កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥០ នៅទីក្រុង Manila ប្រទេសហ្វីលីពីន បានចេញនូវសេចក្តីថ្លែងការណ៍រួមរបស់ខ្លួននៅថ្ងៃទី៥ ខែសីហា ដោយអំពាវនាវ “កុំឱ្យប្រើប្រាស់យោធា និងមានការអត់ធ្មត់” នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងជៀសវាងការឆ្លើយតបទៅនឹងជម្លោះដោយផ្ទាល់ជាមួយចិន។
ទន្ទឹមនឹងនោះដែរ ក្រសួងការបរទេសចិន បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងទំនាក់ទំនង អាស៊ាន-ចិន ក៏ដូចជាសេចក្តីថ្លែងការណ៍រួមនេះ។ នៅថ្ងៃទី៨ ខែសីហា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានសារទរចំពោះសេចក្តីថ្លែងការណ៍រួមនេះថា មានការយោគយល់ជាខ្លាំង ហើយថា វាបង្ហាញអំពីជំនឿទុកចិត្តរបស់ភាគីទាំងអស់នៅក្នុងទស្សនវិស័យនៃទំនាក់ទំនង អាស៊ាន-ចិន។
នៅថ្ងៃទី ៣ ខែសីហា មុនពេលលោក Wang នឹងចូលរួមកិច្ចប្រជុំកំពូលនេះ ក្រសួងការបរទេសចិនបានបញ្ជូនសញ្ញាវិជ្ជមានរួចទៅហើយទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានអះអាងថា “ចិនមានឆន្ទៈក្នុងការចាប់ដៃជាមួយប្រទេសអាស៊ាន ដើម្បីប្រកាន់ភ្ជាប់នូវស្ថិរភាពសមុទ្រចិនខាងត្បូង។”
នៅថ្ងៃទី៦ ខែសីហា នៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុង Manila លោក Wang បានចាត់ទុកកិច្ចប្រជុំកំពូលនេះថា “ជាកិច្ចប្រជុំដ៏ជោគជ័យមួយ ជាមួយនឹងបរិយាកាសវិជ្ជមាន និងរាក់ទាក់”។
ជាសេចក្តីលម្អិត លោក Wang បានពន្យល់ថា អាស៊ានបានទទួលយកសំណើចំនួន ៧ ដែលចិនបានលើកឡើង៖
១. ជំរុញទស្សនវិស័យឆ្នាំ ២០៣០ នៃភាពជាដៃគូយុទ្ធសាស្រ្ត អាស៊ាន-ចិន
២. ស្វែងរកការរួមកម្លាំងគ្នាមួយរវាងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាស៊ាន
៣. កំណត់ឆ្នាំ ២០១៨ ថា “ជាឆ្នាំនៃការរកឃើញនូវទំនាក់ទំនងបែបថ្មី អាស៊ាន-ចិន” សម្រាប់កិច្ចសហប្រតិបត្តិការស្តីពីការអភិវឌ្ឍ
៤. ពន្លឿនការអនុវត្តពាណិជ្ជកម្មសេរី អាស៊ាន-ចិន
៥. បន្តយ៉ាងពេញទំហឹងចំពោះ “កិច្ចសហប្រតិបត្តិការស្តីពីសមត្ថភាពផលិតកម្ម អាស៊ាន-ចិន” ដើម្បីជំរុញដំណើរការឧស្សាហកម្មរបស់ប្រទេសនីមួយៗ
៦. ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌
៧. ជំរុញការចរចាស្តីពីភាពជាដៃគូសេដ្ឋកិច្ចយោគយល់គ្នាក្នុងតំបន់ (RCEP)
វាគឺជាការពិតជាក់ស្តែងថា សំណើភាគច្រើនរបស់ចិន គឺទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសមាហរណកម្មពាណិជ្ជកម្ម។
នៅក្នុងអត្ថន័យនៃប្រធានបទដ៏រសើបបំផុត “បញ្ហាសមុទ្រចិនខាងត្បូង” ចិនក៏មានការពេញចិត្តទៅនឹងសេចក្តីថ្លែងការណ៍រួមចុងក្រោយនេះដែរ។
នៅថ្ងៃទី ៨ ខែសីហា ក្រសួងការបរទេសចិនបានចេញផ្សាយនូវសេចក្តីថ្លែងការណ៍របស់លោក Yi ស្តីពីសេចក្តីថ្លែងការណ៍ជាពិសេសនេះ។
ជារៀងរាល់ឆ្នាំ សេចក្តីថ្លែងការណ៍រួមបានចេញផ្សាយនូវមាតិកាពាក់ព័ន្ធទៅនឹងសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែ នៅឆ្នាំនេះ មានការផ្លាស់ប្តូរ៖ ទីមួយ មាតិកាមានលក្ខណៈខ្លីជាងឆ្នាំមុនៗ ទីពីរ ប្រទេសអាស៊ានបាន…ចេញនូវក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) ជាមួយចិន និងបានបង្ហាញពីឥរិយាបថវិជ្ជមានមួយឆ្ពោះទៅរកការប្រឹក្សាជាក់លាក់នៅជំហានក្រោយបន្តទៀត។
សេចក្តីថ្លែងការណ៍រួមក៏មានការលើកឡើងថា រដ្ឋមន្រ្តីមួយចំនួនបានបង្ហាញពីការព្រួយបារម្ភចំពោះ “ការចាក់បំពេញដី និងសកម្មភាព” នៅសមុទ្រចិនខាងត្បូងផងដែរ។ ជាការឆ្លើយតប លោក Wang បានសង្កត់ធ្ងន់ថា “ជាក់ស្តែងមានមួយរូប ឬពីររូបប៉ុណ្ណោះ ដែលបង្ហាញពីការព្រួយបារម្ភនេះ។” ជាងនេះទៅទៀត លោក Wang បានថ្លែងថា “ចិនបានចាក់បំពេញដីនៅតំបន់នោះ រួចរាល់ជាងពីរឆ្នាំមកហើយ។ ដូច្នោះ ប្រសិនបើមានប្រទេសណាមួយបន្តសកម្មភាពចាក់បំពេញដីនេះ គឺមិនមែនជាចិននោះទេ”៕
ប្រភព៖ Diplomat ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧
Thursday, August 10, 2017
ការឈប់សំចតរបស់លោក Tillerson នៅក្នុងប្រទេសថៃ បានដាក់ទំនាក់ទំនងកូរ៉េខាងជើងជាប្រធានបទដ៏លេចធ្លោ
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson បានឈប់សំចតនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ ដោយអំពាវនាវដល់ព្រះរាជាណាចក្រមួយនេះមិនឱ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងជើងទេ ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនបានប្រមូលផ្តុំសម្ព័ន្ធមិត្តដើម្បីបញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លោក Tillerson គឺជាអ្នកការទូតអាមេរិកថ្នាក់ខ្ពស់បំផុតដែលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ បានធ្វើឱ្យទំនាក់ទំនងរវាងមិត្តភាពជាយូរឆ្នាំនេះមានភាពតានតឹង ហើយបានមើលឃើញការទំនុកបម្រុងរបស់ចិនមកលើទីក្រុងបាងកកជាមួយនឹងការលក់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ និងកិច្ចព្រមព្រៀងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
ថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលស្ថានទូតកូរ៉េខាងជើង និងទទួលផលប្រយោជន៍ពាណិជ្ជកម្មទ្វេភាគីដ៏មានតម្លៃជាមួយនឹងរបបឯកោមួយនេះ។
បើយោងតាមក្រសួងការបរទេសរបស់ថៃបានឱ្យដឹងថា កាលពីឆ្នាំ២០១៤ ប្រទេសទាំងពីរបានធ្វើពាណិជ្ជកម្មរួមគ្នាដែលមានទឹកប្រាក់ចំនួន ១២៦ លានដុល្លារអាមេរិក ដែលកើនឡើងជិត៣ ដង ចាប់តាំងពីឆ្នាំ២០០៩ មក។
បើយោងតាមលោកស្រី Susan Thornton ដែលជាឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ីបូព៌ាបានឱ្យដឹងថា ប៉ុន្តែអាមេរិកចង់ឱ្យថៃបង្រ្កាបក្រុមហ៊ុនរបស់កូរ៉េខាងជើងដែលប្រើប្រាស់ទីក្រុងបាងកកជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយយកកិច្ចការធុរកិច្ចជាជួរមុខ។
លោកស្រី Thornton បានបន្ថែមថា លោក Tillerson នឹងពឹងពាក់ប្រទេសថៃផងដែរ ដើម្បីរឹតបន្តឹងនូវតម្រូវការទិដ្ឋាការចំពោះជនជាតិកូរ៉េខាងជើងដែលចូលមកក្នុងប្រទេសថៃ និងត្រួតពិនិត្យមើលបេសកកម្មការទូតរបស់ខ្លួន។
ប្រមុខរបបយោធាថៃ លោក Prayut Chan-O-Cha បានសម្តែងនូវក្តីរីករាយ ខណៈដែលគាត់ទទួលស្វាគមន៍បេសកជនសហរដ្ឋអាមេរិកមកកាន់វិមានរដ្ឋាភិបាល។
បន្ទាប់ពីជំនួបរបស់ពួកគេ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងផ្តល់នូវការគាំទ្ររបស់ខ្លួនក្នុងការដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េ ដោយគាត់បានបន្ថែមថា ប្រទេសថៃកំពុងតែអនុវត្តន៍តាមការបង្កើននូវការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងព្យុងយ៉ាង។
ការដាក់ទណ្ឌកម្មទាំងនោះអាចធ្វើឱ្យកូរ៉េខាងជើងអន្តរាយទឹកប្រាក់ចំនួន១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក Tillerson បន្ទាប់ពីវេទិកាថ្នាក់តំបន់ក្នុងទីក្រុងម៉ានីល ជាទីកន្លែងដែលអតីត CEO នៃក្រុមហ៊ុន ExxonMobil បានសាទរចំពោះការដាក់ទណ្ឌកម្មថ្មីៗលើរបបកូរ៉េខាងជើងចំពោះការបង្កើនផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ការដាក់ទណ្ឌកម្មទាំងនេះត្រូវបានគេធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងការបាញ់មីស៊ីលសាកល្បងឆ្លងទ្វីបចំនួនពីរលើកកាលពីខែមុន។
លោកស្រី Thornton បានថ្លែងមុនដំណើរទស្សនកិច្ចថា ស្ថានភាពមានទាំងល្អមានទាំងអាក្រក់ ដែលអាមេរិកកំពុងតែទាមទារប្រទេសថៃផងដែរ ឱ្យទទួលយកជនភៀសខ្លួនកូរ៉េខាងជើងបន្ថែមទៀត។
ប្រទេសថៃគឺជាកន្លែងឆ្លងកាត់ជាយូរមកហើយសម្រាប់អ្នករត់ចោលស្រុក ដែលធ្វើដំណើរជាជួរឆ្លងកាត់ប្រទេសចិន បន្ទាប់មកចូលទៅក្នុងប្រទេសឡាវ ឬក៏កម្ពុជា និងថៃ ជាទីកន្លែងដែលពួកគេស្វែងរកទីជម្រកនៅឯស្ថានទូតកូរ៉េខាងត្បូង។ ប៉ុន្តែស្ថានភាពនេះ គឺមិនបានទទួលស្គាល់ពួកគេជាផ្លូវការថា ជាជនភៀសខ្លួនឡើយ។
ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសថៃទំនងជានឹងមិនផ្តាច់ទំនាក់ទំនងរបស់ខ្លួនពីកូរ៉េខាងជើងឡើយ៕
ប្រភព: AFP ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧

កម្ពុជា នឹងជ្រើសរើសពលការិនី យ៉ាងតិច១ពាន់នាក់ ដើម្បីទៅបម្រើការងារនៅហុងកុង
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការនៅហុងកុង។
រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងថា កម្ពុជានឹងជ្រើសរើសពលការិនី ឲ្យបានយ៉ាងតិច ១,០០០នាក់ ដើម្បីបញ្ជូនទៅបម្រើការជាជំនួយការមេផ្ទះនៅហុងកុងលើកដំបូងនៅចុងឆ្នាំ២០១៧។
ក្នុងសន្និសីទសារព័ត៌មានជាមួយរដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុងនោះ លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា យើងគ្រោងថានឹងជ្រើសរើសឲ្យបាន១ពាន់នាក់ នៅក្នុងគម្រោងសាកល្បងដំបូង ដោយសារនៅហុងកុងប្រាក់ឈ្នួលអប្បបរមាល្អបង្គួរចាប់ពី៥៥០ដុល្លារឡើងទៅ ហើយលក្ខខណ្ឌការងារ និងការធានារ៉ាប់រងផ្សេងៗ ទាំងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ផ្សេងៗរបស់ពលករ នៅហុងកុងគឺល្អ។
រដ្ឋមន្រ្តីក្រសួងការងារ បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនចំនួន៦ ប្រតិបត្តិការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីខ្មែរ ទៅបម្រើការងារជំនួយការមេផ្ទះនៅហុងកុង ក្នុងនោះរួមមាន៖ ក្រុមហ៊ុន ថប មេនផៅវ័រ, ក្រុមហ៊ុន អានីរីតា បេសមេនផៅវ័រ, ក្រុមហ៊ុន សុខលាភ មេត្រី, ក្រុមហ៊ុន អ៊ឹង វិទ្ធីគ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេនជេនស៊ី និងក្រុមហ៊ុន វីនវីន មេនផៅវ័រ។
លោកបានបន្តទៀតថា ដំណាក់កាលដំបូង ក្រុមហ៊ុនចាប់ផ្ដើមប្រកាសជ្រើសរើសពលការិនី ជ្រើសរើសបានហើយ មានការបណ្ដុះបណ្ដាល ចំណែកការបញ្ជូននោះ គឺនឹងបញ្ជូននៅចុងឆ្នាំ២០១៧ ខាងមុខ។ អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុងនេះ មានរយៈពេល២ឆ្នាំ លុះដល់ពេលបញ្ចប់អាណត្តិ និងមានការព្រមព្រៀងពីនិយោជកផងនោះ ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។
ពលការិនីកម្ពុជានឹងទទួលបានការណែនាំពាក់ព័ន្ធនឹងការរស់នៅ និងការពន្យល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ពលករនៅហុងកុង និងការគាំពារជាច្រើនផ្សេងទៀត ពីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅហុងកុង និងការទំនុកបម្រុងគាំពារដល់ពួកគេផងដែរ ក្នុងពេលដែលធ្វើការនៅទីនោះ។
លោក Law Chi Kwong រដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង បានបញ្ជាក់ថា នៅតំបន់រដ្ឋបាលពិសេសហុងកុង ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា ការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន ៧ថ្ងៃទៅ១៤ថ្ងៃក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ (ការឈប់សម្រាកលំហែមាតុភាព) ចំនួន១០សប្ដាហ៍ ការធានាររ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ៕

គ្មានការបង្ខិតបង្ខំនិស្សិតខ្មែរនៅជប៉ុន ឱ្យចូលរួមសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ
គណៈកម្មការសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន បានបញ្ជាក់ថាជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនិស្សិតនៅជប៉ុន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងទីក្រុងតូក្យូកន្លងទៅនេះ ធ្វើឡើងតាមរយៈការចុះឈ្មោះតាម online ប្រកបដោយតម្លាភាព និងគ្មានការបញ្ចុះបញ្ចូល គម្រាមកំហែង ឬបង្ខិតបង្ខំ និស្សិតណាម្នាក់នៅក្នុងជំនួបខាងលើនោះឡើយ។
សមាគមនិស្សិតខ្មែរនៅជប៉ុន ក៏បានសម្តែងការសោកស្តាយផងដែរចំពោះគណនីហ្វេសប៊ុកឈ្មោះ «Chham Chhany» និង «សុវណ្ណភូមិខ្មែរ» ដែលបានបង្ហោះផ្សាយប្រាសចាកពីការពិតដោយចោទថាការចូលរួមនេះមានការបង្ខិតបង្ខំទៅវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពត្រឹមត្រូវ និងសច្ចភាពរបស់សមាគម៕

KCNA៖ កូរ៉េខាងជើងនិយាយថា ខ្លួនកំពុងពិចារណាយ៉ាងហ្មត់ចត់លើផែនការវាយប្រហារកោះ Guam
កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃពុធថា ខ្លួនកំពុងត្រួតពិនិត្យផែនការយ៉ាងយកចិត្តទុកដាក់សម្រាប់ការវាយប្រហារមីស៊ីលលើកោះ Guam នៃទឹកដីអាមេរិក គ្រាន់តែប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់ទៅកូរ៉េខាងជើងថា ការគំរាមកំហែងណាមួយចំពោះអាមេរិក នឹងទទួលរងផលវិបាកនូវការបាញ់ប្រហារមកវិញដោយគ្មានត្រាប្រណី។
ប្រទេសកូរ៉េខាងជើងមិនបានលាក់បាំងពីផែនការអភិវឌ្ឍមីស៊ីល ដែលមានសមត្ថភាពនុយក្លេអ៊ែរអាចវាយប្រហារអាមេរិក និងមិនអើពើចំពោះការអំពាវនាវជាអន្តរជាតិឱ្យបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
អ្នកនាំពាក្យរបស់កងទ័ពប្រជាជនកូរ៉េ Korean People’s Army (KPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងថា ផែនការវាយប្រហារនេះនឹងត្រូវអនុវត្តន៍នៅពេលណាមួយដែលមេដឹកនាំ Kim Jong Un ធ្វើការសម្រេចចិត្ត។
កងកម្លាំងយុទ្ធសាស្រ្តរបស់ KPA ឥឡូវនេះកំពុងពិនិត្យមើលផែនការប្រតិបត្ដិការយ៉ាងយកចិត្តទុកដាក់ចំពោះការបាញ់គ្របដណ្តប់លើតំបន់ជុំវិញកោះ Guam ដោយគ្រាប់មីស៊ីលយុទ្ធសាស្រ្ត Hwasong-12 ដែលអាចបាញ់ពីរយៈចម្ងាយមធ្យមទៅរយៈចម្ងាយឆ្ងាយដើម្បីការពារមូលដ្ឋានយោធាសំខាន់ៗរបស់អាមេរិកនៅលើកោះ Guam រួមទាំងមូលដ្ឋានកងទ័ពអាកាស Anderson ផងដែរ»។
អ្នកនាំពាក្យរូបនោះបាននិយាយថា ផែនការនេះនឹងត្រូវបានរាយការណ៍ទៅមេបញ្ជា ការជាន់ខ្ពស់របស់កូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា កាលពីថ្ងៃចន្ទយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិកចំនួនពីរគ្រឿងបានហោះពីកោះ Guam ទៅឧបទ្វីបកូរ៉េ ជាផ្នែកមួយនៃវត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់ខ្លួន ដែលជាសញ្ញាបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រដែលកោះ Guam មាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីអ្នកនាំពាក្យយោធាម្នាក់ផ្សេងទៀតបានឱ្យដឹងថា កូរ៉េខាងជើងក៏បានចោទប្រកាន់អាមេរិកថា បានគាស់កកាយ «សង្គ្រាមទប់ស្កាត់ជាមុន» ហើយបាននិយាយថា ផែនការណាមួយដើម្បីធ្វើសង្រ្គាមនេះនឹងជួបជាមួយ «សង្គ្រាមពេញទំហឹងនៃការបោសសំអាតមូលដ្ឋានដ៏រឹងមាំងទាំងអស់របស់សត្រូវរួមទាំងអាមេរិកដែនគោក»។
អ្នកនាំពាក្យកងទ័ពរូបនេះបាននិយាយថា អាមេរិកគួរតែបញ្ឈប់ «ការញុះញង់ផ្នែកយោធាដ៏ធ្វេសប្រហែសរបស់ខ្លួន» របស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីចៀសវាងសកម្មភាពយោធា។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ជុំវិញការសាកល្បងមីស៊ីលរបស់ខ្លួន។
លោក Trump បានលើកឡើងពីវោហាសាស្ត្រប្រឆាំងនឹងកូរ៉េខាងជើងកាលពីថ្ងៃអង្គារដោយនិយាយថា ទីក្រុងព្យុងយ៉ាងមិនគួរធ្វើការគំរាមកំហែងណាមួយប្រឆាំងនឹងអាមេរិកនៅក្នុងកិច្ចប្រជុំជាមួយអ្នកយកព័ត៌មាននៅ Trump National Golf Club នៅ Bedminster ក្នុងរដ្ឋ New Jersey នោះទេ៕
ប្រភព៖ Reuters ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសាររំលែកទុក្ខជូនប្រធានាធិបតី ស៊ី ជិនពីង ក្រោយមានករណីរញ្ជួយដីនៅប្រទេសចិន
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ បានផ្ញើព្រះរាជសាររំលែកទុក្ខ ជូនលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បន្ទាប់ពីប្រទេសនេះ បានរងគ្រោះដោយគ្រោះរញ្ជួយដីដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។ ក្នុងព្រះរាជសារព្រះមហាក្សត្របានបញ្ជាក់ថា «ខ្ញុំមានការសោកស្តាយយ៉ាងជ្រាលជ្រៅដោយបានដឹងថា មានមនុស្សជាច្រើនត្រូវបានសម្លាប់និងរងរបួសបន្ទាប់ពីការរញ្ជួយព្រះធរណីដ៏ខ្លាំងមួយបានវាយប្រហារ ទីក្រុងជីហ្សូហ្គូដែលជាតំបន់ទេសចរដ៏ពេញនិយមនៅក្នុងខេត្តស៊ីឈួនភាគនិរតីប្រទេសចិន។ ក្នុងនាមរាជវង្សានុវង្ស និងប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរឯកឧត្ដមប្រធានាធិបតី និងតាមរយៈព្រះរាជសារផ្ញើជូនឯកឧត្តមនេះ ខ្ញុំសូមផ្ញើជូនប្រជាជនដ៏មហិមានៃប្រទេសចិន ជាពិសេសក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះ នូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងការអាណិតអាសូរជាពន់ពេក»។
សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលបានវាយប្រហារតំបន់មួយកន្លែងក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កាលពីយប់ថ្ងៃអង្គារ បានកើនដល់ ១៣នាក់ ហើយ ខណៈអ្នករងរបួសក៏បានឡើងដល់ ១៧៥នាក់ ផងដែរ។ គ្រោះរញ្ជួយផែនដីដ៏អាក្រក់នេះ បានកើតមានឡើងនៅចំស្រុក Jiuzhaigou កាលពីវេលាម៉ោង៩៖១៩នាទីយប់ ថ្ងៃអង្គារ ហើយបើតាមមជ្ឈមណ្ឌលស្ទាបស្ទង់គ្រោះរញ្ជួយដីចិន វាមានជម្រៅប្រមាណ ២០គីឡូម៉ែត្រ នៅក្រោមដីតែម្តង ខណៈគិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សចំនួន ១៣នាក់ បានបាត់បង់ជីវិត និង ១៧៥នាក់ ផ្សេងទៀតបានទទួលរបួស។
ប្រធានធិបតីចិនលោក ស៊ី ជិនពីង រួមទាំងនាយករដ្ឋមន្រ្តីចិន លោក Li Keqiang ក៏បានបង្គាប់ឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជួយសង្រ្គោះ អ្នកដែលបានទទួលរបួសដោយសារគ្រោះរញ្ជួយដីនេះ ជាបន្ទាន់ផងដែរ៕
(ប្រភព៖ Fresh News)
ចិន វៀតណាមបានលុបចោលកិច្ចប្រជុំ ចំពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង
មន្ត្រីស្ថានទូតចិនបាននិយាយថា កិច្ចប្រជុំដែលបានគ្រោងទុកមួយរវាងរដ្ឋមន្ត្រីការបរទេសចិន និងវៀតណាម នោះ ត្រូវបានលុបចោលនៅខាងក្រៅការប្រជុំគ្នាក្នុងតំបន់ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាង ប្រទេសទាំងពីរលើបញ្ហាសមុទ្រចិនខាងត្បូង។
វៀតណាមបានប្រើប្រាស់ភាសាដែលបានបង្ហាញពីការព្រួយបារម្ភអំពីការកសាងកោះ និងបានរិះគន់ទៅលើ ការធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃ អាទិត្យពីរដ្ឋមន្ត្រី ការបរទេសអាស៊ាន។
មន្រ្តីស្ថានទូតចិនមិនបានផ្តល់ហេតុផលណាមួយ ចំពោះការលុបចោលកិច្ចប្រជុំដែលបានគ្រោងធ្វើនៅថ្ងៃចន្ទ នៅទីក្រុងម៉ានីល រវាងលោក Wang Yi របស់ចិន និងលោក Pham Binh Minh របស់វៀតណាមនោះទេ។
មន្រ្តីក្រសួងការបរទេសចិនម្នាក់បាននិយាយថា ពួកគេបានជួបគ្នារួចហើយ។ ក្រសួងការបរទេសវៀតណា មមិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំធ្វើអត្ថាធិប្បាយទេ។
បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋនៅក្នុងប្រទេសវៀតណាមបាននិយាយថា ក្រុមរដ្ឋមន្ត្រីបានរៀបចំកិច្ច ប្រជុំដាច់ដោយឡែកមួយ ហើយបានផ្លាស់ប្តូរទស្សនៈគ្នា។ វាបានបង្ហាញរូបភាពនៃការចាប់ដៃរបស់ពួកគេ។
ទោះបីជាភាសាក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ានបានឆ្លុះបញ្ចាំងថា កាលពីប៉ុន្មានឆ្នាំមុនប្រទេសមួយ ចំនួនដែល បន្តទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយទីក្រុងប៉េកាំង ដូចជាប្រទេសកម្ពុជា និងហ្វីលីពីន បានទាមទារឱ្យទម្លាក់ចោល។
ចិនមានការប្រុងប្រយ័ត្នណាស់ចំពោះការបង្ហាញណាមួយដោយអាស៊ាន ចំពោះការដែលចិនចាក់ដីនៅ លើតំបន់ថ្មប៉ប្រះទឹកចំនួន ៧ កន្លែង និងការសាងសង់យោធារបស់ខ្លួននៅក្នុង សមុទ្រចិនខាងត្បូងដែល ខ្លួនទាមទារស្ទើរតែទាំងមូល បើទោះបីជាមានការទាមទារពីប្រទេសចំនួន ៥ ផ្សេងទៀតក៏ដោយ។
ភាពតានតឹងបានកើនឡើង ចាប់តាំងពីខែមិថុនា នៅពេលដែលវៀតណាមខឹងសម្បារចិនដោយការខួងប្រេង និងឧស្ម័ននៅក្នុងប្លុកសមុទ្រនៅប៉ាស៊ីហ្វិក ដែលទីក្រុងប៉េកាំងមានជម្លោះ។ ការរុករកនេះត្រូវបានផ្អាក បន្ទាប់ពីមានការតវ៉ាការទូតពីចិន។
បន្ទាប់ពីកិច្ចប្រជុំអាស៊ាន រដ្ឋមន្ត្រីការបរទេសចិនបានអំពាវនាវដល់ប្រទេសមួយចំនួន ដែលបានសម្តែងការ ព្រួយបារម្ភជុំវិញការចាក់ដីបំពេញកោះ។
លោក Wang បាននិយាយថា ចិនមិនបានអនុវត្តការចាក់ដីក្នុងរយៈពេលពីរឆ្នាំនេះទេ។ គាត់បានបន្ថែមថា «នៅខណៈពេលនេះ ប្រសិនបើអ្នកសួរថាតើអ្នកណាជាអ្នកចាក់ដីបំពេញនោះប្រាកដណាស់គឺះ កាមទារ្លែង ចាក់ដីនៅលើតំបន់ះការបង្ហាញណាមួយដោយស់ខ្លួន ក៏ដូចជាអំណាចឈរ ជើងយូររបស់ខ្លួនមានតុល្យភាព។
របស់ខ្លួននៅក្នុងតំពមិនមែនចិនទេ ប្រហែលវាគឺជាប្រទេសណាមួយដែលលើកបញ្ហានេះឡើងជាអ្នកកំពុងតែធ្វើរឿងនោះ»។
រូបភាពពីផ្កាយរណបបានបង្ហាញថា វៀតណាមបានអនុវត្តការងារចាក់បំពេញដីនៅតំបន់ពីរក្នុងសមុទ្រដែលមានជម្លោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
កាលពីថ្ងៃអង្គារ កាសែត China Daily ដែលគ្រប់គ្រងដោយរដ្ឋបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដោយនិយាយថា វៀតណាមបានព្យាយាមធ្វើឱ្យមានការជួកចិត្តចាប់អារម្មណ៍យ៉ាង ខ្លាំងអំពីបញ្ហាចាក់ដីបំពេញនោះនៅក្នុងសេចក្តីថ្លែងការណ៍រូម ដោយចង្អុលបង្ហាញថា វៀតណាម បានពន្លឿនការចាក់ដីបំពេញកោះរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
កាសែតនោះបានដកស្រង់ប្រភពមួយដោយនិយាយថា «មិនមានការសង្ស័យទៀតទេ អ្វីដែលវៀតណាមបានធ្វើនោះ គឺជាល្បិចរបស់ចោរទេ»។
ប្រទេសអូស្ត្រាលី ជប៉ុន និងអាមេរិកកាលពីថ្ងៃចន្ទ បានជំរុញអាស៊ីអាគ្នេយ៍ និងចិនឱ្យធានាថា ក្រមប្រតិបត្តិរបស់សមុទ្រចិនខាងត្បូងដែលពួកគេបានប្តេជ្ញាដើម្បីរៀបចំឡើងនេះ អាចនឹងមានចំណងផ្លូវច្បាប់ ហើយបាននិយាយថា ពួកគេបានជំទាស់យ៉ាងខ្លាំង ចំពោះទង្វើ «បង្ខិតបង្ខំឱ្យ មានសកម្មភាពឯកតោភាគី»។
ចិនបានជំទាស់យ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថា ការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono នៅខាងក្រៅនៃវេទិកាសន្តិសុខក្នុងតំបន់នៅទីក្រុងម៉ានីល កាលពីថ្ងៃចន្ទ លោក Wang បានជំរុញឱ្យជប៉ុន គោរពកិច្ចខិតខំប្រឹងប្រែងរបស់ចិន និងបណ្តាប្រទេសអាស៊ាន ហើយដើរតួស្ថាបនាយ៉ាងសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្រសួងបានដកស្រង់សម្ដីរបស់លោក Wang ដោយនិយាយថា «កុំធ្វើឱ្យមានបញ្ហានៅពីក្រោយខ្នងនៃបណ្តាប្រទេសផ្សេងទៀត និងបង្កជម្លោះ»៕

ទម្លាយការពិត៖ ចៅសង្កាត់ស្រីរបស់បក្សសង្គ្រោះជាតិ នាងរ៉ូហ្សិត ពិតជាស្រីពិសពុលដណ្តើមប្តីគេ!
នៅទីបំផុត ការពិតដែលមិនអាចប្រកែកបាន ត្រូវបានលាតត្រដាង គឺ ចៅសង្កាត់ស្រីទើបនឹងជាប់ឆ្នោតថ្មី ដែលពូកែបង្កើតភាពភ្ញាក់ផ្អើលតាមរយៈសកម្មភាពមិនស្គាល់ពីកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ និងចូលចិត្តបង្ហោះព័ត៌មានធ្វើហាក់ដូចជាជួយឈឺឆ្អាលពលរដ្ឋក្នុងសង្កាត់ ក្នុងគោលបំណងចង់បង្ហាញថា ខ្លួនអស្ចារ្យនោះ ឥឡូវសារជាតិពិលពុលរបស់ចៅសង្កាត់ស្រីនៃបក្សសង្គ្រោះជាតិម្នាក់នេះ ត្រូវបានគេដឹងជាទូទៅហើយ គឺ នាង រ៉ូហ្សិតនេះ ជាស្រីដណ្តើមប្តីរបស់គេពិតប្រាកដមែន។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលបានដឹង និងស្គាល់ស៊ីជម្រៅពីបញ្ហាផ្ទៃក្នុងនៃគ្រួសាររបស់លោក ថាច់ សីហា អនិកជនខ្មែរនៅសហរដ្ឋអាមេរិក បច្ចុប្បន្នជាប្រុសស្នេហ៍របស់ នាងរ៉ូហ្សិត បានហៅនាងរ៉ូហ្សិត ថា ជាស្រីពិសពុលដណ្តើមប្តីគេ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានសរសេរថា អនិកជននៅសហរដ្ឋអាមេរិកដែលមានឈ្មោះ ថាច់ សីហា គឺធ្លាប់មានប្រពន្ធ និងកូនពីរនាក់ ប៉ុន្តែជននេះ កន្លងមកជាមនុស្សឆេវឆាវ និងចូលចិត្តការសប្បាយភ្លើតភ្លើន ហើយច្រើនតែទាក់ទងជាមួយមន្ត្រីក្នុងបក្សប្រឆាំង ជាពិសេសមានការទំនាក់ទំនងខ្លះៗជាមួយលោក សោរ ចាន់ដេត ដែលជាក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ។
ម្ចាស់ហ្វេសប៊ុក បានបន្តថា ប្រពន្ធដើមរបស់លោក ថាច់ សីហា បានបង្ខំចិត្តស៊ីញ៉េលើលិខិតលែងលះ ដោយសារតែរងនូវការវាយដំពីសំណាក់ប្តីរបស់នាង គឺលោក ថាច់ សីហា នេះឯង! ហើយការ លែងលះនេះដែរ ប្រពន្ធដើមនាងបានបាត់កូនទាំងពីរ និងទ្រព្យសម្បត្តិមួយចំនួនធំ ដោយសារការបង្ខិតបង្ខំអោយស៊ីញ៉េប្រគល់ដោយប្តីតិរច្ឆាន ដែលកំពុងឈ្លក់វង្វេងជាមួយស្រីថោកទាប ពិសពុល ស៊ីន ចាន់ពៅរ៉ូហ្សិត ដែលគេដឹងថា ជាស្រីសំបូរប្រុសឈ្មោលចេញចូលច្រើន។
ចំណែកម្ចាស់ហ្វេសប៊ុកនេះ បានសរសេរ និងបង្ហោះផ្សាយថា បើសិនម្តាយបង្កើតបានឃើញរូបភាពទាំងអស់នេះ មិនដឹងគ្នាក្អួតឈាមយ៉ាងណាទេ? គឺបាត់ទាំងប្តី និងកូនសម្លាញ់ទាំងពីរនាក់ដែលធ្លាប់ឱបនឹងទ្រូង។ នាងបានបន្ថែមថា ចិត្តមនុស្សស្រីដូចគ្នា ហឺ! អាណិតតែក្មេងគ្នាមិនដឹងអី ឳពុកសុខចិត្តបោះបង់ម្តាយបង្កើតរបស់ក្មេងទាំងពីរនេះ ដោយសារតែស្រីម្នាក់។

គ្រាន់តែបានឃើញរូបភាព និងសារប៉ុណ្ណោះ គេអាចសន្និដ្ឋានបានខ្លះៗហើយថា ចៅសង្កាត់ស្រីរបស់បក្សសង្គ្រោះជាតិ ជាស្រីប្រភេទណា? ហើយនាងបានម្ញិម៉្ញក់ ធ្វើឬកពារ បែបណាខ្លះ រហូតដល់អនិកជនខ្មែរ លោក ថាច់ សីហា ហ៊ានបោះបង់ចោលប្រពន្ធដើម ងាកមកស្រវ៉ាយកនាងក្រមុំសៅគ្រីម្នាក់នេះ? ពិតជាមិនធម្មតាមែន ! ប៉ុន្តែ សូមបងប្អូន កុំអាលគិតត្រឹមប៉ុណ្នឹងអី ពីព្រោះស្របពេលដែលបុរសរូបនេះ ងាកមកស្រវ៉ាចាប់យកនាង រ៉ូហ្សិត ក៏មានព័ត៌មានបែកធ្លាយផងដែរថា នាងរ៉ូហ្សិត ស្រីសំបូរប្រុសឈ្មោលរូបនេះ ក៏បានទាក់ទងជាមួយលោក សោ ចាន់ដេតផងដែរ និងរហូតដល់អ្នកទាំងពីរដេកនៅជាមួយគ្នាលួចលាក់អស់ពេលជាយូរឆ្នាំមកហើយ។
ហ្វេសប៊ុកឈ្មោះ Nary Lim បានបង្ហោះផ្សាយថា ប្រភពពីសង្គ្រោះជាតិខេត្តបាត់ដំបង បានឲ្យដឹងថា សោ ចាន់ដេត រស់នៅជាមួយ sin rozeth ជាប្តីប្រពន្ធជាង១០ឆ្នាំមកហើយ តែចុងក្រោយនេះ ដើម្បីចង់លាងខ្លួនឲ្យស្អាតស្អំ លោក សោ ចាន់ដេត ដែលជាក្រុមការងារបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ ក៏បានរុញឲ្យនាង sin rozeth ភ្ជាប់ពាក្យជាមួយអនិកជនអាមេរិកឈ្មោះ Seyha Thach ដើម្បីបញ្ជាក់ថា ខ្លួនគ្មានពាក់ព័ន្ធនឹងគ្នា ក្នុងគោលបំណងបំភ័ន្តភ្នែកមហាជន និងក៏ដើម្បីចៀសវាងពាក្យចចាមអារ៉ាម។ ម្ចាស់ហ៊េសប៊ុករូបនេះ បានសរសេរ សោ ចាន់ដេត និងនាង sin rozeth នេះ កំពូលមនុស្សពិលពុល។
បើមើលរូបនេះ ពិធីភ្ជាប់ពាក្យបង្ហាញយ៉ាងច្បាស់ថា មនុស្សរបស់បក្សសង្គ្រោះជាតិ បានប្រព្រឹត្តនូវអំពើស្មោគគ្រោក គឺលោក សោ ចាន់ដេត ធ្លាប់ដេករួមរ័ក្សសប្បាយជាមួយ នាងរ៉ូហ្សិត ឆ្អែតឆ្អន់ហើយ ក៏ដោះដៃ ប្រគល់នាងឲ្យទៅប្តីគេ គឺលោក ថាច់ សីហា ជាអ្នកត្រងជំនួស។ នេះបានចំជាអាវែកមែន! លោក ថាច់ សីហាអើយ លោកថាច់ សីហា! ប្រពន្ធខ្លួនឯងសុខចិត្តលែងលះ បែរមកស្រវ៉ាឱបស្រីដែលធ្លាប់រស់នៅជាមួយប្រុសផ្សេងអស់ជាច្រើនឆ្នាំទៅវិញ។
ការពិតយ៉ាងណានោះ យើងនឹងបន្តតាមដានទាំងអស់គ្នា! ប៉ុន្តែ ខ្លឹមសារទាំងអស់នេះ គឺគ្រាន់តែជាការដែលយើងខ្ញុំបានឃើញនូវការបង្ហោះផ្សព្វផ្សាយតាមវ៉េបសាយ ដែលមានឈ្មោះថា សប្បាយរហូត ( sabayrohot.com) តែប៉ុណ្ណោះ។ ប៉ុន្តែ ប្រហែលអ្វីដែលបានបែកធ្លាយនេះពិត១០០ភាគរយប្រាកដមែនទេដឹង បានជារឿងអាស្រូវនេះ ត្រូវបានគេចែកចាយមួយរយៈមកហើយ មិនឃើញចៅសង្កាត់ស្រីអូរចារនៃបក្សសង្គ្រោះជាតិ ដែលជាស្រីដណ្តើមប្តីគេរូបនេះចេញមុខមកបំភ្លឺសោះឡើយ ឬក៏បាក់មុខដូចពង្រូហើយ?។ ផ្ទុយទៅវិញបែរជាឃើញតែអនិកជនខ្មែរអាមេរិកាំង លោក ថាច់ សីហា ចេញមុខមកការពារស្រីស្នេហ៍ខ្លួន ថា នាងរ៉ូហ្សិត គឺជាស្រីស្អាតស្អំសម្រាប់គាត់ ដូច្នេះហើយ លោក ថាច់ សីហា មិនខ្វល់ជុំវិញការរិះគន់អ្វីទាំងអស់៕
ដោយ៖ នាងសិលា
ដោយ៖ នាងសិលា
ការពិចារណាហ្មត់ចត់អំពីការគ្រប់គ្រងអាវុធរបស់អាស៊ី
ក្នុងខណៈដែលការយកចិត្តទុកដាក់ភាគច្រើនលើសណ្តាប់ធ្នាប់នុយក្លេអ៊ែររបស់អាស៊ីត្រូវបានផ្តោតតែលើឧបទ្វីបកូរ៉េនោះ កម្មវិធីអាវុធនុយក្លេអ៊ែរដែលកាន់តែជឿជាក់របស់ក្រុងព្យុងយ៉ាងនោះគឺគ្រាន់តែចំណុចតូចមួយប៉ុណ្ណោះ។ តំបន់មួយដែលធ្លាប់តែត្រូវបានចាត់ទុកថា ជាកន្លែងគ្រប់គ្រងនុយក្លេអ៊ែរនោះហាក់បីដូចកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង។ ពេលវេលាក្នុងការពិចារណាយ៉ាងហ្មត់ចត់អំពីទស្សនៈក្នុងការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាស៊ីបានឈានមកដល់ហើយ។
គម្រោងធ្វើទំនើបកម្មដែលកំពុងកើតមាននៅក្នុងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងអស់គឺជាស្នូលនៃសក្តានុពលនុយក្លេអ៊ែរបច្ចុប្បន្នរបស់អាស៊ី។ នេះគឺមិនត្រឹមតែការដាក់ជំនួសប្រព័ន្ធអាវុធចាស់ៗប៉ុណ្ណោះទេ។ គម្រោងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរទាំងនេះនឹងផ្តល់ឲ្យប្រទេសទាំងនោះនូវរយៈចម្ងាយគ្រាប់មីស៊ីលកាន់តែឆ្ងាយ បច្ចេកវិទ្យាក្បាលគ្រាប់កាន់តែទំនើប នាវាមុជទឹកបំពាក់នុយក្លេអ៊ែរកាន់តែច្រើនដែលកំពុងល្បាតផ្លូវទឹករបស់អាស៊ី និងក្នុងករណីខ្លះ មានឃ្លាំងអាវុធកាន់តែធំទៀតផង។ ការរីកចម្រើនដល់ឃ្លាំងអាវុធរបស់ប្រទេសធំៗដូចជាអាមេរិក រុស្ស៊ី ចិន ឥណ្ឌា និងប៉ាគីស្ថាន រួមទាំងការរីកចម្រើនសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ បានបង្ហាញពីអនាគតនុយក្លេអ៊ែរផ្សេងមួយសម្រាប់តំបន់នោះ។
ស្ថិរភាពក្នុងទំនាក់ទំនងនុយក្លេអ៊ែរក៏ត្រូវបានជួបប្រទេះដោយការកើនឡើងនៃភាពមានប្រៀបនៃអាវុធទំនើបៗ។ អាមេរិកធ្លាប់ជាប្រទេសតែមួយគត់លើបច្ចេកវិទ្យាអាវុធទំនើបៗដូចជាការការពារគ្រាប់មីស៊ីលអន្តរទ្វីប គ្រាប់មីស៊ីលសម្រាប់វាយប្រហារ និងសមត្ថភាពប្រឆាំងផ្កាយរណបនិងអ៊ីនធឺណិត ដែលទាំងអស់នោះបូកបញ្ចូលគ្នាអាចធ្វើឲ្យមានអតុល្យភាពរបស់អាវុធនុយក្លេអ៊ែរទៅហើយ។ ប៉ុន្តែ ការប្រណាំងប្រជែងកំពុងតែកើនឡើងនៅចិន រុស្ស៊ី និងឥណ្ឌាថែមទៀតដើម្បីបន្ថយការនាំមុខរបស់វ៉ាស៊ីនតោន។
ទោះបីជាតួនាទីសំខាន់ដែលកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធបានដើរតួក្នុងការកាត់បន្ថយការគំរាមកំហែងពីនុយក្លេអ៊ែរពិភពលោកនៅអតីតកាលក៏ដោយ ក៏មនុស្សជាច្រើនបានកត់សម្គាល់អំពីការខ្វះកិច្ចព្រមព្រៀងផ្លូវការរវាងរដ្ឋមានអាវុធនុយក្លេអ៊ែរនៅអាស៊ីដែរ។ ពេលវេលាបានមកដល់សម្រាប់ការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ក្នុងការគ្រប់គ្រងអាវុធនៅយុគ្គថ្មីនេះ។ នៅមុនពេលមានការផ្តួចផ្តើមគំនិតណាមួយឡើង ការមូលមតិគ្នាមានភាពចាំបាច់លើថា តើសណ្តាប់ធ្នាប់នុយក្លេអ៊ែរប្រកបដោយស្ថិរភាពនៅអាស៊ីគួរតែមានលក្ខណៈដូចម្តេច? មានចំណុចលេចធ្លោរចំនួន ៣ គឺ៖
ទីមួយ តើតួអង្គមួយណានឹងត្រូវតែជាអ្នកចាប់ផ្តើមដំបូងគេ? ទោះបីជាមានការកាត់បន្ថយគួរសមចាប់ពីសង្គ្រាមត្រជាក់ក៏ដោយ ក៏អាមេរិក និងរុស្ស៊ីនៅតែមានចំនួនច្រើនជាងរដ្ឋផ្សេងទៀតក្នុងចំនួនអាវុធក្នុងឃ្លាំងរបស់គេ។ ការរីកចម្រើនលើការគ្រប់គ្រងអាវុធនៅអាស៊ីហាក់ដូចជានៅតែភ្ជាប់ទៅនឹងទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី។ បើគ្មានការរីកចម្រើនបន្ថែមលើការកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ីទេ ចិនមិនទំនងជាចូលរួមក្នុងភាគីនោះទេ។ ទោះបីចិនចូលរួម ក៏ឥណ្ឌានូវតែដើរអូសជើងដោយសារតែភាពរីកច្រើននុយក្លេអ៊ែររបស់ប៉ាគីស្ថាន។
ទីពីរ តើគោលការណ៍នៃភាពងាយរងគ្រោះទៅវិញទៅមកនៅតែបង្អាក់ទំនាក់ទំនងនុយក្លេអ៊ែរនៅគ្រប់ដំណាក់កាលនៃការចរចាលើការគ្រប់គ្រងអាវុធមែនទេ? សំណួរនេះគឺស្ថិតនៅលើទំនាក់ទំនងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិក និងចិន ព្រមទាំងការឆ្លើយតបទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងអាមេរិក និងចិន គួរតែមានការកត់សម្គាល់អំពីការកើនឡើងការបន្ទររបស់អ្នកវិភាគដែលព្រមានថា គោលនយោបាយភ្លោះរបស់ចិននៃ “ការមិនប្រើមុនគេ” និងជំហរនៃ “ការទប់ស្កាត់អប្បរមា” អាចផ្លាស់ប្តូរនៅពេលឆាប់ៗនេះ។ នេះកើតចេញពីការគ្មានឆន្ទៈរបស់វ៉ាស៊ីនតោនក្នុងការទទួលយកទំនាក់ទំនងនៃភាពងាយរងគ្រោះទៅវិញទៅមកជាមួយប៉េកាំង។
គោលនយោបាយការពារមីស៊ីលអន្តរទ្វីបដាច់ដោយឡែក និងការពិនិត្យឡើងវិញអំពីជំហរលើនុយក្លេអ៊ែរដែលកំពុងដំណើរការនៅពេលបច្ចុប្បន្ននៅអាមេរិកនោះបានផ្តល់ឱកាសក្នុងការគិតគូយ៉ាងប្រុងប្រយ័ត្នអំពីបញ្ហានេះ។ ការទាត់ចោលរបស់រដ្ឋបាល ត្រាំ អំពីកង្វល់របស់ចិនលើការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូងនោះគឺជាសញ្ញាដំបូងដែលថា ឱកាសនេះនឹងអាចបាត់បង់។ កង្វល់របស់ប៉េកាំង ដែលបន្ទរដោយក្រុងមូស្គូ គឺពាក់ព័ន្ធភាគច្រើនលើអ្វីដែលប្រព័ន្ធការពារគ្រាប់មីស៊ីលនោះបង្ហាញជាសញ្ហានៃភាពស្ទាក់ស្ទើរបស់វ៉ាស៊ីនតោនក្នុងការទទួលភាពងាយរងគ្រោះទៅវិញទៅមក។
ភាពងាយរងគ្រោះនោះក៏ជាចំណុចស្នូលដល់ការជជែកដេញដោលលើថា តើវាដល់ពេលក្នុងការទទួលយកកូរ៉េខាងជើងយ៉ាងស្ទាក់ស្ទើមកធ្វើជារដ្ឋមានអាវុធនុយក្លេអ៊ែរ។ ដោយខ្វះការចរចាផ្ទាល់ ការបង្កើតទំនាក់ទំនងទប់ស្កាត់រវាងវ៉ាស៊ីនតោន និងព្យុងយ៉ាងគឺគ្រាន់តែជាវិធីមួយប៉ុណ្ណោះក្នុងការដាក់កម្រិតលើទំហំនៃឃ្លាំងអាវុធរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ ទំនាក់ទំនងនេះនឹងកាន់តែមានដំណើរការ ប្រសិនបើវ៉ាស៊ីនតោនទទួលយកកម្រិតខ្លះនៃភាពងាយរងគ្រោះ។ បើមិនអញ្ចឹងទេ គ្មានមូលហេតុអ្វីដែលក្រុងព្យុងយ៉ាងជឿថា វ៉ាស៊ីនតោនមិនបញ្ឈប់ផែនការវាយប្រហារនោះទេ។
ទីបីគឺកម្រិតដែលចំណងរវាងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរនោះអាចត្រូវទទួលស្គាល់ជាផ្លូវការក្នុងការផ្តួចផ្តើមការគ្រប់គ្រងអាវុធ។ ប្រសិនបើអាវុធធម្មតាទំនើបរបស់សត្រូវគំរាមដល់ភាពជឿជាក់នៃសមត្ថភាពវាយប្រហាររបស់រដ្ឋមួយ ចេតនាក្នុងការបង្កើនសមត្ថភាពនុយក្លេអ៊ែរនោះបានកើនឡើងក្នុងទំនាក់ទំនងអន្តរជាតិដូចដែលអ្នកស្រាវជ្រាវបានលើកឡើងជាយូរមក។
អញ្ចឹង សំណួរនោះគឺថា តើការផ្តួចផ្តើមគំនិតថ្មីនោះមានគោលដៅក្នុងការនាំយកមហាអំណាចនុយក្លេអ៊ែររបស់អាស៊ីឲ្យស្ថិតក្នុងក្រុមគ្រប់គ្រងអាវុធនោះអាចដោះស្រាយបញ្ហានេះដោយរបៀបណា? សន្ធិសញ្ញាប្រឆាំងគ្រប់មីស៊ីលនោះបានបង្ហាញថា ការដោះស្រាយការភ្ជាប់ចំណងរវាងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរតាមការយៈការគ្រប់គ្រងអាវុធនោះអាចកើតមានឡើងជាទ្រឹស្តី។ អាស៊ីអាចផ្តល់នូវការសាកល្បងជាយថាហេតុថា តើរឿងនេះនឹងអាចទៅរួចម្តងទៀតដែរឬទេ?
ការស្វែងរកការមូលមតិគ្នាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅអាស៊ីនឹងមិនងាយស្រួលនោះទេ ជាពិសេសនៅពេលការធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្ថែមទៀតទំនងជានៅតែបន្តអូសបន្លាយពេល និងបង្វែចំណាប់អារម្មណ៍នោះ។ ប៉ុន្តែសារៈសំខាន់នៃក្រុមការងារនោះមិនទាត់ចោលនូវការសន្យាអំពី “សតវត្សរ៍អាស៊ី” នោះអាស្រ័យលើការបង្កើតសណ្តាប់ធ្នាប់សន្តិសុខប្រកបដោយស្ថិរភាពមួយ។ បណ្តារដ្ឋមានអាវុធនុយក្លេអ៊ែរនៅអាស៊ីបានខិតខំជៀសវាងការចរចាគ្រប់គ្រងអាវុធផ្លូវការអស់រយៈពេលជាយូរមកហើយ។ ពេលវេលានោះបានមកដល់ទីបញ្ចប់ហើយនាពេលនេះ៕
ប្រភព៖ East Asia Forum ចុះថ្ងៃ០៩ ខែសីហា ឆ្នាំ២០១៧

ក្រសួងអប់រំ កែលម្អការអប់រំកម្រិតមធ្យមសិក្សានៅតាមសាលាគោលដៅ១០០ ទូទាំងប្រទេស
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំអគាររដ្ឋបាល នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រារព្ធពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការគម្រោងកែលម្អការអប់រំមធ្យមសិក្សា ក្រោមអធិបតីភាព លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ តំណាងធនាគារពិភពលោក និងដៃគូអភិវឌ្ឍ លោក លោកស្រីប្រធាន អនុប្រធានអង្គភាពថ្នាក់កណ្ដាល ប្រធាន អនុប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់។
សូមជម្រាបផងដែរថា គម្រោងនេះតម្រូវឱ្យមានការអភិវឌ្ឍក្របខ័ណ្ឌការងារគុណភាពប្រកបដោយប្រសិទ្ធភាព ដែលផ្ដល់ដល់អ្នកសិក្សា មាតាបិតាសិស្ស សហគមន៍ គ្រូបង្រៀន និងអ្នកគ្រប់គ្រងនៅថ្នាក់ជាតិ ថ្នាក់មន្ទីរ ថ្នាក់ក្រុង ស្រុក ខណ្ឌ និងសាលារៀន នូវសូចនាករបំពេញការងារច្បាស់លាស់ ដែលអាចពិនិត្យតាមដានវាស់វែង និងធ្វើរបាយការណ៍បាន តាមស្តង់ដារសាលារៀនមានប្រសិទ្ធភាព។ ដើម្បីពង្រឹងតម្រូវការកែលម្អការសិក្សារបស់សិស្សនៅកម្រិតមធ្យមសិក្សាបឋមភូមិ នៅតាមសាលារៀនគោលដៅ១០០ នៅទូទាំងប្រទេស ដោយផ្ដោតជាពិសេសការគ្រប់គ្រងដែលមានមូលដ្ឋាននៅសាលារៀន៕

រដ្ឋមន្ត្រីក្រសួងបរិស្ថាននឹងជួយជនជាតិសួយប្រែក្លាយសហគមន៍ទេទឹកពុះ ទៅជាតំបន់ទេសចរណ៍
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានជួបជាមួយសហគមន៍តំបន់ការពារធម្មជាតិកោរដូនតីទេទឹកពុះ នៅទីស្តីការក្រសួង ដើម្បីជួយកំណត់ព្រំដីសហគមន៍ និងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិជូនពលរដ្ឋសហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក សាយ សំអាល់ បានសន្យានឹងជំរុញឱ្យក្រុមហ៊ុនដែលចង់វិនិយោគនៅតំបន់ធម្មជាតិទេទឹកពុះ សាងសង់ស្តូបតំណាងជនជាតិសួយ ដែលជាម្ចាស់ស្រុក ទីកន្លែងគោរពសក្ការៈ និងទីផ្សារបន្លែធម្មជាតិសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត។ ការកម្សាន្តនេះ នឹងជួយឱ្យប្រជាពលរដ្ឋនៅសហគមន៍បានទទួលប្រាក់កម្រៃដែលជាចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារ។
ដោយឡែកតំណាងសហគមន៍ លោកស្រី វ៉ែន សាមីន បានថ្លែងអំណរគុណ រដ្ឋមន្ត្រីដែលជួយកំណត់ព្រំដីសហគមន៍ជូនសហគមន៍ជនជាតិសួយ និងកសាងរូបសំណាក់ជនជាតិ រួមទាំងទីផ្សារបន្លែធម្មជាតិរបស់សហគមន៍ ហើយជាពិសេសការបង្កើតតំបន់ទេទឹកពុះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
សូមរំលឹកផងដែរថា តំបន់សហគមន៍ការពារធម្មជាតិទេទឹកពុះ ស្ថិតក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

លិខិតមិត្តអ្នកអាន៖ អ្នកច្បាប់បក្សប្រឆាំងកំពុងធ្វើប្រជាភិថុតិលើច្បាប់បោះឆ្នោត
កាលពីថ្ងៃទី០៥ ខែសីហានេះ លោក សុន ឆៃ អ្នកច្បាប់ ស្ទើរៗរបស់បក្សប្រឆាំងបានផ្តល់បទសម្ភាសន៍មួយជាមួយនឹងវិទ្យុបារាំងអន្តរជាតិថា លោកនឹងស្នើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដើម្បីបើកផ្លូវឱ្យពលករចំណាកស្រុកនៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅក្រៅប្រទេសបាន។ ការស្នើសេចក្តីស្នើវិសោធនកម្មច្បាប់ដែលធ្វើឡើងដោយបក្សប្រឆាំងក្នុងពេលនេះកំពុង បង្កើតឱ្យមានការមន្ទិលសង្ស័យ និងជាឧបាយកលនយោបាយច្រើនជាង ដើម្បីផលប្រយោជន៍ពលរដ្ឋម្ចាស់ឆ្នោត។ សំណើនោះទៀតសោត ក៏ជាការរំលោភលើកិច្ចព្រមព្រៀងរវាងបក្សប្រជាជន និងបក្សសង្គ្រោះជាតិខ្លួនឯងយ៉ាងធ្ងន់ធ្ងរ កាលពីអំឡុងឆ្នាំ២០១៤ ព្រមទាំងជំនួយស្មារតីនៃសិក្ខាសាលារួមគ្នាលើច្បាប់បោះឆ្នោតថ្មី និងកិច្ចប្រជុំសភាក្នុងពេលនោះផងដែរ។ តើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតរបស់បក្សប្រឆាំងពេលនេះ អាចជានយោបាយប្រជាភិថុតិដើម្បីផលចំណេញនយោបាយ និងចិញ្ជឹមចលនាពលករចំណាកស្រុកនៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោត២០១៨ ឬយ៉ាងណា? ហើយសំណើរបស់លោក សុន ឆៃ ស្របនឹងសមស្របឬទេ?
វាជាការគួរឱ្យខ្មាស់អៀនណាស់ដែលទើបតែពេលនេះ លោក សុន ឆៃ ដែលកំពុងតាំងខ្លួនជាតួរឯក បានចាប់ផ្តើមលើកអំពីសិទ្ធិរបស់ពលករចំណាកស្រុក នៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅក្រៅប្រទេសបាន ដែលជាលទ្ធភាពមួយមិនអាចធ្វើទៅបាន ហើយរំលោភលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពិសេសកិច្ចព្រមព្រៀងរវាងបក្សនយោបាយទាំងពីរ។ ប្រាកដណាស់ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានផ្តល់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈឈ្មោះឱ្យគេបោះឆ្នោត។ ហើយសិទ្ធិទាំងនេះត្រូវបានធានា និងគោរពអនុវត្តដោយច្បាប់រដ្ឋធម្មនុញ្ញ។ សិទ្ធិនៃការបោះឆ្នោត គឺជាផ្នែកមួយនៃគោលការណ៍លទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតក្នុងសង្គមប្រជាធិបតេយ្យ។
លោក សុន ឆៃ ប្រហែលជាបានដឹងថា ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតត្រូវមានឈ្មោះចុះក្នុងបញ្ជីបោះឆ្នោតក្នុងការិយាល័យបោះឆ្នោតច្បាស់លាស់ត្រឹមត្រូវដោយហេតុថា ច្បាប់បោះឆ្នោតកម្ពុជាបានកំណត់យកការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ដោយយកខេត្ត រាជធានី ជាមណ្ឌលបោះឆ្នោត។
តើលោក សុន ឆៃ គិតថាវាអាចទៅរួចទេ ដើម្បីបង្កើតការិយាល័យបោះឆ្នោតនៅក្រៅ ប្រទេសដែលផ្ទុយទៅនឹងប្រព័ន្ធបោះឆ្នោតមួយដែលត្រូវបានកំណត់ក្នុងច្បាប់បោះឆ្នោតកម្ពុជានោះ? ជាការពិតសំណើរបស់លោក សុន ឆៃ មានចេតនានយោបាយអាក្រក់ ហើយប្រកបដោយចារិក លក្ខណៈឆៅៗ មិនបានគិតឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយដើម្បីបានជាប្រយោជន៍ដល់ប្រជាជនជាម្ចាស់ឆ្នោតសោះឡើយ។
មុនមានកិច្ចព្រមព្រៀងឆ្នាំ២០១៤ គេនៅចាំបានថា ក្រុមអ្នកច្បាប់បក្សសង្រ្គោះជាតិពេលនោះ បានចរចារយ៉ាងតក់ក្រហល់អំពីច្បាប់បោះឆ្នោត ដែលគណបក្សទាំងពីរសុទ្ធតែបានឯកភាពគ្នាលើចំណុចនៃកិច្ចព្រមព្រៀងសំខាន់ៗ ក្នុងនោះបក្សនយោបាយទាំងពីរបានផ្តោតសំខាន់លើការកែទម្រង់ការបោះឆ្នោត ការរៀបចំបញ្ជីបោះឆ្នោតជាថ្មី យន្តការបោះឆ្នោតមួយមានភាពឯករាជ្យដើម្បីធានាការបោះឆ្នោតមួយត្រឹមត្រូវ និងយុត្តិធម៌ ដែលមានសមាសភាពចំនួន៩រូប ក្នុងនោះ៤រូប ជ្រើសរើសតាំងដោយគណបក្សប្រជាជន និង៤រូបទៀតជ្រើសតាំងដោយគណបក្សសង្រ្គោះជាតិខ្លួនឯង និង១រូប ត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមានអសនៈក្នុងរដ្ឋសភា គោលដៅមួយធានាថា ច្បាប់បោះឆ្នោតថ្មីនេះមានភាពច្បាស់លាស់ ក្រោយពេលដែលគណបក្សទាំងពីរបានឯកភាពគ្នាទាំងក្នុងពេលសិក្ខាសាលា ទាំងក្នុងពេលប្រជុំពិភាក្សានៅរដ្ឋសភា ហើយត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយគណបក្សទាំងពីរនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា និងនៅព្រឹទ្ធសភា ដែលមានគណបក្ស សម រង្ស៊ីផងដែរក្នុងពេលនោះ។
ដូច្នេះក្នុងពេលនេះ លោក សុន ឆៃ ប្រហែលជាកំពុងភ្ញាក់ពីដំណេកខុសពេល ឬអាចថា កំពុងកើតជំងឺតួរឯកដែលអ្នកច្បាប់ដទៃទៀតនៃបក្សប្រឆាំងគួរយកដៃជួយកេះឱ្យលោក សុន ឆៃ គិតឡើងវិញ ឱ្យបានត្រឹមត្រូវជៀសវាងនាំឱ្យខូចការធំ ដោយក្តីអាម៉ាស់ក្នុងឋានៈ ជាអ្នកច្បាប់ចាស់ទុំ បែរជាប្រព្រឹត្តិអំពើរំលោភលើកិច្ចព្រមព្រៀងរវាងបក្សនយោបាយធំៗទាំងពីរក្នុងឆ្នាំ២០១៤ កន្លងមក។ ហើយដែលទើបពេលនេះសំណើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជាថ្មីរបស់លោក សុន ឆ័យ អាចចេញបានឬទេ?
វាប្រាកដណាស់ថា នេះគ្រាន់តែជាការធ្វើប្រជាភិថុតិមួយក្នុងឧបាយកលទុច្ចរិតគ្រោងទុកជាមុន ដើម្បីកេងចំណេញនយោបាយមុនការបោះឆ្នោត២០១៨ ក៏ដូចជាចេតនាទុច្ចរិតក្នុងការចិញ្ចឹមចលនាប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ខាងមុខជាប្រាកដ។
ប្រសិនបើ សំណើនេះត្រូវបានលោក សុន ឆៃ លើកជូនរដ្ឋសភាមែននោះ គឺច្បាស់ណាស់ថា គណបក្សសង្គ្រោះជាតិ ពិតជាបង្ហាញនូវកង្វះខាតខាងការយល់ដឹងអំពីច្បាប់ ដើម្បីផ្តល់ជំនឿទុកចិត្តដល់ប្រជាជនជាម្ចាស់ឆ្នោតជាប្រាកដ។ ហើយភាពល្ងង់ខ្លៅនេះពិតជាបានកើតឡើងម្តងហើយម្តងទៀត ដែលបក្សមួយនេះមានកំហុសឆ្គងជាច្រើនក្នុងពេលខ្លួនធ្វើសមាជជ្រើសតាំងប្រធាន និងអនុប្រធានបក្ស២រូបដែលផ្ទុយទៅនឹងលក្ខន្តិកៈបក្សរបស់ខ្លួន។
ដើម្បីផ្តល់ជំនឿទុកចិត្តឡើងវិញដល់មហាជន និងអ្នកបោះឆ្នោត ជាពិសេសពលករចំណាកស្រុក គណបក្សសង្គ្រោះជាតិ គួរពិនិត្យមើលទង្វើរបស់លោក សុន ឆ័យ ក្នុងន័យស្តារមុខមាត់របស់បក្សនេះឡើងវិញបានខ្លះនោះ៕
ដោយ ឡុង សុគុណ

មតិមហាជន៖ សូមកុំប្រែក្លាយបទល្មើសព្រហ្មទណ្ឌ ទៅជារឿងនយោបាយ!
បន្ទាប់ពីប្រធានប្រតិបត្តិគណបក្សប្រឆាំងលោក ម៉ន ផល្លា បានរត់គេចខ្លួនទៅក្រៅប្រទេសអស់រយៈពេលជាង១ខែកន្លងទៅ ក្រោយពីមានការបញ្ជាឲ្យចូលខ្លួនដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧មកនោះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ព្រះរាជអាជ្ញារងដដែលរូបនេះ បានចេញដីកាមួយទៀតដោយបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា ឲ្យទៅបង្ហាញមុខនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។
យោងតាមដីការបស់តុលាការបានបញ្ជាក់ថា ការចេញបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដើម្បីសាកសួរនេះ គឺពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទៅលើយុវជនម្នាក់នៅខណ្ឌមានជ័យ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីពេលកន្លងទៅនេះ។
សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ យុវជនម្នាក់ឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ ជាអ្នកបើកគ្រឿងចក្រកាយដី មានស្រុកកំណើតនៅខេត្តស្វាយរៀង ត្រូវបានសកម្មជនគណបក្សសង្គ្រោះជាតិទាំងហ្វូងព្រួតគ្នាវាយធ្វើបាប ទាត់ធាក់ ខណៈយុវជនរូបនេះគ្រាន់តែជិះម៉ូតូឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេដែលកំពុងឃោសនាបោះឆ្នោតតែប៉ុណ្ណោះ បណ្តាលឲ្យយុវជនរូបនេះត្រូវសកម្មជនបក្សសង្គ្រោះជាតិវាយឲ្យរងរបួសជាំហើមភ្នែកខាងឆ្វេង របួសក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ យុវជនរងគ្រោះ សេក សាម៉ុន ក៏បានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្លាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាក់ទៅលើរូបគាត់។
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបញ្ជាទៅលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ប៉ុន្តែ ភ្លាមៗ បន្ទាប់ពីមានអំពើហិង្សាបានកើតឡើង លោក ម៉ន ផល្លា ត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនទៅរស់នៅឯក្រៅប្រទេសបាត់ឈឹងរហូតមកដល់សព្វថ្ងៃនេះ។
ជាញឹកញាប់ គេបានកត់សម្គាល់ឃើញថា រាល់ការប្រព្រឹត្តបទល្មើសណាមួយរបស់ថ្នាក់ដឹកនាំ ឬសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលមាននិន្នាការគាំទ្របក្សប្រឆាំង ជាពិសេសក្រុមប្រឆាំងតែម្តង តែងតែនិយាយមួលបង្កាច់ បំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិថា ប្រព័ន្ធតុលាការស្រុកខ្មែរ ឬបក្សកាន់អំណាចគាបសង្កត់ផ្នែកនយោបាយ គំរាមកំហែងបំបិទសិទ្ធិទៅលើបក្សប្រឆាំង ដោយពួកគេមិនបានលើកឡើងមួយម៉ាត់ណាសោះអំពីសកម្មភាពល្មើស បំពានច្បាប់ដែលពួកគេបានប្រព្រឹត្តឡើយ ក្នុងនោះមានជាអាថ៌ អំពើញុះញង់ ដុតកំហឹងជាតិសាសន៍ បង្កចលាចលសង្គម ការផ្សាយព័ត៌មានបំភ្លើស បរិហារកេរ្តិ៍ប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ រហូតមានការចាប់ឃុំខ្លួន និងផ្តន្ទាទោសដោយតុលាការជាបន្តបន្ទាប់។ ពួកគេធ្វើបំពានច្បាប់ គឺត្រូវបានក្រុមអ្នកប្រឆាំងមិនមានភាពក្លាហាននិយាយនូវការពិតឡើយ តែជាជំនួសមកវិញ គឺពួកគេមានភាពក្លាហានណាស់ក្នុងការបំពុលព័ត៌មាន ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំពីដំណើរការពង្រឹងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលបាននិងកំពុងមានភាពល្អប្រសើរ។
ដូចគ្នានេះដែរ ករណីការចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាំលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឲ្យចូលបំភ្លឺក្នុងបទសង្ស័យ ហិង្សាដោយចេនាមានស្ថានទម្ងន់ទោសនេះ គឺជារឿងព្រហ្មទណ្ឌសុទ្ធសាធ ។ ដូច្នេះ សូមកុំប្រែក្លាយបទល្មើសព្រហ្មទណ្ឌទៅជារឿងនយោបាយ។
រាល់ជនដែលបានប្រព្រឹត្តបទល្មើស បំពានច្បាប់ គឺគ្រប់រូបត្រូវហ៊ានប្រឈមចំពោះមុខច្បាប់ មិនថាឡើយជននោះមានអំណាចក្នុងជួររដ្ឋាភិបាល ឬក្រុមប្រឆាំងនោះឡើយ។ នេះជាដំណើរអនុវត្តច្បាប់នៅកម្ពុជាដែលជារដ្ឋឯករាជ អធិបតេយ្យ។
គួរបញ្ជាក់ដែរថា យុវជនរងគ្រោះឈ្មោះ សេក សាម៉ុន ដែលបានដាក់ពាក្យប្តឹងលោក ម៉ន ផល្លា និងក្រុមសកម្មជនបក្សប្រឆាំងដែលបានប្រើអំពើហិង្សាលើរូបគាត់ គឺយុវជនរូបនេះទារសំណងជម្ងឺចិត្តក្នុងទឹកប្រាក់តែ២ម៉ឺនដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

មន្ត្រីជំនាញនិងភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរាបានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោក
មន្ត្រីជំនាញ រួមទាំងប្រធាននិងអនុប្រធានភ្នាក់ងារទេសចរប្រចាំនៅតាមប្រាសាទសរុបចំនួន៦៥រូប បានបញ្ចប់វគ្គសិក្សាស្តីពីការគ្រប់គ្រងទេសចរណ៍នៅតំបន់បេតិកភណ្ឌពិភពលោកដោយជោគជ័យ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរជាប្រធានបិទកម្មវិធី។
កម្មវិធីនេះរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងក្របខណ្ឌ Fulbright Specialist Program ចាប់ផ្តើមកាលពីថ្ងៃទី១៧ កក្កដា ដល់ថ្ងៃទី៩ សីហា ឆ្នាំ២០១៧។ កម្មវិធីសិក្សានេះបង្រៀនជាភាសាអង់គ្លេស ដោយលោកស្រី Claudia G.Green ជនជាតិអាមេរិកកាំង មានជំនាញនិងបទពិសោធន៍បង្រៀនច្រើនប្រទេស ច្រើនឆ្នាំ ស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។
ថ្លែងក្នុងពិធីបិទវគ្គ លោក សុខ សង្វារ ក៏បានថ្លែងអំណរគុណចំពោះលោកស្រី Claudia G.Green ដែលបានបំពេញបេសកម្មបង្រៀនដ៏ល្អដល់សិក្ខាកាមទាំងអស់។ លោកបញ្ជាក់ទៀតថា នេះជាលើកទី២ហើយនៃវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកដល់មន្តី្រនៅការិយាល័យ រួមទាំងប្រធានក្រុមនិងអនុប្រធានប្រចាំតាមប្រាសាទនីមួយៗ។ វគ្គសិក្សាបែងចែកជាពីរក្រុម គឺមន្ត្រីជំនាញនឹងសិក្សាអំពីការងារគ្រប់គ្រងទេសចរណ៍ និតិវិធីរៀបចំគម្រោង ស្ថិតិនិងវិធីសាស្ត្រវិភាគទិន្នន័យ និងសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រងទេសចរណ៍ពិភពលោក ដោយប្រៀបជាមួយនឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ។ ចំណែកភ្នាក់ងារទេសចរនឹងសិក្សាបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស សិក្សាអំពីសេវាកម្ម ភូមិសាស្ត្រ និងការងារគ្រប់គ្រងលំហូរភ្ញៀវទេសចរ។ ចំពោះមធ្យោបាយបង្រៀន លោកស្រី Claudia G.Green មានច្រើនមធ្យោបាយ ដូចជាឱ្យអានអត្ថបទ ពិភាក្សាក្នុងថ្នាក់ កិច្ចការផ្ទះ និងមានវីដេអូបង្ហាញផងដែរ។
លោកក៏បានអំពាវនាវដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីវគ្គសិក្សានេះទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យបានប្រសើរនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន ពិសេសខិតខំរកចំណុចល្អក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អបំផុត តែផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ។

លោក ភឿន សុភាន់ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរប្រចាំប្រាសាទភ្នំបាខែង បានសម្តែងនូវការចាប់អារម្មណ៍ថា វគ្គសិក្សានេះធ្វើឱ្យលោកដឹងពីសារៈសំខាន់នៃការធ្វើបដិសណ្ឋារកិច្ច ស្គាល់ពីអាកប្បកិរិយារបស់ភ្ញៀវមួយចំនួនដូចជាភ្ញៀវចិន… ដឹងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ ថាត្រូវធ្វើបែបណាខ្លះ ពិសេសយល់ដឹងបន្ថែមផ្នែកភាសារអង់គ្លេស ស្គាល់ភូមិសាស្រ្ត (ប្រទេសដែលភ្ញៀវមក) និងវិធីសាស្ត្រដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការបំពេញការងារប្រចាំថ្ងៃកាន់តែល្អ។
បន្ថែមពីនោះលោក ឡេង តុលា ប្រធានភ្នាក់ងារប្រចាំប្រាសាទអង្គរវត្តក៏បានលើកឡើងពីឱកាសដ៏ល្អដែលបាន សិក្សាជាមួយសាស្ត្រាចារ្យលំដាប់ពិភពលោកដែលមានចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងវិស័យទេសចរណ៍ យល់ពីស្ថានភាពទេសចរណ៍ ពិភពលោក និងឥរិយាបទរបស់ភ្ញៀវ។ តាមការបង្រៀនរបស់គាត់ គឺបានផ្តល់ វិធីសា្រស្តល្អ ៗជាច្រើនក្នុង ការអភិវឌ្ឍការងារប្រចាំថ្ងៃ និងជួយបង្កើតប្រសិទ្ធិភាពក្នុងការចែក រំលែកចំណេះ ដឹងបន្តពីភ្នាក់ងារទៅភ្នាក់ងារ និងពីភ្នាក់ងារទៅភ្ញៀវទេសចរផងដែរ ៕
សមាជិកក្រុមប្រឹក្សាឃុំព្រះពន្លា យកសំបុត្រកំណើតជូនដល់ផ្ទះប្រជាពលរដ្ឋ
លោកស្រី ទិត រ៉ាន់នី សមាជិកក្រុមប្រឹក្សាឃុំព្រះពន្លា ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង និងជាប្រធានសកម្មយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រះពន្លា កំពុងមានការចាប់អារម្មណ៍ និងគោរពស្រលាញ់ពីប្រជាពលរដ្ឋ ព្រោះលោកស្រី មានចរឹតស្លូតបូត រួសរាយរាក់ទាក់ និងដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោកស្រីបានជួយសម្រួលផ្នែកសេវារដ្ឋបាល ដូចជាយកសំបុត្រកំណើតជូនដល់កូនចៅប្រជាជននៅក្នុងឃុំ ទើបឆ្លងទន្លេចែកជូនដល់ខ្នងផ្ទះ ក្រោយពីបានធ្វើរួច។
ជាការពិតណាស់ ការដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បានឈ្នះឆ្នោតនោះ គណបក្សមួយនេះ មានលទ្ធភាពកែប្រែនូវអ្វី ដែលជាចំណុចខ្វះខាតជូនប្រជាពលរដ្ឋ ហើយបំពេញបន្ថែមនូវអ្វីដែលមិនទាន់គ្រប់គ្រាន់ចាប់តាំងពីគណបក្សប្រជាជនកាន់អំណាចមក។
គណបក្សប្រជាជនកម្ពុជាជានិម្មិតរូបនៃសន្តិភាព បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នោះសន្តិភាព និងការអភិវឌ្ឍ នឹងនៅតែកើតមានបន្តទៅមុខទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕
គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ ៣គ្រួសារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ
កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក សរ សៀងហៀង នាយកសាខា រួមជាមួយនឹងសមាជិក សមាជិកា គណៈកម្មាធិការសាខា និងអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ (របើកដំបូល និងរលំផ្ទះទាំងស្រុង) ចំនួន៣គ្រួសារ ស្ថិតនៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោក សរ សៀងហៀង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ជាពិសេសជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មី១កេស មុង១ ភួយ១ ក្រមា១ និងសារុង១ផងដែរ៕

ព្រឹកនេះ សាលាឧទ្ធរណ៍សវនាការរឿងក្ដីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាពាក់ព័ន្ធ និងបទល្មើសបរិហារកេរ្តិ៍ចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍នឹងបើកសវនាការរឿងក្ដីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ពាក់ព័ន្ធ បទល្មើសបរិហារកេរ្តិ៍ចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី ។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍លើកឡើងថា សវនាការនេះដឹកនាំដោយលោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ វេលាម៉ោង៨ព្រឹក ។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់លោកនាយករដ្ឋមន្ត្រី ចំនួន១០០រៀល ។
លោកចៅក្រម អ៊ី ថាវរៈ ក៏បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនលោកស្រី ថាក់ ឡានី ផងដែរ ខណៈជនជាប់ចោទបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ។
សូមបញ្ជាក់ផងដែរថា លោកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តីថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។
ដើម្បីស្វែងរកភាពយុត្តិធម៌ និង ភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស លោកនាយករដ្ឋមន្ត្រីតាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល ប៉ុណ្ណោះ ៕

ខេត្តកំពង់ធំ និងខេត្តសុរិន្ទ ចុះអនុស្សរណៈពង្រឹងទំនាក់ទំនងរវាងខេត្តទាំងពីរ ដើម្បីបង្កើនការអភិវឌ្ឍ លើគ្រប់វិស័យ
កំពង់ធំ៖ ខណៈប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសនានា ពិសេសប្រទេសថៃដែលជាមិត្តជិតខាងនោះ រដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តសុរិន្ទ បានព្រមព្រៀងគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីរចនាសម្ព័ន្ធមេត្រីភាព នៅពេលខាងមុខឆាប់ៗ ដែលក្នុងនោះផ្ដោតលើកិច្ចការសំខាន់ ៥ចំណុច។
ជាការពិតណាស់ មុននឹងឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈខាងលើ រដ្ឋបាលខេត្តទាំងពីរ បានជួបពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយដាក់ចូល ក្នុង អនុស្សរណៈនេះ ជាក់ស្ដែងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងលោក លឺត ប៊ុនគងធង អភិបាលរងខេត្តសុរិន្ទ រួមជាមួយគណៈប្រតិភូភាគីទាំងពីរ បានជួបពិភាក្សា លើខ្លឹមសារអនុស្សរណៈនេះផងដែរ ដោយផ្អែកតាមវត្ថុបំណងរួមក្នុងការបង្កើតទំនាក់ទំនងជាមិត្តភាព និងយោគយល់គ្នា។
លោក គង់ វិមាន បានឱ្យដឹងថា ជាលទ្ធផល រដ្ឋបាលខេត្តទាំងពីរបានយល់ព្រមបង្កើតអនុស្សរណៈយោគយល់ គ្នា ស្តីពីរចនាសម្ព័ន្ធមេត្រីភាព ក្នុងនោះផ្ដោតលើការអនុវត្តកិច្ចការចំនួន ៥ចំណុច រួមមាន៖១-ភាគីទាំងពីរ នឹងផ្តល់កិច្ចសហការគ្នាទៅវិញ ដើម្បីជំរុញការអភិវឌ្ឍ និងភាពរីកចម្រើនរួមគ្នា ដោយឈរលើមូលដ្ឋានស្មើភាព គ្នា និងផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌការងាររបស់ខ្លួន ស្របតាមលក្ខខណ្ឌជាធរមានរបស់ ប្រទេសទាំងពីរ។២-ភាគីទាំងពីរនឹងសហការគ្នាលើវិស័យមួយចំនួន រួមមាន វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ អប់រំ យុវជន និងកីឡា សុខាភិបាល អភិវឌ្ឍន៍ជនបទ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ និងសិល្បៈ ព័ត៌មាន និងវិស័យឯកជនផ្សេងៗទៀត ស្របតាមគោលនយោបាយ និងច្បាប់នៃប្រទេសទាំងពីរ។៣-ភាគីទាំងពីរនឹងជំរុញឱ្យមន្ទីរ-អង្គភាពរបស់ខ្លួន ធ្វើទំនាក់ទំនងគ្នាដោយផ្ទាល់ស្របទៅ តាមអនុស្សរណៈ នៃការយោគយល់គ្នានេះ និងជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីនៃប្រទេសទាំងពីរ។៤-ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីផែនការនៃកិច្ចសហការក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយរៀបចំជំរុញឱ្យមានការប្រជុំតាមដានត្រួតពិនិត្យចំពោះលទ្ធផលនៃកិច្ចសហការនេះជារៀងរាល់ឆ្នាំ នៅពេលមានការចាំបាច់ ដើម្បីផ្តល់ផលប្រយោជន៍ចំពោះភាគីទាំងពីរយ៉ាងពិតប្រាកដ។៥-អនុស្សរណៈនៃការ យោគយល់គ្នានេះ ចូលជាធរមានចាប់តាំងពីថ្ងៃចុះហត្ថលេខានេះតទៅ ក្នុងករណីភាគីណាមួយមានបំណង កែប្រែ ឬលុបចោលអនុស្សរណៈនេះ ភាគីនោះចាំបាច់ត្រូវបញ្ជាក់ពីគោលបំណង និងធ្វើលិខិតជាលាយ លក្ខណ៍អក្សរជូនដំណឹងទៅភាគីម្ខាងទៀត យ៉ាងហោចណាស់មុនរយៈពេល៦ខែ។
ក្នុងកិច្ចពិភាក្សាត្រូវបានបញ្ជប់ដោយជោគជ័យ ហើយពិធីចុះហត្ថលេខាជាផ្លូវការ និងត្រូវធ្វើនៅពេលឆាប់ៗ ខាងមុខនេះ ក្រោមវត្តមានរបស់លោកអភិបាលខេត្តទាំងពីរ និងក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ។
លោក គង់ វិមាន ក៏បានស្នើបន្ថែមទៅភាគីថៃនូវសំណូមពរ ៣ចំណុច រួមមាន៖ ១-បញ្ហាពលករដែលកំពុងធ្វើ ការ និងស្នាក់នៅប្រទេសថៃ សូមជួយសម្រួលការស្នាក់នៅឱ្យបានសមរម្យ និងការពារសុវត្ថិភាពដល់ពួកគេ ព្រមទាំងជួយបង្កលក្ខណៈដើម្បីទៅបំពេញឯកសារឱ្យបានស្របច្បាប់។២-ផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងជំនាញផ្សេងៗបន្ថែមទៀត។៣-បង្កើនការទំនាក់ទំនង និងជំរុញការវិនិយោគវិស័យឯកជន រវាងខេត្តទាំងពីរ ឬប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើងថែមទៀត ៕
Subscribe to:
Posts (Atom)