Monday, May 06, 2024

ស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បដិសេដទាំងស្រុងចំពោះការអត្ថាធិប្បាយដោយបំភ័ន្ត និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស


ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ក្រោមប្រធានបទ «ការចូលរួមប្រកបដោយបរិយាបន្នក្នុងសង្គមប្រជាធិបតេយ្យ សម្រេចទៅបានដរាបណាបុគ្គលគ្រប់រូបអនុវត្តសិទ្ធិរបស់ខ្លួនដោយការទទួលខុសត្រូវ» ក្រោយពីមានការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធការ តម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៊ីថរ របស់តុលាការកម្ពុជា។


ពាន់ព័ន្ធជាមួយរឿងនេះ ស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ចេញបំភ្លឺចំនួន៤ចំណុច៖

១, ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ “ជាបន្ទាន់” ឬ “អាជ្ញាធរឱ្យលុបចោលការ ផ្តន្ទាទោសទាំងអស់” គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការ កម្ពុជា។ សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាម នីតិវិធីដ៏ត្រឹមត្រូវបំផុត។ ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាចនៅក្នុងប្រព័ន្ធប្រជា ធិបតេយ្យគឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាច ជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោស នោះទេ។ ការសម្រេចបែបណានោះគឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំង ស្រុង។ លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពី បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកស្រីត្រូវបានដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀតបន្ទាប់ពីបានបំពានកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមបញ្ញត្តិ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។


២, ផ្ទុយពីការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើ សមាជិកសហជីពត្រូវបានផ្តន្ទាទោសពី បទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែន “ដោយសារការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម នោះទេ។ ការញុះញង់បង្កភាពវឹកវរដល់សន្តិសុខ សង្គម គឺមិនមែនជាការអនុវត្តសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ ដែរ។


៣,  នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីជាសហជីព នោះទេ។ បទចោទប្រកាន់កើតចេញពីការប្រព្រឹត្តបទល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ប្រសិនបើ បុគ្គលណាម្នាក់ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្ក គ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិនិងសេរីភាពរបស់អ្នក ដ៏ទៃ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទាំងអនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាព នៃសមាគម និងការការពារសិទ្ធិនៃការបង្កើតសមាគម ឬស្តង់ដារអន្តរជាតិស្តីពីការងារផ្សេង ទៀត ក៏ពុំមានផ្តល់សិទ្ធិដល់មេដឹកនាំសហជីព ឬសមាជិកសហជីពឱ្យប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌដោយនិទណ្ឌភាពនោះទេ ។


៤, កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះពហុនិយម បរិយាបន្ន និងនីតិរដ្ឋ ស្របជាមួយការប្តេជ្ញាចិត្ត ក្នុងការជំរុញសង្គមប្រជាធិបតេយ្យសេរី ដែលសំឡេង និងមតិចម្រុះត្រូវបានគោរព។ កម្ពុជា ជឿជាក់ថា ការចូលរួមប្រកបដោយអត្ថន័យ និងបរិយាបន្ន នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ នឹងសម្រេចទៅបានដរាបណាបុគ្គលគ្រប់រូប ដោយមិនគិតពីឋានៈ និងនិន្នាការ រួមគ្នាអនុវត្តសិទ្ធិនិងសេរីភាព ប្រកបដោយការទទួលខុសត្រូវ ក្នុងព្រំដែននៃនីតិរដ្ឋ៕








សន្ទុះចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បានកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយឱ្យអាសោចឈ្មោះក្នុងប្រវត្តិសាស្ត្រ



ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោ បាននឹងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស។ សន្ទុះនៃការគាំទ្របានផុសចេញពីទឹកចិត្តស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិ និងប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួនមានឯករាជ្យភាព និងភាពរឹងមាំខាងសេដ្ឋកិច្ចដោយឈរលើកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងខ្យល់ដកដង្ហើមអុកស៊ីសែនពីបរទេស។ 


ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ មិនរារែកក្នុងការចេញមុខគាំទ្រពេញទំហឹង និងយ៉ាងកងរំពងដោយបង្កើតបានជាចលនាជាតិដ៏ធំមហិមាដែលមិនធ្លាប់មានពីមុន។ ចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លា ដែលកំពុងការពារនិងរុញច្រានគម្រោងនេះឱ្យទៅមុខដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងមហាសាមគ្គីជាតិនេះហើយដែលជាប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរបានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ 

ចលនាជាតិដ៏ខ្លាំងក្លានេះ មិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំធេងជាប្រវត្តិសាស្ត្រជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិអស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតរបស់ពួកគេ។ ជាក់ស្តែង ខណៈដែលជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសចេញមុខគាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាលចំពោះគម្រោងព្រែកជីកហ្វូណនតេជោដែលផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ស្រាប់តែអ្នកស្នេហាជាតិក្លែងក្លាយមួយរូបជាមួយសាវ័កមួយដំបរស្វាបែរជាស្រវាស្រទេញចេញមុខប្រឆាំងប្រយោជន៍ជាតិខ្លួនឯងទៅវិញ។


ការដើរបញ្ច្រាសទិសចលនាជាតិដ៏ខ្លាំងក្លានេះ បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមងងឹតងងុលមួយក្តាប់តូចនេះ កំពុងទទួលរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យរបាំងស្បែកមុខរបស់ពួកគេត្រូវបានបកអាក្រាតនៅចំពោះមុខសាធារណជនខ្មែរ។ អាចនិយាយបានថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាពរជ័យនិងជាលាភសំណាងសម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែ វាជាបណ្តាសានិងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយឱ្យប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់និងដាក់ឱ្យពួកគេទទួលខុសត្រូវចំពោះកំហុសជាប្រវត្តិសាស្ត្ររបស់ខ្លួន៕







ទាំងការងារសាងសង់ ទាំងការងារផ្សេងៗ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិសម្រាប់ពួកគេ។ត្រូវចំណាយពេល៤ឆ្នាំចាប់ពីឆ្នាំ២០២៤ ឬឆ្នាំ២០២៥។



ទាក់ទិននឹងការសួរថា តើព្រែកនេះ អាចធ្វើឳ្យបាត់បង់ទឹកដីឬព្រែកនេះក្លាយជាខ្សែបន្ទាត់ព្រំដែនថ្មីរវាងកម្ពុជា វៀតណាមដូចក្រុមប្រឆាំងចោទមួយលបង្កាច់ដែរឬទែ? លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនធ្វើឱ្យបាត់បង់ទឹកដី ដូចក្រុមប្រឆាំងលើកឡើងនោះទេ ហើយក្នុងនោះកម្ពុជាដាច់ខាតមិនយកដីអ្នកណាមួយចង្អាម ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នាដែរ។

លោកបានថ្លែងថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី និងប្រជាពលរដ្ឋខ្មែរទាំងមូល  កម្ពុជាមិនយកដីអ្នកណាមួយចង្អាម ហើយកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាយកទឹកដីកម្ពុជាមួយចង្អាមដូចគ្នា»។

នេះជាការការពារបូរណៈភាពទឹកដីកម្ពុជា យើងជាកូនខ្មែរគឺមានភារកិច្ចការពារបូរណៈភាពទឹកដីរបស់កម្ពុជាយើង ។

ហើយលោកជឿជាក់ថា គ្មានបានបាត់ដីមួយចង្អាមណានោះទេ ហើយក៏គ្មានការតមកដូរដាក់ផែនទី មកដាក់នៅព្រែកជីកហ្វូណន តេជោ ជាព្រំប្រទល់ជាមួយនឹងវៀតណាមនោះទេ។

លោកបញ្ជាក់ថា «យើងខ្ញុំក៏ចេះស្នេហាជាតិ ស្រលាញ់ជាតិដូចអស់លោកដែរ កុំថាយើងល្ងង់មិនការពារប្រយោជន៍ជាតិនោះ ។ចឹងសូមកុំបារម្ភអត់បាត់មួយចង្អាមនោះទេ»។

លោកបន្តថា នៅពេលព្រែកជីកហ្វូណនតេជោចាប់ដំណើរការហើយនោះ ប្រជាពលរដ្ឋដែលអាស្រ័យនឹងទឹកព្រែកនេះអាចប្រកបរបរនេសាទ ប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្មនិងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបាន ខណៈតាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ព្រែកជីកនេះនឹងផ្ដល់ផលត្រីបានប្រមាណ៥៤០តោនក្នុងមួយឆ្នាំ ។


នៅពេលចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឺភាគីរាជរដ្ឋាភិបាលកម្ពុជាបានហាមដាច់ខាតមិនឱ្យក្រុមហ៊ុនទារកម្រៃ ឬភាស៊ីពីប្រជាពលរដ្ឋដែលចូលទៅនេសាទក្នុងព្រែកជីកនេះឡើយ ។


ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា តាមរយៈការបញ្ជាក់របស់លោក ផាទ្រីក មូរហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ភាគីសហរដ្ឋអាមេរិកគ្មានជំទាស់នឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជានោះឡើយ ព្រោះគម្រោងនេះធ្វើនៅក្នុងអធិបតេយ្យកម្ពុជាសុទ្ធសាធ  ៕