Friday, March 22, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា​មិនឲ្យ​ជន​ណា​មក​បំផ្លាញ​កម្ពុជា​បាន​ឡើយ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា លោក​នឹង​មិន​ទុក​ឲ្យ​ប្រទេស​កម្ពុជា​ដែល​កំពុង​មានការ​អភិវឌ្ឍន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ស្លាប់ ឬ​អនុញ្ញាត​ឲ្យ​ជន​ណា​មក​បំផ្លាញ​បាន​ឡើយ។ ទន្ទឹមគ្នា​នេះ​ លោកនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ជន​រួម​ជាតិ​ ត្រូវ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា​ក្នុង​បុព្វហេតុការពារប្រទេសជាតិ។
សំណេរ​ក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​​នេះ លោកនាយករដ្ឋមន្ត្រី​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ កម្ពុជាត្រូវប្រឹងប្រែងទាំងអស់គ្នា។ យើងពិតជាត្រេកអរ និងអរគុណចំពោះសហគមន៍អន្តរជាតិមួយចំនួនដែលបានផ្តល់នូវភាពអនុគ្រោះដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។ ច្បាស់ណាស់ ភាពអនុគ្រោះនឹងមិននៅស្ថិតស្ថេរជានិច្ចនិរន្តរ៍ឡើយ ហើយភាព អនុគ្រោះនេះទៀតសោត ក៏មិនអាចធ្វើអោយយើងក្លាយជាអ្នកមានបានទេ។
សមិទ្ឋផលផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុលើគម្រោងថវិកា២ពាន់លានដុល្លារ ដែលចាប់ផ្តើម បើកការដ្ឋានសាងសង់នៅថ្ងៃនេះ គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំ។

ច្បាស់ណាស់ បើយើងចង់ក្លាយជាអ្នកមានពិតប្រាកដ គឺត្រូវខិតខំតស៊ូប្រឹងធ្វើអោយបានដោយខ្លួនឯង ទើបអាច ធ្វើជាអ្នកមានបាន។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រឹងប្រែងទាំងអស់គ្នា។ យើងមិនទុក ប្រទេសមួយនេះអោយស្លាប់ ឬអោយជនណាមកបំផ្លាញបានឡើយ៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍រាល់អ្នកវិនិយោគមកពីគ្រប់ប្រទេសដើម្បីចូលរួមអភិវឌ្ឍនៅកម្ពុជា និងទទួលយកជំនួយពីគ្រប់ប្រទេសមិនថាក្នុងរូបភាពជំនួយឥតសំណងក្តី ហិរញ្ញប្បទានសម្បទានក្តី។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សូមប្រទេសផ្សេងៗកុំនិយាយជួយតែមាត់ និងផ្តល់ជំនួយតែលើបបូរមាត់ ហើយដាក់កម្ពុជាចូលទៅក្នុងភូមិសាស្រ្តនយោបាយនោះ៕




ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ខេត្តព្រះសីហនុ, ដោយប្រើពេល៤ឆ្នាំ និងថវិកា២ពាន់លានដុល្លារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញ ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿន​លឿន(Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយត្រូវចំណាយថវិកា​សាង​សង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវ​កម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ ថ្ងៃសុក្រ ២រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១