Wednesday, August 08, 2018

គ.ជ.ប នឹងបើកសវនាការ ដើម្បីជំនុំជម្រះសំណុំរឿងលេខ០០១ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត

នៅវេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ស្អែក លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងបើកសវនការជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលទទួលបាននៅរសៀលថ្ងៃទី៧ ខែសីហានេះ។
បុគ្គលទាំង៥រូបដែលរងនូវការប្តឹងនេះរួមមានឈ្មោះ ជា ជីវ, ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។ ភាគីចុងចម្លើយបានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់ គ.ជ.ប ខេត្តបាត់ដំបង ៕

សម្រាប់ព័ត៌មាន លម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ