Saturday, June 10, 2017

លិខិតចៅចាក់ស្មុក ៖ អំនួតកប់ពពក តែលទ្ធផលបញ្ជាក់ថា​បក្សប្រឆាំងបាន​ទទួលបរាជ័យយ៉ាងដំណំ

នៅមុនពេល និងអំឡុងពេលឃោសនាបោះឆ្នោត មន្ត្រីជាន់ខ្ពស់គណ បក្សប្រឆាំងបានចេញមុខមកអួតក្តែងៗថាបក្សខ្លួនមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេសកម្ពុជាតាមរយៈការ បង្ហាញសាច់ដុំនៅក្នុងដំណើរការឃោសនាបោះឆ្នោត ខណៈខេត្តខ្លះ បក្សប្រឆាំងបាននាំគ្នាកៀរគរកម្លាំងសកម្មជន និងអ្នកគាំទ្រមកពីស្រុកនិងខេត្តជាប់ព្រំដែនគ្នាដើម្បីមកជួយហែក្បួនឃោសនាបង្ហាញថាខ្លួនមានកម្លាំងគាំទ្រច្រើន។ នេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រមួយដែលបក្សប្រឆាំងប្រើប្រាស់ដើម្បីទាក់ទាញពលរដ្ឋផ្សេងទៀតឱ្យគាំទ្រខ្លួន និង មើលទៅឃើញថាមានអ្នកគាំទ្រខ្លួនច្រើនសន្ធឹកសន្ធាប់ច្រើនជាងគណបក្សប្រជាជនកម្ពុជា។
តាមពិតវាមិនដូច្នោះទេ ក្រោយបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែមិថុនា គណបក្សប្រឆាំងទទួលបានសំឡេង ឆ្នោតគាំទ្រចំនួនជាង ៣លានសំឡេង និងមានកំណើនសន្លឹកឆ្នោតគាំទ្រប្រមាណ ៥ម៉ឺនសំឡេង នៅទូទាំងប្រទេស បើប្រៀបធៀបនឹងការបោះឆ្នោតជាតិឆ្នាំ ២០១៣។ ចំណែកគណបក្សបក្សប្រជាជនកម្ពុជាវិញទទួលបានការគាំទ្រពី បងប្អូនប្រជាពលរដ្ឋចំនួនជាង៣,៥លានសំឡេងស្មើនឹងប្រមាណ ៥១%នៃសន្លឹកឆ្នោតបានការសរុប។ យោងតាមសំឡេងទទួលបាននៅឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិអាចឈ្នះគ្រប់គ្រងឃុំសង្កាត់ចំនួនជាង៦២០ឃុំ ប៉ុន្តែនៅឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិអាចគ្រប់គ្រងបានត្រឹមតែ ៤៨២ ឃុំសង្កាត់ប៉ុណ្ណោះហើយសំឡេងឆ្នោតកើនបានត្រឹមតែ ៥ ម៉ឺនសំឡេងនៅទូទាំងប្រទេស ខណៈគណបក្សប្រជាជនកម្ពុជាកើនប្រមាណ ៣០ម៉ឺនសំឡេង ដែលគ្មានគណបក្សណាមួយក្នុងការបោះឆ្នោតឆ្នាំ ២០១៧ នេះមានចំនួន សំឡេងកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះឡើយ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣។
គណបក្សប្រជាជនគឺជាអ្នកឈ្នះពិត មិនចេះអួតអាង ប៉ុន្តែជាគណបក្សដែលបម្រើរាស្ត្រពិតប្រាកដនិងទទួលបានការទុកចិត្តពីប្រជាពលរដ្ឋភាគច្រើន ព្រោះគណបក្សនេះបានជួយសង្គ្រោះជាតិ និងប្រជាជនពិតប្រាកដ មិនដូចគណបក្សប្រឆាំងអួតថាសង្គ្រោះជាតិតែឈ្មោះនោះទេ តែធាតុពិតជាគណបក្សសាងគ្រោះជាតិតាមរយៈការដើរញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋ បង្កើតឱ្យមានការរើសអើងប្រឆាំងពូជសាសន៍ និងស្អប់ខ្ពើមរវាងខ្មែរ និងខ្មែរ ៕

ដោយ ចៅ ចាក់ស្មុក


លិខិតចៅចាក់ស្មុក ៖ សន្យាផ្តល់កញ្ចប់ថវិកា ៥០ម៉ឺនដុល្លារដើម្បីអភិវឌ្ឍឃុំសង្កាត់ តែឥឡូវបានត្រឹមខ្យល់

មេដឹកនាំបក្សប្រឆាំង និងសកម្មជនរបស់ខ្លួនបានផ្ញើសារទៅកាន់អ្នកបោះឆ្នោតដោយបានអំពាវនាវប្រជាពលរដ្ឋឱ្យបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៤ ខែមិថុនា នឹងទទួលបានថវិកា ៥០ម៉ឺនដុល្លារសម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់។ ចំណែកកឹម សុខា វិញ មិនខ្លាចនឹងសន្យា ខ្យល់ទេដោយបង្កើនរហូតដល់ ១ លានដុល្លារក្នុងមួយឃុំ។ ប៉ុន្តែក្រោយការបោះឆ្នោត គណបក្សសង្គ្រោះជាតិចាប់ ផ្តើមភ័យស្លន់ស្លោរនឹងកញ្ចប់ថវិកា ៥០ ម៉ឺនដុល្លារ មិនដឹងត្រូវយកមកពីណាពីព្រោះខ្លួនបានសន្យាជ្រុលហួសទៅហើយ ចំណែកឯប្រជាពលរដ្ឋដែលខំបោះឆ្នោតឱ្យព្រោះនឹកថា មេឃុំដែលជាប់ឆ្នោតថ្មីរបស់បក្សសង្គ្រោះជាតិនេះ នឹងកាន់លុយ ៥០ម៉ឺនដុល្លារក្នុងដៃដើម្បីអភិវឌ្ឍន៍ឃុំសង្កាត់តាមការសន្យា។
ប៉ុន្តែមានឯណា ឥឡូវនេះ ដល់ពេលកញ្ចប់ថវិកា ៥០ម៉ឺនដុល្លារសន្យាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់វិញម្តង ដល់ពេលបំភ័ន្តប្រជាជនក្នុងពេលឃោសនា ឥឡូវនេះផលដែលទទួលមកគឺទាំងសកម្មជនរបស់ខ្លួន និងប្រជាជនចាប់ផ្តើមយល់ច្រឡំ ព្រោះមន្ត្រីបក្សនេះរួមនឹងបេក្ខជនបក្សខ្លួនឯងបានឃោសនាថានឹងទទួលបានចាប់ពីពេលខ្លួនឡើងជាមេឃុំ។ ដល់ពេលទ័លច្រក ប្រជាជនមិនពេញចិត្តនឹងការឃោសនាបោកប្រាស់នេះ មន្ត្រីបក្សប្រឆាំងរួមទាំង កឹម សុខា យឹម សុវណ្ណ យ៉ែម ប៊ុញ្ញាឫទ្ធិ ចាប់ផ្តើមព្យាយាមរុញបាល់ឱ្យផុតពីជើងខ្លួនយករួចតែខ្លួន ដោយនិយាយថា បក្សខ្លួនគ្មានប្រាក់ទេ ហើយថានឹងស្នើសុំរាជរដ្ឋាភិបាល។ នរណាជាអ្នកសន្យា អ្នកនោះជាអ្នកអនុវត្ត ដោះស្រាយ កុំយកបក្សដទៃ ឬរាជរដ្ឋាភិបាល ទៅជាប់ពាក់ព័ន្ធ។ ហើយសូមមន្ត្រីបក្សប្រឆាំងបែងចែកឱ្យដាច់ស្រឡះពីគ្នារវាងគោលនយោបាយរបស់រដ្ឋ និងគោលនយោបាយរបស់បក្សសម្រាប់ការឃោសនាបោះឆ្នោត កុំព្រោះតែចង់ឈ្នះ យឹម សុវណ្ណ និងបក្សប្រឆាំងហ៊ានសូម្បីតែបំភ័ន្ដកុហក បំភ្លៃ បំផ្លើសចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួនឯង។
យឹម សុវណ្ណ និងបក្សប្រឆាំងខ្លួនឯងក៏បានដឹងច្បាស់ដែរថា បើទោះបីនៅ ២០១៨ខ្លួនឈ្នះ ក៏មិនអាចអនុវត្តគោលនយោបាយ ៥០ម៉ឺនដុល្លារដល់ឃុំ សង្កាត់ដែរ ប៉ុន្តែចុះហេតុអ្វីក៏អ្នកនៅតែល្មើសនឹងការពិតនេះ។ អ្នកសិក្សាមួយចំនួនបានមើលឃើញថា បក្សប្រឆាំងកំពុងតែជីករណ្ដៅកប់ខ្លួនឯងជាបណ្ដើរៗហើយ ព្រោះនយោបាយរបស់បក្សប្រឆាំងជានយោបាយមើលងាយពលរដ្ឋខ្លួនឯង បោកប្រាស់កុហក ស្រេចតែអំពើចិត្ត។
នេះហើយជាអ្វីដែលបង្ហាញថា គណបក្សសង្គ្រោះជាតិពិតជាបានភូតកុហកខ្លួនឯង និងភូតកុហកប្រជាជនខ្លួនឯងដើម្បីមហិច្ឆតាអំណាច។ រាស្ត្រខ្មែរភាគច្រើនលើសលប់បានយល់ដឹងច្បាស់ថាសមិទ្ធផលដែលកើតឡើងនៅកម្ពុជារហូតមកទល់ពេលនេះ គ្មានបាតដៃបក្សប្រឆាំងទេ ពួកគេបានត្រឹមដើរញុះញង់ បញ្ឆេះកំហឹង អំពាវនាវឱ្យគេបិទទីផ្សារ ដាក់សម្ពាធលើរាជរដ្ឋាភិបាល និងរំខានសេចក្តីសុខ និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយបានប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាភាគច្រើនឱ្យគ្រប់គ្រងដឹកនាំឃុំសង្កាត់។ លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះគឺហាក់ដូចជាការព្យាករណ៍ទុកជាមុនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ផងដែរ ដែលគណបក្សប្រជាជននឹងទទួលជ័យជម្នះថ្មីបន្ថែមទៀត។ ២០១៧ ឈ្នះរួចហើយ ឆ្នាំ ២០១៨ ឈ្នះទៀត!! ហើយសូមឱ្យអ្នកដែលសាបព្រោះខ្យល់ សន្យាកុហក រង់ចាំទទួលនូវព្យុះ និងការទាមទារឱ្យអនុវត្តតាមសន្យាទៅ!!
ដោយ ចៅចាក់ស្មុក


អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា៖ មូលហេតុ៣យ៉ាង ធ្វើឱ្យគណបក្ស​ប្រជាជនកម្ពុជា បន្តឈ្នះ​ការបោះឆ្នោតនៅឆ្នាំក្រោយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានព្យាករណ៍ថា គណបក្សប្រជាជនកម្ពុជា ដែលទើបនឹងឈ្នះ ក្នុងការបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៤នេះ នឹងនៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅឆ្នាំក្រោយ។
លោក សុខ ឥសាន បានអះអាងថា កត្តាដែលធ្វើឱ្យគណបក្សប្រជាជនបន្តឈ្នះនោះ គឺមានមូលហេតុធំៗ ៣យ៉ាងដូចខាងក្រោម៖
ទី១- យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៧នេះ មានចរិតលក្ខណៈជាកាបោះឆ្នោតជាតិ ។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងឆ្នោត ៣ ៥០០ ០០០ សន្លឹកលើសការបោះឆ្នោតឆ្នាំ ២០១៣ ជាង ៣០០,០០០សន្លឹក ។ បើយកសម្លេងឆ្នោត២០១៧មកគិត គណបក្សប្រជាជនកម្ពុជា កើនសំឡេងដល់ ជាង ៧១អាសនៈ ។
ទី២៖ យុវជនប្រមាណរាប់សែននាក់ នឹងដល់អាយុបោះឆ្នោត ដែលក្នុងនេះ ក៏មានយុវជនជាកូនចៅសមាជិកគណបក្សប្រជាជន មួយចំនួនធំដែរ ដែលជាទំពាំងស្នងប្ញស្សី បន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ។
ទី៣- ពលករដែលមិនបានបោះឆ្នោតជាង១លាន១សែននាក់ ក្នុងនោះក៏មានសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាដែរ ដែលបានបាត់ចំនួនប្រមាណ២លាននាក់នោះ នឹងនៅតែគាំទ្រគណបក្សប្រជាជនកម្ពុជាដដែល ដល់ពេលបោះឆ្នោតពួកគេអាចនឹងមានលទ្ធភាពវិលត្រឡប់មកបោះឆ្នោតជូនគណបក្ស ។

លោក សុខ ឥសាន បានបញ្ជាក់ថា ចំណុចទាំងបីនេះហើយ គឺជាកត្តារួមចំណែកធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិតជានឹងកើនឡើងខ្ពស់ថែមទៀត ធានាដល់ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី ដូចកាលពីឆ្នាំ ២០០៨ ទៀត៕


ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជប់លៀងនំ​បញ្ចុក២តោន ជូនប្រជាពល​រដ្ឋនៅអគារ​ប៊ូឌីញ

លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជារដ្ឋមន្រ្តីកំពុងទទួលបានប្រជាប្រិយភាព ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧​នេះ ​រៀបចំពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុកប្រមាណ ២តោន នៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង។
ការជប់លៀងនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងអគារប៊ូឌីញនេះ បានព្រមព្រៀងលក់លំនៅដ្ឋានទៅឲ្យក្រុមហ៊ុន វិនិយោគអចលនទ្រព្យរបស់ជប៉ុន Arakawa ក្នុងមួយម៉ែត្រការ៉េ ១,៤០០ដុល្លារអាមេរិក។ ពិធីជប់លៀងនេះ ក៏ជាសារបង្ហាញនូវនយោបាយឈ្នះ-ឈ្នះ ក្នុងដំណោះស្រាយរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍដែលបានពិភាក្សា រហូតឈានដល់ការព្រមព្រៀងមួយ ប្រកបដោយស្នាមញញឹមពីគ្រប់ភាគី។
អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណ ៧០-៨០លានដុល្លារអាមេរិក។
ក្រៅពីការជប់លៀង ក្រុមប្រជាពលរដ្ឋដែលធ្លាប់បានផ្ញើជីវិត​ នៅក្នុងអគារដ៏ចំណាស់ កណ្ដាលរាជធានីភ្នំពេញមួយនេះ អស់រយៈពេលជាង ៣០ឆ្នាំ មកហើយនោះ ក៏នឹងធ្វើពិធីតាមប្រពៃណីសាសនា ដោយមានការនិមន្តព្រះសង្ឃប្រមាណ ៥០អង្គ សូត្រមន្តរាប់បាត្រ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនពីម្ចាស់ទឹកម្ចាស់ដី ឲ្យតាមថែរក្សាពួកគេនៅពេលទៅរស់នៅកន្លែងថ្មី។
គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស» កំពុងទទួលបានការវាយតម្លៃ និងកោតសរសើរខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអង្គការសង្គមស៊ីវិលនានា ទៅលើដំណោះស្រាយ ក្រោមកិច្ចសម្របសម្រួលរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ដែលពោរពេញទៅដោយសិល្បៈ ធ្វើឲ្យគ្រប់ភាគីទាំងអស់ទទួលបាននូវប្រយោជន៍ ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋ ព្រមចាកចេញទាំងស្នាមញញឹម។
ជាការកត់សម្គាល់មួយទៀត លោក ជា សុផារ៉ា ក្រោយពេលបានចូលមកកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីអំឡុងខែមេសា ឆ្នាំ២០១៦នោះ ជម្លោះដីធ្លីរ៉ាំរ៉ៃជាច្រើនករណី នៅក្នុងរាជធានីភ្នំពេញ រវាងប្រជាពលរដ្ឋ និងក្រុមអ្នកមានលុយ និងអំណាច ក៏ត្រូវបានដោះស្រាយបញ្ចប់ផងដែរ៕





ខេត្តកំពង់ឆ្នាំងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ក្មុងដំណើរការបោះឆ្នោត ឃុំសង្កាត់ថ្មីៗនេះ

លោក ឈួរ ច័ន្ទឌឿន​ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ឆ្នាំង​បានលើកឡើងថា ខេត្តកំពង់ឆ្នាំងធានាបាន​សន្តិសុខ និង សណ្តាប់ធ្នាប់ល្អក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងពេលបោះឆ្នោត​និងរហូតដល់ពេលរាប់សន្លឹកឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤។
លោកបានលេីកឡេីងបែបនេះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០១៧ និង លេីកទិសដៅ
អនុវត្តបន្ត ដោយមានការចូលរួមពឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុកក្នុងខេត្តកំពង់ឆ្នាំង ។ លោកក៏បានជំរុញដល់អង្គភាពជំនាញសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ កុំអោយធ្វេីចំណាកស្រុកខុសច្បាប់ ចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀន។

លោកបានមានប្រសាសន៍ថា ត្រូវបន្តធ្វេីអត្តសញ្ញាណប័ណ្ណគំរូថ្មី​បំរេីសេវាជូនប្រជាពលរដ្ឋ និងដោះស្រាយ​សំណូមពរដែលជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ស្របតាមកម្មវិធី​នយោ​បាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី៕





ក្រសួងធនធានទឹក៖ ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី កំពុងមានឥទ្ធិពលលើកម្ពុជា បណ្តាលឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ច្រើន ពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើ​តំបន់មួយចំនួនរបស់ប្រទេសកម្ពុជា ខណៈខ្យល់មូសុងនិរតីក៏បាន និងកំពុងមានឥទ្ធិពលលើកម្ពុជាផងដែរ។
ស្ថានភាពបែបនេះបណ្តាលឲ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕
ព័ត៌មានលម្អិតសូនអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកទាំងស្រុង៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពលរដ្ឋដែលបោះឆ្នោតអោយគណបក្សប្រជាជន គឺមានជំនឿទុកចិត្តលើការដឹកនាំដែលពោរពេញដោយសន្តិភាព និងអភិវឌ្ឍ

ជាថ្មីម្តងទៀតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ ហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនូវខ្លឹមសារទាក់ទងនឹងការបោះឆ្នោតកន្លងទៅ ដោយបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ លោកនាយករដ្ឋមន្ត្រី បានថ្លែងសារជាបន្តបន្ទាប់ ដោយបានអរគុណដល់អ្នកគាំទ្រ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន។ ដោយឡែកសាររបស់លោកនៅថ្ងៃនេះគឺ៖ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ គឺបានបង្ហាញអោយឃើញច្បាស់ថា បងប្អូនប្រជាពលរដ្ឋបានបំពេញតួនាទី និងកាតព្វកិច្ចដ៏សំខាន់បំផុតចំពោះប្រទេសជាតិ។ ទាំងក្នុងការឃោសនា និងក្នុងការបោះឆ្នោត គឺបងប្អូនបានចូលរួមយ៉ាងស្រាក់ស្រាំ ជាពិសេសគឺបងប្អូនបានបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” តែមួយគត់ ពីព្រោះបងប្អូនមានជំនឿទុកចិត្តលើតែការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដែលយើងឃើញច្បាស់នឹងភ្នែកសព្វថ្ងៃនេះ។

ក្រោយពីបោះឆ្នោតហើយ បងប្អូនមានពេលវេលាសម្រាកពីការងារបានខ្លះ ជាពិសេសនៅក្នុងថ្ងៃចុង សប្តាហ៍នេះ។ សូមជូនពរបងប្អូនជួបតែសំណាងល្អ និង បានសប្បាយរីករាយជាមួយក្រុមគ្រួសារ ព្រមទាំងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាកុំបីខាន។ សូមបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា៕


ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៦ ទិវាពិភព លោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាថ្ងៃទី០៨ខែ មិថុនា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួម ប្រមាណ ៣០០០នាក់។
នាឱកាសនោះផងដែរលោកស្រី បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជាប្រមុខកម្ពុជា បានដឹកនាំប្រទេសឲ្យមានសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចកើនឡើង ប្រកបដោយស្ថិរភាពលោកស្រីបានបន្តទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយដើម្បីកសាងប្រទេស ជាតិឱ្យថ្កុំថ្កើងរុងរឿង និងលើកស្ទួយជីវភាពប្រជាជន។ ដើម្បីចាត់វិធានការឱ្យមានប្រសិទ្ធភាពដល់ការបង្ការ ទប់ស្កាត់ ការដកហូត ការផ្តល់ជំនាញវិជ្ជាជីវៈ និងការស្តារនីតិសម្បទា និងការលើកកម្ពស់ការ ងារសមរម្យ ដល់កុមារដែលគ្រប់អាយុធ្វើការងារបាន នាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ។
ទទ្ទឹមនឹងនោះផងដែររាជរដ្ឋាភិបាលបានអនុម័ត នូវផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ (២០១៦-២០២៥) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាផែនទីបង្ហាញផ្លូវ និងជាឯកសារបច្ចុប្បន្នកម្មទៅ លើផែនការសកម្មភាពជាតិស្តីពីការលុប បំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ (២០០៨-២០១២) ដែលជាសក្ខីកម្មមួយឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងពលកម្មកុមារ និងការពារឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជា ។

ជាទីបញ្ចប់លោកស្រី ក៏បាននាំយកថវិការបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបត្ថម្ភ ជូន ដល់សិស្ស និស្សិត កុមារកំព្រា កាយរិទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២.៦២៦នាក់ ថវិកាម្នាក់ៗ ១ម៉ឺនរៀល ជូនលោកគ្រូ អ្នកគ្រួ និងបុគ្គលិកថែទាំកុមារ ៣៧៤នាក់ ម្នាក់ៗថវិកា ៣ម៉ឺនរៀល ជូនក្រុមសិល្បៈកុមារ ថវិកា ១លានរៀល និងជូនគណៈកម្មការរៀបចំកម្មវិធី ថវិកា ១០លានរៀលផងដែរ៕


ខែឧសភា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករ​ និងធ្វើបែបបទ សលាកបត្របង់ចូលថវិកាជាតិបានចំនួន ប្រមាណ ១៣៨.៥៣ លានដុល្លារ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានពន្ធដារ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលប្រចាំខែឧសភា ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែឧសភាឆ្នាំ២០១៧របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ជាលទ្ធផល ក្នុងខែឧសភា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទ និងធ្វើបែបបទ សលាកបត្របង់ចូលថវិកាជាតិបានចំនួន ៥៥៤.១៣ ពាន់លានរៀល(ប្រមាណ ១៣៨.៥៣ លានដុល្លារ)។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអង្គប្រជុំ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអគ្គនាយករង លោក-លោកស្រី មន្ត្រីរាជការពន្ធដារទាំងអស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះ និងសូមសម្តែងនូវការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការកំណត់ដោយច្បាប់ចំនួន ៦ ៨៦៣ ៣០០ លានរៀល (គិតជាដុល្លារ ១ ៧១៥.៨៣ លានដុល្លារ) លោកប្រតិភូរាជរដ្ឋាភិបាលប្រធានអង្គប្រជុំ បាន ផ្តល់នូវអនុសាសន៍ណែនាំដល់អង្គភាពក្រោមឱវាទពន្ធដារ ឲ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានចេញនូវ វិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១-បន្តពង្រឹងយន្តការនៃការចុះបញ្ជីពន្ធដារ និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ
២-បន្តពង្រឹងប្រសិទ្ធភាពនៃការចាត់ចែងការដាក់លិខិតប្រកាសសារពើពន្ធរបស់អ្នកជាប់ពន្ធ
៣- បន្តពង្រឹងការធ្វើសវនកម្មលើសហគ្រាសដែលមានហានិភ័យខ្ពស់ ដែលព្យាយាមគេចវេះកាតព្វកិច្ចបង់ពន្ធ តាមគ្រប់រូបភាព
៤-ត្រៀមរៀបចំអនុវត្តប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧
៥-បន្តពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពរបស់មន្ត្រីរាជការពន្ធដារ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលជំនាញបន្ថែម ទាំងក្នុងនិងក្រៅប្រទេស
៦-បន្តពង្រឹងអភិបាលកិច្ចល្អនិងកែប្រែផ្នត់គំនិតរបស់មន្ត្រីពន្ធដារ ឲ្យក្លាយជាអ្នកបម្រើសេវាសាធារណៈបានល្អ
៧- បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសរៀបចំអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធគ្រប់ប្រភេទតាម បច្ចេវិទ្យាព័ត៌មាន
៨-បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់ មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
៩-បន្តអប់រំណែនាំ ពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ពង្រឹងអភិបាលកិច្ចល្អ របស់រដ្ឋបាលសារពើពន្ធ ជាពិសេសការកែប្រែផ្នត់គំនិត(Mindset) របស់មន្រ្តីរាជការពន្ធដារគ្រប់រូបឲ្យ យកចិត្តទុកដាក់អនុវត្ត ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយឈរលើមនសិការវិជ្ជាជីវៈ និងស្មារតីតម្កល់ ផលប្រយោជន៍ជាតិជាចម្បង ដោយចូលរួមអនុវត្តព្រមៗគ្នានូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព នៃការប្រមូលចំណូលពន្ធ ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាលជម្ងឺ» ដែលបានដាក់ចេញដោយលោកនាយករដ្ឋមន្រ្តី និងអភិក្រមការងារទាំងបួន ដែលបានដាក់ចេញដោយលោកទេសរដ្ឋមន្ត្រី៕



(វីដេអូ)៖ ហ្វេសប៊ុកចៅចាក់ស្មុក៖ សន្យាឱ្យ ៥០ម៉ឺនដុល្លារ ថាបោកគឺបោកពិតមែន!