លោក ឈួរ ច័ន្ទឌឿន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងបានលើកឡើងថា ខេត្តកំពង់ឆ្នាំងធានាបានសន្តិសុខ និង សណ្តាប់ធ្នាប់ល្អក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងពេលបោះឆ្នោតនិងរហូតដល់ពេលរាប់សន្លឹកឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤។
លោកបានលេីកឡេីងបែបនេះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០១៧ និង លេីកទិសដៅ
អនុវត្តបន្ត ដោយមានការចូលរួមពឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុកក្នុងខេត្តកំពង់ឆ្នាំង ។ លោកក៏បានជំរុញដល់អង្គភាពជំនាញសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ កុំអោយធ្វេីចំណាកស្រុកខុសច្បាប់ ចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀន។
លោកបានមានប្រសាសន៍ថា ត្រូវបន្តធ្វេីអត្តសញ្ញាណប័ណ្ណគំរូថ្មីបំរេីសេវាជូនប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរដែលជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី៕

No comments:
Post a Comment