Tuesday, February 27, 2018
ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបាទី ខេត្តតាកែវ
នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក ហ៊ុន សារឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបាទី ដោយលោក ភួន ឈីម អភិបាលរងស្រុក ត្រូវបានតែងតាំងជាអភិបាលស្រុក ជំនួសលោក អ៊ុក រី អតីតអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅសាលាខេត្ត។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកបាទី ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពនៅក្នុងខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទូទាំងស្រុកបាទី។
ក្រោយពីស្តាប់នូវការឡើងប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកថ្មីរួចមក លោកអភិបាលខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកចាស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អកន្លងមក និងអបអរសាទរចំពោះលោកអភិបាលស្រុកថ្មីដែលត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ។ឆ្លៀតក្នុងឱកាសនេះលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅលោកអភិបាលស្រុកថ្មីដឹកនាំរក្សា ឱ្យបាននូវ សាមគ្គីភាពផ្ទៃក្នុងចាត់ទុកមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រៀបដូចជាក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ជួយយកអាសារចំពោះមន្ត្រីរបស់ខ្លួន ហើយមិនត្រូវទុកមន្ត្រីណាម្នាក់ដែលជួបប្រទះបញ្ហាដោយពុំអើពើឡើយ។
បន្ថែមពីនោះអភិបាលស្រុកត្រូវចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវបញ្ហាក្នុងមូលដ្ឋាន ហើយត្រូវសហការឱ្យបានជិតស្និតជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះអណ្តែត ដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់រហ័សបំផុតតាមអភិក្រមទាំង៣គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។
ជាចុងក្រោយ លោកអភិបាលខេត្តក៏បានផ្តាំផ្ញើបន្ថែមដល់លោកអភិបាលស្រុកថ្មី ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវ យកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពបំផុត ហើយត្រូវចាត់ទុកបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនជាបញ្ហាអាទិភាពដែលត្រូវ បង្ក្រាប និងទប់ស្កាត់ឱ្យបានផងដែរ ៕

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីការការពារប្រជាពលរដ្ឋពីការផ្តល់សេវាបោកប្រាស់របស់ ធនាគារ ឬក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា
កំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកកិច្ចប្រជុំ ជាមួយមន្រ្តីជំនាញ ស្តីពី ការការពារប្រជាពលរដ្ឋ កុំឱ្យរងគ្រោះ ដោយការផ្តល់សេវាបោកប្រាស់ របស់ធនាគារ ឬក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ។
កិច្ចប្រជុំនេះ មានការចូលរួមមានពី លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានស្តីទីត្រួតពិនិត្យដល់ ទីកន្លែងនៃ ធនាគារជាតិនៃកម្ពុជា , អភិបាលក្រុង-ស្រុកទាំង១០, ធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ចាម, និងកងកម្លាំងទាំងបី ប្រភេទ។ កិច្ចប្រជុំនេះ ក៏ធ្វើឡើងដើម្បីស្តាប់នូវបទបង្ហាញនានា ដែលនឹងត្រូវចែក រំលែកក្នុងអង្គពិធី និងការលើកជាបទពិសោធន៍កន្លងមក ដើម្បីធ្វើយ៉ាងណាអនុវត្តន៍នៅតាមមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅការពារការឆបោកពីជនខិលខូច ដែលក្លែងបន្លំជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ បោកប្រាស់ប្រជាពលរដ្ឋផងដែរ ៕

តើវៀតណាមនឹងធ្វើដំណើរតាមចិនឬ?
នៅក្នុងវិធីខ្លះ បក្សកុម្មុយនីស្តវៀតណាមហាក់បីដូចជាធ្វើតាមផ្លូវដែលគូសឡើងដោយចិន។
បើទោះបីជាគណបក្សកុម្មុយនីស្តវៀតណាម ដែលមានតែបក្សតែមួយដឹកនាំរបបត្រូវបានគេចាត់ទុកថា មានលក្ខណៈប្រជាធិបតេយ្យជាងបក្សកុម្មុយនីស្តចិនក៏ដោយ។ ការលើកសរសើរនេះផ្អែកទៅលើភាពជាអ្នកដឹកនាំដែលមានភាពយល់ស្របគ្នាជាទូទៅ ប្រជាធិបតេយ្យនៅក្នុងបក្ស ហើយមានការដាក់សម្ពាធតិចទៅលើសង្គមស៊ីវិល។ ទោះជាយ៉ាងនេះក្តី កត្តាទាំងអស់នេះត្រូវបានគេកត់សម្គាល់ថា បានធ្លាក់ចុះ ចាប់តាំងពីមេកុម្មុយនីស្តវៀតណាមដែលកំពុងកាន់អំណាច គឺអគ្គលេខាធិការបក្ស Nguyen Phu Trong ដែលបានទទួលការជាប់ឆ្នោតសារជាថ្មីនៅដើមឆ្នាំ២០១៦។ និន្នាការនេះត្រូវបានគេជំរុញឱ្យកាន់តែលឿន នៅពេលដែលបក្សកុម្មុយនីស្តវៀតណាមកំពុងតែរៀបចំដើម្បីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិរបស់ខ្លួននៅរដូវផ្ការីកនេះ ដែលជាសម័យប្រជុំលើកទី៧ ដែលនៅក្នុងនោះសេចក្តីសម្រេចចិត្តសំខាន់ៗ ស្តីពីភាពជាអ្នកដឹកនាំ និងកំណែទម្រង់ផ្ទៃក្នុងនឹងត្រូវបានគេធ្វើឡើង។
នៅពេលដែលបក្សកុម្មុយនីស្តចិន ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីចិនលោក Xi Jinping បានចាប់ផ្តើមនូវយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ខ្លួន ដើម្បីបង្ក្រាបទៅលើ «ជនពុករលួយគ្រប់លំដាប់ថ្នាក់» ក្រោយពីសមាជបក្សជាតិលើកទី១៨ នៅឆ្នាំ២០១២ នយោបាយផ្ទៃក្នុងរបស់វៀតណាមនៅតែមានភាពរង្គោះរង្គើរវាងលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ។ ការប្រកួតគ្នាដ៏មានតុល្យភាពនេះ បានជួយឱ្យបក្សកុម្មុយនីស្តវៀតណាមនៅតែរក្សាបានបរិយាកាសសន្តិភាព ចាប់តាំងពីប្រទេសនេះចាប់យកនយោបាយកំណែទម្រង់បែបទីផ្សារនៅឆ្នាំ១៩៨៦។
ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗបន្ទាប់ពីលោក Trong បានលេចឡើងជាអ្នកឈ្នះ ពួកកាន់បែបអភិរក្សហាក់ដូចជាសម្រេចយកតាមសមមិត្តចិនរបស់ពួកគាត់ និងសំអាតឧបសគ្គនៅខាងក្នុងបក្ស។ មួយឆ្នាំក្រោយពីការសម្របសម្រួលមកគេឃើញថា មានភាពរង្គោះរង្គើមិនធ្លាប់ដែលមានពីមុនមកនៅក្នុងជួរថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម នៅពេលដែលបក្សកុម្មុយនីស្តមួយនេះបានកំចាត់ចោលមន្ត្រីជាន់ខ្ពស់មួយចំនួន ដោយសារតែអំពើពុករលួយ ចំណាត់ការខុសផ្នែកសេដ្ឋកិច្ច ការរំលោភទៅលើបទបញ្ញត្តិរដ្ឋដោយចេតនា ការលួចទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ផ្ទាល់ខ្លួន និងការរំលោភអំណាច។
ចំណុចដែលលេចធ្លោជាងគេបំផុតនោះ គឺការដេញលោក Dinh La Thang ដែលជាសមាជិកក្នុងការិយាល័យនយោបាយកាន់អំណាច ហើយត្រូវបានគេចាត់ទុកថា ជាបុគ្គលនយោបាយដែលកំពុងរះឡើង។ ក្រោយពីការកាត់សេចក្តីលើកទីមួយចំពោះបទល្មើសពីរដែលចោទប្រកាន់គាត់។ គាត់ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ បានធ្វើឱ្យគាត់ក្លាយទៅជាសមាជិកការិយាល័យនយោបាយទីមួយ ក្នុងការរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះ។ ឧបករណ៍ប្រើប្រាស់ដ៏ក្តៅរបស់លោក Trong សម្រាប់យុទ្ធនាការប្រឆាំងអំពើពុករលួយ ក៏បានដុតរោលរាលដល់មន្ត្រីមានមុខមាត់មួយចំនួនទៀត ទាំងអ្នកនៅក្នុងអំណាច ទាំងអ្នកដែលឈប់ធ្វើការក្នុងថ្នាក់មូលដ្ឋាន និងតាមបណ្តាក្រសួងមន្ទីរ ក៏ដូចជាសហគ្រាសរដ្ឋ។
ខណៈដែលយុទ្ធនាការនេះហាក់ដូចជានាំមកនូវយុត្តិធម៌មួយចំនួន ចំពោះបញ្ហាអំពើពុករលួយដ៏អាស្រូវរបស់វៀតណាម នៅផ្នែកម្ខាងទៀតក៏វាជួយទៅដល់ការពង្រឹងអំណាចផ្តាច់ការឱ្យធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់លោក Trong និងមនុស្សដែលគាត់គាំទ្ររបស់គាត់ភាគច្រើនបំផុតត្រូវបានគេសង្កេតឃើញថា គឺប្រធាននៃគណៈកម្មការអធិការកិច្ចមជ្ឈិមលោក Tran Quoc Vuong ដែលឋានៈរបស់វៀតណាមកម្រិតនេះស្មើគ្នាទៅនឹងលោក Wang Qishan ជាមេប្រឆាំងអំពើពុករលួយរបស់ចិន។
បន្ថែមទៅលើនោះ ពីរឆ្នាំបន្ទាប់ពីលោក Trong ចូលកាន់អំណាច គាត់បានគ្រប់គ្រងទាំងស្រុងទៅលើយោធា និងកម្លាំងសន្តិសុខសាធារណៈ។ គាត់ក៏បានចាត់ចែងគ្រប់គ្រងកន្លែងនៅក្នុងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅក្នុងគណៈកម្មការកណ្តាលរបស់បក្ស សម្រាប់កិច្ចការសន្តិសុខសាធារណៈ ដែលជាការដឹកនាំកម្លាំងនគរបាលពិតៗនៅក្នុងឆ្នាំ២០១៦។ នេះគឺជាលើកដំបូងនៅក្នុងនយោបាយវៀតណាម ដែលអគ្គលេខាធិការបក្សត្រូវបានគេអនុញ្ញាតឱ្យចូលរួមនៅក្នុងគណៈកម្មការនេះ។
នៅក្នុងផ្នែកមួយផ្សេងទៀត ដែលមានយុទ្ធសាស្ត្ររយៈពេលវែងនៅក្នុងផ្នត់គំនិតលោក Pham Minh Chinh ដែលជាសម្ព័ន្ធមិត្តរបស់លោក Trong ហើយក៏ជាប្រធាននៅក្នុងគណៈកម្មការអង្គការមជ្ឈិមនៅក្នុងបក្សកុម្មុយនីស្តវៀតណាម កំពុងតែរៀបចំពិធីសាកល្បងឱ្យមានការបង្រួបបង្រួមរវាងរដ្ឋាភិបាល និងប៉ុស្តិ៍របស់បក្សឱ្យមានកម្រិតរដ្ឋបាលដូចគ្នា។ និយាយបែបសាមញ្ញ គោលបំណងនេះ គឺដើម្បីកាត់បន្ថយបន្ទុកប្រព័ន្ធអភិបាលកិច្ចដែលមានមុខងារពីរបស់វៀតណាម តាមរយៈការដាក់បញ្ចូលមេបក្សមូលដ្ឋាន ជាមួយនឹងមេបក្សដែលជាប់ឆ្នោតនៅក្នុងគណៈកម្មការប្រជាជន។ មនុស្សជាច្រើនរំពឹងទុកថា កម្មវិធីសាកល្បងនេះគឺជាជំហានលើកដំបូងឆ្ពោះទៅរកការបង្រួបបង្រួមជាចុងក្រោយបង្អស់នូវតួនាទីដ៏ខ្ពស់បំផុតពីរនៅក្នុងនយោបាយវៀតណាម គឺលេខាធិការបក្ស និងប្រធានាធិបតី។
នេះគឺជាការអនុវត្តបែបប្រពៃណីនៅប្រទេសចិនកាលពីឆ្នាំ១៩៩៣ នៅពេលអគ្គលេខាធិការ បក្សកុម្មុយនីស្តចិនលោក Jiang Zemin ត្រូវបានគេបោះឆ្នោតឱ្យធ្វើជាប្រមុខរដ្ឋចិន ហើយស្ថានភាពនេះមិនត្រូវបានគេមើលឃើញកើតមាននៅក្នុងប្រទេសវៀតណាម ចាប់តាំងពីមរណភាពនៃបិតាស្ថានិក Ho Chi Minh ក្នុងឆ្នាំ១៩៦៩។
ទង្វើទាំងអស់នេះ បានបង្កើតមានឡើងដោយមិនអាចចៀសផុតបានសម្រាប់លោក Trong ជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់វៀតណាមជាច្រើនទសវត្សរ៍កន្លងមក។ នៅក្នុងបរិក្ខារដូច្នេះ វៀតណាមកំពុងតែវារយឺតៗពីការគ្រប់គ្រងបែបបក្សតែមួយ ទៅកាន់ការគ្រប់គ្រងដោយមនុស្សតែម្នាក់ ដូចនៅប្រទេសចិននៅក្រោមការគ្រប់គ្រងរបស់ចិនអញ្ចឹង៕
ប្រភព៖ The Diplomat ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨

ចិនបានស្នើលោក Xi Jinping ឱ្យបន្តតំណែងប្រធានាធិបតីលើសពីឆ្នាំ២០២៣
គណបក្សកុម្មុយនីស្តដែលកំពុងតែគ្រប់គ្រងប្រទេសចិនបានស្នើឱ្យលុបចោលខចែងមួយពីរដ្ឋធម្មនុញ្ញ ដែលបានកំណត់តំណែងប្រធានាធិបតីត្រឹម២ អាណត្តិដែលមួយអាណត្តិមានរយៈពេល៥ ឆ្នាំ។
ទង្វើនេះនឹងអនុញ្ញាតឱ្យប្រធានាធិបតី Xi Jinping នៅតែជាមេដឹកនាំ បន្ទាប់ពីគាត់ត្រូវចុះចេញពីតំណែង។
មានការលើកឡើងយ៉ាងទូលំទូលាយដែលថា លោក Xi នឹងស្វះស្វែងដើម្បីបន្តតំណែងប្រធានាធិបតីរបស់គាត់លើសពីឆ្នាំ២០២៣។
សមាជបក្សកាលពីឆ្នាំមុន បានមើលឃើញគាត់ក្នុងការពង្រឹងឋានៈរបស់ខ្លួនជាមេដឹកដ៏មានឥទ្ធិពលបំផុត បន្ទាប់ពីលោក Mao Zedong។
មនោគមន៍វិជ្ជារបស់គាត់ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់បក្សនៅឯពិធីសមាជនោះផងដែរ ហើយបន្ទាប់ពីសមាជ គឺពុំមានអ្នកស្នងតំណែងពិតប្រាកដដែលត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។
កើតនៅឆ្នាំ១៩៥៣ លោក Xi គឺជាកូនប្រុសរបស់បិតាស្ថាបនិកបក្សកុម្មុយនីស្តមួយរូប។ គាត់បានចូលរួមនៅក្នុងបក្សនៅឆ្នាំ១៩៧៤ ដោយបានឡើងឋានៈរបស់ខ្លួនមុនក្លាយជាប្រធានាធិបតីកាលពីឆ្នាំ២០១៣។
ស្ថិតក្នុងតំណែងជាប្រធានាធិបតីរបស់គាត់ គឺត្រូវបានគេមើលឃើញពីកំណែទម្រង់សេដ្ឋកិច្ច យុទ្ធនាការដ៏កាចសាហាវប្រឆាំងនឹងអំពើពុករលួយ ព្រមជាមួយនឹងការលេចឡើងជាថ្មីនៃលទ្ធិជាតិនិយម និងការបង្រ្កាបលើផ្នែកសិទ្ធិមនុស្ស។
តើយើងដឹងអ្វីខ្លះអំពីទង្វើនេះ?
តាមរបាយការណ៍បានឱ្យដឹងថា «គណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិនបានស្នើឱ្យលុបចោលនូវឃ្លាមួយដែលចែងថា ប្រធាន និងអនុប្រធាននៃសាធារណរដ្ឋប្រជាមានិតចិនមិនគួរកាន់តំណែងជាប់ៗគ្នាលើសពី២ អាណត្តិឡើយ ដែលជាការប្រាសចាកពីរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ»។
របាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ក៏ប៉ុន្តែសំណើទាំងស្រុងគឺនឹងត្រូវចេញផ្សាយនៅពេលក្រោយ។
សេចក្តីប្រកាសនឹងត្រូវបានគេកំណត់យ៉ាងប្រុងប្រយ័ត្ន ដោយសារតែប្រជាជនជាច្រើននឹងត្រូវត្រឡប់ទៅធ្វើការវិញនៅថ្ងៃចន្ទ បន្ទាប់ពីបានប្រារព្ធពិធីចូលឆ្នាំថ្មី។ ប្រទេសចិនគឺជាទីតាំងដ៏សំខាន់នៅឯពិធីបិទកម្មវិធីកីឡាអូឡាំពិករដូវរងាផងដែរ ខណៈដែលកូរ៉េខាងត្បូងត្រៀមរៀបចំប្រគល់កីឡានេះទៅឱ្យទីក្រុងប៉េកាំងសម្រាប់ឆ្នាំ២០២២។
ក្រុមមន្រ្តីជាន់ខ្ពស់ដែលជាគណៈកម្មាធិការកណ្តាលរបស់បក្សនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង។
សំណើនេះត្រូវបានអនុម័តដោយរដ្ឋសភាចិន ដែលនឹងចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៥ ខែមីនា ប៉ុន្តែមនុស្សភាគច្រើនរំពឹងថា កម្មវិធីនេះគឺគ្រាន់តែធ្វើបង្រ្គប់កិច្ចតែប៉ុណ្ណោះ៕
ប្រភព៖ BBC ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨

ក្រសួងការបរទេសកម្ពុជា ថ្កោលទោស និងជជែកពិភាក្សាជាមួយស្ថានទូតអូស្ត្រាលីរឿងខ្មែរ នៅអូស្ត្រាលីដុតរូបទីងមោង
នៅទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ក្រសួងបាននឹងកំពុងធ្វើការសម្របសម្រួល តាមផ្លូវការទូតជាមួយអូស្ត្រាលី ដើម្បីធានាបាននូវការគោរពចំពោះកិត្តិយស និងភាពថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងស៊ីដនី ក្នុងខែមីនាខាងមុខ តាមការអញ្ជើញផ្លូវការរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដុតរូបទីងមោង ដោយភ្ជាប់ជាមួយរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបាននឹងកំពុងធ្វើការជាមួយស្ថានទូតអូស្ត្រាលី ដើម្បីបញ្ឈប់សកម្មភាពដ៏អសីលធម៌ទាំងនេះផងដែរ។
បើតាមលោក ជុំ សុន្ទរី ក្រសួងការបរទេសក៏នឹងធ្វើដូចគ្នានេះ ជាមួយបណ្តាប្រទេសដទៃទៀត ចំពោះករណីដុតរូបថ្នាក់ដឹកនាំកម្ពុជាផងដែរ។
ការចរចារវាងក្រសួងការបរទេសកម្ពុជា ជាមួយស្ថានទូតអូស្ត្រាលី ដើម្បីឲ្យមានការគោរពភាពថ្លៃថ្នូររបស់មេដឹកនាំខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលដឹកនាំដោយលោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ បាននាំគ្នាដុតរូបទីងមោងដោយមានភ្ជាប់ជាមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយការនិយាយនូវពាក្យអសុរោះជាច្រើនថែមទៀតផង។
មានការលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីត្រូវតែពិចារណាលើទង្វើដ៏ឆ្គាំឆ្គងរបស់ខ្មែរនៅអូស្ត្រាលី ព្រោះការធ្វើសកម្មភាពនេះ ជារឿងប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំខ្មែរ និយាយដោយឡែកនិយាយជារួមវិញ ក៏ជាការប៉ះពាល់ដល់កិត្តិយសរបស់មេដឹកនាំអាស៊ានផងដែរ។ នៅខែក្រោយនេះអូស្ត្រាលី អញ្ជើញមេដឹកនាំអាស៊ានទាំង១០ ឲ្យទៅប្រជុំនៅក្នុងប្រទេសរបស់ខ្លួន តែបែរជាបណ្តោយឲ្យមានការប្រមាថដល់ភាពថ្លៃថ្នូររបស់មេដឹកនាំអាស៊ានទៅវិញ តើអ្វីទៅជាបំណងពិតរបស់អូស្ត្រាលី តើអូស្ត្រាលីចង់បង្កើតទំនាក់ទំនងល្អជាមួយអាស៊ាន ឬមួយយ៉ាងណា? អាស៊ាន គួរតែដឹងពីគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន ដូច្នេះបើអូស្ត្រាលីធ្វើឲ្យមេដឹកនាំអាស៊ានណាមួយ មិនសប្បាយចិត្តជាមួយខ្លួន នោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលធ្វើអំឡុងថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ អាចនឹងមិនមានលទ្ធផលល្អនោះឡើយ៕

ខេត្តកំពង់ធំ ប្រារព្ធទិវាជាតិលើកទី៣ ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានរៀបចំទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីជំរុញដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ចំពោះគ្រោះថ្នាក់សង្គមមួយនេះ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
យោងតាមច្បាប់ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រម ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ត្រង់មាត្រា១៣ ចែងថា «ថ្ងៃទី២២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ត្រូវបានកំណត់ជាថ្ងៃប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ»។
យោងរបាយការណ៍ ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់អគ្គីភ័យ និងមហន្តរាយដែលបង្ករក្នុងឆ្នាំ២០១៧ នៅទូទាំងខេត្តកំពង់ធំ មានចំនួន ៣៧លើក មានការថយចុះ ១៦លើក ស្មើ ២៨,០៧% បើប្រៀបធៀបនឹងឆ្នាំ២០១៦ បណ្តាលឲ្យឆេះផ្ទះចំនួន ២៧ខ្នង ឆេះតូប ៥៤ខ្នង ឆេះម៉ូតូ ៣១គ្រឿង ឆេះប្រាក់រៀល ១៤លានរៀល ឆេះប្រាក់ដុល្លា ១៦០០ដុល្លារ ព្រមទំាងសម្ភារៈផ្សេងៗជាច្រើនទៀត។
លោក សុខ លូ បានថ្លែងថា ទិវាប្រារព្ធការបង្ការ និងពន្លត់អគ្គីភ័យនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបានឆ្លុះបញ្ចាំង ពីប្រជាពលរដ្ឋយើងទូទាំងប្រទេស ចំពោះការខិតខំយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាអង្គភាព និងស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ដែលបានចូលរួមការពារអាយុជីវិត ទ្រព្យសម្បត្តិ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ និងឯកជន មន្ត្រីរាជការ ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នកុំឲ្យកើតមានអគ្គីភ័យនេះ ក្នុងនោះ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនចាត់វិធានការអប់រំណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋាន ផ្ទះសំណាក់ ភោជនីយដ្ឋាន សណ្ឋាគារ ឲ្យមានការប្រុងប្រយ័ត្ន គ្រប់ពេលចំពោះដើមចម ដែលអាចបង្កកើតមានអគ្គីភ័យ ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទាន ធូប ភ្លើងព្រៃ បារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័នចំហេះ សារធាតុគីមី ដែលជាវត្ថុងាយឆេះ ជាដើម។
ជាមួយគ្នានេះដែរ លោកក៏បានកោតសរសើរដល់នគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់កន្លងមក ក្នុងការចូលរួមជួយប្រជាពលរដ្ឋ ដែលរងគ្រោះ ដែលគ្រោះដោយអគ្គីភ័យ បានទាន់ពេលវេលា និងបានទស្សនាការបង្ហាញ សកម្មភាពស្តីពីការពន្លត់អគ្គីភ័យផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងសេចក្តីរីករាយនៅពេលគណបក្សប្រជាជនកម្ពុជាបានឈ្នះដាច់នៅក្នុងការបោះឆ្នោតព្រឹទ្ធសភា
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា គណបក្សប្រជាជនកម្ពុជាបានឈ្នះនាំមុខយ៉ាងខ្លាំងនៅក្នុងភូមិភាគទាំង៨នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១៨នេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «តាមការប្រកាសលទ្ធផលជំហានបឋមដំបូងនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទីអាទិត្យទី ២៥ កុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ គឺបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា យើងបានឈ្នះនាំមុខយ៉ាងខ្លាំងបំផុតនៅក្នុងភូមិភាគទាំង៨»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរអរគុណដល់សមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលតែងតែគាំទ្រ និងបោះឆ្នោតឱ្យតែគណបក្សប្រជាជនជារៀងរហូតមក ដើម្បីដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តទៀត។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០១៨កន្លងទៅនេះត្រូវបានបែងចែកជា៨ភូមិភាគ ហើយមានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររូបរួមជាតិ៕

ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល
រតនគិរី៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តរតនគិរី នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៨-២០២០) របស់រដ្ឋបាលខេត្ត និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) ។
ផែនការវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តរតនគិរី ដែលមានកំរាស់ប្រមាណជាង៨០ទំព័រ ត្រូវបានអនុវត្តស្របទៅតាមផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៩ ដោយផែនការនេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់បានអំពីបញ្ហា តម្រូវការ និងដំណោះស្រាយនានានៅមូលដ្ឋាន សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលដៅ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ៕

សិក្ខាសាលាកសាងសមត្ថភាពស្តីពី រូបមន្តនៃការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា «ការផ្ទេរតារាងសន្យាសេវាកម្មវិជ្ជមានទៅតារាងសន្យាអវិជ្ជមាន»
(ភ្នំពេញ)៖ កាលពីថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាកសាងសមត្ថភាពស្តីពី រូបមន្តនៃការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា «ការផ្ទេរតារាងសន្យាសេវាកម្មវិជ្ជមានទៅតារាងសន្យាអវិជ្ជមាន» (“Trade In Services Liberalization Method: Migrating from Positive to Negative Scheduling (Positive to Negative List)”)។
សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Jeremy Gross ប្រធានផ្នែកទទួលបន្ទុកការកសាងសមត្ថភាពរបស់វិទ្យាស្ថាន ERIA លោកស្រី Maura Ada Decosterd ជាវាគ្មិនជំនាញសម្របសម្រួល និងដោយមានការចូលរួមពីក្រុមការងារចរចាពាណិជ្ជកម្មសេវានៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីបង្គោលទទួលបន្ទុកវិស័យពាណិជ្ជកម្មសេវា និងតំណាងក្រសួងពាក់ព័ន្ធនានា។
គោលដៅចម្បងរបស់សិក្ខាសាលានេះ គឺដើម្បីកសាងសមត្ថភាពបន្ថែមដល់មន្ត្រីចរចា និងមន្ត្រីទទួលបន្ទុកផ្នែកពាណិជ្ជកម្មសេវា លើការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មសេវា ពិសេសការផ្ទេរកញ្ចប់តារាងសន្យាសេវាកម្មវិជ្ជមាន (Positive List) មកកញ្ចប់តារាងសន្យាសេវាកម្មអវិជ្ជមាន (Negative List) ដែលជារបត់ថ្មីមួយសម្រាប់កម្ពុជា។
លោកស្រី Maura Ada Decosterd ជាវាគ្មិនជំនាញ ក៏បានចែករំលែកបទពិសោធន៍លើចំណុចគន្លឹះជាសារវ័ន្តមួយចំនួនដូចជា គោលការណ៍គ្រឹះ និងទ្រឹស្តីនៃការចរចា សារៈសំខាន់ និងពុទ្ធិពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវា រូបមន្តនានានៃការធ្វើតារាងសន្យា និងសម្របសម្រួលរៀបចំសកម្មភាពអនុវត្តផ្ទាល់លើការធ្វើតារាងសន្យាសេវាកម្មដោយអ្នកចូលរួម។
ក្នុងឱកាសនោះលោក សុខ សុភ័ក្រ្ត បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកគាំទ្រលើសកម្មភាពកសាងសមត្ថភាព និងគម្រោងនានានៅកម្ពុជាជាច្រើនកន្លងមក បន្ថែមពីនេះ លោកក៏បានស្នើឱ្យវិទ្យាស្ថាន ERIA គាំទ្រកម្ពុជា និងបន្តរៀបចំវគ្គសិក្ខាសាលាបន្ថែមទៀត ពិសេសវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការចរចាពាណិជ្ជកម្មសេវា។ ជាការឆ្លើយតប លោក Jeremy Gross ប្រធានផ្នែកទទួលបន្ទុកការកសាងសមត្ថភាពរបស់វិទ្យាស្ថាន ERIA ក៏បានទទួលយកសំណើនេះ និងសន្យាថានឹងបន្តជួយគាំទ្រកម្ពុជាបន្ថែមទៀត៕

អភិបាលខេត្តពោធិ៍សាត់ សម្ពោធព្រះវិហារថ្មី ក្នុងវត្តរំដេញសុវណ្ណ ស្រុកក្រគរ ដែលចំណាយថវិកាកសាងអស់ ១៤៥.៩៧៣ដុល្លាអាមេរិក
(ពោធិ៍សាត់)នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រះវិហារដ៏ថ្មីស្រឡាង រួមជាមួយសមិទ្ធផលនានា ដែលទើបស្ថាបនារួចជាស្ថាបពរ ក្នុងវត្តរំដេញសុវណ្ណ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ចំណាយថវិកាក្នុងការកសាងអស់ ១៤៥.៩៧៣ដុល្លារអាមេរិក បានមកពីការជួយឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសត្រូវបាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ខ្សែបូ បញ្ចុះខ័ណ្ឌសីមា វេរប្រគេនព្រះសង្ឃ ដើម្បីធ្វើសង្ឃកម្ម និងធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា និងដោយបានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងថា សមិទ្ធផលលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ រួមទាំងព្រះវិហារវត្តរំដេញសុវណ្ណយើងផងដែរ ដែលកើតមានរហូតមកដល់ពេលនេះ គឺដោយសារសង្គមជាតិយើងទាំងមូល ទទួលបានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ឆ្លងតាមប្រវត្តិ និងរបាយការណ៍ នៃការកសាងសមិទ្ធផលក្នុងវត្តរំដេញសុវណ្ណ ឃើញថាវត្តនេះមានអាយុកាលច្រើនឆ្នាំ និងមានព្រះគ្រូចៅអធិការវត្តចំនួន៨អង្គ គិតមកដល់បច្ចុប្បន្ននេះទើបតែមានព្រះវិហារស្អាតល្អ។
នេះគឺជាការខិតខំពីសំណាក់ពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយនឹងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងសហការី ទើបបានចេញជារូបរាង និងធ្វើពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ សម្រាប់ធ្វើបុណ្យទានតាមប្រពៃណី។
លោកបានបញ្ជាក់ថា រាល់សមិទ្ធផលទាំងពុទ្ធចក្រ និងអាណាចក្រ គឺបានមកពីញើសឈាមរបស់យើងទាំងអស់គ្នា ដែលបានរួបរួមសាមគ្គីទៅតាមកម្លាំងសទ្ធាជ្រះថ្លា ប្រយោជន៍តម្កល់ទុកក្នុងព្រះ ពុទ្ធសាសនា សម្រាប់មនុស្សជំនាន់ក្រោយៗ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារ និងត្រូវចេះស្រលាញ់ យោគយល់គ្នា បើមានអ្វីធ្ងន់ធ្ងរ ត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដែលជាម៉ែជាឳ ជួយដោះស្រាយ។
លោកបានរំលឹកថា នៅក្នុងស្រុកក្រគរ ក្នុងនោះក៏មានឃុំក្បាលត្រាច និងឃុំកំពង់ពោធិ៍ ដែលមានទំនាស់ដីធ្លីនោះតាមរយៈលោកផ្ទាល់ និងលោក កែវ រតនៈ និងក្រុមការងារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចដោះស្រាយ ដីធ្លីជូនប្រជាពលរដ្ឋ ជាក់ស្តែងនាពេលនេះ បានដោះស្រាយដីធ្លីជូន ៦៤គ្រួសារ តាមរយៈការចាប់ឆ្នោតទទួលបានដីកន្លះហិកតា នៅភូមិស្នារាជ ឃុំកំពង់ពោធិ៍ និងចែកប័ណ្ណកម្មសិទ្ធិចំនួន ៩៦គ្រួសារ នៅភូមិក្រឡាញ់ ឃុំក្បាលត្រាចនាពេលនេះ។
នៅក្នុងពិធីសម្ពោធនោះ ក៏មានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជានិមិត្តរូប ៦គ្រួសារ ក្នុងចំណោម៩៦គ្រួសារ ប្រគេននិងប្រគល់ប័ណ្ណសរសើរសប្បុរសជន ដែលបានជួយកសាងចំនួន៥៣នាក់ ចែកជូនអាវ និងមួកដល់ប្រជាការពារ២០២នាក់ ជូនក្រណាត់ស និងថវិកា៥០០០រៀល ដល់លោកតាលោកយាយ៣០នាក់ និងជូនវត្ថុកំដរដៃដល់អ្នកចូលរួម៤០០នាក់ក្នុងម្នាក់សារុង១។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះសួរសុខទុក្ខ គ្រួសារលោកស្រី សុត្រ អ៊ូច អាយុ៦៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៧នាក់ រស់នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត រងរបួសធ្ងន់ស្រាលមនុស្ស៥នាក់ ខណៈចេញទៅក្របករបរជីកដំឡូង នៅភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកកំរៀង បាត់ដំបង កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។ ជាមួយគ្នានោះលោកក៏បាន ធានារាល់ការព្យាបាល ចំពោះជនរងគ្រោះទាំងអស់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ផងដែរ៕

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង
នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន លោក លោកស្រី អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង អគ្គស្នងការរងនគរបាលជាតិ លោក លោកស្រី លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត លោកអធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ប្រមាណ ២៥០នាក់ ។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីនៅថ្ងៃនេះព្រមទាំងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក ។
ទន្ទឹមនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើចំពោះលោកអភិបាលរងខេត្តដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត។
ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ។
សូមបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនៅថ្ងៃនេះរួមមាន លោកស្រី ពៅ សុភាព អតីតអភិបាលរងខេត្ត ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកស្រី ឯក សុវណ្ណភារៈ ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ៕

ទេសរដ្ឋមន្ត្រី ជា សុផារ៉ា៖ គណបក្សប្រជាជន កើតឡើងពីប្រជាជន ដើម្បីប្រជាជន មិនដែលដូរ មិនដែលរត់ មិនចោល រួមសុខរួមទុក្ខជាមួយប្រជាជន ទោះក្នុងកាលៈទេសៈណាក៍ដោយ
(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផល និងបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តបព្វរតនារាម ហៅវត្តកំពាន់ ស្ថិតក្នុងភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាអំណោយរបស់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា នាថ្ងៃចន្ទ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តត្បូងឃ្មុំ ប្រតិភូក្រសួងដែនដី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា លើកឡើងថា ការចង់ផ្លាស់ប្តូរសង្គមរបស់ជនអគតិមួយចំនួននោះ ស្មើនឹងក្រឡាប់ចាក់ តែគណបក្សប្រជាជន និងប្រជាជនកម្ពុជាទូទាំងប្រទេស ដាច់ខាតមិនដូរបែបនេះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានដូរជាច្រើនរួចមកហើយ នោះគឺប្តូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ផ្លាស់ប្តូរការភ័យខ្លាច និងការអត់ឃ្លាន នៅក្នុងសម័យការជួបការលំបាក សម័យកាលសង្គ្រាម ដែលចាប់ផ្តើមចេញពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ននេះ គឺជាការផ្លាស់ប្តូរពិតប្រាកដ ដោយគ្រប់គ្នាបានដឹង បានលឺ បានមើលឃើញ គ្មានអ្នកណាម្នាក់អាចប្រកែកបានឡើយ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានសេចក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងពិតប្រាកដ។
លោក បញ្ជាក់បន្តថា សួរថាអ្នកណាដែលធ្វើអោយមានការផ្លាស់ប្តូរបែបនេះ គឺមានថ្នាក់ដឹកនាំគណបក្សប្រជាន មានតែគោលនយោបាយគណបក្សប្រជាជនកម្ពុជាតែមួយគត់។ គណបក្សប្រជាជន គឺប្រជាជនជាអ្នកបង្កើត ដើម្បីប្រជាជន ដែលគោលនយោបាយតម្រូវ និងបម្រើបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅវិញ ។
លោកទេសរដ្ឋមន្ត្រី បន្ថែមថា ការបង្កើតឡើងរបស់គណបក្សប្រជាជន ដោយសារតែ ការភ័យខ្លាច ភាពអត់ឃ្លាន ដល់កម្រិត រងការកាប់សម្លាប់ ដោយនៅសេសសល់ប៉ុន្មាន បានប្រមូលគ្នា ង្កើតជារណសិរ្ស២ធ្នូ តាំងពី៧មករាឆ្នាំ១៩៧៥ រហូតមកដល់ឥលូវ រយៈពេល៣៩ឆ្នាំ ក្រោមនយោបាយគណបក្សប្រជាជន ដើររួមគ្នាជាមួយប្រជាជនតាំងពីពេលនោះមក ដោយការអត់ឃ្លាននៅជាមួយគ្នារហូត ពិសេសមិនដែលបោះបង់ចោលមួយគ្រាណាសោះឡើយ ជាស្ដែងរហូតមកដល់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍គ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាព ប្រាក់បៀវត្សន៍ មានគ្រប់សព្វបែបយ៉ាង មានអីត្រូវគណបក្សប្រជាជនបោះបង់ចោលគ្នាបាន មិនដូចអ្នកដែលតែងតែរត់ចោលបងប្អូនតាំងពីដើម រហូតដល់ឥលូវ និងតទៅមុខទៀតនោះទេ។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៍បានថ្លែងអំណរគុណដល់សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានចូលជាបច្ច័យដើម្បីកសាងនូវទីវត្តអារាមមួយនេះ រហូតសម្រេចបានសមិទ្ធផលយ៉ាងច្រើន ដែលនេះជាការចូលរួមអភិវឌ្ឍន៍លើវិស័យព្រះពុទ្ធសាសនា ជាសាសនារដ្ឋ ដែលសង្គមកម្ពុជា គោរពប្រតិបត្តិ ៕

លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន នឹងធ្វើជាអធិបតី នៃសន្និបាតប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមិនា
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញនៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នឹងធ្វើជាអធិបតី នៃសន្និបាតប្រចាំឆ្នាំ២០១៨ ដែលព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ខាងមុខនេះ នៅទីស្ដីការក្រសួង។
សន្និបាតនេះ នឹងមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្ដីរបស់ក្រសួង ក៏ដូចជាឯកអគ្គរាជទូតតំណាង អចិន្រៃ្ដយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជាផងដែរ៕

ប្រជាពលរដ្ឋជាង៦០គ្រួសារ ថ្លែងអំណរគុណចំពោះអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ ដែលបានផ្តល់ដីជូនពួកគាត់
ពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និង លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក្រោយពីបានចាប់ឆ្នោតទទួលយកដីអាស្រ័យផលនេះហើយ គប្បីប្រើប្រាស់ និងបែងចែកដី នេះឲ្យបានត្រឹមត្រូវ និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ចេះរួមរស់សាមគ្គីគ្នាទៅវិញទៅមកទើបល្អប្រសើរ។
ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងបែបនេះ ក្នុងឱកាសចុះផ្តល់ដីអាស្រ័យផល តាមរយៈការចាប់ឆ្នោតជ្រើសរើស ក្បាលដី ជូនប្រជាពលរដ្ឋ៦៤គ្រួសារ ស្មើនឹង៣២ហិកតា ក្នុងនោះ២ហិកតាជាដីបម្រុងរួម ស្ថិតក្នុងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទំនាស់អូសបន្លាយជាង២០ឆ្នាំកន្លងមក។
ប្រជាពលរដ្ឋទាំង៦៤គ្រួសារ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ និងលោកអភិបាលខេត្ត ដែលបានផ្តល់ ដីជូនពួកគាត់ ក្នុង១គ្រួសារ ទទួលបានដីកន្លះហិកតា ដែលបញ្ជាក់ពីការគិតគូរ និងដោះស្រាយទាន់ ពេលវេលា៕

កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌល ARMAC ស្ដីពីការផ្ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន
នៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃកម្ពុជា និងលោក ម៉ៃឃើល តាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) សម្រាប់ឆ្នាំ២០១៨នេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌល ARMAC ស្ដីពីការផ្ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល ARMAC នៅទីក្រុងភំ្នពេញ។
គួរកត់សំគាល់ថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន គឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំឡុងពេលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅឆ្នាំ២០១២។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌល ARMAC កំពុងដើរតួនាទីជាមជ្ឈមណ្ឌលនាំមុខខាងឧត្តមភាពនៅក្នុងសកម្មភាពមីន សម្រាប់ជួយប្រទេសសមាជិកអាស៊ាន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹង ស្ដីពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះសង្គា្រម និងលើកទឹកចិត្តឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនោះ ៕
សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសទាំងស្រុងនៅខាងក្រោម ៖

Subscribe to:
Posts (Atom)