រតនគិរី៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តរតនគិរី នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៨-២០២០) របស់រដ្ឋបាលខេត្ត និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) ។
ផែនការវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តរតនគិរី ដែលមានកំរាស់ប្រមាណជាង៨០ទំព័រ ត្រូវបានអនុវត្តស្របទៅតាមផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៩ ដោយផែនការនេះមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់បានអំពីបញ្ហា តម្រូវការ និងដំណោះស្រាយនានានៅមូលដ្ឋាន សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលដៅ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ៕
No comments:
Post a Comment