នៅព្រឹកថ្ងៃទី២៣ ខែតុលាដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជារួចហើយលោកនាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយតទៀតជាមួយ
នឹងលោក Christian Berger ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះឯកអគ្គរាជទូតអាល្លឺម៉ង់
ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ ឯកអគ្គរាជទូតផងដែរចំពោះបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា
នៅពេលដែលឯកអគ្គរាជទូត បានចូលរួមនៅបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជានេះសង្ឃឹមថា ឯកអគ្គរាជទូត
នឹងជួយជំរុញក្នុងការពង្រីកពង្រឹងទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកអគ្គរាជទូត
ក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោកបានចូលជួបសំដែងការគួរសម
នឹងពិភាក្សានៅពេលនេះ។ លោកសន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា
និងអាល្លឺម៉ង់។ លោកពិតជារីករាយដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ
។ លោក ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រចំពោះបេក្ខភាពប្រទេសអាឡឺម៉ង់នៅអង្គការសហប្រជាជាតិកន្លងមក
ជាពិសេស លោកក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់ប្រទេសអាល្លឺម៉ង់កន្លងមកនេះ
ដែលដំណើរទស្សនកិច្ចនេះគឺបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេស
លោកចង់ឃើញកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។ លោកបានបញ្ជាក់ថា
ប្រទេសយើងទាំងពីរនៅមានសក្តានុពលយ៉ាងច្រើន ហើយអ្វីដែលលោកឯកអគ្គរាជទូតចាប់អារម្មណ៍បំផុតនោះគឺឥឡូវនេះជាសភាពពាណិជ្ជកម្មអាល្លឺម៉ង់ចង់បើកការិយាល័យនៅប្រទេសកម្ពុជាជាលើកដំបូង
ដោយសារតែក្រុមហ៊ុនអាល្លឺម៉ង់មានការចាប់អារម្មណ៍លើសេដ្ឋកិច្ចកម្ពុជាគឺចង់មកបណ្ដាក់ទុននៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ
បើយើងក្រឡេកទៅមើលវិស័យសេដ្ឋកិច្ច
និងពាណិជ្ជកម្មនៃប្រទេសទាំងពីរគឺមានការរីកចម្រើនយ៉ាងច្រើន
ហើយកម្ពុជាក៏មានការនាំចូលពីអាឡឺម៉ង់ច្រើនដែរដូចជារថយន្តជាដើម
ហើយកម្ពុជាក៏មានការនាំចេញទៅអាល្លឺម៉ង់ច្រើនដែរដូចជាផលិតផលស្បែកជើងសម្លៀកបំពាក់ផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកនេះ
កម្ពុជាបានសំរេចចិត្តទិញម៉ាស៊ីនភ្លើងដែលមួយគ្រឿងទិញពីប្រទេសអាល្លឺម៉ង់
ហើយបច្ចុប្បន្ននេះកម្ពុជាក៏មានផលិតផលដូចជាស្រាបៀររបស់ប្រទេសអាល្លឺម៉ង់ចែកចាយក្នុងប្រទេកម្ពុជាផងដែរដូច្នេះបើយើងក្រឡេកទៅមើលវិស័យធុរកិច្ចកម្ពុជាអាល្លឺម៉ង់នេះ
គឺប្រទេសយើងទាំងពីរនៅមានសក្តានុពលច្រើន។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី
បានមានប្រសាសន៍ថាកម្ពុជានឹងត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០
ខាងមុខនេះ
ហើយជាពេលវេលាមួយដែលសមស្របសម្រាប់ប្រទេសអាល្លឺម៉ង់ធ្វើជាប្រធាននៃសហភាពអឺរ៉ុប
ពីព្រោះនៅសហភាពអឺរ៉ុបគេមានធ្វើជាប្រធានប្តូរវេន ដូច្នេះ ប្រទេសទាំងពីរ
និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបាននូវភាពជោគជ័យ។
ឯកអគ្គរដ្ឋទូត បានបន្តទៀតថានៅក្នុងអាណត្តិនេះ លោកនឹងព្យាយាមជំរុញធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងពីរបន្តនូវកិច្ចសហប្រតិបត្តិការល្អគ្នាជាបន្តទៀត។
នៅក្នុងឱកាសនោះផងដែរលោកនាយកមន្ត្រី ក៏បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង
និងក៏បានមានប្រសាសន៍ផ្តាំសួរសុខទុក្ខចំពោះលោកស្រីអធិការបតីអាល្លឺម៉ង់ផងដែរ៕