បទអត្ថាធិប្បាយរបស់គេហរទំព័រ
វី. អូ. ឌី (VOD) ផ្សាយ កាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៤
មានចំណងជើងថា៖ «លោក ហ៊ុន សែន
កាន់អំណាចបាន៣០ឆ្នាំហើយ» ដែលមានលំនាំស្រដៀងគ្នា និងគេហទំព័រនៃក្រុមប្រឆាំងមុនៗដែរ
ដែលយើងសូមធ្វើការបកស្រាយដូចខាងក្រោម។
ពួកគេនិយាយថា
លោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកកាំងដ៏ល្បីឈ្មោះ បានចាត់
ចំណាត់ថ្នាក់ ថាជាមេដឹកនាំកាន់អំណាចយូរ«
ក្នុងចំណោមមេដឹកនាំទាំង២៣រូប ទៀតដែលមិនព្រមចុះចេញពីតំណែង ទោះបីជាមានបាតុកម្មទាមទារឲ្យលាលែង
ឬចាញ់ឆ្នោតក៏ដោយ» ។
ពាក្យចាស់បុរាណបានពោលថា «យល់គុណថា
ជាទោស យល់បុណ្យថា ជាបាប យល់ល្អថាជាអាក្រក់ យល់លាមកថាជាផ្កា»។ទស្សនៈរបស់ក្រុមដែលមាននិន្នាការជាអ្នកប្រឆាំងនោះ
ជានិច្ចកាល តែងតែធ្វើការវិភាគល្ងីល្ងើគ្មានអាជីពបែបនេះ
ដូចពាក្យចាស់បុរាណពោលតែប៉ុណ្ណោះ ។ យើងសូមពន្យល់ ខ្លីៗតែ៥ចំណុចដូចខាងក្រោម៖
១. ធ្វើបាតុកម្មទាមទារឲ្យលោក ហ៊ុន សែន លាលែង?´៖ គឺជាចលនាបែបអានាធិបតេយ្យ
ព្រៃផ្សៃ ប្រើអំពើហិង្សា ដឹកនាំធ្វើបាតុកម្មទម្លាក់អ្នកដឹកនាំដែលជាប់ឆ្នោតដោយការបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យ។
តើមានច្បាប់ឯណាអនុញ្ញាតឲ្យប្រជាពលរដ្ឋសំលេងភាគតិចអាចធ្វើបាតុកម្ម ឬកូដកម្ម
ឬកុបកម្ម ទម្លាក់រដ្ឋាភិបាល និងអ្នកដឹកនាំដែលជាប់ឆ្នោតដោយមានការគាំទ្រពីសម្លេងប្រជាពលរដ្ឋភាគច្រើននោះ
?
២.
គណបក្សប្រជាជនកម្ពុជា នៅរាល់សម័យប្រជុំពេញអង្គនៃគណៈកម្មាធិការ
កណ្តាលរបស់ខ្លួន តែងតែបានបោះឆ្នោតប្រគល់សេចក្តីទុកចិត្ត
ជួន លោក ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី គឺដោយសារតែគណបក្សនេះ មានជំនឿទុកចិត្ត
លើបុគ្គលលក្ខណៈ បញ្ញាវាងវៃ អាចជាអគ្គមគ្គុទេសក៏ ដ៏ឧត្តុង្គឧត្តម អាចដឹកនាំប្រទេសមួយដែលទើបងើបពីសង្រ្គាមរ៉ាំរ៉ៃ
រាប់ទសវត្សមកហើយនោះ ។
៣. ដោយសារប្រជាប្រិយភាព ការប្តេជ្ញាចិត្ត យ៉ាងមោះមុតឥតរុញរា
របស់ លោក ហ៊ុន សែន ដើម្បីដឹកនាំ នាវាកម្ពុជាឲ្យឆ្លងផុតពីគ្រោះថ្នាក់ស្លាប់រស់យ៉ាងលំបាកលំបិនជាទីបំផុត
រហូតមានភាពរុងរឿង នាពេលបច្ចុប្បន្ននេះ ក្នុងនោះរួមមានការបញ្ចប់នូវសង្រ្គាមរ៉ាំរ៉ៃ
ការធ្វើសន្តិភាពវូបនីយកម្ម ការបង្រួបបង្រួមជាតិ លើកកម្ពស់ សុខដុមរមនីយភាពប្រជាពលរដ្ឋ
ម៉ាក្រូសេដ្ឋកិច្ច ក្នុងប្រទេសក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ បានគួរជាទីមោទនៈ ដែលមានប្រទេសជាច្រើនលើកយកជាគំរូ។
៤. បានពង្រឹងលិទ្ធិប្រជាធិបតេយ្យជារៀងរហូតតាមរយៈការបោះឆ្នោត
សកលដោយសេរី ពហុបក្សដោយបានបើកចំហរឲ្យមានអ្នកសង្កេតការណ៏ក្នុងស្រុកនិងអន្តរជាតិ
ចូលរួមជាប្រចាំ។បានបើកចំហរឲ្យសង្គមស៊ីវិលទាំងនៅក្នុងស្រុក
និងទាំងក្រៅប្រទេស បង្កើតជាអង្គការក្រៅរដ្ឋាភិបាល«NGOs» មានសិទ្ធិរិះគន់តាមអំពើចិត្តផងដែរ
។
៥. លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានជ្រៀតជ្រែកដាក់សម្ពាធលើអំណាចតុលាការនោះទេ
គឺក្នុងស្មារតីការបែងចែក៖ អំណាចនិតិបញ្ញាត្តិ អំណាចនិតិប្រតិបិត្ត
និងអំណាចតុលាការ។លើកលែងក្នុងករណីមួយចំនួនដែលពាក់ព័ន្ធនយោបាយបង្រួបបង្រួមជាតិដូចជាគោរពស្នើសុំព្រះរាជអនុញ្ញត
ពីព្រះមហាក្សត្រឲ្យ លើកលែងទោសដល់លោក សម
រង្ស៊ី និង លោក កឹម សុខា ដែលមានទោសដ៏ធ្ងន់ធ្ងរត្រូវជាប់ពន្ធធនាគារជាច្រើនឆ្នាំបាត់បង់នូវសិទ្ធិធ្វើនយោបាយឲ្យរួចទុក្ខទោស។
ម្យ៉ាងវិញទៀត គេគួរតែរំលឹកដែរថា
កាលពីខែកក្កដាឆ្នាំ១៩៩៧ គណបក្សដៃគូរក្នុងរដ្ឋាភិបាលចំរុះបានដឹកនាំចូលអាវុធ
និងសម្ភារៈយោធាដើម្បីរៀបចំ ធ្វើរដ្ឋប្រហារតែត្រូវបរាជ័យ។ លោក ហ៊ុន សែន
មិនបានយកទោសពៃរ៍ទៀត ហើយថែមទាំងបានគោរពស្នើសុំព្រះករុណា
ព្រះមហាក្សត្រ ឲ្យលើកលែងទោសទៀត។
អ្វីដែលយើងបានរៀបរាប់ខាងលើ
តើគេយល់ថា លោក ហ៊ុន សែន ជាតួអង្គអ្នកកាន់អំណាចផ្តាច់ការ
ឬក៏ក្រុមប្រឆាំងជាអ្នកបង្កអាណាធិបតេយ្យ និងចលាចលក្នុងសង្គមដែលអាចញ៉ាំងដល់អស្ថេរភាព
នយោបាយក្នុងប្រទេស។