Thursday, June 16, 2016

អគ្គីសនីកម្ពុជាចេញសេចក្តីជូនដំណឹងអំពីការផ្អាកការផ្គត់ផ្គង់អគ្គីសនីនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល

នៅថ្ងៃទី១៥ ​ខែមិថុនា ​ឆ្នាំ២០១៦ ​អគ្គីសនីកម្ពុជា ​ចេញសេចក្តី​ជូនដំណឹងដល់ ​សម្តេច ​ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នក​ឧកញ៉ា ​លោក លោកស្រី ​ដែលជាអតិថិជន​របស់អគ្គីសនី​កម្ពុជាថា ​ដើម្បីអនុវត្ត​ការងារជួសជុល ​ផ្លាស់ប្តូរ​ តម្លើងបរិក្ខារ​ និងរុះរើគន្លង​ខ្សែបណ្តាញប​ង្កលក្ខណៈដល់​ការរដ្ឋាន​ពង្រីកផ្លូវ​ អគ្គីសនីកម្ពុជា ​និងផ្អាកការ​ផ្គត់ផ្គង់អគ្គីសនី ​នៅតំបន់​ភ្លើងមួយចំនួន​ទៅតាមពេល​វេលា និង​ទីកន្លែង​ដូចតទៅ៖
ថ្ងៃព្រហស្បតិ៍ ​ទី១៦ ខែ​មិថុនា ឆ្នាំ២០១៦​ ចាប់ពីម៉ោង ​០៩ ម៉ ០០ ​ដល់ម៉ោង ​១២ម៉០០ នឹង​ផ្អាកការផ្គត់​ផ្គង់អគ្គីសនី​នៅតំបន់​ភ្លើងលេខ  ​    P785  ​ ស្ថិតនៅភូមិ​ត្នោតជ្រុំ  ​    ៤ ក្នុងសង្កាត់​បឹងទំពុន ​    ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ។ ​
នៅថ្ងៃសុក្រ ​ទី១៧ ​ខែមិថុនា ​ឆ្នាំ២០១៦ ​ចាប់ពីម៉ោង ​០៨ ម៉ ០០​ ដល់ម៉ោង ១៧ ​ម៉ ០០ នឹង​ផ្អាកការផ្គត់ផ្គង់អ​គ្គីសនី ១.​ តំបន់ភ្លើងលេខ ​OP048 ​ ស្ថិតនៅភូមិ​ត្រពាំងឈូក ​ក្នុងសង្កាត់ទឹកថ្លា ​   ខណ្ឌសែនសុខ ​  ២. តំបន់ភ្លើ​ងលេខ ​  ប. ត332 ​   ស្ថិតនៅក្នុង​សង្កាត់ច្បារអំពៅ២ ​ខណ្ឌច្បារអំពៅ ​   និង    ៣.​តំបន់ភ្លើង​មួយចំនួន​ដែលស្ថិត​នៅភូមិកាកាប ​    ភូមិព្រៃសា​លា ភូមិតាងួន ​   ភូមិក្បាលដំរី ​   ក្នុងសង្កាត់​កាកាប ​   ភូមិគោកចំបក់ ​      ភូមិព្រៃទា  ​   ភូមិព្រៃជីសាក ​    ភូមិជម្ពូវ័ន ​    ក្នុងសង្កាត់ចោ​មចៅ    ​ ខណ្ឌពោធិ៍សែ​នជ័យ រាជធានី​ភ្នំពេញ។
សៅរ៍ទី១៨   ​ ខែមិថុនា  ​   ឆ្នាំ២០១៦ ​   ចាប់ពី​ម៉ោង ០៩ម៉០០ ​   ដល់ម៉ោង១៧ម៉០០  ​  នឹងផ្អាក​ការផ្គត់ផ្គង់អគ្គីសនី​នៅតំបន់ភ្លើងលេខ ​ប.ត332 ​ស្ថិតនៅក្នុងសង្កាត់​ច្បារអំពៅ២ ​ខណ្ឌច្បារអំពៅ និ​ងតំបន់ភ្លើង​មួយចំនួន​ដែលស្ថិតនៅភូមិ​សន្សំកុសល ​ភូមិត្នោតជ្រុំ ​ក្នុងសង្កាត់បឹងទំពុន ​ខណ្ឌមាន​ជ័យ ភូមិម័ល ​ភូមិសំបួរ ក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ។​

និងថ្ងៃអាទិត្យទី​១៩ ខែមិថុនា ​ឆ្នាំ២០១៦ ​ចាប់ពីម៉ោង ​០៨ម៉០០ ​ដល់ម៉ោង១៧ម៉០០ ​នឹងផ្អាកការផ្គត់​ផ្គង់អគ្គីសនី១.​ តំបន់ភ្លើង​លេខ ប.ត 509​ ស្ថិតនៅក្នុង​សង្កាត់បឹងកេ​ងកង១ ខណ្ឌចំការមន ​២. តំបន់​ភ្លើងមួយចំនួន​ដែលស្ថិតនៅ​ភូមិព្រែកតាពៅ ភូ​មិអូរអណ្តូង ​ក្នុងសង្កាត់​ព្រែកប្រា ខ​ណ្ឌច្បារអំពៅ ៣​. តំបន់ភ្លើង​មួយចំនួនដែល​ស្ថិតនៅតាម​បណ្តោយផ្លូវលេខ​៥៩៨ ចាប់ពី​ភូមិទំនប់​ ក្នុងសង្កាត់​ភ្នំពេញថ្មី ​ខណ្ឌសែនសុខ​ រហូតដល់​ភូមិស្វាយប៉ាក ​ក្នុងសង្កាត់​ស្វាយប៉ាក ​ខណ្ឌឬស្សីកែវ​ និង ៤. តំបន់ភ្លើង​មួយចំនួន​ដែលស្ថិតនៅតាមបណ្តោយផ្លូ​វជាតិលេខ២១ ​ចាប់ពីឃុំរកា​ខ្ពស់  រហូតដល់​ឃុំស្វាយរលំ ​ក្នុងស្រុកស្អាង ​ខេត្តកណ្តាល៕​



No comments:

Post a Comment