Monday, June 19, 2017

(ទស្សនាវីដេអូ)៖ លិខិតចំហរជូនទណ្ឌិត សម រង្ស៊ី៖ «២២ឆ្នាំនៃដំណើរនយោបាយឥតន័យ» !



(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ ទណ្ឌិត សម រង្ស៊ី បានខំបង្ហើរសារនយោបាយបន្តបន្ទាប់ ប៉ុន្តែសរុបជាន័យរួមជាចុងក្រោយថា៖ «ការនិយាយចោល គឺវាងាយណាស់។ តែត្រូវធ្វើរបៀបម៉េច និងធ្វើតាមវិធីណានោះ គឺមិនគួរកុហកគេទេ។ និយាយត្រង់ទៅថា ពិតជាធ្វើមិនបាន និងទៅមិនរួច!»។

ទី១៖ ថ្មីៗនេះទណ្ឌិត សម រង្ស៊ី និយាយថា «នឹងវិលចូលស្រុក…»។ គ្មានអ្នកណាហាមឃាត់ទេ។ ប៉ុន្តែមិនដល់១០ម៉ោងផង សម រង្ស៊ី បានក្លាយជាឆ្មាត្រូវទឹកក្តៅ ក្រឡាស់សម្តីថា មិនវិលវិញទេ ពីព្រោះឧបសគ្គជាក់ស្តែងគឺ «ខ្លាចគុក»។ ការពិត សម រង្ស៊ី ដែលមានទោសជាប់ខ្លួននេះគឺដោយសារអណ្តាតគ្រលាស់មិនគិត និងដោយសារមាត់ឥតគំរបប្រមាថលោក ហោ ណាំហុង។ នេះបង្ហាញថា ការនិយាយវាស្រួល តែលើការជាក់ស្តែង សម រង្ស៊ី គ្មានលទ្ធភាព និងគ្មានសមត្ថភាព ធ្វើបានទេ។ សូម្បីតែជួយខ្លួនឯងមិនបានផង ទៅដោះបញ្ហាជាតិដ៏ធំម្តេចនឹងកើត!

ហ្វេសប៊ុ​កសីហា រំលឹក​រឿង កឹម សុខា មាន​ប្រពន្ធចុង​ជាស្រីយួន​ និងប​ង្កើត​បានកូនប្រុសម្នាក់តពូជជាមួយយួន !

នៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកសីហា បានរំលឹករឿង កឹម សុខា មានប្រពន្ធចុងជាស្រីយួន និងបង្កើតបានកូនប្រុសម្នាក់តពូជជាមួយយួន ! ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
បន្ទាប់ពីបានឃើញសារព័ត៌មាន Fresh News និងកាសែតភ្នំពេញប៉ុស្ត៍ បានចុះផ្សាយព័ត៌មានអំពី កឹម សុខា ប្រធានគណបក្សប្រឆាំងទទួលស្គាល់ថា កន្លងមកបក្សប្រឆាំងពិតជាមានការអំពាវនាវឲ្យមានការខឹងវៀតណាម ដើម្បីទទួលបានសំឡេងឆ្នោត និងថា ការប្រើនយោបាយជាតិនិយមជ្រុល ឃោសនាឲ្យចងកំហឹងជាមួយជនជាតិវៀតណាម គឺជាការខុសឆ្គងផ្នែកនយោបាយ បង្កឲ្យមានកំហឹងពូជសាសន៍នោះ នៅរសៀលថ្ងៃនេះមាន ពលរដ្ឋជាច្រើនបានចូលទៅ Comment ក្នុងហ្វេសប៊ុករបស់ Fresh News ដោយបានបញ្ចេញប្រតិកម្មខ្លាំងៗ រិះគន់លោក កឹម សុខា ថា ឈប់ឲ្យគេនិយាយប្រឆាំងជាមួយយួន ព្រោះតែខ្លួន កឹម សុខា ខ្លួនឯង មានប្រពន្ធចុងជាជនជាតិយួន និងមានកូនប្រុសសំណព្វចិត្តរបស់​ កឹម សុខា ទៀត ព្រោះ កឹម សុខា មានតែកូនស្រីទេ ជាមួយប្រពន្ធដើម។ អ្នក Comment ខ្លះបានសរសេរទៀតថា កូនអ៊ុំខាជាមួយស្រីយួនធំៗហើយ បើជេរយួនដូចជេរពូជប៉ិ កឹម សុខា អ៊ីចឹង !

ថ្ងៃនេះ ផេក សី ហា យើងខ្ញុំសូមរំលឹកឡើងវិញនូវរឿងរ៉ាវស្នេហារបស់លោក កឹម សុខា ប្រធានបក្សប្រឆាំងដែលមានប្រពន្ធចុងជាជនជាតិយួនឈ្មោះ អាយ៉េស និងបង្កើតបានកូនប្រុសម្នាក់ តពូជជាមួយយួនដូចតទៅ!




(សូមទស្សនាវីដេអូ) វិទ្យាស្ថាន ពលរដ្ឋវិជ្ជា៖ គណបក្សប្រជាជនកម្ពុជា ក្នុងចំណុចខ្លាំងឈាន​ទៅបន្តកាន់អំណាច​ឆ្នាំ២០១៨

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេសាប

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានដែកបាឡេមួយខ្សែ ដែលឆ្លងកាត់ទន្លេសាប ភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចឃ្លាំងស្តុកប្រេងឥន្ទនៈសូគីម៉ិច ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឆ្ពោះទៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីសម្រួលដល់បញ្ហាចរាចរណ៍ ពេលដែលអាជ្ញាធរបិទការប្រើប្រាស់ ស្ពានជ្រោយចង្វារចាស់ ដើម្បីជួសជុលឡើងវិញនោះ។ នេះបើតាមការបញ្ជាក់របស់ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ។
លោក អៀង អូននី បានបញ្ជាក់បន្ថែមថា គម្រោងសាងសង់ស្ពានបណ្តោះ អាសន្ន ធ្វើពីដែកបាឡេ ឆ្លងកាត់ទន្លេសាបនេះ នឹងចាប់ផ្តើមបើកការដ្ឋាន នៅក្នុងអំឡុងខែកក្កដាខាងមុខនេះ ក្រោមការចំណាយទំាងស្រុងរបស់ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វារ ហើយគ្រោងប្រើរយៈពេលស្ថាបនារហូតដល់៦ខែ ដែលអាចនឹងរួចរាល់នៅដើមឆ្នាំ២០១៨។
លោកអភិបាលរង បានបញ្ជាក់ទៀតថា ស្ពានដែកបាឡេនេះ ស្ថាបនាឡើង គឺដើម្បីជួយរំដោះការ កកស្ទះចរាចរមួយផ្នែកនៅលើស្ពានជ្រោយចង្វារមិត្តភាពកម្ពុជា-ចិន ស្របពេលដែល នៅខែសីហាខាងមុខនេះ ស្ពានជ្រោយចង្វារចាស់ នឹងបិទការធ្វើចរាចររហូត ដល់រយៈពេល២ឆ្នាំ ដើម្បីជួសជុលជាផ្លូវការ៕




អ្នកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិ២ក្នុងឃុំកំពង់ ហៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងលោក ចេង ញ៉ាន់ និងលោក កែវ ពៅ ក្រុមការងារថ្នាក់ខេត្តនិងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកកំពង់លែងបានថ្លែង អំណរគុណនិងជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំកំពង់ហៅនិងប្រជាពលរដ្ឋភូមិដូនវៀតនិងភូមិកោះក្អែកដែលបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤របស់គណបក្សប្រជាជនកម្ពុជា។

លោក ចេង ញ៉ាន់ ក៏បានធ្វើការកោតសរសើរ និងសាទរចំពោះលទ្ធផលក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលធ្វើឱ្យឃុំកំពង់ហៅ ក្នុងស្រុកកំពង់លែងទទួលបានជោគជ័យ ដែលជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកជ័យជម្នះ លើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ហើយលទ្ធផលទាំងនេះក៏កើតឡើងពី ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីនៅមូលដ្ឋាន ដោយមានការសហការ សាមគ្គីគ្នាបានល្អ និងគោរពបាននូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា អនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាពិសេសមានការគាំទ្រនិងការចូលរួមដោយទំនុកចិត្តពីប្រជាពលរដ្ឋមកលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក ចេង ញ៉ាន់ ក៏បានជំរុញ ក្រុមប្រឹក្សាឃុំកំពង់ហៅទាំងអស់ ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះទៅ គឺត្រូវធ្វើការពង្រឹង ស្មារតី ក្នុងការបំពេញការងារបម្រើ ប្រជាពលរដ្ឋនៅតាមភូមិឱ្យកាន់តែបានល្អប្រសើរជាងមុននឹង ការធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវា និងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន៕





អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីនៅស្រុកក្រគរ បាន២៤ករណី បន្ទាប់ពីបញ្ចប់ជាង ១៤០ករណី

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនិងឆាប់ ក៏ប៉ុន្តែចំ​ណងមិត្តភាព រវាងបងប្អូនកូនក្មួយ និងអ្នកភូមិ​ផងរបងជាមួយគឺមានជារៀងរហូត»។ លោក បានលើកឡើងបែបនេះនៅសាលប្រជុំសាលាស្រុកក្រគរ ក្នុងឱកាសអញ្ជើញចុះសម្របសម្រួល និងដោះស្រាយបញ្ចប់​ទំ​នាស់ដីធ្លី ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកក្រគរ ជាលក្ខណៈគ្រួសារ ចំនួន២៤ករណីផ្សេងគ្នា ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ និងភាគីដែលមានការពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងកិច្ចដោះស្រាយទំនាស់ដីធ្លី ទាំង២៤ករណីខាងលើនេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ចាប់តាំងពីលោកមកដឹកនាំយន្តការខេត្តបានជាង៣ឆ្នាំកន្លងមកនេះ បានដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង​១៤០​ករណីមកហើយ ជាក់ស្តែងនៅពេលថ្មីៗនេះ លោក បានបញ្ចប់ទំនាស់ដីធ្លី បាន៥ករណីផ្សេងគ្នា នៅស្រុកបាកាន ដោយ«គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។

លោក បានថ្លែងទៀតថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃផ្សេងគ្នានេះ ប្រកបដោយប្រសិទ្ធភាពស្រប តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យភាគីទាំងសងខាង ត្រូវមានស្មារតីសហការចូលរួមដោះស្រាយ ដោយបើកចិត្តឱ្យទូលាយ និងនិយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ។ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធ​ភាព និងជឿជាក់បំផុតបានធ្វើឱ្យភាគីទាំងសងខាងយល់​ព្រម និងពេញចិត្តទទួលព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់ដីធ្លីទាំង២៤ករណីផ្សេងគ្នានេះ ចាប់ពីពេលនេះតទៅ។

បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃពេញមួយថ្ងៃ របស់លោកអភិបាលខេត្ត ដែលបានដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច៕​​​




ក្រុមការងារទាំងអស់ ត្រូវបន្តចុះជួបជាប្រចាំជាមួយបង​ប្អូនប្រជាពលរដ្ឋ​ កម្មករកម្មការិនី​ សិស្សា​នុសិស្ស​ និងសមាជិកបក្ស

លោកទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ សមាជិកគណៈកម្មាធិ ការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ប្រធានគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះ​សំណាលជាមួយសកម្មជនយុវជនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចំនួន៥៨នាក់នៅថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៧​។

ថ្លែងទៅកាន់សកម្មជនយុវជនគណបក្ស លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា​ ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ថ្មីៗនេះ​ គណបក្សប្រជាជនកម្ពុជាបានឈ្នះគណបក្សប្រឆាំងជាង៥០មុឺនសម្លេងក្នុងក្របខណ្ឌទូទាំងប្រទេស​ ហើយស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ដែលក្រុមការងារយើងបានចុះ​ មានការកើនឡើងជាង ៩០០០សម្លេង។ បើតាមលទ្ធផលនេះគណបក្សប្រជាជនកម្ពុជានឹងកើនអសនៈក្នុងសភាយ៉ាងតិច​ចំនួន៣បន្ថែមទៀត។

លោក​ ឈឹម​ ឃិនដារ៉េត​ ប្រធានក្រុមសកម្មជនយុវជនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ តាងនាមឱ្យក្រុម​ការងារយុវជនទាំងអស់​ បានធ្វើការប្តជ្ញាចិត្តយ៉ាងមោះ មុតពង្រឹងឆន្ទៈរួម​ កៀរគរកម្លាំងគាំទ្រ​ ពិសេសពីសំណាក់យុវជនផ្សេងៗ​ ដើម្បីឆ្ពោះទៅចូលរួមដណ្តើមជោគជ័យក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ជូនគណបក្សប្រជា ជនកម្ពុជា។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី​ បានកោតសរសើរដល់ក្រុមការងារយុវជនទាំងអស់ដែលបានប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកថ្មីៗនេះ​ ហើយបានផ្តាំទៅក្រុមការងារទាំងអស់ត្រូវបន្តការចុះជួបជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ​ កម្មករកម្មការិនីរោងចក្រ​ សិស្សានុសិស្ស​ ក៏ដូចជាសមា ជិកបក្សនៅទីនោះ​ផងដែរ ​ដើម្បីឱ្យពួកគាត់បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា​ ដើម្បីបន្តរក្សាសន្តិភាព​ និងការអភិវឌ្ឍប្រទេស៕



លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្រាបថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៧ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨១ព្រះវស្សាយាងចូល ៨២ ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

កូន ចៅ ចៅទួត ប្រជារាស្រ្តទូទាំងប្រទេស សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយ វាចាចិត្តក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាងចំពោះសម្តេចព្រះ មហាក្សត្រីព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះ​វស្សា និងចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងត រៀងទៅ។

កូន ចៅ ចៅទួត និងប្រជារាស្រ្តទូទាំងប្រទេស សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហា​ស្វេតច្ឆត្រ ព្រះបារមីនៃ អតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេស ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយបីបាច់ថែរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕




(សូមទស្សនានូវវីដេអូ)៖អ្នកវិភាគ ចៅចាក់ស្មុក ហៅការលើកឡើង របស់លោក អេង ឆៃអ៊ាង ថា គឺជាការបិទបាំង និង ការពារ អ្នកនយោបាយមាន់សម្លតែប៉ុណ្ណោះ!

អបអរសាទរ ទិវារត់ប្រណាំងភ្នំពេញ ម៉ារ៉ាតុង អន្ដរជាតិ លើកទី៧

នៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០១៧  នឹងមានការរត់ ប្រណាំងភ្នំពេញពាក់កណ្ដាល ម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នាថ្ងៃទី១៨ ខែមិថុនា និងដើម្បីចូលរួមផ្សព្វផ្សាយពីបរិស្ថាន ស្អាត ទីក្រុងស្អាត និងបៃតង ដល់ប្រជាពលរដ្ឋទៀតផង។ កម្មវិធីនេះគឺរៀបចំដោយ គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា (NOCC)។
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ដ៏អធិកអធម្ម នេះ គឺមានការចូលរួមយ៉ាងច្រើនកុះករពី ប្រជាពលរដ្ឋ យុវជន និងទេសចរបរទេសប្រមាណជា ៥,០០០ នាក់ នៅមុខ ព្រះ បរមរាជវាំង។
ទន្ទឹមនឹងនេះ យើងសង្ឃឹមថា នឹងមានការបរិច្ចាគថវិកាពី សប្បុ រស ជនផងដែរ។ ចំពោះថវិកាទទួលបាន ពីការចុះឈ្មោះ បន្ទាប់ពីចំណាយលើការរៀបចំរួចរាល់ហើយ គណៈកម្មការ នឹង បរិច្ចាគជូនដល់មន្ទីរ ពេទ្យគន្ធបុប្ផាផងដែរ។
កម្មវិធីបែបនេះដែលអាចធ្វើបាន គឺអាស្រ័យដោយប្រទេស ជាតិមានសុខសន្តិភាព!
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតីចូលរួម អោយបានកុះករ និង សូមមានសុវត្ថិភាពក្នុងការរត់ Marathon នៅព្រឹកនេះទាំងអស់គ្នា!៕