Wednesday, June 14, 2017

ទស្សនវិភាគ៖ តើលោក សម រង្ស៊ី ក្លាហានហ៊ានដេកគុកដូចគាត់អួតក្អេងក្អាងមែនឬទេ?

លោក សម រង្ស៊ី ដែលគេស្គាល់ថា ជាមនុស្សកំសាក និងបានតែមាត់អួតអាងប្រៀបដូចក្អាត់ក្នុងក្អមនោះ បានបញ្ចេញវោហាសាស្ត្រក្អេងក្អាង ជាថ្មីទៀតតាមរយៈវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ថា បើសិនជារដ្ឋាភិបាលលុបបទបញ្ជាដែលហាមមិនឲ្យក្រុមហ៊ុនយន្តហោះ ដឹករូបលោក មកកម្ពុជានោះចេញ លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញភ្លាម។ លោកបញ្ជាក់ថាលុបពេលណាលោកនឹងចូលស្រុកវិញពេលនោះ។

ភ្លាមៗក្រោយការអះអាងរបស់លោក សម រង្ស៊ី រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចមួយភ្លាមៗ ដោយលុបចោលបម្រាមនោះមែន មានន័យថា អំណឹះតទៅលោក សម រង្ស៊ី អាចវិលត្រឡប់ចូលស្រុកវិញពេលណាក៏បានដោយគ្មានការរារាំងឡើយ។ ប៉ុន្តែសូមបញ្ជាក់ថា ការដកចេញបម្រាមខាងលើនេះ មិនមែនជាការលើកលែងទោសឲ្យលោក សម រង្ស៊ី ទេ មានន័យថា អតីតមេបក្សប្រឆាំងរូបនេះនៅតែជាទណ្ឌិតដែលសមត្ថកិច្ចតាមចាប់ខ្លនដាក់ពន្ធនាគារ ជានិច្ចពោលគឺបើលោក សម រង្ស៊ី ជាន់ដីកម្ពុជាពេលណាសមត្ថកិច្ចនឹងរង់ចាំស្វាគមន៍ជូនដំណើរគាត់ទៅកាន់ពន្ធនាគារព្រៃសជាក់ជាមិនខាន។

ឥឡូវនេះគេកំពុងរង់ចាំមើលថា តើលោក សម រង្ស៊ី ពិតជាមានសេចក្តីក្លាហានដូចមាត់គាត់ថាមែន ឬក៏ជាគ្រាន់តែក្អេងក្អាងបានតែមាត់ដូចក្អាត់ក្នុងក្អម ដូចដែលគេបានស្គាល់កន្លងទៅតែដដែលទេ? មានមនុស្សជាច្រើនដែលបានស្គាល់លោក សម រង្ស៊ី ច្បាស់ហ៊ានទាំងភ្នាល់ថា លោក សម រង្ស៊ី ប្រាកដជាមិនហ៊ាន វិលចូលស្រុកវិញក្នុងស្ថានភាពបែបនេះទេ។ អ្វីដែលគាត់និយាយគ្រាន់តែជាលេសបិទបាំងភាពកំសាករបស់ខ្លួនតែប៉ុណ្ណោះ។

អតីតមេបក្សប្រឆាំងរូបនេះចូលចិត្តតែលេងវោហាសាស្ត្រអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ អ្នកក្លាហាន អ្នកដែលមានឧត្តមគតិបង្រួបបង្រួមជាតិ ខំសម្តែងបំប្លែង ទោសកំហុសធ្វើជាតួកំសត់ ប៉ុន្តែតាមការពិតបុគ្គល សម រង្ស៊ី នេះគ្រាន់តែជាអ្នកសម្តែងបំភ្លៃ និងធ្វើអាជីវកម្មលើទោសកំហុសរបស់ខ្លួនដើម្បីឲ្យគេមើលឃើញថា ជាតួកំសត់ គួរឲ្យអាណិតតែតាមការពិត ខ្លួនជាមនុស្សបំពានច្បាប់ ជាតួយក្សពាក់មុខទេវតា និងជាបុរសកំសាកអត់បានការម្នាក់ដែលក្លែងខ្លួនជាបុរសជិះសេះសតែប៉ុណ្ណោះ។

ពេលនេះគឺជាដំណាក់កាលសាកល្បងដ៏សំខាន់ណាស់ សម្រាប់វាស់ស្ទង់ការពិតអំពីបុគ្គល សម រង្ស៊ី។ បើគាត់ពិតជាមនុស្សក្លាហានដូចពាក្យនិយាយអួតអាងមែន គាត់ច្បាស់ជាមកដល់កម្ពុជាវិញ នៅថ្ងៃស្អែកឬខានស្អែកនេះហើយ ព្រោះគ្មានអ្នកណាហាមឃាត់គាត់មិនឲ្យមកទៀតទេ។

ហើយគាត់ក៏គ្មានលេសអ្វីលើកយកមកនិយាយទៀតដែរ។ ផ្ទុយទៅវិញ ប្រសើនបើលោក សម រង្ស៊ី មិនហ៊ានវិលត្រឡប់មកកម្ពុជាវិញដូចពាក្យគាត់អួតអាងទេនោះ គាត់គ្មានមុខអ្វីមកនិយាយបោកប្រាស់ពលរដ្ឋខ្មែរទៀតឡើយ។ គេអាចគិតទុកមុនថា លេសដែលលោក សម រង្ស៊ី អាចលើកមកបិទបាំងភាពកំសាករបស់ខ្លួន ជាម្តងទៀតគឺថា មកពីអ្នកគាំទ្ររបស់ខ្លួន ឬមន្ត្រីបក្សរបស់ខ្លួនសំណូមពរមិនឲ្យមកពេលនេះទេ ដូចដែលគាត់ធ្លាប់បានប្រើរួចមកហើយ។

យ៉ាងណាក៏ដោយ អ្នកដែលបានស្តាប់សំដីលោក សម រង្ស៊ី តាមវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១៣ មិថុនា ប្រាកដជាមិនអាចទទួលយកបាននូវលេសណា មួយទៀតឡើយ។ ការលុបចោលបំរាមមិនឲ្យលោក សម រង្ស៊ី ចូលស្រុកវិញរបស់រាជរដ្ឋាភិបាលអាចចាត់ទុកថា ជាការដេញទាន់ជាន់កែងលោក សម រង្ស៊ី។
ដូច្នេះដល់កហើយលោក សម រង្ស៊ី នេះជាអ្វីដែលគេហៅថា តម្រិះជិះកឯង ឬក៏ថា ភូតច្រើនចាញ់អាត្មា។ យើងនឹងរង់ចាំមើលថា តើលោក សមរង្ស៊ី ហ៊ានដើរចូលគុកដូចដែលគាត់អួតក្អេងក្អាងមែនឬទេ?

ដោយ៖ អ្នកវិភាគល្បីមួយរូប





លោក សាយ សំ​អាល់ ថ្លែង​កោតស​រសើរ និងវា​យតម្លៃខ្ព​ស់​ចំពោះ​កិ​ច្ចខិ​ត​​ខំប្រឹ​ង​ប្រែងក្នុង ការចូលរួមរបស់កុមារក្នុងកិច្ចគាំពារបរិស្ថាន

នៅថ្ងៃទី១៤ ខែមិថុនានេះ ក្រសួងបរិស្ថាន បានរៀបចំអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីការអភិវឌ្ឍសង្គម» ដើម្បីបញ្រ្ជាបចំណេះដឹង បណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថានទៅដល់កុមារតូចៗ ដែលនឹងក្លាយទៅ ជាអ្នកបន្តវេនក្នុងកិច្ចគាំពារ និងការអភិរក្សធនធានធម្មជាតិ។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការ ក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងភរិយា និងមានការចូលរួមពីសំណាក់ថ្នាក់ដឹក មន្រ្តីរាជការ និងកុមារតូចដែលជាកូនៗរបស់មន្រ្តីរាជការនៃ ក្រសួងបរិស្ថានផងដែរ។

នាឱកាសនោះ លោក សាយ សំអាល់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង ការលើកកម្ពស់ការចូលរួមរបស់កុមារក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីវិស័យ បរិស្ថានជាតិ និងពិភពលោក ដល់មាតាបិតា អាណាព្យាបាល។ លោក សាយ សំអាល់ បានបន្តថា នឹងបង្កើតឱ្យមានកម្មវិធីដែលមានការចូលរួមពីកុមារបែបនេះបន្តទៀត ដើម្បីបញ្រ្ជាប ការយល់ដឹងបន្ថែមដល់ពួកគាត់ និងបានចូលរួមលេងល្បងប្រាជ្ញា ក៏ដូចជាការគូរូប និងទស្សនានូវវីដេអូ ផ្សេងៗដែលទាក់ទងនឹងបរិស្ថាន។
សូមបញ្ជាក់ថា នេះគឺឆ្នាំទី២ហើយ ដែលក្រសួងបរិស្ថាន បានបង្កើតឱ្យមានកម្មវិធីនេះឡើង ដោយក្នុង នោះមានដូចជា ការចាក់បញ្ចាំងនូវល្ខោនស្បែកតូច កម្មវិធីសំណួរចំលើយដែលមានការចូលរួមឆ្លើយ ពីកុមារតូចៗ ដែលនេះគឺជាផ្នែកមួយជំរុញលើកទឹកចិត្ត និងគាំទ្រនូវសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារគឺ សិទ្ធរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលការការពារ និងសិទ្ធិក្នុងការចូលរួមក្នុងបុព្វហេតុ បង្កើតធនធានមនុស្សដោយសក្កានុពល មានចំណេះដឹង ជំនាញវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពខ្ពស់ក្នុងការ ប្រកបការងារ មុខរបរការងារកសាងជីវភាពរស់នៅប្រកបដោយ សេចក្តីថ្លៃថ្នូរ និងមានឆន្ទៈមោះមុត ចូលរួមអភិវឌ្ឍប្រទេសនាពេលអនាគត៕








សមិទ្ធិផលថ្មីៗ នឹងកើតឡើងជាបន្តបន្ទាប់លើទឹកដីជំពុះទានៃខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងលោកអភិបាលរងខេត្ត  លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អសោភ័ណភាពក្នុងបរិវេណសាលាខេត្ត ដែលរួមមានអគារសាលប្រជុំធំសាលាខេត្ត អគារការិយាល័យច្រកចេញចូលតែមួយ ការសាងសង់ដងទង់ជាតិថ្មី ការរៀបចំការ៉ូឡា និងប្រព័ន្ធលូរំដោះទឹក ព្រមទាំងទីតាំងត្រូវសាងសង់អគារធ្វើការសម្រាប់ទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ដែលគ្រោងនឹងចាប់ផ្ដើមដំណើរការសាងសង់នាពេលឆាប់ៗខាងមុខនេះ ៕




ប្រទេសចំនួន ២២ ចូលរួមសិក្ខាសាលាស្តីពីអន្តរការឆ្ពោះទៅរកទីក្រុងបេតិកភ័ណ្ឌ (Workshop on Transitioning toward a Heritage City)

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលា និងបទបង្ហាញស្តីពីអន្តរការឆ្ពោះទៅរកទីក្រុងបេតិកភ័ណ្ឌ (Workshop on Transitioning toward a heritage City) ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រ​សួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអង្គការ UNESCO  UNWTO និងគណៈប្រតិភូឧត្តមមន្រ្តីទេសចរណ៍ នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ចំនួន២២ ប្រទេសព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបទៀត៕







ទស្សនវិ​ភាគ៖ ចាំមើល​លោក​ សម រង្ស៊ី​ ក្លាហាន​ហ៊ាន​ដេកគុក​ដូចមាត់​ថាឬ គ្រាន់​តែជាក្អាត់​ក្នុងក្អម?

លោក សម រង្ស៊ី ដែលគេស្គាល់ថា ជាមនុស្សកំសាក និងបានតែមាត់អួតអាងប្រៀបដូចក្អាត់ក្នុងក្អមនោះ បានបញ្ចេញវោហាសាស្ត្រក្អេងក្អាងជាថ្មីទៀតតាមរយៈវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៣ មិថុនាថា បើសិនជារដ្ឋា​ភិ​បាល​លុបបទបញ្ជាដែលហាមមិនឲ្យក្រុមហ៊ុនយន្តហោះដឹករូបលោកមកកម្ពុជានោះចេញ លោកនឹងវិល​ត្រឡប់មកប្រ​ទេសកម្ពុជាវិញភ្លាម។ លោកបញ្ជាក់ថា លុបពេលណា លោកនឹងចូលស្រុកវិញពេលនោះ។
ភ្លាមៗក្រោយការអះអាងរបស់លោក សម រង្ស៊ី រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចមួយភ្លាមៗដោយលុប​ចោលបម្រាមនោះមែន មានន័យថា អំណឹះតទៅលោក សម រង្ស៊ី អាចវិលត្រឡប់ចូលស្រុកវិញពេលណាក៏បានដោយគ្មានការរារាំងឡើយ។ ប៉ុន្តែ សូមបញ្ជាក់ថា ការដកចេញបម្រាមខាងលើនេះមិនមែនជាការលើកលែងទោសឲ្យលោកសម រង្ស៊ី ទេ មានន័យថា អតីតមេបក្សប្រឆាំងរូបនេះនៅតែជាទណ្ឌិតដែលសមត្ថកិច្ចតាមចាប់ខ្លួនដាក់ពន្ធនាគារជានិច្ចពោលគឺបើលោក សម រង្ស៊ី ជាន់ដីកម្ពុជាពេលណា សមត្ថកិច្ចនឹងរង់ចាំស្វាគមន៍ជូនដំណើរគាត់ទៅកាន់ពន្ធនាគារព្រៃសជាក់ជាមិនខាន។
ឥឡូវនេះគេកំពុងរង់ចាំមើលថា តើលោកសម រង្ស៊ី ពិតជាមានសេចក្តីក្លាហានដូចមាត់គាត់ថាមែនឬក៏ជាគ្រាន់តែក្អេងក្អាងបានតែមាត់ដូចក្អាត់ក្នុងក្អមដូចដែលគេបានស្គាល់កន្លងទៅតែដដែលទេ? មានមនុស្សជាច្រើនដែលបានស្គាល់លោក សម រង្ស៊ី ច្បាស់ហ៊ានទាំងភ្នាល់ថា លោក សម រង្ស៊ី ប្រាកដជាមិនហ៊ានវិលចូលស្រុកវិញក្នុងស្ថានភាពបែបនេះទេ។ អ្វីដែលគាត់និយាយគ្រាន់តែជាលេសបិទបាំងភាពកំសាករបស់ខ្លួនតែប៉ុណ្ណោះ។ អតីតមេបក្សប្រឆាំងរូបនេះចូលចិត្តតែលេងវោហាសាស្ត្រអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ អ្នកក្លាហាន អ្នកដែលមានឧត្តមគតិបង្រួបបង្រួមជាតិ ខំសម្តែងបំប្លែងទោសកំហុសធ្វើជាតួកំសត់ ប៉ុន្តែ តាមការពិត បុគ្គល សម រង្ស៊ី នេះគ្រាន់តែជាអ្នកសម្តែងបំភ្លៃ និងធ្វើអាជីវកម្មលើទោសកំហុសរបស់ខ្លួនដើម្បីឲ្យគេមើលឃើញថា ជាតួកំសត់ គួរឲ្យអាណិត តែតាមការពិត ខ្លួនជាមនុស្សបំពានច្បាប់ ជាតួយក្សពាក់មុខទេវតា និងជាបុរសកំសាកអត់បានការម្នាក់ដែលក្លែងខ្លួនជាបុរសជិះសេះស តែប៉ុណ្ណោះ។
ពេលនេះគឺជាដំណាក់កាលសាកល្បងដ៏សំខាន់ណាស់សម្រាប់វាស់ស្ទង់ការពិតអំពីបុគ្គល សម រង្ស៊ី។ បើគាត់ពិតជាមនុស្សក្លាហានដូចពាក្យនិយាយអួតអាងមែន គាត់ច្បាស់ជាមកដល់កម្ពុជាវិញ នៅថ្ងៃស្អែកឬខានស្អែកនេះហើយព្រោះគ្មានអ្នកណាហាមឃាត់គាត់មិនឲ្យមកទៀតទេ។ ហើយគាត់ក៏គ្មានលេសអ្វីលើកយកមកនិយាយទៀតដែរ។ ផ្ទុយទៅវិញ ប្រសិនបើលោក សម រង្ស៊ី មិនហ៊ានវិលត្រឡប់មកកម្ពុជាវិញដូចពាក្យគាត់អួតអាងទេនោះ គាត់គ្មានមុខអ្វីមកនិយាយបោកប្រាស់ពលរដ្ឋខ្មែរទៀតឡើយ។ គេអាចគិតទុកមុនថា លេសដែលលោក សម រង្ស៊ី អាចលើកមកបិទបាំងភាពកំសាករបស់ខ្លួនជាម្តងទៀតគឺថា មកពីអ្នកគាំទ្ររបស់ខ្លួន ឬមន្ត្រីបក្សរបស់ខ្លួនសំណូមពរមិនឲ្យមកពេលនេះទេ ដូចដែលគាត់ធ្លាប់បានប្រើរួចមកហើយ។ យ៉ាងណាក៏ដោយ អ្នកដែលបានស្តាប់សំដីលោក សម រង្ស៊ី តាមវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៣ មិថុនា ប្រាកដជាមិនអាចទទួលយកបាននូវលេសណាមួយទៀតឡើយ។ ការលុបចោលបំរាមមិនឲ្យលោក សមរង្ស៊ី ចូលស្រុកវិញរបស់រាជរដ្ឋាភិបាលអាចចាត់ទុកថាជាការដេញទាន់ជាន់កែងលោក សម រង្ស៊ី ។
ដូច្នេះ ដល់កហើយលោក សម រង្ស៊ី នេះជាអ្វីដែលគេហៅថា តម្រិះជិះកឯង ឬក៏ថា ភូតច្រើនចាញ់អាត្មា។ យើងនឹងរង់ចាំមើលថា តើលោក សមរង្ស៊ី ហ៊ានដើរចូលគុកដូចដែលគាត់អួតក្អេងក្អាងមែនឬទេ?
ដោយ៖ អ្នកវិភាគតុកាហ្វេ


ប្រធាន​គម្រោង ​LASED II​ ប្រចាំខេត្ត​កំពង់ឆ្នាំង បាន​ដឹក​នាំក្រុម​ការងារ​ចុះជួប​សំណាល​ជាមួយ​តំណាង​ប្រជាពល​រដ្ឋ​បួន​ភូមិគោលដៅ ក្នុង​ស្រុក​សាមគ្គីមានជ័យ

លពីព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧  លោក អម សុភា នាយករដ្ឋបាល​សាលខេត្ត​កំពង់ឆ្នាំង និង​ជាប្រធានគម្រោង Lased II និងក្រុម​ការងារ​បានចុះជួបសំណេះសំណាជាមួយលោកមេឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងសហគមន៏ នៅតំបន់គោលដៅ ទាំង ៤ ភូមិ គឺ ÷ ភូមិគីរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង ភូមិសុខសែនជ័យ ក្នុងឃុំពាម ភូមិខ្សាច់ស និងភូមិសំបុកគ្រៀល ក្នុងឃុំក្រាំងល្វា នៃស្រុកសាមគ្គីមានជ័យ ដើម្បីពិនិត្យ វឌ្ឍនភាពនៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២  LASED II ៕






ចាប៉ី​ដងវែង​ខ្នាតយក្សត្រូវ​បាន​ដង្ហែទៅ​រក្សាទុក​នៅសាលា​ខេត្តបាត់​ដំបង​

ចាប៉ីដងវែងខ្នាតយក្ស ដែលផលិតឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការជ្រោមជ្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ ត្រូវបានដង្ហែទៅរក្សាទុកក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្នុងផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន) និងបានធ្វើពិធីប្រគល់ជូនដោយជោគជ័យនៅថ្ងៃទី១៣ ខែមិថុនា ឆ្នា២០១៧។
ការសម្រេចដង្ហែចាប៉ីដងវែងខ្នាតយក្ស ដែលបានបំបែកឯតទគ្គកម្មថ្នាក់ជាតិកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ទៅរក្សាទុកនៅក្នុងខេត្តបាត់ដំបងនៅពេលនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្របពេលដែលខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលសម្បូណ៌ទៅដោយបេតិកភណ្ឌជាតិជាច្រើនផងដែរ។
លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ខេត្តបាត់ដំបងមានប្រសាសន៍ថា ការទទួលបានចាប៉ីដងវែងខ្នាតយក្សនៅពេលនេះ គឺជាកិត្តិយសមួយដ៏ធំធេងរបស់ខេត្តបាត់ដំបង។ “ខ្ញុំពិតជារីករាយដែលខេត្តបាត់ដំបងបានទទួលចាប៉ីដងវែងដ៏ធំនេះ។ ចាប៉ីនឹងត្រូវដាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅចូលទស្សនាដើម្បីឲ្យពួកគាត់កាន់តែស្រឡាញ់កេរមរតករបស់ដូនតាយើង ហើយចូលរួមថែរក្សាឲ្យបានគង់វង្សតទៅ”។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងភូមិខ្ញុំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ក្នុងឱកាសបង្ហាញចាប៉ីដងវែងដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបងនិងប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ថា ការកសាងចាប៉ីដងវែងខ្នាតយក្សដាក់តាំងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ គឺដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកបន្ថែមថា ការដង្ហែចាប៉ីដងវែងខ្នាតធំមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ នឹងធ្វើឲ្យធ្វើប្រជាពលរដ្ឋកាន់តែច្រើនមានការចាប់អារម្មណ៍ ស្រឡាញ់ និងរួមចំណែកថែរក្សាបេតិកភណ្ឌនេះបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ស រដ្ឋា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលរក្សាទុកចាប៉ីដងវែងខ្នាតធំនេះក្នុងអាគារបុរាណដែលមានអាយុកាលជាង១០០ឆ្នាំ។
សូមបញ្ជាក់ថា ចាប៉ីដងវែងខ្នាតធំ ដែលបានដាក់តាំងបង្ហាញក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត និងបានដង្ហែមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាច់យ៉ាងប្រណីត៕




សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រគល់រង្វាន់ដល់ប្អូនៗកុមារា កុមារី ដែលបានទទួលជ័យលាភី ពី ១ ដល់ លេខ ៣

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រគល់រង្វាន់ស្តីពីសកម្មភាពចម្រុះវិស័យកាក បាទក្រហមកម្ពុជា ដល់ប្អូនៗកុមារា កុមារី ដែលបានទទួលជ័យលាភី ពី ១ ដល់ លេខ ៣ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧ កន្លងមក ដើម្បីចូលរួមអបអរខួបទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៧ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ។

ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រោមវត្តមានលោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ មន្ត្រីសាខា កាកបាទក្រហមកម្ពុជា ខេត្ត លោកគ្រូ អ្នកគ្រូ និងកុមារា-កុមារី ជ័យលាភីថ្នាក់ខេត្ត សរុប ១២ នាក់។
កម្មវិធីប្រឡងគំនូរកុមារ បានផ្តល់ឱកាសដល់កុមារចំនួន ១៨៤ នាក់ រៀននៅសាលាបឋមសិក្សាចំនួន ៤ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ បានចូលរួមបញ្ចេញស្នាដៃក្នុងការគូរគំនូរ ដែលបណ្តុះនូវថ្នាលគំនិត ឧត្តមគតិមនុស្សធម៌ និងការយល់ដឹងពីកាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងធ្វើ។
ជាមួយគ្នានេះ រូបគំនូរជ័យលាភីថ្នាក់ខេត្តប្រចាំឆ្នាំ ២០១៧ បានទៅលើ ៖
– ជ័យលាភីលេខ ១ ៖ កុមារី ពន្លឺ នាងពណ្ណរី សិស្សសាលាបឋម សិក្សាត្បែងមាន ជ័យ
– ជ័យលាភីលេខ ២ ៖ កុមារី ឌឿន ស៊ីថា សុនីតា សិស្សសាលាបឋមសិក្សាអនុវត្តន៍
– ជ័យលាភីលេខ ៣ ៖ កុមារា ដួង រស្មី សាលាបឋមសិក្សាហ៊ុន សែន។
-ជ័យលាភីលេខ ៣ ស្ទួន៖កុមារី ឈិត អាមួយ សិស្សបឋមសិក្សាស្ថពរ៕





អាជ្ញាធរជាតិអប្សរាសហការរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍អបអរសាទរសន្និសីទទេសចរណ៍អន្តរជាតិ

ដើម្បីជម្រុញការយល់ដឹងជាសាធារណ: និងបង្កើតអនុស្សាវរីយ៍ក្នុងឱកាសសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ ប្រព្រឹត្តនាថ្ងៃទី១១-១៦ ខែមិថុនា  ឆ្នាំ២០១៧ ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍រៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ពិធីដាំកូនឈើអនុស្សាវរីយ៍នេះរៀបចំនៅបរិវេណស្រះស្រង់ទល់មុខប្រាសាទបន្ទាយក្តី នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរអប្សរា លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ប្រតិភូទេសចរណ៍២២ប្រទេស ដែលកំពុងចូលរួមប្រជុំនៅខេត្តសៀមរាប។

គួរបញ្ជាក់ថា កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និសីទលើកទី១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធបើកក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧៕





រាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ ថ្មី លុប ស.ជ.ណ ចាស់ ដែលរារាំងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី

(ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលថ្មីមួយទៀតហើយសម្រាប់ថ្ងៃនេះ, រាជរដ្ឋាភិបាលកម្ពុជា​ សម្រេចចេញ ស.ជ.ណ ថ្មី ដោយលុប ស.ជ.ណ ចាស់ ដែលរារាំងការ វិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ, នេះបើយោងតាមសេចក្តីជូនដំណឹងថ្មីរបស់រាជរដ្ឋាភិបាលមុននេះបន្តិចនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្តីដំណឹងថ្មី ដែលជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសម្រេចលុបេចោលនូវលិខិតលេខ១៥១​របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ»។

សូមជំរាបថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនលោក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបង្ការទុកមុន ក្នុងការទប់ស្កាត់បុគ្គល សម រង្ស៊ី កុំឲ្យវិលចូលប្រទេសវិញ ដោយដែលបាន ណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ ទាំង៣...។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់៕




កាកបាទក្រហមកម្ពុជា ផ្តល់អំណោយ​មនុស្សធម៌ ជូន​សមាគម​តន្ត្រីសំនៀង​ជនពិការ​ជាលើកទី៦

កាកបាទក្រហមកម្ពុជា​ ដែលមានលោកស្រី​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ បានផ្តល់ថវិកា​ គ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងអាហារថ្ងៃត្រង់មួយពេល​ ជូនដល់ជនពិការចំនួន​ ៨៦នាក់​ នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងស្ថិតនៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្រៅ​ រាជធានីភ្នំពេញ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ​ និងក្តីនឹករលឹក​ ជាពិសេស​ លោកស្រី តែងគិតគូរពីការរស់នៅប្រចាំថ្ងៃរបស់ជនពិការទាំងអស់។​ ជាមួយគ្នានោះ​ លោកស្រី ម៉ែន នារីសោភ័គ​ ក៏បានលើកទឹកចិត្ត ដល់ការតស៊ូរបស់ក្រុមជនពិការ ដើម្បីរស់នៅក្នុងសង្គមដោយសេចក្តីថ្លៃថ្នូរ និងស្មើមុខស្មើមាត់ដូចមនុស្សមិនពិការដែរ ព្រមទាំងអំពាវនាវ ដល់សប្បុរសជន​ មេត្តាជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ជនពិការ ដើម្បីឈានទៅលុបបំបាត់ការរើសអើងចំពោះជនពិការនៅកម្ពុជាយើង។
លោក​ ចាប​ តូ​ តំណាងឱ្យជនពិការទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោកស្រី​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ តែងគិតគូរ​ យកចិត្តទុកដាក់​ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់​ ដោយមិនមានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា​ ចំពោះអំណោយប្រគល់ជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន​ ៖ អង្ករ ២តោន មីយើង ៥០កេស ត្រីខ ៥កេស ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស   អាហារវីតាមីន​ ២០កេស និងថវិកា ៥លានរៀល។​ ដោយឡែក​ សម្រាប់ជនពិការទាំង​ ៨៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖ ថវិកា ៥ម៉ឺនរៀល មុង១ ភួយ១ សារុង ១ ក្រមា១​ និងអាហារថ្ងៃត្រង់មួយពេល៕








កម្ពុជា និងឆេក សន្យាពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ច និងពង្រីកការដោះដូរពាណិជ្ជកម្ម លើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងការផលិតកែច្នៃដើម្បីនាំចេញពីកម្ពុជា

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Marek Libricky ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង បានជួបពិភាក្សាគ្នា ដោយបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើកិច្ចការពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពង្រីកការដោះដូរពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ ព្រមទាំងបានផ្តល់សារៈសំខាន់ទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងការផលិតកែច្នៃដើម្បីនាំចេញ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសំដែងការស្វាគមន៍ ដោយបានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ឆេក ដែលមានជាយូរយាមកហើយ។

ក្នុងនោះលោកក៏បានលើកឡើងពីសក្តានុពលរបស់ប្រទេសកម្ពុជា ដែលក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច និងបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួន ក្នុងតំបន់ និងពិភពលោក គឺបានទទួលភាពអនុគ្រោះពាណិជ្ជកម្មពីប្រទេសអភិវឌ្ឍន៍ និងប្រទេសជាដៃគូជាច្រើន ដែលអនុញ្ញាតឱ្យមុខទំនិញនាំចេញពីកម្ពុជារាប់ពាន់មុខដោយមិនជាប់ពន្ធ និងកូតា ដូចជា ទីផ្សារសហគមន៍អឺរុប អាមេរិក កាណាដា ចិន ជប៉ុន កូរ៉េ និងអូស្ត្រាលី ជាដើម។
ដោយឡែក ក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន កម្ពុជាជាចំណុចកណ្តាល ឬជាបេះដូងអាស៊ាន ដែលមានលក្ខណៈអំណោយផលទាំងភូមិសាស្ត្រ និងសេដ្ឋកិច្ច។ ទាក់ទងចំណុចនេះ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យភាគីឆេក ចាប់អារម្មណ៌លើការបណ្តាក់ទុនវិនិយោគដោយយកកម្ពុជាជាទីតាំងផលិតដើម្បីធ្វើការនាំចេញ និងពង្រីកការដោះដូរពាណិជ្ជកម្មពីព្រោះប្រទេសទាំងពីរ នៅមានជញ្ជីងពាណិជ្ជកម្មនាំចេញ នាំចូល ក្នុងកំរិតទាបនៅឡើយ។

លោក Marek Libricky ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា ក្នុងបេសកកម្មលើកទី១ នៅកម្ពុជា បានថ្លែង អំណរគុណចំពោះការលើកឡើងរបស់លោក ចម ប្រសិទ្ធ និងមើលឃើញពីសក្តានុពល និងលក្ខណៈអំណោយផលដ៏ប្រសើររបស់កម្ពុជា ហើយលោកបានសន្យាថានឹងធ្វើការផ្សព្វផ្សាយ ព្រមទាំងអំពាវនាវឱ្យអ្នកវិនិយោគរបស់ប្រទេសឆេក មកបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។
ជាចុងក្រោយ ដៃគូសន្ទនាទាំងពីរ បានឯកភាពដោយប្រើប្រាស់សភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងដៃគូសេដ្ឋកិច្ច ដោយនឹងមានរៀបចំឱ្យមានសិក្ខាសាលាផ្គូរផ្គង រវាងធុរៈជន ឧស្សាហករ ពាណិជ្ជករ និងសហគ្រិន នៃប្រទេសទាំងពីរផងដែរ៕



គណៈកម្មការ​មូលប័ត្រកម្ពុ​ជាចុះអនុស្សរណៈ​ជាមួយ​អង្គភាពស៊ើប​ការណ៍​ហិរញ្ញ​វត្ថុកម្ពុជា​ដើម្បីទប់​ស្កាត់​ហិរញ្ញប្ប​ទាន​ភេរវកម្ម

គណៈកម្មការមូលប័ត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការចុះអនុស្សរណៈយោគយល់របស់គណកម្មការមូលប័ត្រកម្ពុជា ពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរវាងគណៈកម្មការមូលប័ត្រកម្ពុជា ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

សូមអានសេចក្តីជូនដំណឹងរបស់គណៈកម្មការមូលប័ត្រកម្ពុជាទាំងស្រុងដូចតទៅ៖


អ៊ីស្រាអែលបានសន្យាថា នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣២៥នាក់ នៅក្នុងឆ្នាំ២០១៧នេះ ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក Yuval Fuchs អនុប្រធានទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសអ៊ីស្រាអែល និង សហការីបានចូលជួបសម្តែងការគួរសម និងរាយការអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសអ៊ីស្រាអែល ។
លោក Yuval Fuchs បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាភាគីសហការណ៍ដ៏ល្អជាមួយប្រទេសអ៊ីស្រាអែលក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ សូមបញ្ចាក់ថាក្នុងកិច្ចប្រជុំភាគីអ៊ីស្រាអែលបានសន្យាថា ១. នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣២៥នាក់ នៅក្នុងឆ្នាំ២០១៧នេះ ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។
២. បន្តផ្តល់ការគាំទ្រដល់កម្មវិធី Agrostudies ដែលទទួលយកនិស្សិតទៅធ្វើកម្មសិក្សារយះពេល ១១ខែ ហើយភាគីអ៊ីស្រាអែលគ្រោងនិងធ្វើគម្រោងថ្មីៗ ដើម្បីជួយគាំទ្រដល់និស្សិតដែលបានបញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល អាចទទួលបាន Post Training Program រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគំរូមួយចំនួនដើម្បីបង្កើននូវសមត្ថភាពនិស្សិតលើការងារបច្ចេកទេសកសិកម្មបន្ថែមទៀត។ កម្មវិធីនេះនឹងអាចបន្តក្នុងរយៈពេល៣ឆ្នាំខាងមុខ ៕