Monday, May 27, 2019

សេចក្តីជូនដំណឹងស្តីពីផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ដោយចាប់ផ្តើមនៅយប់ថ្ងៃទី០៤, ០៧ និងថ្ងៃទី១៤ ខែមិថុនា នេះ!

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤, ០៧ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។
ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ស្រៈចក ខណ្ឌដូនពេញ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ ហើយការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ផងដែរ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋាករផ្គត់ផ្គងទឹក មានដូចខាងក្រោម៖



វីដេអូ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ខ្ញុំតែងនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរុងរឿង

លោក ស ខេង អរគុណ​កម្លាំង​​​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​អំឡុង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​អាណត្តិទី​៣

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ថ្លែង​ការកោត​​​សរសើរ​ និង​អរគុណ​ចំពោះ​កម្លាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ ក្នុង​ការ​ថែរក្សា​ការពារ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​​រាជធានី ខេត្តក្រុង​ស្រុក​ខណ្ឌ អាណត្តិទី៣ កាល​ពី​ថ្អៃទី​២៦ ខែឧសភា មាន​សុវត្ថិភាព សណ្តាប់​ធ្នាប់ និង​គ្មាន​អំពើហិង្សា។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បាន​សរសេរ​នៅក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការនាថ្ងៃទី២៧ឧសភា​យ៉ាង​ដូច្នេះ​​ថា ​ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ អាណត្តិទី៣ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ សុវត្ថិភាព និង គ្មានអំពើហិង្សា។
លោកឧបនាយករដ្ឋមន្ត្រី​បញ្ជាក់​ថា អ្នកទៅបោះឆ្នោតទាំងអស់ ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងមុខតំណែង បានទៅបំពេញភារកិច្ចរបស់ខ្លួនយ៉ាងពេញលេញ។ ជារួម គឺទាំងដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និង សុវត្ថិភាពសង្គមទូទៅ មានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
លោក ស ខេង អះអាង​ថា ជោគជ័យដ៏ថ្លៃថ្លានេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ក្នុងសង្គមខ្មែរដែលប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវគោលកាណ៍លទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងភាពសុខដុមរមនាក្នុងសង្គម៕



គន្លឹះគោលនយោបាយអភិវឌ្ឍន៍ចំនួន៣ ចំណុចសំខាន់ៗ របស់កម្ពុជា ក្នុងការសម្រេចគោលដៅ «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព»ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវគន្លឹះគោលនយោបាយអភិវឌ្ឍន៍ចំនួន៣ ចំណុចសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តអនុវត្ត។
គោលនយោបាយអភិវឌ្ឍន៍ចំនួន៣នោះរួមមាន៖
ទី១៖ ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដើម្បីបង្កើតផែនការយុទ្ធសាស្រ្តក្នុងការធានាឲ្យមានសុវត្ថិភាព ប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម។
ទី២៖ ការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ដល់ស្រ្តីសម្រាលកូន ក៏ដូចជាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ។
ទី៣៖ ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ដែលសំដៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ដោយយកចិត្តទុកដាក់លើការប្រែប្រួល នៃកត្តាប្រជាសាស្ត្រ ជាមួយនឹងចក្ខុវិស័យនៃការធានាថា មនុស្សវ័យចាស់អាចចូលរួមដោយសេរី និងមានសេចក្តីថ្លៃថ្នូរនៅក្នុងគ្រួសារ, សហគមន៍, សកម្មភាពសេដ្ឋកិច្ច, សកម្មភាពសាសនា និងសកម្មភាពនយោបាយតាមបំណងប្រាថ្នារបស់ពួកគាត់ហើយប្រជាជនវ័យក្មេង ក៏ត្រូវតែទទួលបានចំណេះដឹងនិងជំនាញដែលអាចអនុញ្ញាតឲ្យពួកគេរស់នៅប្រកបដោយផលិតភាព, សុខភាពល្អ មានភាពសកម្ម និងមានសេចក្តីថ្លៃថ្នូរ នៅពេលពួកគេឈានដល់វ័យចំណាស់៕


ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាគឺបានមកពីកត្តាសុខសន្តិភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់និងការរីកចម្រើននៃប្រទេសកម្ពុជានេះ គឺបានមកពីកត្តាសន្តិភាព បើគ្មានសុខសន្តិភាពទេនោះ កម្ពុជាមិនអាចកសាងនូវខឿនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិឡើយ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព»ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងអំពីការរីកចម្រើនយ៉ាងលឿនរបស់សេដ្ឋកិច្ចប្រទេសកម្ពុជា ដែលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់៧.៧ភាគរយ។ លោក បានថ្លែងបន្តទៀតថា កំណើនសេដ្ឋកិច្ចខ្ពស់ជាង២០ឆ្នាំកន្លងមកនេះ បានធ្វើឲ្យកម្ពុជាប្រែក្លាយខ្លួន ជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក និងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញនូវសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រថា អត្រាភាពក្រីក្រនៅកម្ពុជា បានបន្តធ្លាក់ចុះជាលំដាប់ពីជាង៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាបច្ចុប្បន្ន។ លោកបានបន្តថា កម្ពុជា ក៏មានមហិច្ឆិតាក្នុងការប្រែក្លាយខ្លួន ទៅជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕

អត្រាភាពក្រីក្រនៅកម្ពុជាបន្តធ្លាក់ចុះជាលំដាប់ពី៥៣% មកត្រឹម១០% នាពេលបច្ចុប្បន្ន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អត្រាភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី​៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយត្រូវបានប៉ាន់ស្មានថា ស្ថិតនៅក្នុងរង្វង់១០% នាពេលបច្ចុប្បន្ន។ លោកបានថ្លែងដូចនេះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាព គឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំ​ខាន់បំផុតសម្រាប់កសាងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គមជាតិឈរលើមូលដ្ឋាននេះ កម្ពុជា​សម្រេចបានកំណើនសេដ្ឋកិច្ច ជាមធ្យមក្នុងរង្វង់៧.៧% ក្នុងមួយឆ្នាំ ហើយក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ​ កម្ពុជា​បានប្រែក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមប្រទេសមានកំ​ណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ព្រមទាំងបានឆ្លងកាត់ពីឋានៈប្រទេសចំណូលទា​ប មកជាប្រទេសចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា វិស័យសុខាភិបាល និងអប់រំ ក៏សម្រេ​ចបាននូវការរីកចម្រើនគួរឱ្យគត់សម្គាល់ ទោះបីនៅមានសេសសល់បញ្ហាប្រឈមមួយចំនួន ដែ​លរាជរដ្ឋាភិបាលត្រូវបន្តដោះស្រាយក៏ដោយ។ លោកបានបន្តថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ កម្ពុជា មានមហិច្ចតា ក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិតាមរយៈការប្រែក្លា​យខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕


ផ្សាយបន្តផ្ទាល់ (Live) សម្តេចតេជោ ហ៊ុន សែន អញ្ជើញឡើងថ្លែងសុន្ទកថាក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលបោះឆ្នោតបឋម ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាឯកជនចំនួន១០៦ ជាសមាជិក បានចេញសេចក្តីថ្លែងការណ៍ដោយបានប្រកាសគាំទ្រលទ្ធផលបោះឆ្នោតបឋមជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងការចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ UN-ESCAP

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមមូលបទ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ។
ដំណើរនៃការអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា គឺឆ្លើយតបតាមការអញ្ជើញរបស់ លោកស្រី អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP)។
កម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ UN-ESCAP នៅឆ្នាំ១៩៤៥ មកដល់ពេលនេះ នេះគឺជា លើកទី១ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងការចែករំលែកនូវបទពិសោធន៍របស់ខ្លួនទៅកាន់សន្និបាតប្រចាំឆ្នាំរបស់ UN-ESCAP។
តាមការគ្រោងទុកសន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន ៥៣ប្រទេស និងរដ្ឋ សង្កេតការណ៍ចំនួន៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗ របស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិ បាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។
ដូចគ្នានឹងបណ្តាមេដឹកនាំនៃប្រទេសដែលមានវត្តមានអញ្ជើញចូលរួម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះទៅកាន់សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមមូលបទ ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព។
បន្ទាប់ពីបញ្ចប់នៃការថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) ក្រោមមូលបទ ការផ្តល់សិទ្ធិអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និងសមភាព រួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីបាងកក ព្រះរាជាណាចក្រថៃ ក្នុងដំណើរនៃការអញ្ជើញនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅចូលរួមសន្និបាត UN-ESCAP នៅប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈ ប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។
សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ សហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ សន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន ៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន ៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហ ប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។
គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ការងារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រា ប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហា សន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក៕






ព្រៃភ្នំកូនខ្លែង ជាសហគមន៍ព្រៃធំជាងគេមួយ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានសម្រស់គួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍

បន្ទាយមានជ័យ ៖ ព្រៃភ្នំកូនខ្លែង ជាសហគមន៍ព្រៃធំជាងគេមួយ ក្នុងខេត្តបន្ទាយមានជ័យ មានទីតាំងឋិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ត្រូវបានយកចិត្តទុកពីសហគមន៍ ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងអភិរក្ស ការពារ និងថែរក្សា។
សហគមន៍ព្រៃឈើភ្នំកូនខ្លែងត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០០ បន្ទាប់ពីសមាហរណកម្មនៅឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះៗរបស់លោកនាយករដមន្រ្តី ហ៊ុន សែន ដែលមានផ្ទៃដីសរុប ២៣៧៣ ហិកតា មានប្រជាពលរដ្ឋ២ភូមិ ប្រមាណ៤២៩គ្រួសារជាសមាជិក។
ក្រោយពីបង្កើតជាផ្លូវការសហគមន៍បានសម្រេចកម្មវិពីអប់រំបណ្ដុះបណ្ដាលដល់សមាជិកអំពីកាពារព្រៃឈើដែលគាំទ្រដោយអង្គការអូខិនដិន ស្ថានទូតស្វីសនិងខ័ណ្ខរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប។ ព្រៃសហគមន៍ភ្នំកូនខ្លែង ជាព្រៃដែលនៅសេល់សលធំជាងគេ នៅក្នុងខេត្តបន្ទាយមានជ័យដែលគួរតែយកចិត្តទុកដាក់ការពារនិងអភិរក្សជាបន្តដើម្បីនិរន្តភាពបរិស្ថានការពារលំនឹងធម្មជាតិ និងកាត់បន្ថយគ្រោះធម្មជាតិនានា ៕