គណបក្សកុម្មុយនីស្តដែលកំពុងតែគ្រប់គ្រងប្រទេសចិនបានស្នើឱ្យលុបចោលខចែងមួយពីរដ្ឋធម្មនុញ្ញ ដែលបានកំណត់តំណែងប្រធានាធិបតីត្រឹម២ អាណត្តិដែលមួយអាណត្តិមានរយៈពេល៥ ឆ្នាំ។
ទង្វើនេះនឹងអនុញ្ញាតឱ្យប្រធានាធិបតី Xi Jinping នៅតែជាមេដឹកនាំ បន្ទាប់ពីគាត់ត្រូវចុះចេញពីតំណែង។
មានការលើកឡើងយ៉ាងទូលំទូលាយដែលថា លោក Xi នឹងស្វះស្វែងដើម្បីបន្តតំណែងប្រធានាធិបតីរបស់គាត់លើសពីឆ្នាំ២០២៣។
សមាជបក្សកាលពីឆ្នាំមុន បានមើលឃើញគាត់ក្នុងការពង្រឹងឋានៈរបស់ខ្លួនជាមេដឹកដ៏មានឥទ្ធិពលបំផុត បន្ទាប់ពីលោក Mao Zedong។
មនោគមន៍វិជ្ជារបស់គាត់ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់បក្សនៅឯពិធីសមាជនោះផងដែរ ហើយបន្ទាប់ពីសមាជ គឺពុំមានអ្នកស្នងតំណែងពិតប្រាកដដែលត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។
កើតនៅឆ្នាំ១៩៥៣ លោក Xi គឺជាកូនប្រុសរបស់បិតាស្ថាបនិកបក្សកុម្មុយនីស្តមួយរូប។ គាត់បានចូលរួមនៅក្នុងបក្សនៅឆ្នាំ១៩៧៤ ដោយបានឡើងឋានៈរបស់ខ្លួនមុនក្លាយជាប្រធានាធិបតីកាលពីឆ្នាំ២០១៣។
ស្ថិតក្នុងតំណែងជាប្រធានាធិបតីរបស់គាត់ គឺត្រូវបានគេមើលឃើញពីកំណែទម្រង់សេដ្ឋកិច្ច យុទ្ធនាការដ៏កាចសាហាវប្រឆាំងនឹងអំពើពុករលួយ ព្រមជាមួយនឹងការលេចឡើងជាថ្មីនៃលទ្ធិជាតិនិយម និងការបង្រ្កាបលើផ្នែកសិទ្ធិមនុស្ស។
តើយើងដឹងអ្វីខ្លះអំពីទង្វើនេះ?
តាមរបាយការណ៍បានឱ្យដឹងថា «គណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិនបានស្នើឱ្យលុបចោលនូវឃ្លាមួយដែលចែងថា ប្រធាន និងអនុប្រធាននៃសាធារណរដ្ឋប្រជាមានិតចិនមិនគួរកាន់តំណែងជាប់ៗគ្នាលើសពី២ អាណត្តិឡើយ ដែលជាការប្រាសចាកពីរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ»។
របាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ក៏ប៉ុន្តែសំណើទាំងស្រុងគឺនឹងត្រូវចេញផ្សាយនៅពេលក្រោយ។
សេចក្តីប្រកាសនឹងត្រូវបានគេកំណត់យ៉ាងប្រុងប្រយ័ត្ន ដោយសារតែប្រជាជនជាច្រើននឹងត្រូវត្រឡប់ទៅធ្វើការវិញនៅថ្ងៃចន្ទ បន្ទាប់ពីបានប្រារព្ធពិធីចូលឆ្នាំថ្មី។ ប្រទេសចិនគឺជាទីតាំងដ៏សំខាន់នៅឯពិធីបិទកម្មវិធីកីឡាអូឡាំពិករដូវរងាផងដែរ ខណៈដែលកូរ៉េខាងត្បូងត្រៀមរៀបចំប្រគល់កីឡានេះទៅឱ្យទីក្រុងប៉េកាំងសម្រាប់ឆ្នាំ២០២២។
ក្រុមមន្រ្តីជាន់ខ្ពស់ដែលជាគណៈកម្មាធិការកណ្តាលរបស់បក្សនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង។
សំណើនេះត្រូវបានអនុម័តដោយរដ្ឋសភាចិន ដែលនឹងចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី៥ ខែមីនា ប៉ុន្តែមនុស្សភាគច្រើនរំពឹងថា កម្មវិធីនេះគឺគ្រាន់តែធ្វើបង្រ្គប់កិច្ចតែប៉ុណ្ណោះ៕
ប្រភព៖ BBC ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨
No comments:
Post a Comment