Monday, August 19, 2019

សូមទស្សនា​វីដេអូបទយកការណ៍៖ ទង្វើក្បត់ជាតិខ្មែររបស់ទណ្ឌិត សម រង្ស៊ី និងគូកនជាមួយអ្នកបន្តវេនអតីតមេដឹកនាំជនជាតិ ភាគតិច យួនដេហ្កា







សូមទស្សនា​វីដេអូបទយកការណ៍៖ ទង្វើក្បត់ជាតិខ្មែររបស់ទណ្ឌិត សម រង្ស៊ី និងគូកនជាមួយអ្នកបន្តវេនអតីតមេដឹកនាំជនជាតិ ភាគតិច យួនដេហ្កា
មានរយៈពេល ១៩នាទី ១១វិនាទី







ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ តើថ្ងៃណាឱ្យប្រាកដច្បាស់?


ថ្មីៗនេះទណ្ឌិត សម​ រង្ស៊ី បានថ្លែងដដែលៗអំពីកាលបរិច្ឆេទនៃការវិលត្រឡប់ចូលស្រុកវិញរបស់ខ្លួន ដែលបានធ្វើឱ្យពួកអ្នកគាំទ្រមួយចំនួនរបស់ខ្លួនប្រឹងជឿម្តងហើយម្តងទៀត ក៏ប៉ុន្តែទីបំផុត ការនិយាយត្រឡប់ត្រឡិនយកជាការមិនបាន ហើយក៏មិនដឹងច្បាស់ត្រង់ណាឱ្យប្រាកដ។ យ៉ាងណាក៏ដោយឱ្យតែទណ្ឌិតបានជាន់ដីកម្ពុជាក្នុងថ្ងៃណាមួយនោះ គឺច្បាស់បំផុតត្រូវជាប់ខ្នោះ និងបញ្ជូនចូលគុក ក្នុងវិធានការអនុវត្តច្បាប់ប្រទេសយ៉ាងប្រាកដ។

ផ្គរលាន់មិនដែលឃើញភ្លៀង សំដីមិនទៀងទាត់មិនយកជាការបាន ដើរស្រែកប្រកូកប្រកាស់កុហកបោកប្រាស់ម្តងហើយម្តងទៀត ទីបំផុតក៏លែងមានអ្នកជឿលើវោហាស័ព្ទខ្យល់វ៉ល់ៗស្តាប់មិនសូវជឿជាក់ ដែលពួកអ្នកគាំទ្ររបស់ខ្លួនមួយចំនួនបានធ្លាក់ខ្លួនជឿលើការចិញ្ជឹមនៃសេចក្តីក្លែងបន្លំ ជឿលើអ្វីដែលមិនអាចក្លាយទៅជាការពិតបាន។ មហាជនទូទៅបានយល់ដឹងយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាទណ្ឌិតត្រូវទទួលទោសជាប់គុកជាច្រើនឆ្នាំ ហើយកំពុងបានជាប់ក្នុងបណ្តឹងជាច្រើនទៀតនៅសាលាដំបូង ដែលតុលាការកំពុងបន្តនីតិវិធីដែលសុទ្ធសឹងជាបទល្មើសត្រូវជាប់គុកគ្មានថ្ងៃចេញរួច គឺគុកលើគុកដែលមិនអាចទូទាត់បានក្នុងអាយុកាលរបស់គាត់ចូលវ័យ៧១ឆ្នាំ រួមផ្សំនឹងជំងឺប្រចាំកាយថែមទៀត គឺច្បាស់នឹងគ្មានថ្ងៃសង្ឃឹមចូលស្រុកបានឡើយ។

គ្រប់គ្នាបានដឹងច្បាស់ថា ទណ្ឌិត សម រង្ស៊ី គឺជាមេគំនិតបង្កើតបដិវត្តន៍ពណ៌ ហើយការវិលត្រឡប់ចូលស្រុកវិញ គឺស្មើនឹងអ្នកបង្កើតចលាចល អស្ថេរភាព និងអសន្តិសុខសង្គម ប្រទេសជាតិនឹងបាត់បង់សន្តិភាព និងសណ្តាប់សង្គម ដែលរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងកសាង និងរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព ស្ថេរភាព និងសណ្តាប់សង្គម ដើម្បីការអភិវឌ្ឍ វិបុលភាព ភាពល្អប្រសើរឡើងនៃជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ និងភាពរុងរឿងរបស់ជាតិមាតុភូមិមួយនេះ។ ដូចនេះបដិវត្តន៍ពណ៌ដែលនឹងត្រូវបាននាំមកជាមួយនឹងការវិលត្រឡប់របស់ទណ្ឌិតរូបនេះ គឺមិនមែនជាបំណងប្រាថ្នា និងឆន្ទៈរបស់មហាជនទូទៅចង់បាននោះទេ។ ពីព្រោះការវិលត្រឡប់របស់គាត់ គឺជាការនាំមកនូវគ្រោះ​មហន្តរាយដល់ប្រជាជន និងជាតិមាតុភូមិយ៉ាងប្រាកដ។

បន្ថែមលើនេះ ទណ្ឌិតរូបនេះជាជនក្បត់ជាតិ មិនទាន់បានឡើងកាន់អំណាចដឹកនាំប្រទេសផង ហ៊ានថ្លើមធំចុះហត្ថលេខាជាមួយលោក កុក ស មេចលនាជនជាតិភាគតិច យួនដេហ្គា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣​ នៅសហរដ្ឋអាមេរិក ដោយសន្យាកាត់ទឹកដីខេត្តទាំង៤ នៅភាគខាងជើងប្រទេសឱ្យទៅជនជាតិភាគតិចយួន ដេហ្គា ដោយបានសន្យាបង្កើតរដ្ឋធម្មនុញ្ញថ្មីទទួលស្គាល់សិទ្ធិរបស់ជនជាតិម៉ុងតេញ៉ាទាំងនោះយ៉ាងខុសច្បាប់ គឺ ជាអំពើក្បត់ជាតិទាំងស្រុង។

ដូច្នេះ បទល្មើសគុកលើគុក ជាប់ជំពាក់មិនទាន់សង ថែមជាមួយនឹងអំពើក្បត់ជាតិខាងលើនេះ តើវាអាចនៅមានអ្នកជឿលើការវិលត្រឡប់របស់ទណ្ឌិតរូបនេះបានឬទេ? ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ តើថ្ងៃណា ឱ្យប្រាកដច្បាស់នោះ? យ៉ាងណាក៏ដោយឱ្យតែទណ្ឌិតបានជាន់ដីកម្ពុជាក្នុងថ្ងៃណាមួយនោះ ច្បាស់បំផុតត្រូវជាប់ខ្នោះ និងបញ្ជូនចូលគុក ក្នុងវិធានការអនុវត្តច្បាប់ប្រទេសយ៉ាងប្រាកដ។ សម្រាប់សមត្ថកិច្ចបាននិងកំពុងរងចាំ ហើយថ្ងៃដែលច្បាស់បំផុត គឺ ជាប់ខ្នោះ និងញាត់ចូលគុកតែម្តង ពីព្រោះ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ៕

ដោយ ឡុង បូរិតា


លិខិតមិត្តអ្នកអាន៖ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៉ី ជាផែនការធ្វើបដិវត្តន៍ពណ៌ក្រោមទិសស្លោក «ការផ្លាស់ប្តូរ»

ការប្រកាសកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជាកាលបរិច្ឆេទនៃការវិលត្រឡប់ចូលប្រ​ទេ​​សកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី១៦ ខែសីហាម្សិលមិញ បានបង្កើតការស​ង្ស័យជាថ្មីទៀតថាវាគ្រាន់តែជាការបោកបញ្ឆោតសកម្មជនរបស់ខ្លួន និងបង្កើតព្រឹត្តិការណ៍ថ្មី ដើម្បីកុំឱ្យគេភ្លេចមុខនិងឈ្មោះ ក្រុមរបស់ខ្លួនតែប៉ុណ្ណោះ ដោយសារតែមិនមែន សម រង្ស៊ី ខ្លួនឯងឡើយដែលបានប្រកាសថា នឹងវិលត្រឡប់មកវិញ ប៉ុន្តែជាអ្នកញៀនល្បែង អេង ឆៃអ៊ាង ដែលនិយាយជំនួស សម រង្ស៊ី និងជាអ្នកចេញសេចក្តីប្រកាសព័ត៌មានក្រោមឆ័ត្រខ្មោចបក្សសង្ក្រោះជាតិដែលខ្លួនដណ្តើមបានពី កឹម សុខា។ អេង ឆៃអ៊ាង ដែលទើបតែត្រូវបានគេទម្លាយវិដេអូចូលលេងល្បែង ក្នុងកាស៊ីណូនៅសហរដ្ឋអាមេរិក ជាទីដែលគាត់កំពុងសម្ងំលាក់ខ្លួនក្រោ​យរត់ចោលស្រុក។
នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី និងវីអូអេ អេង ឆៃអ៊ាង មានភាពស្រពិចស្រពិលក្នុងការបញ្ជាក់ពីភាពប្រាកដប្រជានៃការវិលត្រឡប់របស់ សម រង្ស៊ី នេះនិងបានលើកឡើងថា ពីពេ​លនេះរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា អាចមានការប្រែប្រួលគ្រប់ពេល គឺមិនអាចទស្សន៍ទាយបា​នទេ។ នេះគឺជាល្បិចកលមួយដែល ក្រុមប្រឆាំងតែងតែ ប្រើដើម្បីគេចពីការសន្យារបស់ខ្លួនដូ​ចសព្វមួយដង។ សម រង្ស៊ី ក៏អាចយកលេសថា ខ្មោចគណបក្សសង្គ្រោះជាតិមិនបានឱ្យខ្លួនវិ​លមកទេ ដូចដែល សម រង្ស៊ី តែងតែលើកមកប្រើប្រាស់ពេលការកំណត់វេលាចូលស្រុករបស់ខ្លួនខិតជិតមកដល់។ ប៉ុន្តែលើកនេះមនុស្សម្នាឈប់ជឿ បាត់អស់ទៅហើយព្រោះគេដឹងចរិតន​យោបាយមាន់សម្លរនិងខ្លាចគុករបស់ សម រង្ស៊ី ច្បាស់ណាស់។
ដូច្នេះបង្ហាញយ៉ាងច្បាស់ថា ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកានៃការវិលត្រឡប់មកវិញរបស់ក្រុ​មជនក្បត់ជាតិ សម រង្ស៊ី គឺដើម្បីចិញ្ចឹមចលនាប្រឆាំងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ និងជា​ការឆ្លៀតឱកាសពេលដែលសហភាពអឺរ៉ុបបាន និងកំពុងពិចារណាបន្ថែមលើការអនុគ្រោះពន្ធលើទំនិញកម្ពុជា។ ការអះអាងថា ការវិលត្រឡប់មកវិញរបស់សមរង្ស៊ីដើម្បីជួយដោះស្រា​យ​បញ្ហា EBA គឺគ្រាន់តែជាលេសប៉ុណ្ណោះ ខណៈក្រុមប្រឆាំងនេះហើយដែលបានដើរអង្វរបរ​ទេ​សបំផ្លាញសេដ្ឋកិច្ចកម្ពុជា បំបែកឆ្នាំងបាយប្រជាជនកម្ពុជាជាពិសេសកម្មករកម្មការិនីដោ​យលត់ជង្គង់អង្វរកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ ប៉ុន្តែ ពេលនេះក្រុមវង្វេងជា​​​តិទាំងនេះបែរជាមកធ្វើចិត្តល្អ តាំងខ្លួនជាអ្នកស្នេហាជាតិ យំស្រែកចង់មកជួយដោះស្រាយប​ញ្ហាទៅវិញ។
តែតាមពិតទឹកភ្នែក និងស្រែកយំរបស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី អេង ឆៃអ៊ាង និងមូរ សុខហួ​រ ជាទឹកភ្នែកក្រពើ និងសម្រែកយំរបស់ក្រុមជនបំផ្លាញជាតិប៉ុណ្ណោះ។ ការប្រកាសថ្ងៃនៃការវិ​លត្រឡប់មកកម្ពុជាវិញនេះគឺដើម្បីអាច សម រង្ស៊ី ធ្វើតេស្តកម្លាំងថា មានអ្នកគាំទ្រខ្លួនដែរឬទេ ព្រោះចាប់តាំងពីដើមរៀងមក សម រង្ស៊ី តែងតែបន្តការអនុវត្តផែនការបដិវត្តន៍របស់ខ្លួនជានិច្ច ដោយបានបង្កការញុះញង់ ចលាចលក្នុងសង្គមតាមរយៈការញុះញង់កងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បញ្ជា ការបញ្ឆេះកំហឹងជាតិ សាសន៍ប្រឆាំងនឹងជនបរទេសរស់នៅកម្ពុជាការញុះ​ញង់ពលរដ្ឋឱ្យរំលោភបំពានសាលដីការបស់តុលាការកំពូលដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ប្រតិបត្តិករនៃផែនការបដិវត្តន៍ពណ៌និងដើម្បីបុព្វហេតុនៃការផ្លាស់ប្តូរ។ អេង ឆៃអ៊ាង ដែលជាអ្នកមេគំនិតធ្វើបក្សប្រហារក៏បាននិយាយកាលពីថ្ងៃទី១៦ ខែសីហា ជា​មួយវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ពាក្យសម្តីមួយម៉ាត់ណាក៏បង្កប់ដោយការញុះញង់ បង្កចលាចលដើម្បីគោលដៅ «ការផ្លាស់ប្តូរ» ដែរ ក្រោមរូបភាពស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែល ចៅហ្វាយនាយបរទេសរបស់ពួកគេក៏តែងតែលើកឡើងដែរ។
តើ​ផ្លាស់ប្តូរអ្វីទៅបើកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ ហើយប្រជាជនកម្ពុជាកំពុងតែរស់នៅក្នុងសេចក្តីសុខ សប្បាយរីករាយនិងការអភិវឌ្ឍនោះ? តើអ្វីដែលជាគោលបំណងនយោបាយពិតប្រាកដនៃពាក្យថា «ការផ្លាស់ប្តូរ» ឬ«ការផ្លាស់ប្តូរជាវិជ្ជមាន» ដែលទណ្ឌិត សម រង្ស៉ី និងក្រុមក្បត់ជាតិរបស់ខ្លួនបាន លើកឡើងនៅក្នុងសារនយោបាយរបស់ខ្លួននោះ?
សម្រាប់អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា ពាក្យថា «ផ្លាស់ប្តូរ» ឬ «ផ្លាស់ប្តូរជាវិ​ជ្ជ​មាន» ដែល សម រង្ស៉ី និងបក្ខពួកខ្លួន តែងលើកឡើងគឺមានបង្កប់នូវល្បិចកលនយោបាយដ៏ពិ​សពុល ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី ដើម្បីដណ្តើមអំណាច ដែលជាវិធីខុសច្បាប់ និងមិនប្រជាធិបតេយ្យ ហើយដែលអាចនាំគ្រោះថ្នាក់ដល់ជាតិនិងប្រជាជនកម្ពុជា។
ចុងក្រោយនេះ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក បន្ទាប់ពីដណ្តើមបានតួនាទីដឹកនាំក្រុមប្រឆាំងក្រៅ​ប្រទេសពី កឹម សុខា រួចមក ក៏បានប្រកាសជាចំហរអំពីផែនការវិលត្រឡប់មកកម្ពុជាវិញ​។ សម្រាប់អ្នកវិភាគនយោបាយខ្មែ បានមើលឃើញច្បាស់ថា ផែនការនៃការវិលត្រឡប់នេះ គឺធ្វើឡើងនៅក្នុងរបៀបវារៈនៃដំណើរឆ្ពោះទៅកាន់ ការប៉ុនប៉ងជាថ្មី ដើម្បីធ្វើបដិវត្តន៍ពណ៌ដណ្តើមអំណាច បន្ទាប់ពីចលនាបដិវត្តន៍ពណ៌នេះ បានបរាជ័យ និងដួលរលំជាស្ថាពរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មានហេតុផលសំខាន់ៗ និងច្បាស់លាស់ចំនួន៣ដែលបង្ហាញថាការប្រ​កាសពីការវិលត្រឡប់របស់ សម រង្ស៊ី នេះ គឺជាល្បិចកលនយោបាយ និងគ្មានគោលដៅអ្វីក្រៅ​ពីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នោះឡើយ៖
ហេតុផលទី១៖ សម រង្ស៊ី គឺជាទណ្ឌិត ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាមានដីកាពីតុ​លា​ការដើម្បីស្វែងរកចាប់ខ្លួន។ ដំបូងគេនឹកស្មានតែ សម រង្ស៊ី ជាមនុស្សក្លាហាន ដែលប្រ​កា​សចូលស្រុកហ៊ានឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់របស់តុ​លាការ។ ប៉ុន្តែតាមការសិក្សាប្រវត្តិរបស់ សម រង្ស៉ី កន្លងមក សម រង្ស៉ី ជាមនុស្សខ្លាចគុក ខុសពី កឹម សុខា ហើយតែងរត់ចោលស្រុក ដើម្បីគេចខ្លួននៅពេលមានដីកាចាប់ខ្លួនពីតុលាការ។ សម រង្ស៊ី តែងទទួលរងការរិះគន់អំពីរឿងនេះ ជាពិសេសពីសំណាក់ក្រុម កឹម សុខានិយម ប៉ុ​ន្តែ សម រង្ស៉ី តែងលើកឡើងការពារខ្លួនថា ការរត់ទៅក្រៅស្រុក ដើម្បីបន្តការតស៊ូនៅក្រៅប្រ​​ទេសប្រសើរជាងជាប់គុកឥតប្រយោជន៍ដូច កឹម សុខា និង ស្លាប់ដោយគ្មានន័យដូច កែម ឡី​។ ដូច្នេះការប្រកាសពីការវិលត្រឡប់វិញរបស់ សម រង្ស៊ី ទោះបីជាពេលនេះបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែពុំមែនក្នុងហេតុផលឱ្យអាជ្ញាធរមានស​មត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់នោះឡើយ។
ហេតុផលទី២៖ ការប្រកាសវិលត្រឡប់វិញរបស់ សម រង្ស៊ី នៅឆ្នាំ ២០១៩ ខុសពីស្ថានភាពនៅខែកក្កដា ឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៣ ការវិលត្រឡប់របស់ សម រង្ស៉ី មកកម្ពុជា គឺមានព្រះរា​ជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ ហើយនៅពេលនោះ សម រង្ស៉ី គឺជាប្រធានគណប​ក្ស​សង្គ្រោះជាតិស្របច្បាប់ ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណា​ងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះការវិលត្រឡប់របស់ សម រង្ស៊ី នៅពេលនោះ គឺមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែការប្រកាសវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ២០១៩ នេះ គឺមិនដូចកាលពីឆ្នាំ២០១៣ ឡើយដោ​យសារនៅពេលនេះ សម រង្ស៊ី ជាទណ្ឌិតដែលមានដីកាស្វែងរកចាប់ខ្លួន និងមេដឹកនាំនៃចល​នានយោបាយខុសច្បាប់ នៅក្រៅប្រទេស។ ម្យ៉ាងទៀតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រៀងរាល់៥ឆ្នាំ បានប្រព្រឹត្តទៅរួចទៅហើយកាលពីឆ្នាំ២០១៨។ ដូច្នេះ ការប្រកាសវិលត្រឡប់មកវិញរបស់ សម រង្ស៉ី នាពេលនេះ គឺមិនមែនក្នុងហេតុផលដើ​ម្បីចូលរួមក្នុងការបោះឆ្នោតនោះទេ។ គ្រប់គ្នានៅចាំបានច្បាស់ថា នៅពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ កាលពីឆ្នាំ ២០១៨ កន្លងទៅ សម រង្ស៉ី បា​នដឹកនាំយុទ្ធនាការបំផ្លាញចោល ការបោះឆ្នោតនេះ តាមរយៈការរារាំងមិនឱ្យគណបក្សនានាចូលរួមប្រកួតប្រជែងក្នុងកា​របោះឆ្នោត និងការរារាំងមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត ក្រោមទិសស្លោក «ដេកផ្ទះ ឈ្នះឯង»។ ប៉ុន្តែយុទ្ធនាការនេះបានទទួលបរាជ័យ ដោយសារការបោះឆ្នោតជ្រើសតាំងតំណាងរា​ស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី និ​ងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់របស់កម្ពុជា ព្រមទាំងមានគណបក្សនយោបាយចំនួន ២០ បានចូ​លរួមប្រកួតប្រជែង ហើយអ្នកបោះឆ្នោតចំនួន ៨៣,០២% បានចេញទៅបោះឆ្នោត។
ហេតុផលទី៣៖ ក្នុងផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅប្រទេសបានរៀបចំសកម្មភាពចំនួន ៥៖
១)-បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី
២)-ពង្រីកសកម្មភាពការទូត
៣)-ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗនៅក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋសំដៅជំរុញចលនាខាងក្នុងដែលបានបាត់បង់ជំនឿ និងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ
៤)-ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថាខ្លួននៅតែមានសកម្មភាពនិងមានគេទទួលស្គាល់ និង
៥)-រៀបចំថវិកាសម្រាប់អនុវត្តផែនការ។ បន្ថែមលើ សកម្មភាពទាំង ៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុក ប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការញុះ​ញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច តាមរយៈបំផុស បំភាន់ បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គមតាមគ្រប់រូបភាព។
ការរៀបចំកម្លាំងប្រឆាំងខាងក្នុងដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះ ជាខែលការពារខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះ ច្បាស់ណាស់ថា គោលដៅនយោបាយពិតប្រាកដនៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មី ដើម្បីដឹកនាំចលនាបដិវត្តន៍ពណ៌ជាថ្មី ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំ​ណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអនុគ្រោះផ្នែកនយោ​បាយសម្រាប់ក្រុមប្រឆាំងញុះញង់ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ពណ៌ជាថ្មី។
ផ្អែកលើហេតុផលខាងលើ គ្រប់គ្នាមានភាពប្រាកដនិយមថាផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី ដើម្បីមកដឹកនាំធ្វើបដិវត្តពណ៌ជាថ្មី ក្នុងការដណ្តើមអំណាចនៅកម្ពុជា គឺនឹងមិនអាចសម្រេចតាមផែនការ និងគោលដៅបាននោះឡើយដោយហេតុថា ៖
ទី១៖ ការវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៊ី ក្នុងល្បិចកលដើម្បីប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាថ្មី គឺជាអំពើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច បានត្រៀមលក្ខណៈម្ចាស់ការទាំងផ្នែកកម្លាំង និង មធ្យោបាយអនុវត្តគ្រប់ជ្រុងជ្រោយរួចហើយ។ ការរៀបចំកម្លាំងក្នុងមួយឃុំចំនួន ៥ នាក់ ក្រោមលេសទៅទទួលទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាការចូលរួមក្នុងផែនការបដិ​វត្តន៍ពណ៌ ដែលជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការច្បាប់ បាននៅគ្រប់ពេល ហើយកន្លងទៅនេះ អ្នកដែលមិនគោរព តាមសាលដីកាតុលាការកំពូលជាច្រើននាក់ត្រូវបានកោះហៅទៅសាកសួរ និងខ្លះដែលនៅតែងងើលបន្តបំ ពានសាលដីកាក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននិងធ្វើការចោទប្រកាន់ផងដែរ ព្រោះក្នុងតម្លៃណា ក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍឡើយ។
ទី២៖ ប្រជាជនកម្ពុជាជាអ្នកស្រឡាញ់សន្តិភាព និងយល់ដឹងច្បាស់ថា ការចូលរួមធ្វើបដិវត្តន៍
ពណ៌ ដើម្បីមហិច្ឆតាអំណាចរបស់ សម រង្ស៊ីនិងបក្ខពួក គឺជាការបំផ្លាញសន្តិភាព សេចក្តីសុខរបស់ប្រជាជន និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
ទី៣៖ ប្រជាជនកម្ពុជាយល់ដឹងច្បាស់ណាស់ថា ការឡើងកាន់អំណាចនៅកម្ពុជា គឺត្រូវធ្វើឡើ​ងដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅរៀងរាល់ ៥ ឆ្នាំម្តង។ ការបោះឆ្នោ​តជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ បានប្រព្រឹត្តទៅរួចហើយកាលពីឆ្នាំ២០១៨ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នឹងត្រូវប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខ។
ទី៤៖ សាធារណមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងច្បាស់ថាតាមច្បាប់ខ្មោចគណបក្សសង្គ្រោះជាតិដែលតុលាការរកឃើញថា បានឃុបឃិតនិងជាឧបករណ៍បដិវត្តន៍ពណ៌នឹងមិនអាចរស់ឡើងវិញឡើយ ហើយក៏គ្មានការបោះឆ្នោតឡើងវិញដែរ អាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្រុង ស្រុកខណ្ឌ ខេត្តរាជធានីនៃខ្មោចគណបក្សសង្គ្រោះជាតិក៏នឹងមិនអាចរស់ឡើងវិញដែរ។
អ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា ការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់ សម រង្ស៉ី ក្នុងពេលនេះគឺជាដំណើរក្នុងស្ថានភាពប្រថុយប្រថាន ដែលនឹងនាំគ្រោះថ្នាក់ដ៏ធំសម្រាប់រូបទណ្ឌិត សម រង្ស៊ី ហើយអ្នកចាញ់បោកក្នុងឧបាយកលនយោបាយរបស់ក្រុមប្រឆាំង ដោយចូលរួមគាំទ្រចលនាបដិវត្តន៍ពណ៌ជាថ្មី ក្រោមលេសនៃ «ការផ្លាស់ប្តូរ» ក៏នឹងត្រូវរងគ្រោះថ្នាក់ និងប្រឈមមុខនឹងផ្លូវច្បាប់ដោយគេចមិនផុតផងដែរ។
ជារួមប្រជាជនកម្ពុជាមិនត្រូវការឡើយនូវបដិវត្តន៍ពណ៌ គឺប្រជាជនកម្ពុជាត្រូវការសន្តិភាព និងការអភិវឌ្ឍ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការចាត់តាំងឱ្យមានបោះឆ្នោតជាទៀងទាត់ នៅរៀងរាល់ ៥ ឆ្នាំម្តង ស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ!
ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩

លិខិតសេនាជាតិ៖ បាបកម្ម សម រង្ស៊ី បានខិតជិតមកដល់ហើយ!

សៀមរាប៖ ប្រជាជនកម្ពុជាជាទីគោរពស្រឡាញ់! មុននឹងរៀបរាប់ចំណុចគោលៗ លាតត្រដាងនូវចំណុច ខ្សោយក្នុងនយោបាយចុងក្រោយរបស់ទណ្ឌិត សម រង្ស៊ី និងបាបកម្មនានាចំពោះ សម រង្ស៊ី ដែលជិតមកដល់ គឺខ្ញុំសូមជម្រាបជូននូវបណ្តាំពីលោកតាបស់ថា៖ «សុំញាតិ ញោមកុំចាញ់កលការភូតភរបោកប្រាស់របស់ សម រង្ស៊ី និងគូកន។ បើមានការរៃអង្គាសលុយតទៅទៀតគឺសូម ឈប់ឲ្យលុយទៅពួកបោកប្រាស់ទាំងនេះ សូម្បីតែ១ រៀល។ សូមរក្សាទុកថវិកាជាញើសឈាមនេះធ្វើបុណ្យកុសល ឬចែកទានជាមួយសាសនា និងប្រជាជនស្អាត ស្អំ គឺត្រឹមត្រូវជាង និងបានបុណ្យកុសលពិតប្រាកដមែន។
ខ្ញុំសូមចូលដល់បញ្ហាទ័លច្រកខាងផ្លូវនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ដូចតទៅនេះ។ គូកនទណ្ឌិត សម រង្ស៊ី បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា វិលមកប្រទេសកម្ពុជា។ នេះមិនមែនជាការប្រកាសភូតភរជា លើកដំបូងទេ គឺរាប់សិបដងនិងរាប់ភ្លេចទៅហើយ។ ពិតហើយ មានបងប្អូនមួយចំនួនបានឮការប្រកាសនេះ ប៉ុន្តែបងប្អូនប្រជាជនកម្ពុជាភាគច្រើនបានយល់ច្បាស់ណាស់ថា ជាពាក្យបោកប្រាស់ដើម្បីតែការរៃអង្គាសលុយ និងដើម្បីចិញ្ចឹមឈ្មោះលើទីលាននយោបាយប៉ុណ្ណោះ ខណៈសូម្បីតែនៅផ្ទៃក្នុងកំពុងតែបែកបាក់ប្រេះស្រាំ ស្រពិចស្រពិល និងគ្មានការឯកភាពគ្នាទេ។ ជាមួយគ្នានេះ សម រង្ស៊ី ហាក់កំពុងយកនយោបាយពិសពុល ប្រមាថដល់ថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិ និងបំផ្លាញដល់មរតកប្រវត្តិសាស្ត្រថ្លៃថ្លានៃការធ្វើព្រះរាជបូជនីយកិច្ចដណ្តើមឯករាជ្យរបស់សម្តេច សីហនុ។ រឿងនេះនឹងទទួលបាបកម្មធ្ងន់ ដូចឪពុក សម រង្ស៊ី ដែលក្បត់សម្តេច សីហនុ រួចហើយ។ ខ្ញុំសូមលាតត្រដាងជូននូវ «កត្តា ៧យ៉ាង» ដែល សម រង្ស៊ី នឹងមិនហ៊ានប្រថុយចូលមកស្លាប់ក្នុងគុកនោះទេ៖
ទី១- កត្តាវិបត្តិផ្ទៃក្នុងរបស់ក្រុមប្រឆាំងក្រៅច្បាប់៖ ចាប់តាំងពីសម រង្ស៊ី សម្រេចចិត្តខុសខាងនយោបាយ ដោយលាឈប់ពីបក្ស និងបរាជ័យលើការបង្កើតអ្វីដែលហៅថា៖ «ចលនាសង្គ្រោះជាតិ» គឺផ្ទៃក្នុងគេបានបែក បាក់ជាច្រើនចំណែក។ ចលនាមួយដែលគ្មានការឯក ភាព សូម្បីនៅផ្ទៃក្នុង គឺគ្មានពន្លឺអាចដណ្តើមជ័យជម្នះបានទេ កុំថាឡើយដល់សមត្ថភាពទ្រទ្រង់និងប្រឈមសភាពការណ៍ធ្ងន់ធ្ងរផ្សេងៗទៀត។ ឥស្សរជននយោ បាយប្រឆាំងដូចជាលោក ប៉ុល ហំម, សុន ឆ័យ, យឹម សុវណ្ណ ដកខ្លួនយ៉ាងស្ងៀមស្ងាត់ ខណៈក្រុមលោក កឹម សុខា និងកូនស្រីគឺចាំយកឱកាសជាន់ថែមដើម្បីបញ្ចប់អំពើទុច្ចរិតរបស់ សម រង្ស៊ី និងគូនកនវិលកចរិតដូចជា អេង ឆៃអ៊ាង និង ម៊ូ សុខហួរ។
ទី២- កត្តាខាងក្រៅ៖
សភាពការណ៍អន្តរជាតិគ្មានភាពអំណោយផលណាមួយឲ្យទៅ សម រង្ស៊ី ឡើយ។ គ្មានមន្ត្រីទូតបរទេសណាមួយរំលឹកដល់ឈ្មោះ សម រង្ស៊ី ឡើយ។ គ្មានលិខិតផ្លូវការណាមួយរបស់បរទេសបង្ហាញការឲ្យតម្លៃចំពោះ សម រង្ស៊ី ឡើយ គឺគ្មានទាល់តែសោះ។ មានតែ សម រង្ស៊ី ប៉ុណ្ណោះដែលខំទៅថតរូបជាមួយជនបរទេសម្នាក់ឬ២ នាក់ ដើម្បីបោកបញ្ឆោតសកម្មជននៅសេសសល់តិច តួចរបស់ខ្លួន។ សម រង្ស៊ី មិនអាចពឹងផលចំណេញពីបញ្ហា EBA ឬ GSP នោះទេ។ ស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ និងអន្តរជាតិក៏គ្មានចំណែកណាមួយផ្តល់ផលប្រយោជន៍ដល់ សម រង្ស៊ី ដែរ គឺគ្មានទាល់តែសោះ។
ទី៣- កត្តាផ្លូវច្បាប់៖
សម រង្ស៊ី មានពិរុទ្ធភាពរួចជាស្រេច។ សមត្ថកិច្ចកម្ពុជាមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការនាំខ្លួនទណ្ឌិត សម រង្ស៊ី ចូលគុក។ សំណួរសាមញ្ញគឺ៖ តើ សម រង្ស៊ី ហ៊ានចូលដេកគុក រហូតដល់ថ្ងៃស្លាប់ទេ? ជាទិដ្ឋភាពច្បាប់មួយទៀត សម រង្ស៊ី គ្មានបក្សនយោបាយដែលចុះឈ្មោះតាមផ្លូវច្បាប់ទេ។ ដូច្នេះ អ្នកទាំងឡាយដែលភ្លេចខ្លួនលើទិដ្ឋភាពច្បាប់នឹងអាចនាំទុក្ខដល់ខ្លួនដោយសារតែចាញ់ការបោកប្រាស់របស់ សម រង្ស៊ី ឲ្យរងទុក្ខជំនួស នៅពេលរាជការអនុវត្តច្បាប់។ ពេលនេះ មិនមែនជារដូវបោះឆ្នោតទេ។ បើ សម រង្ស៊ី ចូលស្រុកគឺមានតែដឹកនាំធ្វើបដិវត្តន៍ពណ៌។ បើយ៉ាងដូច្នេះ សម រង្ស៊ី គឺមកដុតបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិ។ ប្រជាជនកម្ពុជាភាគច្រើនមិនយល់ស្របទេ ហើយនឹងនាំគ្នាកាត់ទោសប្រហាជីវិត សម រង្ស៊ី ដើម្បីជាតិគង់វង្ស។
ទី៤- កត្តានយោបាយ៖
នៅក្នុងនយោបាយគឺ «គ្មានមិត្តអមតៈ និងគ្មានសត្រូវអមតៈ»ទេ ហើយអាចបត់បែនប្រែប្រួលគ្រប់កាលៈ ទេសៈ។ បើ សម រង្ស៊ី ចូលគុក ស្រាប់តែកត្តាចៃដន្យកើតឡើង បែរជា កឹម សុខា ចេញមកធ្វើនយោបាយវិញ នោះតើលោកអ្នកជឿទេ៖ «សម រង្ស៊ី នឹងក្អួតឈាមស្លាប់ក្នុងគុក!?»។
ទី៥- កត្តាច្រំដែលក្នុងអត្តចរិតក្រឡិចក្រឡុចកំសាកញីរបស់ សម រង្ស៊ី៖
ការប្រកាសថា វិលចូលស្រុក គឺមិនមែនជាលើកទី១ទេ ហើយវានៅតែជាការភូតភរច្រំដែលប៉ុណ្ណោះ។ សម រង្ស៊ី ទ័លច្រកខាងនយោបាយច្រើនលើកច្រើនសាររួចមកហើយ។ សម រង្ស៊ី ចាញ់ការភ្នាល់ និងចាញ់សម្បថ ក៏មិនតិចលើកដែរ។ សម រង្ស៊ី គ្មានការទទួលខុសត្រូវ គ្មានសីលធម៌ គ្មានគុណធម៌នយោបាយឡើយ សូម្បីតែរឿងកំប៉ិកកំប៉ុកលុយធ្វើទូរទស្សន៍ ក៏ សម រង្ស៊ី ហ៊ានបោក ប្រាស់សកម្មជនខ្លួនដែរ។ នេះសុទ្ធតែជារឿងច្រំដែល ក្នុងនយោបាយចោលម្សៀតរបស់ សម រង្ស៊ី។ សម រង្ស៊ី មានផ្ទះនៅប្រទេសបារាំង។ សម រង្ស៊ី នៅតែជាជនកំសា ក មិនហ៊ានវិលមកចូលស្លាប់ក្នុងគុកទេ។ នយោបាយរបស់សម រង្ស៊ី គឺមិនមែនដើម្បីផលប្រយោជន៍កម្ពុជាទេ ប៉ុន្តែដើម្បីតែបម្រើគំនិតទុច្ចរិតផ្ទាល់ខ្លួន គំនុំចងអាឃាត និងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរតែប៉ុណ្ណោះ។
ទី៦- កត្តាប្រជាជន៖
ជីវភាពប្រជាជន, ការយល់ដឹងរបស់ប្រជាជន និងកំណើ នសេដ្ឋកិច្ចជាតិ បានញែកកាន់តែដាច់គ្នាពីទិដ្ឋភាពនយោ បាយហើយ។ ប្រជាជនកម្ពុជា នឹងមិនឯកភាពជាមួយនយោបាយទុច្ចរិតណាមួយ ដែលនាំឲ្យប្រ ទេសជាតិវឹកវរ ធ្លាក់ក្នុងវិបត្តិ និងការជ្រៀតជ្រែករបស់បរទេសបំផ្លាញកម្ពុជាឡើយ។ សម រង្ស៊ី មិនបានធ្វើអ្វីសូម្បីតែបន្តិចឲ្យកម្ពុជាទេ មានតែបោកប្រាស់សកម្មជនខ្លួនឲ្យខាតពេលវេលាធ្វើការងារប្រកបមុខរបរចិញ្ចឹមជីវភាព ហើយដើរតាមនយោបាយឥតន័យ។ ប្រជាជនកម្ពុជានៅក្នុងប្រទេស មានជីវភាពល្អប្រសើរ និងក៏មានមន សិការជាតិជ្រាលជ្រៅជាង ពួកជ្រុលនិយម សម រង្ស៊ី ឆ្ងាយណាស់។ បើ សម រង្ស៊ី ហ៊ានតែថ្លោះធ្លោយចូលមកបំផ្លាញជាតិ នោះក្នុងឆ្នាំ២០១៩ឬថ្ងៃនោះ គឺជាថ្ងៃបុណ្យសព សម រង្ស៊ី។
ទី៧- ប្រៀបខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន៖
រយៈពេលជាង៤០ឆ្នាំក្នុងការដឹកនាំប្រទេសកម្ពុជា ចាប់ តាំងពីដំណាក់កាលរំដោះជាតិ, ដំណាក់កាលកសាងប្រទេសពីបាតដៃទទេ, ដំណាក់តស៊ូដោយប្រដាប់អាវុធទប់ស្កាត់ការវិលត្រឡប់វិញនៃរបបប្រល័យពូជសាសន៍, ដំណាក់កាលរំដោះកម្ពុជាចេញពីការហ៊ុមព័ទ្ធសេដ្ឋកិច្ច, ដំណាក់កាលរំលាយអង្គការចាត់តាំងខ្មែរក្រហម និងភាគីប្រដាប់អាវុធ មកការឯកភាពជាតិ, ដំណាក់កាលកសាងសេដ្ឋកិច្ចជាតិ រហូតឈានទៅការពង្រីកមិត្តជុំវិញពិភពលោក និងការលើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជាឲ្យល្បីរន្ទឺនៅឆាកអន្តរជាតិ គឺទាំងអស់នេះអាចឆ្លុះបញ្ចាំងបានពីទេពកោសល្យ សមត្ថភាពនិងលទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហានានា។ ដូច្នេះ ត្រឹមបុគ្គល សម រង្ស៊ី គឺគ្រាន់តែជាករណីតូចមួយ ដែលស្ថានភាព សម រង្ស៊ី ប្រៀបបានគ្រាន់តែជាកូនឆ្មាឈ្លក់ ទឹកបាយ ដ៏កំសាកមួយប៉ុណ្ណោះ។ អញ្ចឹងហើយទើប សម រង្ស៊ី ប៉ើងដូចក្រដាសរត់ប្រាស់អាយុ រត់ចោលសមាជិក រត់ចោលគណបក្ស រហូតដល់សព្វថ្ងៃ។
សំណាងកន្លងមកដែល សម រង្ស៊ី បានឱកាសវិលចូលមកហិតដីកម្ពុជាម្តងហើយម្តងទៀត គឺដោយសារតែ «គុណធម៌នយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន» ដែលបានចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រលើក លែង ទោសឲ្យតែប៉ុណ្ណោះ។ ឥឡូវ ស្ថានភាពច្រំដែលនេះ គឺគ្មានទៀតទេ។ «គុណធម៌ គឺប្រើតែចំពោះមនុស្សត្រឹមត្រូវតែប៉ុណ្ណោះ»។ សម រង្ស៊ី ដែលគេស្គាល់ច្បាស់ថា ជាតំណ ពូជនៃឈាមជនក្បត់ជាតិ ពេញមួយជីវិតនេះ បានធ្វើ នយោបាយឈានដល់ដំណាក់កាលឥតន័យហើយ។
ទីបំផុត សម រង្ស៊ី នឹងស្លាប់ចោលឆ្អឹងនៅស្រុកគេ ឬស្លាប់ក្នុងគុក ជាមួយនឹងការជាប់ឈ្មោះក្នុងសៀវភៅខ្មៅជាទីបច្ឆាមរណៈថា៖ «សម រង្ស៊ី បន្តទទួលបាបកម្មដល់ជាតិ ក្រោយ និងដល់អនន្តរិយកម្ម។ ជាតិណាៗ សម រង្ស៊ី កុំកើតមកជាមនុស្សនាំចង្រៃដល់មនុស្សជាតិ ហើយក៏កុំកើតនៅទឹកដីខ្មែរ»៕
ដោយ៖ សេនាជាតិ