Tuesday, February 27, 2018

ប្រជាពលរដ្ឋជាង៦០គ្រួសារ ថ្លែងអំណរគុណចំពោះអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ ដែលបានផ្តល់ដីជូនពួកគាត់

ពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និង លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក្រោយពីបានចាប់ឆ្នោតទទួលយកដីអាស្រ័យផលនេះហើយ គប្បីប្រើប្រាស់ និងបែងចែកដី នេះឲ្យបានត្រឹមត្រូវ និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ចេះរួមរស់សាមគ្គីគ្នាទៅវិញទៅមកទើបល្អប្រសើរ។

ថ្នាក់ដឹកនាំទាំងពីរ បានថ្លែងបែបនេះ ក្នុងឱកាសចុះផ្តល់ដីអាស្រ័យផល តាមរយៈការចាប់ឆ្នោតជ្រើសរើស ក្បាលដី ជូនប្រជាពលរដ្ឋ៦៤គ្រួសារ ស្មើនឹង៣២ហិកតា ក្នុងនោះ២ហិកតាជាដីបម្រុងរួម ស្ថិតក្នុងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទំនាស់អូសបន្លាយជាង២០ឆ្នាំកន្លងមក។

ប្រជាពលរដ្ឋទាំង៦៤គ្រួសារ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ និងលោកអភិបាលខេត្ត ដែលបានផ្តល់ ដីជូនពួកគាត់ ក្នុង១គ្រួសារ ទទួលបានដីកន្លះហិកតា ដែលបញ្ជាក់ពីការគិតគូរ និងដោះស្រាយទាន់ ពេលវេលា៕







No comments:

Post a Comment