Wednesday, July 06, 2016

ក្រសួងកិច្ចការនារី កែសម្រួល​សេចក្តីជូនដំណឹងប្រឡងប្រជែង​ជ្រើសរើសសិស្ស និស្សិត​ ឲ្យចូលបម្រើការងារ​ក្នុងក្របខ័ណ្ឌក្រសួង​កិច្ចការនារី

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកិច្ចការនារី ​ចុះថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលសេចក្តីជូនដំណឹងប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិតឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០១៦ នេះបានឲ្យដឹងថា ក្រសួងកិច្ចការនារី ជូនដំណឹងដល់បេក្ខជនជាសិស្ស និស្សិត ឲ្យបានជ្រាបថា ក្រសួងធ្វើការកែសម្រួលការជ្រើសរើសប្រភេទក្របខ័ណ្ឌនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាម(មជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី) ពីប្រភេទក្រកខ័ណ្ឌ(ក) ទៅប្រភេទក្របខ័ណ្ឌ(ខ) វិញ ដោយមានតម្រូវការជំនាញចាំបាច់របស់មជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី៕

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖


មនុស្សជំ​និតរបស់​លោក កឹម សុខា៖ «លោក សម រង្ស៊ី មាន​ចេត​នាចង់​ឲ្យ កឹម សុខា និង​មន្រ្តី​សំខាន់ៗ​មួយចំនួន​ទៀត​ជាប់គុកគ្មាន​ថ្ងៃ​ចេញ»

អតីតមន្រ្តីមកពីគណបក្សសិទ្ធិមនុស្ស និងជាមនុស្សជំនិតរបស់លោក កឹម សុខា មួយរូបសុំមិនបញ្ចេញឈ្មោះបានទម្លាយ និងសម្តែងនូវក្តីកង្វល់ប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ថា បច្ចុប្បន្ននេះលោកពិតមានក្តីកង្វល់ នឹងព្រួយបារម្ភចំពោះទង្វើ និងសកម្មភាពរបស់លោក សម រង្ស៊ី ដែលហាក់ដូចមានបំណងចង់ឲ្យលោក កឹម សុខា និងមន្រ្តីសំខាន់ៗមួយចំនួនបន្តជាប់គុកអញ្ជឹង, ព្រោះលោក សម រង្ស៊ី តែងតែបង្កនូវភាពញុះញង់ អុចអាលឲ្យគណបក្សប្រជាជនកម្ពុជាខឹង និងក្តៅក្រហាយមិនចេះអស់។
មនុស្សជំនិតរបស់លោក កឹម សុខា ដែលបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់នៅ CNRP រូបនោះបានបន្តបញ្ជាក់ថា ដូចទង្វើថ្ងៃនេះអញ្ជឹង នៅសុខៗទៅអុចអាល គណបក្សកាន់អំណាច ដោយប្រើប្រាស់ Facebook បង្ហោះនូវព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ថា ជារដ្ឋប្រហារដោយគណបក្សប្រជាជនកម្ពុជា, តាមរយៈទង្វើធ្វើឲ្យរដ្ឋាភិបាលខឹងមិនចេះចប់ មិនចេះហើយ របស់លោក សម រង្ស៊ី បែបនេះអាចសន្និដ្ឋានបានថា លោក សម រង្ស៊ី កំពុងមានចេតនាចង់ឲ្យលោក កឹម សុខា និងមន្រ្តីសំខាន់ៗមួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិ បន្តជាប់គុកគ្មានថ្ងៃចេញ។
មន្រ្តីជំនិតដដែលរូបនោះបានពោលពាក្យថា «តើជាការពិតមែនឬ ដែលលោក សម រង្សី មានបំណងចង់សម្លាប់លោក កឹម សុខា និងមន្រ្តីមួយចំនួនទៀតដោយប្រយោល
ការលើកឡើង និងបង្ហាញនូវក្តីបារម្ភរបស់មនុស្សជំនិតលោក កឹម សុខា បែបនេះ ធ្វើឡើងបន្ទាប់ពីមានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប ទៅលោក សម រង្ស៊ី វិញថា «ដោយសារភាពមិនម៉ត់ចត់របស់ មេដឹកនាំបក្សប្រឆាំងយ៉ាងនេះហើយ ទើបគណបក្សប្រជាជនកម្ពុជាព្រងើយកន្តើយ មិនអើពើចរចា មិនខ្ចីនិយាយរក, ព្រោះមេដឹកនាំបក្សប្រឆាំងនេះមានចរិតលីលា មួយថ្ងៃសុំចរចា មួយថ្ងៃរិះគន់វាយប្រហារមេដឹកនាំរាជរដ្ឋាភិបាល»


អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយអនុព័ន្ធច្បាប់ FBI

ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យ លោក John Sapinoso អនុព័ន្ធច្បាប់ FBI និងសហការីចូលជួបពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ។
ក្នុងឱកាសនោះផងដេរ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន លើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-សហរដ្ឋអាមេរិក ពិសេសស្ថាប័ន FBI ដែលកន្លងមកបានជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា លើកិច្ចការប្រឆាំងបទល្មើសប ច្ចេកវិទ្យា និងសូមឲ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ពិសេសការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ពាក់ព័ន្ធសុវត្ថិភាព សន្តិសុខ។
ក្នុងជំនួបនោះផងដែរ លោក John Sapinoso បានលើកសរសើរដល់កងកម្លាំងនគរបាលកម្ពុជា ដែលកន្លងមកបានសហការល្អជាមួយស្ថាប័ន FBI ទាំងការងារសន្តិសុខ និងការបណ្តុះបណ្តាល ហើយសូមឲ្យស្ថាប័ននៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការលើការងារនេះឲ្យបានល្អបន្ថែមទៀត ៕