Monday, July 09, 2018

(សូមទស្សនាវីដេអូ)៖ លិខិតពីប្រជាពលរដ្ឋ «ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងគ្មានវិជ្ជាជីវៈ»

(សូមទស្សនាវីដេអូ) ទស្សនៈកូនខ្មែរ៖ គំនិតអញនិយម របស់ សម រង្ស៊ី ជាគ្រោះថ្នាក់ បំផុតសម្រាប់កម្ពុជា!

គ.ជ.ប រៀបចំបណ្ដុះបណ្តាលអ្នកសង្កេតការណ៍សង្គមស៊ីវិលជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានរៀបចំកម្មវិធី បណ្ដុះបណ្តាលអ្នកសង្កេតការណ៍សង្គមស៊ីវិល សម្រាប់ការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
កម្មវិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានគណៈកម្មការសម្របសម្រួលការងារ​សង្កេតការណ៍ជាតិ និអន្តរជាតិ និង លោក ឌឹម សុវណ្ណរុំ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ គ.ជ.ប រួមជាមួយតំណាងអង្កការសង្គមស៊ីវិជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ នៅវិទ្យាស្ថានជាតិអប់រំ។

កម្មវិធីនេះមានគោលបំណង រំលឹកដល់តួអង្គអ្នកសង្កេតការណ៍បោះឆ្នោតអំពីការត្រៀមខ្លួនរៀបចំខ្លួនទុកជាមុន អំពីសិទ្ធិ និងភារកិច្ចសំខាន់ៗរបស់ពួកគេ។ រំលេចអំពីតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍បោះឆ្នោត​តែក្នុងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផល នៃការបោះឆ្នោត នៅការិយាល័យបោះឆ្នោត​ប៉ុណ្ណោះ ៕






ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស(ទីក្រុងBrisbane ប្រទេសអូស្ត្រាលី) អំពាវនាវអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលំដាប់លេខរៀងទី២០!

ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស(ទីក្រុងSydney ប្រទេសអូស្ត្រាលី) អំពាវនាវអោយប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលំដាប់លេខរៀងទី២០!

នៅសល់ត្រឹម២០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នឹងចូលមកដល់

គិតមកដល់ត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល២០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឱ្យរួចរាល់ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ?
ដើម្បីចូលរួមជំរុញឱ្យដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រកាន់តែមានភាពរលូន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្សព្វផ្សាយនូវសំណួរ-ចម្លើយចំនួន៧ចំណុចដើម្បីជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតនេះ។
១៖ តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅពេលណានិងនៅទីកន្លែងណា?
ចម្លើយ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។
២៖ ដើម្បីបោះឆ្នោតបាន តើប្រជាពលរដ្ឋខ្មែរត្រូវមានលក្ខខណ្ឌដូចម្ដេច?
ចម្លើយ៖ ទី១-ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ-សង្កាត់ និងទី២-ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើនៅពេលបោះឆ្នោត។
៣៖ តើឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើនៅពេលបោះឆ្នោតមានអ្វីខ្លះ?
ចម្លើយ៖ ត្រូវមានឯកសារណាមួយ ក្នុងចំណោម​ឯកសារដូចទៅនេះ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
៤៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មាន ឬបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ សាមីខ្លួនត្រូវយករូបថតទំហំ ៣គុណ៤ ចំនួន៣សន្លឹក (ថតចំពីមុខ) និងនាំសាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ជាមួយ មកបង្ហាញខ្លួនដោយផ្ទាល់ ចំពោះមុខគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ឬចៅសង្កាត់ ដើម្បីបំពេញលិខិតស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
៥៖ តើកាលបច្ឆេទនៃការស្នើ សុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត កំណត់ពីពេលណាដល់ពេលណា?
ចម្លើយ៖ ត្រូវស្នើសុំក្នុងរយៈពេល៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
៦៖ តើបណ្ណព័ត៌មានអ្នកបោះឆ្នោត មានសារៈប្រយោជន៍យ៉ាងដូចម្ដេច?
ចម្លើយ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត មានប្រយោជន៍ណាស់ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ព្រោះបណ្ណនេះបានផ្ដល់ព័ត៌មានផ្ទាល់របស់អ្នកបោះឆ្នោតអំពី លេខរៀង ឈ្មោះអ្នកបោះឆ្នោត កាលបរិច្ឆេទនៃការបោះឆ្នោត ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោតជាដើម។ បណ្ណព័ត៌មាននេះ មិនអាចប្រើបោះឆ្នោតបានឡើយ។
៧៖ ប្រសិនបើប្រជាពលរដ្ឋចង់ពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ ប្រជាពលរដ្ឋត្រូវទៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីស្នាក់ការគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីសុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬទៅពិនិត្យមើលឈ្មោះ នៅតាមការិយាល័យបោះឆ្នោត ដែលបិទផ្សាយមួយថ្ងៃមុនថ្ងៃបោះឆ្នោត។

ប្រជាពលរដ្ឋក៏អាចពិនិត្យមើលបញ្ជីបោះឆ្នោតនេះ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.voterlist.org.kh៕




ព្រឹកថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» នៅខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា» ដែលប្រារព្ធឡើងនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ព្រះរាជពិធីនោះក៏មានការយាង និងអញ្ជើញចូលរួមផងដែរពីសំណាក់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងវត្តមានរបស់សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ដែលរស់នៅជិតតំបន់នោះផងដែរ ៕













ទស្សនៈកូនខ្មែរ៖ គំនិតអញនិយមរបស់ សម រង្ស៊ី ជាគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា!

(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ លោក សម រង្ស៊ី ដែលប្រកាន់យកគំនិតជ្រុលនិយម អញនិយម និងពោរពេញដោយគំនុំសងសឹក មិនបានកែប្រែអត្តចរិតសូម្បីតែបន្តិចបើទោះបីជាគំនិត នយោបាយបែបនេះបាន រុញច្រានរូបគាត់ឲ្យអស់ដីនៅ និងក្លាយជាអ្នកនយោបាយឧទ្ទាមក្រៅច្បាប់ទៅហើយក្តីក៏ជំងឺតួឯកនៅតែមិនអាចព្យាបាល បានដដែល។ ភាពងប់ងល់ទៅនឹងគំនិតអញនិយម «បើមិនបានអញ អ្នកណាក៏មិនបាន» ហើយ «បើមានឯងអត់អញ់ បើមានអញ់អត់ឯង» កំពុងរុញច្រានលោក សម រង្ស៊ី ឲ្យទៅរកមាត់ជ្រោះមរណៈ នៃអាជីពនយោបាយរបស់ខ្លួនហើយ។ ទៅកាន់ជ្រោះមរណៈតែម្នាក់ឯងមិនជាថ្វីទេ តែលោក សម រង្ស៊ី ចង់អូសទាញប្រទេស ទាំងមូលយកទៅជាមួយដែរពីព្រោះតែគាត់គិតថា បើគាត់ មិនបានកាន់អំណាចទេ អ្នកដទៃក៏មិនបានសុខដែរ។ នេះជាគំនិតជ្រុលនិយមដ៏សាហាវមិនខុសទៅ នឹងពួកភេរវជនដែល មិនសុខចិត្តស្លាប់តែម្នាក់ឯងទេប៉ុន្តែ បំណាច់នឹងស្លាប់ត្រូវឲ្យអ្នកដទៃស្លាប់ទៅជាមួយខ្លួនដែរ។
មើលចុះសាររបស់ជនជ្រុលនិយមរូបនេះ បាន បង្ហាញយ៉ាងច្បាស់ពីសារជាតិ របស់គាត់ដែលមានឈាមជ័រជាជនក្បត់ជាតិ។ ខណៈដែលគណបក្សនយោបាយ ២០ បាន និងកំពុងឃោសនារក សំឡេងឆ្នោតយ៉ាងគគ្រឹកគគ្រេងស្របតាមច្បាប់ និងតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សម រង្ស៊ី បែរជាប្រកាច់ចាប់មិនឈ្នះ មានៈ ប្រើពាក្យប្រមាថគណបក្សផ្សេងដោយឥតអៀនខ្មាស។ លោក សម រង្ស៊ី បានបន្តអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយសារតែគាត់មិនបានចូលរួមប្រកួត ហើយបាន ហៅគណបក្សចំនួន ១៩ ផ្សេងទៀតដែលកំពុងប្រកួតរកសំឡេងឆ្នោតថា ជាគណបក្សអាបដែលមានតែក្បាលតែឥតមានខ្លួន។ ការឈឺចិត្តស្អិតទ្រូង ដេកមិនលក់ បក់មិនល្ហើយរបស់ សម រង្ស៊ី គឺមកពីគាត់ឃើញថា គណបក្សនយោបាយទាំង ១៩ ដែលកំពុងឃោសនារក សំឡេងឆ្នោតនោះនឹងហែកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលបានស្លាប់ទៅហើយនោះជាចំណែកៗ ធ្វើឲ្យខ្មោចបក្សសង្គ្រោះជាតិដែលកំពុងវិលវុលក្នុងវិញ្ញាណអាក្រក់រកភពចាប់កំណើតមិនឃើញនោះ ក្លាយទៅជាធូលីផេះផង់គ្មានអ្នកណានឹកនាដល់ទៀតឡើយនៅពេលខាងមុខនេះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ប្រឹងត្រដរខ្យល់ដើម្បីកំដរ បរិយាកាសខ្លះកុំឲ្យអ្នកគាំទ្រកាន់តែអស់សង្ឃឹមតែប៉ុណ្ណោះ។
អ្វីដែលធ្វើឲ្យ សម រង្ស៊ី ឈឺចាប់ខ្លាំងបំផុតនោះគឺក្នុងចំណោម បក្សទាំង ២០ ដែលកំពុងប្រកួតរកសំឡេងឆ្នោត មានគណបក្សមួយចំនួនបានកើតចេញពីការ បែកបាក់របស់អតីតបក្សសង្គ្រោះជាតិ។ ក្រុមអ្នកនយោបាយទាំងនោះបានយល់ច្បាស់ថា សង្គ្រោះជាតិស្លាប់បាត់ទៅហើយដោយគ្មានថ្ងៃរស់រានមានជីវិតឡើងវិញដូចការឃោសនាអកុសលរបស់ សម រង្ស៊ីឡើយ។ ម្យ៉ាងទៀត ពួកគេក៏បានមើលឃើញកាន់តែច្បាស់អំពីចរិតហ្ស៊ីនរបស់ លោក សម រង្ស៊ី ដែលធ្វើនយោបាយតាមគំនិតសួនតួនិយម គ្រួសារនិយម និងបក្សពួកនិយមយ៉ាងក្រាស់ឃ្មឹកកែមិនឡើង។ ដូច្នេះហើយបានជាអ្នកទាំងនោះមិនអាចនៅបន្តចាញ់បោកលោក សម រង្ស៊ី ទៀតឡើយ ហើយក៏ងាកមក បង្កើតគណបក្សរៀងៗខ្លួន ដើម្បីបន្តដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនដេកចាំខ្មោចងាប់ហើយរស់វិញនោះទេ។ ហេតុនេះហើយបានជាលោក សម រង្ស៊ី នៅតែបន្តឃោសនាបោកប្រាសដោយឥតអៀនខ្មាសថា គណបក្សរបស់គាត់នឹងអាចឈានទៅដឹកនាំប្រទេសនៅពេលខាងមុខ។ សម្រាប់អ្នក ដែលមើលឃើញសច្ចៈធម៌ សំឡេងរបស់ សម រង្ស៊ី គឺជាសំឡេងបោកប្រាស់ដដែលៗគ្មានន័យ គ្មានការពិត និងគ្រាន់តែជាគំនិតស្រមើស្រមៃ របស់ខ្លួនដែលឆ្កួតនឹងទស្សនៈអញនិយមមើលមិនជា។
ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលគិតធ្វើអ្វីល្អៗ សាងស្នាដៃសម្រាប់ប្រទេស ជាតិ និងប្រជាជនឡើយ ប៉ុន្តែ អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះចេះតែត្រឹមបន្តុះបង្អាប់ វាយប្រហារ អ្នកដទៃ និងញុះញង់ បង្ហាញគំនិតជ្រុលនិយម គំនុំសងសឹក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ក្រុមមនុស្សមួយចំនួនដែលមាន ទស្សនៈប្រហាក់ប្រហែលគាត់ ឲ្យគាំទ្រតែប៉ុណ្ណោះ។ បើមិនជឿ តើមានអ្នកណាអាចរាប់បានថា អ្វីជាស្នាដៃ និងជាសមិទ្ធផលរបស់ សម រង្ស៊ី ខ្លះក្នុងការធ្វើនយោបាយរយៈពេលជាង ២០ឆ្នាំមកនេះ? ចម្លើយគឺសូន្យ៖ ផ្លូវមួយចំអាមក៏គ្មាន សាលារៀនមួយបន្ទប់ក៏មិនដែលធ្វើ ស្ពានឈើមួយតឹកក៏មិនដែលគិត សង់ សំណង់អណ្តូងទឹកមួយ ក៏មិនដែលឃើញ។ ផ្ទុយទៅវិញ ស្នាដៃដ៏ឆ្នើមរបស់សម រង្ស៊ី ដែលបន្សល់ទុកសម្រាប់កម្ពុជាគឺបាតុកម្មដុតបំផ្លាញ វាយកម្ទេច យកឈាមរាស្ត្រជាឈ្នាន់នយោបាយ ដុតបំផ្លាញឆ្នាំងបាយកម្មករតាមរយៈការអំពាវនាវកុំឲ្យបរទេសទិញទំនិញពីកម្ពុជា, ញុះញង់បំបែកបំបាក់ឲ្យខ្មែរ ស្អប់ខ្ពើមគ្នា ចងពៀរវេរាមិនចេះចប់....។
នយោបាយបែបស៊ីបាយបោកឆ្នាំងរបស់ សម រង្ស៊ី នៅបន្តរហូត បច្ចុប្បន្ន។ នៅពេលដែលខ្លួនឯងមិនបានចូលរួមបោះឆ្នោត សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត និងងើបបះបោរធ្វើឲ្យមានភាពចលាចល វឹកវរក្នុងសង្គម ពីព្រោះក្នុងមួយជីវិត របស់ សម រង្ស៊ី គាត់មិនសប្បាយចិត្ត ដេកមិនលក់ បក់មិនល្ហើយទេនៅពេលឃើញប្រទេសជាតិ មានសន្តិភាព និងភាពស្ងប់សុខ។ ផ្ទុយទៅវិញ សម រង្ស៊ី សប្បាយណាស់នឹងឃើញប្រទេសមានសង្គ្រាមហែកហួរ មានអំពើ ហិង្សា បង្ហូរឈាម មានអ្នកស្លាប់ ពីព្រោះនោះហើយជាជោគជ័យរបស់គាត់។ ខុសពីបណ្តាអ្នកនយោបាយប្រទេសជិតខាងដែលគេធ្វើអ្វីៗដើម្បីភាព ស្ងប់សុខរបស់ប្រជាជន តួយ៉ាងដូចជាលោក ថាក់ស៊ីន អតីតនាយក រដ្ឋមន្ត្រីថៃជាដើម គាត់បានអំពាវនាវឲ្យពលរដ្ឋស្ងប់ស្ថាត់ និងចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាទោះជាគ្មានរូបគាត់ក៏ដោយ។ ប៉ុន្តែ អ្នកនយោបាយខ្មែរដូច សម រង្ស៊ី បែរជាអំពាវនាវឲ្យពលរដ្ឋងើបបះបោរ និងកុំទៅបោះឆ្នោតពីព្រោះតែអវត្តមានរូបគាត់ និងបក្សរបស់គាត់។
បានឃើញសារដដែលៗរបស់ សម រង្ស៊ី យើងជាកូនខ្មែរពិតជាឈឺចាប់ណាស់ពីព្រោះសម័យនេះទៅហើយ មិនគួរឡើយនៅសេសសល់អ្នកនយោបាយបែបនេះទៀត សោះ? គឺអ្នកនយោបាយដែលគិតថា មានតែខ្លួនឯងតែម្នាក់គត់ ដែលល្អលើសគេ ហើយហ៊ានចាប់យកប្រទេសទាំងមូលធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួន។ យ៉ាងណាក៏ដោយ សំណាងល្អហើយដែល ពលរដ្ឋខ្មែរភាគច្រើនមិនចាញ់បោក សម រង្ស៊ី ហើយន្តជ្រើសរើសមេដឹកនាំដែលអាច រក្សាសន្តិភាព ស្ថិរភាព នយោបាយ និងបន្តការអភិវឌ្ឍន៍ប្រទេសតទៅមុខទៀត។ ដូច្នេះ យើងទាំងអស់គ្នាជាកូនខ្មែរត្រូវតែរួមគ្នាកាត់ឬសគល់អ្នកនយោបាយអាត្មានិយមដ៏គ្រោះថ្នាក់ដូច សម រង្ស៊ី នេះចេញពីឆាកនយោបាយឲ្យបានតាមរយៈនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះឲ្យបានច្រើនកុះករដើម្បីបង្ហាញថា យើងមិននៅខាងអ្នកនយោបាយអញនិយមឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកគេនាំជាតិយើងទៅរកគ្រោះថ្នាក់បានជាដាច់ខាត៕
ដោយ៖ និវត្តន៍ជនម្នាក់នៅភ្នំពេញ