Thursday, June 16, 2016
ឯកឧត្តម ផៃ ស៊ីផាន៖ គម្រោងទូលថ្វាយព្រះមហាក្សត្រ ដើម្បីរាយការណ៍ពីស្ថានភាពនយោបាយរបស់ គណបក្សសង្រ្គោះជាតិ រំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា
ឯកឧត្តម
ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានគម្រោងចូលគាល់ព្រះមហាក្សត្រ
ដើម្បីទូលថ្វាយព័ត៌មានព្រះអង្គអំពីស្ថានភាពនយោបាយ របស់គណបក្សសង្រ្គោះជាតិ
គឺជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ឯកឧត្តម
ផៃ ស៊ីផាន បានមានប្រសាសន៍ថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ កំពុងតែប្រឆាំងរដ្ឋធម្មនុញ្ញ
ដែលអូសទាញព្រះមហាក្សត្រចូលទៅក្នុង ល្បិចកលនយោបាយរបស់ ខ្លួន។
ឯកឧត្តមបន្តថា រដ្ឋធម្មនុញ្ញបានចែងច្បាស់ណាស់ មានតែនាយករដ្ឋមន្រ្តី
និងគណៈរដ្ឋមន្រ្តីប៉ុណ្ណោះ ដែលមានសិទ្ធិរាយការណ៍
អំពីស្ថានភាពនយោបាយថ្វាយព្រះមហាក្សត្រ។
ឯកឧត្តម
ផៃ ស៊ីផាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលគណបក្សសង្គ្រោះជាតិមានគម្រោង
ចូលបង្គំទូលថ្វាយព្រះករុណា ពីស្ថានភាពនយោបាយ គឺជាសកម្មភាពប្រឆាំងនឹងរដ្ឋធម្មនុញ្ញ
ដោយសារមូលហេតុ, ទី១៖
រដ្ឋធម្មនុញ្ញបានចែងច្បាស់ថា ព្រះមហាក្សត្រមិនមែន ជាអ្នកនយោបាយទេ មិនមែនជាចៅក្រម
ជាវីរជនជាតិ តាមរដ្ឋធម្មនុញ្ញ ព្រះអង្គមានសិទ្ធិត្រឹមតែទាក់ទងជាមួយព្រឹទ្ធសភា
និងរដ្ឋសភា តាមរយៈព្រះរាជសារ ដូច្នេះការធ្វើបែបនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ ដែលនាំឱ្យព្រះមហាក្សត្រធ្លាក់ក្នុងល្បិចនយោបាយរបស់ពួកគេ។
ទី២៖ មានតែនាយករដ្ឋមន្រ្តី ឬគណៈរដ្ឋមន្រ្តីប៉ុណ្ណោះ ដែលមានសិទ្ធិចូលគាល់រាយការណ៍
ទូលថ្វាយដល់ព្រះមហាក្សត្រ ពីស្ថានភាពនយោបាយជាក់ស្ដែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំណែកឯការដាក់ញ្ញត្តិ ទូលថ្វាយ ព្រះអង្គផ្ទាល់ពីស្ថានភាពនយោបាយនេះ
មិនត្រឹមត្រូវជាផ្លូវការឡើយ ព្រោះវាជាទិសដៅនយោបាយប្រឆាំងនឹងរដ្ឋធម្មនុញ្ញ
ដែលនាំឱ្យព្រះមហាក្សត្រ ធ្លាក់ក្នុងកលល្បិចរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។
បើតាមមាត្រា២០
នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងថា ព្រះមហាក្សត្រ ទ្រង់ទទួលសវនាការជាផ្លូវការ២ដងក្នុងមួយខែ
ឱ្យនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីចូលគាល់ រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍នៃប្រទេសជាតិ។
សូមរំលឹកផងដែរថា
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ឯកឧត្តម យ៉ែម
បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្ស សង្រ្គោះជាតិ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា
ការដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលគាត់បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា
ឆ្នាំ២០១៦។
ប្រធានរដ្ឋវៀតណាមកោតសរសើរការរីកចម្រើនរបស់កម្ពុជា
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ
នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ត្រាន់ ដាយ
ខ្វាង (TRAN DAI QUANG) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមើលឃើញពីការរីកចម្រើន
របស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ និងចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានសម្តែងក្តីរីករាយ នៅពេលជួបសម្តែងការគួរសម
និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៥
ខែមិថុនា ឆ្នាំ២០១៦នេះ។
គណៈប្រតិភូជាន់ខ្ពស់
សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ នៅវិមានរដ្ឋសភា ពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ។ សម្តេចប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ចនៅពេលនេះថា
ជាការផ្តល់កិត្តិយសដ៏ធំធេង ដល់រដ្ឋសភាកម្ពុជា និងបានឆ្លុះបញ្ចំាងពីចំណងមិត្តភាពរឹងមំា
និងជាប្រពៃណីរបស់ប្រទេសទំាងពីរកម្ពុជា-វៀតណាម ជាយូរអង្វែងទៅ។
ចំណែក ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានលើកឡើងថា ឯកឧត្តមមានក្តីរីករាយខ្លំាងណាស់
ដែលបានឃើញការរីកចម្រើនឥតឈប់ឈរ របស់ប្រទេសកម្ពុជានៅពេលនេះ
នៅក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ និងស្ថិតនៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗរបស់ជាតិ។
“ក្នុងនាមបក្សរដ្ឋ និងប្រជាជនវៀតណាម យើងសប្បាយចិត្ត ដែលឃើញ
កម្ពុជារីកចម្រើនគ្រប់វិស័យទំាងហេដ្ឋារចនាសម្ព័ន្ធនានា សេដ្ឋកិច្ច
និងជីវភាពរស់នៅរបស់ពលរដ្ឋ”។
ឯកឧត្តមប្រធានរដ្ឋ បានជម្រាបសម្តេចពីស្ថានការណ៍
នយោបាយក្នុងប្រទេសវៀតណាមថា វៀតណាមទើបរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗ
ហើយនៅកំឡុងខែកក្កដានេះ ថ្នាក់ដឹកនាំមូលដ្ឋាននឹងត្រូវរៀបចំផងដែរ។
ឯកឧត្តមបានលើកឡើងថា ប្រទេសវៀតណាម ក៏ទើបបោះឆ្នោត ជ្រើសរើសស្រ្តី
ជាថ្នាក់ដឹកនាំរដ្ឋសភាផងដែរ។
ឯកឧត្តម ត្រាន់ ដាយ
ខ្វាង បានជម្រាបជូនសម្តេចថា
ប្រធានថ្មី រដ្ឋសភាវៀតណាមគ្រោងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះដែរ។
ឯកឧត្តម បានជំរុញឲ្យរដ្ឋសភា ប្រទេសទំាងពីរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នា ឲ្យកាន់តែល្អនិងស៊ីជម្រៅ
ដោយក្នុងនោះគួរបង្កើន ការផ្លាស់ប្តូរទស្សនកិច្ចឲ្យបានច្រើន រវាងគណៈកម្មការជំនាញរដ្ឋសភាទំាងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ មិនគ្រាន់តែបានផ្ដល់នូវវឌ្ឍនភាព និងវិបុលភាពទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏ខ្លាំងក្លា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំងពីរវិញ នៅតែបន្តពង្រឹងនិងពង្រីកចំណងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោកសំដៅជួយគាំទ្រគ្នាទៅវិញទៅមកស្របតាមទស្សនៈ និងគោលជំហររបស់រដ្ឋាភិបាលរៀងៗខ្លួន តាមរយៈកិច្ចប្រជុំសភាតំបន់ និងវេទិកាអន្តរសភានានា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ មិនគ្រាន់តែបានផ្ដល់នូវវឌ្ឍនភាព និងវិបុលភាពទាំងសងខាងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏ខ្លាំងក្លា ដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ។ ជាមួយគ្នានេះ សម្តេចបានគូសបញ្ជាក់ថា សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំងពីរវិញ នៅតែបន្តពង្រឹងនិងពង្រីកចំណងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោកសំដៅជួយគាំទ្រគ្នាទៅវិញទៅមកស្របតាមទស្សនៈ និងគោលជំហររបស់រដ្ឋាភិបាលរៀងៗខ្លួន តាមរយៈកិច្ចប្រជុំសភាតំបន់ និងវេទិកាអន្តរសភានានា។
សម្តេចប្រធានរដ្ឋសភា
បានសម្តែងនូវការ អបអរសាទរជូនចំពោះ ឯកឧត្តមប្រធានគណៈប្រតិភូ ដែលត្រូវបានរដ្ឋសភាវៀតណាម
បោះឆ្នោតគាំទ្រជាប់ជា ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិឆ្នាំ២០១៦-២០២១។
នៅទីបញ្ចប់ ឯកឧត្តម ត្រាន់ ដាយ ខ្វាង បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា
ទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋសង្គមនិយមវៀតណាម តាមពេលវេលាសមស្របណាមួយ។
ការអញ្ជើញនេះដែរ សម្តេចប្រធានរដ្ឋសភាបានទទួលយកមកពិចារណា។
សូមជម្រាបថា ឯកឧត្តម ត្រាន់ ដាយ ខ្វាង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា
ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដោយក្នុងនោះ
គណៈប្រតិភូបានចូលក្រាបថ្វាយបង្គំ ព្រះករុណា ព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងចូលថ្វាយបង្គំ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស
សម្តេចព្រះមហា សង្ឃរាជនៃគណៈមហានិកាយ និង សម្តេចព្រះអភិសិរីសុគន្ធា
មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ផងដែរ៕
ក្រសួងមហាផ្ទៃ បដិសេធនូវការលើកឡើងគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវ របស់ NGO មួយចំនួន
កាលពីថ្ងៃទី១៥ ខែមិថុនា
ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ
បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធនូវការលើកឡើង
ដោយគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវនិងមិន សមហេតុផល
របស់មជ្ឈដ្ឋានកាសែតក្នុងស្រុកមួយចំនួន ដែលបានធ្វើបទសម្ភាសន៍ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលថា
មាត្រាមួយចំនួននៃច្បាប់នេះ រំលោភលើមាត្រាជាច្រើននៃរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា
ដែលច្បាប់នេះងាយស្រួលឲ្យរាជរដ្ឋាភិបាលធ្វើការរំលោភអំណាច តាមរយៈការប្រើប្រាស់មាត្រានានាដើម្បីគំរាមកំហែង
និងដាក់ទណ្ឌកម្មដល់សកម្មជនសិទិ្ធមនុស្សដើម្បីលិទិ្ធប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃបានបន្ថែមថា ក្រសួងមហាផ្ទៃសូមធ្វើការបដិសេធនូវ
ការលើកឡើងគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវ និងមិនសមហេតុផល
ក្នុងចេតនាមួលបង្កាច់មកលើរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា
បានចាត់ទុកសមាគម អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលគឺជាដៃគូអភិវឌ្ឍមួយដ៏មានសារៈសំខាន់
និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក កសាងប្រទេសជាតិ និងបានលើកទឹកចិត្ត
តាមគ្រប់រូបភាពដល់ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងធ្វើសកម្មភាព
បម្រើប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក្នុងកិច្ចដំណើរការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមកិច្ច និងការគាំពារលើកស្ទួយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ
និងការគោរពសិទ្ធិមនុស្ស ស្របតាមច្បាប់ និងគោលការណ៍ដែលបានកំណត់។
ក្រសួងមហាផ្ទៃក៏បានស្នើដល់ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
ដែលបានតម្តល់សំណុំឯកសារសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ
ត្រូវធ្វើសកម្មភាពឲ្យស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល
និងអនុវត្តឲ្យបានត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់ខ្លួន ដោយមិនមានការរើសអើង
ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនា
ព្រមទាំងប្រកាន់នូវជំហរអព្យាក្រឹត្យចំពោះគ្រប់បក្សនយោបាយដែលធ្វើសកម្មភាពស្របច្បាប់នៅកម្ពុជា
៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន
របស់ក្រសួងមហាផ្ទៃទាំងស្រុងដូចតទៅ៖
អគ្គីសនីកម្ពុជាចេញសេចក្តីជូនដំណឹងអំពីការផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល
នៅថ្ងៃទី១៥ ខែមិថុនា
ឆ្នាំ២០១៦ អគ្គីសនីកម្ពុជា ចេញសេចក្តីជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ
អ្នកឧកញ៉ា លោក លោកស្រី ដែលជាអតិថិជនរបស់អគ្គីសនីកម្ពុជាថា ដើម្បីអនុវត្តការងារជួសជុល
ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការរដ្ឋានពង្រីកផ្លូវ
អគ្គីសនីកម្ពុជា និងផ្អាកការផ្គត់ផ្គង់អគ្គីសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា
និងទីកន្លែងដូចតទៅ៖
ថ្ងៃព្រហស្បតិ៍ ទី១៦
ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៩ ម៉ ០០ ដល់ម៉ោង ១២ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅតំបន់ភ្លើងលេខ P785
ស្ថិតនៅភូមិត្នោតជ្រុំ ៤ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា
ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៨ ម៉ ០០ ដល់ម៉ោង ១៧ ម៉ ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី
១. តំបន់ភ្លើងលេខ OP048
ស្ថិតនៅភូមិត្រពាំងឈូក
ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ២. តំបន់ភ្លើងលេខ ប. ត332
ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង
៣.តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកាកាប ភូមិព្រៃសាលា ភូមិតាងួន
ភូមិក្បាលដំរី ក្នុងសង្កាត់កាកាប ភូមិគោកចំបក់
ភូមិព្រៃទា ភូមិព្រៃជីសាក
ភូមិជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សៅរ៍ទី១៨ ខែមិថុនា
ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៩ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅតំបន់ភ្លើងលេខ
ប.ត332 ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិសន្សំកុសល
ភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភូមិម័ល ភូមិសំបួរ ក្នុងសង្កាត់ដង្កោ
ខណ្ឌដង្កោ រាជធានីភ្នំពេញ។
និងថ្ងៃអាទិត្យទី១៩
ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ០៨ម៉០០ ដល់ម៉ោង១៧ម៉០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី១.
តំបន់ភ្លើងលេខ ប.ត 509 ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ២. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រែកតាពៅ
ភូមិអូរអណ្តូង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨
ចាប់ពីភូមិទំនប់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់ភូមិស្វាយប៉ាក ក្នុងសង្កាត់ស្វាយប៉ាក
ខណ្ឌឬស្សីកែវ និង ៤. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីឃុំរកាខ្ពស់ រហូតដល់ឃុំស្វាយរលំ ក្នុងស្រុកស្អាង ខេត្តកណ្តាល៕
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីមួយ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធអគារសិក្សាថ្មីមួយ នៅសាកលវិទ្យាល័យ
វិទ្យាសាស្រ្តសុខាភិបាល។ អគារសិក្សាថ្មីទី៣នេះ ត្រូវបានដាក់សម្ពោធទន្ទឹមគ្នា
នឹងកម្មវិធីខួបទី៧០ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស»
មិថុនា ១៩៤៦ - មិថុនា ២០១៦។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសសម្រេចឲ្យសិស្សប្រឡងជាប់បម្រុងទាំង
៩៩នាក់ អាចចូលរៀនក្នុងសាកលវិទ្យាល័យសុខាភិបាល។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបញ្ចុះតម្លៃទិញពាក្យប្រឡងចូលរៀនពេទ្យ
ពី៦០ម៉ឺនរៀល មកនៅត្រឹម ១០ម៉ឺនរៀលប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីសម្តេចលេង Facebook
មកសម្តេចទទួលបានសំណូមពរច្រើន ហើយក៏ដោះស្រាយជូនប្រជាពលរដ្ឋ បានច្រើនផងដែរ។
សម្តេចតេជោ បានបន្តថា សម្តេចប្រើ Facebook ដែលមានអ្នកចុច Like ជាង ៤លាននាក់
មិនមែនសម្រាប់ប្រកួតប្រជែងជាមួយ នរណានោះទេ
តែប្រើសម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាមលក្ខណៈរដ្ឋាភិបាលអេឡិចត្រូនិច
E-Government។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងផងដែរថា មានគ្រូពេទ្យជាង
៣ពាន់នាក់ ត្រូវបានដាក់បញ្ចូលក្របខណ្ឌ។ សម្តេចតេជោ បានបញ្ជាក់ថា
សម្តេចបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់លោកទេសរដ្ឋមន្រ្តី
ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានបង្កើត មណ្ឌលប្តូរ
និងពន្យារបណ្ណបើកបរ នៅផ្សារទំនើបអ៉ីអន។ សម្តេចបានបញ្ជាក់ថា បញ្ហាស្លាកលេខ
និងបណ្ណបើកបរនេះ បានធ្វើឲ្យសម្តេចឈឺក្បាលខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា គ្រប់អ្នកពាក់ព័ន្ធទាំងអស់
ត្រូវរួមគ្នាធ្វើដំណើរទៅមុខបន្ថែមទៀត។ សម្តេចបានបន្ថែមថា
ដំណើរវិវឌ្ឍន៍ទៅមុខរបស់កម្ពុជា មិនអាចពឹងផ្អែកតែរាជរដ្ឋាភិបាលមួយនោះទេ
គឺត្រូវរួមទាំងអស់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បើទោះបីមានគ្រូពេទ្យភាគច្រើនល្អ
ហើយនៅមានបុគ្គលពេទ្យតិចតួចមិនល្អ តែមិនមែនជាស្ថាប័ននោះទេ។ សម្តេចតេជោ
បានថ្លែងបន្តថាសម្តេចមិនអាចទទួលបានទេ ចំពោះការលើកឡើងថា គ្រូពេទ្យ៩០ភាគរយមិនល្អដែលជានេះការប្រមាថធ្ងន់ធ្ងរចំពោះគ្រូពេទ្យ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះសម្តេចទទួលបានចៅទី ១៨ហើយ
ហើយក៏គ្រប់អេគីបបាល់ទាត់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅសិស្សៗថា
សម្រាប់ការប្រកួតបាល់ទាត់អឺរ៉ុប គ្រាន់តែមើលបានហើយ កុំឲ្យភ្នាល់
ប្រយ័ត្នអស់លុយបង់ថ្លៃសិក្សា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៣៨នាទីនាព្រឹកថ្ងៃទី១៦
ខែមិថុនានេះ៕
លោកជំទាវ ម៉ែន នារីសោភ័គ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ រវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអូស្ត្រាលី
កាលពីថ្ងៃទី១៥
ខែមិថុនា ឆ្នាំ២០១៦ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១
កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ
រវាង កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអូស្ត្រាលី
រយៈពេល ២១ឆ្នាំ ( ១៩៩៥ - ២០១៦ ) នៅសណ្ឋាគារភ្នំពេញ
ដែលមានការអញ្ជើញចូលរួមពីលោក Peter Walton នាយកកម្មវិធីអន្តរជាតិនៃកាកបាទក្រហមអូស្ត្រាលី
កញ្ញា ឡាក់ មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា លោក Claire
Hallas ប្រធានកម្មវិធីសម្រាប់កម្ពុជា តំណាងកាកបាទក្រហមដាណឺម៉ាក
តំណាងកាកបាទក្រហមស្វីស និងតំណាងស្ថាប័នដែលជាដៃគូរបស់កាកបាទក្រហមអូស្ត្រាលី សរុប៣០នាក់។
កម្មវិពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់៣គឺ
១.ដើម្បីអបអរសាទរដែលកាកបាទក្រហមអូស្ត្រាលី បានទទួលជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា
និងដៃគូក្នុងស្រុកផ្សេងៗទៀត ក្នុងរយៈពេល ២១ឆ្នាំកន្លងមក
២.ការទទួលស្គាល់ពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ របស់កាកបាទក្រហមអូស្ត្រាលី
នៅក្នុងប្រទេសកម្ពុជា
និង៣.ដើម្បីប្រកាសបិទការិយាល័យកាកបាទក្រហមអូស្ត្រាលីប្រចាំនៅកម្ពុជា ។
លោកជំទាវម៉ែន
នារីសោភ័គ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម សម្តេចផ្ទាល់ ក៏ដូចជាអ្នកទទួលផលពីគ្រប់កម្មវិធីគម្រោង
និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមអូស្ត្រាលី។
លោកជំទាវម៉ែន
នារីសោភ័គ ក៏បានបញ្ជាក់ថា រយៈពេល ២១ឆ្នាំ (១៩៩៥ - ២០១៦) នៃកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា
កាកបាទក្រហមអូស្ត្រាលី បានរួមចំណែកដ៏ធំធេង
ជាមួយសមាគមជាតិជាដៃគូដទៃទៀតក្នុងការជួយឧបត្ថម្ភថវិកា និងបច្ចេកទេសដល់កាកបាទក្រហមកម្ពុជា
ក្នុងគោលបំណងជួយគាំទ្រឱ្យស្ថាប័នមនុស្សធម៌នេះ សម្រេចបានតាមទស្សនវិស័យ “ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ
ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ” និងសម្រេចបាននូវវិស័យស្នូលទាំងបួន
ដូចដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់គឺ គ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងគ្រាអាសន្ន
លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, អភិវឌ្ឍស្ថាប័ន
និងធនធាន ៕ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផល
និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ រវាង កាកបាទក្រហមកម្ពុជា
និងកាកបាទក្រហមអូស្ត្រាលី រយៈពេល ២១ឆ្នាំ
( ១៩៩៥ - ២០១៦ ) នៅសណ្ឋាគារភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោក Peter
Walton នាយកកម្មវិធីអន្តរជាតិនៃកាកបាទក្រហមអូស្ត្រាលី កញ្ញា ឡាក់
មុនីរស្មី តំណាងសហព័ន្ធអន្តរជាតិ ប្រចាំកម្ពុជា លោក Claire Hallas ប្រធានកម្មវិធីសម្រាប់កម្ពុជា តំណាងកាកបាទក្រហមដាណឺម៉ាក
តំណាងកាកបាទក្រហមស្វីស និងតំណាងស្ថាប័នដែលជាដៃគូរបស់កាកបាទក្រហមអូស្ត្រាលី
សរុប៣០នាក់។
កម្មវិពិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់៣គឺ
១.ដើម្បីអបអរសាទរដែលកាកបាទក្រហមអូស្ត្រាលី បានទទួលជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា
និងដៃគូក្នុងស្រុកផ្សេងៗទៀត ក្នុងរយៈពេល ២១ឆ្នាំកន្លងមក
២.ការទទួលស្គាល់ពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ របស់កាកបាទក្រហមអូស្ត្រាលី
នៅក្នុងប្រទេសកម្ពុជា និង៣.ដើម្បីប្រកាសបិទការិយាល័យកាកបាទក្រហមអូស្ត្រាលីប្រចាំនៅកម្ពុជា
។
លោកជំទាវម៉ែន
នារីសោភ័គ បានពាំនាំប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន
រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម សម្តេចផ្ទាល់ ក៏ដូចជាអ្នកទទួលផលពីគ្រប់កម្មវិធីគម្រោង
និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមអូស្ត្រាលី។
លោកជំទាវម៉ែន
នារីសោភ័គ ក៏បានបញ្ជាក់ថា រយៈពេល ២១ឆ្នាំ (១៩៩៥ - ២០១៦) នៃកិច្ចសហប្រតិបត្តិការជាមួយកាកបាទក្រហមកម្ពុជា
កាកបាទក្រហមអូស្ត្រាលី បានរួមចំណែកដ៏ធំធេង ជាមួយសមាគមជាតិជាដៃគូដទៃទៀតក្នុងការជួយឧបត្ថម្ភថវិកា
និងបច្ចេកទេសដល់កាកបាទក្រហមកម្ពុជា
ក្នុងគោលបំណងជួយគាំទ្រឱ្យស្ថាប័នមនុស្សធម៌នេះ សម្រេចបានតាមទស្សនវិស័យ “ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ
ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ”
និងសម្រេចបាននូវវិស័យស្នូលទាំងបួន ដូចដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់គឺ
គ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងគ្រាអាសន្ន
លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, អភិវឌ្ឍស្ថាប័ន
និងធនធាន ៕
Subscribe to:
Posts (Atom)