Tuesday, March 31, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាន៍ទៅកាន់គណ:អចិន្រៃ្តយ៍គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោក ទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណៈជាសកលនោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ននៅឡើយនោះទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
ដូចគ្នានឹងប្រសាសន៍លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើអ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានសអាសន្ន ត្រូវបានរៀបចំដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលទើបតែងតាំងថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិនអាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពីអត្ថន័យ ឬសកម្មភាពការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។ មាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ លោក ក៏បានបង្ហាញក្តីរំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះបន្ទាប់ពីគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ៕



(Video)៖ ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ចំនួន ២ ករណីថ្មីទៀត ហើយព្យាបាលជាសះស្បេីយ២៣ ករណី និងអ្នកកំពុងបន្តព្យាបាល៨៦ករណីនៃចំនួនសរុប១០៩ករណី

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ខណៈអ្នកជាសះស្បើយសរុប២៣នាក់


(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖





រដ្ឋសភា អនុម័តទាំងស្រុងលើសំណើកែសម្រួល និងតែងតាំងសមាសភាពទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី

អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័​យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២​០២០នេះ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ចំនួន១២១រូប។
សូមជម្រាបថា ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មី សរុប៩រូប ជាសមាសភាពរាជរដ្ឋាភិបាល ដែលស្នើតែងតាំង និងកែសម្រួលដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភា នាព្រឹ​កថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សម្រាប់តំណែងរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះរួមមាន៖ លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន។
សម្រាប់តំណែងទេសរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះរួមមាន៖
ទី១៖ លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
ទី២៖ លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៣៖ លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៤៖ លោក ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
ទី៥៖ លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស៕


Monday, March 30, 2020

សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦



សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

សន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍



សន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០

សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ បកស្រាយដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល



សន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ បកស្រាយដោយ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ពីវិមានរដ្ឋសភា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំពេញអង្គនៃរដ្ឋសភានេះក៏មានវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
បន្ទាប់ពីរដ្ឋសភាជាតិបិទសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មានពិសេសមួយដោយថ្លែងសារជូនជនរួមជាតិ។
ខាងក្រោមជាសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហរដ្ឋអាមេរិក បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ ខណៈអ៉ីតាលីលេខ២ និងចិនលេខ៣
* សម្តេចតេជោ ហ៊ុន សែន បានព្យាករណ៍ថា នៅថ្ងៃស្អែក ឬខានស្អែក អេស្បាញអាចនឹងឡើងមកលេខ៣ នៃប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿការឃោសនានៅក្នុងប្រទេសកម្ពុជា ដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ
* សម្តេចតេជោ ហ៊ុន សែន ហាមឃាត់ការនាំចេញអង្ករស និងស្រូវ ដើម្បីធានានូវការផ្គត់ផ្គង់ក្នុងស្រុក ចាប់អនុវត្តន៍ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០រហូតមានការជូនដំណឹងថ្មី
* សម្តេចតេជោ ហ៊ុន សែន បានព្រមានចាប់ខ្លួន លោក អំ សំអាត ដែលគាំទ្រដល់ដំណើរការខុសច្បាប់ លក់ផលិតផលក្លែងក្លាយ ពាក់ព័ន្ធនឹងកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ច សហការជាមួយព្រះរាជអាជ្ញា តាមចាប់ខ្លួន និងរឹបអូសឧបករណ៍ធ្វើតេស្តកូវីដ១៩ ដល់ផ្ទះអ្នកលក់ និងផ្សព្វផ្សាយតែម្តង
* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកដែលឃោសនាថា ហូបពងទាអាចព្យាបាលជំងឺកូវីដ១៩បាន
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបង្វែរការភ័យខ្លាច ទៅជាការការពារខ្លួន ដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកចម្រៀង អ្នកនិពន្ធទាំងឡាយ ដែលជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ និងអប់រំប្រជាពលរដ្ឋ
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ពលករខ្មែរមកពីប្រទេសថៃជាង៥ម៉ឺននាក់ ឱ្យដាក់ខ្លួននៅដាច់ដោយឡែកពីគេ១៤ថ្ងៃ ហើយគ្រួសារត្រូវជូនដំណឹងនៅខាងមុខផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ដែលរកឃើញនៅកម្ពុជា កន្លងមកគឺជាជំងឺដែលនាំចូល
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បងប្អូនដែលមកពីប្រទេសថៃទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នដោយខ្លួនឯង កុំឱ្យក្លាយខ្លួនជាអ្នកចម្លងមេរោគកូវីដ១៩ ដល់គ្រួសារ និងសហគមន៍
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាពលករណា ដែលសង្ស័យថា ខ្លួនមានមេរោគកូវីដ១៩ ត្រូវតែប្រញ៉ាប់ស្វែងរកគ្រូពេទ្យពិនិត្យភ្លាម
* សម្តេចតេជោ ហ៊ុន សែន ព្រមានមិនអត់ឱនឱ្យជនដែលប្រមាថដល់វិញ្ញាបនបត្រគ្រូពេទ្យខ្មែរ
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យគ្រប់កន្លែងលក់ដូរមានទឹកអាល់កុលលាងដៃ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ធ្វើតេស្តថ្នាំនោះទេ
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជន រកស៊ីមានការយោគយល់គ្នា
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ទីតាំង ដែលជួលឱ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ដែលអាចពន្យារពេលបង់លុយ ឬទម្លាក់តម្លៃ ក្នុងពេលកំពុងមានកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋកំពុងពិនិត្យ ក្នុងការបញ្ចេញថវិកា៥០០ ទៅ៦០០លានដុល្លារ ដើម្បីឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចី ដោយអត្រាការប្រាក់ទាប
* សម្តេចតេជោ ហ៊ុន សែន៖ រហូតដល់ពេលនេះ សប្បុរសជនចូលរួមឧបត្ថម្ភដល់យុទ្ធនាការប្រយុទ្ធកូវីដ១៩នៅកម្ពុជា មានជាង១០លានដុល្លារអាមេរិក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានបញ្ជាទិញម៉ាសប្រមាណ៣លានម៉ាស់ពីក្រៅប្រទេស ដោយសារតែយើងមានការខ្វះខាត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្រ្តីដែលផ្លាស់ប្តូរចេញនាពេលនេះ គឺសុទ្ធតែមានសមត្ថភាព ប៉ុន្តែដោយសារវ័យរបស់ពួកគាត់កាន់តែចាស់ ទើបត្រូវផ្លាស់
* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់រួចហើយ ពាក់ព័ន្ធនឹងការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន
* សម្តេចបានបង្ហើបថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ គឺជាអ្នករៀបចំសេចក្តីព្រាងច្បាប់ ក្នុងការដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពអាសន្ន
* សម្តេចតេជោ ហ៊ុន សែន នឹងស្នើឱ្យឧត្តមក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយមាត្រា៨៦ និងមាត្រា១០២ នៃរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងសិទ្ធិអំណាចរដ្ឋសភា និងព្រឹទ្ធសភា ក្នុងប្រទេសស្ថិតក្នុងភាពអាសន្ន
* សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសខ្សោយ ឬខ្លាំង សុខាភិបាលពេលនេះ គឺវាស់វែងទៅលើមនុស្សដែលបានស្លាប់ដោយសារកូវីដច្រើនជាងគេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានប្រកាន់យកវិធានការកណ្តាល ដោយមិនបិទប្រទេសទេ ប៉ុន្តែដាក់វិធានការផ្សេងៗ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលគយធ្លាក់ចុះ តែចំណូលពន្ធកើនឡើង ដែលចំណូលនេះបានប្រមាណ៧០០លានដុល្លារដែរ
* សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News ដែលផ្សាយគ្របដណ្តប់ទូទាំងប្រទេស៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អនុសាសន៍ចំនួ ន០៨ចំនុច ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះលោក បានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនឹងវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជាដូចជា៖
១) លោក ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ដោយបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។
២) លោក ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែលោក បានបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិនប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។
៣) លោក ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ តែអនុញ្ញាតឲ្យបន្តនាំចេញអង្ករក្រអូបតែប៉ុណ្ណោះ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៥ ខែមេសា ២០២០តទៅ។ ការសម្រេចនេះ ដើម្បីរក្សាទុកអង្ករស្រូវ សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។
៤) លោក ហ៊ុន សែន បានចេញបទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសា ២០២០ តទៅ។ការប្រកាសទុកពេលរហូតដល់ថ្ងៃទី១មេសានោះ គឺដើម្បីទុកពេលឲ្យថៅកែកាស៊ីណូ នីមួយៗ រៀបចំគិតគូទូទាត់ ប្រាក់ខែដល់បុគ្គលិកកម្មករ របស់ខ្លួន ហើយនេះគឺដើម្បីជាវិធានការទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩។ តែការសម្រេចបិទកាស៊ីណូនេះ ត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា មិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់ទេ។
៥) ជាថ្មីម្តងទៀត លោក ហ៊ុន សែន បានប្រកាសដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរសមត្ថកិច្ច ចាប់រឹបអូសថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តវីរុស កូវីដ១៩។ ទន្ទឹមនឹងនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់អាជីវករ ដែលបំផុសការលក់ថ្នាំ និងឧបករណ៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ សូមកុំឲ្យបង្កការស្មុគស្មាញក្នុងសង្គម ព្រោះអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ថា ថ្នាំណាមួយ ដើម្បីព្យាបាល និងការពារជំងឺកូវីដ១៩ នៅឡើយទេ។ ក្នុងនោះ ក៏អង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់នូវឧបករណ៍សម្រាប់ធ្វើតេស្តវីរុសកូវីដ១៩ នោះទេ។ ជាមួយគ្នានេះផងដែរ លោក បានបញ្ជាក់ថា ថ្នាំណា ដែលថា ព្យាបាលជា ហើយឧបករណ៍ណា ដែលថា ធ្វើតេស្តឃើញវីរុសកូវីដ១៩ គឺសូមកុំជឿ។ រឹបអូសយកសម្ភារៈថ្នាំនោះ យកទៅកម្ទេចចោលតែម្តងទៅ។ អ្នកណា Live លក់ថ្នាំ និងសម្ភារៈទាំងនេះ សូមអាជ្ញាធរសមត្ថកិច្ច ទៅតាមចាប់ដល់ផ្ទះតែម្តង។
៦) លោក ហ៊ុន សែន បានបន្តអំពាវនាវអោយប្រជា ពលរដ្ឋបង្វែរការភ័យខ្លាចទៅជាវិធានកាតទប់ស្កាត់ការពារខ្លួនពីជម្ងឺនេះ។ លោក បានអរគុណដល់បណ្តាញផ្សព្វផ្សាយ យុទ្ធនាការអប់រំ , អ្នកនិពន្ធបទចម្រៀង និងការផលិតវីដេអូអប់រំខ្លីៗ ។ ក្នុងនោះលោក សុំអោយបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃជាង៥ម៉ឺននាក់នោះ ត្រូវដាក់ខ្លួនអោយនៅដាច់ដោយឡែក១៤ថ្ងៃ រងចាំការធ្វើតេស្តសិន និងត្រូវចេះការពារខ្លួនឯងទប់ស្កាត់ការចម្លងទៅក្រុមគ្រួសារ។
៧) លោក ហ៊ុន សែន ស្នើសូមអោយគ្រប់វិស័ឯកជន និងវិស័យឯកជនទាំងអស់ត្រូវមានការយោគយល់គ្នាក្នុងការប្រកបរបរអាជីវកម្ម ដើម្បីកាត់បន្ថយនូវការបង់រៀងៗខ្លួន ដូចជាការពន្យានៃការបង់ការប្រាក់ បង់ថ្លៃជួយផ្ទះ បង់ផ្ទះទិញ ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសយើង ដែលកំពុងតែជួបបញ្ហាក្នុងរយៈពេលខ្លីនេះ។
៨) លោក ហ៊ុន សែន បានអរព្រះគុណចំពោះព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និង សម្តេចម៉ែ និងបណ្តាសប្បុរសជនទាំងអស់ដែលបានប្រទាន និងបរិច្ចាគក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩នេះ។ ថវិកាដែលទទួលបានរហូតមកដល់ពេលនេះគឺមានជាង១០លានដុល្លារ បូករួមប្រាក់រៀល។ លោក បានប្រកាសថាជំហ៊ានដំបូងសម្តេចតេជោនឹងប្រើប្រាស់ថវិកានោះទៅទិញម៉ាសចំនួន៣លានម៉ាសន្ថែមទៀតសំរាប់ប្រជាពលរដ្ឋយើង និងទិញខោអាវពេទ្យប្រមាណ៥ពាន់សម្រាប់ ដែលខោអាវពេទ្យនោះមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងទិញពីក្រៅប្រទេសបន្ថែមទៀត៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួនដោយសារពួកគាត់មានវ័យចំណាស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួនដោយសារពួកគាត់មានវ័យចំណាស់ ជាពិសេសក្នុងដំណាក់កាលកែទម្រង់នេះ រដ្ឋាភិបាល ត្រូវការមន្រ្តីដែលមានភាពរហ័សរហួន និងមានគំនិតច្នៃប្រឌិត។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញធ្វើស​ន្និ​សីទសារព័ត៌មាននៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កាលដែលពួកគាត់ឈានដល់វ័យចំណាស់ នោះគឺជាវ័យដែលត្រូវជួបការលំបាកហើយ ហើយក៏ជាវ័យដែលត្រូវការសម្រាកច្រើនដែលជា មូលហេតុអាចធ្វើឱ្យប្រសិទ្ធភាពការងារមានកម្រិត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការងារនានាតែងមានលក្ខណៈផ្សេងៗពី គ្នាដោយការងារខ្លះតម្រូវឱ្យមានការសម្រាកតិចដើម្បីប្រសិទ្ធភាពការងារដែលប្រការនេះគឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សដែលមានវ័យចំណាស់ជួបការលំបាកផងដែរ៕

ទីបំផុត! រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដែលមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី៩រូប

(ភ្នំពេញ)៖ ទីបំផុត ! ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មីសរុប៩រូប ជាសមាសភាពរាជរដ្ឋាភិបាល ដែលស្នើតែងតាំង និងកែសម្រួលដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
សម័យប្រជុំវិសាមញនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងតំណាងរាស្រ្តសរុបចំនួន១២១រូប។
សម្រាប់តំណែងរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន៖
លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា
លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៉ីវតឹក
លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម
លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន
សម្រាប់តំណែងទេសរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន
លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
គណៈរដ្ឋមន្ត្រីអាណត្តិទី០៦ ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ រហូតមកដល់ពេលនេះ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពសរុបចំនួន៤៩រូប ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប ឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី១៩រូប (បូកថ្មី៣) និងរដ្ឋមន្ត្រី ២៩រូបជាដើម៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់បទបញ្ជាឱ្យចុះរឹបអូស និងដុតបំផ្លាញចោលនូវឧបករណ៍ធ្វើតេស្តរកវីរុស COVID-19 ដែលខុសច្បាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជាឱ្យភាគីពាក់ព័ន្ធ ចុះរឹបអូសនិងដុតបំផ្លាញចោល នូវឧបករណ៍ ធ្វើតេស្តរកវីរុស Covid-19 ដែលផ្សព្វផ្សាយនិង ដាក់លក់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO)។ លោកបានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញសហការគ្នាធ្វើរឿងនេះឱ្យមានប្រសិទ្ធភាពដើម្បីការពារសុខភាព និងផលប្រយោជន៍របស់ប្រជាជន។

គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ មានការផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ដោយខ្លួនឯងយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែត្រូវបានអ្នកជំនាញអះអាងថា ឧបករណ៍នោះមិនអាចបញ្ជាក់នូវលទ្ធផលត្រឹមត្រូវនោះឡើយ ហើយអាចចេញលទ្ធផលផ្ទុយទៅការពិតទៀតផង ពោលគឺអ្នកមានជំងឺអាចពិនិត្យឃើញថាអត់ ហើយអ្នកអត់អាចពិនិត្យឃើញមានជំងឺទៅវិញ៕


ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ២៣នាក់

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់ ១០៧នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបកើនដល់២៣នាក់ ហើយអ្នកដែលកំពុងបន្តព្យាបាលមានចំនួន៨៤នាក់។
សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ខាងក្រោម៖


(Live) សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦

សន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

Sunday, March 29, 2020

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញ១ ករណីថ្មី បុរសជនជាតិខ្មែរ វិជ្ជាមានវីរុសកូវីដ១៩ និងអ្នកជាសះស្បើយចំនួន ៨នាក់ :

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញ១ ករណីថ្មី បុរសជនជាតិខ្មែរ វិជ្ជាមានវីរុសកូវីដ១៩ និងអ្នកជាសះស្បើយចំនួន ៨នាក់ :
================
– ករណីរកឃើញអ្នកផ្ទុកជំងឺ សរុប ១០៣នាក់ (ថ្មី ១នាក់) ស-២៨, ប-៧៥
– ករណីជាសះស្បើយ សរុប ២១នាក់ (ថ្មី ៨នាក់)
– អ្នកដែលកំពុងសម្រាកព្យាបាល សរុប ៨២នាក់ ស-២៦នាក់, ប-៥៦នាក់
(គិតត្រឹមល្ងាច ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០)






Friday, March 27, 2020

ព្រះរាជសាររបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ស្តីពីជំងឺកូវីដ-១៩ ប្រគេនចំពោះព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយខ្មែរ និងជូនចំពោះពុទ្ធបរិស័ទ្ធទូទាំងប្រទេស

ព្រះរាជសាររបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីជំងឺកូវីដ-១៩ ប្រគេនចំពោះព្រះសង្ឃនៃគណៈធម្មយុត្តិកនិកាយខ្មែរ និងជូនចំពោះពុទ្ធបរិស័ទ្ធទូទាំងប្រទេស ។

ពិភពលោកកំពុងរាតត្បាតដោយមេរោគកូរូណា ឬ កូវីដ-១៩ បច្ចុប្បន្នមានប្រទេសជាង១០០ កំពុងរាតត្បាតដោយមេរោគនេះ  រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ មេរោគនេះមិនទាន់មានថ្នាំព្យាបាល តែអាចការពារបាន។ ព្រះសណ្តាប់ និងស្តាប់នូវព្រះរាជបន្ទូល សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយដូចតទៅ៖

 

(Video)៖ សេចក្តីណែនាំស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាតជម្ងឺ កូវីដ 19 របស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លើយតបលិខិតសមាជិកសភាអាមេរិក៖ «មិនត្រូវយកចំណុចមិនឯកភាពគ្នា ធ្វើជាឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកម្ពុជា-អាមេរិកទេ

ក្នុងសារលិខិតឆ្លើយតបទៅកាន់ លោក ថិត យ៉ូហូ (Ted S. Yoho) សមាជិកសភារដ្ឋផ្លរីដា សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានពន្យល់ប្រាប់សមាជិកសភារូបនេះថា កន្លងមកមានការងារមួយចំនួន ដែលប្រទេសទាំងពីរអាចឯកភាពគ្នា ហើយក៏មានបញ្ហាមួយចំនួនទៀត ដែលមិនឯកភាពគ្នា ប៉ុន្តែយើងមិនត្រូវយកបញ្ហាទាំងនោះមកធ្វើជាឧបសគ្គក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសយើងទាំងពីរនោះទេ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយដល់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខ្ញុំយល់ថា មានការងារមួយចំនួន ដែលយើងអាចឯកភាពគ្នា ហើយក៏មានបញ្ហាមួយចំនួនទៀត ដែលមិនឯកភាពគ្នា ប៉ុន្តែយើងមិនត្រូវយកបញ្ហាទាំងនោះមកធ្វើជាឧបសគ្គ ក្នុងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរបស់ប្រទេសយើងទាំងពីរនោះទេ»។

សារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ថេដ យ៉ូហូ ដែលធ្លាប់វាយប្រហារខ្លាំងៗមកលើរាជរដ្ឋាភិបាលកម្ពុជា និងតែងកាន់ជើងអតីតគណបក្សប្រឆាំងនៅកម្ពុជា បានផ្ញើសារដ៏កម្រមួយដោយថ្លែងអំណរគុណចំពោះ លោកដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងប្រទេសកម្ពុជា កន្លងទៅនេះ។

លោកបានបន្តថា៖ «ក្នុងន័យនេះ ខ្ញុំត្រៀមជាស្រេច ដើម្បីធ្វើការផ្លាស់ប្តូរទំព័រថ្មី នៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ ដូចដែលខ្ញុំបានគូសបញ្ជាក់យ៉ាងច្បាស់ នៅក្នុងលិខិតឆ្លងឆ្លងរបស់ខ្ញុំជូនឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំ កាលពីពេលថ្មីៗកន្លងទៅ ដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាព នៃប្រទេសយើងទាំងពីរ»។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលមានមនុស្សជាង ២២០០នាក់ មកពី ៤១ជាតិសាសន៍ នៅលើពិភពលោក ក្នុងនោះមានអ្នកទេសចរជនជាតិអាមេរិកជាង៦០០នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសង្ស័យមានផ្ទុកជំងឺកូវីដ១៩។

សមានចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះនាវាទេសចរខ្នាតយក្សនេះ បានទទួលការកោតសរសើរ និងគោរពពីបណ្តាប្រជាជនអាមេរិក មេដឹកនាំប្រទេសមួយចំនួន ដែលក្នុងនោះមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រធានអង្គការសុខភាពពិភពលោកផងដែរ។

កាលពីពេលថ្មីៗនេះ លោក ថេដ អេស. យ៉ូហូ ដែលធ្លាប់វាយប្រហាររាជរដ្ឋាភិបាល ក៏បានផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្ដី។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដោយផ្ទាល់ ចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យនាវា Westerdam បានចូលចត នៅក្នុងប្រទេសរបស់សម្តេចកាលពីខែមុន។ បដិសណ្ឋារកិច្ចរបស់លោក ក្នុងការផ្តល់កន្លែងសុវត្ថិភាពដល់នាវានេះ ឱ្យបានមកដល់ប្រទេសលោក និងការអនុញ្ញាតឱ្យបុគ្គលិកស្ថានទូតអាមេរិក នាំពលរដ្ឋអាមេរិកច្រើនជាង ៦០០នាក់ ឱ្យទទួលបានសុវត្ថិភាព គឺជាគំរូដ៏ប្រពៃនៃសាមគ្គីភាពអន្តរជាតិ»។

ជាការឆ្លើយតបនឹងលិខិតនេះ លោកបញ្ជាក់ផងដែរថា៖ «ជាប្រទសតូច ប៉ុន្តែមានចិត្តទូលាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ខ្ញុំ ឱ្យតម្លៃខ្ពស់ទៅលើប្រព័ន្ធពហុនិយម រួមទាំងការសាមគ្គីភាពជាអន្តរជាតិដោយគ្មានការរើសអើង ជាពិសេសនៅពេលប្រឈមនឹងការដោះស្រាយបញ្ហាតំបន់ ឬអន្តរជាតិផ្សេងៗ។ ផ្អែកលើគោលជំហរនេះ ខ្ញុំបានធ្វើការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ក្នុងការជួយសង្រ្គោះជីវិតអ្នកដំណើរ និងនាវិកនៅលើនាវា Westerdam នៅពេលដែលនាវានោះ ត្រូវបានគេបដិសេធមិនឱ្យចូលចតដោយប្រទេស និងដែនដីមួយចំនួន រួមទាំងកោះហ្គាម ដែលជាដីកោះ នៃដែនដីសហរដ្ឋអាមេរិកផងនោះ ព្រោះតែការភ័យខ្លាចការឆ្លងជំងឺកូវីដ១៩» ៕

ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លងតបទៅកាន់លោក ថត យ៉ូហូ ៖





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកស្រីឧកញ៉ា ស៊ួន គឹមស្រ៊ុន និងស្វាមី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោកស្រីឧកញ៉ា ស៊ួន គឹមស្រ៊ុន និងស្វាមី ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ប៉ា សុជាតិវង្ស និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ប៉ា សុជាតិវង្ស និងភរិយា ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ម៉ម ប៊ុននាង និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ម៉ម ប៊ុននាង និងភរិយា ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក យិន សារ៉ាន់ និងលោកស្រី អ៊ាន អេឡែន ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក យិន សារ៉ាន់ និងលោកស្រី អ៊ាន អេឡែនដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ខៀវ កាញារីទ្ធ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក ខៀវ កាញារីទ្ធ និងភរិយា ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចតទៅ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក លោកស្រីម្ចាស់ផ្សារថៃហួត ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោក លោកស្រីម្ចាស់ផ្សារថៃហួត ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចតទៅ៖

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៩៨នាក់ ខណៈមានអ្នកជំងឺសរុប១១នាក់បានជាសះស្បើយ


ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខណៈដែលថ្ងៃនេះ មានអ្នកជំងឺដែលត្រូវបានព្យា​បាលជាសះស្បើយពីជំងឺកូវីដ១៩ សរុបចំនួន១១នាក់ ហើយកំពុងបន្តព្យាបាលចំនួន៨៧នាក់។

សូមអានសេចក្តីប្រកាសខាងក្រោម៖


លោកស្រី ឱ វណ្ណឌីន៖ ជនជាតិឥណ្ឌូនេស៊ីពីររូបសុខចិត្តត្រឡប់ពីថៃមកព្យាបាលនៅកម្ពុជាព្រោះកម្ពុជាមិនយកថ្លៃព្យាបាលជំងឺកូវីដ១៩

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការដែលជនជាតិឥណ្ឌូនេស៊ីពីររូប ព្យាយាមចាកចេញពីប្រទេសថៃ មកស្វែងរកការព្យាបាលជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ព្រោះតែការព្យាបាលនៅកម្ពុជាមិនអស់ថ្លៃ ខណៈការព្យាបាលនៅប្រទេសថៃត្រូវចំណាយថ្លៃព្យាបាលខ្ពស់។
ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានប្រកាសបង្ហាញថា មានជនជាតិឥណ្ឌូនេស៊ីពីររូប ត្រូវបានរកឃើញមានជំងឺកូវីដ១៩។ ក្នុងសេចក្តីប្រកាស បានគូសបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីពីររូបនេះ បានរកឃើញមានជំងឺកូវីដ១៩នៅមន្ទីរពេទ្យផាយ៉ាថៃ នាទីក្រុងបាងកក ប្រទេសថៃ តែពួកគេបាននាំគ្នាមកព្យាបាលនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នបុរសជនជាតិឥណ្ឌូនេស៊ីដែលមានអាយុ ៤១ឆ្នាំ និង៤៤ឆ្នាំនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។
ប្រជាពលរដ្ឋខ្មែរ បានសម្តែងការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាជនជាតិឥណ្ឌូនេស៊ីពីររូបនេះ រកឃើញមានជំងឺនៅក្នុងប្រទេសថៃហើយ បែរជាមករកការព្យាបាលនៅក្នុងប្រទេសកម្ពុជាទៅវិញ ខណៈគោលការណ៍អាស៊ានបានកំណត់ថា អ្នកជំងឺរកឃើញនៅប្រទេសណា ត្រូវព្យាបាលនៅប្រទេសនោះ?
លោកស្រី ឱ វណ្ឌឌីន បានបំភ្លឺទៅលើករណីនេះយ៉ាងដូច្នេះ «យើងដឹងហើយថា ថៃមិនមែនមើលទទេទេ គាត់យកលុយ។ ខ្ញុំមិនដឹងថា គេយកលុយប៉ុន្មានទេ ប៉ុន្តែយើងឮហើយការប្រកាសរបស់ថៃ ជនបរទេសទាល់តែមានកញ្ចប់ធានារ៉ាប់រងសុខភាព១០ម៉ឺនដុល្លារ ទើបឱ្យចូលស្រុកថៃ។ អ៊ីចឹងដោយសារឥណ្ឌូនេស៊ីហ្នឹងអត់លុយ គាត់ក៏ធ្វើដំណើរដោយសារឮថាស្រុកខ្មែរព្យាបាលដោយមិនយកលុយ។ អ៊ីចឹងគាត់ក៏ធ្វើដំណើរមកស្រុកយើង»។ លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ផងដែរថា ពេលធ្វើដំណើរពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យក្នុងខេត្តសៀមរាប ជនជាតិឥណ្ឌូនេស៊ីទាំងពីររូបនេះ បានជួលផ្តាច់រថយន្តមួយគ្រឿងធ្វើដំណើរមក ដូច្នេះមិនមានអ្នកប៉ះពាល់ជាមួយពួកគាត់ច្រើននោះទេ។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស ៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ១១នាក់ ហើយអ្នកកំពុងបន្តព្យាបាលចំនួន ៨៧នាក់៕

ហើយអ្នកកំពុងបន្តព្យាបាលចំនួន ៨៧៕

Thursday, March 26, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា សៀក ពិសិដ្ឋ និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះលោកឧកញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូក្រែក និងភរិយា ដែលបានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល ដើម្បីជាជំនួយសម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរីករាលដាលដោយគំរាមគំហែងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជាដូចដែលមានបញ្ជីឈ្មោះរាយនាមខាងក្រោម។

សូមអានសារលិខិតថ្លែងអំណរគុណរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចតទៅ៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ស៊ិក ប៊ុនហុក និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក ស៊ិក​ ប៊ុនហុក និងភរិយា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក គឹម រស្មី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក គឹម រស្មី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក ងួន វិទូ និងលោកស្រី ឆោម សោភ័ណ្ឌី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោក ងួន វិទូ និងលោកស្រី ឆោម សោភ័ណ្ឌី ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះ ប្រធានក្រុមហ៊ុន Westline Education Group ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះប្រធានក្រុមហ៊ុន Westline Education Group ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា លាង ហ៊ី ប្រធានក្រុមហ៊ុន KHOUI INVESTMENT ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤០លានរៀល សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា លាង ហ៊ី ប្រធានក្រុមហ៊ុន KHOUI INVESTMENT ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤០លានរៀល សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកឧកញ៉ា លឹម ហ៊ុយឡេង ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤០លានរៀល សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកឧកញ៉ា លឹម ហ៊ុយឡេង ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤០លានរៀល សម្រាប់ជួយដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សូមអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖




ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ទៀតធ្វើឱ្យអ្នកឆ្លងសរុបកើនដល់៩៦នាក់

ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះគឺថា ចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយមានរហូតដល់១០នាក់ហើយ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។ ចំណែកអ្នកជំងឺថ្មីដែលត្រូវបានរកឃើញ៥ករណី នៅថ្ងៃទី២៥ ខែមីនានេះ មាននៅខេត្តព្រះសីហនុចំនួន២នាក់ គឺបុរសជនជាតិបារាំង អាយុ៦៤ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ៦០ឆ្នាំ នៅរាជធានីភ្នំពេញ១ករណី គឺបុរសអាយុ២៧ឆ្នាំ នៅខេត្តកណ្តាល១ករណី គឺបុរសអាយុ៥៩ឆ្នាំ និងនៅខេត្តសៀមរាប១ករណី គឺបុរសអាយុ៣៧ឆ្នាំ៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖


Wednesday, March 25, 2020

ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ពិធីសំណេះសំណាលជាមួយគ្រូពេទ្យសម្តេចតេជោ ប្រឆាំង COVID-19


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះ​សំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០

ផ្សាយបន្តផ្ទាល់ (Live) សម្តេច​តេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យសម្តេចតេជោ ប្រឆាំង COVID-19




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ នៅវិមានសន្តិភាព ព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០

Video ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានគុណធម៌

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញ ពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលសមរភូមិប្រយុទ្ធជាមួយកូវីដ១៩ ខុសពីការធ្វើសង្គ្រាម ដែលគេបានដឹងខ្លះពីទីតាំងសត្រូវ។ តែការប្រយុទ្ធជាមួយកូវីដ១៩ គេមិនបានដឹងវានៅទីណានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ហៅជំងឺកូវីដ១៩ គឺជាបិសាចឥតស្រមោល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ និងអរគុណដល់គ្រូពេទ្យស្ម័គ្រចិត្ត និងអាណាព្យាបាល ដែលបានចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការដែលត្រូវការគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជាមួយកូវីដ១៩ ព្រោះគ្រូពេទ្យកម្ពុជាដែលមានជាង២ម៉ឺននាក់ ត្រូវធ្វើសកម្មភាពព្យាបាលជំងឺផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រូពេទ្យរបស់កងទ័ពក៏ត្រូវបានចាត់ចែងរៀបចំត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទប់ជាង៣០០០បន្ទប់ ត្រូវបានត្រៀមសម្រាប់អ្នកជំងឺកូវីដ១០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្ចាស់អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់មិនយកថ្លៃឈ្នួលពីរាជរដ្ឋាភិបាលនោះទេ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកនេះជាកាយវិការមនុស្សធម៌ដែលសង្គមត្រូវការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតម្រូវឱ្យរាយការណ៍ពីសម្ភារៈ បរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ។
* ដោយយោងតាមអង្គការ WHO សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកអាចក្លាយជាមជ្ឈមណ្ឌលរីករាលដាលជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមានភាពជឿនលឿនលើផ្នែកវេជ្ជសាស្ត្រកំពុងទទួលបរាជ័យខ្លាំងចំពោះជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកមើលងាយលើប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ តែអ្នកមើលងាយប្រព័ន្ធវេជ្ជសាស្ត្ររបស់គេ កំពុងរាតត្បាតធ្ងន់ធ្ងរដោយសារកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លាំងមិនប្រាកដថាខ្លាំងទេ ហើយអ្នកខ្សោយ ក៏មិនប្រាកដថាខ្សោយនោះដែរ ព្រោះតែការមើលស្រាលសភាពការណ៍ និងចាត់វិធានការមិនទាន់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះការសម្រេចចិត្តមិនយកនិស្សិតចេញពីទីក្រុងវូហាន ប្រទេសចិន ព្រោះមកដល់ពេលនេះគ្មាននិស្សិតនៅចិនណាម្នាក់រងគ្រោះដោយកូវីដ១៩នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើពេលនោះសម្តេចសម្រេចចិត្តយកយន្តហោះទៅដឹកនិស្សិតមកពីវូហាន នឹងនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងចិន ហើយអាចសាងកំហុសដោយនាំមេរោគចូលស្រុកថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្លាប់ចោទ និងរិះគន់សម្តេចលើការសម្រេចមិនយកនិស្សិតមកពីវូហានល្មមភ្លឺភ្នែកហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនជាតិបារាំងពីរនាក់ទៀត នៅព្រះសីហនុ រកឃើញមានជំងឺកូវីដ១៩ នាំឱ្យអ្នកកើតជំងឺកូវីដ១៩នៅកម្ពុជាឡើងដល់៩៣នាក់
* សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់អាណាព្យាបាលថា កុំបារម្ភពីសុវត្ថិភាពដែលចូលធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានអាវុធគ្រប់គ្រាន់ គឺមិនឱ្យចូលសមរភូមិនោះឡើយ ពោលបើគ្មានសម្ភារៈ បរិក្ខាពេទ្យគ្រប់គ្រាន់សម្រាប់ស្លៀកពាក់ធ្វើសកម្មភាពទេ គឺមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានផ្ញើទៅសារព័ត៌មាន ASIA TIME ថា សុខភាពសម្តេចល្អមិនមានកើតជំងឺកូវីដ១៩នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រែក្លាយការបារម្ភ និងខ្លាចគ្នា ទៅជាការការពារខ្លួនតាមរយៈការមិនប៉ះពាល់គ្នា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួនសម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភរបស់សប្បុរសជនសម្រាប់ធ្វើសកម្មភាពប្រយុទ្ធនឹងកូវីដ១៩ មានទឹកប្រាក់ជិត ៩លានដុល្លារហើយ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលនេះជាកាយវិការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចេះជួយគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅតែទទួលថវិកាសប្បុរសជននានារហូតដល់ការរីករាលដាលជំងឺកូវីដ១៩ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពប្រយុទ្ធជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់ថវិកាសប្បុរសជនបើនៅសល់ នឹងបង្វែរទៅមូលនិធិគន្ធបុប្ផា ឬចំណាយលើសេចក្តីត្រូវការចាំបាច់របស់សុខាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានឆ្លងពីរដំណាក់កាលហើយសម្រាប់ជំងឺកូវីដ១៩នេះ។ ដំណាក់ទី១ ទប់ស្កាត់កុំឱ្យមានការឆ្លងមកពីខាងក្រៅ ដែលការទប់ទល់នេះធ្វើបានរយៈពេលប្រមាណពីរខែ។
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីអង្គការសុខភាពពិភពលោក ដែលប្រើប្រាស់ពាក្យសម្តីបានយ៉ាងសមរម្យលើជំងឺកូវីដ១៩នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហៅមេរោគកូវីដ១៩ ថាជាមេរោគរបស់ចិន រងការរិះគន់ពេញពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចំនួន៦រួមមាន អាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី អេស្បាញ និងអ៉ីរ៉ង់ នៅតែជាប្រទេសជាប់បំរាមមិនឱ្យចូលកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រទេសក្រ តែចិត្តធំ ពោលរាល់អ្នកកើតជំងឺលើដីកម្ពុជា ត្រូវទទួលបានការព្យាបាលជនបរទេសដោយមិនបង់ថ្លៃ។ សម្តេចតេជោបានថ្លែងថា ការព្យាបាលនេះគឺជាកាតព្វកិច្ចរបស់កម្ពុជា
* សម្តេចតេជោ បានប្រកាសថា កម្ពុជាព្យាបាលជនបរទេសកើតកូវីដដោយមិនបង់ថ្លៃ។ សម្តេចតេជោបានថ្លែងថា ការព្យាបាលនេះគឺជាកាតព្វកិច្ចរបស់កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹកស្មានមិនដល់នោះឡើយថា សមាជិកសភាអាមេរិកម្នាក់ ថេត យូហូ ដែលធ្លាប់រិះគន់កម្ពុជា បានសរសេរលិខិតថ្លែងអំណរគុណសម្តេច។ សម្តេចតេជោ ចាត់ទុកសមាជិកសភារូបនេះថា ជាអ្នកមានគុណធម៌។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានគោលការណ៍ជម្លៀសនិស្សិតចេញពីប្រទេសកំពុងកើតជំងឺកូវីដ១៩នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអង្វរដល់និស្សិតសិក្សានៅអាមេរិកប្រមាណ១២នាក់ ដែលមានបំណងវិលមកប្រទេសកម្ពុជាវិញ សុំកុំត្រឡប់មកកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅនិស្សិតកំពុងសិក្សានៅអាមេរិក កុំត្រឡប់មកប្រទេស ព្រោះអាចនាំមេរោគមកឱ្យក្រុមគ្រួសារ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យនិស្សិតទាំងនោះ នៅរួមរស់ជាមួយប្រជាពលរដ្ឋអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យគ្រប់គ្រងជាបន្ទាន់សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរៀបចំដាក់អ្នកមកពីថៃនោះ ស្ថិតនៅក្នុងផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកមកពីថៃកុំអាលស្និទ្ធស្នាលជាមួយគ្រួសារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីកម្ពុជាទាំងអស់ត្រូវឈប់ចេញទៅឈប់ទៅប្រជុំនៅក្រៅប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជាត្រូវលុបចោល។ សម្តេចតេជោ ក៏កំពុងពិនិត្យផងដែរថា តើកិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងត្រូវនៅចុងឆ្នាំនេះដដែល ឬត្រូវលើកពេល?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបិទព្រំដែនដោយភាគីវៀតណាម សម្តេចមិនបានដឹងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅច្រកប៉ោយប៉ែតចំណូលពន្ធគយមានជិត ១លានដុល្លារកាលពីថ្ងៃម្សិលមិញនេះ។ ចំណូលពន្ធគយនៅព្រំដែនជាមួយឡាវ និងវៀតណាម នៅតែមានដដែល ដែលនេះបង្ហាញថា សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសជិតខាងនៅតែមាន។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នៅតាមព្រលានយន្តហោះ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យតាមរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងតាមដានសុខភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាចំណុចល្អដែលពលរដ្ឋខ្មែរស្ម័គ្រចិត្តក្នុងការពិនិត្យសុខភាពស្វែងរកជំងឺកូវីដ១៩ ខុសពីប្រទេសមួយចំនួនបដិសេធការពិនិត្យសុខភាពរកជំងឺនេះ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទាក់ទងទៅពេទ្យពេលមានការសង្ស័យមានជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅផ្ទះ កុំឱ្យចេញក្រៅបើគ្មានករណីចាំបាច់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតាមភូមិឃុំត្រូវអប់រំដល់ប្រជាពលរដ្ឋតាមរយៈវិធីសាមញ្ញ ដោយចាក់មេក្រូផ្សព្វផ្សាយពីសារអប់រំការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកកាន់សាសនាទាំងអស់ អប់រំដល់សាសនិកក្នុងការការពារជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការរើសអើងចំពោះខ្មែរ-ឥស្លាម។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារអប់រំស្តីពីការការពារជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ ឱ្យបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុងខលធូន (Call Tune)។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទផ្សារ អាហារដ្ឋាន ហាងកាហ្វេ និងគ្មានផែនការបិទរោងចក្រនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល មិនបិទពិធីបុណ្យចូលឆ្នាំនោះឡើយ តែកុំប្រមូលផ្តុំច្រើនពេក។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការប្រកួតប្រដាល់ត្រូវបានស្នើសុំផ្អាកសកម្មភាពចាប់ពីសប្តាហ៍នេះតទៅ។
* សម្តេចតេជោ ហ៊ុន សែន ស្នើសុំកុំឱ្យប្រើអបិយជំនឿ ដើម្បីបណ្តេញជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់ក្រុមការងារបក្សប្រជាជនកម្ពុជា និងសមាជិកសភា ឱ្យទិញក្រមា ម៉ាស់ចែកជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយ ដែលលក់ម៉ាស់ថ្លៃហួសហេតុ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចកំពុងពិចារណាទូលថ្វាយព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងភាពមានអាសន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺដើម្បីជាវិធានការចាំបាច់ក្នុងការទប់ស្កាត់ការរីករាលជំងឺ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកវិភាគ អ្នកសិទ្ធិមនុស្សនិយមថា កុំនិយាយថាការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះជាការរឹតត្បិតសេរីភាពប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការនៅតាមរោងចក្រ សហគ្រាស ដែលបានចាត់វិធានការនានា ដើម្បីទប់ស្កាត់ការចម្លងមេរោគ។
* សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យក្រសួង ស្ថាប័នរដ្ឋបែងចែងម៉ោងគ្នាធ្វើការ ឬអ្នកខ្លះអាចធ្វើការតាមអនឡាញពីផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅតាមក្រសួង ស្ថាប័នរដ្ឋ ឱ្យបញ្ឈប់ការស្កេនមេដៃចូលធ្វើការងារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាច្រើនត្រូវបានលុបចោលហើយ មានដូចជាជួបកីឡាករ ជួបសហគ្រាសធុនតូច និងមធ្យម និងជួបអាហារស្រាយបួសជាដើម។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានការរើសអើងចំពោះជាតិសាសន៍ និងសាសនា ពាក់ព័ន្ធជំងឺកូវីដ១៩នេះ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកព្យាបាលជាជំងឺកូវីដ កុំអាលចេញទៅទីសាធារណៈ បន្តស្នាក់នៅក្នុងផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបញ្ជាក់សញ្ជាតិជនដែលព្យាបាលជាពីជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបែងចែកជាពីរចំពោះការប្រើប្រាស់ទីតាំងព្យាបាលជំងឺកូវីដ១៩។ ក្នុងនោះសម្រាប់កន្លែងប្រើក្នុងការព្យាបាលអ្នករកឃើញមានជំងឺកូវីដ១៩ គឺត្រូវបំពាក់ឧបករណ៍ និងបរិក្ខារបម្រើការព្យាបាលឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់។
* សម្រាប់ទីតាំងដាក់ដាច់ដោយឡែកមុនដឹងលទ្ធផលរយៈពេល១៤ថ្ងៃ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានគ្រែ មានកន្លែងសម្រាន្ត និងអាហារហូបចុកឱ្យបានត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អាជ្ញាធរនៅតាមខេត្ត ជាពិសេសខេត្តជាប់ព្រំដែន ត្រូវយកចិត្តទុកដាក់ចំពោះអ្នកមកពីប្រទេសថៃ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកាទៅអាជ្ញាធរតាមខេត្ត ដើម្បីដោះស្រាយបញ្ហានានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ១៩មានចំនួន៤ រួមមាន៖ ពេទ្យរដ្ឋ យោធា នគរបាល និងស្ម័គ្រចិត្ត។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្ត ចុះដោះស្រាយរាល់ការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យធានាសុខសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ភារៈ បរិក្ខារសម្រាប់ប្រយុទ្ធជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវផ្តល់មកជាបន្តបន្ទាប់តាមតម្រូវការរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេស និងអង្គការដៃគូនានា ដែលបានជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវយកឱកាសនៃការរីករាលជំងឺកូវីដ១៩នេះ ទៅជាការជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចជាអ្នកទទួលបន្ទុកចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធកូវីដ១៩ រយៈពេល ១០០ថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចឧបត្ថម្ភដល់គ្រូពេទ្យស្ម័គ្រចិត្តនេះក្នុងមួយថ្ងៃ៤ម៉ឺនរៀល មួយខែ ១លានពីរសែនរៀល។
* ជំនួបសំណេះសំណាលនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាដល់គ្រូពេទ្យស្ម័គ្រចិត្ត ១លានរៀល និងបើកថវិកាឧបត្ថម្ភប្រចាំថ្ងៃមុនមួយខែទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយខែសម្តេចឧបត្ថម្ភដល់គ្រូពេទ្យស្ម័គ្រចិត្តសរុប ២,១១០លានរៀល ស្មើនឹងជាង ៥០ម៉ឺនដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាណាព្យាបាលជួយបង្រៀនកូនក្នុងកំលុងពេលនៃការបិទសាលារៀន។
* សម្តេចតេជោ ហ៊ុន សែន ព្រមានគ្រូដែលប៉ុនប៉ងបើកបង្រៀនគួរ។ សម្តេចតេជោហាមផ្តាច់មិនឱ្យបង្រៀនគួរនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះជាពេលដ៏ស្រួចស្រាវដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងយកឈ្នះលើជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមេសាសនាផ្នែកមូស្លីម និងគ្រឹស្តនៅកម្ពុជា បញ្ចេញសារអប់រំដល់សាសនិករបស់ខ្លួន ការពារការឆ្លងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជប់ការថ្លែងសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅវេលាម៉ោង១១៖៥០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕