Friday, January 26, 2024

សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេច ស្ដីពី ការកែសម្រួល ផ្ទេរ និងចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ដកំពង់ធំ, លោក ជា ចាន់តូ ជាប្រធានកិត្ដិយស និងលោក វង្សី វិស្សុត ជាប្រធាន


(ភ្នំពេញ)៖ សម្ដេចតេជោ  ហ៊ុន  សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសេចក្ដីសម្រេច ស្ដីពី ការកែសម្រួល ផ្ទេរ និងចាត់តាំង ថ្នាក់ដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ដកំពង់ធំ ដោយចាត់តាំង លោក ជា ចាន់តូ ជាប្រធានកិត្ដិយស នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ដកំពង់ធំ និងលោក វង្សី វិស្សុត ផ្ទេរពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ ។


 សម្ដេចតេជោ ហ៊ុន សែន បានសម្រួលភារកិច្ច និងតែងតាំង៖


*លោក ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។


* ចាត់តាំងលោក ម៉ៅ សុផាន់ ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ច ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ ។


* ចាត់តាំងលោក ថោ ជេដ្ឋា ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ធំ។


* ចាត់តាំង អ្នកឧកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ


ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន៖