្រាប់ផ្ដល់ឱ្យមន្រ្តីរាជការដែលជាស្រ្ដី មន្រ្តីរាជការកម្មសិក្សាការី មន្រ្តីជាប់កិច្ចសន្យាជានារី ទទួលបាននូវអត្ថប្រយោជន៍ដូចគ្នា ព្រោះយើងយកចិត្តទុកដាក់លើសុខុមាលភាពរបស់មាតានិងទារក។ មិនគ្រាន់តែជាការកាត់បន្ថយនូវអត្រាស្លាប់របស់មាតានិងទារកទេ ក៏ប៉ុន្តែជាការពង្រឹងអាហារូបត្ថម្ភដើម្បីសុខភាពរបស់មាតានិងសុខភាពរបស់ទារក។ នោះហើយគឺជាគោលនយោបាយរយៈពេលមធ្យមនិងរយៈពេលវែងរបស់រាជរដ្ឋាភិបាល ដែលយើងដាក់ចេញជាបន្តបន្ទាប់សំដៅបម្រើដល់មនុស្សមិនមែនបំផ្លាញមនុស្សទេ។ ពួកដើរស្រែកថា កុំ(អោយបរទេស)ទិញទំនិញពីកម្ពុជា កុំមកវិនិយោគនៅកម្ពុជា កុំផ្ដល់ជំនួយដល់កម្ពុជា ត្រូវផ្ដាច់ជំនួយនិងដាក់ទណ្ឌកម្មដល់កម្ពុជា ជាពួកសម្លាប់ប្រជាជនខ្មែរ។ វាល្មមសមនឹងរត់ចោលស្រុកហើយ … វាពិ​បាកដែរ និយាយឯកឧត្តមព្រាត់ប្រាស លោកជំទាវព្រាត់ប្រាស ក៏វាពិបាកដែរ ភាសាខ្មែរ …។

(១៧) ហ្វេសប៊ុកមើលរំលងភាពតិរច្ឆាននៃមនុស្សមួយចំនួនដែលផ្ទុយនឹងគោលការណ៍របស់ខ្លួន

ហ្នឹងនិយាយតាមភាសាសាមញ្ញ។ គេថា អសុរោះ។ ប៉ុន្តែពួកអ្នកឯងនិយាយមកអញ អសុរោះប៉ុណ្ណាទៅ រហូតដល់ប្រមាថកូនប្រពន្ធរបស់អញថា ជា(ស្រី/កូន)ជនបរទេស។ អញ្ចឹងពួកគោលនយោបាយខាងហ្វេសប៊ុក បាន​គិតទេ។ ខ្ញុំរង់ចាំមើលដែរ។ ហ្វេសប៊ុកមានគោលការណ៍របស់គេ។ ខ្ញុំទទួលយកនិងគោរព ប៉ុន្តែហ្វេសប៊ុកមើលរំលងលើបញ្ហាមួយចំនួន ដែលបានធ្វើខុសនឹងគោលការណ៍របស់ហ្វេសប៊ុក​។ អញ្ចឹងមានន័យថាម៉េច? ប្រយ័ត្នច្របាច់ក ហ៊ុន សែន លៀនអណ្ដាតខ្លួនឯង។ ឥឡូវពួកវាកំពុងសប្បាយអំពីការដែល ហ៊ុន សែន បិទចោល(គណនី)ហ្វេសប៊ុក។ ប៉ុន្តែ ពួកឯងភ្លេចថា គ្រាន់តែនៅក្នុងនេះ (Channel Telegram) internet នៅទីនេះ ចាប់បានឬមិនបាន … នៅខាងលើក៏វាខ្សោយ នៅខាងក្រោមក៏វាខ្សោយ ដំឡើងបានត្រឹមតែដំឡើង។ យើងកំ​ពុងតែផ្សាយផ្ទាល់តាម Channel Telegram ហើយនៅពេលដែលក្មួយៗចង់បង្កើត Telegram ភ្ជាប់ជាមួយពូហើយ គឺអាចមើលបានព័ត៌មាននានាដែលទាក់ទងជាមួយនឹងសកម្មភាពរបស់ពូ។ រកមធ្យោបាយជំនួសហ្វេសប៊ុក … ហើយមិនខ្វល់ពីអ្នកណា hack ទេ។ យើងអនុញ្ញាតឱ្យចូល comment ក្នុងហ្នឹង។ មានអ្នកចូលcomment ក្នុងហ្នឹង(បាន) ហើយយើងឆ្លើយតបក្នុង Telegram ដូចហ្វេសប៊ុក(មែសសឹនជើ) … ប្រើ Telegram ហាក់ដូចជា(ស្រួលបង្ហោះ)។ ហ្វេសប៊ុកបង្ហោះរូបថតបានតែ ២០សន្លឹក ឬ ៣០សន្លឹកទេ​ ឯខ្ញុំបង្ហោះម្ដង ជិត ១០០សន្លឹក បង្ហោះទៅទាំងអស់តាម Telegram … «កុំយកបច្ចេកទេសមកឡូកឡំនឹងនយោបាយ ហើយ​បំ​ភ្លេចចោលនូវភាពតិរច្ឆានរបស់មនុស្សមួយចំនួនដែលផ្ទុយនឹងគោលការណ៍ហ្វេសប៊ុក» ខ្លួនឯង …។

ពេជ្រ រដ្ឋា តារាចម្រៀងប្រចាំពោធិ៍សាត់

អរគុណចំពោះថៅកែ ម្ចាស់រោងចក្រ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីបានមកជួបជាមួយនឹងខ្ញុំ ហើយបានសម្រាកល្ងាចនេះ។ ថ្ងៃនេះ ពេជ្រ រដ្ឋា មកច្រៀងដែរ? ប្រហែលជាមិនដឹងទេ។ ពេជ្រ រដ្ឋា ជាអ្នកពោធិ៍សាត់។ មិនដឹងវាមកច្រៀងឬអត់។ ជួនកាលក្រុមភ្លេងហ្នឹងវាប៉ាវ វាមកខ្លួនវា ឯអ្នកពោធិ៍សាត់នៅហ្នឹង វាអត់ហៅចូល។ ខ្ញុំមើលតាំងពីអាតូចរហូតដល់ធំ។ កុំថាសិល្បៈតូចតាច អង្គរក្សតូចតាច មិនមែនទេ ខ្ញុំទៅដល់កន្លែងណាក៏ដោយ ខ្ញុំតែងសួរថាពួកសិល្បៈបាយនៅ? ពួកតៃកុងឡាន អង្គរក្ស បាយហើយឬនៅ? ខ្ញុំសួរជានិច្ចមុននឹងខ្ញុំទទួលទាន។ ខ្ញុំគិតថា ក្រុមភ្លេងនេះប្រហែលជាអត់ហៅ ពេជ្រ រដ្ឋា ដែលជាអ្នកមានទឹកដីកំណើត (នៅទីនេះ)ចូលច្រៀងទេ។ បើថាវាមិនហៅ ថ្ងៃក្រោយប្រដៅវាបន្តិច ក្រុមភ្លេងឯងប្រកាន់បក្សពួក ប្រមូលតែគ្នាឯងមកច្រៀង … អ្នកពោធិ៍សាត់មានជើងខ្លាំងមួយ គ្រាន់តែគ្នាមិនចេញមុខ តែល្បីតាម YouTube តែឥឡូវគ្នាមានទីផ្សារហើយ … អ្នកពោធិ៍សាត់មិនដឹងថាមានអ្នកចម្រៀងល្អនៅពោធិ៍សាត់នេះ … ថ្ងៃនេះប្រហែលអត់មាន ពេជ្រ រដ្ឋា ព្រោះហៅចូលមកពិបាកចែកលុយ … មើលសួរឲ្យច្បាស់ មាន ពេជ្រ រដ្ឋា ឬអត់? ដើម្បីយើងដឹងអំពីរបៀបហៅអ្នកចម្រៀង ជួនកាលវាមិនហៅ …។

អ្នកពោធិ៍សាត់មានអ្នកចម្រៀងមួយពិរោះជំនាញបញ្ចូលទៅក្នុង YouTube។ ឥឡូវដូចជាផលិតកម្មណាមួយគេយកទៅច្រៀង។ ប៉ុន្តែ(ក្រុមហ៊ុននោះ)ស្គាល់ ពេជ្រ រដ្ឋា តាមរយៈខ្ញុំប្រកាសរកទេតើ។ ដំបូងស្មានមនុស្សហ្នឹងអ្នកព្រៃវែង តាមពិតអ្នកក្រវាញ … មកដល់ពោធិ៍សាត់ មិនស្គាល់ ពេជ្រ រដ្ឋា ស្មើនឹងមិនស្គាល់ពោធិ៍សាត់។ គេច្រៀងពិរោះ … បើថា សារិកាចាកផ្នួស វាទៅតាមមួយបែបអញ្ចឹងទៅ បុរាណក៏បានសម័យក៏បាន។ អូ! ទៅស្រុកបារាំង។ អញ្ចឹងមិនអី រួចខ្លួន។ បើថា ពេជ្រ រដ្ឋា នៅស្រុកខ្មែរ ហើយមិនហៅមកច្រៀងនៅពោធិ៍សាត់ អាហ្នឹងច្បាស់ជាត្រូវដូចមិញហ្នឹង ទី១ខ្លាចចែកលុយគ្នាមិនស្មើ ទី២ខ្លាចអ្នកនោះល្បីជាង។ តែស្រុកបារាំងឲ្យច្បាស់ណា ឆែកមើលមែនទែន អ្ហែងត្រឡប់ទៅវិញ Passport មានវាយចេញអត់នៅពោធិ៍ចិនតុង? ឬព្រលានសៀមរាប ប្រយ័ត្ន ពេជ្រ រដ្ឋា នៅក្នុងស្រុក។ ប៉ុន្តែ បើ ពេជ្រ រដ្ឋា នៅក្នុងស្រុកមាន Telegram ជាមួយខ្ញុំស្រាប់ហើយ វាយរក ពេជ្រ រដ្ឋា នៅឯណាពេលនេះ? បើនៅក្នុងស្រុក រឿងកាន់តែធ្ងន់ … ខ្ញុំនឹងវាយរក ពេជ្រ រដ្ឋា តើពេលហ្នឹងកំពុងនៅឯណា? … ពេលរកដំបូង ផ្ទេរលុយឲ្យ ពេជ្រ រដ្ឋា ១ម៉ឺន ឲ្យគ្នាដោះស្រាយបញ្ហាជីវភាព ដើម្បីគ្នាមានលទ្ធភាពងើបឈរឡើង។ ក្រោយមក ចេះតែជួបទៅ ចេះតែឲ្យទៅ។

គេថា ភ្លៀងៗ អត់មានសោះ។ លឺថាយប់មិញភ្លៀងមួយរ៉ាវ។ ល្ងាចនេះភ្លៀងទៀត ព្រោះមេឃនេះក្ដៅ ថែមបេតុងពីខាងក្រោមមកទៀតល្មម។ អរគុណហើយ ដែលឱបធម្បាញ់មិញនេះ គឺស្រកក្បាលពោះបន្តិច។ ថ្ងៃនេះ បានមកជូនកម្មករ/ការិនី … គេដឹងថាក្មួយៗក្រោកពីយប់ អញ្ចឹងបានរៀបចំឲ្យមាននំប៉័ង ទឹកសុទ្ធ ទឹកក្រូចកេះលេងទៅ។ ក្រៅពីនោះមានថវិកា ២ម៉ឺនរៀលម្នាក់ គ្រាន់នឹងដាក់កាតទូរស័ព្ទទៅ។ ក្មួយៗមិនមកជួបសំដៅរកលុយទេ តែនេះជាចំណងទាក់ទង ដែលពូគិតថា វាទៅផុតពីទំនាក់រវាងនាយករដ្ឋមន្រ្តី និងកម្មករ។ អ្វីដែលទៅផុត គឺក្មួយៗចាត់ទុកពូដូចជាសាច់ញាតិ ជាឪពុក ជាឪពុកមា ឪពុកធំ ឬដូចជាជីតា។ សម្រាប់កម្មការិនីដែលមានផ្ទៃពោះ ២៥១ នាក់ ក្នុងម្នាក់ៗជូនថវិកា ២០០ដុល្លារ។ ចាំដល់ឆ្លងទន្លេ ត្រូវទទួលបន្ថែមចាប់ពីថ្ងៃ១ ខែ៨ អនុវត្តបន្ថែម។ មួយចំនួនកើតទៅ មាននីតិវិធីដល់ទៅកូនត្រូវបន្ត។ ខ្លះកើតរួចទៅហើយ តែនៅសល់(រយៈពេលដែលថែទាំងសុខភាពម្តាយនិង)កូន ដែលយើងបន្តអនុវត្តរបៀបម៉េចអីម៉េច។ ត្រូវមានសារាចរណែនាំដោយឡែករវាងក្រសួងសេដ្ឋកិច្ចនិងក្រសួងការងារ។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធី ៣លានរៀល ក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។

(១៨) បង្កើតរដ្ឋាភិបាលថ្មីខែសីហា ត្បិតមានកិច្ចប្រជុំអាស៊ាននិងសហប្រជាជាតិត្រូវចូលរួមនាដើមខែកញ្ញា

សូមក្មួយៗពាំនាំនូវការសាកសួរសុខទុក្ខរបស់ពូ ជូនទៅឪពុកម្ដាយ ជីដូនជីតា ហើយផ្ដាំផ្ញើអរគុណគាត់ ដែលគាត់បានរួមដំណើរជាមួយពូ ឆ្លងកាត់នូវការលំបាកក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងទៅនេះ បន្ទាប់ពីរបបប្រ​ល័យពូជសាសន៍ប៉ុល ពត។ អរគុណដែលអ្នកពោធិ៍សាត់បានបោះឆ្នោតឲ្យគណបក្សប្រជាជនឈ្នះជាដរាបមក។ សង្ឃឹមថា អាណតិ្តនេះ (អ្នក)ពោធិ៍សាត់នឹង(អោយ)ទាំង ៤អាសនៈ … ស្អែកនេះខ្ញុំនឹងអាននូវសុន្ទរកថា ដែលដាក់ចេញនូវគោលនយោបាយស្តីពីដំណើរអភិវឌ្ឍបន្តទៅទៀតសម្រាប់រយៈពេល ៥ឆ្នាំ។ តាមការគ្រោងទុក ថ្ងៃទី២៨ ខែសីហា សភានឹងចាប់ផ្ដើមប្រជុំដំបូងក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ។ ថ្ងៃទី២៩ ខែសី​ហា រាជរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតចំថ្ងៃ ១៣១៤ កើត ខែស្រាពណ៍ហ្មង ចំខែ ហ៊ុន សែន កើតតែម្ដង។ ប៉ុន្តែ មិនសំដៅលើនោះទេ។ សំដៅលើការងារច្រើន។ អាស៊ានត្រូវប្រជុំក្នុងដើមខែ៩។ ក្នុងខែ៩នេះដែរ មហាសន្និ​បាតអង្គការសហប្រជាជាតិក៏ត្រូវតែមាននាយករដ្ឋមន្រ្តីអាណត្តិថ្មី ទីមួយចូលរួមប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ ទីពីរត្រូវទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅដើមអាណត្តិ។ ថាជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន ឬនាយករដ្ឋមន្រ្តីបន្តវេន មិនទាន់ធ្វើការសម្រេចចិត្តជាក់លាក់នោះទេ តែខ្ញុំនៅជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់គណបក្សប្រជាជន

(១៩) ទោះមិនធ្វើនាយករដ្ឋមន្រ្តី ក៏នឹងបន្តគ្រប់គ្រងខាងនយោបាយក្នុងឋានៈជាប្រធានគណបក្ស

គ្មាននរណាមួយអាចរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ។ បើទោះបីជា ហ៊ុន សែន មិនធ្វើនាយករដ្ឋមន្រ្តី​ ក៏ប៉ុន្តែការគ្រប់គ្រងខាងនយោបាយគឺនៅលើដៃ ហ៊ុន សែន ដដែល កុំមានការបារម្ភ ព្រោះក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច។ ពេលខ្លះយើងចាស់ហើយ។ តែសុំសួរក្មួយៗ ពីជួបគ្នា២០១៩ និងឥឡូវចាស់ឬក្មេង? នៅក្មេងទេ អត់ទាន់ចាស់​ឯណា នៅដើរភិល នៅវាយកូនគោលបាន រួចហើយគេថា ហ៊ុន សែន ជិតងាប់ហើយ។ ថ្ងៃមុន បង្ហោះហ្វេសប៊ុក កៅអីពេទ្យនោះវាខ្ពស់ គេថា លោក ហ៊ុន សែន គេរុញរទេះទៅ។ ពួកឯងរង់ចាំ ហ៊ុន សែន ងាប់ ចាំដល់ឆ្នាំ២០៦០ ទៅ ឬពួកឯងងាប់មុនអញផង … ពួកឯងងាប់ទៅ អត់មានមនុស្សតពូជទេ អញមានមនុស្សតពូជ។ អស់ពី ហ៊ុន សែន មាន ហ៊ុន ម៉ាណែត កុំចង់កម្ចាត់ត្រកូល ហ៊ុន ឲ្យសោះ។ អ្នកគាំទ្រត្រកូល ហ៊ុន មានមួយប្រទេស ព្រោះមិនថាតែនៅអាស៊ីទេ នៅឯណាក៏វាអញ្ចឹងដែរ។ តែគេគាំទ្រ ស្រឡាញ់ឪពុក គេគាំទ្រស្រឡាញ់កូន តែបើកូនធ្វើផ្ដេស​ផ្ដាស ក៏គេមិនស្រឡាញ់ដែរ។ យើងពិនិត្យមើលនៅថៃ គេស្រឡាញ់ ថាក់ស៊ីន បន្ទាប់ទៅគេស្រឡាញ់ យីង​ឡាក់ ជាប្អូន បន្ទាប់ទៅ គេស្រឡាញ់កូន ថាក់ស៊ីន ទៀត។ នៅជប៉ុន មណ្ឌលណាធ្លាប់បោះឆ្នោតឲ្យឪពុក ពេលឪពុកស្លាប់ទៅ កូនទៅឈរឈ្មោះជំនួស ជាប់នៅកន្លែងហ្នឹង។

(២០) នឹងទុកឲ្យនាយករដ្ឋមន្រ្តីបន្តវេនធ្វើការដោយម្ចាស់ការ

ខ្ញុំមិនឲ្យប្រទេសកម្ពុជាខូចខាត ឬបំផ្លាញដោយសារស្នាដៃកូនខ្ញុំទេ។ តែខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំដឹកនាំល្អលើសខ្ញុំច្រើនដង។ អ្ហែងធ្វើមិនបាន ដេញចេញពីបក្ស អញមកធ្វើនាយករដ្ឋមន្រ្តីវិញ។ ប្រធានបក្សមានសិទ្ធិដេញសមាជិកបក្សចេញ ហើយបោះឆ្នោតសមាមាត្រ ឲ្យតែដេញចេញពីសមាជិកបក្ស បាត់អស់កៅអីសភា បាត់អស់កៅអីនានា។ សង្ឃឹមថា ក្មេងជំនាន់ក្រោយគេអាចមាន​លទ្ធភាពខ្ពស់ជាងយើង។ សព្វថ្ងៃនេះ អ្នកនៅខាងលើនេះ មានតែ អង្គវង្ស វឌ្ឍនា មួយទេដែលអត់សក់លាបនឹងគេ តែអ្នកផ្សេងគង់តែបានថ្នាំលាបសក់ទេ បើមិនអញ្ចឹងទេទូលសំឡីទាំងអស់តែគ្នាហ្នឹង។ ម្នាក់ៗសុទ្ធតែជាង ៧០ឆ្នាំ។ ឧបនាយករដ្ឋមន្រ្តីខ្ញុំមានម្នាក់គត់ដែលអាយុក្រោម៦០ ក្រៅពីនោះ ៧០ និង ៨០ ចុះ។ ប៉ុណ្ណឹងហើយនៅដល់ប៉ុណ្ណាទៀត? តែក៏មិនទាន់ទៅណាទេ។

សូមនិយាយរឿងមួយឲ្យស្ដាប់។ រឿងនេះអត់មានអ្នកណានឹងនិយាយទេ ព្រោះចាប់ពីស្អែកទៅជាពេលវេលាខ្ញុំសម្រាកហើយ។ ខ្ញុំមិនចេញទៅរកសន្លឹកឆ្នោត ខ្ញុំប្រកាសយុទ្ធនាការរួចហើយ ហែក្បួនទៅ … ខ្ញុំបានត្រៀមទុកក្នុងករណីនាយករដ្ឋមន្រ្តីបន្តវេនគេធ្វើការនៅពេលក្រោយ។ បើអ្នកឯងមិនសួរ ខ្ញុំនឹងមិនឆ្លើយ មិនប្រាប់ទេ ទុកឲ្យគេម្ចាស់ការ។ ក្នុងករណីដែលគេសួរ យើងសួរត្រឡប់ទៅវិញថា «តើលោកឯងចង់ដោះស្រាយរឿងហ្នឹងរបៀបម៉េច?» លោកឯងឆ្លើយប្រាប់ខ្ញុំទៅមើល។ គេថា ដោះអញ្ចេះៗ។ អើ! បើគង់តែដឹងអញ្ចឹងដែរ ដោះទៅ។ ហ្នឹងបានឲ្យគេចេះ ហើយជាបទពិសោធន៍របស់ខ្ញុំ បើថាកូននៅតូចពេកវារឿងមួយ តែបើកូនធំរត់ដួល ខ្ញុំអត់លើកទេ​ ទុកឲ្យងើបខ្លួនឯង។ នេះជាចរិតអប់រំកូនតាំងពីតូច …។

(២១) បើកូនដឹកនាំខុសពីឪ មានតែបំផ្លាញសន្តិភាពនិងអភិវឌ្ឍន៍, មានវត្តមាន ហ៊ុន សែន គ្មាននរណាបំផ្លាញកម្ពុជាបានទេ

មានអាមួយណា(នោះថា) បើលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្រ្តី ទាល់តែធ្វើឲ្យខុសពីឪពុក។ អន្តរធាន។ បើធ្វើឲ្យខុសពីឪពុក ទាល់តែប្រទេសកំពុងតែមានសន្តិភាពហើយ ធ្វើឲ្យបាត់សន្តិភាពអញ្ចឹង? ធ្វើដល់ថ្នាក់បណ្ឌិត តែនិយាយឡប់ៗ … ឥឡូវពិនិត្យមើល ប្រទេសកំពុងតែមានសន្តិភាពនិងការអភិវឌ្ឍ បើធ្វើឲ្យខុស វាទាល់តែដេញអ្នកវិនិយោគរត់ចេញក្រៅស្រុក … បើចង់ឲ្យវាល្អ ទាល់តែពង្រឹងអ្នកហ្នឹង កែលម្អអ្នកហ្នឹង ធ្វើឲ្យល្អជាងហ្នឹង អាហ្នឹងបានវាទៅមុខ។ ដល់នាំគ្នាធ្វើឲ្យខុស វាស្មើនឹងការបំផ្លាញ(អ្វីៗដែល)ឪពុកនិងអ្នកជំនាន់មុនខិតខំធ្វើ។ ខ្ញុំបានត្រៀមខ្លួនទុកហើយ ខ្ញុំមិនលូកលាន់កិច្ចការគេទេ។ ក្នុងករណីទេណា អត់ទាន់ច្បាស់ថា ធ្វើនៅពេលណាទេ។ ឥឡូវបោះឆ្នោតសិន ហើយខ្ញុំនៅតែជាបេក្ខជននាយករដ្ឋមន្រ្តី ហើយកូនរបស់ខ្ញុំជាបេក្ខជនសម្រាប់អនាគត។

ជឿចុះ បើ ហ៊ុន សែន នៅមានវត្តមានលើទឹកដីកម្ពុជា គ្មាននរណាបំផ្លាញបានទេ។ ដាក់អ្ហែងទ្រោមខ្លួនឥឡូវហ្នឹង … ស្រុកណាក៏នៅមានខ្នោះ មានគុក មានកាំភ្លើងដែរ។ ឥឡូវផែនការ​ចូលចាប់ ហ៊ុន សែន ទៀតហើយ។ តើផែនការចូលចាប់ ហ៊ុន សែន ជាផែនការរដ្ឋប្រហារឬអី? តើវាស្របនឹងគោលនយោបាយហ្វេសប៊ុកទេ? ហ្វេសប៊ុកមានពិនិត្យទេរឿងហ្នឹង? អញ្ចឹងទេ ខ្ញុំខ្ជិលរវល់ ឥឡូវខ្ញុំមានមធ្យោបាយគ្រប់។ គ្រាន់តែឥឡូវនេះ មនុស្សប៉ុន្មានលាននាក់ទៅ កំពុងមើល ហ៊ុន សែន តាមការផ្សាយបន្តផ្ទាល់។ ទូរទស្សន៍ស្ទើរតែទាំងអស់។ មិនពិបាក បន្តិចៗ អានេះមកលួច។ ឥឡូវ​​ហ្វេសប៊ុករបស់ខ្ញុំគ្រាន់តែ account ក្លែងក្លាយនៅសល់ជាង ២០ទៀត។ សូមប្រកាសជូនបងប្អូនជនរួមជាតិ ដែលថាជាគណនី​ហ្វេសប៊ុក ហ៊ុន សែន គឺក្លែងក្លាយទាំងអស់ ព្រោះខ្ញុំបានបិទចោល និងជូនដំណឹងទៅក្រុមហ៊ុនហ្វេសប៊ុក អោយលុបឈ្មោះ ហ៊ុន សែន ចេញពីហ្វេសប៊ុកហើយ …។ ម្ចាស់គណនី TikTok នេះ រកឃើញហើយ។ គេសារភាពហើយ។ មួយនោះមានអ្នក follow ជាង ៣០ម៉ឺននាក់ ឯមួយទៀត ១លាន ២សែននាក់ ហើយ likes ដល់ទៅ ១២លាន។ គេនឹងមកជួបដើម្បីធ្វើការ។ យើងកំពុងធ្វើការនឹងក្រុមហ៊ុន TikTok ថាតើយើងអាចបញ្ចូលរួមគ្នាទេ? ឯខ្ញុំក៏កើនរហ័សដែរ។ តាំងពីបង្កើតបានតែប៉ុន្មានម៉ោង ក៏វាមានចំនួនច្រើន។ ឥឡូវមានអ្នកចូលមក follow ខ្ញុំ ២៥ ៩០០ នាក់ទៅហើយ។ អញ្ចឹងមិនយូរទេ វាកើនលឿនណាស់ ឲ្យគេដឹងថាហ្នឹងរបស់ ហ៊ុន សែន។ ចេះតែបង្ហោះលេងអញ្ចឹងទៅ។ ល្មមចប់ហើយ ជូនពរអ្នកទាំងអស់គ្នា ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន ពិសេសក្មួយៗដែលជាកម្មការិនីមានផ្ទៃពោះ ថែទាំសុខភាព ហើយធ្វើម៉េចសុវត្ថិភាពពេលឆ្លងទន្លេ ហើយកូននោះជាកូនមានវៃឆ្លាត និងសុខភាពល្អ។ ជូនពរអ្នកទាំងអស់គ្នាសូមប្រកបនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

******

Selected Comments Samdech Techo Hun Sen,
Conversation with factory workers in Krakor district, Pursat province
[Unofficial Translation]



CNV:

(1) Deleting the Facebook account with 14 million followers

You all are using Facebook as a means, but you should think of having other means like Telegram, WhatsApp, Line, Viber, or any other system just in case one is not properly working, we can use a different one. The most popular one is Telegram which is able to replace many things that we do in Facebook. On another matter, last night, I decided to delete my Facebook account, which has 14 million followers. The opposition abroad are happy, but they should have this thought that I might order to shut down Facebook in Cambodia, and you all are losing the ground. However, that would not be the way that Hun Sen has to take. Still, you should not underestimate the Hun Sen’s strategy.

(2) There will be new account on TikTok

Hun Sen abandoned (the Facebook account with 14 million followers), but Hun Sen already has established links with people through Telegram. and I am now on to TikTok […] there will be a new account in TikTok and someone have used my name to create TikTok accounts, one of which has more than 300,000 subscribers and another 1.2 million subscribers. He is in Krakor working with Electricite du Cambodge. One of them got 52 million likes “like”, using Hun Sen as account name. This means that people clicked “like” as they think it is the stories posted by Hun Sen. For now, I am asking permission from Chao Chao and Pao Chen Trolls to post in my TikTok […]

(3) Pursat province grouped in the 4th economic pole

The Royal Government has now grouped Pursat in the fourth economic pole, which includes Pursat itself, Battambang, Banteay Meanchey and Pailin. We are going to make this a rice and fish corridor. Therefore, it is hoped that through our cooperation with China, who has invested heavily in the water canal and road system in northwestern […] Pursat generates electricity for supply, not only in the province […] certain amount of electricity from Koh Kong passes through Pursat, and a part of the production in the territory of Pursat sent out to serve the whole country. We have the potential to turn Pursat province into even more prosperous. Who thought from 20 years ago that there would be more factories in Pursat province like this? The Minebea plans to discuss about setting up factories with solar energy to power the plant […]

(4) Pursat potentials are not only garment but also agricultural raw materials processing

In February 1999, a meeting between the government and the private sector decided to attract investment not only to Phnom Penh but also prepare all the qualifications to attract investment to the provinces. Some provinces have so far attracted more investments thanks to their geographical locations, which investors find them easier to transport, to get supply of electricity and labor […] since we have now expanded the National Road 5, with the financial assistance by the Japanese government, our possibility to attract foreign investment for Pursat is higher. Kampong Chhnang has had a large number of investments, but Pursat has a lot of potential still. Talking about potential in Pursat, we do not only refer to the garment sector, but also to other sectors such as processing from the agricultural raw materials that we have […]

(5) Poll – the government is on the right track and the majority of voters for Hun Sen are women

The latest survey (I do not disclose data) that Cambodia conducted in January 2022, October 2022, January 2023, April 2023 and June 2023, results have just come out. The question of the Royal Government is on the correct path has had very high percentage […] the surveys are not compiled by the Cambodians. We hired foreigners to quietly conduct the survey. Only a few have seen (the results of that survey) […] one good point that came out of the survey is that voters for Hun Sen are mostly women […] that is a good thing. This trend has been around for years […] we do know where the weak points are and that is why we have sent officials from the national level – the government as well as the party – to help the sub-national level […]

(5) Ambitious to supply delicious rice to Singapore

The day before, in Singapore, I wanted to know where Singapore got its (food consumption) supply from? Singapore has some 5 or 6 million people. The size of Singapore is probably slightly larger than Phnom Penh. However, Singapore receives tens of millions of tourists each year. Therefore, the demand for supply to Singapore is very high. The Cambodian ambassador in Singapore told me that most of the supply is from Malaysia and there are other suppliers like Japan, mainland China, Thailand, Indonesia, and Vietnam […]

I wish to see Cambodia supplies to Singapore our delicious rice […] we have already signed an agreement with Singapore on subsea power supply. The power will be brought down from Laos to Cambodia and transmit to Singapore through (onshore overhead high voltage transmission lines and) subsea high voltage transmission cables Vietnam and Malaysia […] Flights from Singapore came in full of tourists. Large planes land in Singapore and take connecting flights to Phnom Penh and to Siem Reap. Many Cambodians go to Singapore for medical check-ups and for shopping in Singapore […]

(7) Those who fake apologies will not escape punishment

I told you already that if you wanted me to work on pardon for you, you must break free from that evil. I sent a message to a president of a political party to tell that person, “If you fake your apologies to cheated on me, you will not be able to escape.” Of the five cases, only one would be pardoned, and the remaining four would be put aside […] if you dare to break your promise to me, who do you think will benefit? At that time, you are no longer abroad, you have entered the country. You cannot go out […]

(8) From wherever, entering Cambodian territory, drones must be shot down

Last night there were no more drones (intruding our airspace). We have already assembled the guns, announced that the army would show its forces and weapons, the drones do not show up […] we have the commander-in-chief went up there himself, the joint chiefs of staff, the acting commander-in-chief of the Army and the deputy commander-in-chief, as well as the commander-in-chief of the bodyguards with the most soldiers. Now thousands of troops are there to scan the sky and shoot them down. No matter who owns it, as long as they enter the Cambodian territory, we will shoot them down. Let me warn in advance […]

(9) Facebook overlooks the monster who go against its principles

Well, in simple (Khmer) language but they say it immoral. However, those people (in the opposition) said to me insulting my wife and child as (concubine/child) foreigner. Have the Facebook policymakers thought about that? I’m waiting to see. Facebook has its principles, which I accept and respect, but Facebook overlooks some of the issues that those people have violated the Facebook principles […] “do not confuse technology with politics and overlook the beasty acts of some people that are contrary to the principles of Facebook itself […]

(10) A new government formed in August as there will be meetings of ASEAN and UN in early September

Thankfully, the people of Pursat have always voted for the CPP. Hopefully, this term (you voters in) Pursat will (give us) all 4 seats […] tomorrow I will read a speech that sets out the policy on further development for the next 5 years. As scheduled, August 28, the National Assembly will begin its first session under the chairmanship of HM the King. On August 29, the new Royal Government will be formed to catch up with the ASEAN summit which will take place in early September. Also in September, there will be the UN General Assembly. We must have a new Prime Minister to attend the ASEAN Summit and the UN General Assembly at the beginning of the term. Whether it will be the current Prime Minister or the next Prime Minister, I have not yet made a specific decision. I am still the Prime Ministerial candidate for the CPP as of this moment.

(11) Even if not Prime Minister, will continue to rule politics as the party president

No one can stop Hun Sen’s progress or Manet’s progress. Even if Hun Sen does not become the Prime Minister, the political control is still in Hun Sen’s hands. You do not worry, because as the president of the ruling party […] after Hun Sen there will be Hun Manet. Do not dream of getting rid of the Hun family. We have supporters in the whole country for this family. It is not only a matter in Asia, it is the same everywhere. People support and love their father, they support and love the children, but if the children do foolish things, they do not love them […]

(12) Will leave the job to the successive Prime Minister on his own when time comes I will not let Cambodia be damaged or destroyed by my children’s work. I will try to make my children lead many times better than I did. If he could not be good to the job, (I would) expel from my party and I would become the Prime Minister again. The party president has the right to expel party members […] in proportional system, as long as he is expelled from party membership, he would lose all parliamentary seats, and all other seats […] I hope that the next generation can be more capable than us […] I am prepared for the case of when the next Prime Minister is taking over. If he does not ask, I will not tell. Leave him be on his own. In case he asks, I will ask back, “how do you want to solve that?” […] there is this Ph D guy once said that “when Mr. Hun Manet is the Prime Minister, he has to do things differently from his father’s”. That is a disaster. To do things differently from his father would be to take peace away from this peaceful country […] I am ready and I do not interfere. This is just in case, and it is not yet clear when that time will come […]./.

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក អាចបំបែកឥណ្ឌា ចេញពីរុស្ស៉ី ឬ?



FN (ញូវដេលី)៖ ទោះបីជាបានផ្ដល់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅកាន់សេវិមានកាលពី សប្ដាហ៍មុនក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែមិនទាន់អាចបញ្ចុះបញ្ចូលឥណ្ឌាឱ្យក្លាយជា «សម្ព័ន្ធមិត្តយុទ្ធសាស្ត្រថ្មីមួយ» របស់ខ្លួនបាននោះទេ។ នៅក្នុងចំណោម ឧបសគ្គធំៗដែលអាមេរិកពិបាកក្នុងការអូសទាញឥណ្ឌា នោះគឺដោយសារទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងទីក្រុងញូវដេលីជាមួយរុស្ស៉ី ដោយចាប់តាំងពី ទទួលបានឯករាជ្យកាលពីឆ្នាំ១៩៤៧មក ឥណ្ឌាបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលអាវុធពីអតីតសហភាពសូវៀត និងក្រោយមកពីរុស្ស៉ី។

បើតាមក្រុមអ្នកវិភាគមួយចំនួន ការទាញឥណ្ឌាឱ្យចេញពីរុស្ស៉ីជារឿងដ៏ពិបាក តែវាក៏មិនមែនមានន័យអាចមិនអាចទៅរួចនោះដែរ ដរាបណាសហរដ្ឋអាមេរិក នៅតែ អាចបញ្ចុះបញ្ចូលឱ្យឥណ្ឌាមើលឃើញថាចិនជា «សត្រូវរួម»។ ជាក់ស្ដែង កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាអំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់ សហរដ្ឋអាមេរិក អាចនឹងនាំឱ្យការផ្លាស់ប្ដូរបន្តិចម្ដងៗ នៅក្នុងការពឹងផ្អែករបស់ឥណ្ឌាលើការនាំចូលអាវុធពីរុស្ស៉ី អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។

បើតាមទិន្នន័យចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល មានមូលដ្ឋានក្នុងប្រទេសស៊ុយអែត ចំណូលលក់អាវុធរបស់រុស្ស៉ី នៅទូទាំងពិភពលោក មាន ៤៥ភាគរយបានមកពីឥណ្ឌា នៅចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ តែបើធៀបទៅនឹងកាលពី៥ឆ្នាំមុន ឥណ្ឌានាំចូលអាវុធពីរុស្ស៉ីក្នុងកម្រិតដល់ទៅ ៦៤ភាគរយ ឯណោះ។ ទំនាក់ទំនងការពារជាតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដេលី បានចាប់ផ្ដើមជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ទំនាក់ទំនងការពារជាតិ រវាងសហរដ្ឋអាមេរិក និងឥណ្ឌា ក្នុងឆ្នាំ២០០៥។ ៣ឆ្នាំក្រោយមក ប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងធ្វើកិច្ចសហការលើថាមពលនុយក្លេអ៊ែរសម្រាប់វិស័យស៊ីវិល ហើយនៅឆ្នាំ២០១៦ សហរដ្ឋអាមេរិក បានប្រកាសចាត់ទុកឥណ្ឌាជា «ដៃគូដ៏ធំរបស់ខ្លួនក្នុងវិស័យការពារជាតិ» ជាមួយការអនុញ្ញាតឱ្យទីក្រុងញូវដេលីចូលទៅកាន់ បច្ចេកវិទ្យាយោធារសើបៗ និងទំនើបៗរបស់អាមេរិក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានយល់ព្រមទិញបរិក្ខារយោធាអាមេរិកក្នុងទំហំទឹកប្រាក់ជាង ២០ពាន់លានដុល្លារ ក្នុងនោះរួមមានយន្ដហោះដឹកជញ្ជូនធុន C-130J Super Hercules យន្ដហោះល្បាតសមុទ្រ P-8I Poseidon ឧទ្ធមាគចក្រ AH-64E Apache និងឧទ្ធមា្ភគចក្រ CH-47F (I) Chinook។ លើសពីនេះទៅទៀត អំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិកថ្មីៗនេះ ក្រុមហ៊ុនអាមេរិក General Electric បានយល់ព្រមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ឥណ្ឌា Hindustan Aeronautics ដើម្បីផលិតម៉ាស៊ីនយន្ដហោះ F414 នៅក្នុងប្រទេសឥណ្ឌា សម្រាប់បំពាក់លើយន្ដហោះប្រយុទ្ធធុនស្រាល Tejas Mark 2 ដែលឥណ្ឌា កំពុងអភិវឌ្ឍ ក្រោមផែនការ Make in India នៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ម៉ូឌី សំដៅបង្កើនការផលិតអាវុធ និងបរិក្ខារយោធានៅក្នុងស្រុក។ ឥណ្ឌាក៏មានផែនការ ទិញយន្ដហោះដ្រូន MQ-9B ពីក្រុមហ៊ុនអាមេរិក General Atomics ផងដែរ ខណៈសមត្ថភាពស៊ើបការណ៍របស់ឥណ្ឌា នៅតែមានកម្រិតនៅឡើយ។

ក្រៅតែពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ទាំងសហរដ្ឋអាមេរិក និងឥណ្ឌា មានផលប្រយោជន៍រួមគ្នាក្នុងធានាឱ្យបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃដែលមានគំនិតគ្នា។ អាមេរិក និងឥណ្ឌា សុទ្ធសឹងតែជាសមាជិកក្រុមប្រទេសក្វាដ (Quad) រួមជាមួយសមាជិក២ ទៀតគឺជប៉ុន និងអូស្រ្តាលី ដែលតែងតែដឹកនាំការធ្វើសមយុទ្ធទាំងជើងគោក អាកាស និងសមុទ្ររួមគ្នា។ ក្នុងឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោន បានប្ដូរឈ្មោះទីបញ្ជាការ កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយចង់សង្កត់ធ្ងន់ពីសារៈសំខាន់នៃការចូលរួមរបស់ឥណ្ឌា ដែលកំពុងប្រជែងឥទ្ធិពល និងមានជម្លោះទឹកដីស្រាប់ជាមួយចិន។

យ៉ាងណាក៏ដោយ ទោះជាមានការរីកចម្រើនធំធាត់នៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក៏ពិតមែន ក៏ឥណ្ឌានៅតែពិបាកក្នុងការដើរចេញឆ្ងាយពីរុស្ស៉ី។ យន្ដហោះចម្បាំង Sukhoi Su-30 MKI នៅតែជាឆ្អឹងខ្នងដ៏សំខាន់នៃកងទ័ពអាកាសឥណ្ឌា ស្របពេលការប្រគល់ប្រព័ន្ធមីស៊ីលពារដែនអាកាស S-400 ដែលឥណ្ឌាទិញពីរុស្ស៉ីក្នុងតម្លៃ ៥ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ចាប់ផ្ដើមដំណើរការប្រគល់ជាបណ្ដើរៗហើយ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា ឥណ្ឌានឹងត្រូវប្រឈមមុខនឹងភាពស្មុគស្មាញ ក្នុងការធ្វើ សមាហរណកម្មអាវុធផលិតដោយសហរដ្ឋអាមេរិក និងរុស្ស៉ី ដែលអាចនឹងបង្កការលំបាកដល់ការបណ្ដុះបណ្ដាលដល់យោធារបស់ខ្លួន។

គួរបញ្ជាក់ថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាបានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអាវុធរបស់រុស្ស៉ីនៅជុំវិញពិភពលោក ដែលនេះអាចជាឱកាស មួយសម្រាប់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ទីក្រុងញូវដេលី លើការទិញអាវុធពីទីក្រុងមូស្គូ ដោយអនុញ្ញាតឱ្យឥណ្ឌាចូលទៅកាន់បច្ចេកវិទ្យាយោធា ទំនើបៗ របស់សហរដ្ឋអាមេរិក។ ជាការពិតណាស់ ឥណ្ឌាប្រហែលជានឹងមិនបោះបង់ចោលរុស្ស៉ីឡើយ ប៉ុន្តែការធ្វើពិពិធកម្ម និងការប្រកួតប្រជែងគ្នានៅក្នុងចំណោម អ្នកផ្គត់ផ្គង់អាវុធនឹងមិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ឥណ្ឌាប៉ុណ្ណោះទេ តែក៏ជាជោគជ័យមួយសម្រាប់អាមេរិកផងដែរក្នុងការទាញឥណ្ឌាឱ្យចេញពីរុស្ស៉ីបន្តិចៗ៕

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត សរុបប្រមាណជិត ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់។

ជំនួបថ្ងៃស្អែកនេះ គឺជាជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣មក ហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោសម្រាកក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោ បានប្រកាសថា នឹងបន្តការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្រោយការបោះឆ្នោតរួចរាល់។

ក្នុងបេសកកម្មចុះជួបកម្មករនិយោជិតកាលពីជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ រួចម្តងមកហើយកាលពីឆ្នាំ២០១៩។

បើតាមលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១០ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ចូលរួមសំណេះសំណាលជាមួយសម្តេចតេជោនេះ មានទីតាំងនៅក្រុងពោធិ៍សាត់ចំនួន១, ស្រុកក្រគរចំនួន៨ និងស្រុកបាកានចំនួន១។

រោងចក្រទាំង១០នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតគ្រឿងអេឡិចត្រូនិចចំនួន៥, ដំឡើងរថយន្តចំនួន១ និងផលិតផលកសិកម្មចំនួន១។

ការប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋ ជាគោលនយោបាយដ៏ចាំបាច់ មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រៅតែពីរកការងារជូនប្រជាពលរដ្ឋហើយនោះ រាជរដ្ឋាភិបាល ក៏នៅគិតថែមទៀតថា តើត្រូវធ្វើបែបណា ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលទៅធ្វើការងារឆ្ងាយផ្ទះ?

ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ការងារនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ។

ខេត្តពោធិ៍សាត់ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់ មានរោងចក្រ សហគ្រាសចំនួន២០៩ មានកម្មករ និយោជិតប្រមាណ ១ម៉ឺន ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៣១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន៣ មានកម្មករនិយោជិតសរុបជាង ៦ពាន់នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ខេត្តពោធិ៍សាត់ ជាខេត្តទី១៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនក្នុងវិស័យកាត់ដេរ រួមទាំងកម្មន្តសាល ស្ថានីយ៍ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។ល។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យមានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ផលិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិតចំនួនប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែលបានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្តបានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

សម្រាប់ជំនួបជុំទី២ ដែលមានចំនួន១៩លើក សម្តេចតេជោ បានជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ៣៤ម៉ឺននាក់។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាលភាពដល់កម្មការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

ឧស្សាហកម្មកាត់ដេរ គឺជាចំណែកមួយដ៏សំខាន់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារជូនប្រជាពលរដ្ឋ។ ក្រោមគោលនយោបាយប្រកបដោយសក្តានុពលរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យឧស្សាហកម្មកាត់ដេរមានកំណើនជាបន្តបន្ទាប់។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរនៅកម្ពុជា មានចំនួនត្រឹមតែ៦៤ មានកម្មករ និយោជិតប្រមាណ ៨ម៉ឺននាក់ ការនាំចេញមានចំនួនប្រមាណ ២២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ បានកើនដល់ចំនួន១,៣២៦ មានកម្មករ និយោជិតប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ម៉ឺននាក់)។ ការនាំចេញមានរហូតដល់ទៅ ១៣ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារក្នុងវិស័យកាត់ដេរនេះ បានធ្វើឱ្យប្រជាពលរដ្ឋធានាបាននូវប្រាក់ចំណូលប្រចាំខែ និងមានជីវភាពកាន់តែល្អប្រសើរ៕


Thursday, June 29, 2023

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះ​សំណាល​ជាមួយ​កម្មករ ក្បែររោងចក្រស៊ីភី ស្រុកអង្គស្នួល ខេត្តកណ្តាល

 CNV:

សំណួរសំណេះសំណាល

សុខសប្បាយទេទាំងអស់គ្នានេះ? ចង់សួរសំណួរពីរបីសិន មុននឹងយើងនិយាយគ្នា។ ចង់សួរថា អ្នកដែលធ្វើ​ការរោងចក្រពេលថ្ងៃ ហើយទៅសំរាកនៅផ្ទះនៅភូមិកំណើតពេលយប់មានប៉ុន្មាន? អ្នកដែលធ្វើការពេលថ្ងៃជួលផ្ទះគេនៅមានប៉ុន្មាន? មើលទៅសឹងប្រហាក់ប្រហែលគ្នា។ ដោយសារស្ថានភាពនៅទីនេះវាកៀកទីក្រុង ហើយម្ខាងទៀត​កៀកជាមួយផ្ទះ ប៉ុន្ដែយ៉ាងណាវាប្រសើរជាងនៅក្នុងទីក្រុងទាំងមូលដែរ។ វាជាចក្ខុវិស័យនៃការដែលយើង​ដោះស្រាយបញ្ហាការងារនៅទីជនបទ។ បើខ្ញុំទៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ស្វាយរៀង តាកែវ ឃើញថាមានចំនួនលើសលប់ដែលពេលថ្ងៃធ្វើការតាមរោងចក្រ ពេលយប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញ។

អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ១៩មានប៉ុន្មានទៅ? អ្នកដែល​មិនបាន​ចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់ពីបញ្ហាហ្នឹង ដោយសារយើង​ចាប់ផ្ដើមពីភាពមិនច្បាស់លាស់នៃក្រុមគ្រូពេទ្យតែម្ដង។ ពេទ្យក៏មិនច្បាស់ អ្នកដែលត្រូវធ្វើសម្ភាសន៍ក៏មិនច្បាស់។ មុនពេលចាក់គេត្រូវធ្វើសម្ភាសន៍សិនថាអ្នកឯងមានជំងឺអីខ្លះ? ខ្លះធ្លាប់កើតហឺត ខ្លះធ្លាប់កើតរើម ខ្លះមានបញ្ហា​នេះបញ្ហានោះ ដល់គេមើលក្នុងបញ្ជីទៅថាជំងឺនោះចាក់មិនបានទេ។ នៅពេទ្យទាហានឯទីក្រុងភ្នំពេញប្រហែល ៣០% ដែលគ្រូពេទ្យមិនអនុញ្ញាតចាក់ឲ្យ ប៉ុន្ដែក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ បានស្រាវជ្រាវលើរឿងនេះ។ សម្រាប់ជំងឺហឺត គេហាមចាក់តែពេលកំពុង​ហឺតទេ។ បើឈប់ហឺតហើយគឺចាក់បាន។

តើអ្នកដែលធា្លប់ជួបខ្ញុំកាលពីពេលមុនមានប៉ុន្មាន? នាងមួយមានផ្ទៃពោះ កាលជួបលើកមុននៅក្រមុំទេអី? ដូចសួរអម្បាញ់ការបាន ៣ ឆ្នាំ យើងជួបគ្នាមុន ៥ ឆ្នាំ ហើយ ប៉ុន្ដែអស់ទាស់ហើយកូនដំបូងសុទ្ធតែភ្លោះ។

(១) អនុស្សាវរីយ៍កាប់ដីនៅឃុំលំហាច ដូរអង្ករនិងត្រីខកំប៉ុង

ឥឡូវអ្នកណានៅឃុំលំហាច? … ខ្ញុំមានអនុស្សាវរីយ៍នៅឃុំលំហាចកាលពីឆ្នាំ២០០២ នោះ គឺមានគ្រោះរាំងស្ងួត ហើយពេលហ្នឹងទៅបូមទឹកនៅឯឃុំលំហាចនោះ បន្ទាប់ក៏ទៅកាប់ដីនៅឃុំលំហាចហ្នឹង យើងធ្វើប្រព័ន្ធប្រឡាយទឹក ដែលអូសពីរលាំងជ្រៃខាងជើង និងរលាំងជ្រៃខាងត្បូង មកអមផ្លូវជាតិរបស់យើង។ អ្នកលំហាចនោះហើយ ដែលបានស្នើខ្ញុំ។ ​កាលពីពេលនោះ យើងបានប្រើគ្រឿងចក្រផងប្រើកម្លាំងពលកម្មផង។ ខ្ញុំចាំបានថា ពេលនោះដីមួយម៉ែត្រគូប ៤ គីឡូអង្ករ។ ដល់ខ្ញុំចុះកាប់ដីជាមួយប្រជាពលរដ្ឋ ជាពិសេសច្រើនតែស្ដ្រីទៅទៀត គាត់ថាសម្ដេចបើឲ្យតែអង្ករហើយចុះបាន​ម្ហូបអី? ចាប់ផ្ដើមពីទីនោះហើយដែលយើងស្វែងយល់ ហើយបន្ថែមថាមួយម៉ែត្រគូបអង្ករ ៤ គីឡូ ជាមួយត្រីខ ១កំប៉ុង។ អញ្ចឹងបើបាន ៨ ម៉ែត្រគូប បានត្រីខ ២កំប៉ុង ប៉ុន្ដែបើបាន ១០ ម៉ែត្រគូប ត្រូវបានអំបិល​អ៊ីយ៉ូតបន្ថែម។ យើងមានអនុវស្សារីយ៍នៅឃុំលំហាចច្រើន ប៉ុន្ដែមិនបានសេចក្ដីថា ឃុំមួយចំនួនទៀត​មិនបានចូលនោះទេ។

គ្រោងជួបជុំទី២ ឆ្នាំ២០២០ តែក៏ផ្ទុះកូវីដ-១៩ ទើបនឹងបានជួបវិញឆ្នាំ២០២៣នេះ

ថ្ងៃនេះយើងបានជួបជុំគ្នាសាជាថ្មី បន្ទាប់ពីការជួបជុំនៅជុំទី១ ដែលបានធ្វើឡើងនៅឆ្នាំ​២០១៧-២០១៨។ ពូចង់ជួបកម្មករ/ការិនីជុំទី២ ក្នុងឆ្នាំ២០២០។ ប៉ុន្ដែជាអកុសលនៅទូទាំងសកលលោកនិងប្រទេសកម្ពុជា ផ្ទុះឡើងនូវជំងឺកូវីដ-១៩។ ឆ្នាំ២០២០ ក៏កូវីដ-១៩ ២០២១ ក៏កូវីដ-១៩ ២០២២ ក៏កូវីដ-១៩។ ២០២២ ហើយ យើងនៅសល់កូវីដ-១៩ តែវាមិនខ្លាំងទេ។ ២០២១ ចុងឆ្នាំ ធូរស្បើយ ២០២២ ធូរស្បើយ តែមិនអនុញ្ញាតឲ្យមានការជួបជុំគ្នា​ទ្រង់ទា្រយធំទេ។ ដល់ ២០២៣ ហើយយើងនៅមានឧបសគ្គមិនអាចជួបជុំគ្នាបាននៅត្រង់ថា​ រាល់ការជួបជុំគ្នាត្រូវធ្វើតេស្ដ។ ពេលនោះមុនស៊ីហ្គេមយើងបានគិតថា ប្រសិនបើយើងតម្រូវឲ្យមានការធ្វើតេស្ដមុនទស្សនាការចូលបិទចូលបើកស៊ីហ្គេម តើយើងត្រូវប្រើគ្រូពេទ្យប៉ុន្មានពាក់នាក់ និងឧបករណ៍ធ្វើតេស្ដប៉ុន្មានទៅ? អញ្ចឹងយើងក៏លើកចេញនូវការធ្វើតេស្ដមុននឹងមានជំនួបបែបនេះ។ បន្ទាប់ពីការលើកចេញនូវឧបសគ្គនេះ ពូក៏យក​ឱកាសនេះដើម្បីបានជួបកម្មករសាជាថ្មីទៀត។

ក្រោយបោះឆ្នោតបន្ត១០កន្លែងទៀត ដោយជួបលើកចុងក្រោយនៅភ្នំពេញ

សល់ថ្ងៃនេះនិងថ្ងៃស្អែកនឹងត្រូវបញ្ចប់វគ្គទី១។ ទៅបញ្ចប់ស្អែកនៅខេត្តពោធិសាត់។ រឿងរ៉ាវវាអត់ទាន់ចប់ទេ។ ពូបានដាក់ប្រតិទិនការងារហើយ។ ពេលយុទ្ធនាការ​បោះឆ្នោត​នេះខ្ញុំមិនចេញទេ ព្រោះតែមកមានចែកជំនួយអី ហ្នឹងចូលបទទិញសន្លឹកឆ្នោតអីគឺមានបញ្ហា។ ដូច្នេះបានជាយើងពន្យារដល់ថ្ងៃ ២៧កក្កដា មានជំនួប ១០ដងទៀត។ បានដាក់ក្នុងប្រតិទិនការងាររួចហើយ។ ទៅបញ្ចប់នៅឯ​​ភ្នំពេញ។ លើកទី ៩ នៅខេត្តព្រះសីហនុ ព្រោះវាគាប់ជួនចំថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ។ ដាក់រកចំណេញដែរ។ ចង់ឆ្លៀតងូតទឹកសមុទ្រនឹងគេ។ យើងដំណើរការជួបតទៅទៀត។ គោលបំណងនៃការជួបគឺសំខាន់បំផុត​ត្រួតពិនិត្យនូវវឌ្ឍនភាពនៃកិច្ចការដែលយើងបានរួមគ្នាធ្វើក្នុងរយៈពេលកន្លងទៅ តើអនុវត្ដបានបែបណាហើយ​បញ្ហាប្រឈមនៅមានអ្វីទៀត?

(២) នារីខ្មែរឥស្លាមអាចជ្រើសរើសសម្លៀកបំពាក់តាមចិត្ត ដើម្បីសុខដុមនីយកម្មជាតិសាសន៍និងសាសនា

ខ្ញុំមានការរីករាយដោយបានឃើញថាក្នុងជំនួបទី១ យើងបានធ្វើកិច្ចការច្រើន តាំងពីកិច្ចការតូចតាចដល់កិច្ចការធំ។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ពាក់ព័ន្ធនឹងមុនពេលជួបមានអ្វី និងក្រោយពេលជួបបានអ្វី? និងបន្ដអនុវត្ដរហូតដល់ពេលនេះ។ បានជួបក្មួយៗឥស្លាមប៉ុន្មាននាក់។ បញ្ហានេះថាតូចក៏បាន​ ប៉ុន្ដែបើនិយាយពីធំក៏ថាបានដែរ។ រឿងភាពមិនច្បាស់លាស់អំពីសម្លៀកបំពាក់។ មិនគ្រាន់តែកម្មករទេ សិស្ស និស្សិតឥស្លាម ដែលចូលរៀនតាមសាលាក៏មានភាពមិនច្បាស់លាស់ផងដែរ។ ប្រទេសមួយចំនួនមិនអនុ​ញ្ញាតឲ្យប្រើសំលៀកបំពាក់ប្រពៃណីរបស់ឥស្លាមទេ ប៉ុន្ដែនៅកម្ពុជា សិស្សនិស្សិតឥស្លាម​ត្រូវបានផ្តល់ជាជម្រើស ចង់ប្រើសម្លៀកបំពាក់ឥស្លាមក៏បាន សម្លៀកបំពាក់ឯកសណ្ឋានរបស់សាលាក៏បាន។ ​នៅតាមរោងចក្រទៀតសោត ចង់ប្រើឯកសណ្ឋានជាកម្មករក៏បាន ចង់ប្រើឯកសណ្ឋានជាឥស្លាមក៏បាន។ ខ្ញុំបានសួរក្មួយៗជាឥស្លាមថា “តើពូនិយាយត្រូវឬអត់ បើគេឃើញកញ្ចឹងក ត្រចៀក គេស្រឡាញ់ ​តើបាបមែនទេ?”។ ឥស្លាមចូលចិត្តឃ្លុំមិនឲ្យគេឃើញកញ្ចឹងកនិងត្រចៀកទេ។ នេះជាការដោះស្រាយមួយក្នុងចំណោមនៃការដោះស្រាយដែលអាចថាជារឿងតូច តែយើងចាត់ទុកថាជារឿងធំ ​ហើយទាក់ទងនឹងសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលរស់នៅជាមួយគ្នាដោយគ្មានការរើសអើង​។

(៣) គោលនយោបាយសោធននិវត្តន៍ ស្រាយកង្វល់មនុស្សចាស់ ពេលអស់ការងារធ្វើ តើរំពឹងអីឬនរណា?

ទាក់ទងនឹងបញ្ហាធំ  ហើយជាបញ្ហាដែលមនុស្សគ្រប់គ្រប់តែងតែគិត ហើយពូបាននិយាយពីរឿងនេះច្រើនដង​ហើយ តែពូបានជួបជាមួយក្មួយៗជិត ២ ម៉ឺន នាក់នេះ ពូក៏ត្រូវតែនិយាយ។ មនុស្សទាំងអស់មិនថាអ្នកមានអ្នកក្រទេ តែងគិតដល់ពេលចាស់ទៅ។ បើអ្នកដែលខ្វះទ្រព្យសម្បត្ដិ (ឬហៅថាអ្នកក្រទៅចុះ ព្រោះយើងក៏មានប័ណ្ណក្រីក្រដែរ) តែងតែគិតថាពេលអញឈប់ធ្វើការទៅ តើបានអ្នកណាចិញ្ចឹម? បានអីស៊ី។ ហ្នឹងសម្រាប់អ្នកក្រីក្រ។ ប៉ុន្តែសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិវិញ យកឧទាហរណ៍ពូទៅចុះ … ក៏ពូគិតដែរ។ ពិតមែន​តែពូមានទ្រព្យសម្បត្តិ ពូមិនខ្លាចអត់បាយស្លាប់ទេ ក៏ប៉ុន្តែបញ្ហា​ចំណោទគឺ តើកូនមួយណានៅជាមួយយើង? តើចៅមួយណានៅជាមួយយើង? ចិត្តគេបានឬអត់? ពេលហ្នឹងកម្លាំងយើងខ្សោយហើយ។ យើងគិតអំពីបញ្ហាហ្នឹងទៀត។ មនុស្សចាស់ទៅមិនមែនមិនគិតទេ។ រឿងកូនទាស់គ្នា យើងអត់ព្រួយទេ ព្រោះរឿងរបស់ក្រុមពួកឯងកូនចៅ។

ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាក្រែងលោយើងស្លាប់ទៅ យកឯងទៅដាក់នៅផ្នូរហើយ ស្រាប់តែថ្ងៃក្រោយ​លក់ផ្នូរឯងចោលទៀត។ មានអ្នកខ្លះលក់ផ្នូរឪពុកម្តាយយកដី។ ចំណុចប្រឈមគ្រប់មនុស្សទាំងអស់មិនថាមានឬក្រ ប៉ុន្តែអាចមានអ្នកមានខ្លះ គេមិនបានគិតទេ។ យើងថាកុំទាំងអស់ ស្ទើរតែទាំងអស់តែងតែបារម្ភថា ពេលចាស់ទៅបានអ្នកណា បានប្រាក់ឯណាចិញ្ចឹមខ្លួន។ ពេលចាស់ទៅ កូនមួយណា ចៅមួយណាជួយមើលខ្លួន? ចំណុចនេះត្រូវបានដោះស្រាយ តាមរយៈនៃការដាក់ឲ្យអនុវត្តនូវការចូលនិវត្តរបស់កម្មករ កម្មការិនី ដែលមានប្រាក់សោធននិវត្តដូចមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ។ ចំណុចនេះមិនតូចទេ គឺធំណាស់។ ក្មួយៗសព្វថ្ងៃមានអាយុច្រើនគួរសមហើយ អញ្ចឹងតែងកង្វល់។ ប៉ុន្តែនៅពេលដែលក្មួយៗចាកចេញពីការងារ ក្មួយៗមានប្រាក់ចិញ្ចឹមខ្លួន ដោយមិនពឹងផ្អែកជាមួយនឹងកូនទេ បើកូនគេចិត្តបានអាហ្នឹងវាកាន់តែល្អ វាបន្ថែម។

(៤) ក្រសួងការងារ៖ ឆ្នាំ២០២៤ ជាង ៤ ០០០ នាក់ នឹងត្រូវនិវត្តហើយមានប្រាក់ខែ

បើកូនចិត្តមិនបានទេ ក៏យើងនឹងមានប្រាក់។ ចំណុចនេះ តាមរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង ឆ្នាំ២០២៤ ខាងមុខនេះ អ្នកដាក់ពាក្យពីឥឡូវ នឹងបានរហូតដល់ជាង ៤ ០០០ នាក់ហើយ ដែលត្រូវចូលនិវត្តហើយមានប្រាក់ខែ។ ទាំងអស់នេះជាចំណុចដែលយើងបានរកឃើញក្នុងដំណាក់កាលនៃជុំទីមួយ។ បើសិនពេលនោះ ដើររបៀបជិះសេះមើលផ្កា ប្រហែលជាមិនអាចមើលឃើញនូវចំណុចអស់ទាំងនេះទេ។ យើងបានរកឃើញតាមរយៈនៃការសន្ទនាជាមួយនឹងអ្នករដ្ឋបាលតាមរោងចក្រ ប្រធានក្រុម ប្រធានផ្នែក ដែលជួបពូនៅទីក្រុងភ្នំពេញ បន្ទាប់ទៅយើងបានចុះស្វែងយល់ប្រហែលជានៅរូបភាពមិនមែនច្រើនពេកទេ។ ពូបានទទួលទានអាហារជាមួយនឹងកម្មករ/ការិនីមិនតិចជាង ៤ដងទេ បើតាមខ្ញុំចាំ ​… ពេលនោះហើយដែលពូឆ្លៀតសួរ។ ពេលខ្លះក្មួយៗកំពុងធ្វើការ ពូក៏ទៅអង្គុយក្បែរឬឈរខ្សឹបសួរ គោលបំណងចង់ដឹងការពិតដែលក្មួយៗអាចប្រាប់មកពូពាក់ព័ន្ធជាមួយនឹងបញ្ហារឿងដែលជាបញ្ហាប្រឈម។

អ្នកពិការបានចេញពីធ្វើការមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ

ថ្ងៃមុន រឿងស្រ្តីមានផ្ទៃពោះចេញមុនម៉ោង ១៥នាទី ពូបានទៅជិតកម្មការិនីម្នាក់ដែលមានផ្ទៃពោះ។ គាត់កំពុងតែអង្គុយដេរ។ មើលទៅគាត់មានផ្ទៃពោះ។ គាត់ថាពិបាកពេលចេញតែម្តង។ ដល់ម៉ោងចេញត្រូវសម្រុកចេញ ដល់ចេញទៅវាប៉ះពាល់សម្រាប់អ្នកមានផ្ទៃពោះ។ ដូច្នេះហើយបានជាបង្កើតឲ្យមានការចេញមុនម៉ោង ១៥ នាទី។ ថ្មីៗកន្លងទៅនេះ យើងក៏បានរកឃើញកម្មការិនីម្នាក់ដូចជានៅព្រៃស្ពឺ មានបំណងនឹងជួបខ្ញុំ ប៉ុន្តែកម្មករច្រើនពេកមិនអាចជួបបាន។ ជាកុសលល្អខាង BTV ធ្វើសម្ភាសន៍ជាមួយគាត់។ គាត់ដាក់ចេញនូវសំណូមពរមក​ ហើយខាង BTV គេបង្ហោះតាម​​ Digital របស់គេ ខាង Telegram របស់គេចេញមក បន្ទាប់ទៅគេផ្សាយតាមទូរទស្សន៍។ កម្មការិនីនោះនិយាយថា គាត់ចង់សំណូមពរដើម្បីឲ្យអ្នកពិការបានចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះ។ យើងក៏ទទួលយកសំណូមពរមកដោះស្រាយ។

(៥) រឿងរ៉ាវទាក់ទងនឹងជីវិតមនុស្សនិងផលប្រយោជន៍ប្រជាជន មិនមែនជាបញ្ហាតូចតាច

អាចអ្នកខ្លះគេថាលោក ហ៊ុន សែន កំប៉ិកកំប៉ុកពេកហើយ តាំងពីរឿងធំរហូតមកដល់តូច តែខ្ញុំមិនគិតដូច្នោះទេ។ រឿងរ៉ាវអ្វីក៏ដោយដែលទាក់ទងជាមួយនឹងជីវិតមនុស្ស រឿងរ៉ាវអ្វីក៏ដោយឲ្យតែទាក់ទងទៅនឹងផលប្រយោជន៍ប្រជាជន មិនមែនជាបញ្ហាតូចតាចទេសម្រាប់ខ្ញុំ។ ដូច្នេះហើយបានជាយើងត្រូវគិត សូម្បីតែឥឡូវនេះចង់សួរមួយម៉ាត់ អ្នកដែលបានកេះនំប៉័ងអស់ប៉ុន្មានអ្នកហើយ សុំលើកដៃមើល? ដូចមិនសូវអស់ច្រើន។ យើងដឹងថាក្មួយៗច្បាស់ជាក្រោកមកទាំងយប់។ អញ្ចឹងអត់បានទទួលទានទេ។ ខាងផ្នែកការរៀបចំត្រូវតែរៀបចំមាននំប៉័ង​ មានទឹកសុទ្ធ មានទឹកក្រូច ដាក់ទៅ។ ក្មួយៗកុំខ្លាចគេថត ឲ្យគេថតយកទៅបញ្ចាំងតាមទូរទស្សន៍ កំពុងទំពានំប៉័ង ទំពាផង ស្តាប់ផង វាមានខុសអី។ កុំថាខ្វះការគួរសម នាយករដ្ឋមន្រ្តីកំពុងតែនិយាយបែរជាឯងនេះទំពាឲ្យគេថតបាន អត់ទេ អាហ្នឹងទៅល្អវិញតើ វាបង្ហាញនូវភាពស្និទ្ធស្នាល។

បង្ហាញកាយវិការដូចជាសមាជិកក្រុមគ្រួសារតែមួយ

ពូអរណាស់ជាមួយនឹងកាយវិការរបស់ក្មួយៗ មិនថានៅកន្លែងនេះ ឬទីកន្លែងផ្សេងទេ វាទៅផុតរវាងនាយករដ្ឋមន្រ្តីជាមួយនឹងប្រជាពលរដ្ឋ ទៅដល់កម្រិតនៃទំនាក់ទំនងរវាងក្រុមគ្រួសារ ដែលក្មួយៗចាត់ទុកពូដូចជាឪពុក ដូចជាឪពុកធំ ដូចជាឪពុកមា ឬដូចជាជីតា។ រឿងនេះ មិនមែនជាបញ្ហាតូចតាចទេសម្រាប់ពូ ក្នុងមួយជីវិតនេះ ទោះបីជាពូឆ្លងជំងឺកូវីដ-១៩ ដែលវាមិនទាន់អស់ វាស័ក្តិសមនឹងកាលះបង់របស់ពូ ពូអត់ខ្លាចទេ។ កន្លងទៅនេះកម្មករមិនតិចជាងពាន់នាក់ទេ ដែលបានឱបពូ ចាប់ដៃពូ ប៉ុន្តែពូអត់ទាន់មានឆ្លងទេ ហើយបើសិនជាឆ្លង វាក៏ស័ក្តិសមនឹងការលះបង់មួយដែលពូត្រូវធ្វើចំពោះកម្មករ/ការិនី និងប្រជាជនកម្ពុជា។

រំលឹកពីនាវា Westerdam

នៅចាំបានទេ? នាវា Westerdam ជាជនជាតិបរទេស ពូបានទៅចាប់ដៃ នៅពេលហ្នឹងនាវា Westerdam នាវាទេសចរណ៍ដ៏ធំ ចូលទៅប្រទេសណាក៏គេមិនឲ្យចូលដែរ។ អញ្ចឹងឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទូរស័ព្ទមកក្នុងរង្វង់ប្រហែលជាម៉ោងដប់កន្លះយប់ ពូមិនគិតថាប្រទេសណាជាប្រទេសណា ហើយមិនស្គាល់ថាអា Westerdam ជារបស់អាមេរិកទៅទៀត។ ប៉ុន្តែ ប្រទេសណាក៏ដោយ ពូបានប្រាប់ថាឲ្យនាវានេះចូលឲ្យលឿនបំផុត ព្រោះឮថានៅលើហ្នឹងជិតអស់ម្ហូប ជិតអស់ទឹកសាបទៅទៀត។ ដាក់ចេញនូវបទបញ្ជាថា ប្រសិនបើនៅលើនោះមានអ្នកឆ្លងកូវីដ-១៩ ត្រូវយកឧទ្ធម្ភាគចក្រទៅយកអ្នកកូវីដ-១៩ មកវិញ ដើម្បីកុំឲ្យឆ្លងគេនៅលើនាវា។ គាប់ជួនថ្ងៃនោះ វាចំថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃទិវានៃក្តីស្រលាញ់ ពូបានទៅទទួលផ្ទាល់ ពេលនោះឲ្យចុះលើកទី១ គឺ ២២០ នាក់ ពូចាប់ដៃទាំង ២២០ នាក់ ហើយឲ្យផ្កាកុលាបមួយទង បូករួមទាំងក្រុមនាវិកស្អីៗ បម្រើការអីទៀត យើងប្រហាក់ប្រហែលជា ២៥០ នាក់នៃការចាប់ដៃ។

ធ្លាប់ផ្សងព្រេងដ៏គ្រោះថ្នាក់ យកជីវិតធ្វើដើមទុនតស៊ូរំដោះប្រទេស

ពូគិតថាបើសិនជាឆ្លង ក៏វាស័ក្តិសមជាមួយនឹងការលះបង់ដើម្បីជីវិតមនុស្សជាតិដែរ ព្រោះពូធ្លាប់ហើយជាមួយនឹងការផ្សងព្រេងដ៏មានគ្រោះថ្នាក់នោះ។ កាលពីសម័យធ្វើទាហាន ពេលចូលទៅប្រយុទ្ធ អត់ដឹងថាខ្លួនត្រូវគ្រាប់ស្លាប់ឬក៏ត្រូវរបួសទេ។ បន្ទាប់ទៅយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រទេស ហើយក៏យកជីវិតធ្វើដើមទុន ដើម្បីចូលទៅតំបន់ខ្មែរក្រហមកាន់កាប់ធ្វើសមាហរណកម្ម។ ពូគ្មានខ្លាចនឹងត្រឹមតែឆ្លងកូវីដ​-១៩ទេ។ បើសិនជាឆ្លងកូវីដ-១៩ ដោយសារជួបកម្មករដោះស្រាយបញ្ហាគឺវាស័ក្តិសមជាមួយនឹងការលះបង់របស់ពូ។ ពូអត់ខ្លាចទេ។ សូមបញ្ជាក់ណា ពេលនោះមានជំនួបគ្រោងជួបរវាងគណៈប្រតិភូមួយជាមួយនឹងពូ។ គណៈប្រតិភូហ្នឹងគេខ្លាចឆ្លងពីនាយករដ្ឋមន្រ្តី សុំលុបកម្មវិធីហ្នឹងទៅ។ គេថាគេមកមិនទាន់ដោយសារគេមានជំងឺ។ អញ្ចឹង​ទេ បើលុបៗ រហូតតែម្តងទៅ។ អត់ខ្ចីជួប។ ឥឡូវសុំជួបទៀតក៏មិនជួបដែរ។ ហ្នឹងគឺជាការពិត។ ដល់យើងស៊ើបដឹងទៅ គាត់នេះខ្លាចឆ្លងពីឯង។ វាវាស់ថ្ងៃទៅ ពីថ្ងៃដែលយើង(ជួបនាវាWesterdam ទី១៤ កុម្ភៈ) ត្រូវថ្ងៃ២៤ កុម្ភៈត្រូវជួបគណៈប្រតិភូហ្នឹង។ គេលុបចោល។ ដោយសារពេលនោះតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ ឬ ៣ អាទិត្យ។ សូម្បីតែឥស្សរជនជាន់ខ្ពស់ ក៏គេរើសអើងជាមួយយើងដែរ។ ក៏ប៉ុន្តែសម្រាប់ពូខុសពីហ្នឹង។ អ្នកណាគិតស្អីក៏គិតចុះ។ ឧទាហរណ៍ បើសិនជាក្មួយៗកើតកូវីដ-១៩ ចាត់ទុកថាឆ្លងពីពូទៅចុះ ហើយបើពូឆ្លងកូវីដ-១៩ វិញក៏ចាត់ទុកថាវាជំងឺរបស់ពូ។ កុំថានាយករដ្ឋមន្រ្តីឆ្លងពីកម្មករ។ អត់ទេ។ ពូមិនថាអញ្ចឹងទេ ព្រោះក្រៅពីអ្នក​ឱប អ្នកចាប់ដៃ ក៏នៅអ្នកសុំថើបទៀត។ មានមួយនោះមិញសុំថើបមួយ ដល់ថើបរួចហើយមានថើបមួយណា ថើបដល់ពីរ ហើយថើបបែបគ្រឺតទៀត។ នោះហើយដែលជាទំនាក់ទំនងដែលខ្ញុំនិយាយថាទៅហួសពីអ្វីដែលជាទំនាក់ទំនងរវាងមេដឹកនាំជាមួយប្រជាពលរដ្ឋ គឺស្ថិតនៅក្នុងក្របខណ្ឌឪពុក និងកូន ឪពុកធំ ឪពុកមា ឬជីតា ដែលជាការលើកទឹកចិត្តមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ត។

កន្លែងនេះរបស់ ឧកញ៉ា ខូវ គីមបាក់ ដែលគាត់ជាអ្នកជួយតាំងពីដំណើរការចរចាសន្តិភាពដំបូងមកម៉្លេះ

ថ្ងៃនេះបានមកកន្លែងលោក ខូវ គីមបាក់។ ឯណាបាក់? ដូចអត់មកទេ។ មិនស្រួលនៅស្រុកបារាំង។ នេះកន្លែងរបស់លោក ខូវ គីមបាក់។ ហ្នឹងដីរបស់គាត់។ ខូវ គីមបាក់ នេះគឺជាអ្នកដែលជួយពូ នៅក្នុងពេលដែលពូទៅចរចាជាមួយនឹងសម្តេចព្រះករុណាបិតានៅឯប្រទេសបារាំង។ មាន ខូវ គីមបាក់ នេះមួយ ក្នុងចំណោមអ្នកដែលចូលរួមជួយ។ ក្រោយមកគាត់ចូលមករកស៊ីនៅស្រុកខ្មែរ គាត់ធ្វើរោងចក្រម្ស៉ៅមី។ គាត់មានដីមានធ្លីអីចឹងទៅ។ ហ្នឹងជាប្រវត្តិរបស់ ខូវ គីមបាក់ ប៉ុន្តែគាត់ក៏មិនដែលមកពឹងយើងឲ្យអន្តរាគមន៍ធ្វើនេះធ្វើនោះទេ។ គាត់មិនខ្វល់នឹងរកអន្តរាគម៍អញ្ចឹងទេ។ ពិតមែនតែគាត់បានជួយតាំងពីដំណើរការសន្តិភាពដំបូង។

​(៦) អនុក្រឹត្យស្តីពីគោលនយោបាយសំរាប់ស្ត្រីមានផ្ទៃពោះ ចាប់អនុវត្តពីថ្ងៃទី១ សីហា ២០២៣ បានចុះហត្ថលេខាហើយ

ពូក៏សុំយកពេលនេះដើម្បីនិយាយបន្តិចទៅលើពាក់ព័ន្ធរឿងក្មួយៗទទួលបាននូវផលប្រយោជន៍បន្ថែម។ ដូច​ដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ហើយ ម្សិលមិញនេះ អនុក្រឹត្យបានចុះហត្ថលេខាហើយ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានរៀបចំអនុក្រឹត្យសម្រាប់អនុវត្តជាមួយនឹងស្ត្រីមានផ្ទៃពោះ សម្រាប់អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ក្មួយៗនឹងត្រូវទទួលបាននូវផលប្រយោជន៍បន្ថែម ដូចដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើង។ ពីមុននេះ ក្មួយៗនិយាយពីផលប្រយោជន៍របស់ក្មួយៗជាកម្មការិនី គឺពាក់ព័ន្ធជាមួយនឹងបញ្ហាឆ្លងទន្លេ។ មុនពេលដែលយើងជួបគ្នា ក្មួយៗបានសម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សត្រឹមតែ ៥០% ទេ។ (ឧទាហរណ៍)ដូចជាឥឡូវប្រាក់គោលរបស់យើង ២០០ ពេលឆ្លងទន្លេក្មួយបានសម្រាក ៣ ខែ ប៉ុន្តែប្រាក់ខែនៅតែ ១០០។ ដល់ឥឡូវនេះ កន្លងទៅចាប់ពីឆ្នាំ២០១៨ មក ក្មួយៗពេលឆ្លងបានសម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវ​ត្សរ៍ ១២០%។ បើថ្ងៃនេះ ក្មួយៗឆ្លងទន្លេ ក្មួយៗទទួលបានរហូតទៅដល់ ២៤០ ដុល្លារឯណោះ។

ឥឡូវនេះ ក្មួយៗនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតនៅត្រង់ថា នៅពេលដែលក្មួយៗចាប់ផ្តើមមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ ៤ ដង ក្នុង ៤ ដង ត្រូវឧបត្ថម្ភ ម្តងគឺ ៨ ម៉ឺនរៀល អញ្ចឹងយើងគុណមើល ៨ ម៉ឺនរៀល ៤ ដង ស្មើនឹង ៣២ ម៉ឺន។ ហើយបើសិនជាដល់ពេលដែលក្មួយឆ្លងទន្លេ នឹងត្រូវបានទទួលការឧបត្ថម្ភចំនួន ៨០ ម៉ឺនរៀល សម្រាប់កូន ១ ប៉ុន្តែបើឡើងកូនភ្លោះ គឺថែមឲ្យ ៤០ ម៉ឺនទៀត ហើយបើភ្លោះ ៣ ក៏បាន ៤០ ម៉ឺនទៀតដែរ ប៉ុន្តែជាទូទៅយើងចាត់ទុកថា ១ ទៅចុះ ប៉ុន្តែអ្នកដែលបាន ២ គឺមិនឡើងឌុបទេ។ បន្ទាប់ពីហ្នឹងទៅ យើងត្រូវផ្តល់ការយកចិត្តទុកដាក់ថែទាំម្តាយ និងកូននេះ ២ ឆ្នាំទៀត គឺត្រូវឧបត្ថម្ភចំនួន ១០ ដង ក្នុង(កូន)ម្នាក់ ៨ ម៉ឺនរៀល (គុណនឹង)១០ ដង (ស្មើនឹង) ៨០ ម៉ឺនរៀល។ ដូច្នេះ ៨០ ម៉ឺន ២ ដង វា ១៦០ ម៉ឺន ថែម ៣២ ម៉ឺន ១៩២ ម៉ឺន ដែលក្មួយៗនឹងទទួលបាននូវផលប្រយោជន៍នេះ នេះជាការគិតគូរខ្ពស់។

(៧) មន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យាជាស្ត្រី នឹងទទួលបានអត្ថប្រយោជន៍ដូចកម្មការិនី

ខ្ញុំសុំយកឱកាសនេះប្រកាសជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យាជាស្ត្រីទាំងអស់ នឹងទទួលបានដូចគ្នា។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អាចរៀបចំអនុក្រឹត្យដោយឡែក ឬក៏អនុវត្តអនុក្រឹត្យហ្នឹងតែម្តង? រៀបចំអនុក្រឹត្យថ្មីមួយទៀត គឺយើងនឹងអនុវត្តដូចគ្នា ព្រោះនៅក្នុងចំណោមគ្រូបង្រៀនរបស់យើង គ្រូពេទ្យរបស់យើង មន្ត្រីជាប់កិច្ចសន្យារបស់យើង ក៏មានក្រមុំៗមួយចំនួនត្រៀមយកប្តី មួយចំនួនទៀតមានប្តី និងមានកូន។ ដូច្នេះទទួលបាននូវការឧបត្ថម្ភ ដែលខ្ញុំសូមប្រកាសចេញពីទីនេះតែម្តង។ ខ្ញុំគិតថា យើងនៅសល់ពេល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន អាចធ្វើឲ្យខ្ញុំបន្តិច។ សុន្ទរកថាសម្រាប់ខានស្អែកនេះ ត្រូវថែមកន្លែងហ្នឹងបន្តិចអំពីគោលនយោ​បាយគាំពារសង្គមរបស់យើង ចំពោះមន្ត្រីរាជការ មន្ត្រីកម្មសិក្សា មន្ត្រីជាប់កិច្ចសន្យាជាស្ត្រី គឺត្រូវបានទទួលនូវការឧបត្ថម្ភ។

(៨) ស្ត្រីជាកងទ័ព ស្ត្រីជានគរបាល ទុកពិភាក្សាដោយឡែករវាងក្រ​សួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយកងទ័ព និងមហាផ្ទៃ

ឯចំពោះស្ត្រីជាកងទ័ព ស្ត្រីជានគរបាល ក៏នឹងត្រូវទទួលដែរ ក៏ប៉ុន្តែទុកពិភាក្សាដោយឡែករវាងក្រ​សួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជាមួយនឹងកងទ័ព ជាមួយនឹងមហាផ្ទៃ។ ក្នុងចំណុចនេះ គ្រាន់តែជួស ព្រោះអានោះអត់ទាន់បានប្រកាសទេ អញ្ចឹងត្រូវបន្ថែមត្រង់ហ្នឹងចូលបន្តិចទៅ ព្រោះខ្ញុំបានបញ្ចូលទៅក្នុងត្រៀមអានហើយ ប៉ុន្តែអត់អីទេ បន្ថែមបន្តិចចូលកន្លែងហ្នឹង ដើម្បីយើងឆ្លើយតបជារួម​។ ហើយបើយើងប៉ាន់ស្មានក្នុងមួយឆ្នាំ សម្រាប់អ្នកនៅក្នុងជួរជាមន្ត្រីរាជការ អស់លុយប៉ុន្មានជា ៣ លានដុល្លារតែប៉ុណ្ណឹងទេ។ ដូច្នេះវាមិនច្រើនធំហួសនោះទេ ក្នុងចំណោមកម្មការិនីទេ ដែលត្រូវស្រូបច្រើនជាងគេ ហើយនិងស្ត្រីក្រីក្រ ប៉ុន្តែបើក្នុងមន្ត្រីរាជការ បន្ថែមទាំងកងកម្លាំងប្រដាប់អាវុធទៀត ក៏មិនច្រើន​ប៉ុន្មានដែរ ដែលត្រូវបានទទួល។

រោងចក្រសង់តាមស្តង់ដារ មានកន្លែងទទួលអាហារ និងបំបៅកូន គិលានដ្ឋាន ឲ្យអ្នកកូនខ្ចីចេញមុនម៉ោង

គោលនយោបាយគាំពារសង្គម ត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបជាមួយនឹងបញ្ហាសុខុមាលភាពរបស់ប្រជាជន។ អញ្ចឹងក្មួយៗកាន់តែមានលទ្ធភាព។ មុននេះ គ្រាន់តែនៅស្រុកអង្គស្នួលរបស់យើងនេះ ខេត្តកណ្តាល តើស្ថានភាពដួលសន្លប់នៅតាមរោងចក្រ ធ្លាប់កើតមានទេ? ពិតជាធ្លាប់កើតមាន ដោយសារពេលនោះប្រញិបប្រញាប់។ យើងធ្វើរោងចក្រហើយ កម្មករក៏បើកឲ្យធ្វើការ។ រោងចក្រនោះមិនទាន់ត្រូវតាមស្តង់ដារ ធ្វើឲ្យខ្វះអុកស៊ីសែន បង្កើតឲ្យមានការដួលសន្លប់។ យើងបានកែលម្អវា រហូតទៅដល់បានរៀបចំទីកន្លែងនានា ដើម្បីឲ្យមានកន្លែងទទួលទានអាហារ។ កាលមុននៅតាមរោងចក្រមួយចំនួនដែលទើបនឹងចាប់ផ្តើម កម្មការិនី មកទទួលទានអាហារថ្ងៃត្រង់កណ្តាលថ្ងៃ។ ឥឡូវខ្ញុំគិតថា ការហូបបាយនៅកណ្តាលថ្ងៃវាមិនមានទៀតទេ។ រោង​ចក្រនានាបានកែសម្រួល មានកន្លែងគិលានដ្ឋានសម្រាប់ការពិនិត្យសុខភាពបឋម មានកន្លែងបំបៅកូន ហើយកន្លែងខ្លះកម្មការិនីដែលមានកូនខ្ចីបានម្ចាស់រោងចក្រអនុញ្ញាតឲ្យចេញមុនមួយម៉ោងទៅមើលកូន។

រោងចក្រជាសហគមន៍សុខសាន្ត គ្មានការចែកចាយ/ប្រើប្រាស់គ្រឿងញៀន គ្មានហិង្សា មានជម្លោះត្រូវដោះឲ្យបានឆាប់

នេះគឺជាការយល់គ្នាកាន់តែច្រើន​ … ពីដើមមានក្រុមបងធំទៀត។ បាតុកម្មមានមនុស្សតែ ១០០នាក់ទេ កម្មករក្នុងរោងចក្រមាន ២០០០នាក់។ ពួក ១០០នាក់នេះវាជើងកាងមិនឲ្យគេចូលធ្វើការទៀត។ ឥឡូវពួកធុនហ្នឹងអត់មានទេ។ មេក្លោងវារត់ចោលស្រុក អញ្ចឹងកូនចៅនៅក្នុងស្រុកក៏វាមិនព្រហើនដែរ។ ឃើញរូបភាពហើយ គេមិនព្រមធ្វើបាតុកម្ម វាទៅទម្លាយទ្វារធ្វើបាតុកម្ម ទាញកម្មករឲ្យចេញមកធ្វើបាតុកម្ម ក្នុងពេលដែលកម្មករគេត្រូវធ្វើការ។ នេះជារឿងអតីតកាល។ យើងមិនអាចកែប្រែវាបានទេ។ ក៏ប៉ុន្តែវាជាបទពិសោធន៍មួយសម្រាប់យើង ធ្វើជាម៉ែត្រវាស់ពីការជឿនលឿន ការតម្រង់ទិសការដោះស្រាយសេចក្តីត្រូវការ។ អ្វីដែលពូចង់បានបំផុត គឺធ្វើយ៉ាងម៉េចឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ … ធ្វើយ៉ាងម៉េចកុំឲ្យរោងចក្រយើងក្លាយទៅជារោងចក្រដែលមានហិង្សា មានបងតូច បងធំ មានការប្រើប្រាស់គ្រឿងញៀន មានការចែកចាយគ្រឿងញៀន។ ក្នុងករណីដែលមានជម្លោះ ត្រូវដោះស្រាយជាមួយគ្នាឲ្យបានឆាប់។

ជំងឺអេដស៍ត្រូវបានប្រកាសអាសន្នជាថ្មី, បន្តការចាក់វ៉ាក់សាំងដូសបន្តបន្ទាប់ប្រឆាំងកូវីដ១៩

ឥឡូវមានបញ្ហាជំងឺអេសដ៍ ដែលត្រូវតែប្រកាសអាសន្នឡើងវិញ … ជំងឺអេដស៍នៅប្រទេសរបស់យើងធ្លាក់ចុះ ជាមួយនឹងយុទ្ធនាការផ្សេងៗ ដើម្បីគ្រប់គ្រងជំងឺនិងឈានទៅបំបាត់ជំងឺមួយចំនួន រាប់ទាំងជំងឺគ្រុនចាញ់ ឲ្យចប់ក្នុងឆ្នាំ២០២៥។ ប៉ុន្តែបែរជាជំងឺអេដស៍នៅឆ្នាំ២០២២ កើនឡើង ៣០០ករណី ហើយសំដៅទៅរកអ្នកដែលយកភេទដូចគ្នា ប៉ុន្តែមិនមែនភេទស្រីនិងស្រីទេ គឺប្រុសនិងប្រុសយកគ្នា។ អញ្ចឹងសុំឲ្យអ្នកទាំងនោះចេះការពារខ្លួន។ អេដស៍វាមិនទាន់ចប់ទេ ហើយកូវីដ-១៩ ក៏មិនទាន់ចប់ដែរ។ សូមលើកទឹកចិត្តឲ្យក្មួយៗបន្តការយកវ៉ាក់សាំងដូសជំរុញតទៅទៀត។ យើងអត់ទាន់បញ្ចប់នូវការចាក់វ៉ាក់សាំងទេ ភាពស៊ាំវាចាំបាច់ដើម្បីការ​ពារខ្លួន។ ឥឡូវសុំសួរមើល ក្មួយៗចាក់ដូសទី៤ បានប៉ុន្មាននាក់ នៅក្នុងចំណោមនេះ? ស្ទើរតែអស់ទៅហើយ​។ មានដូស​ទី៥ ហើយនៅ? មានខ្លះហើយ។ បានទៅចាក់នៅឯណានឹងគេនោះ? ចាក់ដូសទីប៉ុន្មានក៏ដោយ វាអត់អីទេ ព្រោះកូវីដ-១៩ អត់ទាន់ចប់។ យើងក៏ត្រូវបន្តការការពារខ្លួន ប្រុងប្រយ័ត្ន។ ឯជំងឺអេដស៍ក៏វាអត់ទាន់ចប់ដែរ ផ្ទុយទៅវិញមាននិន្នាការកើតឡើង។ រវាងកូវីដ-១៩ និងអេដស៍ខុសគ្នាត្រង់កូវីដ-១៩ មានថ្នាំការពារ មានថ្នាំព្យាបាល ប៉ុន្តែអេដស៍មានថ្នាំព្យាបាលតែព្យាបាលមិនដាច់ទេ។ កើតអេដស៍ហើយគឺជីវិតនេះវាស្ទើរតែចប់ …។

(៩) រំដោះប្រជាជនពីរបប ប៉ុល ពត បង្កើតសន្តិភាពមក ២៤ ឆ្នាំ មានរយៈកាលវែងជាងដំណាក់កាលសន្តិភាពពីមុនៗ

ដើម្បីឲ្យសហគមន៍សុខសាន្តនេះកើតឡើងបាន យើងត្រូវជំហានសំខាន់ជាងគេ រួមគ្នាការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្មួយៗត្រូវចាំ បើគ្មានសន្តិភាពទេ អ្វីដែលបាននិងកំពុងមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន មិនអាចកើតមានទេក្មួយ។ ការងារដែលក្មួយមានសព្វថ្ងៃនេះបើគ្មានសន្តិភាព​ទេ គ្មានអ្នកណាមកវិនិយោគក្នុងប្រទេសយើងទេ។ ពេលនោះ យុវជនដែលកំពុងធ្វើការងារនេះនឹងត្រូវជ្រើសរើសយកទៅធ្វើកងទ័ពដើម្បីប្រយុទ្ធនៅសមរភូមិ។ វាជាកាតព្វកិច្ចរបស់ពលរដ្ឋដែលត្រូវធ្វើ។ សង្គ្រាមវាបំផ្លាញ ប៉ុន្តែយើងបានខិតខំរំលត់ភ្លើងសង្គ្រាមនេះ។ ពីមុនយើងបានរំដោះប្រជាជនចេញពីរបប ប៉ុលពត ក្រោយមកយើងបានរួមគ្នាដើម្បីបង្កើតឡើងនូវសន្តិភាពមួយដែលឥឡូវមានអាយុ២៤ឆ្នាំហើយ។ (សន្តិភាពនេះ)មានរយៈកាលវែងជាងដំណាក់កាលដែលមាន(សន្តិភាព)ជាបន្តបន្ទាប់

(១០) ​ខ្មែរពូជអ្នកចំបាំង ឈប់ច្បាំងនឹងកាំភ្លើង ច្បាំងនឹងភាពក្រីក្រ រក្សាសន្តិភាព ធានាការអភិវឌ្ឍ

ខ្មែរយើងពូកែច្បាំងគ្នាណាស់ រហូតដល់ហៅខ្លួនឯងថា «ពូជអ្នកចម្បាំង»។ ឥឡូវយើងត្រូវពូកែច្បាំងនឹងភាពក្រីក្រ ច្បាំងជាមួយនឹងអ្វីដែលវាមិនល្អនៅក្នុងសង្គម ប្រមូលផ្តុំខិតខំច្បាំងជាមួយអាហ្នឹងវិញ។ ច្បាំងធ្វើម៉េចឱ្យឈ្នះភាពក្រីក្រ ច្បាំងយ៉ាងម៉េចដើម្បីធានាការអភិវឌ្ឍ ច្បាំងយ៉ាងម៉េចដើម្បីរក្សាសន្តិភាព ដែលមិនមែនជាការប្រើកាំភ្លើងដើម្បីវាយគ្នានោះទេ។ សូមអំពាវនាវឱ្យថៅកែ ដែលថ្ងៃនេះអរគុណពួកថៅកែ ដែលបានអនុញ្ញាតឱ្យកម្មករ/ការិនី បានមកជួបខ្ញុំនៅព្រឹកនេះ ហើយល្ងាចនេះក្មួយៗនឹងឈប់សម្រាក។ ឥឡូវមានវង់តន្ត្រីមកនៅទីនេះដែរ។ បន្ទាប់ពីនេះទៅក្មួយៗឱ្យគេលេងភ្លេង «ផ្លូវទៅផ្ទះម៉ែក្មេក» រួចហើយអ្នកនៅខាងហ្នុងឡើងទៅរាំនៅលើឆាកហ្នឹងតែម្តងទៅ។ អ្នកណាចេះច្រៀងទៅច្រៀងនៅហ្នឹងទៅ ទាន់មានភ្លេងមកក្បែរ។ មិនបាច់បង្ខំទៅណាទេ ទៅលេងនេះមានអត់មានស្អីទេ យើងបានសម្រាកមួយថ្ងៃនេះ។

ហាមអ្នកប្រើហ្វេកប៊ុកយករឿងសន្តិសុខជាតិមកបង្ហោះ

ពូយប់មិញនេះ ម្ខាងតាមដានដ្រូនវាមកទៀតឬអត់? ស្រាប់តែថាវាអត់មានមកទេ។ ក៏ប្រាប់ទៅ Fresh News ថាយប់នេះបន្ទាប់ពីយើងប្រកាសអាសន្ន ហើយដាក់កាំភ្លើងច្រើន មេបញ្ជាការជើងគោកស្តីទី អគ្គបញ្ជាការរងទាំងពីរនាក់ មួយកាន់សេនាធិការចម្រុះ មួយកាន់មេបញ្ជាការអង្គរក្សដែលកាន់អាវុធ​កាំជ្រួចលើស្មានិងអង្គភាពដទៃទៀត បង្កើនកម្លាំងទៅបាញ់ទម្លាក់ ប៉ុន្តែវាអត់មក។ យើងក៏បានប្រាប់ទៅ Fresh News ឱ្យផ្សាយថាវាអត់ឃើញមកទេល្ងាចនេះ។ វាចង្រៃអី មានហ្វេកប៊ុកពីរបង្ហោះថា ដ្រូនមកដល់ក្រុងបានលុង។ នេះវាមានគិតពីដ្រូននិងយន្តហោះពាណិជ្ជកម្មឯណា? ដល់ពេលស្រែកទៅវាលុបចេញ។ យើងដឹងឈ្មោះ។ អញ្ចឹងត្រូវចេញសារតាមប្រព័ន្ធ Telegram។ ស្រុកខ្មែរគឺជាផ្លូវឆ្លងកាត់នៃយន្តហោះច្រើនណាស់។ ប្រយ័ត្នឃើញយន្តហោះ(ពាណិជ្ជកម្ម) បង្ហោះពីក្រោមឡើងទៅ ធ្លាក់យន្តហោះគេ … ខ្ញុំសូមប្រាប់ផ្តាំផ្ញើអ្នកលេងហ្វេកប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះតាមហ្វេកប៊ុក។ អត់អនុញ្ញាតទេ។ បើគ្មានបទបញ្ជា គ្មានការអនុញ្ញាតពីផ្នែកយោធា មិនអាចលេងសើចទេ។​​ ពេលដែលបង្ហោះចេញផុតទៅស្រាប់តែ នាគទេព បញ្ជូនមកថា ដ្រូនកំពុងតែហោះនៅលើកន្លែងនេះ។ ថាបានពីណា? ប្រាប់វាឱ្យដកចេញ។ រួចហើយមើលទៅបែបមិនស្រួល ព្រោះបង្ហោះចេញហើយគេឃើញ។ អញ្ចឹងទេមានតែចេញសារទៅតែម្តង។ ចេញសារទៅទាំងយប់ … មានយន្តហោះឆ្លងកាត់ប្រទេសយើងទៅប្រទេស(ដទៃ)។ រាល់ដងខ្ញុំទៅប្រទេសវៀតណាម ឬទៅប្រទេសមួយចំនួនឆ្លងកាត់តែម្តុំរតនគិរីហ្នឹង។ ឆ្លងកាត់ម្តុំមុំបីហ្នឹង។

មិនបង្ហោះឬបញ្ជូនព័ត៌មានតាមមធ្យោបាយហ្វេកប៊ុកទេ ទុកមួយឡែកសិន ប្រើ Telegram វិញ

អានេះឃើញយន្តហោះពាណិជ្ជកម្មវាថាដ្រូនដែរ … ម្សិលមិញក៏បានប្រកាសថា ចាប់ពីពេលនេះទៅគឺពូមិនប្រើ ហ្វេកប៊ុក ទៀតទេ។ ពិតមែនតែពូទុក ហ្វេកប៊ុក ប៉ុន្តែពូមិនបង្ហោះ ឬក៏ផ្តល់ព័ត៌មានតាម ហ្វេកប៊ុក ទេ។ ពូងាកមកប្រើ Telegram ដែលពេលបច្ចុប្បន្ននេះមានជាង ៨៥ម៉ឺននាក់។ អ្នកដែលនៅពីលើខ្ញុំគឺមានប្រធានាធិបតី អ៊ុយក្រែន មាន ៩០ម៉ឺននាក់។ ពេលដែលត្រូវការទទួលព័ត៌មានពីនាយករដ្ឋមន្ត្រីគឺត្រូវភ្ជាប់ជាមួយ channel Telegram របស់នាយករដ្ឋមន្ត្រីតែម្ដង​។ តាំងពីម្សិលមក ពីពេលនេះតទៅពូមិនឱ្យបង្ហោះ ឬបញ្ជូនព័ត៌មានណាទៅតាមរយៈហ្វេកប៊ុកទេ។ ទុកវាសិន។ ងាកមកប្រើប្រព័ន្ធ Telegram។ កាលណាចេញតាមប្រព័ន្ធ Telegram សារព័ត៌មាននានាចាប់យកទៅផ្សាយតែម្តង។ ពីមុននេះ ត្រូវ Forward ទៅឱ្យទូរទស្សន៍នេះ ទូរទស្សន៍នោះ។ ឥឡូវ តែចេញប្រូចភ្លាម គេចាប់យកទៅផ្សាយតែម្តង។ ត្រូវចែកជូនទៅដល់មនុស្ស ៨៥ម៉ឺននាក់ភ្លាម ហើយលទ្ធភាពការភ្ជាប់ក្នុងមួយថ្ងៃ ៦ពាន់ ទៅ ៧ពាន់នាក់ រហូតដល់ ១ម៉ឺននាក់ ក្នុងមួយថ្ងៃ វាអាចឈានដល់ទៅលើស ១លាននាក់ ដែលគេអាចមើលបានតាមរយៈការផ្សាយបន្តផ្ទាល់ក្តី … កន្លងទៅយើងត្រូវ ផ្សាយតាមហ្វេកប៊ុកផង ផ្សាយតាម Telegram ផង។ អញ្ចឹងចែករំលែកទៅមើលអាណា? ចំនួនអ្នកមើលតាម Telegram គឺច្រើនជាង។ នៅពេលដែលសុន្ទរកថាបញ្ចប់និងបញ្ចូនសន្ទរកថានេះទៅក្នុង Telegram។

ទើបបង្កើត TikTok នាយករដ្ឋមន្រ្តីមួយ

ក្រៅពីនោះ ក៏ចង់តាមក្មេងៗដែរ បង្កើត Account TikTok ខ្លួនឯង។ ឥឡូវឃើញក្មួយៗ Follow ច្រើន។ យប់មិញ ត្រឹមតែប៉ុន្មាននាទីនៃការបង្កើតទេ​ ៤ ០០០ នាក់​ ចូលមក។ ប៉ុន្តែវាយប់ជ្រៅបន្តិចហើយ។ យប់មិញនេះ នៅរៀន TikTok ហ្នឹងដែរ។ ឯណាតាមដានអានោះផង ឆ្លៀតពេលរៀនអាហ្នឹងផង។ បង្ហោះយ៉ាងម៉េច? រូបថតគេត្រូវបង្ហោះយ៉ាងម៉េច? គេដាក់ភ្លេងវាយចម្រៀងអីចូលទៅក្នុងហ្នឹងអីយ៉ាងម៉េច? ធ្វើស្ទាវបន្តិចមើល! ប៉ុន្តែស្ទាវខាង IT ឌីជីថល។ កន្លងទៅពូមើលដែរ ប៉ុន្តែអត់ដែលបង្ហោះតាមហ្នឹងទេ។ ពូប្រើ Account របស់គេទេ ហើយភ្ជាប់នៅក្នុងទូរស័ព្ទពូ ហើយពូចេះតែបើកមើលរបស់គេទៅ។ តែឥឡូវពូមានរបស់ខ្លួនឯង ហើយដែលបាននឹងផ្សព្វផ្សាយ ចែករំលែក គឺមានអ្នកចូលមក Add គេហៅ Add Friend អញ្ចឹងអី យើងចេះតែចុចទទួល អ្នកណាក៏ទទួលដែរ។ មើលទៅ។ មានគេចូល Comment​ ចូលអីក្នុងហ្នឹង។ យើងក៏អាចឆ្លើយតបទៅក្នុងហ្នឹងបានដូចហ្វេកប៊ុកដែរ។

វាបង្កើតនូវការងាយស្រួលក្នុងការតភ្ជាប់រវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ។ ខ្ញុំទៅប្រទេសខ្លះ គេអត់លេងហ្វេកប៊ុកទេ។ ដូច្នេះវាត្រូវបាត់ទំនាក់ទំនង។ អញ្ចឹងទេបានជាប្រសិទ្ធភាពនៃ channel Telegram នេះវាខ្ពស់បានជាត្រូវងាកមកប្រើអាហ្នឹង។ ជាមួយគ្នាហ្នឹងពូមានតាំងពី Twitter មានតាំងពី YouTube មានតាំងពី Instagram ឥឡូវថែម TikTok មួយទៀត។ ក្មេងឥឡូវលេង TikTok ច្រើន។ មើលសាកល្បងលេងជាមួយគ្នាមើល។ រករូបថតរូបអី។ យើងចេះតែបង្ហោះទៅ។ យើងក៏អាចទទួលព័ត៌មានត្រឡប់មកវិញ។​​ ឯចំពោះ Telegram របស់ពូក៏អាចបើក។ ពីមុននេះដោយសារវាសាំញ៉ាំពេក ឯណាចូល comment តាមហ្វេកប៊ុកផង ឯណាចូល comment តាម Telegram ផង ក៏បានដកចេញ។ ឥឡូវប្រាប់ Admin ឱ្យបើកសម្រាប់ការចូលcomment ក្នុង Telegram នេះ។ អញ្ចឹងពូក៏អាចទទួលព័ត៌មានពីប្រជាពលរដ្ឋរបស់យើងបានផងដែរ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាពិសេសអ្នកទទួលខុសត្រូវ បើចង់ដឹងថាតំបន់ខ្លួនកើតអ្វី? ទៅភ្ជាប់ Telegram ហើយមើលក្នុង Telegram គេcommentចូលរឿងអី? ជួនកាលគេប្តឹងផ្តល់រឿងនេះ ខេត្តនេះខេត្តនោះ មន្ត្រីនៅកន្លែងនេះមន្ត្រីនៅកន្លែងនោះ គេអាចឆ្លើយតបនៅក្នុងហ្នឹង។

(១១) បើដ្រូនបន្តញាំញី នឹងធ្វើលិខិតទៅអគ្គលេខាធិការសហប្រជាជាតិនិងប្រធានអាស៊ាន

ដោយសារតែអញ្ចឹងក៏វាម៉ោង ១កន្លះ ហើយទើបបានសម្រាក។ ដល់មកភ្ញាក់ៗ ​ម៉ោងមិនទាន់ ៤កន្លះផង។ ៤ ជាងបន្តិច។ ក្រែងលោរយៈពេលហ្នឹង អគ្គបញ្ជាការទ័ពនិងមេប៉ូលីស វាយមកថាមានដ្រូន។ ក្រែងលោដ្រូនវាមកពេលយប់ទៀត។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ដ្រូនធ្វើសកម្មភាពមុនម៉ោង ៩យប់។ យើងត្រូវតែតាមដានឱ្យ​ជាប់ … យើងមានមធ្យោបាយដើម្បីបំផ្លាញដ្រូន។ មកធ្វើអី? ទឹកដីរបស់យើងមិនអនុញ្ញាតឱ្យអ្នកណាមកឈ្លានពានទេ។ ក្រសួងការបរទេសក៏បានចេញសេចក្តីថ្លែងការណ៍ហើយដែរ។ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ថា បើសិនជាបន្តទៅទៀត យើងធ្វើលិខិតជូនអគ្គលេខាធិការអង្គការសហប្រជាជាតិតែម្តង។ ឥឡូវក្រសួងការបរទេស ចេញលិខិតមួយតង់។ បើសិនមកទៀត យើងស្នើសុំទៅអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីឱ្យក្នុងផ្នែកណាមួយជួយពិនិត្យមើលរដ្ឋអធិបតេយ្យមួយត្រូវគេបង្ហោះ(ដ្រូន)ដោយគ្មានអត្តសញ្ញាណចូលមកក្នុងស្រុកយើង តើជាអំពើភេរវកម្មទេ? យើងក៏គួរសរសេរទៅកាន់ប្រធានអាស៊ានផងដែរ ដើម្បីថាប្រទេសយើងត្រូវញាំញីទៅដោយដ្រូន ឬយន្តហោះគ្មានមនុស្សបើកមិនដឹងអត្តសញ្ញាណ។ យើងត្រូវធ្វើសកម្ម​ភាពទាំងក្នុងទាំងក្រៅ។ មិនអាចឱ្យអ្នកណាម្នាក់មកប្រើប្រាស់ដ្រូនប្រមាថ(អធិបតេយ្យភាពជាតិបានទេ)។ ជួនកាលពួកភេរវកម្មវាធ្វើសកម្ម​ភាព។ អាស៊ានត្រូវរួមដៃគ្នាធ្វើ(ការសហការ)ដើម្បីគ្រប់គ្រងដ្រូនហ្នឹង។ ក្រែងវាមិនមកវាយស្រុកខ្មែរ វាទៅវាយស្រុកលោកឯងគិតយ៉ាងម៉េច? ដ្រូនឥឡូវអាចសម្លាប់មនុស្សបាន។ វាបើកបុក វាទម្លាក់ វាបាញ់។ ដូចជានៅឌូបៃ មានការសម្លាប់អគ្គបញ្ជាការកងទ័ពរបស់អ៊ីរ៉ង់ ដោយដ្រូនរបស់សហរដ្ឋអាមេរិកជំនាន់ ដូណាល់ ត្រាំម៍។ អញ្ចឹងទេបានជាយើងត្រូវតែហ្មត់ចត់អំពីការការពារអធិបតេយ្យ។

ខេត្តកណ្ដាល ជាប់លេខរៀងទី៣មានរោងចក្រច្រើន

ខ្ញុំសង្ឃឹមថាក្មួយៗនឹងបន្តការខិតខំ រួមគ្នាដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើងរុងរឿង។ នៅក្នុងខេត្តកណ្តាលជាខេត្តទី ៣ ដែលមានរោងចក្រច្រើន។ រោងចក្រច្រើនទី១ គឺនៅភ្នំពេញ។ រោងចក្រច្រើនទី២ នៅខេត្តកំពង់ស្ពឺ។ រោងចក្រច្រើនទី៣ នៅខេត្តកណ្ដាល។ ខេត្តកណ្ដាល បើសិនជាប្រឹងច្រើនជាងនេះ ខេត្តកណ្ដាលអាចមានរោងចក្រច្រើនជាង។ ប៉ុន្តែប្រហែលជាក្នុងរយៈពេលកន្លងទៅ ខាងកំពង់ស្ពឺគេមានចំណុចទាក់ទាញច្រើនជាង ហើយវាកៀកនឹងកំពង់ផែ ដែលត្រូវដឹកចេញ​។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងមួយឆ្នាំ ទទួលបាននូវប្រាក់ដែលធ្លាក់នៅទីនេះ ជាង ៤០០លានដុល្លារ គឺមិនតិចទេ។

បើរោងចក្របិទ កម្មករជាអ្នកបាត់បង់ប្រយោជន៍មុនគេ

ការងារទាំងនេះ កុំឱ្យបាត់ ក្មួយ! ការចាប់ផ្ដើមរបស់យើងនៅឆ្នាំ១៩៩៧ រោងចក្រមានជាង ៦០រោងចក្រ ចំនួនកម្មករប្រមាណជាង ៨ម៉ឺននាក់ និងប្រាក់បៀវត្សរៀមច្បងរបស់យើងនៅពេលនោះ បានត្រឹមតែ ៤០ដុល្លារទេ។ ការគាំពារសង្គមនានាបានធ្វើតិចតួចណាស់នៅពេលនោះ។ សភាពការណ៍ពេលនោះផ្ដល់ឱ្យយើងប៉ុណ្ណឹង ប៉ុន្តែឥឡូវនេះ ប្រាក់ឈ្នួលគោលរបស់យើងក៏កើនឡើងរហូតដល់ ២០០ដុល្លារ ហើយមានអត្ថប្រយោជន៍ដទៃទៀត ក៏បានច្រើនជាងហ្នឹង។ បើរោងចក្រត្រូវបិទ អ្នកដែលខូចប្រយោជន៍មុនគេ គឺកម្មករដែលអត់ការងារធ្វើនេះឯង។​ ពួកថៅកែ រោងចក្របិទ គាត់ខាតហើយ ក៏ប៉ុន្តែគាត់មិនដួលរលំរហូតដល់អស់ផ្ទះនៅទេ។ ឯយើងវិញទេ(បាត់បង់ការងារធ្វើ និងប្រាក់ចំណូល)។

បើពុំមានរោងចក្រ ទី១ ធ្វើចំណាកស្រុករកការងារធ្វើ, ទី២ ធ្វើកសិកម្ម សិប្បកម្ម ឬលក់ដូរបន្ដិចបន្ដួច

ក្មួយៗដាក់ចេញជាសំណួរ​ថា បើពុំមានរោងចក្រដែលក្មួយៗកំពុងធ្វើរាល់ថ្ងៃនេះ តើពេលនេះ ក្មួយៗកំពុងធ្វើអ្វី? មានចម្លើយចេញមកតែ ២ទេ៖ ទី១ ក្មួយៗធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងផ្សេង ដូចជាក្រុងភ្នំពេញ ឬទៅកន្លែងណាដែលមានការងារធ្វើ រហូតធ្វើចំណាកស្រុកទៅប្រទេសក្រៅ។ ហ្នឹងជាចម្លើយទី១ ក្មួយៗអត់នៅហ្នឹងទីកន្លែងនេះទេ គឺនៅកន្លែងផ្សេង។​ ឯចម្លើយទី២ ពេលនេះ ម៉ោងនេះ ក្មួយៗកំពុងធ្វើវិស័យ​កសិកម្ម សិប្បកម្ម ឬការលក់ដូរបន្ដិចបន្ដួច។

ឆ្លងកាត់ការលំបាក និងគេងមិនឆ្អែត តាំងពីអាយុ១៣ឆ្នាំ

ឯកឧត្តម អ៊ិត សំហេង ថា “សូមអភ័យទោសពីរឿងភ្លៀង”។ ខ្ញុំសប្បាយចិត្តវិញទេ។ អម្បាញ់មិញហ្នឹងឃើញថា ខ្ញុំមកតាមឧទ្ធម្ភាគចក្រ ដោយសារតែខ្ញុំមានកិច្ចការត្រូវត្រឡប់ទៅវិញឱ្យបានរហ័ស ព្រោះត្រូវធ្វើដំណើរដូចជាជិត ១ម៉ោង។ ហ្នឹងមានឡាននាំមុខផង។ អម្បាញ់មិញនេះ យើងឃើញកកស្ទះនៅខាងមុខ ដោយសារតែរឿងចូលមិនរួច។ ពិបាកចូល។ អញ្ចឹងមកតាមឧទ្ធម្ភាគចក្រ។ ឃើញយកឡានមួយទៅដឹកខ្ញុំ។ អត់ទេ! ដើរកាត់ភក់។ ប៉ុណ្ណឹងមិនពិបាកសម្រាប់ ហ៊ុន សែន ទេ។ ហ៊ុន សែន ធ្លាប់ពិបាកជាងហ្នឹង។ ធ្លាប់ដើរកាត់ចំការមីន រឿងភក់ប៉ុណ្ណឹងមានអីជាឧបសគ្គ។ ថ្ងៃនេះ មេឃដូចជាចេញមកយកកម្ដៅមកជាមួយតែម្ដង។ អត់មានចាញ់សម្រស់អ្នកណាបន្ដិច។ ឥឡូវមេឃក្ដៅ​ តើមកពីអ្នកណា? ការពិតវាមកពីមេឃនោះឯង វាមិនមែនមកពីយើងទេ គ្មានអ្នកណាទៅទប់មេឃបានទេ។

ល្ងាចនេះ កំពុងតែដាក់ផែនការថា មុនកាត់សក់ ឆ្លៀតពេលវាយកូនគោលបន្ដិច ហាត់ប្រាណឱ្យបានបន្ដិច ព្រោះឥឡូវពោះកាន់តែធំហើយ។ ប៉ុន្តែបានក្មួយៗអោបក្បាលពោះហ្នឹង ពោះហ្នឹងចេះតែស្រកទៅតាមក្មួយៗ។ ទម្ងន់ពីមុន នៅក្រោម ៨៥គីឡូ។ ពីមុនត្រូវហាត់ឱ្យធ្លាក់ថានៅក្រោម ៧២ គីឡូឯណោះ ត្រឹមទម្លាក់ចង់ស្លាប់ចង់រស់។ រួចហើយ ហាត់មួយថ្ងៃៗ ជួនកាលធាក់កង់ចង់ ២ម៉ោង រួចហើយមកស៊ី ធ្វើទន្សាយសុទ្ធ ស៊ីតែបន្លែ។ រួចហើយ គ្រួសារខ្ញុំថា ប្រឹងទៅ! និយាយឡើងខ្សាវៗ។ ឥឡូវអត់ទេ មួយឆ្អែតៗតែម្ដង។ យប់មិញ ធ្វើការជាប់ ដាក់ក្រូចអស់ ៦ផ្លែ។ យប់ម្សិលបានធ្ងន់ ដាក់ក្រូចអស់ ៨ផ្លែហើយ ម៉ោង ១កន្លះ ក្រោកស៊ីនំប្រៃអស់ ៨កញ្ចប់ បានដេកលក់។ បើគិតពីសម្រាក ម៉ោង ១ជាង ភ្ញាក់ម៉ោង ៤ សម្រាកបាន ២-៣ម៉ោង ប៉ុន្តែ ពូប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដោយសារមនុស្សបានលត់ដំតាំងពីអាយុ ១៣ឆ្នាំ។

ចាប់ពីអាយុ ១៣ឆ្នាំមក មិនដែលស្គាល់នូវអ្វីដែលហៅថា ដេកឆ្អែតទេ។ មូលហេតុអ្វី? ចេញពីស្រុកកំណើតនៅអាយុ ១៣ឆ្នាំ មកធ្វើជាកូនសិស្សលោក។ ឈ្មោះថា កូនសិស្សលោក មិនងាយបានដេកពេញភ្នែកទេ។ ដេកយូរពេក លោកវាយនឹងបន្ទះរនាប ហើយរំពាត់ផ្ដៅ។ ព្រះតេជព្រះគុណខ្លះកាលពីជំនាន់នោះ អត់យល់ក្មេងពិបាកយ៉ាងម៉េចទេ។ ភ្ញាក់ឡើងម៉ោង ៤កន្លះ មើលមេរៀនផង ដាំបបរប្រគេនលោកផង រួចហើយបោសសំរាមផង អញ្ចឹងមិនដែលដេកឆ្អែតទេ។ ដល់អាយុ ១៨ឆ្នាំ ចាប់ផ្ដើមចូលកងទ័ព។ ដែលឈ្មោះថា កងទ័ព កម្របានដេកឆ្អែតណាស់។ បន្តទៅដឹកនាំការតស៊ូ អាហ្នឹងកាន់តែមិនបានដេក។ ដល់បន្ទាប់ទៅ មកទទួលខុសត្រូវការងារនេះ អាហ្នឹងដេកកាន់តែមិនឆ្អែតទៅទៀត។ ដោយសារតែភាពស៊ាំរបស់យើងជាមួយនឹងអត់ងងុយ វាចេះទៅរួច។ នៅនិយាយមានខ្សាវៗ(ឯណា) … ចង់ដោះក្បាលមេក្រូចេញ ក៏នៅនិយាយឮ។ គេថា លោក ហ៊ុន សែន និយាយឮៗ។ បើមិនឱ្យនិយាយឮម៉េច និយាយទាល់តែឮ បើនិយាយមិនចេញផង ទៅធ្វើនាយករដ្ឋមន្រ្តីធ្វើអី ធ្វើមេទ័ពម៉េចកើត។

ថ្ងៃទី២៣ កក្កដា សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា

យើងរួមគ្នា ថ្ងៃទី២៣ កក្កដា នេះ សូមទៅចូលរួមបោះឆ្នោត។ ក្មួយៗកម្មករ/ការិនី ក៏ដូចជា មន្រ្តីរាជការរបស់យើង នឹងបានឈប់សម្រាករយៈពេល ៣ថ្ងៃ។ ថ្ងៃទី២២ ចេញដំណើរទៅកន្លែងបោះឆ្នោត, ថ្ងៃទី ២៣ បោះឆ្នោត, ថ្ងៃទី២៤ ត្រឡប់មកវិញ។ របបក្មួយៗបានសម្រាកនៅថ្ងៃទី២៣ គឺជាធម្មជាតិ ប៉ុន្តែថ្ងៃទី២២ និងថ្ងៃទី២៤ ក្មួយត្រូវធ្វើការ តែអនុញ្ញាតឱ្យមានការឈប់សម្រាក ដោយមានប្រាក់បៀវត្ស។ បើក្មួយៗខ្លះនៅក្បែរហ្នឹង បោះឆ្នោតក្បែរហ្នឹង ដូច្នេះកាន់តែងាយស្រួល ព្រលឹមឡើងចេញទៅបោះឆ្នោត ត្រឡប់មកវិញដេកអង្អែលពោះប្ដី។ អាហ្នឹងអ្នកមានប្ដីទេ បើអ្នកអត់មានប្ដី គឺ(រឿងផ្សេង)។

ហាមលក់ និងហាមទទួលទានគ្រឿងស្រវឹង នៅមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោត

ប៉ុន្តែថ្ងៃហ្នឹង ហាមផឹកស្រា។ តិចថា ថ្ងៃនេះសម្រាក ផឹកមួយស្រវឹង។ អត់ទេ! ថ្ងៃបោះឆ្នោត ហាមផឹកស្រា។ បន្តិចទៀតចេញសារាចរហើយ។ ដូចជាខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតព្រៀងមក? ឬក្រសួងមហាផ្ទៃជាអ្នកព្រៀង “សារាចរហាមលក់គ្រឿងស្រវឹង និងហាមផឹកគ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត”។ ធម្មតា ដូចជាក្រសួងមហាផ្ទៃទទួលយកសំណើពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតមួយ ដែលធ្វើយ៉ាងម៉េចឱ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅបានដោយរលូន … សង្ឃឹមថា ក្មួយៗបានស្ដាប់ឮ ពូបានថ្លែងនៅកន្លែងនេះនៅកន្លែងនោះរួចហើយ។ គ្រាន់តែថ្ងៃនេះ គឺបញ្ជាក់បន្ថែមអំពីផលប្រយោជន៍ដែលមន្រ្តីរាជការជាស្រ្ដី កម្មសិក្សា មន្រ្តីជាប់កិច្ចសន្យាជាស្រ្ដី ទទួលបានផលប្រយោជន៍អំពីការមានផ្ទៃពោះឆ្លងទន្លេ និងរហូតដល់កូនអាយុ ២ឆ្នាំ។ អំពាវនាវឱ្យចូលរួមរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងខិតខំធ្វើយ៉ាងម៉េចឱ្យរោងចក្ររបស់យើង ក្លាយទៅជាសហគមន៍សុខសាន្ត ដែលជាផ្នែកមួយនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព

(១២) សូមកម្មករ/ការិនីមានជំងឺ​ទៅពិនិត្យ/ព្យាបាលជំងឺដោយគ្មានការគិតថ្លៃនៅមន្ទីរពេទ្យ តេជោសន្តិភាព

យប់មិញ បានទទួលពីលោកជំទាវ យក់ សម្បត្តិ … ខ្ញុំជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់នៅទូទាំងកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅភ្នំពេញនិងខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ក្បែរខាង យើងបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពរហូតទៅដល់ ១ម៉ឺនគ្រែ ជាមន្ទីរពេទ្យធំបំផុតក្នុងប្រ​ទេសរបស់យើង។ នៅទីក្រុងភ្នំពេញ មន្ទីរពេទ្យដែលមានទាំងប៉ុន្មាន មានប្រមាណជាង ៥ពាន់គ្រែតែប៉ុណ្ណឹង។ បន្ទាប់ពីបញ្ហាកូវីដ-១៩ នេះ យើងបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺ ១ម៉ឺនគ្រែ។​ ពេលដែលមានកូវីដ-១៩ កើតឡើង យើងបានយកទៅដាក់នៅមន្ទីរពេទ្យនេះបន្ដិច មន្ទីរពេទ្យនោះបន្ដិច។ យើងបានខ្ចី(កោះពេជ្រ) រហូតប្រើប្រាស់ស្ដាដអូឡាំពិក​ ធ្វើជាកន្លែងព្យាបាលកូវីដ-១៩។ វិស័យឯកជនផ្ដល់ដូចជា នៅកោះពេជ្រ នៅកន្លែងផ្សេងៗទៀតផ្ដល់ឲ្យយើង។

យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដែលកើតកូវីដ-១៩ ដេកផ្ទាល់ដីទេ គឺមានគ្រែដាក់ទទួល ហើយមានសម្ភារ ជាមុង ជាភួយ ជាកន្ទេល ជាខ្នើយឲ្យ។ មិនថាតែនៅតាមមន្ទីរពេទ្យនៅភ្នំពេញទេ សូម្បីតែនៅតាមព្រំដែនកម្ពុជា-ថៃ ពលករដែលមកពីថៃ យើងក៏រៀបចំកន្លែងធ្វើចត្តាឡីស័ក ចិញ្ចឹមគាត់ បាយបីពេល ជាមួយការបម្រើសម្ភារ ដូចអ្នកនៅទីក្រុងភ្នំពេញដែរ។ ដកពិសោធន៍បែបនេះ យើងបានកសាងមន្ទីរពេទ្យមួយ ដែលមានសមត្ថភាពទទួលអ្នកជំងឺ ១ម៉ឺននាក់។

ឥឡូវ មន្ទីរពេទ្យបានកសាងស្ទើរតែរួចរាល់ហើយ។ យើងចាប់ផ្ដើមឲ្យប្រើប្រាស់។ កម្មករ/ការិនីដែលមានជំងឺសូមទៅមន្ទីរពេទ្យ តេជោសន្តិភាព ទៅពិនិត្យ ឬព្យាបាលជំងឺដោយគ្មានការគិតថ្លៃទេ។ មិនចាំបាច់ដល់ពេទ្យសម្ពោធទេ។ ខ្ញុំបានទៅមើលមន្ទីរពេទ្យនោះហើយ។ អាចថាមន្ទីរពេទ្យធំបំផុតដែលមានសមត្ថភាពដល់ទៅ ១ម៉ឺនគ្រែ។ ប្រទេសនៅអាស៊ីអាគ្នេយ៍ប្រហែលជាមានចំនួនមិនច្រើនទេ។ គេមានដែរ ប៉ុន្តែក្នុងចំណោមអ្នកដែលមាន យើងក៏មានអាធុនធំដែរ។ អញ្ចឹងយើងទទួលការព្យាបាល និងពិនិត្យជំងឺចាប់ពីពេលនេះតទៅ ដែលសុំឲ្យប្រជាពលរដ្ឋដែលថាទៅពេទ្យនេះចង្អៀតទៅពេទ្យនោះចង្អៀត សូមទៅពេទ្យថ្មីនៅទំនប់កប់ស្រូវ។ ធាតុអាកាសល្អណាស់ បើប្រៀបធៀបនឹងមន្ទីរពេទ្យនៅខាងក្នុង(ក្រុង) អានៅខាងក្រៅនោះធាតុអាកាសល្អណាស់។ នេះជាការឆ្លើយតបជាមួយកិច្ចការដែលយើងត្រូវធ្វើសម្រាប់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាពិសេស សុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់យើង។

ប្រើអភិក្រមផ្ការីកក្នុងការចាក់វ៉ាក់សាំងកូវីដ១៩

ដើម្បីក្មួយៗអាចទទួលបានវ៉ាក់សាំង រាជរដ្ឋាភិបាលបានប្រឹងខ្លាំងណាស់ … ឥឡូវក្មួយៗទទួលបានដូសទី៤រួចទៅហើយ ខ្លះទទួលដូសទី៥។ ចាប់ផ្ដើមដំបូង ប្រទេសចិនជួយមកយើង។ យើងទិញពីចិនរហូតទៅដល់ ២៨លាន ៥សែនដូស។ ក្នុងពេលនោះចិនឲ្យយើងត្រឹមតែ ៥លាន ៥សែនដូសទេ។ បន្ទាប់ទៅ បានមានអាមេរិក អង់គ្លេស ជប៉ុន អូស្រ្តាលី ឲ្យមកយើង។ បើយើងមិនដោះស្រាយមុនទេ តើយើងគ្រប់គ្រងកូវីដ-១៩ យ៉ាងម៉េចទៅ? ប្រទេសដទៃគេមានវិធីដោះស្រាយរបស់គេ។ មានវ៉ាក់សាំងហើយ មិនប្រាកដថាមានប្រសិទ្ធភាពទេ។ ប្រទេសខ្លះអនុវត្តខុសពីយើង។ ឯយើងខុសពីគេ។ យើងអនុវត្តតាមរបៀបអភិក្រមផ្ការីក។ ចាក់ស្រោចនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាលជោគជាំ រួចហើយបានចេញទៅបណ្ដាខេត្ត។ ខេត្តហ្នឹងទៀតសោតមិនមែនទៅពង្រាយត្រង់នេះបន្តិចត្រង់នោះបន្តិចទេ គឺស្រុកប៉ុន្មានចាក់ឲ្យជោគនៅកន្លែងហ្នឹងបានទៅស្រុកផ្សេង។

ប្រទេសដទៃគេអនុវត្តតាមរបៀបសមាមាត្រ​ប្រជាជន ឧទាហរណ៍ វ៉ាក់សាំងទទួលបានស្មើនឹង២០%នៃប្រជាជន គេចែកទៅខេត្តនេះ២០% ខេត្តនោះ២០%។ យើងពិនិត្យមើលតើវាកើតទេនូវភាពស៊ាំសហគមន៍? បើ ៨០នាក់អត់បានចាក់ ២០នាក់បានចាក់ តើអ្នកណាខ្លាំងជាងអ្នកណា? ៨០នាក់ច្បាស់ជាខ្លាំងជាងហើយ ២០នាក់អត់មានប្រយោជន៍។ ប៉ុន្តែសម្រាប់យើង ក្មួយៗដែលនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលគឺបានមុនគេ ប៉ុន្តែ ពេលហ្នឹងពីបណ្ដាខេត្តមកចាក់។ សួរទៅថាអ្នកណាក៏ដោយឲ្យតែព្រមមកចាក់គឺចាក់ឲ្យទៅ។ អញ្ចឹងបានតួលេខនៅភ្នំពេញនិងខេត្តកណ្ដាល(ខ្ពស់ ដោយសារតែ) អ្នកពីកំពង់ស្ពឺ ពីតាកែវមកចាក់នៅកណ្ដាល ពីកំពង់ឆ្នាំងចូលមកកណ្ដាល ពីកំពង់ចាមក៏ចូល ពីព្រៃវែងក៏ចូលមកកណ្ដាល។ ចាក់ទៅសុទ្ធតែប្រជាពលរដ្ឋរបស់យើងទាំងអស់។

មនុស្សចង្រៃ ដំបូងមិនឲ្យចាក់ ក្រោយមករុញមកដណ្ដើមចាក់

បើសិនជាគ្រប់គ្រងមិនបាន មិនដឹងថាក្នុងចំណោម ១៨ ២៥៥ នាក់នេះ តើមានប៉ុន្មាននាក់បានមកជួបពូ ហើយមានប៉ុន្មាននាក់ដែលបានលាចាកលោកដោយសារកូវីដ-១៩? មិនមានជារឿងតូចតាចទេ។ ពេលនោះមានអ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំង ចលនាមិនឲ្យមនុស្សចាក់វ៉ាក់សាំង។ តើគេមានចេតនាអ្វី? ក្រោយមក គេបែរជាជំរុញមនុស្សមកឲ្យចាក់វ៉ាក់សាំង។ គោលដៅគេស្អី? មិនមែនគោលបំណងល្អរុញប្រជាជនមកឲ្យចាក់វ៉ាក់សាំងទេ។ គេដឹងថាយើងខ្វះវ៉ាក់សាំង។ គេរុញច្រានមនុស្សដើម្បីឲ្យមកដណ្ដើមវ៉ាក់សាំង។ ហ្នឹងគឺថាពិតជាចង្រៃមែន។ មនុស្សចង្រៃគឺវាចង្រៃសុទ្ធតែម្ដង។ យើងដឹងឧបាយកលនេះ …។

សូមកុំយករឿងសន្តិសុខជាតិមកលេងសើចលើបណ្ដាញសង្គម

គ្រាន់ផ្ដាំផ្ញើថា មិនមែនខាងផ្នែកស្រាវជ្រាវខាងព័ត៌មានវិទ្យា អ្នកឯងរត់មិនរួចទេ។ ទោះបីដាក់ឈ្មោះក្លែងក្លាយក៏ដោយ។ គ្រាន់តែផ្ដាំផ្ញើ បញ្ហាសន្តិសុខជាតិសូមកុំយកធ្វើជាការលេងសើច។ បើសិនជាខាងកងទ័ពឬនគរ​បាលមិនចេញមុខមកបញ្ជាក់ទេ សុំកុំយករឿងហ្នឹងទៅលេង ព្រោះវាទាក់ទងនឹងសន្តិសុខជាតិ។ សូមឲ្យមានការយោគយល់។ ហ្នឹងជាកាតព្វកិច្ចដែលត្រូវធ្វើ វាមិនមែនភារកិច្ចរបស់អ្នកឯង … ជួនកាលយកពីត្រង់ណាផ្សេងមកដាក់ទៅទៀត។ នៅពេលដែល Fresh News ផ្សាយភ្លាម ខាងនាគទេពរុញទៅថា ហ្វេសប៊ុកបានបង្ហោះ​ ថាឲ្យលុបចេញភ្លាម។ លេងសម្លេងតាម Telegram តែម្ដង។ អញ្ចឹងលុបភ្លាម។ ប្រសិនបើពូបង្ហោះតាមហ្វេសប៊ុកប្រហែលជាយឺតជាងហ្នឹង។ ​អត់បើកមើល។ ដល់ទៅពេលតាម channel Telegram ថាអ្នកទាំងហ្នឹងភ្ជាប់ Telegram ជាមួយយើង គេលុបចេញភ្លាម។ គេជួយប្រាប់គ្នាភ្លាម។ ព្រោះ ៨៥ម៉ឺននាក់ ច្រើនដែរនៅក្នុងប្រទេសកម្ពុជាដែលភ្ជាប់ Telegram ជាមួយនាយករដ្ឋមន្រ្តី។

ពេលដែលយើងបង្ហោះរូបភាពចេញទៅម្ដងៗ គឺមានចំនួនរាប់សិបម៉ឺននាក់ចូលមើលភ្លាម។ ដូច្នេះជាចំនួនមួយដែលច្រើន។ នេះជាហេតុផលដែលពូត្រូវប្ដូរប្រព័ន្ធទំនាក់ទំនងរបស់យើង (ពីហ្វេសប៊ុក មក Telegram)។ ឥឡូវបង្ហោះតាម Telegram របស់ពូនេះ មាន TikTok។ យប់មិញ រៀនបង្ហោះ TikTok ថ្ងៃនេះរៀនទៀត។ អានេះម្យ៉ាងដែរ។ ល្អលេងដែរតើ។ ឡើងដល់ទៅ ៧ ៨២១នាក់ ដែលចូលមក។ យប់មិញបង្កើតយប់ទេ។ អាចថ្ងៃនេះឈានដល់ ១ម៉ឺននាក់ ដែលចូលមក follow។ អ្នកដែលចូលចិត្ត មានចំនួន ៩ ៩៧១នាក់ ហើយអ្នកកំពុងតាមដាន ៣១២ នាក់ ហើយបង្ហោះរូបដាក់ចម្រៀងអីដែរ។ (សម្ដេចបើក TikTok) ឥឡូវចេះអាហ្នឹងមួយទៀត កុំឲ្យចាញ់ក្មេងៗ។ ឥឡូវស្រុកយើងលេង TikTok ច្រើន។

អំណោយជូនអង្គពិធី

ហើយថ្ងៃនេះ ពូបាននាំមកសម្រាប់កម្មករ/ការិនីចំនួន ១៨ ២៥៥ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល តិចតួចទេសម្រាប់ដាក់កាតទូរស័ព្ទទៅ បន្ថែមទៅលើទឹកសុទ្ធ ទឹកក្រូច នំប៉័ង។ ហើយសម្រាប់កម្មការិនីមានផ្ទៃពោះ ចំនួន ៤៩៣ នាក់ ក្នុងម្នាក់ៗថវិកា ២០០ដុល្លារ ថែមទៀតសម្រាប់ក្មួយៗ​។ ជូនគ្រូពេទ្យប្រចាំការអង្គពិធី ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥លានរៀល។ ប៉ុន្តែ ចម្លែកមែនទែនតែម្ដង ខ្ញុំនៅតែចម្លែក ត្រង់ថា ភ្នំពេញ និងខេត្តកណ្ដាល កូនតិចណាស់។ ១ម៉ឺន ៨ពាន់ដូចគ្នា ខ្ញុំទៅខេត្តកំពង់ឆ្នាំងអី សុទ្ធតែជាង ៨០០នាក់(មានផ្ទៃពោះ) ឯណោះ។ ហើយបើទៅស្វាយរៀង ជាង២ម៉ឺននាក់ (មានផ្ទៃពោះ) ១ ២០០នាក់ ដល់ឥឡូវមកដល់នេះ អត់ដល់ ៥០០នាក់ផង ម៉េចគិតអត់យកកូនឬយ៉ាងម៉េច? អញ្ចឹងបានអត្រាកំណើនរបស់យើងកន្លែងខ្លះទាប កន្លែងខ្លះខ្ពស់ ទៅតាមការចង់បានរបស់មនុស្ស។ តាមរយៈក្មួយៗផ្ដាំផ្ញើសួរសុខទុក្ខឪពុកម្ដាយ ជីដូនជីតា ហើយអរគុណពួកគាត់ផង ដែលពួកគាត់បានរួមដំណើរជាមួយពូ តាំងពីគ្រាលំបាក រហូតដល់មានក្មួយៗនៅពេលនេះ។ អរគុណពួកគាត់ដែលខាំស្មៅនៅក្នុងប្រទេស ហើយសូមផ្ដាំផ្ញើចំពោះក្មួយៗកម្មការិនីដែលមានផ្ទៃពោះ ថែទាំខ្លួនឲ្យបានល្អ និងជូនពរឲ្យប្រសូតបុត្រាបុត្រីដោយសុវត្ថិភាព និងកូននោះមានភាពវៃឆ្លាត។ សង្ឃឹមថា​ ប្ដីផ្ដល់នូវក្ដីស្រឡាញ់ ហើយមិនយកពេលឆ្លងទន្លេនេះ ទៅរកថ្មីនោះទេ ច្រើនតែអាពេលហ្នឹងដែរ តាមឲ្យជាប់ តែតាមទៅណាឯងរវល់កូនខ្ចី។ ជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ ពិសេសក្មួយៗកម្មករ/ការិនីទាំងអស់នៅទីនេះ សូមប្រកបតែនឹងពុទ្ធពរ និងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

*******

Selected Comments Samdech Techo Hun Sen,
Conversation with workers near the CP factory, Ang Snoul district, Kandal Province
[Unofficial Translation]




CNV:

(1) Khmer Muslim women can choose either costume

The purpose of the meeting (with worker in the second round) is, most importantly, to monitor the progress of the work we have done together in the past, and how it has been implemented, what challenges remain, or how many Muslim nephews I have met. This problem can be considered either small or big. There had been uncertainty about costumes. It is not just the workers, the Muslim students attending the public schools are also uncertain (of what dress codes to follow) […] in Cambodia, Muslim students are offered the option of wearing either Islamic costumes or school uniforms. In factories, they can use either the uniform as other workers or use their Islamic uniforms […] this is one of the solutions that though it may be a small thing, but we consider it a serious matter and related to the harmonization of race and religion in which people are living together without discrimination […]

(2) Ministry of Labor: in 2024, more than 4,000 people will retire and have a salary

Almost everyone worries that when they get older, from where could they get the money to support their lives. This concern is now being solved as we are implementing the retirement policy for workers, who have pension as civil servants or the Armed Forces. According to the report of Minister of Labor and Vocational Training, HE Ith Sam Heng, in 2024, there will be more than 4,000 applicants who will retire and will have salary. This is the point that we found during the first round (of meetings with workers). Some may say that Hun Sen is paying attention to trivial things […] but I do not think so. Anything related to human life, anything related to the interests of the people is not a trivial issue for me […]

(3) Sub-decree on policy for pregnant women effective August 1, 2023 signed

The Sub-Decree on Additional Benefits for Pregnant Women to be implemented from August 1, 2023, has been signed by Deputy Prime Minister, Minister of Economy and Finance, HE Dr. Aun Porn Moniroth […] before the first round meetings, female workers after delivery, got the three months maternity leave with only 50% of salary […] with this sub-decree going into practice, for the case of pregnancy, delivery, and postpartum, female workers will get additional benefits starting from the time they are pregnant […] giving birth […] postpartum care of mother and child up until two years of age […] of a total amount Riel 1,920,000 (almost 500 USD) […]

I would like to take this opportunity to announce to all civil servants, interns, and contracted female officers that they will receive the same benefits […] in time of pregnancy, delivery, and postpartum care […] HE Aun Porn Moniroth can add this piece on the social protection policy for civil servants, interns, contracted women officers in the speech for the day after tomorrow […] as for women in the army, women in the police, their benefits are left to the discussion separately between the Ministry of Economy, Finance and the Army, and the Ministry of Interior […]

(4) ‘Khmer the warriors” – now fight with poverty, to keep peace, to ensure development

Without peace, what has been happening on Cambodian soil today could not have happened […] no one came to invest in our country […] war is destructive. We have tried to put out the flames of this war. Initially, we liberated the people from the Pol Pot regime, then we came together to establish a peace that is now 24 years old. (This peace) lasts longer than the previous (peace) phase. We Khmers are so good at fighting so they say. We call ourselves “the warrior race.” Now we have to fight poverty, fight with what is not good in society, concentrate and fight with them. We must fight to win poverty, how to ensure development, how to keep the peace, and not to use guns to fight each other […]

(5) Moving to Telegram and creating TikTok account

(I sent out a message) yesterday that from now on I will not post or send any information through Facebook platform. I will keep it aside for now. I will turn to using the platform of the Telegram system. Once news or information comes out through the Telegram system, the media can capture it and publish or broadcast it at once […] besides, I also wanted to follow the youngsters and create my own TikTok account […] last night, just a few minutes after I created the TikTok account, some 4,000 people came in […] it created easiness for the leadership to connect with people. I went to some countries and they do not use Facebook. So, I lost contact there […]

(6) If the drone continues to harass, letters will be written to the Secretary-General of the United Nations and the rotating chairs of ASEAN

A few days ago, the drones were active before 9pm. We have to keep an eye on them […] we have a way to destroy the drones. Why are they coming (into our airspace)? We do not allow anyone to invade our territory. The Ministry of Foreign Affairs has issued a statement. I discussed with Deputy Prime Minister and Minister of Foreign Affairs, HE Prak Sokhonn, that if they continue to come, we will write a letter to the Secretary-General of the United Nations. The Ministry of Foreign Affairs is issuing a letter. If, however, they come again, we will ask the Secretary-General of the United Nations to solicit help from relevant office/section to figure out if such invasion by unidentified reconnaissance aircrafts violates a sovereign state and is an act of terrorism? We should also write to the ASEAN chair informing that our country be invaded by drones or unidentified reconnaissance aircrafts. We need to act both internally and externally. We cannot let anyone to use drones to insult (national sovereignty). Sometimes it is the terrorists act. ASEAN must work together to manage the drone invasion issue. Lest it does not come to attack Cambodia, but go to attack other countries, what do you think? Drones can now kill people. They can hit, drop bombs and shoot […]

(7) Workers can check/get treatment for free at Techo Santepheap Hospital Last night I received (a notification message) from (the Secretary of State of Health) Lok Chumteav Youk Sambath […] I would like to inform people everywhere in Cambodia, especially people living in Phnom Penh, Kandal, Kampong Speu, Kampong Chhnang, that we have built a hospital with 10,000 beds, the largest hospital in the country […] now the hospital construction and preparation is almost complete. We can start using it. Workers can now go to Techo Santepheap Hospital for free examination or treatment […] the hospital is now ready to provide examination and treatment […] and I am asking people to go to the new hospital at Kob Srov dam – where there is very nice weather […]./.