ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣ បានប្រកាសឲ្យដឹងថា «រាជរដ្ឋាភិបាល នឹងនៅតែបន្ត កិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន អនុវត្តយ៉ាង ម៉ឺងម៉ាត់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ ព្រមទាំងបន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីកែទម្រង់ វិស័យសុខាភិបាល ដែលបានដាក់ ចេញកន្លងមក ពីញ្រេះថាកិច្ចការទាំងអស់ នេះមិនត្រឹមតែជាការងារស្លាប់រស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពី ភាពជាម្ចាស់ របស់កម្ពុជា ក្នុងកិច្ចធានា អំពីសុខុមាលភាព របស់ប្រជាជនផងដែរពិសេសទារកនិងកុមារ»។ការផ្តល់ថ្នាំបង្ការឱ្យកុមារកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយពណ៌សម្បុរនិងជាតិសាសន៍ឡើយ ។
ក្នុងឪកាសអញ្ជើញជាអធិបតីពិធី បើកសម័យប្រជុំ របស់ក្រុមប្រឹក្សាភិបាលសម្ព័ន្ធសកល ដើម្បីវ៉ាក់សាំងនិងការផ្តល់ថ្នាំបង្ការ សង្គ្រោះកុមារ ហៅកាត់ថាហ្កាវី (GAVI) នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រានាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែងសេចក្ដីសោមនស្សរីករាយ ចមពោះសម្ព័ន្ធហ្កាវី (GAVI) ដែលបានបន្តជួយពន្លឿនការបញ្ចូលវ៉ាក់សាំងថ្មីៗថែមទៀត ជួយប្រជាជនកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោបានស្នើដោយទទូចសុំសម្ព័ន្ធហ្កាវី (GAVI) បញ្ចូលវ៉ាក់សាំង ការពារជំងឺ រលាកសួត (Pneumococcal Vaccine) ឱ្យបាននៅក្នុងឆ្នាំ ២០១៥ និងវ៉ាក់សាំង ការពារជំងឺ រលាកមាត់ស្បូន (HPV) វ៉ាក់សាំងការពារជំងឺរាក (Rotavirus) និងវ៉ាក់សាំងការពារជំងឺរលាកខួរក្បាល(JE)នាពេលអនាគតផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានចាប់ផ្តើម សកម្មភាពឡើងវិញ ក្នុងឆ្នាំ១៩៨៦ ដែល នៅពេលនោះ កម្ពុជាបានចាប់ផ្តើម ពង្រីកការផ្តល់ថ្នាំបង្ការដល់កុមារ នៅខេត្តមួយចំនួន ហើយបានពង្រីក ជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ១៩៨៨ដែលក្នុងនោះនៅឆ្នាំ១៩៨៩ក៏បានផ្តល់ថ្នាំបង្ការជំងឺតេតាណូសដល់ស្ត្រីមានផ្ទៃពោះផងដែរ។
នៅក្នុងឆ្នាំ ១៩៩៤ សម្ដេចផ្ទាល់ បានប្តេជ្ញាចិត្ត ជាមួយអង្គការ សុខភាពពិភពលោកក្នុងការលុបបំបាត់ឱ្យបាននូវជំងឺគ្រុនស្វិតដៃជើង ហើយតាមរយៈការខិតខំ រួមគ្នានោះ បានធ្វើឱ្យករណីជំងឺគ្រុនស្វិតដៃជើង កើតមាននៅកម្ពុជាត្រឹមឆ្នាំ ១៩៩៧ ប៉ុណ្ណោះ ។

កម្ពុជាទទួលបានការទទួលស្គាល់ និងការផ្តល់វិញ្ញាបនបត្រថា «គ្មានជំងឺគ្រុនស្វិតដៃជើងនៅក្នុងឆ្នាំ២០០០»។
សម្រាប់ កិច្ចសហការជាដៃគូរវាងសម្ព័ន្ធហ្កាវី និងកម្ពុជា ក៏មានការជឿនលឿន ជាលំដាប់ ចាប់តាំងពីឆ្នាំ២០០១មកដោយបានចាប់ផ្តើម ពីការបញ្ចូលវ៉ាក់សាំងជាសណ្ឋាន ៤មុខ (DTP-Hepatitis B) ក្នុងកម្មវិធីផ្តល់ថ្នាំបង្ការជាប្រចាំដល់កុមារ។ បន្ទាប់មករាជរដ្ឋាភិបាលបានសម្រេចចិត្ត បញ្ចូលវ៉ាក់សាំងរលាកថ្លើមប្រភេទបេ ពេលទារកប្រសូតភ្លាមៗនៅឆ្នាំ២០០៣។ លើសពីនេះទៀតក៏បានបញ្ចូលវ៉ាក់សាំងថ្មីថែមទៀត ដូចជាវ៉ាក់សាំងការពារជំងឺរលាកសួត នៅក្នុងឆ្នាំ២០១០ ជាសណ្ឋាន ៥មុខបញ្ចូលគ្នា (DTP-HepB-Hib) និងវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលដូសទីពីរ និងវ៉ាក់សាំងថ្មីមួយទៀត គឺការការពារជំងឺកញ្ជ្រឹលនិងស្អូច ពីរមុខបញ្ចូលគ្នា ដែលកំពុងអនុវត្តយុទ្ធនាការ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០១៣នេះ ដោយបានផ្តល់ឱ្យកុមារប្រមាណ៤លាន៥សែននាក់នៅទូទាំងប្រទេស។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថាជាលទ្ធផលនៅក្នុងឆ្នាំ២០១២ កន្លងទៅនេះ កម្ពុជាបានទទួលជោគជ័យយ៉ាងខ្ពស់ ដោយ ក្នុងនោះកម្ពុជា បានកាត់បន្ថយអត្រាឆ្លងជំងឺរលាកថ្លើម ប្រភេទបេមកក្រោម ២ភាគរយ លើកុមារ ឤយុ៥ឆ្នាំហើយចាប់តាំងពីខែធ្នូ ឆ្នាំ២០១១មក កម្ពុជាក៏មិនមានជំងឺកញ្ជ្រឹលទៀតដែរ។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថាកម្ពុជាបានប្តេជ្ញាបញ្ចូល វ៉ាក់សាំងថ្មីៗទៀត និងគិតដល់របៀប នៃការផ្តល់ថ្នាំបង្ការឱ្យកុមារទាំងអស់ឱ្យបានកាន់តែទូលំទូលាយនិងប្រកបដោយសមធម៌ផងដែរ។
ទាក់ទងការលើកកម្ពស់វិស័យសុខមាលភាពជូនប្រជាពលរដ្ឋសម្ដេចតេជោបានស្នើដល់គ្រប់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ព្រមទាំងដៃគូ និងភ្នាក់ងារអភិវឌ្ឍវិស័យឯកជនសមាគមវិជ្ជាជីវៈទាំងអស់ សូមបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាទាំងការស្តារនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តការអភិវឌ្ឍន៍ សមត្ថភាពស្ថាប័ន ធនធានមនុស្ស ការផ្តល់សេវា សុខភាព ពិសេសការចាក់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការដើម្បីឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការ ផ្នែកសុខភាពជាសារវន្តរបស់កុមារនិងប្រជាជននៅទូទាំងប្រទេស។

សូមបញ្ជាក់ថាក្រសួងសុខាភិបាល និងក្រុមប្រឹក្សាភិបាលសម្ព័ន្ធសកល ដើម្បីវ៉ាក់សាំង និងការផ្តល់ ថ្នាំបង្ការ GAVI រួមនឹងដៃគូសហការជាតិ និងអន្តរជាតិបានបើកសម័យប្រជុំស្តីការផ្តល់ថ្នាំបង្ការ សង្គ្រោះកុមារមានរយៈពេលពីរថ្ងៃដោយមានការចូលរួមពី សមាជិកនៃសម្ព័ន្ធហ្កាវី , មន្ត្រីសុខាភិបាល មកពីប្រទេសនានា ក្នុងនេះមានជាអាទិ៍ លោក ដាហ្គហ្វីន ហូយប្រាថិន (Dagfinn Hoybraten) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសកល ដើម្បីវ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការហ្កាវី (GAVI),ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ីនហ្វាន់តា គ្រីស្ទីណា(Infanta Cristina) នៃប្រទេសអេស្ប៉ាញ, លោក សេត បែកឃ្លី (Seth Berkley) អគ្គលេខាធិការ សហគមន៍ឤហ្វ្រិកខាងកើត ព្រមទាំង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេស ជាមិត្តតំណាងអង្គការសុខភាពពិភពលោក(WHO) អង្គការមូលនិធិសហប្រជាជាតិ ដើម្បីកុមារ (UNICEF) និង មូលនិធិ ប៊ីល និង មីលិនដា ហ្កេត(Bill and Melinda Gates Foundation)។
តាម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើសេចក្ដីរាយការណ៍ ថា សម្ព័ន្ធសកលដើម្បីវ៉ាក់សាំងនិងការផ្តល់ថ្នាំបង្ការ GAVI គឺជាសម្ព័ន្ធ នៃ ក្រុមប្រទេសមួយចំនួន មូលនិធិនិងសហគ្រាសដើម្បីផ្តល់ជំនួយវ៉ាក់សាំងឬការផ្តល់ថ្នាំបង្ការ ដល់ប្រទេស កំពុងអភិវឌ្ឍន៍ ។ សម្ព័ន្ធ GAVI បានចាប់ផ្តើមជួយដល់ប្រទេសកម្ពុជា នៅឆ្នាំ២០០១ ដោយបានផ្តល់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទB ជំងឺខាសន់ស្លាក់ តេតាណូស, ក្អកមាន់ ជំងឺរលាកសួត ជំងឺកញ្ជ្រឹលនិងជំងឺស្អូច ។
ការផ្តល់ជំនួយ របស់ GAVI ចាប់ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០១៣មានទឹកប្រាក់ចំនួន ៣៨.៧៦៧.៨០០ ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន៤៧.៨០៣.០៨៧ដុល្លារអាម៉េរិក ដែល GAVI បានអនុម័ត សម្រាប់រយៈពេល ពីឆ្នាំ២០០១ ដល់២០១៦ រួមទាំងថវិកា បដិភាគរបស់ រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗប្រមាណ១០ភាគរយ នៃតម្លៃវ៉ាក់សាំង និងនៅឆ្នាំ២០១៣នេះប្រាក់បដិភាគមានចំនួន ៣.៥៤៤.៤០៧ដុល្លារអាម៉េរិក។ ជាលទ្ធផលចាប់ពីឆ្នាំ២០០១ ដល់ ឆ្នាំ២០១២ អត្រាគ្របដណ្តប់វ៉ាកសាំង៥មុខបញ្ចូលគ្នា ដូចជាខាន់ស្លាក់ តេតាណូសក្អកមាន់ រលាកថ្លើមប្រភេទបេ និងរលាកសួត បានកើនឡើងពី៧០ភាគរយ ក្នុងឆ្នាំ២០១១ ដល់៩៥ភាគរយក្នុងឆ្នាំ២០១២ ។